Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មករា ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីសម្ពោធឆ្លងមហាសុគុន្ធកុដិ និងសមិទ្ធផលនានា ក្នុងវត្តតុសិតារាម (ហៅវត្តព្រែកសង្កែ ) ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅថ្ងៃចន្ទ នេះ​ លោក ហ៊ុន ម៉ានិត តំណាងសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ថ្លែង​ថា​ ការងារ​ចំពោះ​មុខ​ មន្ត្រី​ចុះជួយមូលដ្ឋានទាំងអស់ ត្រូវចាប់ដៃជាមួយអាជ្ញាធរ ដើម្បីរួមគ្នាធ្វើការឆ្លើយតប ទៅនឹងតម្រូវការនា របស់ប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ដោយមានតម្លាភាព ភាពទន់ភ្លន់ និងមានគុណធម៌​ផងដែ។

លោក ហ៊ុន ម៉ានិត បានថ្លែងថា គោលការណ៍របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា គឺធ្វើយ៉ាងណា ត្រូវបម្រើប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ទោះជាយេីងបានធ្វើល្អហើយ​ក្តី​ អ្វីដែលនៅសេសសល់នោះ​ គឺយើងត្រូវការបន្ថែមគុណភាពបន្ថែមទៀត ពោលគឺ​ជំរុញដល់អភិបាលកិច្ចគ្រប់ជាន់ថ្នាក់ ឱ្យកាន់តែល្អប្រសើរ ប្រសិនជាការគ្រប់គ្រង អភិបាលកិច្ចបានល្អប្រសើរហេីយនោះ មានន័យថា ពេលវេលា ដែលប្រជាពលរដ្ឋគាត់ទទួលសេវាមានប្រសិទ្ធភាព អ្វីដែលសំខាន់នោះ គឺការគិតគូរដល់ផលប្រយោជន៍ របស់ ប្រជាជនជាចំបង។

លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការ អភិវឌ្ឍន៍ ផ្សេងៗ ក៏យើងមិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក ពោលគឺ ពុទ្ធបរិស័ទគ្រប់ៗ រូបគ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យ ដើម្បី កសាង សមិទ្ធផលក្នុងទីអារាម ចំណែកឯព្រះសង្ឃ ក៏គ្មានចង្ហាន់គ្រប់គ្រាន់ដែរ ប៉ុន្តែ ដោយសារសន្តិភាព មាននៅក្នុងប្រទេសយើងនេះហើយ ដែលយើងអាចជំរុញ ការអភិវឌ្ឍរីកចំរើន លើគ្រប់វិស័យធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែមានការរីកចម្រើនទៅមុខជាលំដាប់។

លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា​ តាំងពីបុរាណមកទល់បច្ចុប្បន្ន វត្តអារាមពុទ្ធសាសនា បានក្លាយជាទីជម្រកស្នាក់អាស្រ័យ របស់ក្មេងកំព្រា ជនគ្មានទីពឹង និងសិស្សសាលា ក្រៅពីនេះវិស័យព្រះពុទ្ធសាសនាក៏តែងតែបានចូល រួមជាមួយការងារសង្គម កម្មវិធីមនុស្សធម៌ ទាំងចូលរួមដោយផ្ទាល់ ក៏ដូចជាចូលរួមតាមរយៈអាជ្ញាធរ ខេត្ត ស្រុក និងកាកបាទក្រហមជាដើម។ល។

តាមរយៈតួនាទីដ៏សំខាន់នៃព្រះពុទ្ធសាសនា នៅក្នុង សង្គមខ្មែរ ទើបញ៉ាំងឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមប្រតិបត្តិតាមជំនឿ ប្រពៃណីទំនៀមទំលាប់ និង ចូលរួមជាមួយព្រះសង្ឃ គណៈកម្មការវត្ត ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនា បន្តការអភិវឌ្ឍន៍វិស័យពុទ្ធ សាសនាឱ្យបានរីកចំរើន។

