Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

នៅថ្ងៃនេះ អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេះរួចរាល់ហើយ នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១នេះ នៅព្រលានយន្ដហោះប្រទេសនេប៉ាល់។

ពិធីប្រគល់ និងទទួលនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត ដោយឡែក ភាគីនេប៉ាល់មានការចូលរួមពីតំណាងរដ្ឋាភិបាល នៃប្រទេសនេះផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានគូសបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជិវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាពសុខភាពសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឲ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ ឯកឧត្តមបន្ដថា នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាព នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី គឺមិនអាចខ្វះបានទេ ដើម្បីដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ នៃជំងឺដ៏សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាព នៅដំណាក់កាលក្រោយជំងឺរាតត្បាត។

អំណោយមនុស្សធម៌នៅក្នុងឱកាសនេះ គឺជាសក្ខីភាព នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងសាមគ្គីមិត្តភាពស្និទ្ឋស្នាល រវាងប្រជាជនកម្ពុជា និងប្រជាជននេប៉ាល់ ក្នុងអំឡុងពេលដ៏លំបាកនៃវិបត្តិសុខភាពពិភពលោក។ រាជរដ្ឋាភិបាលកម្ពុជា នៅតែប្តេជ្ញាយ៉ាងមុតមាំ ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយនេប៉ាល់ និងសហគមន៍អន្តរជាតិ ដើម្បីជម្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ដ៏មានសក្តានុពលយូរអង្វែង មកលើជីវភាពរស់នៅរបស់ប្រជាជន។

គួរជម្រាបថា អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ២ពាន់គូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធីបញ្ចុះបឋមសិលាសាងសង់​ អគារទីចាត់ការ ១ខ្នង​ ទំហំ១១ គុណនឹង ៧,៧ម៉ែត្រ ស្ថិតនៅ​ក្នុង​សាលាបឋមសិក្សា ទក្សិណ ក្រុងកំពង់ចាម ដែលជាអំណោយរបស់ លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលបាន​ធ្វើ​ឡើង​នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។

លោក មួង ស៊ីថាន នាយកសាលាបឋមសិក្សាទក្សិណ បានឲ្យដឹងថា ដោយ​មានការ​ឆ្លើយតបតាមសំណូមពរ របស់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ជាពិសេស ផ្អែកតាមស្ថានភាពជាក់ស្ដែង ដែលអគារទីចាត់ការចាស់ មានសភាពទ្រុឌទ្រោម បានកសាងឡើងតាំងពីឆ្នាំ១៩៣៦ មកនោះ លោក​ឧត្ដមសេនីយ៍​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក៏បានផ្ដល់នូវអំណោយ​អគារ​ទីចាត់ការថ្មី ១ខ្នង នេះឡើង ដើម្បី ជួយសម្រួលដល់ការបំពេញការងារ ប្រចាំថ្ងៃ របស់លោកគ្រូ អ្នកគ្រូ។

លោក​អ៊ុន ចាន់ដា ក៏បានជម្រុញទៅដល់ក្រុមជាង ឲ្យយកចិត្តទុកដាក់ លើការងាររបស់ខ្លួន ឲ្យត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បី ទទួលបានទីចាត់រឹងមាំ សម្រាប់បំពេញការងារ របស់លោកគ្រូ អ្នកគ្រូ ។

លោក​ ក៏បាន​ធ្វើ​ការ​ណែនាំដល់ លោកនាយកសាលា ក៏ដូចជា លោកគ្រូ អ្នកគ្រូ ឲ្យ​ជួយតាមដាន លើការងារអនុវត្ត របស់ក្រុមជាង ឲ្យបានជាប្រចាំ ផងដែរ ។

