Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តកណ្ដាល៖បើទោះបីជាមានការផ្ទុះរឿងអាស្រូវជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ លោក ម៉ឹង យូឡេង អាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការខេត្តកណ្ដាលឡើងដុះស្លែពុំមានការផ្លាស់ប្ដូរនោះទេ។

តាមការបង្ហើបានឲ្យដឹងថា ការដែលមិនមានការផ្លាស់ប្ដូរបែបនេះ ដោយសារអាងមានខ្នងបង្អែករឹងមាំ នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន។ ចំណែកលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនបានរក្សាភាពស្ងៀមស្ងាត់ បើទោះបីរឿងអាស្រូវច្រើនបែបច្រើនយ៉ាង របស់លោក ម៉ឹង យូឡេង ត្រូវបានលាតត្រដាងជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ ហេតុនេះហើយទើបលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 និងផ្លូវជាតិលេខ4 ខេត្តកណ្ដាល ធ្វើអ្វីៗតាមតែអំពើចិត្ត។

ថ្មីៗនេះក្រុមឈ្មួញនិង អាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ស្រុកលើកដែក ខេត្តកណ្ដាល បានលាតត្រដាងរឿងអាស្រូវ របស់លោក អូន រស្មី ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ1 ដែលប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងលោក អូន រស្មី បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីលោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ទេនោះ គឺលោក អូន រស្មី មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនឡើយ។ ហេតុនេះលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន ក៏ដូចជាលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។

ប្រភពពីមន្រ្តីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានលើកឡើងថា​ ករណីប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ2 ផ្លូវជាតិលេខ3 នៅស្រុកកណ្ដាលស្ទឹង និងប្រធានស្ថានីយ៍ផ្លូវជាតិលេខ4 នៅស្រុកអង្គស្នួល គឺដោយសារអាងមានលោក ម៉ឹង យូឡេង ជាបង្អែករឹងមាំ។ រីឯលោក ម៉ឹង យូឡេង ហ៊ានបណ្ដោយឲ្យមន្រ្តីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែកក្រាស់នៅក្នុងក្រសួងសាធារណការនិងដឹកជញ្ជូន ចាំជួយការពារគ្រប់ពេលវេលា។ ប្រសិនបើគ្មានខ្នងបង្អែកក្រាស់ទេនោះប្រហែលលោក ម៉ឹង យូឡេង មិនអាចរក្សាតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានដល់សព្វថ្ងៃនេះឡើយ។

ទោះជាយ៉ាងណាសៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីលោក ម៉ឹង យូឡេង នៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ភ្នំពេញ៖លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ត្រូវបានមនុស្ស២នាក់ សម្រេចដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធរឿងឆបោកលុយរាប់សិបម៉ឺនដុល្លារ និងរំលោភលើទំនុកចិត្ត និងពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចទូទាត់។

ដើមបណ្តឹងទាំងពីរនាក់មានដូចជា ទី១. លោកស៊ន សម្បត្តិ និងទី២. លោកស្រី សុខ ស្រីនី រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើទាមទារលុយដែលលោកគឹង វណ្ណៈ ដែលបានជំពាក់ ដោយក្នុងនោះ លោកស្រី សុខ ស្រីនី ទាមទារលុយដែលជំពាក់ ៥០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ និងលោក ស៊ន សម្បត្តិ ទាមទារលុយដែលជំពាក់ ៣០ម៉ឺនដុល្លារ និងទាមទារសំណងជំងឺចិត្ត ២ម៉ឺនដុល្លារ។

ជុំវិញករណីនេះ សៀមរាប ប៉ុស្តិ៍ មិនអាចទាក់ទង
លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ ដើម្បីបំភ្លឺបាននៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ចំការអំពៅ របស់ប្រជាពលរដ្ឋចំនួន៦ហិកតា បានរងការឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ វេលាម៉ោង ១៦និង៤០នាទី រលត់ទៅវិញនៅ ម៉ោង ២០និង៤០នាទី ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

