Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តសៀមរាប៖ក្រសួងសាធារណៈការនិងដឹកជញ្ជូនបានបើកកិច្ចប្រជុំបន្ទាន់ដើម្បីពន្លឿនការអនុវត្តគម្រោងគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ឱ្យបានចប់សព្វគ្រប់តាមផែនការដែលបានគ្រោងទុកនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១។

កិច្ចប្រជុំធ្វើឡើង នាថ្ងៃអង្គារ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្តីការក្រសួង ដឹកនាំដោយ លោកសួង ហេង រដ្ឋលេខាធិការ តំណាងលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សូមបញ្ជាក់ផងដែរថា៖ យោងតាមកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅ ទីក្រុងសៀមរាប ខេត្តសៀមរាប បានជំរុញឱ្យអង្គភាពសាងសង់ទាំងអស់ខិតខំប្រឹងប្រែងបញ្ចប់គម្រោងសាងសង់នេះឱ្យបានត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ ឱ្យត្រូវនឹងថ្ងៃបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជា ដើម្បីតបស្នងសងគុណជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ជាថ្ងៃចងចាំមិនអាចបំភ្លេចបាន។

នៅក្នុងប្រជុំបន្ទាន់ លោកសួង ហេង បានថ្លែងជំរុញឱ្យអង្គភាពសាងសង់ខិតខំប្រឹង ប្រែងពន្លឿនការងារ ដែលនៅសេសសល់មួយចំនួនរបស់ខ្លួនរួមមាន៖ ការងារអ៊ុតកៅស៊ូ ការងារត បណ្ដាញលូទឹកភ្លៀង និងលូទឹកកខ្វក់ពីខ្នងផ្ទះប្រជាពលរដ្ឋមកប្រព័ន្ធលូមេចំនួន១២២៩៩តំណ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ការសាងសង់ចំណតរថយន្តដោយប្រើប្រាស់បេតុងសរសៃដែកកម្រាស់១៥សង់ទីម៉ែត្រ ការងាររៀបខឿនចិញ្ចើមផ្លូវ និងការងារមួយចំនួនផ្សេងទៀតដើម្បីឱ្យ គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែបញ្ចប់តាមការគ្រោងទុក និងបានស្នើឱ្យក្រុមហ៊ុនផ្តត់ផ្គង់សម្ភារ:ដូចជា៖ ថ្ម កៅស៊ូ និងសម្ភារៈចាំបាច់ផ្សេងទៀតជូនអង្គភាពអនុវត្តគម្រោងឱ្យបានត្រឹមត្រូវ តាមស្តង់ដាដែលបានកំណត់។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា៖គម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៩,៣៩%នៃទំហំការងារសរុប (២% លឿនជាងផែនការធៀបនឹងរយៈពេលសាងសង់)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖លោកហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា បានស្នើសុំអន្តរាគមន៍បញ្ចុះតម្លៃលើការប្ដូរចង្កូតរថយន្តជ្រកក្រោមស្លាកលេខ (ខម)។

នេះបើយោងតាមសេចក្តីជូនដំណឹងរបស់កងទ័ពជើងគោក ដែលបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ ទើបទទួលបាននៅមុននេះបន្តិច៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានជំរុញដល់មន្ទីរអង្គភាពពាក់ព័ន្ធ ពិនិត្យលទ្ធភាពដើម្បីត្រៀមស្ដារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងផ្នែកកសិកម្មរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ និងរងការខូចខាតដោយសារទឹកជំនន់ផងដែរ។

លោកបានបន្តទៀតថា បើទោះបីជាឥឡូវនេះស្ថានភាពទឹកចាប់ផ្ដើមស្រកក្ដី ក៏មិនត្រូវធ្វេងប្រហែសឡើយ ពោលគឺមន្រ្ដីដែលទទួលបន្ទុកឃ្លាំមើលទ្វារទំនប់ទប់ទឹក ត្រូវពិនិត្យមើលស្ថានភាពអាកាសធាតុ ឲ្យបានម៉ត់ចត់ ព្រោះយើងមិនអាចមើលឃើញ ឬទាយដឹងមុនទេថា ពេលណាមានភ្លៀងធ្លាក់ចូលទៀត ពេលណារាំងភ្លៀងទេ ដូចនេះយើងត្រូវតាមដានឲ្យបានជាប់ជាប្រចាំ។ 