គួរកត់សម្គាល់ថា នាបច្ចុប្បន្ននេះ សាលាបឋមសិក្សាទក្សិណ ស្ថិតនៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម​ មានអគារសិក្សា៣ខ្នង ស្មើនឹង ១៥បន្ទប់ ក្នុងនោះ ២អគារ កសាងឡើងនៅក្នុងសម័យអាណានិគមបារាំង ឆ្នាំ១៩៣៦ និង ១អគារ ទៀត ជាអគារថ្មីកម្ពស់ ២ជាន់ កសាងនៅឆ្នាំ២០០១ ជាជំនួយនៃគម្រោងក្រែប ( CREP) របស់សហគមន៍អឺរ៉ុប ។ ក្រៅពីនោះ ក៏មានអគារទីចាត់ការ ១កន្លែង កសាងឡើងតាំងពីឆ្នាំ១៩៣៦ និងបណ្ណាល័យ ១កន្លែង ជាជំនួយរបស់អង្គការជប៉ុន កសាងនៅឆ្នាំ២០១៤ ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១

ភ្នំពេញ៖អំណោយ របស់ រាជរដ្ឋាភិបាល កម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនប្រទេសនេប៉ាល់ រួមមានម៉ាសចំនួនជាង២លាន និងបរិក្ខារពេទ្យចំនួន១២មុខទៀត ត្រូវបានដឹកជញ្ជូនតាមយន្តហោះពិសេស ចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសនេប៉ាល់ហើយនៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំដោយឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

នេះជាលើកទី៤ ដែលកម្ពុជាយើង បានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ នៅបណ្ដាប្រទេសជាមិត្ដ ដោយកាលពីពេលថ្មីៗនេះ គឺបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារៈពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា, ផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្ត និងនៅប្រទេសនេប៉ាល់ ដែលយើងបានរៀបចំរួចរាល់ដាក់ចូលយន្ដហោះនេះ ត្រៀមដឹកតាមយន្ដហោះ ដើម្បីប្រគល់ជូននៅថ្ងៃទី៤ មករា នេះ។

អំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់រួមមាន៖ ម៉ាសចំនួន២លាន, ម៉ាសក្រណាត់១០ម៉ឺន, ម៉ាស N95 ចំនួន២ម៉ឺន, វែនតាសុវត្ថិភាព ចំនួន២ម៉ឺន, សំលៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត, ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០, របាំងមុខចំនួន២ម៉ឺន, ឧបករណ៍ជំនួយការដកដង្ហើម សម្រាប់ប្រយោធនកម្ម ចំនួន២០, ទូរទស្សន៍តាមដានសុខភាពអ្នកជំងឺ និងសម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista 120 ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២១


ខេត្តសៀមរាប៖គិតត្រឹមថ្ងៃទី៣ខែមករាឆ្នាំ២០២១ ម្សិលមិញនេះ គ្រឿងបង្គំនៃផ្ទះចំនួន១៣៩ ខ្នងក្នុងចំណោមផ្ទះចំនួន ៤៣០ ខ្នង របស់ ពលរដ្ឋ ដែលបានស្មគ្រ័ចិត្ត រុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មី ត្រូវបាន ក្រុម ការងារ នៃរដ្ឋបាល ក្រុងសៀមរាប ដឹកនាំដោយ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប ជួយដឹកជញ្ជូនចេញ ទៅទីតាំង ថ្មី នៅក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ការបញ្ជូនរថយន្តជាច្រើនគ្រឿង ទៅជួយដឹកជញ្ជូនសម្ភារ និងគ្រឿងឈើបង្គំ នៃផ្ទះពលរដ្ឋ ដែលបានរុះរើចេញពី ដីចំណី ស្ទឹង ទៅទីតាំងថ្មីនេះ គឺដើម្បីរួមចំណែកគាំទ្រដល់គម្រោងសាងសង់ ហេដ្ឋា រចនា សម្ព័ន្ធចំនួន ៣៨ខ្សែ និង ការស្តារស្ទឹងសៀមរាប ដែលជា អំណោយ ដ៏ថ្លៃថ្លា របស់ប្រមុខរាជរដ្ឋាភិបានិង ដើម្បីរួមចំណែក សម្រាល ដល់ការលំបាក របស់ ពលរដ្ឋ ជាម្ចាស់សំណង់ មិនរៀបរយ លើដីចំណីមាត់ស្ទឹងសៀមរាប ដែលបានស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ផងដែរ។