លោក ឌុត ខុន ស្នងការរងទទួលការិយាល័យនគរបាលបង្ការពន្លត់អគិ្គភ័យ និង សង្គ្រោះ ស្នងការប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីអគ្គីភ័យភ្លើងឆេះចំការអំពៅ មានម្ចាស់ ឈ្មោះ ឆេត សុភក្រ័ ភេទប្រុស អាយុ៤២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក ឌុត ខុន បន្ថែមទៀតថា លោកបានសហការជាមួយ រថយន្តបង្ការពន្លត់អគ្គិភ័យ របស់អាជ្ញាធរជាតិអប្សរា នឹង រថយន្តបង្ការពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ដើម្បីជួយសង្គ្រោះបន្ទាន់ មានចំនួន ០៥ គ្រឿង។ ក្នុងនោះ- រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្ត ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ឡាន។- រថយន្តពន្លត់អគ្គិភ័យ អាជ្ញាធរជាតិអប្សរា ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ ឡាន។ រថយន្តពន្លត់អគ្គិភ័យ របស់កងរាជអាវុធហត្ថ ១ គ្រឿង។

បើតាមស្នងការរងរូបនេះ មូលហេតុ ប្រជាពលរដ្ឋអ្នកដុតយកសំបុកឧម៉ាល់នៅក្បែរនោះ ទើបបណ្តាលឱ្យ រាលដាល ឆេះបែបនេះ។ ទោះជាយ៉ាងណាចំពោះការឆាបឆេះនេះ នគរបាលមិនបានថា អស់ទឹកប្រាក់ ប៉ុន្មាននោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

សម្តេចតេជោហ៊ុន សែន​ បានដាសតឿនដល់បក្សនយោបាយប្រឆាំងថា បើនៅតែបន្តវាយប្រហារលើបក្សប្រជាជនកម្ពុជា នោះសម្តេចនឹងប្រើសិទ្ធិការពារខ្លួនហើយ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចនឹងបញ្ចប់ការនិយាយមូលបង្កាច់របស់បក្សប្រឆាំង ចោទគណបក្សប្រជាជនកម្ពុជាថាជា ចោរលួចសន្លឹកឆ្នោត នៅក្រោយពេលបោះឆ្នោត ដោយការប្រើយន្តការច្បាប់។

សម្តេចតេជោហ៊ុន សែន ក៏បានឆ្លើយតបនឹងការចោទប្រកាន់ និងវាយប្រហារបក្សប្រជាជនកម្ពុជា ពីសំណាក់បក្សប្រឆាំងថា ជម្រើសមានតែពីរទេ គឺវិធានការច្បាប់ និងដំបង។ តើរើសយកមួយណា? ។សម្តេចតេជោក៏បានធ្វើការព្រមានចំពោះលោក គង់ គាំ ផងដែរ ចំពោះរឿងវាយប្រហារមកលើបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ក៏នអំពាវនាវឱ្យគណបក្សនយោបាយ ដែលចង់ឈ្នះឆ្នោតឱ្យបញ្ឈប់ ការវាយប្រហារលើបក្សប្រជាជនកម្ពុជា។ គណបក្សនយោបាយនីមួយៗ អាចឃោសនាពីបក្សរបស់ខ្លួនឯងបានហើយ កុំវាយប្រហារមកលើគណបក្សប្រជាជន។

ថ្លែងសារនយោបាយរបស់សម្ដេចតេជោ ក្នុងពិធីការបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម ធ្វើឡើងនៅថ្ងៃចន្ទនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

នៅទីបំផុតរដ្ឋាភិបាលកម្ពុជាបានសម្រេចសម្ពោធបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វល់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម។ ការបើកការដ្ឋាននេះធ្វើឡើងនៅថ្ងៃចន្ទនេះ ក្រោមវត្តមមានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

តាមរបាយការណ៍ពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ មករា ២០២៣

ខេត្តសៀមរាប៖ប៉ូលិសក្រុងសៀមរាបបានអោយដឹងថាបុរសម្នាក់បានស្លាប់ក្រោយ(ជិះម៉ូតូធ្លាក់ក្នុងទឹកប្រឡាយបណ្ដាលអោយស្លាប់ រហូត៤ថ្ងៃទើបសាកសពអណ្ដែត។