ទន្ទឹមនឹងការរីកចំរើនរបស់សង្គមជាតិ ជាក់ស្តែង សំណង់ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត បានរីកដុះដាលនៅតាមទីវត្តអារាមនៅទូទាំងប្រទេស និយាយដោយឡែក វត្តតុសិតារាម ក្រោមការដឹកនាំរបស់ព្រះគ្រូចៅអធិការទី៣ ព្រះនាមព្រះវិភទ្ទញ្ញាណ មុំ សុខគឿន សុវណ្ណជោតិ រួមនឹងពុទ្ធ បរិស័ទជិតឆ្ងាយ ដែលបានបរិច្ចាគធនធាន ក្នុងការកសាងសមិទ្ធផលនានា ពិសេសសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានរួចចំណែកយ៉ាងធំធេងក្នុងកសាងសមិទ្ធផលក្នុងវត្តនេះ។

ចំពោះ​សមិទ្ធិផល ដែលត្រូវឆ្លងនាឱកាសនេះរួមមាន៖ មហាសុគន្ធកុដិ ដោយចំណាយទឹកប្រាក់ចំនួន ៣៤៥.៦៩៨ ដុល្លារ ជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា​ បុត្រី​ និងចៅៗ តាមរយៈ ឯកឧត្តម សេង ទៀង និងលោកជំទាវ, ឯកឧត្ដម ឌី ពៅ និងលោកជំទាវ និងសប្បុរស ជនក្នុង និងក្រៅប្រទេសផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ មករា ២០២៣

ភ្នំពេញ៖នារីអ្នកបម្រើការងារសេវាកម្សាន្ត .ខារ៉ាអូខេ បៀហ្គោឌិន អ្នករត់តុ នឹងមានផ្តល់មេធាវីដើម្បីការពារ រួមបានបណ្ណ បសស ផងដែរ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោកខៀវ កាញ្ញារីទ្ធ បានបញ្ជាក់នៅលើតាមបណ្ដាញសង្គមនៅព្រឹកថ្ងៃអាទិត្យនេះ។

លោកខៀវ កាញ្ញារីទ្ធ បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន លើកគំនិតពីការផ្តល់មេធាវីដើម្បីការពារនារីក្នុងសេវាកម្សាន្ត ( ខារ៉ាអូខេ បៀហ្គោឌិនន អ្នករត់តុ … ) ក៏ដូចជាជួយក្នុងការផ្តល់បណ្ណ បសស ដល់ពួកគេផងដែរ។

ការផ្ដល់មតិ បែបនេះណែនាំរបស់សម្តេច ក្នុងសម័យមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជន នៅវិមាន ៧ មករា ថ្ងៃទី ២៩ មករា ២០២៣៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម​៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​អះអាងថា​ យើងត្រូវបន្តធ្វើការអភិវឌ្ឍន៍ជារៀងរាល់ឆ្នាំ ប្រកបដោយនិរន្តភាព ចីរភាពបរិស្ថាន ធនធានធម្មជាតិ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ធ្វើយ៉ាងណា ឲ្យជីវភាព រស់នៅ របស់ ប្រជាពលរដ្ឋទាំងអស់កាន់តែប្រសើរឡើង ទាំងប្រាក់ចំណូលគ្រួសារ ទាំងសុខុមាលភាព និងការងារអប់រំសិក្សាធិការជាមូលដ្ឋាន។​

លោកអះអាងបែប​នេះ​ក្នុង​កិច្ចប្រជុំណែនាំស្ដីពីការប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋានសម្រាប់ការ
កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៤-២០២៦) និងផ្សព្វផ្សាយសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តកំពង់ចាម​ នារសៀលថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២៣​។

អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ ការវិវត្តនៃកិច្ចដំណើរការ កំណែទម្រង់តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយ  វិមជ្ឈការ និងវិសហមជ្ឈការប្រកបដោយការជឿជាក់យ៉ាងខ្លាំង​ ចំពោះតួនាទីដ៏មានសារៈសំខាន់ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមមូលដ្ឋាន សំដៅលើកកម្ពស់ជីវភាព របស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព។

អភិបាលខេត្ត​ បាន​បន្ត​ថា​ ផ្អែកតាមផែនការអភិវឌ្ឍន៍ របស់ខ្លួន រដ្ឋបាល ឃុំ សង្កាត់បានរៀបចំ និងអនុវត្ត នូវគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតតូចដូចជា ការសាងសង់ផ្លូវលំ ផ្លូវបេតុង ស្ពាន អណ្តូងទឹក ប្រឡាយទឹក អគារសាលារៀន និងគម្រោងផ្សេងៗ ទៀតពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការផ្សព្វផ្សាយព័ត៌មានអំពីបញ្ហាសុខភាព និងអនាម័យតាមជនបទ ការផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហាយេនឌ័រ ការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ដោយប្រើប្រាស់មូលនិធិឃុំ សង្កាត់ និងកៀរគរធនធាន ដែលបានពីប្រភពផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាអាទិភាព​របស់ប្រជាជននៅតាមមូលដ្ឋាន​។

