Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

«ទារកអាយុ៨ខែម្នាក់បានស្លាប់» ម្ដាយ
ចោទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាល

ភ្នំពេញ៖ម្ដាយបានចោទមន្ទីរសម្រាកព្យាបាលជំងឺ មេត្តាសំណង់១២ ព្យាបាល បន្ទាប់ពីកូនរបស់ខ្លួនអាយុ៨ខែម្នាក់បណ្ដាលឲ្យស្លាប់។

មានហេតុការណ៍បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩:៣៥នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ នៅទីតាំងមន្ទីរពេទ្យដែលស្ថិតនៅផ្ទះលេខ៦៤L ផ្លូវលេខ២៦៥ ភូមិទី១០ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ក្រោយក្រុមគ្រួសារទារកអាយុ ៨ខែកើតទុកមិនសុខចិត្ត ប្ដឹងសមត្ថកិច្ចឱ្យចុះត្រួតពិនិត្យ និងស្រាវជ្រាវ។

តាមប្រភពបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចជំនាញការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើបានចុះពិនិត្យមើលសពទារកខាងលើនេះ។

សូមបញ្ជាក់ថាទារកដែលបានស្លាប់មានឈ្មោះ វង់ ចន្ទ វឌ្ឍនៈវិភូ អាយុ៨ខែ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល នៅមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ និងបានស្លាប់នៅព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥។

រហូតដល់ថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២៥ នេះ ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង់១២» នៅឡើយដោយពុំមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

បន្ថែមអភិបាលរងក្រុងសៀមរាប ចំនួនពីររូបទៀត

ខេត្តសៀមរាប៖លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តតំណាងឯកឧត្តម​ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប
បានជំរុញដល់គណៈអភិបាលក្រុងសៀមរាប ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោកស្រី ម៉ៅ សុខហៀង ឋានន្តរសក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ និងលោក ស៊ាន គឹមឋាន ឋានន្តរស័ក្តិនាយក្រមការ ថ្នាកលេខ៦ ជាអភិបាលរង នៃគណៈអភិបាលក្រុងសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥។

លោក ង៉ូវ សេងកាក់ លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលក្រុងរបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងក្រុងដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងក្រុងមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

ក្រសួងបរិស្ថានតម្រូវឱ្យម្ចាស់កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន ត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈ និងបរិស្ថានឱ្យខាងតែបាន។

ក្នុងករណីមិនអនុវត្តតាមការសម្រេចរបស់ក្រសួងបរិស្ថាន ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត។ ក្រសួងបរិស្ថានបានបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមជ្រូក សូ សាវឿន មានអាសយដ្ឋានស្ថិតនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានបង្កឱ្យមាន ការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថាន បានរកឃើញនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ដោយល្មើសទៅនឹង មាត្រា១៥៦ មាត្រា១៦២ មាត្រា១៦៣ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យលេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និងមាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន Four Seasons Food Taste Co., Ltd. បញ្ឈប់ការបញ្ចេញសំណល់រាវ ចេញពីទីតាំងរបស់ក្រុមហ៊ុនជាបន្ទាន់

សូមបញ្ជាក់ជូនថាក្រុមហ៊ុន Four Seasons Food Taste Co., Ltd. ជាប្រភេទជាប្រភេទ រោងចក្រផលិតដំណាប់ស្វាយ ដែលមានអាសយដ្ឋានស្ថិតស្ថិតនៅភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុន បានបង្កឱ្យមានការបំពុលទឹកសាធារណៈ និងធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ ប្រជាពលរដ្ឋ ហើយក្រសួងបរិស្ថានបានរកឃើញ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយល្មើសទៅនឹងមាត្រា១៥៦ មាត្រា១៧៣ មាត្រា២៨៦ មាត្រា២៨៧ មាត្រា៣១៤ មាត្រា៦៦៨ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងមាត្រា៦ នៃអនុក្រឹត្យ លេខ២៧ ស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា៤ថ្មី និង មាត្រា៩ថ្មី នៃអនុក្រឹត្យលេខ១០៣ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ២៧។ ក្នុងន័យនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលទឹកប៉ះពាល់ដល់ សុខភាពសាធារណៈនិងបរិស្ថានឱ្យខាងតែបាន ក្រសួងបរិស្ថាន តម្រូវឱ្យក្រុមហ៊ុនត្រូវបញ្ឈប់ ការបញ្ចេញ សំណល់រាវចេញពីទីតាំងក្រុមហ៊ុន ជាបន្ទាន់ទោះក្នុងរូបភាព ឬក្នុងគោលបំណងណាក៏ដោយ រហូតដល់ មានការសម្រេចជាថ្មី ពីក្រសួងបរិស្ថាន ។

