Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖ក្មេងទំនើងចំនួន 5 នាក់ ត្រូវបាន ប៉ូលិសខេត្តសៀមរាប បង្ក្រាបបញ្ជូនទៅតុលាការខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ នាយប់ថ្ងៃព្រហ្មណ៍ថា នៅវេលាម៉ោង២៤ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ មានករណី អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយសហចារី (ហិង្សាទៅវិញទៅមក) នៅចំណុចផ្លូវបេតុង ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដែលបង្កឡើយដោយក្មេងទំនើងចំនួន ០២ក្រុម ប្រដាប់ដោយកាំបិតខ្វែវ និងមួកសុវត្ថិភាព ប្រើមធ្យាបាយម៉ូតូ និង ផាសអាប់ (PassAp) បានធ្វើសកម្មភាពបើកប្រដេញ ស្ទាក់វាយតប់ និងកាប់គ្នាទៅវិញទៅមកយ៉ាងអាណាធិបតេយ្យ ក្រោយពីធ្វើសកម្មភាពរួចភាគីទាំងសងខាងបាននាំគ្នាគេចខ្លួន។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់បន្ថែមថា ក្រោយពេលទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ច ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោក កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប ចុះធ្វើការស្រាវជ្រាវជាបន្ទាន់ និងកំណត់បានមុខសញ្ញា ឈានដល់ធ្វើការឃាត់ខ្លួនមនុស្សបានចំនួន៥ នាក់តែម្ដង។

ជនសង្ស័យ៖ ១-ឈ្មោះ ជឿន យូឈាន ហៅវ័ន្ត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នស្នាក់នៅតូបលក់ដូរ ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទលួច)។
២-ឈ្មោះ ឱម ម៉ារឺឌី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ (គ្មាន) មានទីកន្លែងកំណើត និងទីលំនៅបច្ចុប្បន្នភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប (ធ្លាប់ជាប់ពន្ធនាគាររយៈពេល ០១ឆ្នាំ ពីបទហិង្សាដោយចេតនា)

៣-ឈ្មោះ ចិត្រ ច័ន្ទសីហា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស មានទីកន្លែងកំណើតភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកៀនស្វាយ ខេត្តកណ្តាល និងទីលំនៅបច្ចុប្បន្នភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)

៤-ឈ្មោះ ស៊ីម ផលមុន្នីរាជ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតភូមិត្រពាំងប្រាសាទ ឃុំ.ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បច្ចុប្បន្នភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប (ប្រវត្តិទោសគ្មាន)

៥-ឈ្មោះ ជា ងនបញ្ញា ហៅយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរ សិស្ស មានទីកន្លែងកំណើតខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ប្រវត្តិទោសគ្មាន)។

ស្នងការនគរបាលខេត្តសៀមរាបបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពដូចគ្នាថា៖ នៅយប់កើតហេតុវេលាម៉ោង២១ និង០០នាទី ឈ្មោះ ចិត្រ ច័ន្ទសីហា និងឈ្មោះ ស៊ីម ផលមុន្នីរាជ បានបើកម៉ូតូម៉ាក POPZ ពណ៌ស កាំសន្ទះពណ៌ខ្មៅ ផលិតឆ្នាំ២០២៤ ផ្លាកលេខសៀមរាប ១AS-៧១៧៧ ចេញពីចំណុចតូបលក់ដូរ នៅចំណុចផ្លូវបេតុង ភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ក្នុងគោលបំណងទៅទិញបាយ នៅចំណុចខាងកើតស្តុងទន្លេសាប ក៏ត្រូវបានមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ ចំនួន០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ម៉ាក Scoopy ចំនួន ០១គ្រឿង និងម៉ាក Honda Dream ចំនួន ០១គ្រឿង ប្រដាប់ដោយមួកសុវត្ថិភាព ធ្វើសកម្មភាពគប់មកលើពួកគេ ប៉ុន្តែគប់មិនត្រូវនោះទេ។ លុះដល់ម៉ោងប្រហែល២៤ និង២០នាទី ឈានចូលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ ពួកគេមានទាំង ០៤នាក់ បើកម៉ូតូចំនួន០២គ្រឿង ក្នុងគោលចំណងតាមទៅរកសងសឹកគូរទំនាស់ បើកម៉ូតូដល់កន្លែងកើតហេតុខាងលើ ស្រាប់តែក្រុមគូរទំនាស់ មានគ្នាប្រហែល២០នាក់ ជិះម៉ូតូប្រហែល០៨គ្រឿង និងផាសអាប់១គ្រឿង ប្រដាប់ដោយខ្វែវ ចំនួន០២ដើម មួកសុវត្ថិភាព និងដុំថ្ម បានស្ទាក់ម៉ូតូប្រើហិង្សាមកលើពួកគេទាំង០៤នាក់ ប៉ុន្តែពុំបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

