Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖យោងតាមនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍ ជូនសម្ដេចស ខេង ថា រថយន្តដែលបានផ្ដល់ជូននាឱកាសនេះ គឺជាប្រភេទរថយន្តFord មានចំនួន ៥០គ្រឿងដោយបែងចែកជូនបណ្ដាអធិការដ្ឋាននគរបាលស្រុក ដាច់ស្រយ៉ាលនៅតាមបណ្ដាខេត្តចំនួន១៩ ក្នុងនោះមាន៖
ស្នងការនគរបាលខេត្តព្រៃវែងទទួលបាន៥គ្រឿង, បាត់ដំបង៥គ្រឿង, បន្ទាយមានជ័យ២គ្រឿង, ស្ទឹងត្រែង២គ្រឿង, ពោធិ៍សាត់២គ្រឿង, ព្រះវិហារ៣គ្រឿង, កណ្ដាល៤គ្រឿង, កំពង់ស្ពឺ៣គ្រឿង, កំពង់ឆ្នាំង២គ្រឿង, កំពង់ចាម២គ្រឿង, ត្បូងឃ្មុំ១គ្រឿង, ក្រចេះ៤គ្រឿង, តាកែវ២គ្រឿង, កំពត២គ្រឿង, ព្រះសីហនុ២គ្រឿង, កោះកុង៣គ្រឿង, កំពង់ធំ២គ្រឿង, សៀមរាប២គ្រឿង, រតនគិរី២គ្រឿង។

សូមបញ្ជាក់ថាពិធីប្រគល់នេះ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 900
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានចាត់ឱ្យ គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្ត រាយ និងគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ អញ្ជើញចូលរួមបុណ្យ៧ថ្ងៃ និងនាំយកគ្រឿងឧបភោគ-បរិភោគ ថវិកា ៥លានរៀល ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពលោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ យុទ្ធជន កងការពារព្រំដែនលេខ ៥០៣ ដែលបានបាត់បង់ជីវិតកាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ ក្នុងជន្មាយុ ៣៣ឆ្នាំ។ ពិធីបុណ្យប្រារព្ធធ្វើឡើងនៅគេហដ្ឋាន សព ស្ថិត ស្ថិតនៅក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។

ក្នុងមរណភាពដ៏ក្តុកក្តួលនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណកន្ធ លោកអនុសេនីយ៍ត្រី នាង រិទ្ធិឆ័យ បានចប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រកាសមិនលើកលែងចំពោះអ្នកពាក់ព័ន្ធឃុបឃិត នឹងអធិការស្រុកកំរៀង ដែលបានប្រព្រឹត្តខុសនីតិវិធី។

អភិបាលខេត្ត បានសង្កត់ធ្ងន់ថា នឹងមិនលើកលែងឲ្យបុគ្គលណាម្នាក់ដែលពាក់ព័ន្ធឃុបឃិតជាមួយអធិការ ស្រុកកំរៀង ឲ្យពលករគេចវេសពីការធ្វើចត្តាឡីស័ក។

អភិបាលខេត្ត ក៏បានចាត់វិធានការបន្ទាន់ ដើម្បីទប់ស្កាត់ កុំឲ្យពលករគេចវេស ពីការធ្វើចត្តាឡីស័ក ហើយអាជ្ញាធរ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តវិធានការ មួយចំនួនភ្លាមៗ។

ក្នុងនោះការរឹតបន្តឹង តាមចាប់ពួកមេខ្យល់នាំពលករ ឆ្លងដែនខុសច្បាប់ ការអប់រំផ្សព្វផ្សាយពីសារសំឡេង របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ពាក់ព័ន្ធនឹងការទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ នៅតាមមូលដ្ឋាន នៅតាមមណ្ឌលចត្តាឡីស័កជាដើម។

