Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

ខេត្តសៀមរាប៖អ្នកលេងល្បែងចំនួន 9 នាក់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសង។

ការចាប់ខ្លួននៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប នារសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា ការបង្ក្រាបនេះបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន០៩នាក់៖
១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក។
២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក។
៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក និងជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។
៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល។
៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។
៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។
៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការបានបញ្ជាក់ថា ករណីបង្ក្រាបនេះ វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន៖ សត្វមាន់ជល់ចំនួន០៩ក្បាល, ចង្ក្រានហ្គាស២, ធុងដាក់ទឹក៣, ធុងទឹកកក១, រទេះរ៉ឺម៉កកែច្នៃ១, សង្វៀនជល់មាន់ចំនួន២, និងម៉ូតូសរុបចំនួន ២០គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

សូមជម្រាបផងដែរថាប្រតិបត្តិការបង្ក្រាបទទួលបានជោគជ័យនេះ ដោយអនុវត្តតាមការណែនាំជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការទប់ស្កាត់បង្ក្រាបបទល្មើសគ្រប់ភេទនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៧ កុម្ភៈ ២០២៥

មន្ត្រី៖ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ

មន្ត្រីសាលាខេត្តសៀមរាបមួយរូប នៅពីថ្ងៃទី 15 ខែកុម្ភៈ ឆ្នាំ 2025 បានបង្ហោះសារនៅលើទំព័រ facebook របស់ខ្លួនថា ក្រុមការងារចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លី និងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតង និងស្រស់ស្អាត ដោយផ្កានិងដើមឈើ។

មន្ត្រីសាលាខេត្តសៀមរាបបានបញ្ជាក់ថាបងប្អូនយើង បាននិងកំពុងខិតខំ រៀបចំថែទាំ ជួសជុស ជួសស្មៅ ដាំផ្កាបន្ថែម ឬប្តូរថ្មី កាត់មែកឈើចាស់ៗ​ ក្នុងក្រុង​និងបណ្តាផ្លូវជាតិ រៀបចំប្រព័ន្ធទឹកឲ្យបានឡើងវិញ​ ប្រព័ន្ធភ្លើង ជំរុញការស្រោច ដោយឡាន ដោយរ៉ឺម៉ក ដោយដងទឹកស្រោច​ ដោយការទាញទុយោ ពីប្រភពទឹក ដើម្បីស្រោចកូនឈើ​ កូនផ្កានិងស្មៅ។

មន្ត្រីដដែលបានបន្ថែមថា តែក៏សូមអធ្យាស្រ័យសម្រាប់បងប្អូន ក្រុមការងារទាំងអស់ ដោយយើងត្រូវការពេលវេលាបន្តិច ក្នុងការបន្តចាត់ចែង និងអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់។ កិច្ចការនេះ​ មិនមែនតូចតាចឡើយ គឺត្រូវថែថួន ដូចកូនក្មេង​ និងត្រូវការចំណាយខ្ពស់ឡើងៗជានិច្វ។

ក្រុមការងារ ចង់ឲ្យបណ្តាផ្លូវ ទាំងតូច ទាំងធំ ទាំងខ្លីនិងវែង ជាង1000ខ្សែ ក្នុងក្រុងសៀមរាប មានភាពបៃតងនិងស្រស់ស្អាត ដោយផ្កានិងដើមឈើ (ជាមហិច្ឆតា)​។

ជុំវិញករណីនេះដែរអ្នកនាំពាក្យរដ្ឋបាលខេត្តបានលើកឡើងថា ក្រុមការងារកំពុងរៀបចំបណ្តាញបាញ់ទឹកឡើងវិញសួនទ្រូងផ្លូវ នៅតាមផ្លូវជាតិលេខ៦ ស្ថិតក្នុងក្រុងសៀមរាប ដោយសារបណ្តាញចាស់ខូច។ ក្រុមការងាររៀបចំឱ្យរួចរាល់មុនអង្គរសង្គ្រាន្ត។

អ្នកនាំពាក្យថា មិនបានតាមការសារស្នើរបស់ភាគីខាងណានោះទេបង កិច្ចការងារយើងធ្វើរាល់ថ្ងៃ ដោយរដូវជារដូវប្រាំង ស្មៅមួយចំនួនមិនអាចធន់កំដៅខ្លាំងបាន។

ពាក់ព័ន្ធនិងករណីនេះដែរ អភិបាលរងក្រុងសៀមរាប
លោក ហាយ យ៉ង់ បានប្រាប់អ្នកសារព័ត៌មានថាលោកបានឃើញការបង្ហោះហ្វេសបុក របស់ព្រះអង្គ គូ សុភាព ហើយ លោកថា អាជ្ញាធរសូមថ្លែងអំណរគុណចំពោះការរិះគន់ដើម្បីស្ថាបនា។