ក្នុងករណីក្រុមហ៊ុនមិនអនុវត្តតាមការសម្រេចខាងលើ ក្រសួងបរិស្ថាន នឹងចាត់វិធានការច្បាប់ ជាធរមានបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅនារសៀល ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥, បានអនុញ្ញាតឱ្យ លោកជំទាវ Manuela V. Ferro អនុប្រធានធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

ក្នុងឱកាសនៃជំនួប, លោកជំទាវ Manuela V. Ferro បានសម្ដែងអំណរគុណ និងសេចក្តីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចបវរធិបតី នាឱកាសនេះ។ លោកជំទាវបានបង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះភាពខ្លាំង និងសក្ដានុពលរបស់កម្ពុជា ទោះបីជានៅក្នុងបរិបទដែលពិភពលោកមានភាពមិនប្រាកដប្រជា កម្ពុជានៅតែរក្សាបាននូវសេដ្ឋកិច្ចប្រកបដោយភាពធន់ ដែលត្រូវបានកសាងឡើងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ។ ការណ៍នេះបានធ្វើឱ្យកម្ពុជាប្រែក្លាយជាប្រទេសដែលមានការវិវឌ្ឍទៅមុខប្រកបដោយថាមពល។ ជាក់ស្ដែង, ក្នុងអំឡុងវិបត្តិកូវីដ-១៩, កម្ពុជាបានក្លាយជាប្រទេសឈានមុខគេមួយ ដែលសម្រេចបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។ បន្ថែមលើសពីនេះ, លោកជំទាវបានអះអាងថា ធនាគារពិភពលោកប្ដេជ្ញាបន្តភាពជាដៃគូរយៈពេលវែងជាមួយកម្ពុជា តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើការគាំទ្រនានា និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ ដូចជា៖ អប់រំ, សុខាភិបាល និងកសិកម្ម។ លោកជំទាវបានបន្តទៀតថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច កម្ពុជាគួរពង្រឹងភាពជាដៃគូរវាងវិស័យឯកជន និងរដ្ឋាភិបាល ក៏ដូចជាពង្រឹងសមត្ថភាពវិស័យសក្ដានុពល រួមមាន៖ ថាមពល, កសិកម្ម, កសិ-ឧស្សាហកម្ម, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងពង្រឹងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និងសកល តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងពហុភាគីដែលមានស្រាប់។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះការរួមចំណែករបស់ធនាគារពិភពលោកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចបវរធិបតី បានលើកឡើងអំពីចក្ខុវិស័យ និងគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅធានាការអភិវឌ្ឍប្រកបដោយភាពធន់ និង ចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ពីការផ្ដោតអាទិភាពលើការកសាងមូលធនមនុស្ស តាមរយៈការពង្រឹងការអប់រំចាប់ពីបឋមសិក្សា ដល់មធ្យមសិក្សា និងការដាក់ចេញកម្មវិធីតម្រង់ទិសជ្រើសរើសជំនាញ ។ បន្ថែមពីនេះ, សម្ដេចបវរធិបតី ក៏បានលើកពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ សម្រាប់យុវជន ១,៥លាននាក់ សំដៅពង្រឹងសមត្ថភាពប្រកួតប្រជែងក្នុងវិស័យឧស្សាហកម្ម, កម្មន្តសាល និងខ្សែច្រវាក់ផ្គត់ផ្គង់។ សម្ដេចបវរធិបតីបានបន្តថា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការពង្រឹងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម តាមរយៈការដាក់ចេញគោលនយោបាយ និងយុទ្ធសាស្ត្រប្រកបដោយភាពជាក់ស្ដែងនិយម ដើម្បីគាំទ្រ និងធានាភាពរឹងមាំនៃវិស័យទាំងនេះ។ សម្ដេចបវរធិបតីបានជំរុញលើកទឹកចិត្ត ឱ្យធនាគារពិភពលោកបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀតជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្ដេចបវរធិបតី និងលោកជំទាវ ក៏បានពិភាក្សាផ្លាស់ប្ដូរមតិយោបល់ក្នុងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពលមួយចំនួន រួមមាន៖ ការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន, វិស័យឌីជីថល, ថាមពលកកើតឡើងវិញ, អប់រំ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