របាយការណ៍របស់នគរបាលក្រុងសៀមរាប បានផ្ដល់ឲ្យ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកថ្ងៃចន្ទនេះថា ក្រោយពីមានសេចក្ដីរាយការណ៍ថាឃើញសាកសពនគរបាលបច្ចេកទេស ក្រុង.ខេត្តគ្រូពេទ្យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានធ្វើកោសល្យវិច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះឈ្មោះហ៊ាន សាវួន ភេទប្រុសអាយុ ៣៤ ឆ្នាំ រស់នៅភូមិតាហុក ឃុំត្រីញ័រ ស្រុកពួកខេត្តសៀមរាប គឺស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូធ្លាក់ចូលក្នុងទឹកប្រឡាយកាលពីយប់ថ្ងៃទី ៤ ខែមករាឆ្នាំ ២០២២។

របាយការណ៍ដដែលបានបង្ហាញថា ហេតុការណ៍ប្រទះឃើញសាកសពនេះបានកើតឡើង នៅថ្ងៃអាទិត្យម្សិលមិញ ស្ថិតនៅចំណុចក្នុងទឹកប្រឡាយ តាមបណ្ដោយផ្លូវកៅស៊ូថ្មី ស្ថិតក្នុងភូមិក្រសាំងរលើងសង្កាត់សៀមរាប ក្រុងសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ភ្នំពេញ៖លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ត្រូវដល់អាយុចូលនិវត្តន៍នៅថ្ងៃទី១ ខែមករាឆ្នាំ២០២៣ នេះ ប៉ុន្តែដោយសារតែមិនទាន់អស់អាល័យនឹងតំណែង ពោលគឺមិនព្រមចូលនិវត្តន៍ ក៏បានរត់ការលពន្យាអាយុចូលនិវត្តន៍។ នេះបើតាមមន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហើបអ្នកសារព័ត៌មាន។ ដោយហេតុថា មកដល់ថ្ងៃទី៧ខែមករា ឆ្នាំ២០២៣ នេះ នៅមិនទាន់ឃើញការប្រកាសផ្លាស់ប្តូរនោះទេ ដោយលោក ឈួន ហៃ នៅបន្តធ្វើប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ ដដែល។

មន្ត្រីជាន់ខ្ពស់ដដែលបានបញ្ជាក់ថា លោកឈួន ហៃ ត្រូវចូលនិវត្តន៍នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ តែគាត់ពន្យារកំណើតបានប្រាំឆ្នាំទៀត។

ប្រភពច្បាស់ការណ៍បានអោយដឹងថា ក្រុមកូនចៅ និងដៃជើងរបស់ លោក ឈួន ហៃ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ បានដើរបិទសារព័ត៌មានធំមួយចំនួនមិនអោយចុះផ្សាយ។

ប្រភពដដែលបានបន្តថា រឿងលោក ឈួន ហៃ ពន្យាអាយុចូលនិវត្តន៍បានធ្វើឲ្យមន្ត្រីនៅក្នុងសាខាគយ និងរដ្ឋាករ ខេត្តកំពង់ស្ពឺ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និយាយខ្សឹបខ្សៀវពីមាត់មួយទៅមាត់មួយថា ពិតជាមិនធម្មតារត់ការពន្យាអាយុចូលនិវត្តន៍បានដោយក្នុងនោះលោក ឈួន ហៃ ពន្យាអាយុបាន ៥ឆ្នាំ។ ហើយការពន្យារអាយុនេះ លោក ឈួន ហៃ ក៏ចំណាយមិនតិចដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តសៀមរាប សម្តេចពិជ័យសេនា ទៀ បាញ់ នៅរសៀលថ្ងៃទី ថ្ងៃសុក្រ ម្សិលមិញ បានអញ្ជើញ សំណេះសំណាលនិងប្រគល់រង្វាន់ម៉ូតូដើមី្បលើកទឹកចិត្តដល់សិស្សានុសិស្ប្រឡជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២១.២០២២ ដែលទទួលបាននិទ្ទេសA  ចំនួន ១១១នាក់នៅខេត្តសៀមរាប។

