Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗខណៈកំពុងបើកម៉ូតូ។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង១០និង២១នាទី ថ្ងៃទី២៦ ខែកុម្ភៈ​ ឆ្នាំ២០២៣ លើផ្លូវហ៊ុន សែន សន្តិភាព ក្រវ៉ាត់ក្រុង ត្រង់ចំណុចផ្លូវបំបែកជាបួនចូលភូមិត្រៀក ស្ថិតនៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប។

នគរបាលចរាចរណ៍ខេត្តសៀមរាបបានថ្លែងប្រាប់ សៀមរាប ប៉ុស្តិ៍ ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្តមិនស្គាល់ម៉ាក​ មិនស្គាល់ផ្លាកលេខ​ បេីកបរដោយជនមិនស្គាល់អត្តសញ្ញាណ​ បើកបរក្នុងក្ល្បឿនលឿន មានទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីត ហេតុខាងលេីបានបុក ម៉ូតូម៉ាកHONDA DREAM​ ពណ៌ខ្មៅ​​ ពាក់ផ្លាកលេខ​ សៀមរាប​ 1X-6160 អ្នកបេីកបរឈ្មោះ​ សំ​ ជាត់​ ភេទប្រុស​ អាយុ​ ៦៧ឆ្នាំ​ រស់នៅភូមិត្រៀក សង្កាត់សៀមរាប​ ក្រុងសៀមរាប ខេត្តសៀមរាប​ បើកបរមានទិសដៅពីកើតបត់ឆ្វេងទៅត្បូង ស្លាប់ អត់ពាក់មួកសុវត្ថិភាព។ ឯម៉ូតូខូខខាតធ្ងន់ ១គ្រឿង។ មូលហេតុ: អ្នក​បើកបររថយន្តបើកបរក្នុងល្បឿនលឿន។ ចំណែកម៉ូតូបើកបរបត់ឆ្វេងខ្វះការ ប្រុងប្រយ័ត្ន។

ករណីនេះបាននាំយកម៉ូតូទៅមករក្សាទុកនៅការិយាយ នគរបាលចរាចរណ៍ផ្លូវគោក និងជំនាញកំពុងស្រាវជ្រាវនិងកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកជំទាវ តោ ពិ ឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយឃុំបឹងណាយ តំណាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ នៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២៣ នេះ​ បានអញ្ចើញចុះចែកអំណោយ ជូនដល់ស្ត្រីកូនខ្ចី ក្នុងភូមិបឹងណាយ ឃុំបឹងណាយ ស្រុកព្រៃឈរ រួមដំណើរដោយ ក្រុមការងារថ្នាក់ស្រុកក្រុមប្រឹក្សាឃុំ មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំ លោកមេភូមិ អនុភូមិ​ និងប្រជាការពារភូមិផងដែរ។

មានប្រសាសន៍ក្នុង​ឱកាស​នោះ​ លោកជំទាវនតោ ពិឡា បានពាំនាំ​នូវ​ប្រសាសន៍​សាកសួរ​សុខទុក្ខ​ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ ដែលឡែកបងប្អូនប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំបឹងណាយ នេះផ្ទាល់ដែលសម្ដេចតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។

