Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999

Avatar photoសៀមរាប ប៉ុស្តិ៍

Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖”គ្រប់គ្នាអាចធ្វើជាសហគ្រិនបាន ប្រសិនបើ ប្រកាន់ភ្ជាប់នូវការរៀន គ្រប់ពេលវេលា

# រៀនពីបទពិសោធន៍អតីតកាល

# រៀន ធ្វើពេលបច្ចុប្បន្នច្រើនជាងការនិយាយ

# ធ្វើឲ្យបានច្រើន លើសពីការទទួលបាន

# និងវាយតំលៃប្រមាណមើលនៅពេលខាងមុខ

ជាពិសេសនោះ ហ៊ានធ្វើការសម្រេចចិត្តជាបន្តបន្ទាប់”

រឿងនោះគឺសាមញ្ញទេ សម្រាប់យើង ដែលត្រូវ លើកយកមកធ្វើការពិចារណា ” ប្រសិនបើអ្នករៀន អ្នកនឹងយល់ , ប្រសិនបើអ្នកបានយល់ អ្នកធ្វើការសម្រេចចិត្តបានត្រឹមត្រូវច្រើន”

សម្រាប់មិត្តអ្នកអាន: នៅក្នុងអត្ថបទនេះ លោកអ្នកនឹងទទួលបានគន្លឹះក្នុងការគិតពិចារណាអំពីការបង្កើតអាជីវកម្មនិងការដឹកនាំ ប្រកបដោយតម្លាភាពខ្ពស់ ឬក៏ជាចំណេះដឹងសម្រាប់ធ្វើការកែប្រែ ដើម្បីឲ្យជាប្រយោជន៍សម្រាប់ខ្លួនអ្នក គ្រួសារអ្នក និងមនុស្សជុំវិញខ្លួនរបស់អ្នក ព្រមទាំង សហគមន៍របស់អ្នក។

ដំណឹងល្អនោះគឺថា: អ្នកណាក៏អាចរៀនបាន អំពីការងាររបស់ខ្លួន អំពីអតីតកាលរបស់ខ្លួន នឹងពេលបច្ចុប្បន្ន តើ អ្នក នឹងធ្វើដំណើរទៅទីណាក្នុងពេលអនាគត។

ពីព្រោះជីវិតរបស់យើង តែងតែសំណូមពរឬក៏ដាក់សំណើរមកយើងថា: សូមអោយមានភាពប្រសើរឡើង ជាបន្តបន្ទាប់ ។

ជាការពិតណាស់ភាពប្រសើរឡើង ភាពអស្ចារ្យ ត្រូវទាមទារឲ្យយើងធ្វើការអភិវឌ្ឍន៍ខ្លួន រៀនពីកំហុស និងការតាំងចិត្តមុតមាំ ពោលគឺអ្នកត្រូវហ៊ានធ្វើការសម្រេចចិត្ត ដើម្បី ឱ្យយើងកែលម្អ អ្វីដែលកំពុងមានក្នុងដៃ ពីព្រោះកាលដែល ” មិនសម្រេចចិត្ត ” គឺជាកំហុសដ៏ធំបំផុត ដែលនាំឲ្យអ្នកមានការឈឺចាប់នៅថ្ងៃក្រោយ។

“ពាក្យថា # ការរង់ចាំ នឹងធ្វើអោយអ្នកឈឺចាប់ , ពាក្យថា # មិនដឹងត្រូវធ្វើអ្វីសម្រាប់ជីវិត នឹងធ្វើអោយអ្នកឈឺចាប់ , # ការរក្សានូវទម្លាប់ចាស់ៗ នឹង ធ្វើអោយអ្នកឈឺចាប់ “។

ប៉ុន្តែដំណឹងល្អនោះគឺថា : ប្រសិនបើអ្នករៀន ជីវិតរបស់អ្នកពោរពេញដោយ ការចាប់អារម្មណ៍ ថ្ងៃល្អៗ នឹងកើតឡើងចំពោះអ្នកជារៀងរាល់ថ្ងៃ។