សូមជម្របថាសម្តេចពិជ័យសេនា ទៀ បាញ់ បានឧបត្ថម្ភដល់សិស្សានុសិស្សជាប់និទ្ទេសAទាំង១១១នាក់ សិស្សម្នាក់ៗទទួលបានម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿងភ្ជាប់ដោយស្លាកលេខ មួកសុវត្ថិភាព០១ ប្រេងសាំង៥០លីត្រ និង លិខិតសសើរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២៣

ខេត្តសៀមរាប៖អ្នកបើកបរម៉ូតូម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ខណៈរថយន្តប្រភេទទេសចរបានបុកចំពេញទំហំអូសជាង ៥០០ ម៉ែត្រ។

ហេតុការណ៍បានកើតឡើង នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ ៦ចំណុចភូមិដូនទ្រ ឃុំ ល្វា ស្រុកពួក ខេត្តសៀមរាប រវាងរថយន្ត និងម៉ូតូបង្កដោយរថយន្តម៉ាក ទេសចរណ៌ ៤៥កៅអីពណ៌បើកបរពីទិសខាងកើត ទៅទិសខាងលិច បុកជា ម៉ូតូហុងដា ពាក់ផ្លាកលេខ សៀមរាប 1S 0750 បើកបរពីទិសខាងលិចទៅទិសខាងកើត។

របាយការណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តបានបើកគេចទៅទិសខាងលិច អូសម៉ូតូចម្ងាយប្រមាណ ៥០០ម៉ែត្រនិងចាប់ទាញម៉ូតូចេញហើយបន្តដំណើរដល់ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ។

ជនរងគ្រោះដែលជិះម៉ូតូស្លាប់ ឈ្មោះ ឈឹម ភីដាវ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិពេជ្ជោ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ចំណែកអ្នកបើកបររថយន្តរត់គេចខ្លួន។ ក្នុងនោះរថយន្តខូចខាត ១ស្រាល ឯម៉ូតូ ឆេះនិងខូចខាតទាំងស្រុង។ មូលហេតុ រថយន្តមិនប្រកាន់ស្ដាំ។ វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ សាកសពជនរងគ្រោះ ស្វែងរកសាច់ញាតិដើម្បីប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ខេត្តកំពង់ចាម៖អញ្ជើញបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៣ ដើម្បី ចូលរួមអបអរសាទរទិវាជ័យជំនះ ខួបលើកទី៤៤ឆ្នាំ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការរៀបចំ ពីមន្ទីរអប់រំ យុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃសុក្រនេះ លោកស្រី ប៉ាង ដានី អភិបាលរងខេត្ត បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែលប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងនោះក៏មានក្រសួងអប់រំ យុវជន និងកីឡា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ និងកិត្យានុភាព ព្រមទាំងកិត្តិយសប្រទេសជាតិ ដូច្នេះសូមឲ្យយុវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡា ឲ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឲ្យសមស្របទៅតាមបញ្ញត្តិទាំងឡាយដែលមានក្នុងធម្មជាតិ។

លោកស្រី ក៏បានធ្វើការផ្តាំផ្ញើសូមឲ្យកីឡាករ កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ និងរក្សាប្រពៃណី វប្បធម៌ ក្នុងពេលប្រកួតឲ្យបានខ្ជាប់ខ្ជួន ដើម្បីដណ្ដើមយកជ័យជំនះជូនមន្ទីរ អង្គភាពរបស់ខ្លួន និងបានក្លាយខ្លួនទៅជាកីឡាករ កីឡាការនីឆ្នើម សម្រាប់ទៅចូលរួម ប្រកួត នៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ជាពិសេសការ ប្រកួតកីឡាថ្នាក់តំបន់អាស៊ានស៊ី ហ្គេម ឆ្នាំ២០២៣នេះ។