លោក ងួន រតនៈ បន្តថា អាជ្ញាធរមូលដ្ឋាន ត្រូវធ្វើការជំរឿន ប្រជាពលរដ្ឋ មូលដ្ឋាន ដោយធ្វើការចុះបញ្ជីឈ្មោះពលរដ្ឋ នៅតាមស្រុកជាប់ព្រំដែន ឲ្យបានច្បាស់លាស់ និងមានឯកសារសម្រាប់ពួកគាត់ ក្នុងការកំណត់អត្តសញ្ញាណឲ្យបានត្រឹមត្រូវ ពីលំនៅដ្ឋាន ដើម្បីកុំឲ្យមានពលករទើបចេញពីប្រទេសថៃ ដែលរស់នៅស្រុកខេត្តផ្សេង ប្រាប់ពីព័ត៌មានមិនពិត ថាខ្លួនរស់នៅជាប់ព្រំដែន គេចវេសមិនធ្វើចត្តាឡីស័ក។
ជាមួយគ្នានេះអាជ្ញាធរខេត្ត នឹងជួបអាជ្ញាធរខេត្តចាន់បុរី នៃប្រទេសថៃ បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ដោយអាជ្ញាធរខាងកម្ពុជា នឹងស្នើភាគីថៃ ឲ្យរថយន្តដឹកពលករ មកតាមច្រកតែមួយ ស្រួលក្នុងការគ្រប់គ្រង។

លោកងួន រតនៈ ថ្លែងព្រមានយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ទប់ស្កាត់ ការគេចវេស ធ្វើចត្តាឡីស័ក របស់ពលករ និងពិនិត្យសភាពការនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង នាថ្ងៃទី ១៥ ខែមករា ម្សិលមិញ។

បន្ទាប់ពីរកឃើញកំហុសរបស់លោក គឹម ពន្លក ប្រព្រឹត្តខុសនីតិវិធី ហ៊ានដោះលែង មេខ្យល់ ដោយចិត្តឯង ដែលនាំពលករគេចវេស ពីការធ្វើចត្តាឡីស័ក តាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការខេត្តបាត់ដំបង បានផ្អាកការងារបណ្ដោះអាសន្ន នូវអធិការស្រុកកំរៀងរូបនេះ។

សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា ចាប់ពីមានការផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសាមុទសាខន ប្រទេសថៃ គឺមានពលករឆ្លងដែនពីថៃ តាមច្រកនានាជាប់ខេត្តបាត់ដំបង មានជាង ៦០០០នាក់ បានបញ្ចប់ការធ្វើចត្តាឡីស័កជាង ៣០០០នាក់ និងកំពុងធ្វើចត្តាឡីស័កជាង ២០០០នាក់ ខណៈអាជ្ញាធរ ក៏បានឃាត់ខ្លួនមេខ្យល់ ដែលនាំពលករឆ្លងដែនខុសច្បាប់ជាបន្តបន្ទាប់ និងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ និងបន្តស្វែងរកពួកមេខ្យល់មួយចំនួនទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធី ប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះបានមានប្រសាសន៍ថា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ថ្នាក់ស្រុកត្រូវចុះទៅបណ្តុះបណ្តាល ណែនាំ និងជួយជ្រុមជ្រែងដល់មន្ត្រីដែលបម្រើសេវា ជាមួយប្រជាពលរដ្ឋ ដែលក្នុងនោះរួមមាន៖ទី១ មេឃុំ /ចៅសង្កាត់, ទី២ ស្មៀនឃុំ/ ស្មៀនសង្កាត់, ទី៣ មេប៉ុស្តិ៍ /នគរបាលឃុំ, និងទី៤មេភូមិ ទាំងនៅទីក្រុង និងជនបទ។

សម្តេចស ខេង បានលើកទឹកចិត្ត ឱ្យប្រធានក្រុមការងាររាជរដ្ឋាភិបាល រាជធានី -ខេត្តបន្តណែនាំដល់ក្រុមការងារថ្នាក់ស្រុក ចុះទៅណែនាំដល់មេឃុំ /ចៅសង្កាត់), ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិទាំងនៅក្រុង និងជនបទ ដែលជាអ្នកធ្វើការងារ បម្រើសេវា ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋ
ឱ្យបានល្អ ដោយទង្វើទាំងនេះ ធ្វើឱ្យប្រជាពលរដ្ឋ សប្បាយចិត្ត ហើយនឹងគាំទ្រដល់រាជរដ្ឋាភិបាល។
សម្តេចស ខេងបានបន្ថែមទៀតថា រាល់ការជួបប្រជុំណែនាំ ជាមួយមន្ត្រីបម្រើ សេវាសាធារណ: របស់យើង គឺពុំមែនក្នុងន័យ ស្តីបន្ទោសនោះទេ ប៉ុន្តែដើម្បីធ្វើការតម្រង់ ទិសលើកទឹកចិត្ត និងជួយជ្រុមជ្រែង ឱ្យការងារពួកគាត់ធ្វើកាន់តែល្អប្រសើរឡើង។
សម្តេចស ខេង បានបន្តថា ការផ្តល់សេវាសាធារណៈ បានល្អ គឺស្ថិតនៅក្នុងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដែលក្នុងនោះ មេឃុំ /ចៅសង្កាត់, ស្មៀនឃុំ /ស្មៀនសង្កាត់, មេប៉ុស្តិ៍ /នគរបាលឃុំ, និងមេភូមិ ផ្តល់ជូនដល់ ប្រជាពលរដ្ឋ នូវសេវាចាំបាច់ដូចជាការធ្វើអត្តសញ្ញាណប័ណ្ណ, សំបុត្រកំណើត, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, និងឯកសារសំខាន់ៗ ជាច្រើនទៀត ដូច្នេះការងារនេះ យើងពុំអាចបន្ទោសពីចម្ងាយនោះទេ ត្រូវតែធ្វើការផ្ទាល់ជាមួយពួកគាត់។

