Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាការពារ​ភូមិ​ទាំង៣២​ ចំណុះ​សង្កាត់​ទាំង៤​ ក្នុងក្រុង​កំពង់ចាម​ នៅអង្គារនេះ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្ថ្លែងប្រាប់ ប្រជាការពារ​​ ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច​ ​ក៏ដូចជា​មន្រ្តី​នគរបាល​យុត្តិធម៌​ ដើម្បី​សហការ​បង្ក្រាប​បទល្មើស​ ដែល​អាចកេីត​មាន​ឡើងនៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ។

អភិបាលខេត្ត​បាន​សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជាប្រជាការពារទាំងអស់ ដែលបានលះបង់នូវពេលវេលា កម្លាំងកាយ ចិត្ត និងប្រាជ្ញាស្មារតី ចូលរួមសហការជាមួយអាជ្ញាធរដែនដី ធ្វើឲ្យភូមិឃុំរបស់យើងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ជាភូមិ​ ឃុំ ប្រកបដោយសុវត្ថិភាព ពិសេសគឺចូលរួមការពារសមិទ្ធផលនានា ដែលជាសម្បត្តិរួមរបស់យើង ឲ្យបានគង់វង់យូរអង្វែង ក្រោយម្លប់ដំបូលសន្ដិភាព​។ ​

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​​ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសមានសុខសន្តិភាព និងបានដាក់ចេញនូវវិធានការជាច្រើនក្នុងន័យពង្រឹង និងធ្វើឲ្យប្រសើរឡើង ដូចជា៖ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងគោលនយោបាយគាំពារសង្គមផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាការពារ គឺជាកម្លាំងដ៏សំខាន់បំផុត ដើម្បីរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋ​ នៅ​ក្នុង​ភូមិ​ ឃុំ​របស់យើង ហើយកម្លាំងទាំងនេះ ក៏ជាសេនាធិការ របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំ ដើម្បីចូលរួមទប់ស្កាត់ នូវរាល់បទល្មើសដែលកើតមានឡើងនៅក្នុងមូលដ្ឋាន។​

គួរ​បញ្ជាក់​ថា​ ក្នុង​ពិធី​សំណេះសំណាល​នេះដែរ​ លោក ​អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អំណរគុណ​ដល់​សប្បុរសជន​ទាំង​អស់​ ដែល​បាន​ចូលរួម​គាំទ្រ​ឧបត្ថម្ភ​ ជូន​ប្រជាការពារ។ ក៏បាន​ផ្ដល់​ជូន​កម្លាំង​ប្រជាការពារ​ ចំនួន​៣០៦នាក់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ឯកសណ្ឋាន​ប្រជាការពារ​ ២កំប្លេ​ ថវិកា​ ៥ម៉ឺន​រៀល​ និង​សម្ភារៈ​មួយ​ចំនួន​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កុម្ភៈ ២០២៣

មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ពាក្យបណ្តឹងប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។ នេះបើយោងតាមពាក្យបណ្តឹងដែលសារព័ត៌មានប្រយុទ្ធទទួលនៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣។

យោងតាមពាក្យបណ្តឹងរបស់មន្ត្រីរាជការបម្រើការងារនៅក្រសួងអភិវឌ្ឍន៍ជនបទ ដាក់ជូន
ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង
ទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានប្ដឹងសុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់លោក ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោកអ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ។

នៅក្នុងពាក្យបណ្តឹងបានជម្រាបជូន ឯកឧត្តម កិត្តនីតិកោសលបណ្ឌិតថា “ចាប់តាំងពីឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានកាន់មុខតំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាអំឡុងដើមខែមេសា ឆ្នាំ២០១៦ រហូតមកទល់បច្ចុប្បន្ននេះ គឺក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានគ្រប់គ្រង ដឹកនាំរុំព័ទ្ធពីលើដល់ក្រោមដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពេញទំហឹង រួមមានជាអាទិ៍ ៖

