Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ៖ «ការគំរាមកំហែង ឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដីរបស់រដ្ឋណាមួយគឺជាការរំលោភបំពានចំពោះច្បាប់អន្តរជាតិ»
ក្រុងបាត់ដំបង ចាប់ផ្តើមស្ថាបនាផ្លូវជាច្រើនខ្សែ
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តកំពង់ចាម៖:តំណាង​លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ គឺលោក​ ​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ នាព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០២០នេះ​ បាន​​អញ្ជើញ​ចូលរួម​ក្នុង​​ការដាក់​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ​ ចំនួន​៥គម្រោង​ នៅ​សាលា​ស្រុក​ចំការ​លើ​ ដោយ​មាន​ការ​ចូលរួម​ពីកញ្ញា​ ហាក់​ សុវីរ៉ានី​ អភិបាល​រង​ស្រុក​ចំការ​លើ​​ លោក​ ប្រាក់​ ទិត្យ​ នាយក​ទីចាត់ការ​ផែនការ​និង​វិនិយោគ​ខេត្ត​ ​គណៈកម្មការ​ម្ចាស់​លទ្ធកម្ម​ ​ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ និង​​តំណាង​ក្រុម​ហ៊ុន​ អ្នក​ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។ ​

ក្នុង​នាម​អាជ្ញាធរ​ខេត្ត​ លោក​ ​ឡី​ មិច​​ បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញាធរ​ស្រុក​ចំការ​លើ​​ ដែល​បាន​រៀបចំ​នីតិវិធី​នៃ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ របៀបរៀបរយ​ល្អ​ ព្រមទាំង​បាន​សំណូមពរ​ដល់​តំណាង​ក្រុម​ហ៊ុន​​ ឲ្យ​គោរព​តាម​ក្រមសីលធម៌​របស់​អ្នក​ទទួល​ការ​ និង​ចូលរួម​​សហការ​ជាមួយ​អាជ្ញាធរ​ ដេីម្បី​លុបបំបាត់នូវ​ភាព​អនាធិបតេយ្យ​ ដែល​បង្ក​ឡើង​ដោយ​ក្រុម​ឆ្លៀត​ឱកាស​មួយ​ចំនួន​ទៀត​ផង។

កញ្ញា​ ហាក់​ សុវីរ៉ានី​ អភិបាល​រង​ស្រុក​ចំការ​លើ​ បាន​បញ្ជាក់​ថា​ គម្រោង​ដែល​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​នេះ​ គឺមាន​ផ្លូវ​ចំនួន​៥ខ្សែ​​ ដែល​ត្រូវ​ស្ថាបនា​​ ជូន​ប្រជាពលរដ្ឋ​​ប្រើប្រាស់​ ក្នុង​នោះ​មាន​ ១-ឃុំស្ពឺ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤១៥ គ.ម ទទឺង៥ម នៅភូមិស្ពឺកើត ភូមិស្ពឺលិច និង​ភូមិពែងមាសជើង​។
២-ឃុំ​ស្វាយទាប​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៣៣៨គ.ម ទទឹង៥ម នៅភូមិវារីលិច ភូមិវារីកើត និងភូមិស្វាយទាប​។
៣-ឃុំ​ល្វាលេី​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២០០គ.ម ទទឹង៤ម នៅភូមិក្រឡែងកើត និង​ភូមិក្រឡែងលិច​។
៤-ឃុំ​តាប្រុក​ ជួសជុលផ្លូវដី ប្រវែង ២.០០គ.ម ទទឹង៤ម នៅភូមិផ្លាក ភូមិអូរតាសែង ភូមិនាងលើង​។
៥-ក្នុង​ឃុំ​តាប្រុក​ដូច​គ្នា​​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.១០០​គ.ម ទទឹង៥ម នៅភូមិស្រែប្រាំង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តត្បូងឃ្មុំ៖ នារីម្នាក់ត្រូវបាននគរបាលខេត្តត្បូងឃ្មុំម្នាក់ បាញ់សម្លាប់ស្លាប់យ៉ាងអាណោចអាធ៌ម។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០និង០៦នាទី នៅចំណុចមុខ KTV ហ្គោលក្លឹប ស្ថិតក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

អំពើឃាតកម្មបាញ់សម្លាប់នារីឈ្មោះ ហេង សុខហ៊ាប អាយុ២០ឆ្នាំ បង្កឡើងដោយមន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ ពាក់ស័ក្ត៣ ឈ្មោះ មូល ទិត្យឧត្តម អាយុ៣៥ឆ្នាំ។