បើតាមស្នងការនគរបាលខេត្តសៀមរាបបញ្ជាក់ទៀតថា ដោយឡែកបក្ខពួកដែលនៅសេសសល់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណបានហើយ កំពុងបន្តការចាប់ខ្លួន។

សូមជម្រាបថា ប្រតិបត្តិការទទួលបានជោគជ័យនេះ ដោយមានការយកចិត្តទុកដាក់ជាប្រចាំ របស់លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប មានការណែនាំពីសំណាក់ឯកឧត្តម លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអភិបាលខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ តុលា ២០២៤

ខេត្តសៀមរាប៖សាខាពន្ធដារខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤។

កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់ លោក ចៅ ម៉ៅមុន្នី ប្រធានសាខាពន្ធដារខេត្ត ដោយមានការចូលរួមពីលោកអនុប្រធានសាខា ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃសាខាពន្ធដារខេត្តសៀមរាប។ របៀបវារៈដែលបានលើឡើងក្នុងកិច្ចប្រជុំ រួមមាន៖

១-ពិនិត្យស្ថានភាពប្រមូលចំណូលប្រចាំខែកញ្ញា និងរយៈពេល ៩ខែឆ្នាំ២០២៤ របស់សាខាពន្ធដារខេត្ត និងរបាយការណ៍លទ្ធផលតាមការិយាល័យនីមួយៗ

២-ពង្រឹងការអនុវត្តការងារតាមការិយាល័យនីមួយៗ ជាពិសេសការផ្តល់សេវាជូនអ្នកជាប់ពន្ធ

៣-ពង្រឹងការយល់ដឹងអំពីលិខិតគត្តិយុត្ត និងលិខិតណែនាំថ្មីៗ ដើម្បីអនុវត្តឱ្យមានសង្គតិភាព និងប្រសិទ្ធភាព

៤-បញ្ហាពាក់ព័ន្ធផ្សេងៗ និង

៥-ដាក់ទិសដៅអនុវត្តបន្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៤

ខេត្តសៀមរាប៖លោក ហែន ពុទ្ធី អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ការផ្តល់ប័ណ្ណកម្មសិទ្ធិនេះនឹងបញ្ចៀសបាននូវបញ្ហាជម្លោះដីធ្លី ហើយចំពោះប័ណ្ណកម្មសិទ្ធិនេះ គឺបានផ្តល់ជូនដល់បងប្អូនប្រជាពលរដ្ឋណាដែលបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្ត ជាធរមាន ទើបអាចធ្វើបណ្ណកម្មសិទ្ធិនេះបាន ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ ជាក់ស្តែង មិនមានការភ័យខ្លាច។

លោកអភិបាលរងខេត្តសៀមរាបក៏បានមានប្រសាសន៍ក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋ ដែលទើបតែទទួលបានប័ណ្ណកម្មសិទ្ធិទាំងអស់ ត្រូវយកប័ណ្ណកម្មសិទ្ធិនេះរក្សាទុក និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ជៀសវាងការបាត់បង់ជសពិសេសសូមកុំយកបណ្ណកម្មសិទ្ធិទៅអ៊ុតថង់ប្លាស្ទិកជាដាច់ខាត។

លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍ជំរុញដល់អាជ្ញាធរមូលដ្ឋានជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ មកទទួលយកវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុនេះឲ្យបានគ្រប់ៗ ហើយសូមឲ្យអាជ្ញាធរឃុំស្រុកនិងមន្រ្តីជំនាញទាំងអស់ សូមយកចិត្តទុកដាក់ណែនាំនិងពន្យល់បងប្អូនប្រជាពលរដ្ឋ អំពីឯកសារពាក់ព័ន្ធផ្សេងៗដែលទាក់ទងនិងការមកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣ពាន់ជូនដល់បងប្អូនប្រជាពលរដ្ឋនៅឃុំក្រឡាញ់ ស្រុកក្រឡាញ់ នៅថ្ងៃពុធម្សិលមិញ។