គួរ​បញ្ជាក់​ថា​ អំណោយដែលត្រូវចែកជូន ស្ត្រីកូនខ្ចី ចំនួន ១៦នាក់ នៅភូមិបឹងណាយ ក្នុងម្នាក់ៗទទួលបាន ថវិកា ចំនួន ១០ម៉ឺនរៀល។​ ដោយឡែកអ្នកជំងឺធ្ងន់ចំនួន ០៤នាក់ ដែរក្រុមគ្រូពេទ្យ សមាគមក្រុមយុវជនគ្រូពេទ្យស្ម័គ្រចិត្ត(V.Y.D.A) បានយកទៅព្យាបាលនៅមន្ទីរពេទ្យអង្គឌួង ក្នុងចំណោមអ្នកជំងឺទាំង៤នាក់នោះ បានព្យាបាលជាមកផ្ទះវិញចំនួន០៣នាក់ ជាក់ស្តែង០១នាក់ទៀតកំពុងនៅសំរាកព្យាបាលនៅមន្ទីរពេទ្យអង្គដួងនៅឡើង​ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖ក្នុង​ពិធី​ប្រកាសទទួលស្គាល់​ប្រធាន​ អនុប្រធានគណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ នៅថ្ងៃទី​២៥​ ខែកុម្ភៈ​ ឆ្នាំ​២០២៣​ លោក គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ធជនកម្ពុជា បានប្រាប់ថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត​កំពង់ចាម​ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនមដែលខ្វះខាត យុទ្ធជន ជួបការលំបាក ឬបញ្ហា​ផ្សេងៗ​ ហើយត្រូវឆ្លើយតប ដោះស្រាយឱ្យបានទាន់ពេលវេលាជូនពួកគាត់​ ជាពិសេស ត្រូវស្រង់ទិន្នន័យ​ ឱ្យ​បាន​ជាក់លាក់​ ចំពោះ​អតីតយុទ្ធជន អត់ទីលំនៅ អត់ដីសម្រាប់បង្កបង្កើនផល ជាដើម ដើម្បីរៀបចំសង់ផ្ទះ និងបែងចែកដីសម្បទានសង្គមកិច្ចជូន​ពួកគាត់។

គួរបញ្ជាក់ថា​ សេចក្តី​សម្រេច​ស្តី​ពី​ការ​ប្រកាស​ទទួល​ស្គាល់​នេះ​គឺ​ លោក​ហេង​ វុទ្ធី​ ស្នងការនគរបាលខេត្ត​កំពង់ចាម​ ជាប្រធាន​គណៈកម្មាធិការ​សមាគម អតីត យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ចាម​ និងមានអនុប្រធានចំនួន​ ៤រូបទៀត​ ដែលត្រូវ​ទទួលសេចក្ដីសម្រេច​ ស្ដីពី​ការកែសម្រួលសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម​ ព្រមទាំងមានលោកអភិបាលក្រុង-ស្រុកចំនួន​ ៣រូប​ ជា​ប្រធាន​កិតិ្តយស​ ក្រុង​-ស្រុក​ និងលោកអធិការនគរបាល​ស្រុក ចំនួន​ ៣រូប​ ជាប្រធាន​គណៈកម្មាធិការ​សមាគមអតីតយុទ្ធជន​ស្រុក​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ កុម្ភៈ ២០២៣

ក្នុងសារតាមប្រព័ន្ធតេឡេក្រាម របស់សម្ដេចតេជោហ៊ុន សែន បានអះអាងថា៖ឯពាក្យក្មួយថា ព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាប ហ៊ុន សែន តាមការគិតរបស់ពូ
អ្នកដែលបង្រ្កាប ហ៊ុន សែនបានមកដល់
ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។

សាររបស់សម្ដេចហ៊ុន សែន ឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ស៊ន ដារា អ្នកវិភាគរឿងនយោបាយនៅក្រៅប្រទេស ដែលតែងតែវាយប្រហារលើរដ្ឋាភិបាល។

បើតាមសាររបស់សម្ដេចហ៊ុន សែន បានសរសេរថា៖
ភ្ញាក់ពីដេកមកឃើញ នាគទេពបញ្ជូនវីដេអូ ដែលស៊ន ដារ៉ានិយាយ។ ក្នុងការនិយាយនោះ ស៊ន ដារ៉ាបានបញ្ជាក់ពីការគាំទ្ររបស់ឪពុក ម្តាយខ្លួនចំពោះខ្ញុំ
ដែលខ្ញុំសូមអរគុណ ចំពោះប្អូនប្រុសប្អូន
ស្រីដែលជាឪពុកម្តាយស៊ន ដារ៉ាសម្រាប់
ការគាំទ្រកន្លងមក។ អ្វីដែលគួរឲ្យហួសចិត្តស៊ន ដារ៉ាបានលើកជាយោបល់បើកការចរចា ជាមួយខ្ញុំដោយ
ភ្ជាប់មកជាមួយល័ក្ខខ័ណ្ឌ៤ ក្នុងនោះ
ល័ក្ខខ័ណ្ឌទីមួយ គឺ ស៊ន ដារ៉ា ត្រូវតែធ្វើជា
បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស
ប្រជាជនទើបស៊ន ដារ៉ា ព្រមចូលរួមជាមួយ
គណបក្សប្រជាជន។

