Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ប៉ូលិសបានចុះទៅដល់ផ្ទះឈ្មោះភា ដោយរកមិនឃើញ មានលេងល្បែងស៊ីសង ដូចការចុះផ្សាយតាមទំព័រហ្វេសប៊ុកនោះទេ។

ខាងក្រោមនេះជាសេចក្ដីបំភ្លឺរបស់នគរបាលប៉ុស្តិ៍ស្លក្រាម៖លិខិតបំភ្លឺ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប

មានកិត្តិយសសូមធ្វើការបកស្រាយបំភ្លឺចំពោះគណនេយ្យហ្វេសប៊ុកដែលមានឈ្មោះ «ប៉ុស្តិ៍មហានគរខ្មែរ ដែលបានសរសេរបង្ហោះថា «បទល្បែងស៊ីសងអាប៉ោងនិងប្រជុលមាន់ដ៏ធំមួយកន្លែងម្ចាស់ឈ្មោះ ភា ស្ថិតនៅ ភូមិថ្លុកអណ្តូង សង្កាត់ ស្លរក្រាម ក្រុងសៀមរាប លោក ទិត្យ ណារ៉ុង មិនហ៊ានបង្ក្រាបសង្ស័យថា…

ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម៖ មានកិត្តិយសសូមគោរពជម្រាបជូន ដល់បងប្អូនអ្នកសារព័ត៌មាននិងមហាជនតាមបណ្តាញសង្គមហ្វេសប៊ុកឲ្យបានជាថាៈ ក្រោយពីទទួលបានព័ត៌មានថាមានករណ៏ ខាងលើ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម បានដឹកនាំមន្ត្រីក្រោមឱវាទចុះទៅធ្វើការត្រួតពិនិត្យទី តាំងខាងលើ នាថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី គឺគ្មានបនល្បែងស៊ីសងអាប៉ោងនិង ប្រជល់មាន់ខុសច្បាប់ដូចការចុះផ្សាយរបស់ម្ចាស់គណនេយ្យហ្វេសប៊ុកឈ្មោះ-ប៉ុស្តីមហានគរខ្មែរ »ឡើយ។

អាស្រ័យហេតុនេះសូមសាធារណៈជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គមសូមមេត្តាកុំមានការយល់ច្រឡំ និងមេត្តាទទួលជ្រាបជាព័ត៌មាន។

ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម៖ សូមថ្លែងអំណរគុណចំពោះកិច្ចសហការល្អរបស់សាធារណៈជន និងជាពិសេសបណ្ដាញទំនាក់ទំនងសង្គម ដែលបានចូលរួមចំណែករក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងរិះគន់ក្នុងន័យស្ថាបនា និងទទួលយកជាមូលដ្ឋានធ្វើការកែលម្អនិងក៏សូមអំពាវនាវ ដល់សាធារណៈជន និងបណ្តាញសង្គមចៀសវាងការអត្ថាធិប្បាយ ចងក្រងខ្លឹមសារ រូបភាពសកម្មភាពបំភ្លើស ការពិត ជាហេតុបង្កឲ្យមានភាពវឹកវរបំពុលបរិយាកាសសង្គម ចលាចល បង្កការយល់ច្រឡំក៏ដូចជាភាពភ័យ ខ្លាចដល់ប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ជាធរមាន និងដើម្បីចៀសវាងការសន្និដ្ឋាននិងវាយ តម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាថ្ងៃពុធ ទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹកមិញនេះ បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Maria Amelita C.Aquino ឯកអគ្គរដ្ឋទូតថ្មីហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា។

នៅក្នុងជំនួបនោះលោកជំទាវ Maria Amelita C.Aquino បានពាំនាំនូវពាក្យផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីហ្វីលីពីនជូនសម្ដេចតេជោ ហ៊ុន សែន ផងដែរ។ លោកជំទាវបានសម្តែងនូវការអបអរសាទរជូនចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជាព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានគ្រប់គ្រងជំងឺកូវីដ១៩បានយ៉ាងល្អប្រសើរ។ ដែលធ្វើអោយកម្ពុជាមានការរីករាលដាលឆ្លងជំងឺកូវីដ១៩នេះយ៉ាងតិចបំផុត។