គួរបញ្ជាក់ផងដែរថា ពលរដ្ឋ ជាម្ចាស់សំណងមិនរៀបរយ ដែលស្ម័ត្រចិត្តធ្វើការរុះរើ ទៅនៅទីតាំងថ្មី ចេញពីដីចំណីមាត់ស្ទឹងសៀមរាប នឹងទទួលបានគោលនយោបាយដីស្របច្បាប់ ទំហំ ២០ម៉ែត្រគុណនឹង ៣០ម៉ែត្រ ដែលស្ថិតក្នុងភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ជាមួយនឹងការបោះបង្គោលព្រំយ៉ាងច្បាស់លាស់ អណ្តូងទឹក ប្រពន្ធ័ភ្លើង បង្គន់អនាម័យ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ សមស្រប ទៅតាមតម្រូវការក្នុងជីវភាព របស់ប្រជាពលរដ្ឋផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូត្រូវបានរថយន្តបុកចំពេញទំហឹង។

ហេតុការណ៍ាបានកើតឡើងម៉ោង១៥នឹង០០នាទី
ថ្ងៃទី០៣ ខែមករាឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ខាងកើតស្ថានីយ៍ថ្លឹងរថយន្ត ក្នុងភូមិពួកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួក បានរាយការណ៍ឲ្យដឹង នៅមុននេះបន្តិចថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្ត នឹងម៉ូតូស្របទិសគ្នា ពីខាងកើត ទៅខាងលិច ដោយរថយន្តបុកម៉ូតូ បណ្ដាលអោយស្លាប់នឹងកន្លែងតែម្ដង។

ជនរងគ្រោះ ឈ្មោះ ម៉ៅ វ៉ាត អាយុ៧៤ឆ្មាំនៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតីវេវឆ្នាំ២០០១ពណ៌ក្រហម ស្លាកលេខ ស្វាយរៀង១A.១៤៨៤។ ចំណែករថយន្តម៉ាកហៃឡែនឌ័រ ឆ្នាំ២០០១ពណ៌ស ស្លាកលេខ បាត់ដំបង ២B៣៦០៦ អ្នកបើកគេចខ្លួនបាត់។

បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច មូលហេតុអាចម៉ូតូបត់ឆ្វេងឯរថយន្តបើកល្បឿនលឿន។ ករណីនេះនគរបាល ស្រុកចុះវាស់វែងនិងអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ រស់នៅស្រុកអង្គរធំ នៅតែបន្តបិទផ្លូវសាជាថ្មី មិនឲ្យរថយន្តដឹកថ្ម បើកឆ្លងកាត់ ដោយសារតែរថយន្តទាំងនេះ បើកបរ បង្កឲ្យដីហុយខ្លាំងពេក។

ហេតុការណ៍ពលរដ្ឋ បិទផ្លូវនេះ
ម៉ោង០៨និង៤០នាទី នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ នៅចំណុចភូមិទ័ពស្វាយ ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

សមត្ថកិច្ចស្រុកអង្គរធំបានរាយការណ៍ថាករណីនេះ គឺមានប្រជាពលរដ្ឋ ជាង៥០នាក់ ធ្វើសកម្មភាព បន្តបិទផ្លូវមិនឲ្យរថយន្តដឹកថ្ម ធ្វើចរាចរណ៍ឆ្លងកាត់បាន។ មូលហេតុដោយសារតែ ដីហុយខ្លាំងពេក បណ្ដាល ធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់។

ទោះជាយ៉ាងណា ខណៈកំពុងបិទផ្លូវ ក៏គេសង្កេតឃើញ លោកឡុង រដ្ឋារក្ស អភិបាលស្រុក ចុះទៅអន្តរាគមន៍ ដល់ប្រជាពលរដ្ឋ ដើម្បីបានធ្វើចរាចរណ៍ផងដែរ។ ប៉ុន្តែប្រជាពលរដ្ឋ មិនយល់ស្រប ឡើយ រង់ចាំរថយន្តក្រុមហ៊ុនមកស្រោចទឹកសិន។

