Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២១

ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានប្រគល់លិខិតសរសើរ ពីរដ្ឋមន្រ្តីការបរទេសជប៉ុន ជូនចំពោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តមមានជ័យ។

ឯកឧត្តម មិកាមិ បានថ្លែងអំណរគុណ ចំពោះការរួមចំណែក របស់លោកឧត្តមសេនីយ៍ទោ ក្នុងទំនាក់ទំនង មិត្តភាព រវាងជប៉ុន និងកម្ពុជា រហូតមក និងអបអរសាទរ ជាមួយភ្ញៀវ ដែលជាក្រុមគ្រួសារ មិត្តភក្តិ និងសហការី របស់លោកឧត្តមសេនីយ៍ទោ ផងដែរ។

សូមជម្រាបថាការប្រគល់លិខិតសរសើរនេះ ធ្វើនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅស្ថានទូត
ជប៉ុន រាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មករា ២០២១

ខេត្តឧត្តរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោកស្នងការរង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ម្សិលមិញ បានអញ្ជើញចុះត្រួតពិនិត្យនូវការសាងសង់ខ្លោងទ្វារ និងរបង អធិការដ្ឋាននគរបាលក្រុងសំរោង។

ក្នុងឱកាសចុះពិនិត្យ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានធ្វើការកោតសរសើរ អំពីទ្រង់ទាយសំណង់ ទំហំ កម្ពស់ សមាមាត្រនិងបរិវេណទីធ្លា ផងដែរ។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានធ្វើការណែនាំ បន្ថែមដល់ជាងឲ្យយកចិត្តទុកដាក់ ក្នុងការសាងសង់ គឺថាឲ្យស្របតាម ស្តង់ដារសំណង់ ដើម្បីធានាបាននូវគុណភាពរឹងមាំយូអង្វែង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ខេត្តព្រះវិហារ៖លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំឆ្លងរបាយការណ៍ ស្តីពី លទ្ធផលការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រចាំខែមករា ឆ្នាំ២០២១ និងទិសដៅការងារសម្រាប់ខែកុម្ភៈ ឆ្នាំ២០២១ ក្រោយពេលស្ថានភាពជំងឺកូវីដ មានការធូរស្រាលជាងមុន។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរបានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីឆ្នើមប្រចាំខែធ្នូ និង ប្រចាំឆ្នាំ២០២០ ដែលក្នុងនោះមានលោកអនុប្រធានមន្ទីរទាំង៣រូប និងអនុប្រធានការិយាល័យមួយរូប ព្រមទាំងបានប្រកាសសុពលភាព អនុប្រធានការិយាល័យ ចំនួនពីររូបដែលទើបត្រូវបានតែងតាំងថ្មីផងដែរ។

លោកប្រធានមន្ទីរ បានធ្វើការលើកទឹកចិត្ត និងដាស់តឿន ក្រើនរំលឹកដល់មន្ត្រីគ្រប់រូប បន្ដខិតខំយកចិត្តទុកដាក់ ក្នុងការបំពេញតួនាទីភារកិច្ច ដែលបានប្រគល់ជូន និងអភិវឌ្ឍ ខ្លួនឱ្យមានភាពរីកចម្រើន ដែលអាចឆ្លើយតបទៅនឹងគុណសម្បតិ្តមន្ត្រីរាជការទាំង៤ គឺ ឆន្ទៈម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ភ្នំពេញ៖លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរំលឹកដល់អ្នកសារព័ត៌មានទាំងអស់ កុំទៅថត យកព័ត៌មាន នៅក្នុងដែនសមត្ថកិច្ចរបស់អាជ្ញាធរ ដែលហាមឃាត់ កំពុងបំពេញកិច្ចការងារ ព្រោះខុសវិជ្ជាជីវ:សារព័ត៌មាន បើនៅមិនស្តាប់ការហាមឃាត់នោះទេ សមត្ថកិច្ចមានសិទ្ធិ ចាប់ឃាត់ខ្លួន អ្នកសារព័ត៌មាន ពេលនោះតែម្តង។