សម្តេច ក៏បានបានមានប្រសាសន៍ លើកទឹកចិត្តឱ្យបន្ថែម ការយកចិត្តទុកដាក់ លើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ដោយមន្ត្រីពាក់ព័ន្ធ ត្រូវអនុវត្តភារកិច្ច របស់ខ្លួនឱ្យបានល្អ និងជាពិសេស ផ្សព្វផ្សាយពីគោលនយោបាយនេះឱ្យកាន់តែទូលាយថែមទៀតផង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្តជូនស្នងការដ្ឋាននគរបាលខេត្ត ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្តចំនួន១៩ អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិ សរុបប្រមាណ១៧០រូប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ភ្នំពេញ៖រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី លោកដួង តារា បានគាំទ្រពេញទំហឹង ចំពោះចំណាត់ការ របស់សម្ដេចតេជោហ៊ុន សែន ដែលបានដកហូត បុណ្យស័ក្កិ លោកវរសេនីឯក គឹម ពន្លក ចេញអធិការស្រុកកំរៀង និងបណ្ដេញចេញពីក្របខ័ណ្ឌ នៃនគរបាលជាតិ។

លោកដួង តារា បានសរសេរថា៖ «សូមគាំទ្រចំពោះចំណាត់ការវះកាត់មន្រ្តីខិលខូចចេញ»

ខ្ញុំបាទសូមគោរពគាំទ្រ ពេញទំហឹងដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចំពោះការសម្រេចដ៏ត្រឹមត្រូវ ដកហូតបុណ្យស័ក្តិ តួនាទី និងបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្រ្តីខិលខូចណា ដែលមិនយកតួនាទីនិងបុណ្យស័ក្តិ ដែលរាជរដ្ឋាភិបាលប្រគល់ជូន ទៅបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិពិតប្រាកដ ផ្ទុយទៅវិញទៅបម្រើត្រឹមតែផលប្រយោជន៍ ផ្ទាល់ខ្លួន និងបក្សពួកខ្លួន។

យើងចូលរួមធ្វើជាមន្រ្តីល្អ កសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង។

សូមជម្រាបថានៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ ២០២១ ម្សិលមិញ នាយករដ្ឋមន្ត្រីហ៊ុន សែន បានចេញអនុក្រឹត្យសម្រេច ដកហូតឋានន្តរស័ក្កិ និងបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា ចំពោះ វរសេនីយ៍ឯក គឹម ពន្លក អត្តលេខ ១០១៦៨ នាយនគរបាលជាន់ខ្ពស់ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃ។

បើតាមលិខិតបង្គាប់ការ របស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការប៉ូលិសខេត្តបាត់ដំបងបានបញ្ជាក់ថា ការសម្រេចផ្អាកការងារ របស់វរសេនីឯក គឹម ពន្លក អធិការស្រុកកំរៀង មូលហេតុអនុវត្តការងារខុសនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តបាត់ដំបង៖នៅក្នុងពិធីសំណេះសំណាលជាមួយ អ្នករត់តាក់ស៊ី(រថយន្តឈ្នួល) លោកងួន រតនៈ អភិបាលខេត្តបាត់ដំបង បានព្រមានដល់អ្នករត់តាក់ស៊ី ទាំងអស់ កុំលួចលាក់ ដឹកពលករ ក្នុងគោលបំណង គេចវេស ពីមណ្ឌលចត្តាឡីស័ក ប្រសិនបើសមត្ថកិច្ចឃើញនឹងផ្តន្ទាទោស ដោយមិនលើកលែងឡើយ ពីបទជួញដូរមនុស្សខុសច្បាប់។