នៅក្នុងចំណុចនេះខ្ញុំសូមអោយលោកអ្នកក្រឡេកមើលពីអតីតកាល ប្រហែលជា កើតឡើងចំពោះលោកអ្នក ដោយសារការភ័យខ្លាច ជាមួយការបាត់បង់ ឬការ លំបាកជាងនេះដែលជាកត្តា ធ្វើឱ្យអ្នកនៅមួយកន្លែង ដូចជាមនុស្សស្លាប់។

សូមអ្នកគិតមើល ” តើរយៈពេល៥ ឆ្នាំកន្លងផុតទៅ អ្នកបានបំពេញ ហើយបានសម្រេចអ្វីខ្លះ ?

ប្រសិនបើអ្នកមិនបានរៀននិង មិនបានកែប្រែក្នុងពេលបច្ចុប្បន្ននេះ តើ៥ឆ្នាំ ទៅមុខទៀតតើអ្នកនឹងបានទទួលផលអ្វីខ្លះ? ”

ពិតណាស់ប្រសិនបើអ្នកមិនបានរៀននឹងមិនមានផែនការ កែប្រែទម្លាប់និងវិន័យសម្រាប់ពេលខាងមុខទេ អ្នកមិនអាចទទួលបានលទ្ធផលដដែលបានទេ ឬអាចនិយាយបានថា លទ្ធផលស្មើនឹងសូន្យ នៅពេល៥ឆ្នាំទៅមុខទៀត។

ទាំងអស់នេះ គ្រាន់តែជាអត្ថបទដើម្បី ចូលរួម ជម្រុញលោកអ្នក ឲ្យគិត ឲ្យផ្ដោតលើកិច្ចការដែលត្រូវបំពេញ សម្រាប់ពេលអនាគត ៕

និពន្ធដោយលោក:សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD

* PAPAYA REAL ESTATE

( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)

* PAPAYA HOMESTAY

( គម្រោងលើវិស័យទេសចរណ៍)

* PAPAYA GARDEN

( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចតែងតាំងទទួលស្គាល់លោកលោក អ៊ាន ឃុន ជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បន្តពីលោក អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដែលបានទទួលមរណភាព។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលចុះហត្ថលេខាដោយសម្ដេចក្រឡាហោមសខេង៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថារថយន្តចំនួន៤គ្រឿងបានបុកតគ្នា នៅផ្លូវ៦០ម៉ែត្រខាងជើង សណ្ឋាគារស្នាយលីងជាប់នឹងភ្លើងស្តុបខាងកើតផ្សារលើធំថ្មី។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រមាណជាង០៧យប់ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២១ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សេចក្ដីរាយការណ៍បន្តថាបង្កហេតុម៉ាកលុចស៊ីសRX៣០០ ស្រវឹងស្រា បានបើកបុក រថយន្តហាយឡែនឌ័រពីក្រោយ ហើយហាយឡែនឌ័រ ក៏បន្តទៅដល់រថយន្តម៉ាកធុនត្រា ហើយធុនត្រា ក៏បានបុករថយន្តសាំយ៉ុង។

សេចក្ដីរាយការណ៍បញ្ជាក់ថារថយន្តបង្កហេតុ បើកបរមកពីទិសខាងជើង មកទៅខាងត្បូង មកដល់ចំណុចខាងលើ ក៏បុកបន្តគ្នាតែម្ដង។

មន្ត្រីចរាចណ៍ខេត្តសៀមរាបបានឲ្យដឹងថាបន្ទាប់ពីមានគ្រោះថ្នាក់ចរាចណ៍បែបនេះ ម្ចាស់រថយន្តនិងម្ចាស់រថយន្តបានមានប៉ះទង្គិច ពាក្យសំដីគ្នា ទៅវិញ ទៅមក យ៉ាងខ្លាំង។

សូមបញ្ជាក់ថារថយន្តបង្កហេតុ(ម៉ាកRX៣០០ ពាក់ស្លាកលេខ ភ្នំពេញ ២Q ៥៥៩៧) (រថយន្តហាយឡែនឌ័រ