លោក ប៊ូ ជុំសម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តសៀមរាប បានប្រាប់ថាក្នុងអំឡុងនៃការចុះធ្វើប័ណ្ណជូនបងប្អូន គឺមន្រ្តីជំនាញបានធ្វើការងារដោយប្រុងប្រយ័ត្ន និងទទួលខុសត្រូវខ្ពស់ ហ្មត់ចត់បំផុត ក្នុងការធ្វើបណ្ណកម្មសិទ្ធិ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ភូមិនីមួយៗ រហូតសម្រេចបានផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុជូនប្រជាពលរដ្ឋឱ្យប្រើប្រាស់ដោយស្របច្បាប់ និងមានសិទ្ធិជាអចិន្ត្រៃយ៍រហូត។

លោកបានបញ្ជាក់ថាការប្រគល់ជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលមានក្បាលដីនៅក្នុងឃុំក្រឡាញ់នាពេលនេះគឺមានចំនួន ៤ភូមិ ដែលមានក្បាលដីសរុប ចំនូន ៣២៨៤ក្បាលដី ហើយចេញបណ្ណបាន ២ ៩៨៨ក្បាលដី ក្នុងនោះមាន៖ ភូមិតាច្រែង ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៦៧៧ក្បាលដី ភូមិអូរក្រឡាញ់ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ១០៣៤ក្បាលដី ភូមិកោះក្របៅ ចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៧២០ក្បាលដី និងភូមិសំពៅលូនចេញបណ្ណកម្មសិទ្ធិជូនបានចំនួន ៥៥៧ក្បាលដី។

លោកបាមបញ្ជាក់បន្ថែមទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះ គឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀតផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ តុលា ២០២៤

សមត្ថកិច្ចបានប្រាប់អ្នកសារព័ត៌មានថាបុរសវ័យចំណាស់ម្នាក់ បានដាច់ខ្យល់ស្លាប់ ក្នុងផ្ទះសំណាក់បង្កការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះសំណាក់ស្រែមានលាភ ស្ថិតនៅលើដងផ្លូវជាតិលេខ៨ ក្នុងភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។

សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ មាន ឈ្មោះ សាំង ស៊ីន ភេទប្រុសអាយុ៥៤ឆ្នាំ មានស្រុកកំណើតនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង បច្ចុប្បន្ន មានគ្រួសារ ដោយរស់នៅភូមិកោះរះលើ ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។

សេចក្ដីរាយការណ៍បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីរសៀលទី០៨ ខែតុលានេះឈ្មោះ សាំង ស៊ីន បានចូល”ផ្ទះសំណាក់ស្រែមានលាភ “បន្ទប់លេខ៣ ដោយមួយសន្ទុះក្រោយមក នារី ដែលជាដៃគូរបស់គាត់ បានចូលមកតាមក្រោយ តាមការណាត់ ដើម្បីឡើងឋានសួគ៌ជាមួយគ្នា។

លុះ១ម៉ោងក្រោយមក នារីដែលជាដៃគូ ក៏បានចេញពីបន្ទប់ទៅមុនបាត់ទៅ ដោយបន្សល់ទុក បុរសរងគ្រោះ នៅក្នុងបន្ទប់តែម្នាក់ឯង ខណៈបុគ្គលិកផ្ទះសំណាក់ ក៏ពុំបានចាប់អារម្មណ៍នោះទេ។

រហូតដល់ព្រលប់ ថ្ងៃដដែល ផុតម៉ោងហើយនោះ នៅតែពុំឃើញបុរសខាងលើ ចេញពីបន្ទប់ដោយសង្ស័យ បុគ្គលិកផ្ទះសំណាក់ ឈ្មោះ សេង សុខនី ភេទស្រី ក៏បានដើរទៅមុខបន្ទប់  ដោយគោះទ្វារ និងបើកទ្វារ ដែលមិនចាក់គន្លឹះ ស្រាប់តែឃើញ ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន ដេកស្លាប់លើពូកបាត់ទៅហើយ.និងរាយការណ៍ដល់សមត្ថកិច្ច។

រហូតដល់ព្រឹកទី០៩.១០.២០២៤ សមត្ថកិច្ចចំរុះ ដឹកនាំដោយព្រះរាជអាជ្ញារងខេត្តព្រៃវែង បានចុះធ្វើការពិនិត្យ និងធ្វើកោសលវិច្ឆ័យ.និងប្រគល់ស..ពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ នៅឯស្រុកកំណើត។