អភិបាលខេត្តកំពង់ចាម​ ក៏បាន​ណែនាំ​ដល់​មន្ទីរ អង្គភាព រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវជំរុញការអនុវត្តគម្រោងនីមួយៗ ឲ្យចប់ តាមការកំណត់ និងមានប្រសិទ្ធភាព​ ព្រោះ​គម្រោងទាំងអស់ នៅក្នុងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៣-២០២៥) គឺជាផែនការ សម្រាប់អនុវត្តនៅឆ្នាំ២០២៣នេះ​។ លេីសពីនោះត្រូវស្រង់យកសំណើរបស់ប្រជាពលរដ្ឋ ដែលបាន លើកឡើងក្នុងវេទិការសាធារណៈ របស់ក្រុមប្រឹក្សាខេត្ត ដាក់បញ្ចូលក្នុងកម្មវិធី វិនិយោគ តាមដែនសមត្ថកិច្ចរបស់ខ្លួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបការងារចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២៣​ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ​។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិផងដែរ​។

អភិបាលខេត្តបាន​ថ្លែង​ថា​ ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ ៣គឺ៖

១-គិតជាសកលដោយធ្វើតាមមូលដ្ឋាន​:​ គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែល អាចរកទីផ្សារបាន។

២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើក:​ មានន័យថាប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិត ផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេសនិងទីផ្សារ។

៣-ជំរុញការអភិវឌ្ឍធនធានមនុស្ស:​ កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបានទេ​ ប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។

អភិបាលខេត្តកំពង់ចាម​ បាន​បញ្ជាក់​ថា​ សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពល គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៣នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិ មួយផលិតមួយបានចំនួន ៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផលដែល មានសក្តានុពលជាច្រើនទៀត​ ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទមានឆន្ទៈមោះមុតអនុតវត្តឱ្យបានតាម គោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើនោះ​ មូលដ្ឋានយើងនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា៖​ ទីមួយ បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក។ ទីពីរ បង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាព ត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ ចំនួន ១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម។

ការចុះពិនិត្យនេះរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តាមការគូសបញ្ជាក់ របស់លោក កែវ​ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយ​សម្រួលដល់ការស្តាប់ របស់កុមារគរថ្លង់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរ គឺ ៖ ទី១.ពិនិត្យ សម្អាតត្រចៀក។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរផងដែរ។

លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រូពេទ្យ ជនជាតិបារាំង ដែលបានខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយ ចិត្ត ចុះមកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនត្រចៀក ដើម្បី ជួយសម្រួលដល់​ការស្តាប់ របស់កុមារពិការភ្នែក និងគរថ្លង់ ព្រមទាំង ជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូជាជនខ្មែរ ដើម្បី​​ ទុកជាធនធាន សម្រាប់ជួយដល់កុមារគថ្លង់ បន្តទៅពេលអនាគត ​ផងដែរ។

បើតាម លោក ហ្សង់ ប៉ូល ជាប្រធានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យ​ត្រចៀក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC បានឱ្យដឹងថា ក្រុមការងាររបស់លោក តែងតែមកជួយរាល់ ២ឆ្នាំម្តង ដើម្បីជួសជុលម៉ាស៊ីនត្រចៀក ឡើងវិញ និងបំពាក់ម៉ាស៊ីនត្រចៀកថ្មី ជំនួយដល់ការស្តាប់។ ក្រៅពីនោះ លោកមកពេលនេះ ក៏ដើម្បី ជួយដល់វិទ្យាល័យអប់រំពិសេសទាំង៥ ក្នុងប្រទេសកម្ពុជា គឺ វិទ្យាល័យពិសេស កំពង់ចាម វិទ្យាល័យពិសេស ច្បារអំពៅ វិទ្យាល័យពិសេស ភ្នំពេញថ្មី វិទ្យាល័យពិសេស បាត់ដំបង និងវិទ្យាល័យពិសេស សៀមរាប។

សូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ វិទ្យាល័យពិសេសកំពង់ចាម មានសិស្សសរុប ចំនួន ១៨០នាក់ ក្នុងនោះ សិស្សពិការភ្នែក មានចំនួន ៥២នាក់ សិស្សគថ្លង់ចំនួន ១២៨នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញ ឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែត អនឡាញទាំងអស់ ទៅទទួលការអប់រំបន្ថែម។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។

នាយករដ្ឋមន្ត្រី បានជំរុញ ឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែត Onlineម្នាក់ ដែលហួងហែង រឿងសកម្មភាពចរាចរណ៍ លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសប្រារព្ធ​ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ​ក្រាលកៅស៊ូពីរជាន់(DEST) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ម៉ែត្រ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់​ នៅថ្ងៃពុធម្សិលមិញ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ ប្រាប់
ប្រជាពលរដ្ឋ​ កុំ​ឲ្យ​មានការសាងសង់​រំលោភបំពាន​ លើ​ដី​ចំណី​ផ្លូវ​ ដេីម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ និង​លើក​កម្ពស់​សោភ័ណភាព​នៅតាម​ដងផ្លូវ​ផងដែរ​។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ គតិបណ្ឌិត​ របស់​ សម្ដេច
តេជោ​ ហ៊ុន​ សែន​ ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ ជា​បន្តបន្ទាប់​ដូច​សព្វថ្ងៃ​នេះ​ ដូច្នេះ​សូម​ឲ្យ​ពុកម៉ែ​បងប្អូន​​ មានការជឿ​ ទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ ដេីម្បីបន្ត​រួម​គ្នា​ធ្វើ​ការ​​អភិវឌ្ឍន៍​ រីកចម្រើន​តទៅ​មុខទៀត​ ពោលគឺ​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​ ទីណា​មាន​ការ​អភិវឌ្ឍន៍​ទៅ​ដល់​ ទីនោះ​តែងតែ​មានការ​រីកចម្រើន​ ​ដោយ​ជីវភាព​ប្រជាពលរដ្ឋ​ ​កាន់តែ​ប្រសើរ​ឡើង​​ ព្រោះ​ផ្លូវគឺជាសរសៃឈាម​នៃសេដ្ឋកិច្ច​។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ សូម​ឲ្យ​មាន​ការ​យោគយល់​ អធ្យាស្រ័យ​ផង​ ប្រសិន​ជា​មាន​ការ​ប៉ះពាល់​ ដោយ​ប្រការ​ណាមួយ​ និង​សូមឲ្យ​ចូលរួម​សហការ​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ខាងលើនេះ​ ឲ្យ​បាន​ជោគជ័យ​ ប្រយោជន៍​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ក៏ដូចជា​ការ​រួម​គ្នា​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស​ និង​ងាយស្រួល​ ផងដែរ​។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ផ្លូវមួយខ្សែនេះ​ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម​។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម។ ដោយឡែក​កំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្គោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង៤ម ផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៣

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសរគាំទ្រការបកស្រាយសំណេររបស់លោកស សុខា រឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកសារព័ត៌មាន សួរបុរសនោះថា សុំទោសចេញពីចិត្តទេ។

ការគាំទ្ររបស់សម្ដេចនាយករដ្ឋមន្ត្រី បានចូលខមិនផេកផ្លូវការរបស់លោក ស សុខា រដ្ឋរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការខមិនរបស់សម្ដេចតេជោយ៉ាងដូច្នេះថា «គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ ស សុខា។ ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណនិងកោតសរសើរ ចំពោះអ្នកបានជួយដែលនេះជាវប្បធម៍ដ៍ល្អនៃជាតិសាសន៍យើង»។

សូមជម្រាបថាលោក ស សុខា បានបង្ហោះវិដេអូនិងសរសេរសំណេរមាន៤ចំណុចដូចខាងក្រោម៖

តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង!

មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ។

ទី១.យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា? តាមខ្ញុំយល់ ពេលដែលគាត់កំពុងបើកម៉ូតូឌុបប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថា អ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ ខ្ញុំថា បើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើងនាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម។

ទី២.ជាការពិត រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុសដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ? ដូចខ្ញុំលើកឡើងខាងលើ ប្រហែលជាពេលនោះ គាត់មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន។

ទី៣.ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច, សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេលគាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត។

ទី៤.សរុបសេចក្ដីទៅ គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀតនោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៣

ខេត្តកំពង់ចាម​៖សមិទ្ធផលថ្មី នៃអគារពហុបំណង សម្រាប់បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែមករា ខាងមុខនេះ។

លោកអ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារ ខាងលើ ដែលមានទីតាំង ស្ថិតនៅ ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ន(ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អគារពហុបំណងសម្រាប់ បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ត្រូវបានផ្តួចផ្តើមកសាង ដោយឯកឧត្តម ហ៊ុន ម៉ា នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ អគារនេះមាន ទំហំ ១៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ សង់ពីថ្មមានកម្ពស់ ១ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ ទី ១ មាន ដំបូលប្លង់សេឥដ្ឋកន្សែងក្រាលដោយកៅស៊ូ ការពារជម្រៀបទឹក។ សំណង់នេះបានសាងសង់នៅលើ ដីកម្មសិទ្ធិរបស់ ស​ស យ​ ក ខេត្តកំពង់ចាម ដែលមាន ទំហំប្រមាណជា ៤.២០៧ ម៉ែត្រការ៉េ។

តាមការឲ្យដឹងលម្អិតពីមន្ត្រីបច្ចេកទេសប្លង់ នៃអគារពហុបំណងនេះ គឺមានបន្ទប់ ចំនួន ៤សម្រាប់បម្រើ នូវសេចក្តីត្រូវការរបស់យុវជន និងប្រជាជនទូទៅ ដោយបានបែងចែកចេញជា ៖១. សាលប្រជុំ ភ្នំប្រុស ដែលអាចអនុញ្ញាតឲ្យមនុស្ស ចំនួន ៣៣នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់។
២. ការិយាល័យលេខាធិការដ្ឋាន គឺជាទីកន្លែងប្រតិបត្តិការ ការងាររដ្ឋបាល ទូទៅ និងកិច្ចការសម្របសម្រួលនានាពាក់ព័ន្ធសេវា ស​ ស យ​ ក ខេត្តកំពង់ចាម។
៣. សាលប្រជុំ ភ្នំស្រី អាចអនុញ្ញាតអោយ មនុស្ស ចំនួន ២០០នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់។
៤. បណ្ណាល័យ ត្រូវបានបំពាក់ នូវសេវាបណ្ណាល័យគ្រប់ប្រភេទ រួមមាន ៖ ការអាន សៀវភៅ ការអាន សិក្សា ស្រាវជ្រាវ តាមបែប ឌីជីថល និងការកម្សាន្ត។

គួរកត់សម្គាល់ដែរថា មកដល់បច្ចុប្បន្ន ក្រុមការងារ បច្ចេកទេស កំពុងយកចិត្តទុកដាក់អនុវត្ត គម្រោងខាងលើនេះយ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ដើម្បីបំពេញបន្ថែម ទៅលើ កិច្ចការដែលនៅសេសសល់ នៃសំណង់ទាំងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឲ្យរួចរាល់ទៅតាមពេលកំណត់ និងត្រៀមដាក់សម្ពោធ ឲ្យប្រើប្រាស់ជា ផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៣

ក្រុមមន្ត្រីបម្រើការងារនៅមន្ទីរផែនការខេត្តរតនគិរី បាននាំគ្នាសម្រេចប្ដឹង លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។

អំពើពុករលួយរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរី នៅក្នុងអង្គភាព តាំងពីឡើងជាប្រធានមករហូតដល់ពេលបច្ចុប្បន្នដែលមានដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៣

ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរឆ្លើយតបជាមួយ លោកតាំង សារ៉ាដា អ្នកកាសែត ខេមបូដា ដេលី។

ឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយតបបែបនេះ ក្រោយផេក របស់កាសែត ខេមបូដា ដេលី បានសរសេរវាយប្រហារ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នករកស៊ីម្នាក់ហើយលាងលុយកខ្វក់។

តាមសំណេររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដូចខាងក្រោមនេះ៖
🙏🏼🙏🏼ឱលោកពូតាំងសារ៉ាដា គ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ លោកពូតាមចោទប្រកាន់រហូត🙏🏼🙏🏼
សម្រាប់មុខរបរខ្ញុំ ខ្ញុំមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។
បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..?
និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន?
👉បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់…?
😃ពូប្រាកដជាសល់សំនួរមួយទៀតមែនអត់ពូ ចឹងខ្ញុំឆ្លើយអោយហើយកុំអោយពូពិបាកសួរ
😂សំនួរ
👉បានដើមទុនពីណា?ខ្ញុំដឹងពូចង់សួរសំណួរនេះ😂
😂ចម្លើយ
👉អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម 👉(គឺគេប្រើទំនុកចិត្តសំខាន់)ខ្ញុំប្រាប់បើពូមិនទាន់យល់ ។
ឧទាហរណ៍ពូតាំងសារ៉ាដា ឯងមានដីចង់លក់ 30ហិចតាស្មើរទឹកលុយ 30លានដុល្លា ហើយគឺជជែកគ្នាទិញលក់ក្នុងការសាងសង់ទូទាត់រយៈពេលវែង ហើយជជែកជាមួយក្រុមហ៊ុនសំណង់ ។
ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ខ្ញុំម្ចាស់គម្រោងក៏ទទួលបានផលចំណេញ យល់បានទេប៉ុណ្ណឹង ?បើពូមិនយល់មកពីពូធ្វើអ្នកកាសែតយូរពេក ហើយមិនដែលរកស៊ី ពូឈប់ធ្វើអ្នកកាសែតទៅ ខ្ញុំអោយក្រុមកាងារខ្ញុំបង្រៀនរកស៊ី😂។
តែដូចលោកពូបែបនេះមើលទៅខ្ញុំមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត😅
សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលខ្ញុំសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) ខ្ញុំមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នាមានអីយាយគ្នា ខ្លាចជួបដូចលោពូឯង😂។
បើសិនជាលោកពូចង់ដឹងមែនលោកពូអញ្ជើញមកខ្មែរ ខ្ញុំនឹងអោយក្រុមកាងារជូនលោកពូដើរមើលគម្រោងរបស់ខ្ញុំ ថាខ្ញុំសង់ផ្ទះបានប៉ុន្មានម៉ឺនល្វែងហើយ កុំបានសរសេរហើយគ្មានមូលដ្ឋានច្បាស់ ។
ការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាខ្ញុំ ដើម្បីឲ្យមហាជនស្អប់ខ្ញុំនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ
ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ ប្រយ័ត្នមហាជនដឹងគំនិតបងច្បាស់ គេនឹងស្អប់ដល់ឆ្មបនិងម្ដាយដែលបង្កើតពូមក។
ទៅជាចោទខ្ញុំតាផ្ដេសតាផ្ដាស ទៅជាខ្ញុំនិងលាងលុយអីណា?
យី!!!លោកពូ😂👉 ទៅយកសំដីអេឡិចទៅយកសំដីអ្នកមិនដែលស្គាល់មិនដែលបានរកស៊ីជាមួយខ្ញុំផងមកបំភ្លើសការពិត។ យី!!លោកពូ😂😂
👉😵[លោកពូបែកលេង ឬក៏លោកពូបែកង៉ាង]😂😂

ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ហើយក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។
ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយ កុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក😄។
ខ្ញុំត្រូវក្រុមលោកពូតាមវាយប្រហារឡើងស្ពឹកក្បាលហើយ ទោះវាយប៉ុណ្ណា ក៏លែងឈឺដែរ មានតែ ជូនតាមសំណើរពូវិញប៉ុណ្ណោះ 😂😂😂😂។

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៣

ខេត្តសៀមរាប៖ទីតាំងដេប៉ូលក់សាំង១កន្លែងបានរងការឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល។

នគរបាលខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថាម្ចាស់ទីតាំងឈ្មោះ ម៉ៃ ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ។ ករណីនេះបណ្ដាលឲ្យខូចខាត ឆេះប្រេងសាំងអស់ ចំនួន៤០០លីត្រ,ឆេះសម្ភារៈលក់ដូរ ថូផ្កា កូនជ្រូក ប៊ិចនិងសៀវភៅអស់មួយចំនួនធំ ហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន៥​គ្រឿង ទើបអាចពន្លត់បាននៅវេលាម៉ោង១៦និង២០នាទី។

នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះ គឺដោយសារ​រថយន្ត​ដឹកសាំងរបស់ក្រុមហ៊ុនមក​បញ្ចូល​សាំង​ក្នុង​ស្តែន ខ្វះការប្រុងប្រយ័ត្ន។

សូមជម្រាបថាអគ្គិភ័យឆាបឆេះដេប៉ូសាំងតេលា នេះនៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page191 Page192 Page193 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×