លោកស្រី ប៉ាង ដានី បានបញ្ជាក់ថា ពិធីប្រកួត កីឡាមហាជននេះ គឺធ្វើឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើន ជាលំដាប់ ស្របពេលដែលប្រទេសជាតិ យើង មានសុខសន្តិភាព និងចូលរួមអបអរសាទរទិវាជ័យ ជំនះខួបទី៤៤ ថ្ងៃ៧មករា ឆ្នាំ១៩៧៩–២០២៣ ក្រោមការដឹកនាំគោលនយោបាយឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិ ក៏ដូ ចប្រជាជនកម្ពុជា បានរួចផុសពីរបបដ៏ខ្មៅងងឹត និងពោលពេញទៅដោយភាពឈឺចាប់បំផុតដែល មិនអាចបំភ្លេចបានឡើយ។ ដូច្នោះក្នុងនាមជាប្រជាជនកម្ពុជាយើងត្រូវរួមគ្នាថែរក្សានូវសុខ សន្តិភាពនេះឲ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍន៍ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

បើតាម លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ចាម បានឲ្យដឹងថា ក្រុមកីឡាករកីឡាការិនី មន្ទីរ-អង្គភាពជុំវិញខេត្ត ក្លិប និងក្រុង-ស្រុក ដែលបានចូលរួម ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៣ នេះ សរុបចំនួន១១០ក្រុម ដែលមានកីឡាករ កីឡាការិនី​ សរុបចំនួន៨៤ ៦នាក់ និងគ្រូបង្វឹកចំនួន ១៧៤នាក់ ហើយប្រភេទកីឡាដែលបានដាក់ឲ្យប្រកួត​ រួមមាន កីឡាបាល់ទាត់ កីឡាបាល់ទះ កីឡាបាល់បោះ កីឡាប៉េតង់ប៊ូល កីឡាវាយកូនឃ្លីលើតុ និងកីឡាវាយសី ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ភ្នំពេញ៖អ្នកស្រី ទ្រី ដាណា អ្នកជំនួញលក់មាសដ៏ល្បីនៅកម្ពុជាបានបញ្ចេញនូវការប្រតិកម្មតាមរយៈសារ ចំពោះ ក្រុមហ៊ុនទេសចរណ៍ ធូវើដ៍ ត្រាវែល។

ការបង្ហោះសារប្រតិកម្មធ្វើឡើងនៅល្ងាចថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២៣ នេះ បន្ទាប់ពីក្រុមហ៊ុនមួយនេះ មិនបានឆ្លើយតបទៅនឹងអ្នកស្រី ទ្រី ដាណា។

តាមរយៈទំព័រផេកផ្លូវការរបស់អ្នកស្រី ទ្រី ដាណា បានសរសេរថា៖ នាងខ្ញុំបានទុកពេលវេលាហើយ ប៉ុន្តែគ្មានការឆ្លើយតបសមស្របណាមួយពីក្រុមហ៊ុនទេសចរណ៍ 2World Travel Cambodia សម្រាប់នាងខ្ញុំ។

អ្នកស្រីទ្រី ដាណាបន្តថា ខ្ញុំពិតជាសោកស្ដាយសម្រាប់ពេលវេលា និងឱកាសដ៏ល្អសម្រាប់កូនៗ ខ្ញុំក្នុងការមើលកាំជ្រួចឆ្លងឆ្នាំ ដែលមួយឆ្នាំមានតែម្ដង ខណៈសេវាកម្មទេសចរណ៍ ដែលនិយាយថាជាកញ្ចប់ VIP មិនអាចទទួលបានសូម្បីកន្លែងគេងដ៏ល្អសមស្រប។ ម្យ៉ាងវិញទៀត ខាងបុគ្គលិកក្រុមហ៊ុន បានរៀបចំអោយខ្ញុំ និងកូនៗទៅស្នាក់នៅកន្លែងមួយក្នុងប្រទេសម៉ាឡេស៊ី ជិតព្រំដែនប្រទេសសិង្ហបុរី ដែលជាកន្លែងស្ងាត់ គ្មានការរៀបចំកម្មវិធីអ្វីទាំងអស់ ទាំងដែលនាងខ្ញុំផ្ទាល់បានបញ្ជាក់ហើយថា ត្រូវការកន្លែងដែលគេ Countdown សប្បាយៗ ព្រោះនាងខ្ញុំផ្ទាល់ មិនធ្លាប់ចូលប្រទេសទាំង២នោះ ទើបរកសេវាកម្មពីក្រុមហ៊ុនទេសចរណ៍។