អាជ្ញាធរខេត្តសៀមរាប ប្រាប់ឱ្យអាជ្ញាធរស្រុកត្រូវបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ដេីម្បីជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

ខេត្តសៀមរាប៖លោកនាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥នេះ បានជំរុញដល់គណៈអភិបាលស្រុកពួក ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងបែងចែកការងារឱ្យបានច្បាស់លាស់ ដេីម្បីជំរុញធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាក្នុងមូលដ្ឋានឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានមានការងារច្រើនដែលត្រូវដោះស្រាយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកអភិបាលរងថ្លែងដូចនេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងលោក លេង ពលៈ ឋានន្តរសក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរង នៃគណៈអភិបាលស្រុកពួក។

លោក នាក់ ណេរ៉ុន លើកឡើងថា មន្ត្រីទាំងអស់ត្រូវចូលរួមសហការគ្នាអនុវត្តការងាររដ្ឋបាលស្រុករបស់ខ្លួនឱ្យមានភាពរលូន និងល្អប្រសើរ ធានាបាននូវសាមគ្គីភាព និងការយោគយល់គ្នា។ ត្រូវបន្តពង្រឹងរបៀបរបបការងារ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រីនៅក្នុងការបំពេញតួនាទី និងភារកិច្ច សំដៅអភិវឌ្ឍមូលដ្ឋាននិងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ត្រូវបន្តពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន តាមរយៈការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អភិបាលរងស្រុកដែលទើបប្រកាសចូលកាន់មុខតំណែង ត្រូវអនុវត្តការងារឱ្យអស់ពីសមត្ថភាព ដើម្បីធ្វើឱ្យការងារក្នុងស្រុកមានការអភិវឌ្ឍរីកចម្រើន និងកិច្ចប្រតិបត្តិការល្អជាមួយគ្រប់មន្ទីរអង្គភាព រដ្ឋបាលស្រុកឃុំ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន រួមគ្នាអភិវឌ្ឍន៍ស្រុកពួក ឱ្យកាន់តែមានការរីកចម្រើនសម្រេចបានសមិទ្ធផលថ្មីៗ និងស្នាដៃថ្មីៗបន្ថែមទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ កក្កដា ២០២៥

ភ្នំពេញ៖មានការលើកឡើងថា ប្រធានសាខាគយនិងរដ្ឋាករ ខេត្តកំពត លោក ជួប ចំរើន បានប្រើអំណាចពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកយកលុយពីក្រុមឈ្មួញតូច ធំ ដឹកបន្លែផ្លែឈើ.ទំនិញគ្រប់ប្រភេទចេញពីប្រទេសវៀតណាមមកខ្មែរតាមតែអំពើចិត្ត។

ប្រភពពីក្រុមអាជីវករនិងឈ្មួញរកស៊ីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរតាមច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានឲ្យដឹងថាលោក ជួប ចំរើន ប្រធានសាខាគយខេត្តកំពត ឡើងកាន់តំណែងថ្មីបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់តាមច្រកព្រែកចាក.ច្រកតន់ហន់និងតាមដែនលំហរសមុទ្រយ៉ាងពេញបន្ទុក ដោយភាពមិនប្រក្រតីនេះមិនអាចបិទបាំងបានតទៅ ទៀតនោះទេ។

ប្រភពបានបន្តថា សព្វថ្ងៃមានមន្ត្រីគយម្នាក់ជាមនុស្សជំនិតរបស់លោក ជួប ចំរើន ឈ្មោះ សារឿន កំពុងដើរគ្រប់ច្រកល្ហកតាមតំបន់ព្រំដែននិងតាម ផ្លូវជាតិនានាក្នុងខេត្តកំពតដើម្បីប្រមូលលុយស្រស់ៗពីក្រុមឈ្មួញតូចធំ។