១-ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ ត្រូវជាប្អូនថ្លៃរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (ទទួលបានការតែងតាំងមុខតំណែងចំនួនពីរលើកក្នុងមួយឆ្នាំ គឺលើកទី១ ជាអនុរដ្ឋលេខាធិការ ដោយព្រះ រាជក្រឹត្យលេខ នស/រកត/០១១៩/០៩៦ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ និងលើកទី២ ជារដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខ នសរកត/១១១៩/១៧៧៧ ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩) ។

២-ឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ត្រូវជាកូនបង្កើតរបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៩១ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០) ។

៣-លោកជំទាវ គង់ សុជីវី ជាអនុរដ្ឋលេខាធិការ ត្រូវជាភរិយារបស់ឯកឧត្តម ភួង សោភា ដែលជារដ្ឋ លេខាធិការ និងជាប្អូនថ្លៃឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី (តែងតាំងដោយព្រះរាជក្រឹត្យលេខ នស/រក ត/០១២៣/០៦២ ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣) ។

៤-ប្រធានមន្ទីរជំនាញ និងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទក្រសួង ចំនួនរាប់សិបនាក់ទៀត… ។ល។ ប្រព័ន្ធគ្រប់គ្រង ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដោយបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួក របស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានក្លាយជាបច្ច័យអាក្រក់ពាក់ព័ន្ធនឹងអភិបាលកិច្ច រហូតធ្វើឲ្យ មន្ត្រីរាជការក្រោមឱវាទ និងមជ្ឈដ្ឋានក្រុមហ៊ុនឯកជនមួយចំនួន ដែលអនុវត្តគម្រោងអភិវឌ្ឍន៍នានារបស់ ក្រសួង ត្អូញត្អែររអ៊ូរទាំថា មានការប្រព្រឹត្តអំពើពុករលួយក្រោមរូបភាពកាត់ភាគរយចំនួនប្រមាណ២០ភាគរយ ពីគម្រោងអភិវឌ្ឍន៍នានា ជាពិសេសគម្រោងដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយចំនួនប្រមាណ ១០ភាគរយ ពីខ្ទង់ចំណាយរបស់មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ឆ្នាំ២០២៣នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤លានរៀល ក្នុងនោះខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០លានរៀល ។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ពាក់ ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យ ការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ ជំនឿទៅលើកម្មវិធីនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត ។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានទៅលើការប្រព្រឹត្តអំពើពុក រលួយជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួកនៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់នូវអគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ ១០បន្ទប់ និងទីចាត់ ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅរសៀលថ្ងៃ សៅរ៍ ម្សិលមិញ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីអគារ សិក្សា និងទីចាត់ការបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ដែលជាអំណោយរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានសាងសង់រួចរាល់ជាស្ថាពរក្នុងរយៈពេល៤ខែទៀតនោះ សាលានេះនឹងត្រូវតម្លើងកម្រឹតជាបឋមសិក្សាគំរូសម្រាប់លើកកម្ពស់គុណភាពសិក្សាកម្រិតមូល ដ្ឋាន។

អភិបាលខេត្ត បានចាត់ទុកថា សមិទ្ធផល ខាងលើនេះ ជាសមិទ្ធផលប្រវត្តិសាស្ត ហើយក៏ ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានសិក្សាចាប់ពីកម្រិតមូលដ្ឋាន ដើម្បីបន្តទៅកម្រិតឧត្តមសិក្សា ជាបន្តទៀត ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ កែទម្រង់លើវិស័យអប់រំ ជាពិសេស គោលនយោបាយ បង្កើនការកសាងអគារសិក្សា ឲ្យបានច្រើន និងនៅជិតផ្ទះប្រជាពលរដ្ឋ ងាយស្រួលដល់ពួកគាត់ បញ្ជូនកូនចៅទៅសិក្សារៀនសូត្រ។ ដូច្នេះ នៅពេលអគារសិក្សា កសាងរួចរាល់ហើយនោះ សូមមាតា បិតា ឬអាណាព្យាបាលទាំងអស់ ជួយជម្រុញលើកទឹកចិត្តដល់កូន ចៅរបស់ខ្លួន ឲ្យទៅរៀន ដូចពាក្យស្លោកថា៖