លោកជំទាវ ក៏បានគោរពថ្លែងអំណរគុណ និងសំដែងនូវការរីករាយយ៉ាងខ្លាំងចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនាំកម្ពុជាឱ្យមានកំណើនសេដ្ឋកិច្ចជាច្រើនឆ្នាំកន្លងមកនេះ ។ លោកជំទាវបានគោរពជម្រាបជូន សម្ដេចតេជោ នាយករដ្ឋមន្ត្រីថា បេសកកម្មរបស់លោកជំទាវមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិស័យសេដ្ឋកិច្ចនិងវិស័យវិនិយោគ។

លោកជំទាវបានបន្ថែមទៀតថា ការពង្រីក ពង្រឹងទំនាក់ទំនង ជាពិសេសលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគនេះ គឺលោកជំទាវ នឹងយកចិត្តទុកដាក់ទៅលើកិច្ចព្រមព្រៀងដែលមានស្រាប់ដែលបានចុះហត្ថលេខាហើយនោះ។ លោកជំទាវនឹងពិនិត្យមើលលទ្ធភាព និងកិច្ចការផ្សេងៗទៀតដែលប្រទេសយើងទាំងពីរមានរួមគ្នានោះ។ លោកជំទាវក៏បានគោរពជម្រាបជូន សម្ដេចតេជោផងដែរថា នៅពេលខាងមុខ លោកជំទាវបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើយ៉ាងណា ចាប់ផ្ដើមដំណើរការទំនាក់ទំនងសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគឡើងវិញ បន្ទាប់ពីជំងឺកូវីត១៩បានសាបរលាបទៅ ដែលកន្លងមកត្រូវបានផ្អាកមួយរយៈនោះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនូវអំណរអរគុណ និងអបអរសាទរជូនចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងក៏បានថ្លែងអំណរគុណចំពោះការនាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ប្រធានាធិបតីហ្វីលីពីន ជូនចំពោះសម្ដេច។ សម្ដេចតេជោក៏បានយល់ស្របជាមួយលោកនឹងជំទាវ និងបានសំដែងនូវការរីករាយចំពោះទំនាក់ទំនងកម្ពុជា និងហ្វីលីពីន ដែលមានការរីកចម្រើន ធំធាត់ជាលំដាប់រហូតដល់ពេលនេះ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការពិតជំងឺកូវីដ១៩ វាពិតជាបានធ្វើឲ្យមានការផ្អាកនៃសកម្មភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មមួយចំនួនពិតមែន ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងនឹងការត្រៀមខ្លួនចាប់ផ្ដើមសកម្មភាពទាំងនោះឡើងវិញ ហើយយើងគប្បីណាពិនិត្យមើលសកម្មភាព និងសក្តានុពលដទៃទៀតដែលមានជាពិសេសនៅក្នុងក្របខណ្ឌនៃ ខ័ណ្ឌអាស៊ានChina និង ASEM ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនលោកជំទាវ អគ្គរដ្ឋទូតហ្វីលីពីនថា កម្ពុជាយើងមានអង្ករនៅសល់ជាច្រើនប្រមាណ៦លានតោនក្នុងមួយឆ្នាំ ក្នុងន័យនេះ សម្តេចតេជោក៏បានស្នើឲ្យហ្វីលីពីន ពិនិត្យមើលលទ្ធភាពពិចារណា អំពីស្ថិរភាពស្បៀងជាអង្ករ ដែលមាននៅកម្ពុជាសម្រាប់ការនាំចេញទៅ