គេសង្កេតឃើញក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ មេសាខាគយខេត្តកំពត គឺលោក ជួប ចំរើន បានសាងភាពល្បីល្បាញយ៉ាងឆាឆាប់រហ័សជុំវិញភាពមិនប្រក្រតី ឃុបឃិតបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ តាមច្រកតន់ហន់ ច្រកព្រែកចាក និងតាមច្រកដែនលំហរសមុទ្រ ដើម្បីប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន។

ភាពមិនប្រក្រតីរបស់លោក ជួប ចំរើន មេគយខេត្តកំពត ត្រូវបានមន្ត្រីគយនិងភ្នាក់ងារគយតូចតាចមួយចំនួនក្នុងខេត្តនេះបើកកកាយជាបន្តបន្ទាប់ដើម្បី ជាការផ្ដល់ព័ត៌មានដល់លោក គុណ ញឹម អគ្គនាយកគយនិងរដ្ឋាករកម្ពុជា និងលោក អូន ព័ន្ធមុនីរ័ត្ន ដែលជាររដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹងនិងចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។ ដោយហេតុថា លោក ជួប ចំរើន បន្ទាប់ពីទទួលបានតំណែងថ្មីជាមេសាខា គយខេត្តកំពត ក៏មានឈ្មោះល្បីល្បាញឃុបឃិតបើកដៃឲ្យក្រុមឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់នឹងទំនិញខុសច្បាប់ កាន់តែច្រើនឡើងៗ។

បើយោងតាមប្រភពសេចក្តីរាយការណ៍ពីមន្ត្រីគយតូចតាចក្នុងខេត្តកំពត បានឲ្យដឹងទៀតថា ចាប់តាំងពីលោក ជួប ចំរើន ទទួលបានតំណែងជាមេគយខេត្តកំពត រហូតមកគឺឈ្មួញធំៗអាចនាំចូលទំនិញគេចពន្ធ ទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗ ដោយសារមានការឃុបឃិតបើកដៃពីសំណាក់ លោក ជួប ចំរើន តែម្តងប្រការនេះបានធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ជុំវិញការរិះគន់នេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ធ្វើបានការបំភ្លឺពី លោក ជួប ចំរើន ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពត បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយពុំមានលេខទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៥

មន្ត្រីបង្ក្រាបសាច់គោ និងភ្លៅមាន់ជាង​៨តោន នាំចូលពីវៀតណាម​ដោយខុសច្បាប់

លោក ហ៊ុន​ សារ៉ាត់ អនុប្រធាន​អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្ម​សត្វ បានឱ្យដឹងថា ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និង​ផលិត​កម្មសត្វ បង្ក្រាបសាច់គោ និងភ្លៅមាន់ចំនួន ៨,០១៥ គីឡូ​ក្រាម នាំចូល​ដោយគ្មានលិខិតអនុញ្ញាត​ពីប្រទេសវៀតណាម។

សាច់សត្វបង្កកទាំងអស់នេះ ត្រូវបានឈ្មួញដឹកជញ្ជូនតាមរថយន្ត​ចេញ​ពីវៀតណាម តាម​ច្រក​របៀងក្នុងស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះទៅចែកចាយនៅរាជធានីភ្នំពេញ ប៉ុន្តែត្រូវបានមន្ត្រីកម្ពុជា ឃាត់បាននៅចំណុចផ្លូវ៣០ម៉ែត្រ សង្កាត់ព្រៃស ខណ្ឌដង្កោ នាថ្ងៃទី៦ ខែកក្កដា​។

លោក ហ៊ុន សារ៉ាត់ បានបញ្ជាក់ថា តាមការឆ្លើយសារភាពរបស់អ្នកបើកបររថយន្តដឹកសាច់បង្កកនេះ មិនមានលិខិតអនុញ្ញាតអ្វីទាំងអស់ ក្នុងនោះមាន ភ្លៅមាន់ និងសាច់គោ ជាសាច់បង្កក ត្រូវបានក្រុមឈ្មួញលួចដឹកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកកោះធំ ខេត្តកណ្ដាល ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមការងារជំនាញ បានយកវត្ថុតាង និងបទល្មើស ខាងលើមករក្សា​ទុកនៅ​ទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តន៍​តាមនីតិវិធីច្បាប់។