លោកបន្តថា ចំពោះរឿងស្មៅងាប់ តាមផ្លូវនេះមន្ត្រីជំនាញនៃខេត្តសៀមរាប បានធ្វើការងារនេះតាំងពីយូរមកម្លេះ ហើយបច្ចុប្បន្នក៏កំពុងរៀបចំតប្រព័ន្ធទឹក ដើម្បីយកមកស្រោចស្រពស្មៅ ក៏ដូចជាសួនច្បារនានាក្នុងក្រុងសៀមរាប អោយមានសោភណភាពល្អ ទាក់ទាញភ្ញៀវទេសចរ។ នៅតាមសួនច្បារខ្លះអ្នកជំនាញកំពុងកាយយកស្មៅដែលងាប់នោះចេញដើម្បីដាក់ជីរួចដាំថ្មីឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៥

ខេត្តកំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ចេញប្រតិបត្តិការបង្ក្រាបបទល្មើសកាប់នឹងដឹកជញ្ជូនឈើខុសច្បាប់នៅតំបន់៣៥ ព្រៃអង់តែន ស្ថិតក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ការបង្ក្រាបនេះនៅវេលាម៉ោង១:៣៥ នាទីរំលងអាធ្រាតយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយទទួលបានព័ត៌មានពីកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលប្រចាំការការពារ ទប់ស្កាត់និងបង្រ្កាបបទល្មើសធនធានធម្មជាតិនៅទីស្នាក់ការរបស់រដ្ឋាលព្រៃឈេីតំបន់៤៤ បានរាយការណ៍ថា នៅ​វេលា​ម៉ោង​១,៣០នាទី​ ក្រុមជនល្មើសមានគ្នាប្រហែលពី៦ទៅ៨នាក់ បានរៀបចំដឹកជញ្ជូនឈើ ដែលបានលួចកាប់រួចថ្មី​ៗ​នៅ​ពេល​យប់​ចំនួន៣គោយន្តកន្ត្រៃយ៍នៅតំបន់៣៥ ដែលជាតំបន់ព្រៃឈើ រក្សាទុក​របស់រដ្ឋ​ ហៅ​ព្រៃ​អង់តែន នៅ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក​ ។ ពេលទទួលបានព័ត៌មាននេះ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជាឲ្យកងកម្លាំងដែលប្រចាំការនៅទីនោះ សហការគ្នា ដើម្បីគ្រប់គ្រង​ កុំឱ្យការដឹកជញ្ជូននូវបទល្មើសព្រៃឈើនេះចេញបានជាដាច់ខាត។ នៅ​ក្នុង​ឱកាស​នេះ​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកងកម្លាំងអន្តរាគមន៍ដោយផ្ទាល់ចេញពីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅកាន់គោលដៅ ដើម្បីបង្ក្រាបបទល្មើសនៃការកាប់​ និង​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​នេះ​។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់បន្ថែមទៀតថា ក្នុងពេលដែលកម្លាំងប្រតិបត្តិការមានគ្នាតិច ក្រុមជនល្មើសដែលដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃយ៍ បានកាប់ទម្លាក់ឈើចុះ រួចបើកគោយន្តកន្ត្រៃយ៍គេចខ្លួនចូលព្រៃបាត់នៅមុនពេលដែលកងកម្លាំងអន្តរាគមន៍បានទៅដល់។ ក្រោយ​ពេល​ធ្វើ​ដំណើរ​អស់​រយៈពេល​ជាង​មួយ​ម៉ោង​កងកម្លំាង​អន្តរាគមន៍​បាន​ទៅ​ដល់​លទ្ធផល​ក្នុង​ពេល​ប្រតិបត្តិការ​ គឺរឹបអូសបានតែអនុផលព្រៃឈើ ដែលជនល្មើសបានកាប់​ និង​ដឹក​ជញ្ជូន​បាន​ឈេីមូលចំនួនជាង៥ម៉ែត្រគីប ហើយត្រូវបានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរក្សាទុក។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចជូនដល់កងកម្លាំងចម្រុះ ដែលប្រចាំការការពារទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ បន្តធ្វើការស្រាវជ្រាវវែកមុខរកជនល្មើស ដែលលួចកាប់និងដឹកព្រៃឈើខុសច្បាប់ ដើម្បីមានវិធានការ តាមផ្លូវច្បាប់ជាធរមាន​ដោយ​គ្មាន​ការ​លើក​លែង​ឡេីយ​ ហេីយត្រូវបន្ត​ស្រាវជ្រាវ​ និង​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នេះ​ មិន​ឲ្យ​មាន​ការ​កេីតមានឡេីង​ជាថ្មី​ទៀត​បាន​ឡើយ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៦ កុម្ភៈ ២០២៥

ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាជាតិ បានប្រាប់បុគ្គលដែលប្រើប្រាស់ telegram ឈ្មោះសម្ដេចឲ្យបិទជាបន្ទាន់។

សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា ថ្មីៗនេះ មានគណនី telegram មួយ ឈ្មោះ « Samdech Hun Sen of Cambodia » ដោយមាន username : @spmhunsen6 ជាមួយ Profile រូបភាព ដូចបានភ្ជាប់ជូន បានធ្វើការផ្ញើសារទំនាក់ទំនងទៅគណនី Telegram ប្រជាពលរដ្ឋជាច្រើន ពិសេសក៏បានឆាតចូលក្នុង Group : Samdech Hun Sen of Cambodia Chat ផងដែរ។

សូមបញ្ជាក់ថា គណនី Telegram ខាងលើនេះ ជា គណនី Telegram ក្លែងក្លាយដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel  Telegram ផ្លូវការរបស់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា « Samdech Hun Sen of Cambodia» ដែលមាន channel url : https://t.me/spmhunsen (ដែលជា Channel Telegram ផ្លូវការតែ១គត់របស់ សម្ដេចតេជោប្រធានព្រឹទ្ធសភា និងមានសញ្ញា ធិក verified ពណ៌ខៀវពីក្រុមហ៊ុន Telegram)។

ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានសារ ពីគណនី Telegram នេះ(@spmhunsen6 ) ចៀសវាងការយល់ច្រឡំ និងសូមមានការប្រុងប្រយ័ត្នខ្ពស់។ បុគ្គលដែលបានបង្កើតគណនីនេះ សូមបិទជាបន្ទាន់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ខេត្តបន្ទាយមានជ័យ៖កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការស្រាវជ្រាវ បានបញ្ជាក់ឱ្យដឹងថា រាល់ទំនិញដែលបានឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូន ស្ថាប័នជំនាញសម្រាប់ការត្រួតពិនិត្យលើការ ចេញ-ចូល ទំនិញគ្រប់ប្រភេទតាមនីតិវិធីជំនាញរបស់អង្គភាពស្ថាប័នគយ និងរដ្ឋាករ។ ដោយឡែកចំពោះនគរបាលច្រកទ្វារតំបន់ព្រំ ដែនបឹងត្រកូន មានភារកិច្ចគ្រប់គ្រងចេញ-ចូលឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ (មនុស្ស) និងថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ចេញ-ចូលឆ្លងកាត់ច្រកទ្វារព្រំដែន និងអនុវត្តតាមនីតិវិធីជំនាញដែលបានចែងក្នុងច្បាប់ និងបទដ្ឋានគតិ យុត្តបានកំណត់។ ចំពោះជនស្លៀកពាក់ស៊ីវិលក្នុងរូបភាពដែលបានផ្សាយក្នុងព័ត៌មានខាងលើ (ពាក់អាវពណ៌សនឹងអាវ ពណ៌ឈាមជ្រូក) មិនមែនជាសមត្ថកិច្ចនគរបាលយើងទេ។

នេះបើតាមសេចក្ដីបំភ្លឺ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះជុំវិញការចុះផ្សាយ របស់សារព័ត៌មាន SBM News លើTiktokថា មន្ត្រីច្រកទ្វារបឹងត្រកូនកំពុងសើមមាត់សើមក ពីការទទួល សំណូកសូកប៉ាន់របស់ក្រុមឈ្មួញនាំចូលទំនិញគេចពន្ធពីប្រទេសថៃ។

អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធ នូវខ្លឹមសារបានចុះផ្សាយខាងលើធ្វើឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កងកម្លាំងនគរបាលប្រចាំការនៅប៉ុស្តិ៍ច្រកតំបន់បឹងត្រកូន ដែលកំពុង ប្រឹងប្រែងបំពេញភារកិច្ចការងារប្រចាំថ្ងៃជូនប្រជាពលរដ្ឋ។

អាស្រ័យហេតុនេះសូមសាធារណជនអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទទួលជ្រាប ជាព័ត៌មាន និងស្នើឱ្យសារព័ត៌មាន SBM News បានបង្ហោះតាមបណ្តាញសង្គម Tik Tok កែតម្រូវឡើងវិញ។