ករណីនេះកើតឡើងដោយដោយបុរសជាមន្រ្តីនគរបាល ដកកាំភ្លើងបាញ់ចេញពីរថយន្ត ក្រោយបាញ់ភ្លាមជនល្មើសបានបើករថយន្តរត់គេចទៅដល់ចំណុចមុខវិទ្យាល័យហ៊ុនសែនពញាក្រែក ក៏ជ្រុល ទៅបុករថយន្តមួយគ្រឿងទៀតពីក្រោយពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ ហើយត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ដោយស្ថានភាពធ្ងន់ធ្ងរពេទ្យបញ្ជូនជនដៃដល់ទៅមន្ទីរពេទ្យកំពង់ចាមបន្ត។

ករណីនេះនៅមិនទាន់ដឹងថាជាអំពើប្រព្រឹត្តឡើងដោយគំនុំ ឬស្នេហាត្រីកោណ យ៉ាងណានោះទេ ប៉ុន្តែនៅពេលនេះកម្លាំងនគរបាលស្រុកពញាក្រែកចំនួន០៤នាក់ នៅតាមការពារជនល្មើស និងមួយក្រុមទៀតកំពុងចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តសៀមរាប៖ សមត្ថកិច្ចបានឲ្យដឹងថាបុរសម្នាក់បាន ចងក សម្លាប់ខ្លួន នៅវេលាម៉ោង ១៦និង៣០នាទី ថ្ងៃទី០៩ខែកក្កដាម្សិលមិញ។

ហេតុការណ៍បានកើតឡើងនៅភូមិ សង្កែឡាក់ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ ស្ងួន វ៉ុន អាយុ ៣៩ឆ្នំា រស់នៅភូមិខ្លាឃ្មុំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ។

បើតាមសមត្ថកិច្ចមូលហេតុ តាមការបំភ្លឺរបស់ក្រុមគ្រួសារ ជនរងគ្រោះ ជាមនុស្ស ចូលចិត្តផឹកស្រាហេីយហាក់មានស្មារតីវង្វែងវង្វាន់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ដើម្បី ផ្គត់ផ្គង់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និង​លោកស្រី​ ស្រី គឹមឆយ​ អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ចាម រួម​ជាមួយ​ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប​ទៀត​ បាននាំយកសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកាប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តកោះកែវ និងវត្តគង្គារាម (ហៅវត្តចុងបឹង) ស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