ប្រជាពលរដ្ឋដែលស្អប់ខ្ពើមទង្វើអាក្រក់របស់មន្ត្រីកប់ចោលមនសិការប្រព្រឹត្តអំពើពុករលួយឱ្យសាច់សត្វខុសច្បាប់ចូលកម្ពុជានេះ ទទូចដល់រាជរដ្ឋាភិបាលបើកការស្រាវជ្រាវរកឃើញមន្ត្រីដែលខិលខូចនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កក្កដា ២០២៥

ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” គ្រោងនឹងបើកឱ្យឆ្លងកាត់បណ្តោះអាសន្ន អំឡុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងខែកញ្ញាខាងមុខនេះសម្រាប់យានយន្តធុនតូច បន្ទាប់ពីសម្រេចវឌ្ឍនភាពបាន៩៦%

ខេត្តក្រចេះ៖ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) នៅព្រឹកថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីចាក់បេតុងតភ្ជាប់មុខតំណស្ពានចុងក្រោយនៃ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ដើម្បីត្រៀមបើកឱ្យឆ្លងកាត់បណ្តោះអាសន្នសម្រាប់ទោចក្រយានយន្ត និងរថយន្តធុនតូច (ប្រភេទទេសចរណ៍/គ្រួសារ) ជាការសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាអ្នកដំណើរ អ្នកទេសចរ នៅក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រចាំឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ខាងមុខនេះ។

កម្មវិធីនាព្រឹកនេះមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន, ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តក្រចេះ, ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តក្រចេះ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.អ.ក, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តក្រចេះ, តំណាងក្រុមហ៊ុនសំណង់សៀងហៃ(SCG), អាជ្ញាធរមូលដ្ឋាន, កងកម្លាំងសមត្ថកិច្ច, កម្មករសាងសង់, លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះមួយខ្សែនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលសម្រេចប្រសិទ្ធនាមថា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” តាមរយៈលិខិតលេខ ៩៨៥ សជណ.អស ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្រ្តី។ ស្ពាននេះត្រើយខាងកើតស្ថិតក្នុង ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចស្ថិតក្នុង ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ មានប្រវែងសរុប ១.៧៦១ម ទទឹង ១៣,៥ម ក្នុងនោះ គន្លងផ្លូវរថយន្តមាន ២គន្លង ទទឹង (៣,៥ម x ២), គន្លងផ្លូវទោចក្រយានមាន ២គន្លង ទទឹង (១,៧៥ម x ២), គន្លងផ្លូវថ្មើរជើងមាន ២គន្លង ទទឹង (១ម x ២), និងបង្កាន់ដៃស្ពានសងខាង ទទឹង (០,៥០ម x ២) មានសសរជើងស្ពានចំនួន ៣៦ដើម និងផ្លូវនាវាចរណ៍មានទំហំ ១០០ម x ១៥ម ផងដែរ។

គម្រោងសាងសង់ស្ពាន និងកំណាត់ផ្លូវតភ្ជាប់ ត្រូវបានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ប្រមាណជាង ១១៤លានដុល្លារអាម៉េរិក និងសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ(SCG) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន(WACC) បានប្រារព្ធពិធីបើកការដ្ឋាននៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីនិងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។ គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ ការងារសាងសង់តួស្ពានសម្រេចវឌ្ឍនភាពបាន ៩៦% ដោយឡែកវឌ្ឍនភាពគម្រោងទាំងមូល ដោយបូករួមជាមួយនិងកំណាត់ផ្លូវតភ្ជាប់ផងនោះ សម្រេចបាន ៧០% ហើយរំពឹងថានឹងរួចរាល់ក្នុងខែកញ្ញា ឆ្នាំ២០២៦ ទៅតាមផែនការដែលបានគ្រោងទុក ឬបញ្ចប់មុនផែនការបើគិតតាមសន្ទុះការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលឹកអំពីគុណូបការគុណរបស់ “នយោបាយឈ្នះ ឈ្នះ” ដែលបានដាក់ចេញដោយ សម្តេចតេជោ ហើយបាននាំមកនូវសុខសន្តិភាពពេញលេញពាសពេញផ្ទៃប្រទេស និងផ្ដល់ឱកាសឱ្យប្រទេសជាតិអាចកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាច្រើន។ ឯកឧត្តមបានបន្ថែមថា យើងទាំងអស់គ្នាត្រូវចូលរួមសាមគ្គីជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជាតិតែមួយ សំដៅថែរក្សាសុខសន្តិភាពឱ្យបានគង់វង្ស ដើម្បីរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បន្តដឹកនាំកសាង ប្រទេសជាតិមាតុភូមិយើងឱ្យកាន់តែរុងរឿង និងរីកចម្រើនថែមទៀត។