ពាក់ស្លាកលេខ ភ្នំពេញ ២AC ៧៦៨៤) (រថយន្តធុនត្រាពាក់ស្លាកលេខ សៀមរាប ២B ៥៥៤២)(រថយន្ត

សាំយ៉ុង ភ្នំពេញ ២AH ៦៥៤០)។ បើតាមមន្ត្រីនគរបាលបានបញ្ជាក់ថាករណីនេះ បានសម្របសម្រូលគ្នាបញ្ចប់អស់ហើយនៅព្រឹកមិញនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សត្វជ្រូកបានរងរបួសជាច្រើនក្បាល ខណ:ម្ចាស់ដឹកលើរថយន្តយីឌុប បើកលឿនដល់ផ្លូវកោង ដាច់ក្បាលរថយន្ត រហូតក្រឡាប់។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើ  ម៉ាក បេអង ពណ៌សខៀវ ពាក់ស្លាកលេខ ព្រះសីហនុ ៣A៧១៥២ ដឹកសត្វជ្រូកចំនួន៣០០ក្បាល មានទិសដៅពីខេត្តឧត្តរមានជ័យ ចូលមកខេត្តសៀមរាប។ អ្នកបើកបរ មានឈ្មោះ ជា សិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅ ភូមិ ស្រេះព្រីង ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ពុំមានរបួសនោះទេ។ ករណីបង្កឡើងដោយខ្លួនឯង អាចមានងាប់ជ្រូកខ្លះផងដែរ។ ចំណែកសត្វជ្រូក ទាំងអស់ត្រូវបានម្ចាស់សាងទៅមួយគ្រឿង។

ហេតុការណ៍ បានកើតឡើង នៅត្រង់ចំណុច(ស្ពានអូរប្រេងគង់)ស្ថិតក្នុងភូមិ អូរំចេកឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប នាល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់។

ពិធីនេះនៅរសៀលថ្ងៃសៅរ៍ ទី ១៣ ខែកុម្ភៈ ម្សិលមិញ នៅវិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប មកពីមជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប។

មានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានបានសួរសុខទុក្ខ អំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ក្មួយៗ ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា។

សម្ដេចប្រធាន ក៏បានក្រើនរំឮកដល់ក្មួយៗ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ ស្ដាប់ដំបូន្មាន របស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អ។
សម្ដេចប្រធាន ក៏សូមឱ្យលោកគ្រូ អ្នកគ្រូ និងក្មួយៗទាំងអស់ ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធាន របស់ក្រួសួងសុខាភិបាល ក្នុងការការពារ ជំងឺកូវីដ-១៩ ព្រោះថាជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា កុមារគថ្លង់ ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូល ដល់សហគមន៍ឱ្យសោះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនមាន៖

១.សម្រាប់វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប៖ អង្ករ២តោន មី៤កេសធំ ត្រីខ១០កេសតូច ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០យួរ ផ្លែទំពាំងបាយជូ១២កេស ផ្លែសារី៥កេស ផ្លែប៉ោម២កេស ផ្លែខ្វិច៧កេស ផ្លែក្រូចលឿង២កេស ផ្លែស្រកានាគ២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៨ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

២.សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប៖ អង្ករ១តោន មី២កេសធំ ត្រីខ៥កេសតូច ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០យួរ ផ្លែទំពាំងបាយជូ៦កេស ផ្លែសារី២កេស ផ្លែប៉ោម១កេស ផ្លែក្រូចខ្វិច៤កេស ផ្លែក្រូចលឿង២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៧ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។

៣.លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន៖ ក្រណាត់ស១ដុំ និងវថិកា ១សែន២ម៉ឺនរៀល។
៤. កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំ និងថវិកា៣ម៉ឺនរៀល។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានឧបត្ថម្ភថវិកា ចំនួន ៥ពាន់ដុល្លារ ដើម្បីរៀបចំម្ហូបអាហារ សម្រាប់ក្មួយៗ កុមារ ជួបជុំគ្នាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,073 Page1,074 Page1,075 … Page1,523 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!