រទេសហ្វីលីពីន និងក្រៅពីនេះសម្តេចតេជោបានមានប្រសាសន៍ថា ហ្វីលីពីន អាចមកដាក់ទុនវិនិយោគនៅក្នុងកម្ពុជាយើងបាន តាមរយៈការដាក់ទុនលើផ្នែកម៉ាស៊ីនកិនស្រូវ ការសាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតជាបណ្ដាញទិញស្រូវស្តុកទុក ដើម្បីនាំចេញទៅប្រទេសហ្វីលីពីន។ ក្នុងន័យនេះដែរ សម្ដេចតេជោបានមានប្រសាសន៍ផងដែរថា យើងគប្បីណាពិនិត្យមើលសក្តានុពលណាដែលមាននៅក្នុងតំបន់របស់យើង ជាជាងពិនិត្យមើលសក្តានុពល នៅទីឆ្ងាយៗ ពោលគឺយើងអាចធ្វើយ៉ាងណា ទាញយកសក្តានុពលនេះមកប្រើប្រាស់ ហើយបំពេញឲ្យគ្នាទៅវិញទៅមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ខេត្តសៀមរាប៖លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានថ្លែងថា ដោយសារតែការរាត្បាត នៃមេរោគកូវីដ-១៩ បានធ្វើឱ្យប្រជាពលរដ្ឋ មានការរងផល ប៉ះពាល់ជាច្រើន ក្នុងនោះប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ កាន់តែជួបការលំបាកខ្លាំង។ ហេតុនេះ រដ្ឋបាលស្រុកបន្ទាយស្រី បានសហការ ជាមួយសប្បុរសជន អង្គការដៃគូ និងប្រជាពលរដ្ឋ បានរួមគ្នាធ្វើស្រែសង្គម ដើម្បីយកអង្ករ មកជួយដល់ប្រជាពលរដ្ឋ ក្រីក្រ នៅក្នុងតំបន់នេះ ដែលនេះ គឺជាសកម្មភាពមួយ ជាគំរូមួយដ៏ល្អ និងជួយប្រជាពលរដ្ឋ បានទាន់ពេលវេលានៅពេលដែលពួកគាត់មានតម្រូវការខ្លាំង។

លោកថ្លែងយ៉ាងដូច្នោះនៅក្នុងពិធីចែកអង្ករ ដែលបានមកពីធ្វើស្រែ សង្គម របស់រដ្ឋបាល ស្រុកបន្ទាយស្រី ជូនដល់ ប្រជាពលរដ្ឋ ក្រីក្រទូទាំងស្រុកបន្ទាយស្រី ចំនួន២.៦៦៨គ្រួសារ ជាប្រភេទក្រ១ ក្រ២ និងប្រជាការពារភូមិ នាថ្ងៃទី១៧ខែកុម្ភៈ ព្រឹកមិញនេះ។

អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា អង្ករ ដែលបានធ្វើការចែក ជូនប្រជាពលរដ្ឋក្រីក្រ នៅពេលនេះ គឺបានមកពីការបង្កបង្កើនផល ស្រូវលើផ្ទៃដីសែ្រទំហំ៤០ហិកតា ដែលរដ្ឋបាលស្រុក បានជួលពីបងប្អូន ប្រជាពលរដ្ឋ ក្នុងឃុំព្រះដាក់ ហើយហៅថាស្រែសង្គម ខណៈដែលការជួលដីស្រែ ពីបងប្អូនប្រជាពលរដ្ឋនេះ គឺរដ្ឋបាលស្រុក បានឱ្យថ្លៃឈ្នូលដល់ម្ចាស់ស្រែ ក្នុងមួយគ្រួសារពី ៣ ទៅ៤ការ៉ុងស្រូវ ទៅតាមទំហំដី ដែលបងប្អូន ប្រជាពលរដ្ឋមាន។

បើតាមលោក ឃឹម ហ្វីណង់ ក្រោយពីបង្កបង្កើនស្រូវ ក្នុងរដូវវស្សា រដ្ឋបាលស្រុក បានប្រមូលផលលើផ្ទៃដី៤០ហិកតានេះ បានស្រូវចំនួន៨០តោន រួចយកមកកិនជាអង្ករ បានចំនួន៤៣តោន សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ប្រភេទក្រ១ ក្រ២ និងប្រជាការពារ សរុបទាំងអស់ក្នុងទូទាំង ស្រុកបន្ទាយស្រី មានចំនួន២.៦៦៨គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានចំនួន២០គីឡូក្រាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពលួចយករថយន្ត របស់អ្នកលក់គ្រឿងអគ្គិសនី។ ការឃាត់ខ្លួនធ្វើនៅម៉ោងល្ងាច ថ្ងៃទី១៦ខែកុម្ភៈ ម្សិលមិញ ស្ថិតនៅ ភូមិធ្លកអណ្ដូង សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