អ្នកស្រីបានបន្តថា នៅពេលទំនាក់ទំនងទៅសួរព័ត៌មានផ្នែកលក់ឈ្មោះ រ័ត្ន ដែលនាងខ្ញុំបាននិយាយជាមួយផ្ទាល់កាលពីដំបូង និងជាអ្នករៀបចំដំណើរ គាត់បែរជានិយាយតបមកវិញ ដោយគ្មានសុជីវធម៌ គ្មានទំនួលខុសត្រូវ ថានេះជាការចង់បានរបស់នាងខ្ញុំ គេរៀបអោយទៅតាមការចង់បានចឹងហើយ ដែលនេះជាការមើលងាយមកលើនាងខ្ញុំ និងកូនៗខ្ញុំ។

អ្នកស្រីបានបន្ថែមថា នេះនាងខ្ញុំជាអ្នកនិយាយដោយផ្ទាល់ ចុះចំពោះបងប្អូនផ្សេងទៀត ដែលមានបញ្ហា តើធ្លាប់ទទួលបានបទពិសោធន៍យ៉ាងណាដែរ? ខ្ញុំមិនសោកស្ដាយចំពោះកញ្ចប់ថវិកាជាង ១ម៉ឺនដុល្លារ សម្រាប់មនុស្សធំ ៥នាក់ និងក្មេង៣នាក់នោះទេ តម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃសំបុត្រទស្សនាផ្សេងៗ ដែលខ្ញុំត្រូវចេញដោយខ្លួនឯងអស់ខ្ទង់ពាន់ដុល្លារទៀត។ ខ្ញុំស្ដាយពេលវេលា ទំនុកចិត្តទៅលើក្រុមហ៊ុន ជាពិសេសអាណិតកូនៗ ដែលត្រូវមើលគេឆ្លងឆ្នាំតាមបណ្ដាញសង្គមយ៉ាងរីករាយ ទាំងដែលពួកគាត់ត្រូវស្នាក់នៅកន្លែងយ៉ាងស្ងប់ស្ងាត់ ហើយទទួលទានអាហារ មិនមានសូម្បីភេសជ្ជៈមួយកំប៉ុង សម្រាប់កូនៗខ្ញុំផឹក។ នាងខ្ញុំសង្ឃឹមថា បងប្អូនយើងទាំងអស់ សម្រេចចិត្តអោយបានច្បាស់លាស់ មុនពេលទទួលយកសេវាកម្មពីក្រុមហ៊ុនណាមួយ ចៀសវាងមានការខាតបង់ពេលវេលា ដូចនាងខ្ញុំ។

ក្រុមហ៊ុនត្រូវធ្វើលិខិតសុំទោសដល់រូបនាងខ្ញុំ ដោយអោយបុគ្គលិកឈ្មោះ រ័ត្ន ទទួលស្គាល់នូវកំហុសរបស់ខ្លួនទាំងអស់ និងការមើលងាយមកលើរូបខ្ញុំ។ ម្យ៉ាងទៀត ទឹកប្រាក់ 10760$ ក្នុងដំណើរកម្សាន្ត ត្រូវវិលត្រលប់ជាជំនួយដល់មន្ទីរពេទ្យគន្ធបុផ្ផាវិញជាដាច់ខាត។ នាងខ្ញុំនឹងបន្តតាមផ្លូវច្បាប់!