ដោយមានក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ គម្រោងស្ថាបនា “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណត់ផ្លូវតភ្ជាប់ បានអនុវត្តទៅដោយរលូន ពោលគឺលឿនជាងផែនការដែលបានគ្រោងទុក កិច្ចការនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការវាយតម្លៃខ្ពស់ និងធ្វើការកោតសរសើរទៅកាន់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានបន្តយកចិត្តទុកដាក់គ្រប់គ្រងការអនុវត្តគម្រោងមួយនេះ ដើម្បីឈានទៅបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចអំពីសារៈប្រយោជន៍ និងគុណសម្បត្តិនៃគម្រោង “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” និងកំណាត់ផ្លូវតភ្ជាប់ ដែលនឹងចូលរួមបម្រើដល់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្ទៃក្នុងរបស់កម្ពុជាឱ្យកាន់តែមានភាពប្រទាក់ក្រឡា ជាពិសេសជំរុញកំណើនដឹកជញ្ជូនក្នុងវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងទេសចរណ៍ នៅតាមបណ្តាខេត្តស្ថិតក្នុងភូមិភាគឦសាន។ បន្ថែមពីនេះ គម្រោងនេះនឹងជួយសម្រួលដល់ការធ្វើដំណើរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ការធ្វើដំណើររបស់សិស្សានុសិស្សទៅសាលារៀន និងការធ្វើដំណើររបស់បងប្អូនទៅកាន់មន្ទីរពេទ្យ ជាពិសេសនៅគ្រាអាសន្ន ឬពេលយប់ព្រលប់ដោយពុំចាំបាច់ចំណាយពេលវេលា និងប្រាក់កាស ក្នុងការឆ្លងសាឡាង និងមានសុវត្ថិភាពខ្ពស់។ លើសពីនេះ គម្រោងខាងលើនឹងចូលរួមផងដែរក្នុងការលើកកម្ពស់ការតភ្ជាប់អាស៊ាន និងការតភ្ជាប់មហាអនុតំបន់មេគង្គ(GMS) និងអនុតំបន់មេគង្គឡាន-ឆាងផងដែរ។

ជាទីបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានយកឱកាសនេះក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ អ្នកបើកបរ ក៏ដូចជាអ្នកដឹកជញ្ជូន សូមបន្តគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន សូមកុំបើកបរហួសល្បឿនកំណត់ និងសូមកុំដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដោយច្បាប់។ ឯកឧត្តមបានបន្ថែមថា មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវ-ស្ពាន និងអ្នកធ្វើដំណើរទាំងអស់គ្នា ទើបប្រទេសជាតិយើងអាចកាត់បន្ថយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាបាននូវគុណភាពផ្លូវ-ស្ពាន ឱ្យប្រើប្រាស់បានយូរអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២៥

ឯកឧត្តមហ៊ុន ម៉ានី បំផុសចលនាបរិស្ថាន តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នា ចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រគល់កូនឈើជានិមិត្តរូប ជូនដល់អភិបាលក្រុង ស្រុក ចំនួន៣ នៃខេត្តកំពង់ស្ពឺ ដើម្បីដាំលម្អសងខាងដងផ្លូវជាតិលេខ៤ ពីព្រំប្រទល់ខេត្តកណ្តាល រហូតដល់ព្រំប្រទល់ខេត្តព្រះសីហនុ លើប្រវែង​​ផ្លូវប្រមាណ ៨១គីឡូម៉ែត្រ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដែលដើមឈើទាំងអស់ ជាប្រភេទកូនឈើ ចាន់គិរី ចំនួន ១៦,០០០ដើម។