លោកស្រី​ ស្រី គឹមឆយ  មានប្រសាសន៍ថាថ្ងៃនេះ លោកជំទាវផ្ទាល់ ក៏ដូចជាលោកជំទាវជាអ្នកតំណាងរាស្ត្រដូចគ្នា រួមជាមួយ សាខាសមាគមនារីកម្ពុជា ដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ចាម និងសប្បុរសជននានា បានបរិច្ចាកនូវធនធានផ្ទាល់ខ្លួននាំនូវសម្ភារបរិក្ខា ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ជាពិសេស ការជួយទំនុកបម្រុង ដល់ព្រះសង្ឃ ក្នុងឱកាសចូលកាន់ព្រះវស្សា អស់កាលត្រីមាស នៅវត្តកោះកែវ និងវត្តគង្គារាម។ ដែលក្នុង១វត្តៗមាន៖ អង្ករមី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកបរិសុទ្ធ និងថវិកា១.២០០.០០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖កូនឈើប្រភេទឈើប្រណិត ឈើលេខ១ ចំនួន១៥,៦២៥ដើម ត្រូវបានដាំលើផ្ទៃដីជាង២៥ហិកតា ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបនាព្រឹកមិញនេះ។
ការដាំនេះក្នុងទិវាដាំកូនឈើ០៩កក្កដា ក្រោមវត្តមាន លោកណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ តំណាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប តំណាងលោក ទៀ សីហា អភិបាលខេត្ត និងវត្តមានមន្ត្រីចម្រុះក្នុងខេត្តសៀមរាប ជាច្រើននាក់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖លោកជំទាវ លី អៃឡាន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែកក្កដានេះ បានជួបជាមួយលោក ទៀ សីហា អភិបាលខេត្ត ដើម្បីសម្តែងការគួរសមនិងពិភាក្សាកាងារអំពីស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាប។
នៅក្នុងកិច្ចជួបពិភាក្សានេះ លោក ទៀ សីហា អភិបាលខេត្ត បានបញ្ជាក់ថា ខេត្តសៀមរាប បានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលជាប្រចាំ ដោយបានធ្វើតេស្តជនសង្ស័យរកជំងឺកូវីដ១៩ សរុបបានចំនួន៧១៩ករណី ស្រី២៧០នាក់ ការធ្វើតេស្តជនសង្ស័យសំណាកអវិជ្ជមានចំនួន៧១២នាក់ ស្រី២៦៩នាក់ និងតេស្ដ សំណាកវិជ្ជមានចំនួន០៧ករណី ស្រី ០១នាក់ ក្នុងនោះរួមមាន៖ ជនជាតិខែ្មរចំនួន០៥នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន ០២នាក់ ព្រមទាំងបានព្យាបាលជាសះស្បើយទាំងអស់។
លោកទៀ សីហា បានបញ្ជាក់បន្ថែមថាខេត្តបានទទួលនិងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់ពីក្រៅប្រទេស (ប្រទេសថៃ) នៅតាមច្រកព្រំដែនកម្ពុជា-ថៃ ដូចជាច្រក អន្តរជាតិប៉ោយប៉ែត អូរបីជាន់ ដូង និងច្រកអូរស្មាច់ ព្រមទាំងបានបញ្ជូនមកកាន់ទីតាំងមណ្ឌលត្រួត ពិនិត្យសុខភាព ខេត្តស្ថិតនៅសាលាគរុកោសល្យ និងវិក្រឹត ការខេត្ត ដើម្បីឱ្យក្រុមគ្រូពេទ្យ ពិនិត្យ និងតាមដាន សុខភាពមុននឹងបញ្ជូនទៅទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមមូលដ្ឋានរបស់ខ្លួន ដោយគិតត្រឹមថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២០ មានចំនួន៨៩២នាក់ ព្រមទាំងបានរៀបចំទីតាំងចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមបណ្ដាសាលារៀនក្នុងភូមិសាស្ត្រ ក្រុង ស្រុក នៃខេត្តសៀមរាបសរុបចំនួន ១៣០ទីតាំង។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏បានបន្តធ្វើការផ្សព្វផ្សាយ និងទប់ស្កាត់ជំងឺកូវីដ-១៩នេះជាប្រចាំផង ដើម្បីចៀសវាងមានរលកទី២ដែលអាចកើតមានឡើងជាយថាហេតុផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តពោធិ៍សាត់៖លោកអនុសេនីយ៍ត្រី គិន សាន នាយរងផ្នែកព្រហ្មទណ្ឌស្រុកតាលោសែនជ័យបានឲ្យដឹងថានៅយប់ថ្ងៃទី០៨ ខែកក្តដា ឆ្នាំ២០២០បានចុះល្បាតតាមគោលដៅសំខាន់ៗ ក្នុងភូមិសាស្ត្រ មួយចំនួន រហូតដល់វេលាម៉ោង ០០,២០នាទី រំលងអធ្រាត្រ ចូលថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២០ កម្លាំងនៅគោលដៅប្រឡាយ១៧មេសាស្ពានគោករំល ក្នុងភូមិគោករំល ឃុំតាលោ ស្រុកតាលោសែនជ័យបានត្រួតពិនិត្យឆែកឆេរ លើជនសង្ស័យចំនួន០២នាក់។