អភិបាលខេត្តបានបន្តទៀតថា ការដឹកជញ្ជូនពលករ ដើម្បីគេចវេស មណ្ឌលចត្តាឡីស័ក គឺជាហនីភ័យខ្ពស់មួយ ប្រសិនបើពលករនោះ មានផ្ទុះជំងឺកូវីដ ១៩ នឹងមានការរីករាល ដល់បងប្អូនក្រុមគ្រួសារ និងឈានទៅដល់ការផ្ទុះក្នុងសហគមន៍ណាមួយជាមិនខាន។

លោកងួន រតនៈ បានសង្កត់ធ្ងន់ៗថា ប្រសិនបើសមត្ថកិច្ច ណាម្នាក់ហ៊ានដោះលែង អ្នកដឹកជញ្ជូនពលករ ដើម្បីគេចវេស មណ្ឌលចត្តាឡីស័ក ដោយមនោសញ្ញចេតនាក្តី ឬដោយការសូកប៉ាន់ក្តី ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដូចគ្នា។

លោកថ្លែងព្រមានយ៉ាងដូច្នេះ នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ នេះ ក្នុងឱកាស ជួបសំណេះសំណាល ជាមួយអ្នករត់តាក់ស៊ី នៅច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង មានការអញ្ជើញចូលរួមពីកងម្លាំងចម្រុះទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់មួយចំនួនទៀត ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តតាកែវ៖រថយន្ត១គ្រឿង ម៉ាកហាយឡិនឌ័រពណ៌ខ្មៅខណ:កំពុងស្រាប់តែមានអណ្តាតភ្លើង ឆាបឆេះឡើងសន្ធោសន្ធៅ។

ហេតុការណ៍ នេះបាន នៅវេលាម៉ោង៤និង២០នាទី ថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២១ ស្ថិត ផ្លូវជាតិលេខ៣ មុខផ្សារអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ បង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ កំពុងធ្វើដំណើរតាមដងផ្លូវ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តបន្ទាយមានជ័យ៖សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានចុះបង្ក្រាបរថយន្តអត់ពន្ធជាច្រើនគ្រឿង ដើម្បីអនុវត្តតាមផ្លូវច្បាប់។

ការបង្រ្កាបនេះ ដោយមានការណែនាំពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ផែនការពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីប្រមូលពន្ធជូនរដ្ឋ។

បើតាមមន្ត្រីគយបានបញ្ជាក់ថា រថយន្តដែលត្រូវបានបង្រ្កាប មានរថយន្តចង្កូតឆ្វេង និងរថយន្តបង្កូតស្តាំមជាប្រភេទរថយន្តសេរីទំនើប គ្មានពន្ធនិងឯកសារត្រឹមត្រូវ និងពាក់ស្លាក់លេខ ក្លែងបន្លំ ដែលភាគច្រើន ត្រូវបានបង្ក្រាបពីឈ្មួញដែលរកស៊ីលក់ដូរខុសច្បាប់។

ជាពលរដ្ឋ សាទរយ៉ាងខ្លាំងចំពោះ សាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យ ដែលបានចុះបង្ក្រាបរថយន្តគេចពន្ធ តាមការណែនាំរបស់ក្រសួងសេដ្ឋកិច្ច នឹងតាមផែនការអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដើម្បីប្រមូលពន្ធជូនរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២១

ខេត្តសៀមរាប៖យ៉ាងហោចមនុស្សចំនួន៣នាក់ បានរងរបួសធ្ងន់ នឹង២នាក់ទៀត របួសស្រាល ដោយសារគ្រោះថ្នាក់ចរាចណ៍ ពីរករណីផ្សេងគ្នា ម្សិលមិញ។

សមត្ថកិច្ចស្រុកបន្ទាយស្រីបានឲ្យដឹងថាករណីទី១នៅថ្ងៃទី១៥​ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង ១៦និង៣០នាទី លើផ្លូវជាតិលេខ៦៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​១៥-១៦​ ស្ថិតនៅក្នុងភូមិតានី​ ឃុំរុនតាឯក​ ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប រវាងរថយន្តនិងម៉ូតូ។