ដូច្នេះអ្នកសារព័ត៌មាន ត្រូវយល់បានច្បាស់ពីកិច្ចការងារនេះ ដោយកុំគិតថាខ្លួនជាអ្នកសារព័ត៌មាន មានសិទ្ធិ ថតបានគ្រប់ទីកន្លែងនោះទេ ត្រូវយល់ពីការងាររបស់សមត្ថកិច្ច។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ បែបនេះក្នុងកិច្ចប្រជុំប្រចាំសប្ដាហ៍ ជាមួយថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទាំង៥ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មករា ២០២១

ភ្នំពេញ៖រដ្ឋសភាកម្ពុជា និងចិនបានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះសមិទ្ធផលជាច្រើនដែលកើតចេញទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អក្នុងរយៈពេល៦៣ឆ្នាំនៃចំណងការទូតនៃប្រទេស​ទាំងពីរ។ ប្រធានរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង លី ចានស៊ូ ប្រធានសភាប្រជាជនទូទាំង​ប្រទេសចិន បានប្តេជ្ញារួមគ្នាគាំទ្រ និងថែរក្សា លើកកម្ពស់ទំនាក់ទំនងជាប្រពៃណីនៃប្រទេសទាំងពីរឲ្យបាន​រឹងមាំយូរអង្វែងដើម្បីតម្កល់ផលប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងសងខាង។

ការបេ្តជ្ញាចិត្តរបស់ថ្នាក់ដឹកនាំសភាប្រទេសទាំងពីរបានធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគី តាមប្រព័ន្ធវីដេអូ​នៅ​រសៀល​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១។ នៅក្នុងកិច្ចប្រជុំនោះសម្តេចប្រធានរដ្ឋសភាបានលើកឡើងថា៦៣ឆ្នាំ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរបានចាក់ឬសយ៉ាងរឹងមាំ និងក្លាយជាកិច្ចសហប្រតិបត្តិការភាពជា​ដៃគូ​យុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយដែលបានផ្តល់ផលប្រយោជន៍សន្ធឹកសន្ធាប់សម្រាប់ប្រជាជនទាំងសងខាង និង​បានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងវិបុលភាព ក្នុងតំបន់ និងសកលលោកទៀតផង។

សម្តេចប្រធានរដ្ឋសភា បានសម្តែងការពេញចិត្តយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល​ប្រទេស​ទាំងពីរក្នុងការពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ជាអាទិ៍មាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការស៊ីជម្រៅ​ផ្សេងៗ​ទៀតជាច្រើន។

ឯកឧត្តម លី ចានស៊ូ បានកត់សម្គាល់ថាឆ្នាំ២០២០ជាឆ្នាំដែលពិភពលោកជួបការលំបាកយ៉ាងខ្លាំងដោយ​សារជំងឺកូវីដ​១៩ ហើយកម្ពុជានិងចិនបានពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ​កាន់តែរឹងមាំឡើង តាមរយៈសកម្មភាពជួយគ្នាទៅវិញទៅមក នៅក្នុងនោះមានដំណើរទស្សនកិច្ចរបស់សម្តេចតេ​ជោ ហ៊ុន សែន មកកាន់ប្រទេសចិន ។ បន្ទាប់មកប្រទេសចិនបានបញ្ជួនជំនួយជាសម្ភារៈវេជ្ជសាស្រ្ត និង​ក្រុមគ្រូ​ពេទ្យទៅកាន់ប្រទេសកម្ពុជាចូលរួមប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ នាពេលថ្មីៗកន្លងទៅនេះ ​​មិត្តចិនដោយមាន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី បានថ្វាយ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ​សីហនុ ព្រះវររាជមាតាជាតិខ្មែរ នូវគ្រឿងឥស្សរិយយសដ៏ខ្ពង់ខ្ពស់ “មិត្តភាពនៃសាធារណរដ្ឋប្រជាមានិត​ចិន” និងបានផ្តល់វ៉ាក់សំាងការពារកូវីដ១៩ដល់ប្រទេសកម្ពុជាទៀតផង។