ទី១.ឈ្មោះ សេង សោម ភេទ ប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិ ទួលថ្ម ឃុំតាលោ ស្រុកតាលោសែនជ័យ
ទី២.ឈ្មោះ ពឿន ប៉ាង ភេទ ប្រុសអាយុ ២១ឆ្នាំ រស់នៅភូមិ ទួលគគីរ ឃុំ ស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្ត បាត់ដំបង ។
របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ឲ្យអ្នកសារព័ត៌មានដឹងថាវត្ថុតាងដែលដកហូតមានសម្ភារ
១.កាំភ្លើងខ្លីបុកហ្គាស០១ដើម
២.កាំបិតសាម៉ូរៃ ០១ដើម
៣.ទូរស័ព្ទ០២គ្រឿង
៤.លុយដុល្លារ ៣០០ដុល្លារ
៥.លុយកូរ៉េ ២០០០វ៉ុន
៦.លុយខ្មែរ ២៦២០០រៀល
៧.ដែកទុល្លឺវីស០១
៨.ស្រោមអនាម័យ០៤
៩.អត្តសញ្ញាណប័ណ្ណ០២សន្លឹក
១០.ម៉ូតូ០១គ្រឿង ម៉ាកKR ពណ៌ក្រហម សេរី២០១៧ពាក់ស្លាកលេខ ភ្នំពេញ 1GE .9910 មួយគ្រឿង។
ជនសង្ស័យទាំង០២នាក់និងសម្ភារ ត្រូវបបានឃាត់ខ្លួន ដើម្បីសួរនាំតាមនីតិវិធីច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តសៀមរាប៖លោកហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំយុវជន និងកីឡា នៅ រសៀលថ្ងៃទី០៩ខែកក្កដានេះបានអញ្ជើញប្រកាសតែងតាំង លោក លី ប៊ុនណា ជាប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប ជំនួសលោក សយ ទិត្យាវង្ស ដែលបានចូលនិវត្ដន៍។
ពិធីនេះធ្វើនៅរដ្ឋបាលខេត្តសៀមរាបក៏មានការចូលរួមវត្តមានពីលោក អុឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក ទៀ សីហា អភិបាលខេត្តនិងមន្ត្រីនានាជុំវិញខេត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តព្រៃវែង៖ អាជ្ញាធរខេត្តព្រៃវែង លើកឡើងថា ខេត្តព្រៃវែងបានក្លាយជាជង្រុកស្រូវដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា នៅដំណាលកាលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីប្រជាកសិករងាកមកអនុវត្តតាមការណែនាំរបស់មន្ត្រីជំនាញ និងគួបផ្សំជាមួយភាពវៃឆ្លាតរបស់ពួកគាត់ផងដែរ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី ០៩ ខែ កក្កដា នាទីស្តីការគណៈរដ្ឋមន្រ្តី លោក អ៊ុក សំណាង ប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ខេត្តព្រៃវែងជាខេត្តមួយដែលមានសក្តានុពលខ្ពស់ សើគ្រប់វិស័យជាពិសេសវិស័យស្រូវអង្ករ ដែលអាចទទួលបានបរិមាណផលច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា ខណៈនៅក្នុងឆ្នាំ២០១៩-២០២០នេះ អាចផលិតបានរហូតដល់១លាន ៣សែនតោន។

លោកបានបញ្ជាក់ថា តាមរយៈបរិមានផលដែលទទួលបាននេះអាច មានសមត្ថភាពផ្គត់ផ្គត់បំពេញតម្រូវរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ថែមទាំងអាចនាំចេញដើម្បីបំពេញមត្រូវការរបស់ប្រជាជននៅក្នុងប្រទេសបានថែមទៀត ដោយមិនមានការព្រួយបារម្ភអ្វីឡើយ បើទោះបីប្រទេសកម្ពុជាកំពុងជួបនូវវិបត្តិកូវីដ១៩ក៏ដោយ។

លោកប្រធានមន្ទីរបន្តថា ខេត្តព្រៃវែង មានសក្ដានុពលលើវិស័យកសិកម្ម ប្រជាពលរដ្ឋប្រមាណ៧៨,៦%ជាគ្រួសារកសិករ និងជាខេត្តជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេសលើវិស័យកសិកម្ម (ឆ្នាំ២០១៩ និងឆ្នាំ២០២០)។
លោកបន្ថែមថា តុល្យភាពស្បៀងប្រចាំឆ្នាំ ក្រោយពីកាត់ចេញសម្រាប់ទុកបរិភោគ ទុកពូជ ចិញ្ចឹមសត្វ នៅសល់លើសពីតម្រូវការ គិតជាអង្ករ មានចំនួន ៥៦០.៧៤៧តោន ស្មើនឹងស្រូវចំនួន ៨៧៦,១៦៧តោន សម្រាប់លក់ទៅទីផ្សារក្នុង និងក្រៅប្រទេស ដែលមានតម្លៃជាមធ្យម ក្នុង១គីឡូក្រាម ៩២០រៀល។