ការប្រគល់កូនឈើនេះ ធ្វើឡើងនាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងពិធី «ដាំកូនឈើតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ» ក្នុងគោលបំណង ដើម្បីបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមយុទ្ធនាការសម្អាតបរិស្ថាន ស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ សំដៅលើ «ភាពស្អាត ភាពបៃតង និងចីរភាព» និងដើម្បីបណ្តុះផ្នត់គំនិតឱ្យកាន់តែស្រលាញ់ដើមឈើ  តាមរយៈការបង្កើនការយល់ដឹងអំពីអត្ថប្រយោជន៍នៃព្រៃឈើ និងជាការចូលរួមដោយផ្ទាល់ក្នុងការដាំដើមឈើជាដើម។

នៅក្នុងពិធីចែកកូនឈើជានិមិត្តរូបនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា “សម្រាប់ការរៀបចំកម្មវិធីដាំកូនឈើនាពេលនេះ គឺជាការបង្ហាញអំពីសុឆន្ទៈ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ បញ្ហាបរិស្ថាន​ជាសកល ក្នុងនាមកម្ពុជា ជាប្រទេសមួយនៃសហគមន៍អន្តរជាតិ និងដើម្បីជំរុញឱ្យកម្ពុជា សម្បូរទៅដោយភាពបៃតង និង បង្កើនសោភ័ណ្ឌភាពនៅតាមដងវិថីផ្លូវជាតិលេខ៤ ឱ្យកាន់តែមានភាពស្រស់ស្អាត។ ជាពិសេស ជាឱកាសក្នុងការបង្ហាញនូវមនោសញ្ចេតនា និងស្មារតីរួមគ្នា ជាធ្លុងមួយ រួមគ្នាដើម្បីកំពង់ស្ពឺទាំងអស់គ្នាផងដែរ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ បានយកឱកាសនេះថ្លែងអំណរគុណដល់អាជ្ញាធរ និងភាគីពាក់ព័ន្ធទាំងអស់ ដែលរៀបចំកម្មវិធីនេះឡើង ដោយជឿជាក់ថា កម្មវិធីដាំកូនឈើនេះ បានផ្តល់ជាឱកាសដ៏ល្អ សម្រាប់ឱ្យយើងទាំងអស់គ្នា បានស្វែងយល់បន្ថែម អំពីសារៈសំខាន់របស់ព្រៃឈើ ធនធានធម្មជាតិ សម្រាប់ការរក្សាលំនឹងបរិស្ថាន និងការរួមចំណែកលើកកម្ពស់ដល់ផាសុខភាព ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន និងជាការផ្លាស់ប្តូរនូវមុខមាត់ថ្មីរបស់ខេត្តកំពង់ស្ពឺយើងផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២៥

បង្ក្រាបករណីចាប់ជំរិត បង្កដោយជនជាតិចិន៣នាក់, ចាប់ក្រោមរូបភាពណាត់មកជួប និងញាំអីជាមួយថៅកែចិនហើយជំរិតតែម្ដង

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ JIANG QINGQING ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន និងឈ្មោះ XU XIAODAN ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ MU PENGFEI ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន និងបក្ខពួកបានធ្វើសកម្មភាពចាប់បង្ខាំង និងជំរិតទារប្រាក់ ចំនួន១,០០០,០០០យ័ន្ត ទៅលើពួកខ្លួននៅចំណុចក្នុងក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង នាយកដ្ឋានគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការស្រាវជ្រាវតាមនីតិវិធី និងជំនាញ រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៨៖៥០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ZHANG REN HUA ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន
*ទី២៖ ឈ្មោះ LU MING ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន
*ទី៣៖ ឈ្មោះ HANG HANG CHAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ឃាត់ខ្លួននៅត្រង់ចំណុច សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បច្ចុប្បន្នក្រុមជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរ និងប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កក្កដា ២០២៥

ក្រុមមន្ត្រីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់សិក្សាស្រាវជ្រាវលើការងារសន្តិសុខ នៃវេទិកាទីក្រុងឆ្លាតវៃសៀមរាប