ជុំវិញករណីនេះ សមត្តកិច្ចមូលដ្ឋានបានប្រាប់ថា ជនរងគ្រោះ ឈ្មោះ សាំង ស៊ីន”គឺស្លាប់ដោយសារគាំងបេះដូង លេបថ្នាំសម្រើបអស់១គ្រាប់” ខណៈនារីជាដៃគូ ត្រូវគេបង្ហើបថា មានវ័យជាង៤០ឆ្នាំ នៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង នាងមានប្ដី ដែលកំពុងធ្វើការចំណាកស្រុក នៅប្រទេសថៃ។
បច្ចុប្បន្ន សាកសពឈ្មោះ សាំង ស៊ីន  កំពុងធ្វើបុណ្យតាមប្រពៃណីនៅឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ភ្នំពេញ៖មានការលើកឡើងថាចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លោកស្រី​​ ចាយ​ ផានី​ ពាក់ព័ន្ធ​បទល្មើស​រំលោភ​លេីទំនុកចិត្ត​ និង​ មិនបំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាចជួញដូរបាន​ (​ ចេញ​សែក​អត់​លុយ​ )​ ។

ប្រភព​បានបន្ថែម​ថា​ ខណៈ​ពេល​នេះ​ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តាមស្វែងរកចាប់ខ្លួន​លោកស្រី​ ចាយ​ ផានី​ ដេីម្បី​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាមច្បាប់​។

ពាក់ព័ន្ធករណីនេះ ទីភ្នាក់ងារ សារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទងសុំការបំភ្លឺពី លោកស្រី​​ ចាយ​ ផានី​ បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) លោកស សុខា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចផ្អាកផ្ទេរមុខងារពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ មួយរយៈសិន ដោយបញ្ជាក់ក្នុងន័យដើមថា «ជាការជាន់ហ្វ្រាំង ដើម្បីពិនិត្យ កែលម្អ និងបង្កើនគុណភាពលើការអនុវត្តមុខងារដែលបានផ្ទេរទៅហើយ និងធានាថាមុខងារថ្មីៗដែលត្រៀមផ្ទេរទៅបន្ថែមទៀត នឹងត្រូវបានអនុវត្តប្រកបដោយគុណភាព។

លោកស សុខា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការជ្រើសរើស និងការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលបម្រើការងារនៅក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ រៀបចំនៅខេត្តរតនគិរី នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ជាន់ហ្រ្វាំងផ្អាកមួយរយៈ បើតាមលោកស សុខា មិនមែនមានន័យបែបអវិជ្ជមាន ក្នុងកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នោះទេ ពីព្រោះឆ្លងកាត់ការអនុវត្ត រយៈពេល ១៣ឆ្នាំមកនេះ ប្រជាពលរដ្ឋអ្នកទទួលសេវាក្ដី អង្គការជាតិ អន្តរជាតិ និងប្រទេសជាមិត្ត ដូចជា៖ ស្វីស អាល្លឺម៉ង់ និងអូស្ត្រាលីក្ដី បានបង្ហាញការគាំទ្រ និងពេញចិត្តជាខ្លាំង។ គាំទ្រនិងពេញចិត្ត ក៏ព្រោះតែរាជរដ្ឋាភិបាលនីតិកាលមុនៗ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងដោយមានសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអតីតប្រធាន គ.ជ.អ.ប. បានផ្ទេរមុខងារជាង ៨០០ប្រភេទ ជាបន្តបន្ទាប់ ទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់។ ជាក់ស្ដែងយន្តការច្រកចេញចេញចូលតែមួយ បាននិងកំពុងធ្វើឱ្យរដ្ឋរកចំណូលពីកម្រៃសេវាសាធារណៈរាប់លានដុល្លារ ក្នុងមួយឆ្នាំៗ ខណៈប្រជាពលរដ្ឋជាអ្នកស្នើសុំសេវា ក៏បាននិងកំពុងរីករាយសារទរលើការងារនេះ ពីព្រោះសេវានៅកៀកពួកគាត់ មានតម្លាភាពនិងគុណភាព។