ស៊ន ដារ៉ា បាននិយាយថា គាត់ជាសត្វ
ឥន្ទ្រីដែលពេលមុនគាត់ថា ហ៊ុន ម៉ាណែត
ជាសត្វគីង្គក់។ នេះជាការប្រៀបធៀបបែប
ប្រមាថ។ គាត់បានបន្ថែមថា ព្រហ្មលិខិតបានបង្កើត
ហ៊ុន សែន មកសម្រាប់បង្រ្កាបប៉ុល ពត
ឯព្រះបានបង្កើត ស៊ន ដារ៉ា មកដើម្បីបង្រ្កាបហ៊ុន សែន។ ពូសូមផ្តាំទៅក្មួយ ស៊ន ដារ៉ា វិញថាកុំថាឡើយក្មួយចង់ក្លាយជាបេក្ខជននាយករដ្ឋមន្ត្រី របស់គណបក្យប្រជាជន
សូម្បីតែចង់ក្លាយជាសមាជិកគណបក្យ
ប្រជាជនក៏មិនបានផង ព្រោះក្មួយកំពុងមាន
រឿងនៅតុលាការ។ ក្មួយលើកខ្លួនឯងហួស
ជ្រុលហើយ។ ឯពាក្យក្មួយថាព្រះបង្កើតក្មួយមកដើម្បី
បង្រ្កាបហ៊ុន សែនតាមការគិតរបស់ពូអ្នកដែលបង្រ្កាបហ៊ុន សែនបានមកដល់ពេលនេះមិនទាន់កើតចេញពីផ្ទៃម្តាយនៅឡើយទេ។

ក្មួយកំពុងចាត់ទុកខ្លួនឯងជាសត្វឥន្ទ្រី ជាអ្នកមានបុណ្យ តើក្មួយចេះខ្មាសអៀនទេ នៅពេលនិយាយដល់រឿង
របៀបនេះ។ ឈប់បានឈប់ទៅក្មួយអាណិតឪពុកម្តាយដែលខំដង្ហើយហៅកូន។ សព្វថ្ងៃក្មួយជួយ
ខ្លួនឯងមិនបានផង ចង់ក្លាយខ្លួនជានាយក
រដ្ឋមន្ត្រីឬ ចង់មកបង្ក្រាប ហ៊ុន សែនគឺរឿង
យលសប្តិទាំងថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ កុម្ភៈ ២០២៣

ភ្នំពេញ៖នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានប្រកាសជាផ្លូវការ ក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។

ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ សូមរម្លឹកថា ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ខេត្តសៀមរាប៖សិស្សសាលាអនុវិទ្យាល័យ ដានរុន និង បឋមសិក្សារិនកណ្តាល ដួលសន្លប់បន្តបន្ទាប់ ប្រមាណជិត១០នាក់ ត្រូវបានគេ ដឹកមកសង្គ្រោះបន្ទាន់ នៅមណ្ឌលសុខភាពដានរុន។

ហេតុការណ៍ ដួលសន្លប់បង្កការភ្ញាក់ផ្អើលរយៈពេល២ថ្ងៃនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្ថិតនៅក្នុងបរិវេណសាលាអនុវិទ្យាល័យដានរុន និង បឋមសិក្សារិនកណ្តាល ក្នុងភូមិដានរុន ខាងត្បូង ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា នៅក្នុងឃុំ ដានរុន មានសិស្សអនុវិទ្យាល័យ ដានរុន បានដួលសន្លប់ជា បន្តបន្ទាប់ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៣ និង ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះ មាន នៅថ្ងៃទី២៣ ខែកុម្ភៈ មានសិស្សថ្នាក់ទី៨ ចំនួន ( ៧នាក់ប្រុសម្នាក់) និងថ្នាក់ទី៩ ម្នាក់ ជា ស្រី ហើយ ត្រូវបានសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពដានរុន ប៉ុន្តែត្រឡប់ទៅផ្ទះវិញអស់ហើយ នៅម៉ោងជាង៣រសៀល ថ្ងៃនេះ។