យើងដឹងស្រាប់ហើយថានៅក្នុងខេត្តព្រៃវែងហាក់ដូចជាខេត្តមួយ ដែលគេហៅថាកូនក្រមុំលាក់មុខអញ្ចឹង ដែលយើងមិនដែលចាប់អារម្មណ៍ថា ស្ថានភាពនភក្នុងខេត្តព្រៃវែងនេះមានសក្តានុពលគ្រប់បែបយ៉ាងនៅក្នុងខេត្តព្រៃវែងទេ ប៉ុន្ដែមកដល់ពេលនេះយើង រយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅក្នុងខេត្តព្រៃវែងហាក់បានដំណើរការនិងលេចធ្លោ ហើយជាពិសេសគឺដំណាំស្រូវតែម្តង នៅក្នុងឆ្នាំ២០១៩យើងបានផលិតបានជាស្បៀងសរុបប្រមាណ ១លាន ៣សែនតោនជាងបាទ នៅក្នុងខេត្តព្រៃវែងទាំងមូល អញ្ចឹង១លានតោនមិនតិចទេស្រូវ ជារួមយើងនៅបណ្តាផលិតផលផ្សេងៗជាច្រើនទៀតជាពិសេសដំណាំផលិតកម្មនានា ក្នុងខេត្តព្រៃវែងយើងមានដូចជា ពោត សណ្តែក ដូចជាល្ង ស្វាយ កៅស៊ូ ស្វាយចន្ធី អញ្ចឹងបើមើលទៅមានគ្រប់ស្ថានភាពបាទ ប៉ុន្ដែអ្វីលេចធ្លោ នៅក្នុងឆ្នាំ២០១៩-២០២០ នេះគឺយើងមានសក្តានុពលសំខាន់ស្រូវ»។

សូមបញ្ជាក់ថា ស្រូវវស្សា អនុវត្តសរុប ២៧០,៥៤៤ហិកតា ស្មើនឹង ១០៨.២២% នៃផែនការ ២៥០,០០០ហិកតា ទិន្នផលជាមធ្យម ៣.២៥តោន ក្នុងមួយហិកតា, ស្រូវប្រាំង អនុវត្តសរុប ៨៦,៦២៦ហិកតា ស្មើនឹង១១៥.៥០% នៃផែនការ ៧៥,០០០ហិកតា ទិន្នផលគិតជាមធ្យម ៤.៨០តោន ក្នុងមួយហិកតា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តរតនគិរី៖ កូនឈើចម្រុះចំនួន៦៤០ដើម ត្រូវបានដាំ នៅបរិវេណវត្តភ្នំបេង ស្ថិតនៅភូមិ២ សង្កាត់ កាចាញ ក្រុងបានលុង ខេត្តរតនគិរី នៅព្រឹកមិញនេះដើម្បីអបអរសាទពិធីបុណ្យរុក្ខទិវា៩កក្កដាឆ្នាំ២០២០នេះ។

ការដាំនេះដឹកនាំដោយលោក ប៊ូ ឡាំ អ្នកតំណាងរាស្ត្រ មណ្ឌលរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋទាំង៤ភូមិក្នុងសង្កាត់ កាចាញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាលខេត្ដ​កំពង់ចាម​ បានចាត់ទុកថា ការដាំដើមឈើឲ្យបានច្រើន គឺជាផ្នែកមួយ នៃការកាត់បន្ថយ នៃការបម្រែបម្រួលអាកាសធាតុ ក៏ព្រោះតែព្រៃឈើមួយចំនួន ត្រូវបានរិចរឹល ដោយសារការកាប់បំផ្លាញ របស់មនុស្ស ។ លើសពីនេះទៀតនោះ ព្រឹត្តិការណ៍នេះ ក៏បានរួមចំណែកក្រើនរំលឹក ឲ្យមានការចូលរួមពីគ្រប់សមាសភាគ ទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាយុវជនជំនាន់ក្រោយៗ ឲ្យចេះស្រឡាញ់ដើមឈើ ពីព្រោះថា នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង មានដើមឈើច្រើនប្រភេទ ដែលទាមទារឲ្យយើងទាំងអស់គ្នា ត្រូវតែចូលរួមថែរក្សាអភិរក្ស ។ ក្រៅពីនោះ ដើមឈើ ដែលយើងបានដាំនាថ្ងៃនេះ ជាផ្នែកមួយ ក្នុងការរួមចំណែកលើកកម្ពស់នូវសោភ័ណ្ឌភាពក្រុង ជាពិសេស វាក៏ជាទីម្លប់ សម្រាប់មនុស្សទូទៅ បានជ្រកកោន នាពេលអនាគត។
ជាមួយ​គ្នា​នោះ​ លោក​​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវឲ្យប្រជាពលរដ្ឋក្នុងខេត្កកំពង់ចាម ចូលរួមថែរក្សាបរិស្ថាន និងដាំដើមឈើឲ្យបានគ្រប់ៗគ្នា ហើយ​ត្រូវស្រឡាញ់​ និងអភិរក្សធនធានធម្មជាតិ​ព្រៃឈើ​ សម្រាប់មនុស្សជាតិគ្រប់ជំនាន់ផងដែរ។
សូមបញ្ជាក់ថាអាជ្ញាធរខេត្តកំពង់ចាម នៅព្រឹកមិញ​ លោក​ ​ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ លោក​ អ៊ុន ចាន់ដា​ អភិបាលខេត្តកំពង់ចា​មមន្ត្រីរាជការ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​ ដាំកូនឈើ ព្រះរាជទាន ដោយព្រះករុណាព្រះបាទ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅសួនច្បារ មុខមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ កក្កដា ២០២០