សូមជម្រាបថា ការបិទផ្លូវនេះ មិនមែនជាលើកទី១ទេ ដោយកន្លងទៅ ក្រុមប្រជាពលរដ្ឋ ក៏បាននាំគ្នាបិទផ្លូវ ដើម្បីឲ្យក្រុមហ៊ុនដឹកជញ្ជូនថ្ម បើកបរធ្វើការស្រោចទឹក និងជួសជុលផ្លូវផងដែរ។ ក៏ប៉ុន្តែការសន្យា របស់តំណាងក្រុមហ៊ុន នឹងអាជ្ញាធរស្រុក ហាក់មិនមានប្រសិទ្ធភាព ទើបពួកគាត់នាំគ្នាបិទផ្លូវបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ បាន ចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើង នៅព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២១ នេះ នៅភូមិត្រពាំងថ្នល់ ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកប្រាសាទបាគង បាន
រាយការណ៍ថា ជនរងគ្រោះ មានឈ្មោះញ៉ាន វុទ្ធី អាយុ២៦ឆ្នាំ មុខរបរធ្វើស្រែរស់នៅ ភូមិ ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការធ្វើកោសល្យវិច័យ នគរបាល ជំនាញថា ជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។ តាមការសន្និដ្ឋាន ផឹកស្រា វង្វេងស្មារតី ហើយចូលកសម្លាប់ខ្លួនតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានខកខានហាត់ប្រាណ វាយកូនគោល ធ្វើឲ្យទម្ងន់របស់ សម្ដេច ឡើងរហូត៥គីឡូ។

តាមរយ:ទំព័រផេកហ្វេសប៊ុកផ្លូវការ របស់ សម្ដេច ហ៊ុន សែន ដែលបានបង្ហោះរូបភាព ចំនួន១២សន្លឹក ពីសកម្មភាព វាយកូនគោល អមដោយសរសេរសំណេរ យ៉ាងដូច្នោះថា៖
«ខានហាត់ប្រាណ វាយកូនគោល ជាងមួយ
ខែហើយ ដែលធ្វើឱ្យទម្ងន់ឡើងពី ៧៧
ដល់ ៨២ គីឡូក្រាម»។

សម្ដេច នាយករដ្ឋមន្ត្រី បានបន្តថា៖
បន្ទាប់ពីបិទបញ្ចប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា
និង ចូលឆ្នាំសកលថ្មី ២០២១ ថ្ងៃនេះចាប់
ផ្តើមវាយកូនគោលឡើងវិញ។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ​ សេចក្តីចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

ខេត្តព្រះវិហារ៖សមត្ថកិច្ចខេត្តបានឲ្យដឹងថានៅម៉ោង ជាង១០ព្រឹក ថ្ងៃទី០២មករា ឆ្នាំ២០២១ ម្សិលមិញ មានត្រាក់ទ័រ ២គ្រឿង បណ្ដោងគ្នា ក្រឡាប់ នៅត្រង់ចំណុច គល់ស្ពានអូរំដួល
ស្ថិតក្នងភូមិគោក ឃុំស្អាង ស្រុកជ័យសែន បណ្តាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

សមត្ថកិច្ចបន្តថាករណីនេះ ម្ចាស់ ត្រាក់ទ័រ រងគ្រោះ ក្រឡាប់ មានឈ្មោះ យ៉ាន់ គង ភេទប្រុស អាយុ៤២ឆ្នាំ រស់ភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សព្វថ្ងៃគាត់មករកសុី បើកអត្រាក់ទ័រ ភ្ជួរដីនៅក្នុងស្រុកជ័យសែន។
ក្រោយកើតហេតុ គេបញ្ជូន ជនរងគ្រោះ មកមណ្ឌលសុខភាព ស្អាង ដោយមានមានសភាពធ្ងន់ បញ្ជូនទៅមន្ទីពេទ្យខេត្ត១៦មករាខេត្តព្រះវិហារ តែជនរងគ្រោះ ត្រូវបានស្លាប់ នៅតាមផ្លូវ។

មូលហេតុ៖ ត្រាក់ទ័រខូច ម្ចាស់បានហៅត្រាក់ទ័រ មួយទៀត មកអូស តែអូសគ្មានការប្រុងប្រយ័ត្ន ត្រូវបានត្រាក់ទ័រក្រឡាប់សង្កត់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២១