«ការបញ្ជូនកូន ឲ្យទៅរៀន គឺជាការសន្សំទ្រព្យទុក» ហើយឲ្យកូនរៀន ឲ្យចប់ថ្នាក់បាក់ឌុប និងបន្តការសិក្សា ទៅកម្រិតឧត្តមសិក្សា ដើម្បីពួកគាត់មានឱកាសចូលរួមប្រកួតប្រជែង នៅក្នុងទីផ្សារការងារ ដើម្បីទទួលបានប្រាក់ខែខ្ពស់ យកមកផ្តត់ផ្គង់ជីវភាពគ្រួសារ ក៏ដូចជា ចូលរួមចំណែកកសាងអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមាការ រីកចម្រើនបន្ថែមទៀត។​

លោក កើត ឆែ អភិបាលរង រាជធានីភ្នំពេញ និងជាតំណាង លោក កើត រិទ្ធ រដ្ឋ មន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងថា ឯកឧត្ដម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈ ភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានផ្តល់នូវអគារសិក្សា និងទីចាត់ការ បណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹងនេះឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់គណៈគ្រប់គ្រងសាលា ក្នុងការផ្តល់សេវាអប់រំ ប្រកបដោយប្រសិទ្ធភាព ជូនដល់ក្មួយៗ សិស្សានុសិស្ស ដោយកន្លងមក ចំនួនសិស្សមានការកើនឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ហើយឯកឧត្តមអភិបាលរង រាជធានីភ្នំពេញ ក៏បានលើកឡើងអំពីគុណតម្លៃនៃសន្តិភាពថា ពាក្យសន្តិភាពគឺ មានតម្លៃណាស់ មិនអាចកាត់ថ្លៃបានឡើយ ទោះបីជាមានប្រាក់ក៏មិនអាចទិញបានដែរ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នា ចូលរួមថែរក្សាការពារសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីបន្តការអភិវឌ្ឍ ប្រទេសជាតិយេីង​ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាមរបាយការណ៍របស់លោក ខែង ម៉េងឈុន អភិបាលស្រុកព្រៃឈរ បានឱ្យដឹងថា បច្ចុប្បន្ន វិស័យអប់រំយុវជន និងកីឡា នៅទូទាំងស្រុកព្រៃឈរ មានចំនួន ៧៧កន្លែង ក្នុងនោះ វិទ្យាល័យ ចំនួន ០៥កន្លែង អនុវិទ្យាល័យ ១២កន្លែង បឋមសិក្សា ៥៩កន្លែង និងមត្តេយ្យធនធាន ១កន្លែង មាន អគារសិក្សា សរុប ២០៦ខ្នង ស្មើនឹង ៩១៩បន្ទប់ ក្នុងនោះអគារសិក្សា ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ៥៧ខ្នង ស្មើនឹង ៣៤៥បន្ទប់ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កុម្ភៈ ២០២៣

ដឹកនាំ​ក្រុមការងារ​ សហការណ៍ជាមួយ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃចំនួន ៦ភូមិ នៅសាលាបឋមសិក្សាអ្នកតាស្នឹង ស្ថិតនៅភូមិអ្នកតាស្នឹង ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ នៅ ថ្ងៃ សៅរ៍ ម្ម្សិលមិលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់​ សូមបន្តថែរក្សាសុខភាពឲ្យបានល្អថែមទៀត​ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត។

លោក ជំទាវ ក៏បានសូមបន្តយកចិត្តទុកដាក់ ៣កុំ ៣ការពារ ដើម្បីការពារកុំ ឲ្យមានជំងឺកូវិដ-១៩ ឆ្លងចូលសហគមន៍ និងបង្ការនូវជំងឺឆ្លងផ្សេងៗ ដូចជាជំងឺគ្រុនឈាម ការបំបាត់ជម្រកមូស ការការពារកុំឲ្យមូសខាំ ហើយ​ប្រសិន​បើ​មាន​ករណី​ មិន​ស្រួល​ សូមបញ្ជូនអ្នកជំងឺទៅកាន់ មណ្ឌលសុខភាព ឬមន្ទីរពេទ្យរដ្ឋឱ្យបានទាន់ពេលវេលា​ផងដែរ​។