ក្នុងឱកាសនោះផងដែរ លោកក៏បានជំរុញដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវប្រញាប់មកទទួលការចាក់វ៉ាក់សាំង និងអ្នកដែលបានចាក់បាន២ដូសរួចមកហើយនោះ គឺត្រៀមលក្ខណៈក្នុងការទទួលការចាក់វ៉ាក់សាំងដុសជំរុញ ដែលជាដុសទី៣ ដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋពីការរាតត្បាតពីជំងឺកូវីដ-១៩។ 

លោកសុខ លូ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចស ខេង និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ចំនួន៩៨គ្រួសារ ក្នុងស្រុករុក្ខគិរី នៅថ្ងៃអង្គារ ទី ១៦ ខែវិច្ឆិកានេះ។

លោក សុខ លូ បានមានប្រសាន៍ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ តែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋជាប់ជានិច្ច  ជាក់ស្ដែងក្រោយពីទទួលបានដំណឹងពីការប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុករុក្ខគិរីរួចមក  សម្ដេចក៏បានណែនាំរដ្ឋបាលខេត្តបាត់ដំបង ក្នុងការនាំយកអំណោយសង្រ្គោះបឋម ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ជាបន្ទាន់ ដើម្បីធ្វើការសម្រួល ដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនេះ។ 

សូមជម្រាបថា អំណោយដែលប្រគល់ជូនក្នុងមួយគ្រួសារៗ ទទួលបាននូវ អង្ករ ២៥គីឡូក្រាម  មី១កេស  ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអុីវ ១យូរ និង ត្រីខ១យួរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖សម្តេចហេង សំរិនបានសង្កត់ធ្ងន់ថា សន្តិភាពនៅក្នុងប្រទេសមួយ តំបន់មួយ ក៏ដូចជាសកលលោកទាំងមូល គឺជាបុរេលក្ខខណ្ឌចម្បងចាំបាច់បំផុតសម្រាប់ការអភិវឌ្ឍ។ តំបន់មួយមានសន្តិភាពជាកន្លែងមួយដែលមានការអភិវឌ្ឍ។ សន្តិភាពត្រូវដើរទន្ទឹមនឹងការអភិវឌ្ឍ។ បើមានតែសន្តិភាព ហើយគ្មានការអភិវឌ្ឍ សង្គមមួយនោះក៏មិនអាចនៅស្ថិតស្ថេរយូរអង្វែងបានឡើយ។ ដូចនេះ សភាត្រូវបន្តលើកកម្ពស់បន្ថែមទៀតនូវវប្បធម៌សន្ទនា និងតម្លៃនៃសន្តិភាព សម្រាប់ដោះស្រាយបញ្ហាទាំងឡាយខាងលើ។

សម្តេចហេង សំរិន មានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញបើកកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុបលើកទី១១ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ 

កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP11)  ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកជាផ្លូវការនៅរសៀលថ្ងៃទី១៦ ខែ វិចិ្ឆកា ឆ្នាំ២០២១នេះ តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលមានគណៈប្រតិភូសភាក្នុងតំបន់ទំាងពីរ អាស៊ី និងអ៊ឺរ៉ុប និងដៃគូជាង៣០ប្រទេសនិងស្ថាប័នចូលរួម។

សម្តេចហេង សំរិន ប្រធានរដ្ឋសភា និងជាសហប្រធាន ASEP11 បានលើកឡើងថា ទោះបីជាក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ តំបន់អាស៊ីនិងអឺរ៉ុប ទទួលបាននូវសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពគួរឱ្យកត់សម្គាល់យ៉ាងនេះក្តី តំបន់ទាំងពីរនៅតែជួបបញ្ហាប្រឈមជាច្រើនដែលបានជះឥទ្ធិពលដោយផ្ទាល់មកលើជីវិត និងក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋរបស់យើង។

ជាមួយនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបណ្តាលមកពីជំងឺរាតត្បាតសកលកូវីដ-១៩ តំបន់ទាំងពីរទទួលរងនូវផលប៉ះពាល់ពីបញ្ហាប្រឈមធំៗជាច្រើនទៀត រួមមាន បញ្ហាសន្តិសុខ ភេរវកម្ម ការប្រកួតប្រជែងពាណិជ្ជកម្ម និងបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ  សន្តិសុខនៃធនធានធម្មជាតិ វិសមភាពសង្គម និងយេនឌ័រ ពិសេស ការប្រែប្រួលតុល្យភាពអំណាចដែលជាឃ្នាស់អាចបង្ករឱ្យមានសង្រ្គាមក្នុងរូបភាពណាមួយ ក៏ថាបាន។