សូមរំលឹកកន្លងមកក៏ដូចបច្ចុប្បន្នមានការផ្សព្វផ្សាយតាមរយៈសារព័ត៌មានពីសកម្មភាពឈ្មួញបាននាំទំនិញពីប្រទេសថៃឆ្លងកាត់តាមប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារតំបន់បឹងត្រកូនយ៉ាងអនាធិបតេយ្យដោយមិនមានការទប់ស្កាត់ពីស្ថាប័នគយនៅតំបន់ច្រកមួយនេះឡើយ ករណីនេះអាចបណ្ថាលឲ្យរដ្ឋខាតបង់ចំណូលចូលរដ្ឋយ៉ាងច្រើនក្នុងមួយខែៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គមរបស់ សម្តេចបវរធិបតីហ៊ុន ម៉ាណែត ពុំបានប្រើប្រាស់ថវិកាជាតិ នោះទេ

ការចេញបំភ្លឺក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ចំពោះការផ្សព្វផ្សាយ ព័ត៌មានតាមបណ្តាញ ផ្សព្វផ្សាយសង្គម (Facebook) របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

ខេត្តកំពង់ចាម៖ផ្លូវកៅស៊ូ២ជាន់ DBST និងបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥%

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាមលោក អ៊ឹង វិសុទ្ធ បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូ២ជាន់ DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម សាងសង់បានប្រមាណជា ៧៥% ហើយ ដែលអាចនឹងរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗ ខាងមុខនេះ។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បន្ទាប់ពីក្រុមការងារបានចុះពិនិត្យមើលវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់DBST និងផ្លូវបេតុង ចាប់ពីឃុំទ្រាន ដល់ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានប្រវែង១៣,៥០០ម៉ែត្រ របស់គម្រោងការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាហិរញ្ញប្បទានធនាគារពិភពលោក បដិភាគជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ។

ទន្ទឹមនឹងនេះដែរ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ក៍បានអំពាវនាវ ដល់អាជ្ញាធរ មូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅក្នុងអមសងខាងផ្លូវ សូមចូលរួមសហការគ្នា និងមេត្តាយោគយល់ អធ្យាស្រ័យ ចំពោះ ក្រុមការងារដែលកំពុងស្ថាបនាផ្លូវ ព្រោះជាធម្មតាការអភិវឌ្ឍ តែងតែមានផលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋតាមដងផ្លូវ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ជាដើម។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាធ្វេីយ៉ាងណាដើម្បីពន្លឿនការងារមួយនេះ ឲ្យលឿនតាមការគ្រោងទុក ដើម្បីផ្តល់អត្ថប្រយោជន៍យ៉ាងច្រេីនដល់ការធ្វេីដំណេីរ ទៅវិញទៅមក និងការរស់នៅ ក៏ដូចជាការប្រកបរបរប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំទាំងពីរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

គិតត្រឹមថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ផ្លូវមួយខ្សែប្រភេទក្រាលកៅស៊ូ​(DBST) ប្រវែងជាង៩គីឡូម៉ែត្រ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានសន្យាជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក​ គិតមកដល់ពេលនេះសម្រេចបានការសាងសង់ចំនួន ៣០%ហើយ ដោយឡែកសម្រាប់បញ្ជរលក់សំបុត្រសម្រេចបានចំនួន ២០%។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ សិស្សានុសិស្ស និងភ្ញៀវទេសចរ ដែលឆ្លងកាត់តំបន់នោះបានឱ្យដឹងថា កាលពីមុនផ្លូវមួយខ្សែរនេះ ពិបាកក្នុងការធ្វើដំណើរ ដោយរដូវប្រាំងហុយ និងរដូវវស្សារអិល ដែលអាចបង្ករគ្រោះថ្នាក់ដល់អ្នកដំណើរ ប៉ុន្ដែក្រោយពីសម្ដេចធិបតីផ្ដល់ផ្លូវមួយខ្សែរនេះ ការធ្វើដំណើរកាន់តែងាយស្រួលជាងមុន និងទាក់ទាញភ្ញៀវទេសចរមកកាន់តំបន់នេះកាន់តែច្រើនបន្ថែមទៀតផងដែរ។

ក្នុងនាមរដ្ឋបាលខេត្ត និងជួសមុខឱ្យបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការយកចិត្តទុកដាក់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លើការសាងសង់ក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែនេះ។