ករណីនេះ បង្កឡើងដោយម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ បាត់ដំបង​ ១AF ៦២៣០ បេីកបរដោយឈ្មោះ​ ធារ៉ា​ សីហា​ ភេទភេទប្រុសអាយុ១៩ របួស(ធ្ងន់​)។ អ្នករួមដំណើរ២នាក់ ១ឈ្មោះ ស៊ឹម​ រដ្ឋា​រស្មី​ ភេទស្រី​ (ធ្ងន់​) ២ឈ្មោះ សារ៉ាត់​ ដាវីន​ ភេទស្រី​(ស្រាល​) អ្នកទាំង៣រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរា ត្រូវបានបញ្ជួនទៅសង្គ្រោះនៅមន្ទីពេទ្យខេត្តសៀមរាប មានទិសដៅពីលិច​ ទៅ​កេីត​បុកនឹងរថយន្ដម៉ាក​ LEXUS IS ២៥០ ពណ៌ស​ ពាក់ស្លាកលេខ ភ្នំពេញ​ ២BD១៥៥៨ បេីកបរដោយឈ្មោះ ស៊ិន​ រត្ន័​ ភេទប្រុសអាយុ​ ៣៤ឆ្នាំរស់​នៅ​ភូមិ​៤​ សង្កាត់ទំនប់ទឹក ខណ្ឌចំការមនន​ រាជធានី​ភ្នំពេញ​ ទិសដៅពីត្បូង ទៅជើង។ រថយន្តនិងម៉ូតូនគរបាល យកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ។

ករណីទី២នៅវេលាម៉ោង១៦និង​៥៥នាទី​ នៅត្រង់ចំណុច​ ចន្លោះបង្គោលគីឡូម៉ែត្រលេខ​៣៧-៣៨ ស្ថិតនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី​ ខេត្តសៀមរាប លេីផ្លូវជាតិលេខ ៦៧ រវាងម៉ូតូនិងរថយន្តមិនស្គាល់ម៉ាក។ ម៉ូតូម៉ាកហុងដាពណ៌​ ខ្មៅ ពាក់ស្លាកលេខសៀមរាប ១Q-១៥៧៦ បេីកបរដោយឈ្មោះ ប្រុញ​ វិរៈ​ ភេទ ប្រុស​អាយុ​១៤ឆ្នាំ​ របួសធ្ងន់ អ្នករួមដំណើរ ឈ្មោះ ពេទ្យ​ ភារម្យ​ ភេទប្រុស របួសស្រាល។ អ្នកទាំងពីរ រស់​នៅ​ភូមិ​តាយ៉ែក​ ឃុំ​តាយ៉ែក ស្រុកសូទ្រនិគម​ ខេត្តសៀមរាប។ ម៉ូតូ ត្រូវបាននគរបាល យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃំុឃុនរាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖”គ្រប់គ្នាអាចធ្វើជាសហគ្រិនបាន ប្រសិនបើ ប្រកាន់ភ្ជាប់នូវការរៀន គ្រប់ពេលវេលា

# រៀនពីបទពិសោធន៍អតីតកាល

# រៀន ធ្វើពេលបច្ចុប្បន្នច្រើនជាងការនិយាយ

# ធ្វើឲ្យបានច្រើន លើសពីការទទួលបាន

# និងវាយតំលៃប្រមាណមើលនៅពេលខាងមុខ

ជាពិសេសនោះ ហ៊ានធ្វើការសម្រេចចិត្តជាបន្តបន្ទាប់”

រឿងនោះគឺសាមញ្ញទេ សម្រាប់យើង ដែលត្រូវ លើកយកមកធ្វើការពិចារណា ” ប្រសិនបើអ្នករៀន អ្នកនឹងយល់ , ប្រសិនបើអ្នកបានយល់ អ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវច្រើន”

សម្រាប់មិត្តអ្នកអាន: នៅក្នុងអត្ថបទនេះ លោកអ្នកនឹងទទួលបានគន្លឹះក្នុងការគិតពិចារណាអំពីការបង្កើតអាជីវកម្មនិងការដឹកនាំ ប្រកបដោយតម្លាភាពខ្ពស់ ឬក៏ជាចំណេះដឹងសម្រាប់ធ្វើការកែប្រែ ដើម្បីឲ្យជាប្រយោជន៍សម្រាប់ខ្លួនអ្នក គ្រួសារអ្នក និងមនុស្សជុំវិញខ្លួនរបស់អ្នក ព្រមទាំង សហគមន៍របស់អ្នក។