សមត្ថកិច្ចបញ្ជាក់ថា ចំពោះនៅក្នុងថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក៏ មានសិស្ស ថ្នាក់ទី៧ ចំនួន ២នាក់ (ស្រី) សង្គ្រោះបឋម គឺ យកប្រេង ក្រឡា ដាក់ច្រមុះឱ្យហិត ក៏ដឹងខ្លួន ត្រឡប់ទៅផ្ទះវិញហើយ។ មូលហេតុ សិស្សសាលា ទាំងអស់នោះ សន្លប់ មក ពី ឃើញ ម្នាក់ ស្រែកយំ ដូចខ្មោចចូល ក៏ ដួល ត ៗ គ្នា តែម្តង។ លោក គ្រូពេទ្យ មណ្ឌលសុខភាព ដានរុន បានប្រាប់នៅរសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា សិស្ស សាលា ដែល ដួលសន្លប់ ដឹកយកមកសង្គ្រោះ នៅ មណ្ឌលសុខភាពដានរុន នេះ ត្រូវបាន ឱ្យ ត្រឡប់ទៅផ្ទះវិញអស់ហើយ។

មូលហេតុសិស្ស សាលាទាំងនោះ មកពីខ្វះជាតិកាស្យូម។ ចំពោះពលរដ្ឋ ដែលរស់នៅ ក្នុង ឃុំ ដានរុន ស្រុកសូទ្រនិគម បាននិយាយផ្សេង ៗ គ្នាថា ខ្លះនិយាយថាខ្មោចចូល , ខ្លះនិយាយថា នាំគ្នាទៅលេងបាល់ទាត់ ហើយ ត្រឡប់មកចូលសាលារៀន វិញផឹកទឹកបណ្តាឱ្យ ស្ទះខ្យល់ ដួលសន្លប់ ខណៈពេលសិស្ស ដែលនៅជិត ឃើញមិត្តភក្តិដួលក៏ ដួលតៗគ្នាទៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ខេត្តកំពង់ចាម​៖លោកលឹម ស៊ីដេនិន រដ្ឋលេខាធិកាក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា​ គម្រោងពង្រីកផ្លូវជាតិលេខ៧​ ជា​ ៤គន្លង​ ប្រវែងសរុប ៤៥,៤៨៩ គម ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្ត​កំពង់ចាម​ នឹងចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣​ បន្ទាប់​ពី​ដោះស្រាយផលប៉ះពាល់ និងការងាររៀបចំផ្សេងៗហេីយ​។

លោកថ្លែង​បែប​នេះ​ក្នុង​កិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ នៅ​សាលា​ខេត្ត​កំពង់ចាម​ នៅថ្ងៃសុក្រនេះ។

ក្នុង​កិច្ច​ប្រជុំ​ លោកបាន​ណែនាំ​ថា​ ដំណាក់កាលអនុវត្តគម្រោង​ ត្រូវធ្វើការអង្កេតវាស់វែងលម្អិត និងវាយតម្លៃអំពីផលប៉ះពាល់ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ មានតម្លាភាព និងមិនលម្អៀង​ ត្រូវគណនាចំនួនប្រាក់សំណងឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ គោលការណ៍ និងគោល នយោបាយរបស់រាជរដ្ឋាភិបាល​ ត្រូវពន្យល់ផ្សព្វផ្សាយអំពីមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងសម្របសម្រួលឱ្យប្រជាពលរដ្ឋ រុះរើដោយស្ម័គ្រចិត្ត ជាពិសេសចំពោះសំណង់ស្រាលៗ​ ពិសេស​គឺ​មិនត្រូវជ្រៀតជ្រែក ឬអន្តរាគមន៍ដែលនាំឱ្យជះឥទ្ធិពលដល់ដំណើរការការងារដោះស្រាយ ផលប៉ះពាល់ឡេីយ​។