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំបឹងណាយ រូបនេះ ក៏បានថ្លែងអំណរគុណចំពោះ សមាគម ក្រុមយុវជន គ្រូពេទ្យស្ម័គ្រចិត្ត​ ដែលតែងតែបានចាត់បញ្ជូន ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត​ ចុះបំពេញបេសកកម្មមនុស្សធម៌​ ក្នុងការជួយពិនិត្យ​ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ក្នុងពេលនេះ ក៏ដូចនៅក្នុងទូទាំងប្រទេស ដែលបានចាត់ទុកសកម្មភាពមនុស្សធម៌ ដ៏ឧត្តុងឧត្តមនេះពិតជាបានរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជាក៏ដូចជាអាជ្ញាធរដែនដី ក្នុងខេត្តកំពង់ចាម ដែលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងគោលដៅអនុវត្តយុទ្ធសាស្ត្រ នៃការលើកកម្ពស់សុខភាពប្រជាជន​ និងអាហារូបត្ថម្ភ ដើម្បីគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស កំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គមប្រកបដោយចីរភាព។

គួរ​បញ្ជាក់​ថា​ ការពិនិត្យសុខភាពនិង ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពេលនេះ​ គឺកិច្ចសហការជាមួយសមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្តដោយមិនមានការរើសអើង ជាតិសាសន៍ឬនិន្នាការនយោបាយអ្វីឡើយ និងមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តជំនាញល្អៗចំនួន២៤នាក់ ដឹកនាំដោយ លោកទន្តបណ្ឌិត តោ ប៊ូរផា និងលោកវេជ្ជបណ្ឌិត​ ឯកទេសភ្នែក តោ រេមី​ មកពិនិត្យ និងព្យាបាលជំងឺជម្ងឺសុខភាពភ្នែក មាត់ ធ្មេញ ជូនប្រជាពលរដ្ឋ ចំនួនសរុប ២១៦នាក់ ស្មើនឹង​ ៣៧៥ករណី​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២៣

ក្រុមមន្ត្រីរាជការបម្រើការងារ នៅក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ សុំឲ្យមានការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធរបស់ លោក ភួង សោភា និងលោក អ៊ុក ពញ្ញា ដែលលោកទាំងពីរ ជារដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបក្ខពួក នៅក្នុងក្រសួងអភិវឌ្ឍន៍ជនបទ។

គម្រោង ដែលប្រើប្រាស់ថវិកាជាតិ និងកាត់ភាគរយ ចំនួនប្រមាណ ១០ ភាគរយ ពីខ្ទង់ចំណាយរបស់ មន្ទីរជំនាញរាជធានី-ខេត្ត ខណៈសម្រាប់ ឆ្នាំ២០២៣​ នេះ គឺក្រសួងមាន ខ្ទង់ចំណាយសរុបចំនួន ១ ០២៣ ៧៧៤ លានរៀល ក្នុងនោះ ខ្ទង់ចំណាយថវិកាជាតិ ចំនួន ៣៤៤ ៣៦៤ លានរៀល (រដ្ឋបាលកណ្ដាល ចំនួន ២៩៥ ៦៨៤ លានរៀល និងមន្ទីរជំនាញរាជធានី-ខេត្ត ចំនួន ៤៨ ៦៨០ លានរៀល) និងខ្ទង់ចំណាយវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្រៅប្រទេស ចំនួន ៦៧៩ ៤១០ លានរៀល។