ក្នុងន័យនេះ លោកស សុខា បានផ្ដល់ការពន្យល់ងាយៗ អំពីភាពចាំបាច់ដែលរាជរដ្ឋាភិបាល ត្រូវពិនិត្យ និងវាយតម្លៃឡើងវិញលើការងារមួយចំនួន ជាក់ស្ដែងមានមុខងារផ្ទេរទៅខ្លះ កំពុងស្ថិតក្នុងស្ថានភាពខ្វះមន្រ្តីបច្ចេកទេស អនុវត្តនៅថ្នាក់ក្រោមជាតិ ដែលតម្រូវឱ្យរាជរដ្ឋាភិបាល ដាក់ចេញយន្តការអាទិភាពមួយចំនួន ដើម្បីពង្រឹងគុណភាពធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ឱ្យបានសមស្រប។ ជាក់ស្ដែងសិក្ខាសាលានៅថ្ងៃនេះ ក៏ជាផ្នែកមួយនៃយន្តការពង្រឹងគុណភាពធនធានមនុស្សផងដែរ។

ជាមួយគ្នានេះ លោកស សុខា ក៏បានបន្ថែមថា គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) ក៏កំពុងពិនិត្យមើលបន្ថែមលើប្រភេទសេវាមួយចំនួនទៀត ដែលរដ្ឋបាលថ្នាក់ក្រោមជាតិ មានតម្រូវការ ដើម្បីឈានទៅផ្ទេរ ឬកែសម្រួលឱ្យបានកាន់តែល្អប្រសើរ និងចំតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋ និងស្ថានភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ តុលា ២០២៤

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ ករណីព័ត៌មានបានផ្សាយថា ធ្វើទារុណកម្ម ជនរងគ្រោះរហូតបានស្លាប់។

ការបង្កើតគណៈកម្មការស៊ើបអង្កេតនេះ បន្ទាប់ពីកងរាជអាវុធហត្ថនៅផ្ទៃប្រទេស បានឃើញ ព័ត៌មានផ្សាយអត្ថបទមួយទាក់ទងទៅនឹងការធ្វើទណ្ឌកម្មមនុស្សរហូតដល់ស្លាប់។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា៖ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញអត្ថបទព័ត៌មានមួយពាក់ព័ន្ធនឹងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលសរសេរថា “ប្រភពពីខេត្តប៉ៃលិន បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ ញូវហ្វ័រធូណា បាននាំខ្លួនជនរងគ្រោះ ជនជាតិចិនឈ្មោះ Zhou Chunhua អាយុ៣៦ឆ្នាំ តាមរថយន្ត Alphard ពណ៌ស ទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយចោទប្រកាន់ថា ជនរងគ្រោះជំពាក់លុយពួកគេ។ ក្នុងអំឡុងពេលនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មានមន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបឈ្មោះ សុផល បានទូរស័ព្ទទៅស្ដ្រីខ្មែរម្នាក់ជាប្រពន្ធជនរងគ្រោះឱ្យយកលុយចំនួន ២ម៉ឺនដុល្លារមកដើម្បីដោះស្រាយរឿងប្តី។ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មេការកាស៊ីណូ បានឱ្យបក្សពួកទៅដឹកជនរងគ្រោះពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថត្រលប់ទៅកាស៊ីណូវិញ។ ប៉ុន្តែដោយជនរងគ្រោះរងរបួសធ្ងន់ធ្ងរពីការធ្វើទារុណកម្ម ជនរងគ្រោះក៏បានស្លាប់។”

ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងករណីខាងលើនេះ មេត្តាជ្រាបថា៖

១-តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងលោកអនុសេនីយ៍ទោ ផូរ៍ សុផល នាយការិយាល័យព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស បានបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៩ជាងពេលយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ មានខាងកាស៊ីណូដឹកមនុស្សម្នាក់មកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ហើយបានប្រាប់ថា ជនជាតិចិននេះជាបុគ្គលិករបស់ក្រុមហ៊ុន បានលួចលុយក្រុមហ៊ុន ខាងក្រុមហ៊ុនមកដាក់ពាក្យបណ្ដឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន ដោយសារពេលយប់មិនមានអ្នកបកប្រែ មន្ត្រីនគរបាលយុត្តិធម៌មិនទាន់បានទទួលពាក្យបណ្ដឹង ហើយបុគ្គលជនជាតិចិននោះ ត្រូវបានរក្សាទុកសម្រាកក្នុងបន្ទប់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន។ លុះព្រឹកឡើងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញបានរកអ្នកបកប្រែ ហើយសួរបុគ្គលនោះអំពីដំណើរហេតុមួយហ៊ាន បានដឹងថា មិនមែនជាករណីលួចទេ គឺជាការជំពាក់ប្រាក់ ដូច្នេះមន្ត្រីជំនាញក៏មិនទទួលពាក្យបណ្ដឹងពីក្រុមហ៊ុនទេ ព្រោះការជំពាក់ប្រាក់ជារឿងរដ្ឋប្បវេណី បន្ទាប់មកមន្ត្រីជំនាញបានទំនាក់ទំនងខាងក្រុមហ៊ុនកាស៊ីណូ ឱ្យមកយកបុគ្គលជនជាតិចិននោះទៅវិញ។