លោក លឹម ស៊ីដេនិន​ បាន​បន្ត​ថា​ តំណាក់កាលក្រោយការអនុវត្តគម្រោង​ ត្រូវសម្របសម្រួល និងចាត់វិធានការម៉ឺងម៉ាត់ ដើម្បីធ្វើការរុះរើសំណង់ និងទ្រព្វសម្បត្តិ ដែលបានដោះស្រាយរួច​ ត្រូវធានាថាការឈូសឆាយទីតាំងគម្រោងស្របតាមរបៀងនៃផលប៉ះពាល់ និងត្រូវ ទទួលខុសត្រូវក្នុងករណីមានការបំពានកាតព្វកិច្ចនេះ​ ត្រូវពង្រឹងការគ្រប់គ្រង និងទប់ស្កាត់រាល់ការទន្ទ្រានកាន់កាប់សារជាថ្មី និងការសង់ លើទីតាំងដែលបានដោះស្រាយផលប៉ះពាល់រួច​ ត្រូវរៀបចំចុះបញ្ជីជាដីសាធារណៈនូវរាល់ដីឯកជនដែលបានធ្វើលទ្ធកម្មរួច​ ត្រូវទប់ស្កាត់ និងមិនត្រូវចូលរួម ឬបង្កភាពងាយស្រួលដល់សកម្មភាពទន្ទ្រានកាន់កាប់ដី និងទ្រព្យសម្បត្តិដែលបានដោះស្រាយរួចឡេីយ។​

រដ្ឋលេខាធិកាក្រសួងសាធារណការ បាន​សង្កត់​ធ្ងន់​ថា​ មន្ត្រីមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់មិនត្រូវទិញ-លក់ ដោះដូរ ឬធ្វើលទ្ធកម្មដី​ ដើម្បីផលប្រយោជន៍ឯកជននៅតាមទីតាំងជាក់លាក់របស់គម្រោងនៅគ្រប់ ដំណាក់កាលនៃការអនុវត្តការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងជាដាច់ខាត ដរាបណាការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងមិនទាន់ត្រូវបានបញ្ចប់ជា ស្ថាពរ។ ការហាមឃាត់នេះត្រូវអនុវត្តផងដែរចំពោះសហព័ទ្ធ និងសាច់ញាតិរបស់មន្ត្រីមាន សមត្ថកិច្ច រាប់ទាំងញាតិលោហិត និងញាតិពន្ធតាមការកំណត់របស់ច្បាប់​ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ព្រោះតែកំហឹងភ្លើងប្រចណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យស្លាប់។ បន្ទាប់ពីសម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ត្រូវបានប្រជាពលរដ្ឋឃើញ បុរសជាប្តីបានម៉ូតូជិះគេចទៅបាត់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។

ជនសង្ស័យឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ បើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ភ្នំពេញ៖ល្បែងឆ្នោតឡូតូកំពុងរីកដូចផ្សិតនៅតាមភូមិឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដែលករណីនេះអាចនាំឲ្យមានអំពើចោរកម្មអសន្តិសុខ កើតមាននៅក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋផងដែរ។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចស ខេង ក្នុងពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឱ្យយកចិត្តទុកបន្ថែមទៀត ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅតាមមូលដ្ឋាន ភូមិ ឃុំ សង្កាត់ រាប់ទាំងល្បែងអនឡាញផង ដែរ ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើជួយដូរមនុស្សគ្រប់ទម្រង់។ សម្ដេចសង្កត់ធ្ងន់ថា បទល្មើសនេះនឹងមិនសាបរលាបនោះឡើយ ពោលគឺឱ្យតែមានការធ្វេសប្រហែស និងខ្វះការយកចិត្តទុកដាក់វានឹងកម្រើកឡើងវិញ។

សម្ដេចស ខេង បញ្ជាក់ថា ក្នុងទឹកដីក្នុងមូលដ្ឋានអស់លោក អស់លោកបង្ក្រាបល្បែងស៊ីសងខុសច្បាប់តាមអនឡាញ ឡូតូ ជល់មាន់ មិនបានផង? តើអស់លោកទៅធ្វើស្អីកើតទៀត? និយាយគ្នារាប់សិបលើកមកហើយ តែសំខាន់អស់លោកមិនព្រមធ្វើ។ កុំចាំសម្ដេចនាយកលោកថា ទើបនាំគ្នាញ័រធ្វើ ដូចមោះមុតណាស់ តែស្ងាត់តែបន្តិច មកវិញដដែល។

សូមរំលឹកថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាគណកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្ដល់អាជ្ញាបណ្ណឲ្យមានល្បែងឆ្នោតឡូតូស្របច្បាប់។ ក្នុងអាជ្ញាបណ្ណដែលចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន​ បានបញ្ជាក់ជូន ភាពស្របច្បាប់របស់អាជីវកម្មឆ្នោត_ឡូតូ របស់ក្រុមហ៊ុន លាភមហាសម្បត្តិ ឡូតូ ឯ.ក LEAPMORHASAMBATH LOTTO CO.LTD ដែលមានអ្នកឈរឈ្មោះ  កែវ ចំរើន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ពិតជាខ្លាំងមិនធម្មតាមែន ដែលអនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក ប៉ោ សួន ដែលដល់អាយុចូលនិវត្តន៍ អាចពន្យាអាយុចូលនិវត្តន៍។

យោងតាមតារាងទូទាត់បៀវត្សឆ្នាំ២០២១ គឺលោក ប៉ោ សួន អនុប្រធាននាយករដ្ឋាន កិច្ចការច្បាប់សវនកម្ម និងទំនាក់ទំនងសាធារណៈ កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៦៤។ ស្រាប់តែនៅក្នុងតារាងទូទាត់បៀវត្សឆ្នាំ២០២២ គឺមានការកែប្រែឆ្នាំកំណើតដោយលោក ប៉ោ សួន កើតនៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៤ ពោលគឺពន្យាអាយុចូលនិវត្តន៍បាន ១០ឆ្នាំទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ កុម្ភៈ ២០២៣

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញជាង នៅថ្ងៃសុក្រ នេះ សម្តេចតេជោ ហ៊ុន សែន បានបង្រៀនលោក ស៊ន តារា ថា ស្រឡាញ់អ្នកដទៃបានបែបណា បើឪពុកម្តាយខ្លួនឯងមិនស្រឡាញ់ផងហ្នឹង? សម្តេចតេជោផ្តាំទៅលោក ស៊ន តារា កុំឱ្យភ្លេចកំណើត។ សម្ដេចតេជោបានផ្តាំទៅកុំឲ្យភ្លេចអ្នកមានគុណ។

សម្តេចតេជោ បញ្ជាក់ថា ពេលម្តាយរបស់សម្តេចដួលបាក់ឆ្អឹង គឺសម្តេច កំពុងនៅប្រទេសវៀតណាម។ សម្តេចតេជោ បញ្ជាក់ថា ម្តាយសម្តេចដួលបាក់ឆ្អឹងដោយសារតែគ្រាប់ផ្លោងថ្ងៃ៦-៧​ កក្កដា ១៩៩៧ មិនដូចការចោទប្រកាន់របស់ពួកប្រឆាំងថា សម្ដេចបានវៃធ្វើបាបម្ដាយនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ កុម្ភៈ ២០២៣

ក្រសួងមហាផ្ទៃ ប្រកាសផ្តល់ជ័យលាភី ប័ណ្ណសរសើរ និងលិខិតសរសើរដល់រដ្ឋបាលឃុំ-សង្កាត់នៃសាលារាជធានី-ខេត្ត និងបុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសនៃពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣។

នាឱកាសអបអរសាទរនោះដែរ សម្តេចក្រឡាហោម ស ខេងបានអញ្ជើញជាអធិបតីផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ប្រគល់បណ្ណសរសើរ និងលិខិតសរសើរ ជូនដល់ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត ដែលទទួលបានជ័យលាភីនៃការប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២ ពាក់ព័ន្ធវិស័យជំនាញ ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

សូមជម្រាបជូនផងដែរថា ការផ្តល់ជូនប័ណ្ណសរសើរ និងលិខិតសរសើរបស់ក្រសួងមហាផ្ទៃ ដល់រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាក់ សរុប ១៦៤៨ រដ្ឋបាលឃុំ-សង្កាត់ និងបុស្តិ៍នគរបាលរដ្ឋបាល នៅទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២២កន្លងមក។