រាជធានីភ្នំពេញ៖បុរស២នាក់បានស្លាប់ខណ:កំពុងជិះម៉ូតូ ត្រូវបានរថយន្តដឹកខ្សាច់បុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ០៧និង០៥នាទី នៅចំណុចផ្លូវជាតិ៦A មុខវត្តចំបក់មាស ភូមិចំបក់មាស សង្កាត់បាក់ខែង​ ខណ្ឌជ្រោយចង្វារ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តធុនធំ ដឹកខ្សាច់និងម៉ូតូ ០១គ្រឿង។
ភាគីម៉ូតូ៖ឈ្មោះ ជេ ជាតិ ភេទប្រុស​ អាយុ៣៦ឆ្នាំ​ មុខរបរ​កម្មករ អាស័យដ្ឋាន​ ភូមិ​ទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ បេីកម៉ូតូម៉ាកហុងដា
C១២៥ពណ៌ខ្មៅ ស្លាកលេខ​ កំពង់ចាម​១J ៨៩៥៥ ជិះពីជេីងទៅត្បូង (ស្លាប់)
អ្នករួមដំណេីរ៖ឈ្មោះ ឈឿន​ ឆោម ភេទប្រុស អាយុ៤៨ មុខរបរកម្មករ អាស័យដ្ឋានភូមិទ្រា ឃុំ ស្ស្វាយពោធិ៍ ស្រុកស្រីសន្ធរ​ ខេត្តកំពង់ចាម ​(ស្លាប់)។

ចំណែកភាគីរថយន្ត៖ ឈ្មោះ ហៀង គីមហាក់​ ភេទ​ប្រុស​​ អាយុ​២៥ឆ្នាំ មុខរបរបើកបររថយន្ត អាស័យដ្ឋានភូមិព្រៃកន្ទួត ឃុំតាឡូ​ ស្រុកបាកាន​​ ខេត្តពោធិ៍សាត់ បេីករថយន្តម៉ាក​DONGFENG ពណ៌ស គ្មានស្លាកលេខ។ករណីនេះ សមត្ថកិច្ចចុះវាស់វែងអនុវត្តទៅតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២១

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៦នាក់ត្រូវបានកម្លាំងនគរបាល ក្រុងសៀមរាបឃាត់ខ្លួន ករណីលួចម៉ូតូដ៏សកម្ម។

នគរបាលក្រុងសៀមរាបបានឲ្យដឹងថានៅចន្លោះវេលាម៉ោង​០២:០០នាទី រហូតដល់ម៉ោង០៤:០០នាទី រំលងអាធ្រាត្រ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០​ មានករណីលួចកាច់សោរ កម៉ូតូ ចំនួន០២គ្រឿង ជាបន្តបន្ទាប់​ នៅចំណុចភូមិវិហារ​ចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ក្រោយពីមានករណីនេះ នគរបាល ក្រុងសៀមរាប បានចេញល្បាត ប្រទះឃើញ ជនសង្ស័យ ០៣នាក់ កំពុងនាំគ្នា ដើរបណ្តើរម៉ូតូចំនួន០២គ្រឿង តាមផ្លូវ ជនសង្ស័យ បាននាំគ្នាទុកម៉ូតូចោល​ ហើយនាំគ្នារត់គេចខ្លួន តែត្រូវបានកម្លាំងល្បាត​ និង ប្រជាពលរដ្ឋ ដេញតាមចាប់បានម្នាក់(ឈ្មោះ លី លីវណ្ណលីតា)​ យកមកធ្វើការសាកសួរនិងដកហូតបានម៉ូតូចំនួន០២គ្រឿង។ទី១/ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ពាក់ផ្លាកលេខសៀមរាប 1L-2371 លេខតួ/លេខម៉ាស៊ីន ៨៥០០៥៨៦ ។

-ទី២/ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប ១Z-៤២៤៦ លេខតួ/លេខម៉ាស៊ីន ៥១២៩០៨៤ ។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេមានឈ្មោះ លី លីវណ្ណលីតា ភេទស្រី អាយុ៣២ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាបនិងបក្ខពួកចំនួន០២នាក់ទៀត មានឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅមន្ទប់ជួលភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប និងឈ្មោះ ព្រំ សាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប ពិតជាបានធ្វើសកម្មភាពលួចម៉ូតូ ចំនួន០២​គ្រឿង​ របស់ប្រជាពលរដ្ឋ រងគ្រោះ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ពិតមែន។

ដោយមានបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាល ខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី ភឹង​ ចិន្តារ៉េតស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ បានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការនាំខ្លួនជនសង្ស័យចំនួន០២នាក់បន្ថែមទៀតមានឈ្មោះ អាន បញ្ញា និងឈ្មោះ ព្រំ សាក់ មកធ្វើការសាកសួរ បានឆ្លើយសារភាពថា ពួកគេពិតជាបានធ្វើសកម្ម ភាពលួចយកម៉ូតូរបស់់ជនរងគ្រោះទាំងពីរគ្រឿងខាងលើពិតប្រាកដមែន។

ជនសង្ស័យទាំងបីនាក់ បានឆ្លើយសារភាពបន្តទៀតថា កន្លងមកពួកគេ ធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូ.នៅក្នុងក្រុងសៀមរាបជាច្រើនករណីផ្សេងទៀតមានដូចជា៖

ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១ រំលងអាធ្រាត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ពួកគេបានធ្វើសកម្មភាពលួចម៉ូតូចំនួន ០២គ្រឿង គឺទុកនៅឯមុខផ្ទះដោយមិនបានចាក់សោសុវត្ថិភាពអ្វីទាំងអស់​ ម៉ូតូទី០១-មានម៉ាក BAJAJ DOMINAR ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៨ ស្លាកលេខសៀមរាប 1AC -5417 លេខតួ ០៧៦៥៦ លេខម៉ាស៊ីន ០៤៩៨៧ នឹង១គ្រឿងទៀតម៉ាក Yamaha Fino ពណ៌ ស សេរីឆ្នាំ ២០១២ ស្លាកលេខ សៀមរាប 1K-8847 លេខតួ+លេខម៉ាស៊ីន ០៣២១០៩ របស់ជនរងគ្រោះឈ្មោះ Jayue well ភេទ ស្រី អាយុ ២៩ ឆ្នាំជនជាតិអាហ្វ្រិក ស្នាក់នៅផ្ទះជួលដាច់ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដោយម៉ូតូទាំង០២គ្រឿងនេះជនសង្ស័យឈ្មោះ អាន បញ្ញា បានឆ្លើយសារភាពថារូបគេ បានធ្វើសកម្មភាពលួច ជាមួយ ប្អូនស្រីបង្កើត របស់គេឈ្មោះ លី វណ្ណលីតា និងប្រពន្ធរបស់គេឈ្មោះ នី ស្រីណា ភេទស្រី អាយុ ២០ឆ្នាំ ។កន្លងមកបានឲ្យប្អូនប្រុសរបស់គេ ឈ្មោះ លី ឈិនឡុង អាយុ៣៣ឆ្នាំ រស់នៅភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានយកឡានរបស់គេមួយគ្រឿងម៉ាក HIGH LANDER ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០១ ដឹកម៉ូតូយកទៅលក់ នៅរាជធានីភ្នំពេញចំនួន ០២លើក។

បន្ទាប់មកសមត្ថកិច្ចបានធ្វើការនាំខ្លួនឈ្មោះ លី ឈិនឡុង មកធ្វើការសាកសួរ ជនសង្ស័យរូបនេះ បានឆ្លើយបដិសេធថា រូបគេពុំបានធ្វើសកម្មភាព ដូចអ្វីដែល ឈ្មោះ អាន បញ្ញា បានឆ្លើយចោទប្រកាន់នោះទេ។

ប៉ុន្តែនៅបន្តធ្វើការឃាត់ខ្លួន ដោយយោងតាមលទ្ធផលធ្វើតេស្តរកសាធាតុញៀននូវក្នុងទឹកនោម គឺវិជ្ជមាន។

នគរបាលបានបន្តថានៅវេលាម៉ោង០៨:៣០ នាទីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០​ កម្លាំងបានធ្វើការឆែកឆេរ បន្ទប់ជួលរបស់ ឈ្មោះ អាន បញ្ញា រកឃើញវត្ថុតាងមួយចំនួននៅក្នុងបន្ទប់របស់គេរួមមាន៖