២-បុគ្គលឈ្មោះ Zhou Chunhua ពេលមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តប៉ៃលិន មិនមានស្នាមរបួស និងមិនបានធ្វើទារុណកម្ម ហើយនៅពេលប្រគល់ជូនទៅខាងក្រុមហ៊ុនកាស៊ីណូវិញ ក៏មិនមានរបួសធ្ងន់ធ្ងរទេ។ (សូមភ្ជាប់ជាមួយរូបថតជនរងគ្រោះ)

៣-ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្កើតគណៈកម្មការចំពោះកិច្ច ដើម្បីធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនេះ ទាំងអង្គហេតុ ទាំងការអនុវត្តនីតិវិធី និងក្រមសីលធម៌ វិជ្ជាជីវៈ។ កងរាជអាវុធហត្ថ ស្នើសុំស្ដ្រីដែលជាប្រពន្ធរបស់ជនរងគ្រោះ និងបុគ្គលពាក់ព័ន្ធ សហការជាមួយនឹងមន្ត្រីនគរបាលយុត្តិធម៌ ដើម្បីអនុវត្តនីតិវិធីករណីខាងលើនេះ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ តុលា ២០២៤

អ្នកនាំពាក្យឧត្តមសេនីយ៍ត្រី អេង ហុី៖ កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់

ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យ កងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធនឹងជម្លោះក្នុងករណីគ្រោះថ្នាក់ចរាចរ ដែលមានផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌មានសង្គមនានា ដូចខាងក្រោម៖

១-ក្នុងចំណោមបុគ្គលទាំង២រូប ដែលមានជម្លោះនោះ មានម្នាក់ជានាយទាហាននៃកងរាជអាវុធហត្ថ ឈ្មោះ ហ៊ីង វណ្ណី ឋានន្តរសក្តិវរសេនីយ៍ឯក មុខងារស្នងការរង ស្នងការដ្ឋានសម្ភារៈបច្ចេកទេស បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

២-កងរាជអាវុធហត្ថ បានឃើញនូវសកម្មភាព ទង្វើ និងការប្រើពាក្យសម្តីរបស់ឈ្មោះ ហ៊ីង វណ្ណី ក្នុងឃ្លីបវីដេរូ កងរាជអាវុធហត្ថ សូមអភ័យទោសចំពោះភាគីជម្លោះម្ខាងទៀត និងសូមទោសជាសាធារណៈចំពោះជនរួមជាតិទាំងមូលនូវកំហុសអសីលធម៌ និងការប្រព្រឹត្តល្មើសវិន័យកងទ័ពនេះ។

៣-កងរាជអាវុធហត្ថ បានកោះហៅឈ្មោះ ហ៊ីង វណ្ណី ចូលមកអង្គភាព ដើម្បីធ្វើការត្រួតពិនិត្យ និងមានវិធានការតាមច្បាប់ លក្ខន្តិកៈ និងបទវិន័យទូទៅសម្រាប់កងយោធពលខេមរភូមិន្ទ។

សូមគោរពជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធ មេត្តាជ្រាប។ សូមគោរពអរគុណ។

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ តុលា ២០២៤

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិនៃកម្ពុជាបានស្នើឲ្យសមត្ថកិច្ចតាមឃ្លាំមើលលី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។

តាមរយៈទំព័រ page facebook ផ្លូវការ ទៅល្ងាចថ្ងៃទី 7 ខែតុលាឆ្នាំ 2024 នេះ សម្ដេចតេជោហ៊ុន សែន បាន អះអាងថា លោកលី សាម៉េត តែងតែយកឈ្មោះសម្ដេចទៅបោកប្រាស់យកលុយពីគេ។

