ខេត្តសៀមរាប៖ទីតាំងអារឈើខុសច្បាប់មួយកន្លែងត្រូវបានសមត្ថកិច្ចខេត្តសៀមរាបចុះបង្ក្រាប។ហេតហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង០៣រសៀល ថ្ងៃទី០៨ខែឧសភាឆ្នាំ២០២០នេះ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប និងដឹកនាំដោយលោក វរសេនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរងសហការជាមួយ កម្លាំងអាវុធហត្ថផ្ទៃប្រទេសដឹកនាំដោយលោក វរសេនីយ៍ឯក ភឿក ភារម្យ និងលោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្តសៀមរាប សម្របសម្រួលដោយលោក កេីត វណ្ណារ៉េត ព្រះព្រះរាជអាជ្ញាខេត្តសៀមរាប។
ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនេះនៅ ភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចដឹងថាប្រតិបត្តិការនេះរកឃើញវត្ថុតាងម៉ាសីុនរ៉ៃចំនួន០២គ្រឿង ឈើប្រភេទលេខ១ចំនួន៣៦ដំុស្មេីនិង ១,៥៧៧ម៉ែត្រគូប បានប្រគល់អោយខណ្ឌរដ្ឌបាលព្រៃឈេីខេត្តសៀមរាបដើម្បីបន្តនិតិវិធី។ទោះយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់អត្តសញ្ញាណម្ចាស់ទីតាំងអាឈើនៅឡើយទេ៕SRP
សៀមរាប ប៉ុស្តិ៍
៨ ឧសភា ២០២០