ខេត្តសៀមរាប៖លោក យុន លីនណេ អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសម្រាប់សិក្សាស្រាវជ្រាវលើការងារសន្តិសុខ នៃវេទិកាទីក្រុងឆ្លាតវៃសៀមរាប ដើម្បីត្រួតពិនិត្យអំពីវឌ្ឍនភាពលើការងារ ចត យានយន្ត ខុសច្បាប់ និងម៉ាស៊ីនប្រកាសអាសន្ន ឬបូតុងសង្គ្រោះបន្ទាន់សាធារណៈ។

កិច្ចប្រជុំនេះនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នៅរដ្ឋបាលខេត្តសៀមរាបដោយមន្ត្រីបច្ចេកទេសពាក់ព័ន្ធ ក្រុមហ៊ុន Forval Cambodia និងតំណាងអង្គការ UN-Habita។

លោក ឡុង ម៉េនសុយ៉ាលី ស្នងការរងនគរបាលខេត្តតំណាងស្នងការនគរបាលខេត្ត បានធ្វើបទបង្ហាញអំពីដំណើរការប្រព័ន្ធត្រួតពិនិត្យការចតយានយន្តខុសច្បាប់ ដោយក្នុងមួយថ្ងៃការចតយានយន្តខុសច្បាប់ក្នុងមួយទីតាំងមានប្រមាណ ៣០ ទៅ ៤០ករណី ហើយខាងសមត្ថកិច្ចបានចុះទៅសម្របសម្រួលឱ្យមានភាពប្រសើរឡើង។ ម្យ៉ាងវិញទៀត ចំពោះដំណើរការម៉ាស៊ីនប្រកាសអាសន្ន ឬហៅថាប៊ូតុងសង្គ្រោះបន្ទាន់សាធារណៈយើងពិនិត្យឃើញថាបទល្មើសមានការថយចុះនៅតំបន់ផាប់ស្ទ្រីត ប៉ុន្តែយើងក៏ជួបបញ្ហាលំបាកដោយសារការរំខានដោយសំឡេងផងដែរ តែទោះជាយ៉ាងណាខាងសមត្ថកិច្ចក៏នៅតែខិតខំក្នុងការដោះស្រាយរាល់ការស្នើរបស់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។ ទន្ទឹមនឹងនេះ ប្រសិនមានការបន្ថែមប៊ូតុងនេះ គួរពិនិត្យនៅលើផ្លូវអាចារ្យហែមចៀវពីស្តុបកោះកេត្តរិ៍ ដល់ស្តុបវត្តដំណាក់ ព្រោះថាតំបន់នេះមានភាពមមាញឹករបស់ប្រជាពលរដ្ឋ។

លោក ស្រី ហុក កក្កដា តំណាង ក្រុមហ៊ុន Forval បានធ្វើបទបង្ហាញអំពីដំណើរការសាកល្បងនូវប្រើប្រាស់នូវកាមេរ៉ាដែលភ្ជាប់បញ្ញាសិប្បនិមិត្ត សម្រាប់ចាប់មុខសញ្ញាបទល្មើសនានានៅតាមផ្លូវសាធារណៈ។

លោក អភិបាលរងខេត្ត បានណែនាំដល់ក្រុមការងារត្រូវត្រួតពិនិត្យ និងសហការក្នុងការរៀបចំនូវមុខងារនេះ ដើម្បីជាផលប្រយោជន៍ក្នុងការជួយដល់ជនរងគ្រោះ ឬការកើតឡើងនូវបទល្មើស។ មួយវិញទៀត លោកក៏បានស្នើដល់ក្រុមការងារបច្ចេកទេសទាំងអស់ត្រូវពិនិត្យលើគម្រោងរបស់ខ្លួនប្រសិនជាមានអ្វីពាក់ព័ន្ធនឹងកាមេរ៉ាដែលបំពាក់ដោយសញ្ញាសិប្បនិមិត្តខាងលេីនេះ ព្រោះយើងត្រូវមានច្រើនមុខងារដើម្បីជួយខេត្តយើងឱ្យមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងមានប្រសិទ្ធភាពក្នុងការជួយដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Older posts
Newer posts
← Previous Page1 … Page26 Page27 Page28 … Page635 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!