សូមជម្រាបជូនថា ផ្លូវក្រាលកៅស៊ូ (DBST) ដែលមានប្រវែងជាង៩គីឡូម៉ែត្រមួយខ្សែនេះមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរនោះទេ ប៉ុន្តែនឹងជួយជំរុញភ្ញៀវទេសចរទៅកាន់តំបន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុកកាន់តែច្រើន ដែលនឹងជួយបង្កើនចំណូលនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីនោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ កុម្ភៈ ២០២៥

 

សម្ដេចធិបតីហ៊ុន ម៉ាណែត៖ សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។

ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន÷

១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។

២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា។

៣. បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

សូមបញ្ជាក់ថាក្រៅពីសមិទ្ធផលដែលខ្ញុំបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៥

ភ្នំពេញ៖សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅល្ងាចថ្ងៃទី 14 ខែកុម្ភៈ ឆ្នាំ 2025 នេះ បានបង្ហោះនៅវីដេអូនិងសំណេរដូចខាងក្រោមនេះ៖ ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពីសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល។

ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សអោយទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមព័ត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅

ខ្ញុំឃើញប្អូនស្រី សំ សុខា ដែលធ្លាប់ជាអ្នកដើរតាមលោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក — ដូចពាក្យខ្មែរមួយឃ្លាថា មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង — ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរអោយសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៥

លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងមន្ត្រីក្រោមឱវាទ បានចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា។

គម្រោងផែនការនេះ គឺជាអំពើភេរវកម្មប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ ដើម្បីទាញកម្ពុជា ឲ្យធ្លាក់ទៅក្នុងភាពវឹកវរសង្គមសង្គ្រាមសាជាថ្មី។

យើងខ្ញុំសូមប្រកាសថ្កោលទោស ប្រឆាំងយ៉ាងដាច់អហង្ការចំពោះទង្វើទាំងឡាយ ដែលជាអំពើភេរវកម្ម ដែលបង្កឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានទម្លាយសំឡេង ដែលក្រុមជ្រុលនិយមបានរៀបចំផែនការភេរវកម្ម ប៉ុនប៉ងធ្វើឃាតលើសម្តេច និងគ្រួសារ តាមរយៈការវាយតាមដ្រូន ចូលភូមិគ្រឹះរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមចែករំលែកនូវព័ត៌មានតូចមួយ នៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើរូបខ្ញុំ និងគ្រួសារខ្ញុំ។ យើងដឹងមេធំរបស់គេជាអ្នកណា ហើយនៅទីណា? តែយើងមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះយើងត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យ និងគោរពសិទ្ធមនុស្ស គាំទ្រអំពើបែបនេះ និងឲ្យជនទាំងនេះ ស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?»។

សម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរថា «យើងរង់ចាំមើលបណ្តាបក្សនយោបាយ និងអ្នកនយោបាយណាខ្លះ ដែលចេញមុខថ្កោលទោស ឬនៅស្ងៀម ឬគាំទ្រចំពោះទង្វើបែបនេះ?។ ខ្ញុំសូមប្រកាសថា ខ្ញុំនឹងកំចាត់ចោលអ្នកណាក៏ដោយដែលចង់សម្លាប់ខ្ញុំ និងគ្រួសារខ្ញុំ។ ខ្ញុំសូមជូននូវសារសំឡេង២ ដែលទី១ មុនខ្ញុំប្រកាសនៅខេត្តកណ្តាល និងទី២ គឺក្រោយខ្ញុំប្រកាស គឺនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ កុម្ភៈ ២០២៥

ខេត្តត្បូងឃ្មុំ៖កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងផ្នែកសឹករងស្រុក បានបើកកិច្ចប្រតិបត្តិការបង្ក្រាប ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅក្នុងចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង នៅតំបន់ព្រំដែន ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ប្រតិបត្តិការនេះ បានធ្វើឡេីងនៅថ្ងៃទី១៣ និង១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងដោយមានការសម្របសម្រួលដឹកនាំនីតិវិធីពីលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ជាលទ្ធផល បានចាប់ឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះស្រី ១នាក់ និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀនចំនួន ៣០កញ្ចប់ ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង ថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់ថ្នាំញៀន ឧបករណ៍សម្រាប់ប្រេីប្រាស់ថ្នាំញៀនមួយចំនួន មានទាំងកន្រ្តៃចំនួន ៥ដើម ដាវកែច្នៃចំនួន ១៤ដើម និងទូរស័ព្ទដៃចំនួន២គ្រឿងផងដែរ។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីកសាងសំណុំរឿង ចាត់ការទៅតាមនីតិវិធីច្បាប់ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page50 Page51 Page52 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×