ខ្ញុំតែងប្រាប់ថា អស់ប៉ុន្មានក៏បាន ត្រូវថែមប៉ុន្មានក៏បាន តែខ្វះការយកចិត្តទុកដាក់ ហើយអ្នកនាំដើរ ក៏មិនបានធ្វើតាមអ្វីដែលចង់បាន! មិនស្ដាយលុយ តែស្ដាយពេលវេលា និងអាណិតកូនៗ!។

ជុំវិញការលើកឡើងរបស់អ្នកស្រីទ្រី ដាណាយ៉ាងដូច្នេះ រហូតដល់ព្រឹកថ្ងៃសុក្រនេះគេនៅកុំទាន់ឃើញក្រុមហ៊ុន ទេសចរណ៍ ធូវើដ៍ ត្រាវែលចេញលិខិតបំភ្លឺនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៣

ខេត្តសៀមរាប៖ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប បានស្នើដល់ អភិបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកជីក្រែង ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួននោះ គឺ ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឲ្យបានល្អប្រសើរ ក្នុងការតាមដានត្រួតពិនិត្យ និងដោះស្រាយ បាតុភាពអសកម្ម និង ការថ្នាំងថ្នាក់នានានៅមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ក្នុងនោះត្រូវរួមគ្នាកសាង ពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស ភូមិ ឃុំ ឲ្យមានភាពធុនទៅនិងវិបត្ត ការប្រែប្រួល នៃព្រឹត្តិការណ៍នានា ជាក់ស្តែងដូចជាយើងកំពុងជួបប្រទះនៅពេលកន្លងមក ដោយឆ្លងរាលដាលនៃមេរោគកូវីដ-១៩ ដោយយើងក៏មិនត្រូវធ្វេសប្រហែស នៃជម្ងឺកូវិដឡើយ គឺ ត្រូវប្រកាន់ឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ដើមី្បបន្សាំខ្លួននឹងការរស់នៅតាមគន្លងប្រក្រតីថ្មី នៃបរិបទកូវីដ-១៩ ព្រមទាំងជម្រុញដល់អាជ្ញាធរភូមិ ឃុំ ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ឲ្យទៅចាក់វ៉ាក់សាំងនូវដូសបន្តទៀតផងដែរ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ស្នើយ៉ាងដូច្នេះក្នុង ពិធីផ្ទេរ​ និងប្រកាសចូលកាន់មុខតំណែងអភិបាលស្រុកជីក្រែង នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ។

អភិបាលខេត្តបានលើកឡើងថា​ ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។

ក្នុងពិធី ឯកឧត្តម ទៀ សីហា ក៏បានផ្តល់នូវអនុសាសន៍ ៨ចំណុច សម្រាប់រដ្ឋបាលស្រុកជីក្រែង បន្តសហការអនុវត្តឲ្យមានប្រសិទ្ធិភាព នូវកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឱ្យមានវឌ្ឍនភាព តាមផែនការកំណត់ ជាពិសេសត្រូវត្រៀម សហការអនុវត្ត ជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំឱ្យទទួលបានជោគជ័យ និង បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសព្រៃឈើ និងពន្លឿនបញ្ចប់ការកាត់ឆ្វៀលដីតំបន់បី របស់អាជ្ញាធរបឹងទន្លេសាប។ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និង ខិតខំពង្រឹងការិយាល័យផែនការ និង គាំទ្រឃុំ និង ទទួលខុសត្រូវក្នុងការគាំទ្របច្ចេកទេសទៅដល់ឃុំ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និង ធ្វើការបណ្តុះបណ្តាល មន្រ្តីរាជការសាលាស្រុកឲ្យមានសមត្ថភាព គ្រប់គ្រាន់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបានកាន់តែល្អប្រសើរ និង ត្រូវតាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយ ប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ។

សូមជម្រាបថា លោក បូ ម៉េងទ្រី ពីអភិបាលរងក្រុងសៀមរាប ឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ១ ឱ្យកាន់មុខតំណែងជាអភិបាលស្រុកជីក្រែង ជំនួសលោក ពៅ ប៊ុនធឿន អតីតអភិបាលស្រុក ដែលត្រូវបានផ្ទេរភារកិច្ច ជាអភិបាលស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page195 Page196 Page197 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×