យើងខ្ញុំយល់ឃើញថា ប្រព័ន្ធដឹកនាំ គ្រប់គ្រង និងអំពើពុករលួយនៅក្នុងក្រសួងអភិវឌ្ឍន៍ ជនបទ ពាក់ព័ន្ធនឹងបណ្តាញក្រុមគ្រួសារ សាច់ញាតិ និងបក្ខពួករបស់ឯកឧត្តម បណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ពិតជាធ្វើឲ្យការអនុវត្តគម្រោងអភិវឌ្ឍន៍ជនបទ បាត់បង់គុណភាព និងប្រសិទ្ធភាព និងក៏បានធ្វើឲ្យប្រជាពលរដ្ឋ បាត់បង់ជំនឿ ទៅលើកម្មវិធីនយោបាយ អភិវឌ្ឍន៍ជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា ដ៏គួរឲ្យសោកស្តាយជាទីបំផុត។ សេចក្ដីដូចបានគោរពជម្រាបជូនខាងលើ យើងខ្ញុំសូមសំណូមពរ ឯកឧត្តម កិត្តិនីតិ កោសល បណ្ឌិត មេត្តាបើកការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ជាធរមាន ទៅលើការប្រព្រឹត្តអំពើពុករលួយ ជាប្រព័ន្ធរបស់ឯកឧត្តម ភួង សោភា ជារដ្ឋលេខាធិការ និងឯកឧត្តម អ៊ុក ពញ្ញា ជារដ្ឋលេខាធិការ ព្រមទាំងបក្ខពួក នៅក្នុងក្រសួង អភិវឌ្ឍន៍ជនបទ ដោយអនុគ្រោះបំផុត៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២៣

ខេត្តបាត់ដំបង៖ក្នុងកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាព អនុគម្រោងសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្ម ទឹកកខ្វក់ក្រុងបាត់ដំបង ឯកឧត្តម សុខ លូ ពិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ ជំរុញដល់ក្រុមការងារ ពន្លឿន ក្នុងការកសាង និងជាពិសេស គឺការសាងសង់ប្រព័ន្ធលូ ឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើទៅបាន ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវ ឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ន នេះដោយសារការកាយផ្លូវ ដើម្បីរៀបចំប្រព័ន្ធលូ នេះ បានបង្កជាផលលំបាកដល់ ប្រជាពលរដ្ឋ ដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ។

ឯកឧត្តម សុខ លូ បានបន្តទៀតថា សូមឱ្យក្រុមការងារសាងសង់ បន្តយកចិត្តទុកដាក់ ដើម្បីឱ្យដំណើរការសាងសង់រលូន ហើយត្រូវបន្តធ្វើការផ្សព្វផ្សាយពន្យល់ ដល់ប្រជាពលរដ្ឋ ឱ្យមានការយល់ដឹង អំពីគម្រោងមួយនេះ ដើម្បីឱ្យ ប្រជាពលរដ្ឋយល់អំពីសមិទ្ធផល របស់ខេត្ត និងដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណង ក្នុងការសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ផងដែរ។

កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងបាត់ដំបង

កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាត់ដំបង នៃគម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នា ថ្ងៃអង្គារ ម្សិលមិញ។

គួរបញ្ជាក់ផងដែរថា គម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ក្រុងបាត់ដំបង ក្រុងសៀមរាប ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន រួមមានការរៀបចំបណ្ដាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័ន្ធច្រោះ សំអាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម ក្រោមកម្ចីឥណទានសម្បទារបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូDBST ១ខ្សែ ប្រវែង ១២គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ និងសំណង់សិល្បការ ចាប់ពីផ្លូវជាតិលេខ៧១ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ដល់ភូមិល្ពាក ឃុំស្រុក ស្រក់កំពង់សៀម នៅពុធថ្ងៃនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញដល់ក្រុមការងារបច្ចេកទេស ធ្វើយ៉ាងណាត្រូវស្ថាបនាផ្លូវមួយខ្សែនេះ ឱ្យត្រូវតាមបទដ្ឋានបច្ចេកទេស និងត្រូវសម្រេចឱ្យបានរួចរាល់មុនផែនការ នៅមុនពេលបោះឆ្នោត​ ខែកក្កដា​ ឆ្នាំ២០២៣នេះ ដើម្បីប្រារព្ធពិធីបើកសម្ពោធជូនប្រជាពលរដ្ឋប្រើប្រាស់។

អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនាផ្លូវមួយខ្សែខាងលើនេះ ដែលជាសរសឈាមនៃសេដ្ឋកិច្ច​យ៉ាង​សំខាន់​ ដោយមានផ្លូវមានក្តីសង្ឃឹម ទីណាមានការអភិវឌ្ឍន៍ទៅដល់ ទីនោះតែង​តែមានការរីកចម្រើន ហេីយជីវភាពប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ដូច្នេះសូមឲ្យពុកម៉ែបងប្អូន មានការជឿ ទុកចិត្តគ្នាទៅវិញទៅមក ជាមួយអជ្ញាធរយើង ដើម្បីរួមគ្នាបន្តធ្វើការអភិវឌ្ឍឱ្យកាន់តែ មានការរីកចម្រើនបន្ថែមទៀត។

អភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមជាមួយ អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្តិភាព និងសូមឲ្យចូលរួមសហការ ជាមួយអាជ្ញាធរ ដើម្បីសាងសង់គម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើនេះឲ្យបានជោគជ័យ ប្រយោជន៍ដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ក៏ដូចជាការរួមគ្នាកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើដំណើរបានងាយស្រួល និងឆាប់រហ័ស ពោលគឺផ្លូវនេះជារបស់ពុកម៉ែបងប្អូនហើយ ពេលស្ថាបនារួចសូមប្រើប្រាស់តាមតំរូវការចុះ ប៉ុន្តែសូមចូលរួមថែទាំផង ជាពិសេសពេលបានផ្លូវល្អហើយ សូមអប់រំកូនចៅឲ្យបើកបរ ដោយមានការ​គោរព​ច្បាប់​ចរាចរ​ និង​មានការប្រុងប្រយ័ត្នផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កុម្ភៈ ២០២៣

ខេត្តឧត្តរមានជ័យ៖សកម្មភាពកាប់បំផ្លាញ ដើមឈើមានទំហំធំៗ ក្នុងដែនជម្រកសត្វព្រៃ គូលែនព្រហ្មទេព ពីសំណាក់ក្រុមឈ្មួញកាន់តែរីករាលដាល។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ព្រៃតំបន់ការពាដែន​ជម្រកសត្វព្រៃគូលែន​ព្រហ្មទេព បច្ចុប្បន្ន​កំពុងរងការកាប់បំផ្លាញ​ព្រៃឈើធំៗ​ ពី​សំណាក់​ក្រុមឈ្មួញ​យ៉ាង​អានាធិបតេយ្យ​ ដោយ​ពុំមាន​ការទប់ស្កាត់​ពីសំណាក់អ្នកគ្រប់គ្រង់នៅតំបន់នោះឡើយ។ ​ពាក់ព័ន្ធ​បទល្មើសនេះ ប្រជាពលរដ្ឋ​ដាក់សង្ស័យថា ​មានការឃុបឃិតគ្នា​ពី​សំណាក់​អ្នក​ការពារ​ក្នុងដែន​ជម្រក​នោះតែម្ដង ទើប​ក្រុមខិលខូចធ្វើការ​កាប់បំផ្លាញព្រៃឈើបានយ៉ាងរលូន។

តាមប្រភពដដែល បានបង្ហើបទៀតថា ដីក្នុងតំបន់ដែនជម្រកគូលែនព្រហ្មទេព​ រាល់ថ្ងៃ​នាពេលយប់​មានឮសំឡេងម៉ាស៊ីន អារឈើ និង​ដឹកជញ្ជូន​ឈើ​ ចេញពី​ក្នុងតំបន់​ដែន​ជម្រក​នេះ​ រាល់ថ្ងៃយ៉ាងរលូន​ ដោយមិនមានការរំខានពីមន្រ្តីជំនាញពាក់ព័ន្ធ ក្នុងតំបន់ខាងលើនោះទេ។

ប្រភពដដែល បានបន្តថា ដីព្រៃតំបន់អភិរក្សខាងលើនេះ ​គេមិនអនុញ្ញាត​ឲ្យប្រជាពលរដ្ឋ ដើរចូល​លេង​​នោះឡើយ​ តែ​ពួកគាត់​ឆ្ងល់ថា ​បើអ្នកអារឈើអាចចូលបាន​ដោយ​មិន​មាន​ការហាមឃាត់​ ឬរំខានពីនាក់ការពារនៅតំបន់នោះឡើយ។