ភ្នំពេញ៖យ៉ាងហោចណាស់រណាយន្តសរុប២.៣៦៩គ្រឿង ត្រូវបានរឹបអូស ក្នុងបទល្មើសព្រៃឈើក្នុងរយៈពេល៦ខែ ឆ្នាំ២០២០នេះ ខណៈការដោះអន្ទាក់ចាប់សត្វព្រៃនៅតំបន់ការពារធម្មជាតិក្នុងរយៈពេលដូចគ្នានេះ មានសរុបចំនួន ២០.១៧៩អន្ទាក់ បូករួមទាំងបានដកហូតកាំភ្លើងកែច្នៃដើម្បីបាញ់សត្វព្រៃរាប់រយដើម។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងអ្នកមន្ត្រីនាំពាក្យក្រសួងបរិស្ថាន អះអាងថា ចំនួនបទល្មើសរណាយន្ត មានការថយចុះច្រើន បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលសរុបមានជាង៣.៤០០គ្រឿង។
លោក មានប្រសាសន៍ថា ការរឹបអូសមានការកើនឡើងនេះ បង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តច្បាប់របស់មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាននិងមន្ត្រីនៃអង្គការដៃគរួមនឹងសហគមន៍តំបន់ការពារធម្មជាតិ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសចុះបំពេញទស្សនកិច្ចស្នាក់ការល្បាត និងទប់ស្កាត់ការកាប់ឈើ និងការបរបាញ់សត្វព្រៃខុសច្បាប់របស់មន្ត្រីអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ នៅស្រុកស្រែអំបិល ខេត្តកោះកុង ព្រឹកថ្ងៃទី៩ ខែកក្កដានេះ លោក បានបញ្ជាក់ថា បទល្មើសភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ លោកបន្តថា មនុស្សដែលពាក់ព័ន្ធនឹងបទល្មើសកាប់ បំផ្លាញព្រៃឈើ ក៏ដូចជាបរបាញ់ និងជួញដូរសត្វព្រៃ ត្រូវបានចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាល ព្រមទាំងធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបំពានធនធានធម្មជាតិបន្តទៀត។

លោក អេដាដ លេហ្ទឺរ (Eduard Lefter)មន្ត្រីគ្រប់គ្រងផ្នែកច្បាប់នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានបង្ហាញជំហរជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងបរិស្ថានក្នុងកិច្ចគាំពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាកុំឱ្យមានការបាត់បង់បន្តទៀត។
លោកថ្លែងថា អង្គការសម្ព័ន្ធមិត្ដសត្វព្រៃបាននឹងកំពុងធ្វើការរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០០១មក ដោយបានផ្ដល់ជំនួយបច្ចេកទេស ដើម្បីពង្រឹងតំបន់ការពារធម្មជាតិ កែលម្អជីវភាពរស់នៅដែលអាស្រ័យលើព្រៃឈើ សង្គ្រោះសត្វព្រៃពីព្រាននិងពីការជួញដូរ និងការពារតំបន់ជួរភ្នំក្រវាញ ដែលជាព្រៃឈើទីជម្រាលប្រភព ទឹក ប្រភពជីវចម្រុះ និងជាទ្រព្យធនសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page574 Page575 Page576 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច ចុះផ្សាយថ្ងៃទី ២៧ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×