រដ្ឋបាលឃុំ-សង្កាត និងបុស្តិ៍នគរបាលរដ្ឋបាល នៃសាលារាជធានី-ខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ដែលទទួលបានជ័យលាភីតាមចំណាត់ថ្នាកក្នុងឱកាសនេះរួម មាន៖ សាលារាជធានីភ្នំពេញ ទទួលបានជ័យលាភីលេខ១ ចំនួន ២៦ ជ័យលាភីលេខ២ ចំនួន៧៧ ជ័យលាភីលេខ៣ ចំនួន២ សរុប ១០៥ជ័យលាភី, សាលាខេត្តកណ្តាល ទទួលបានជ័យលាភីលេខ១ ចំនួន១១៨ ជ័យលាភីលេខ២ ចំនួន៩ សរុបចំនួន ១២៧ជ័យលាភី, សាលាខេត្តកំពង់ចាម ទទួលបានជ័យលាភីលេខ១ ចំនួន១០៩ជ័យលាភី, សាលាខេត្តបាត់ដំបង ជ័យលាភីលេខ១ ចំនួន៨២ ជ័យលាភីលេខ២ ចំនួន១៥ ជ័យលាភីលេខ៣ ចំនួន៦ សរុប ចំនួន១០៣ជ័យលាភី។

សម្រាប់សាលាខេត្តសៀមរាប ទទួលបានជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៤ ជ័យលាភីលេខ៣ ចំនួន៩ សរុប១០០, សាលាខេត្តព្រៃវែង ជ័យលាភីលេខ១ ចំនួន៨៥ ជ័យលាភីលេខ២ ចំនួន២៩ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន១១៦ជ័យលាភី, សាលាខេត្តស្វាយរៀង ទទួលបានជ័យលាភីលេខ១ ចំនួន៧៦ ជ័យលាភីលេខ២ ចំនួន២ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨០ជ័យលាភី,សាលាខេត្តកំពង់ឆ្នាំង ទទួលបានជ័យលាភីលេខ១ ចំនួន៦៧ ជ័យលាភីលេខ២ ចំនួន៤ សរុបចំនួន ៧១ជ័យលាភី, សាលាខេត្តកំពង់ធំ ទទួលបានជ័យលាភីលេខ១ ចំនួន៧៤ ជ័យលាភីលេខ២ ចំនួន៥ ជ័យលាភីលេខ៣ ចំនួន២ សរុបចំនួន៨១ជ័យលាភី, សាលាខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីលេខ១ ចំនួន៧១ ជ័យលាភីលេខ២ ចំនួន១៦ ជ័យលាភីលេខ៣ ចំនួន១ សរុបចំនួន ៨៨ជ័យលាភី, សាលាខេត្តពោធិ៍សាត់ ទទួលបានជ័យលាភីលេខ១ ចំនួន២៥ ជ័យលាភីលេខ២ ចំនួន២១ ជ័យលាភីលេខ៣ ចំនួន៣ សរុបចំនួន៤៩ជ័យលាភី។

ដោយឡែកសម្រាប់ សាលាខេត្តព្រះវិហារ ទទួលបានជ័យលាភីលេខ១ ចំនួន៣៩ ជ័យលាភីលេខ២ ចំនួន៩ ជ័យលាភីលេខ៣ ចំនួន៣ សរុប៥១ជ័យលាភី, សាលាខេត្តរតនគិរី ទទួលបានជ័យលាភីលេខ១ ចំនួន២៨ ជ័យលាភីលេខ២ ចំនួន២០ ជ័យលាភីលេខ៣ ចំនួន១ សរុប៤៩ជ័យលាភី, សាលាខេត្តមណ្ឌលគិរី ទទួលបានជ័យលាភីលេខ១ ចំនួន១០ ជ័យលាភីលេខ២ ចំនួន១១ ជ័យលាភីលេខ៣ ចំនួន១ សរុប២១ជ័យលាភី, សាលាខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីលេខ១ ចំនួន២០ ជ័យលាភីលេខ២ ចំនួន១៣ ជ័យលាភីលេខ៣ ចំនួន១ សរុប៣៤ជ័យលាភី, សាលាខេត្តប៉ៃលិន ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន៤ ជ័យលាភីលេខ៣ ចំនួន១ សរុប៨ជ័យលាភី, សាលាខេត្តកែប ទទួលបានជ័យលាភីលេខ១ ចំនួន៣ ជ័យលាភីលេខ២ ចំនួន២ សរុប៥ជ័យលាភី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page184 Page185 Page186 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×