សម្តេចបានថា ការជួបជុំគ្នាក្នុងកិច្ចប្រជុំភាពជាដៃសភាតំបន់ទំាងពីរនៅ ក្រោមមូលបទស្តីពី “ការលើកកម្ពស់ភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងសម័យ និងក្រោយវិបត្តិកូវីដ-១៩” ពិតជាមានសារៈសំខាន់និងសមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន។

ការជួបជុំនេះមិនត្រឹមតែផ្តល់នូវឱកាសដល់ការពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមកប៉ុណ្ណោះទេ ថែមទាំងផ្តល់នូវកាលានុវត្តភាពដ៏ប្រសើរមួយ ដើម្បីយើងរួមគ្នាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនិងក្តីកង្វល់រួមរបស់យើង សំដៅលើកកម្ពស់សុខសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលជាបំណងប្រាថ្នារួមរបស់ប្រជាជនយើងក្នុងតំបន់ទាំងពីរ ក៏ដូចជាសកលលោកទាំងមូល។ ជាមួយគ្នានេះ ការជួបជុំគ្នានៅពេលនេះ ក៏ជាការសាទរនូវក្តីសង្ឃឹមជាថ្មី នៃការបើកឱ្យដំណើរការនូវ សេដ្ឋកិច្ចសង្គមឡើងវិញ និងការរៀនរស់តាម ប្រក្រតីភាពថ្មី។

យន្តការ “ការទូតសភា” រួមមាន ការទូតបង្ការជម្លោះ និងការទូតផ្សះផ្សារ ជាយន្តការគន្លឹះក្នុងការដោះស្រាយបញ្ហាទាំងនេះ។ បន្ថែមពីនេះ ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរគង់វង្សយូរអង្វែង យើងចាំបាច់ត្រូវលើកកម្ពស់នូវវិបុលភាពរួម យុត្តិធម៌សង្គម អភិបាលកិច្ចល្អ សិទ្ធិមនុស្ស និងគុណតម្លៃ នៃប្រជាធិបតេយ្យ។

សូមជម្រាបថាកិច្ចប្រជុំភាពជាដៃសភាអាស៊ី-អឺរ៉ុប ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ជាផ្នែកសំខាន់មួយនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13) ដែលរាជរដ្ឋាភិបាលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកានេះដែរ។ លទ្ធផលនៃកិច្ចប្រជុំភាពជាដៃគូសភាតំបន់អាស៊ី-អឺរ៉ុបនាពេលនេះគឺជាធាតុចូលសំខាន់ជាសំឡេងរបស់ពលរដ្ឋសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនាពេលខាង មុខនោះ។

ក្នុងនាមជាម្ចាស់ផ្ទះ ASEP11 នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានក្តីសង្ឃឹមថា វេទិកានេះ នឹងប្រព្រឹត្តទៅក្នុងបរិយាកាសរីករាយ មិត្តភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការល្អ ដោយឈរលើស្មារតី ក្នុងការលើកយកបញ្ហាសំខាន់ៗរួម និងជាក់ស្តែងពីក្នុងតំបន់ មកជជែក ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងដាក់ចេញនូវដំណោះស្រាយរួម ដែលឆ្លុះបញ្ចាំងពីទស្សនទានប្រកបដោយវិចារណញ្ញាណ និងចក្ខុវិស័យវែងឆ្ងាយសម្រាប់ជាគោលមាគ៌ាក្នុងការពង្រឹងនិងលើកកម្ពស់សហប្រតិបត្តិការទាំងក្នុងក្របខណ្ឌតំបន់ និងរវាងតំបន់ទាំងពីរ ឱ្យកាន់តែស៊ីជម្រៅនិងរឹងមាំថែមទៀត ស្របទៅនឹងការវិវឌ្ឍនៃសភាពការណ៍តំបន់និងសកល សំដៅស្តារសេដ្ឋកិច្ច សង្គម ក្រោយវិបត្តិកូវីដ-១៩ ឱ្យងើបឡើងវិញបានឆាប់រហ័ស ប្រកបដោយភាពធន់ និងរឹងមាំជាងមុន ឈានទៅសម្រេចបាននូវសុខសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពរួម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ វិច្ឆិកា ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សន្តិភាពនិងសន្តិសុខសកល កំពុងតែស្ថិតនៅក្រោមសម្ពាធ និងកាន់តែពិបាកប៉ាន់ស្មាន ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ។

នេះបើយោងតាមសុន្ទរកថាគន្លឹះរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ី.អឺរ៉ុប លើកទី ១១ ថ្លៃពីរាជធានីភ្នំពេញតាមប្រព័ន្ធវីដេអូ នាថ្ងៃទី ១៦ ខែវិច្ឆិកាឆ្នាំ ២០២១ នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page736 Page737 Page738 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!