ជនសង្ស័យ ឈ្មោះ  ភូ  វុទ្ធី អាយុ២៨ឆ្នាំ ជាងជួសជុលរថយន្ត មានស្រុកកំណើតនៅភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ បច្ចុប្បន្នស្នាក់នៅ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ហេតុការណ៍លួចនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០២រសៀល នៅក្នុងចំណុចទល់មុខ កន្លែងលក់គ្រឿងបន្លាសថយន្ត យីហោខ្លាសរ ស្ថិតនៅភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ស្នងការរងទទួលការងារព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានបញ្ជាក់ថាជនរងគ្រោះ ឈ្មោះ ឆាយ រតនៈ ភេទប្រុសអាយុ២១ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិពេជ្ជោរ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប មុខរបរលក់គ្រឿងអគ្គិសនី។ ជនរងគ្រោះ បានបើករថយន្តមួយគ្រឿងម៉ាក toyota តាកូម៉ា ស៊េរីឆ្នាំ២០០៥ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-1975 លេខតួ 5TELU42N35Z098742. លេខម៉ាស៊ីន 1GR0695935 បានចុះមកទិញគ្រឿងបន្លាស់រថយន្ត ដោយមិនបានដកកូនសោរ ចេញពីរថយន្ត ហើយបានដើរចូលទៅទិញគ្រឿងបន្លាស់រថយន្ត។ ភ្លាមៗនោះ ជនសង្ស័យ បានចូលទៅក្នុងរថយន្ត រួចហើយបញ្ឆេះរថយន្ត បើកចេញទៅកើតតាមបណ្ដោយផ្លូវជាតិលេខ៦។  ម្ចាស់រថយន្ត ក៏បានហៅម៉ូតូឌុប ជិះដេញតាមពីក្រោយ បានចម្ងាយប្រហែល៣០០ម៉ែត្រ ដល់ចំណុច ផ្លូវចូល ទៅវត្តត្រាំនាគ ស្ថិតនៅភូមិធ្លក់អណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ទើបឃាត់រថយន្តបាននឹងរាយការណ៍ មកសមត្ថកិច្ចជួយធ្វើអន្តរាគមន៍។

ក្រោយពីការសាកសួរបុរសរូបនេះ មិនអាចឆ្លើយបំភ្លឺ បាននោះទេ ដោយសារមានសភាពដូចជាមនុស្សបែកថ្នាំ។​សមត្ថកិច្ចបានធ្វើ តេស្តរកសាធាតុញៀន នៅក្នុងទឹកនោម ជាលទ្ធផល ឃើញថា(វិជ្ជមាន)។ បច្ចុប្បន្ន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងអនុវត្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២១

ភ្នំពេញ៖សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ត្រូវចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់។

តាមរយៈសាលិខិត អបអរសាទរ ទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ដ្រីរាជការ បុគ្គលិកសុខាភិបាល អ្នកផ្ដល់សេវាទាំងអស់ ចូលរួមគាំទ្រការអនុវត្ដគោលនយោបាយ គាំពារសង្គមរបស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានទៅសម្រេចបានគោលដៅរបស់រាជរដ្ឋាភិបាល តាមការកំណត់។ ទន្ទឹមគ្នានេះតាមរយៈសាលិខិតដដែល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានអំពាវនាវដល់គ្រប់ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ទាំងជាតិ និងអន្ដរជាតិ សូមជួយ និងបន្ដជួយវិនិយោគគាំទ្រ ដល់ការងារសុខភាពមាតា កុមារ និងទារក នៅកម្ពុជា។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សង្ឃឹម និងជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នឹងបង្កើនលទ្ធភាពថ្មីៗបន្ថែមទៀត ក្នុងការធ្វើឱ្យកាន់តែប្រសើរឡើង នូវសា្ថនភាពសុខភាពមាតា ទារក និងកុមារនៅកម្ពុជា។

ក្នុងទិវាសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្ដល់អនុសាសន៍ក្នុងការថែទាំសុខភាពម្ដាយ និងកូន ក្នុងបរិបទ«រស់នៅធម្មតា»បែបគន្លងថ្មី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page1,069 Page1,070 Page1,071 … Page1,530 Next →

បណ្តាញសង្គម

  • កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
    by សៀមរាប ប៉ុស្តិ៍
    8 January 2026
  • មេគយខេត្តស្វាយរៀង ប្រើអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត
    by សៀមរាប ប៉ុស្តិ៍
    6 January 2026
  • សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​
    by សៀមរាប ប៉ុស្តិ៍
    4 January 2026
© 2026 srpostnew.com. All Rights Reserved!