ក្នុងសារបង្ហោះបានបញ្ជាក់យ៉ាងដូច្នេះថាដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់
លោកលី សាម៉េត(ហៅគ្រូមា)។
លី សាម៉េតតែងប្រើឈ្មោះខ្ញុំដើរ
បោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែលលី សាម៉េតមិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។
ឆ្នាំ២០២២លី សាម៉េតបោកលុយឈ្មោះសុខ ឡេង១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេលសុខ ឡេងផ្តាំឲ្យ
សួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំទ្រី សុខាទើបខ្ញុំ
ដឹងក៏ទាមទារពីលី សាម៉េតប្រគល់ឲ្យ
សុខ ឡេងវិញទាំងអស់ដោយពេលនោះយកលី សាម៉េតទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការ
នគរបាលក្រុងភ្នំពេញ។
មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ
លី សាម៉េតឲ្យសងលុយទៅមួង ឃីម
ចំនួន២៣មុឺនដុល្លារក្រោយមួង ឃីមបញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។
ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក
កន សុខកាយអភិបាលក្រុងអរីយក្សត្រថាលី សាម៉េតបានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការបាន
តំណែងជាអភិបាលក្រុងអរិយក្សត្រ។
ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជា
នាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជា
ប្រធានព្រឹទ្ធសភា អមដោយអំណាច
ជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមាន
ព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខា
តែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺន
នាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់
អាវុធខ្ញុំមិនដែលទទួលយកអន្តរាគមន៍
ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ផ្ទុយទៅវិញមន្ត្រីមួយចំនួន
ទទួលបានការតែងតាំងហើយទទួល
បានការជួយពីខ្ញុំថែមទៀតដើម្បីឲ្យពួកគាត់មានមធ្យោបាយធ្វើការ។ករណីលី សាម៉េតអាចនៅមានមនុស្ស
ច្រើនទៀតដែលចាញ់បោកគាត់ក្រោមរូបភាពយកឈ្មោះខ្ញុំទៅប្រើ។ដើម្បីជម្រះបញ្ជីមួយនេះតាមរបៀប
ពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងខ្ញុំ
សូមស្នើ៖
១.រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ធ្វើការជាមួយតុលាការដើម្បីចេញដីកា
ការពារទ្រព្យសម្បត្តិលី សាម៉េតដើម្បី
ទុកសងដល់អ្នកចាញ់បោកលី សាម៉េត។
២.អ្នកចាញ់បោកលី សាម៉េតទាំងអស់
ដាក់ពាក្យប្តឹងឬទាមទារសំណងទៅ
កាន់មេធាវីសម្តេចតេជោ។
៣.ឯកឧត្តមគី តិចរៀបចំមេធាវីសម្តេចតេជោចាំទទួលពាក្យបណ្តឹងនិងធ្វើការសម្របសម្រួលលើរឿងដែលអាចសម្របសម្រួលបាន។ចំពោះរឿងមិនអាចសម្របសម្រួលបានត្រូវប្តឹងទៅតុលាការចាត់ការតាមច្បាប់។
៤.ស្នើសុំសមត្ថកិច្ចតាមឃ្លាំមើល
លី សាម៉េតកុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ តុលា ២០២៤

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានបើករថយន្តទំនើបមួយគ្រឿងបុកម៉ូតូបណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូរងរបួសយ៉ាងធ្ងន់ធ្ងរ។

ស្ត្រីដែលបានបើករថយន្តបុកម៉ូតូនេះ មានឈ្មោះ ហេង ចាន់ម៉ានិច អាយុ៣១ឆ្នាំ ស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម បច្ចុប្បន្ននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា រថយន្តស៊េរីទំនើបដែលជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ម៉ាក Ford Ranger XLT ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ 2BZ-9027 បើកបរដោយស្ត្រីម្នាក់ខាងលើ ដោយបានបុកម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ផ្លាកលេខ សៀមរាប 1Q-9343 ទាំងកំរោល បណ្ដាលឱ្យបុរសជាអ្នកបើកម៉ូតូរករបួសតែម្ដង។

សេចក្ដីរាយការណ៍បានបន្ថែមថា បុរសអ្នកបើកម៉ូតូមានឈ្មោះ រុន សុផារិទ្ធ អាយុ៣៨ឆ្នាំ រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយបង្គំ ក្រុងសៀមរាប។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញនគរបាលចរាចរណ៍ បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូទៅរក្សាទុកនៅកន្លែងចរាចរណ៍ផ្លូវគោកដើម្បីមានចំណាត់ការបន្ត។ ទោះជាយ៉ាងណា ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍នេះ នៅពុំទាន់ដឹងមូលហេតុនៅឡើយរហូតដល់ព្រឹកនេះ។