ប្រជាពលរដ្ឋ​ស្នើសុំ​ដល់ក្រសួង មន្ទីរពាក់ព័ន្ធធ្វើយ៉ាង​ជួយ​ធ្វើការ​ចុះ​អង្កេត​ពិនិត្យមើល ឲ្យ​បាន​ច្បាស់លាស់​ចំពោះ​ករណីខាងលើ​នៅព្រៃតំបន់ដែន​ជម្រក ស្ថិតនៅក្នុងចំណុចភូមិ អូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យនេះផង។

ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា ​ បានឱ្យដឹងថា សព្វថ្ងៃនេះ​មានក្រុមការងារ​ពីក្រុមដែល​នៅបំពេញការងារ​នៅតំបន់​ដែន​ជម្រកគូលែន​ព្រហ្មទេព
ទី១.មន្រ្តីឧទ្យានុរក្សរបស់បរិដ្ថាន។ ទី២.មន្រ្តីអង្គការអភិរក្សសត្វព្រៃកម្ពុជាជាអ្នកមើល និងការពារយ៉ាងយកចិត្តទុដាក់ក្នុងដែនជម្រកនោះ។

លោក បន្តថា ឈើដែល​គេអារនោះ គឺយកទៅ​ធ្វើស្នាក់​យាម​នៅ​ទីនោះទេ​។ ចំពោះពលរដ្ឋថា​មានអ្នកចូលកាប់អារឈើ​នៅតំបន់នោះ ​គឺមិ​ន​មាន​ដូច​ដែល​ពលរដ្ឋ​និយាយ​នោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៣

ខេត្តកំពង់ចាម៖ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការសហភាពសហព័ន្ធយុវជន កម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃ អង្គារ នេះ លោក ហ៊ុន ម៉ានី ប្រធានសហភា ពស់ហព័ន្ធយុវជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ត្រូវខិតខំ ហ្វឹកហាត់ជំនាញ ឱ្យបានច្រើន ដើម្បីមានបទពិសោធន៍ និងសមត្ថភាពច្នៃប្រឌិត ពោលគឺត្រូវអភិវ ឌ្ឍន៍ធនធានយុវជនឱ្យមានជំនាញ និងភាពរីកចម្រើន ទៅតាមសម័យកាលថ្មីនេះ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលតែងតែសហការគាំទ្ររាល់ សកម្មភាព ស.ស.យ.ក ខេត្តកំពង់ចាម និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ក៏ដូចជាសប្បុរសជនទាំងអស់ ដែលបានចំណាយធន ធាន កម្លាំងកាយចិត្ត និងខិតខំសហការក្នុងការជំរុញការសាងសង់ អគារស្នាក់ការសហភាពសហ ព័ន្ធយុវជនខេត្តកំពង់ចាម រហូតសម្រេចបានសមិទ្ធផលទាំងនេះ សម្រាប់បម្រើដល់កិច្ចការងារ សង្គម ស្ម័គ្រចិត្ត និងយុវជន។

ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានសម្តែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក ខេត្តកំពង់ចា មទាំងអស់ ដែលបានចូលរួម ចំណែកតាមរយៈសកម្មភាពសង្គម និងមនុស្សធម៌របស់ខ្លួនដែលជា ចំណែកមួយក្នុងការ កសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ និងវ ឌ្ឍនភាពសង្គម។ ហើយក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា ទាំងអស់ សូមចូលរួមថែរក្សាអគា រនេះឲ្យបាន ស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់យុវជនជំនាន់នេះ និងយុវជនជំនាន់ក្រោយ ៗទៀត។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិ ស​ ស​ យ​ ក បានក្រើនរំលឹក ដល់យុវជនទាំងអស់ ត្រូវខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនដែលជាធនធានយ៉ាងសំខាន់ សម្រាប់អភិវឌ្ឍសង្គមជាតិ ឱ្យ កាន់តែទទួលបានការរីកចម្រើនបន្ថែមទៀត ឱ្យសក្កិសមជាអ្នកបន្តវេន ខណៈប្រទេសជាតិយើង កំពុងមានសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនផងដែរ។