ដំណឹងល្អនោះគឺថា: អ្នកណាក៏អាចរៀនបាន អំពីការងាររបស់ខ្លួន អំពីអតីតកាលរបស់ខ្លួន នឹងពេលបច្ចុប្បន្ន តើ អ្នក នឹងធ្វើដំណើរទៅទីណាក្នុងពេលអនាគត។

ពីព្រោះជីវិតរបស់យើង តែងតែសំណូមពរឬក៏ដាក់សំណើរមកយើងថា: សូមអោយមានភាពប្រសើរឡើង ជាបន្តបន្ទាប់ ។

ជាការពិតណាស់ភាពប្រសើរឡើង ភាពអស្ចារ្យ ត្រូវទាមទារឲ្យយើងធ្វើការអភិវឌ្ឍន៍ខ្លួន រៀនពីកំហុស និងការតាំងចិត្តមុតមាំ ពោលគឺអ្នកត្រូវហ៊ានធ្វើការសម្រេចចិត្ត ដើម្បី ឱ្យយើងកែលម្អ អ្វីដែលកំពុងមានក្នុងដៃ ពីព្រោះកាលដែល ” មិនសម្រេចចិត្ត ” គឺជាកំហុសដ៏ធំបំផុត ដែលនាំឲ្យអ្នកមានការឈឺចាប់នៅថ្ងៃក្រោយ។

“ពាក្យថា # ការរង់ចាំ នឹងធ្វើអោយអ្នកឈឺចាប់ , ពាក្យថា # មិនដឹងត្រូវធ្វើអ្វីសម្រាប់ជីវិត នឹងធ្វើអោយអ្នកឈឺចាប់ , # ការរក្សានូវទម្លាប់ចាស់ៗ នឹង ធ្វើអោយអ្នកឈឺចាប់ “។

ប៉ុន្តែដំណឹងល្អនោះគឺថា : ប្រសិនបើអ្នករៀន ជីវិតរបស់អ្នកពោរពេញដោយ ការចាប់អារម្មណ៍ ថ្ងៃល្អៗ នឹងកើតឡើងចំពោះអ្នកជារៀងរាល់ថ្ងៃ។

នៅក្នុងចំណុចនេះខ្ញុំសូមអោយលោកអ្នកក្រឡេកមើលពីអតីតកាល ប្រហែលជា កើតឡើងចំពោះលោកអ្នក ដោយសារការភ័យខ្លាច ជាមួយការបាត់បង់ ឬការ លំបាកជាងនេះដែលជាកត្តា ធ្វើឱ្យអ្នកនៅមួយកន្លែង ដូចជាមនុស្សស្លាប់។

សូមអ្នកគិតមើល ” តើរយៈពេល៥ ឆ្នាំកន្លងផុតទៅ អ្នកបានបំពេញ ហើយបានសម្រេចអ្វីខ្លះ ?

ប្រសិនបើអ្នកមិនបានរៀននិង មិនបានកែប្រែក្នុងពេលបច្ចុប្បន្ននេះ តើ៥ឆ្នាំ ទៅមុខទៀតតើអ្នកនឹងបានទទួលផលអ្វីខ្លះ? ”

ពិតណាស់ប្រសិនបើអ្នកមិនបានរៀននឹងមិនមានផែនការ កែប្រែទម្លាប់និងវិន័យសម្រាប់ពេលខាងមុខទេ អ្នកមិនអាចទទួលបានលទ្ធផលដដែលបានទេ ឬអាចនិយាយបានថា លទ្ធផលស្មើនឹងសូន្យ នៅពេល៥ឆ្នាំទៅមុខទៀត។

ទាំងអស់នេះ គ្រាន់តែជាអត្ថបទដើម្បី ចូលរួម ជម្រុញលោកអ្នក ឲ្យគិត ឲ្យផ្ដោតលើកិច្ចការដែលត្រូវបំពេញ សម្រាប់ពេលអនាគត ៕

និពន្ធដោយលោក:សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងទទួលស្គាល់លោកលោក អ៊ាន ឃុន ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បន្តពីលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទទួលមរណភាព។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្ដេចក្រឡាហោមសខេង៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page452 Page453 Page454 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×