ឯកឧត្តម លី ចានស៊ូ បានលើកឡើងថាវ៉ាក់សំាងការពារជំងឺកូវីដ១៩ ប្រទេសចិនមានតម្រូវការច្រើនក្នុងការ​ចាក់​ជូនពលរដ្ឋខ្លួន ប៉ុន្តែផ្អែកលើចំណងមិត្តភាពដ៏ល្អរវាងប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ប្រទេសចិនមិន​ភ្លេចមិត្តកម្ពុជានោះឡើយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណដល់ប្រទេសចិនដែលជានិច្ចកាលគាំទ្រដល់បុព្វហេតុដ៏ត្រឹម​ត្រូវរបស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសនៅក្នុងពេលថ្មីៗនេះមិត្តចិនបានសម្រេចឧបត្ថម្ភវ៉ាក់សំាងចំនួន ១លានដូសដល់កម្ពុជា។ វ៉ាក់សាំងដែលរកឃើញដោយប្រទេសចិននោះនឹងចូលរួមទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីត-១៩ នៅកម្ពុជា ក៏ដូចជានៅលើពិភពលោកទាំងមូល។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ក្នុងគ្រាដ៏លំបាកនេះ ដូចជាពេលផ្ទុះឡើងនូវជំងឺកូវីដ១៩នេះ ទំនាក់​ទំនងទ្វេភាគីប្រទេសទាំងពីរកាន់តែមានភាពស៊ីជម្រៅ។ ពិតណាស់ដូចសុភាសិតខ្មែរពោលថា មិត្តពិតប្រាកដ ជាមិត្តដែលជួយគ្នាក្នុងគ្រាក្រ។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍ថា កម្ពុជាតែងតែប្រកាន់​ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលនយោបាយចិនតែមួយ” និងគាំទ្រចំពោះកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងកិច្ច​ការពារអធិបតេយ្យជាតិ និងបូរណភាពដែនដី។

ប្រធានស្ថាប័នសភាប្រទេសកម្ពុជានិងចិន បានប្រកាសពីការត្រៀមជាស្រេច ក្នុងការពង្រឹងកិច្ចសហការឲ្យជិត​ស្និទ្ធថែម​ទៀត រវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវ​បានកសាងយ៉ាងរឹងមាំ ដោយថ្នាក់ដឹកនាំជំនាន់មុនៗឱ្យកាន់តែស្អិតរមួត និងស្ថិតស្ថេរយូរអង្វែង និងបន្តគាំទ្រ​គ្នា​ទៅវិញទៅមករវាងស្ថាប័ន សភាទាំងពីរនៅលើបញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តម លី ចានស៊ូ បានគូសបញ្ជាក់ថាកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរមានសារៈសំខាន់ណាស់​ហើយសភាប្រជាជន​ចិនបានភ្ជាប់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិដ៏ល្អជាមួយព្រឹទ្ធសភានិងរដ្ឋសភាកម្ពុជា។ ឯកឧត្តមបានស្នើឲ្យ​ស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរបន្តរក្សាទំនាក់ទំនងជាមួយគ្នាតាមប្រព័ន្ធវីដេអូនៅគ្រាដែលជំងឺកូវីដ១៩ មិនទាន់ធូរស្រាល លុះជំងឺនេះបានធូរស្រាល សភាប្រទេសទាំងពីរគួរបង្កើតការផ្លាស់ប្តូរដំណើរទស្សនកិច្ចនៅគ្រប់កម្រិតរវាងគ្នាទៅវិញទៅមកឡើងវិញ។

ឯកឧត្តមបានប្រកាសថាជាថ្មីថា ចិនបានត្រៀមជួយកម្ពុជានៅគ្រប់កាលៈទេសៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចនិង​ជីវភាព​ប្រជាពលរដ្ឋជាជនកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,114 Page1,115 Page1,116 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!