គួរបញ្ជាក់ថា អគារពហុបំណងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម មានទំហំ ១៣x២០ម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជា ៣០ម៉ឺនដុល្លារអាមេរិក ដោយមានការឧបត្ថម្ភ គាំទ្រពីសំណាក់យុវជន សប្បុរសជន និងថ្នាក់ដឹកនាំនានា ដែលសាងសង់នៅលើផ្ទៃដីទំហំ ៤.២០៧ម៉ែត្រការ៉េ ជាកម្មសិទ្ធិរបស់ ស ស យ ក ខេត្តកំពង់ចាម ស្ថិតនៅ ភូមិតាណេង សង្កាត់ សំបួរមាស ក្រុងកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចរាយការណ៍ថាបានចងកសម្លាប់ខ្លួន។ ហេតុការភ្ញាក់ផ្អើលបានកើតឡើង ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅចំណុចក្រោយរោងម៉ាស៊ីនកិនស្រូវរបស់ឈ្មោះប្រាង លា ស្ថិតនៅក្នុងភូមិពពេលកណ្ដាល ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់សៀមរាបប៉ុស្តិ៍ ថា ជនរងគ្រោះ ឈ្មោះភោគ ភារម្យ អាយុ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មុខរបរកម្មករដកដំឡូង។

សមត្ថកិច្ចបានបន្តថា ករណីនេះ មូលហេតុជនរងគ្រោះ ធ្លាប់ប្រើប្រាស់គ្រឿងញៀន និងមានជំងឺធ្ងន់ធ្ងរ ទើបចេញពីពេទ្យ បានប្រហែលមួយខែហើយទៅធ្វើកម្មករដកដំឡូង នៅភូមិពពែកកណ្ដាល ឃុំពពែស្រុកសូទ្រនិគម ដោយស្នាក់នៅផ្ទះឈ្មោះប្រាង លា ភេទស្រី ត្រូវជាបងប្អូនជីដូនមួយ របស់ខ្លួន។

បើតាមសមត្ថកិច្ចក្រោយពីបានធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចជំនាញឃើញ ថាសាកសពពិតជាបានធ្វើអត្ថឃាតដោយចងកសម្លាប់ខ្លួនប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៣

 

ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃចន្ទ ម្សិលមិញ សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានអះអាងថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លាប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្ម ជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្ត គោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។

សម្ដេច ស ខេង បន្ថែមថា គ្រោះថ្នាក់ទាំងនេះបានបង្កដោយ អ្នកប្រើប្រាស់ផ្លូវមួយចំនួនដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អាធ្យាស្រ័យ ហាក់បីដូចជាមិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។

សម្ដេចបញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៣។

ក្នុងន័យនេះ ដើម្បីទទួលជោគជ័យ ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ប្រធាន គ.ស.ច.គ ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅ ដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហា ប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍ នៅ ប្រទេសកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ មករា ២០២៣

ខេត្តសៀមរាប៖កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត នៅថ្ងៃចន្ទម្សិលមិញ សហការជាមួយនគរបាលស្រុកពួក ឃាត់ខ្លួនជនសង្ស័យ ៤នាក់ពាក់ព័ន្ទករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បណ្តាលឲ្យពិការភាពជាអចិន្ត្រៃយ៍។

ករណីហិង្សានៅវេលាម៉ោង ២២និង៣០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៣ ត្រង់ចំណុចផ្លូវកៅស៊ូស្ថិតក្នុងភូមិក្អែកទំ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ៖ ១.ឈ្មោះ ណាត ឆានុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ២.ឈ្មោះ រ៉ា ធា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករ៣.ឈ្មោះ ណី បូណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ៤.ឈ្មោះ ឡេ លីម ហៅពុយ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ អ្នកទាំង០៤ រស់នៅភូមិត្រពាំងឫស្សី ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះ ឈ្មោះ ណ. ន.ង. ភេទប្រុស អាយុ ២៣ឆ្នាំ ត្រូវបានក្រុមជនសង្ស័យ កាប់នឹងកាំបិតខ្វែវបណ្តាលឲ្យរងរបួស ដាច់ម្រាមដៃចង្អុលខាងឆ្វេង ១។ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួន ពិតជាបានធ្វើសកម្មភាព ពិតប្រាកដមែន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page190 Page191 Page192 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×