សូមជម្រាបថា ហេតុការណ៍បានកើតឡើងនៅលើផ្លូវជាតិលេខ៦ ស្ថិតនៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅវេលាម៉ោងជិត 12 ថ្ងៃត្រង់ នាថ្ងៃទី 5 ខែតុលា ឆ្នាំ 2024 នេះ ចំណុចមុខផ្សារទំនើបអង្គរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ តុលា ២០២៤

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចបង្កើតគណៈកម្មការរៀបចំដង្ហែអង្គកឋិនទានទៅកាន់វត្តខ្មែរក្រោម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ តុលា ២០២៤

បច្ចុប្បន្ន ឱ្យតែមានពិធីបុណ្យ ឬសូម្បីតែពេលសម្រាកចុងសប្តាហ៍ ប្រជាពលរដ្ឋខ្មែរតែងដណ្តឹងសួរគ្នាថា តើគួរទៅដើរលេងនៅទីណា? សំណួរនេះបានផុសចេញពីបបូរមាត់មនុស្សស្ទើរតែគ្រប់គ្នានៅពេលបានជួបមិត្តភ័ក្តិ ឬអ្នកធ្លាប់ស្គាល់គ្នា។ ការជជែកផ្លាស់ប្តូរយោបល់អំពីទីកន្លែងដើរកម្សាន្តកើតឡើងតែក្នុងបរិបទដែលប្រជាពលរដ្ឋមានលំនឹងក្នុងចិត្តហើយទទួលបានសេចក្តីសុខកាន់តែខ្លាំងជាលំដាប់ក្នុងអារម្មណ៍របស់ខ្លួន។

ជាក់ស្តែងក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពលរដ្ឋខ្មែរបានជួបជុំគ្រួសារ ញាតិមិត្ត បងប្អូនដើម្បីទៅវត្តធ្វើបុណ្យទានព្រមទាំងដើរកម្សាន្តតាមទីរមណីយដ្ឋានផ្សេងៗទៅតាមចិត្តចង់។ អ្វីដែលគួរឱ្យកត់សម្គាល់គឺ មិនថាជំនួបក្នុងទ្រង់ទ្រាយបែបណា ឬនៅទីណាឡើយ ក្តីសប្បាយរីករាយ សំណើចក្អាកក្អាយ និងស្នាមញញឹម កើតមាននៅទីនោះ។

ទិដ្ឋភាពបែបនេះកើតឡើងដោយសារប្រជាពលរដ្ឋខ្មែររស់នៅក្នុងសុខសន្តិភាពរយៈពេលយូរ ក្នុងប្រទេសដែលមានស្ថិរភាពនយោបាយល្អ មានកំណើនជីវភាព មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ល្អស្អាត ប្រទាក់ក្រឡាគ្នា មានមធ្យោបាយធ្វើដំណើរសម្បូរបែប មានការអភិវឌ្ឍន៍មិនធ្លាប់មានពីមុន ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរមានភាពកក់ក្តៅនិងមានក្តីសង្ឃឹមក្នុងជីវិតកាន់តែខ្លាំងឡើង។ មិនថាក្នុងឬក្រៅប្រទេស ពលរដ្ឋខ្មែរនាំគ្នាដើរកម្សាន្តគ្រប់ទិសទី។

សរុបមកវិញ សុខសន្តិភាពរយៈពេលយូរដែលជាស្នាដៃសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការធានាការពារសន្តិភាពមិនឱ្យបាត់បង់ពីសំណាក់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងធ្វើឱ្យប្រជាពលរដ្ឋខ្មែរផ្លាស់ប្តូរផ្នត់គំនិតខុសពីមុនស្រឡះពោលគឺផ្លាស់ប្តូរពីការរស់នៅដោយការភ័យខ្លាចកាលពីសម័យសង្គ្រាម មកជាការរស់នៅក្នុងក្តីសប្បាយរីករាយតាមបែបមនុស្សក្នុងសង្គមស៊ីវីឡាយ។ នេះគឺជាការផ្លាស់ប្តូរផ្នត់គំនិតដ៏ស៊ីជម្រៅបំផុតមួយរបស់ប្រជាពលរដ្ឋខ្មែរ៕SRP អត្ថបទលោកប៉ែន បូណា ប្រធានអង្គភាពអ្នកពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 300
Older posts
Newer posts
← Previous Page1 … Page68 Page69 Page70 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×