-កន្ត្រៃសម្រាប់កាត់ដេរ (ទំហំ៣៦អ៊ីង) ម៉ាក់ kingwa ពណ៌បៃតងចំនួន០១ដើម

-ញញួរដែក ដងជ័រពណ៌ខ្មៅចំនួន០១

-ម៉ូទ័រសម្រាប់កាត់ដែក ធុនតូច ម៉ាកNIKATEC ពណ៌ស្លាទុំ-ខ្មៅ ចំនួន ០១គ្រឿង

-ទុលល្វីស ចំនួន០៣ដើម ដែលមានផ្លែច្នៃ សំរាប់កាច់សោរ.កម៉ូតូ ចំនួន០១ដើម

– ដែកឆាប ដងជ័រ ពណ៌ផ្កាឈូកចំនួន០១ដើម

-ដងសោអក្សរT ទំហំ៨មីលីម៉ែត្រចំនួន០១ដើម

-សោរមាត់-ខ្សៀ ទំហំ១០មីលីម៉ែត្រ ចំនួន០១ដើម

-ដង្កាប់ដងជ័រ ពណ៌ក្រហម-លឿង ចំនួន០១

-អាវម៉ូតូ ផ្នែកខាងស្ដាំ ពណ៌ខ្មៅ ចំនួន០១ ជាអាវម៉ូតូរបស់ ម៉ូតូហុងដាឌ្រីម។

-​ឧបករណ៍កែឆ្នៃសម្រាប់ ជក់គ្រឿងញៀនមួយចំនួនទៀត ។

-ជនសង្ស័យឈ្មោះ អាន បញ្ញា ឬ លី អានសុខបញ្ញា បានឆ្លើយសារភាពបន្ថែមថា កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៤,០០នាទីទាបភ្លឺ នៅត្រង់ចំណុច បុរីអង្គរផាលេស ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប រូបគេ និងប្រពន្ធឈ្មោះ នី ស្រីណា បានធ្វើ​សកម្ម​ភាពលួចកាច់សោរ.កម៉ូតូ បាន

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួស ដោយសារគ្រោះថ្នាក់ចរាចណ៍។

ហេតុការណ៍ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី លើផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គជុំ ស្ថិតភូមិចំបក់ហែ ឃុំពួក ស្រុកពួកខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាករណីនេះរវាងម៉ូតូសណ្ដោងរ៉ឺម៉ក និងម៉ូតូរ៉ឺម៉កតុកៗ។

ម៉ូតូម៉ាកហុងឌ្រីមពណ៌ខ្មៅផលិត
ឆ្នាំ២០០៧ ពាក់ស្លាកលេខសៀមរា១A៤៤១០សណ្តោងរ៉ឺម៉កក្រោយពណ៌ខៀវ បើកបរដោយ ឈ្មោះមាន វីតាភេទ ប្រុសអាយុ២៩ឆ្នាំ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពពួក ខេត្តសៀមរាម (ស្លាប់)
បើកបរទិសដៅពីត្បូង ទៅជើង បានបុកម៉ូតូម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប១F៩៥៩៥ សណ្តោងរ៉ឺម៉កតុកៗពណ៌ស បើកបរ ដោយឈ្មោះ នូវ រត្ឋនះ ភេទប្រុស អាយុ ៤០ឆ្នាំនៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប (របួសស្រាល) បើកបរទិសដៅពីជើងទៅត្បូង។

សមត្ថកិច្ចបន្តថាខូចខាត ម៉ូតូរ៉ឺម៉ក២គ្រឿងស្រាល។មូលហេតុម៉ូតូរ៉ឺម៉ក ពាក់ស្កាកលេខសៀមរា១A៤៤១០បើកបរលឿនខ្វះការប្រុងប្រយ័ត្ន។តាមការបំភ្លឺរបស់សាក្សីថា ដំបូងគឺម៉ូតូរ៉ឺម៉កនិងម៉ូតូរ៉ឺម៉ក បានបុកគ្នា ហើយជនរងគ្រោះ បានខ្ទាតចូល រថយន្ត ០១គ្រឿងទៀត មិនស្គាល់ម៉ាកបើកបរទិសដៅពីត្បូងទៅជើង ជាន់ចំក្បាលបណ្តាល អោយស្លាប់ តែម្ដង។ រួចបើកគេចបាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page476 Page477 Page478 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×