Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី១៥ ខែធ្នូ​ ឆ្នាំ​២០២០​នេះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ និង​សហការី​​ បាន​នាំយក​នូវថវិកា​ ចំនួន​១១.២៥០.០០០៛ (ដប់មួយលានម្ភៃប្រាំម៉ឺនរៀល) ប្រគល់​ជូន​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីចូលរួមទិញវ៉ាក់សាំងកូវី-១៩ សម្រាប់​ចាក់ជូនប្រជាពលរដ្ឋ កម្ពុជាដោយឥតគិតថ្លៃ។

ការឧបត្ថម្ភនេះ ដើម្បីចូលរួមជាមួយ សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩។

លោក​​ អ៊ុន​ ចាន់ដា​ បាន​ថ្លែង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​​​ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជា​កងកម្លាំង​នគរបាល​ ខេត្តកំពង់ចាមទាំងអស់ ដែលបាន​ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃ​ជំងឺ​កូវីដ១៩​ ព្រមទាំង​បានឧបត្ថម្ភ​ នូវថវិកា ​ដេីម្បី​ទិញ​វ៉ាក់សាំង​កូវីដ-១៩​ រួម​ជាមួយ​ការ​អនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ​ ជូន​ប្រជាពលរដ្ឋ​ បានល្អប្រសើរផងដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្តេហ៊ុន សែន​ កាលពី​ល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០​ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖មន្ត្រីយោធាម្នាក់ បានសម្រេចចិត្ត«ចងក» សម្លាប់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ _ហេតុកាណ៍បានកើតឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០  វេលាម៉ោង១០និង៣០នាទីព្រឹក ចំណុចភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកពួកបានឲ្យដឹងថាជនរងគ្រោះ មានឈ្មោះ សុខ រុន ភេទ ប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប មុខរបរយោធា នៅអង្គភាពកងពលធំលេខ០២ កងពលតូចអន្តរាគមន៍លេខ០៤។

សមត្ថកិច្ចបានបន្តថាតាមការពិនិត្យលើ សាកសព គឺជនរងគ្រោះ បាន«ចងក» នៅដើមឬស្សីខាងកើតផ្ទះប្រហែល២៥ម៉ែត្រ កម្ពស់១.៨០សង់ទីម៉ែត្រពីដី ដោយចងនឹងខ្សែភ្លើងពណ៌ខ្មៅឆ្នួតបៃតង ប្រវែង១.៨០សងទីម៉ែត្រ។ មូលហេតុ ជនរងគ្រោះ សង្ស័យផឹកស្រាជាប្រចាំនិងអាចលេបថ្នាំសសៃប្រាសាទផងដែរ។ ទោះយ៉ាងណា  . ជំនាញបញ្ជាក់ថាពុំមានពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖មានការលើកឡើងថាការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ គឺមានក្រុមហ៊ុន និងឈ្មួញជាច្រើន បានបង្វែរទិសដៅ ទៅតាមច្រកបាវិត ខេត្តស្វាយរៀង ខណៈការម៉ៅក្នុងការដឹកជញ្ជូន តម្លៃក្នុងមួយកុងតឺន័រ ថោកជាងគេ ចាប់ពី១៥០០ដុល្លារ ដល់២០០០ដុល្លារ(បញ្ចុះសេវារត់ការ) នេះជាការលើកឡើងពីក្រុមឃ្លាទំនិញ ។

ប្រភពបានរាយការណ៍មកថា៖ ចំពោះបញ្ហាដឹកជញ្ជូនទំនិញ ឆ្លងកាត់ច្រកអន្តរជាតិបាវិត ខេត្តស្វាយរៀង ទោះជាមានការបង់ពន្ធត្រឹមត្រូវក៏ពិតមែន។ ក៏ប៉ុន្តែតើមានទំនិញមួយចំនួនធំ បានលោតឆ័ត្រតាមច្រករបៀង ដែលគេដាក់ភាពសង្ស័យថា ជាអំពើរត់ពន្ធទាំងនេះ គឺជាប្រភពសេដ្ឋកិច្ចយ៉ាងច្រើន សម្រាប់បុគ្គល លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា។

សូមបញ្ជាក់ថា៖លោក ផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់ ២ គឺបានគ្រប់គ្រងទៅលើខេត្តជាច្រើនដូចជា៖ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តមួយទៀត។

ទន្ទឹមនឹងឥទ្ធិពល ក្នុងការគ្រប់គ្រង តាមបណ្តាខេត្តទាំងនោះ ក៏មានការលេចឮថា លោក ផែន ភឿន ឆ្លៀតរកឱកាស ដើម្បីប្រមូលសេដ្ឋកិច្ចពីការដឹកជញ្ជូនទំនិញបង់ពន្ធស្របច្បាប់ ទំនិញពាក់កណ្ដាលគេចពន្ធ និងទំនិញរត់ពន្ធ។ បើទោះជាគេមិនបានបញ្ជាក់អំពីតួលេខពិតប្រាកដយ៉ាងណាក៏ដោយ ប៉ុន្តែមានអ្នកដឹកទំនិញខ្លះលួចបង្ហើបថា បើទំនិញដែលបានបង់ពន្ធរួចហើយក៏ដោយ នៅតែបង់ប្រាក់ឱ្យលោកផែនខ្លួន ក្នុងមួយឡានចំនួន ១០០ដុល្លារទៅ ១៥០ដុល្លារ។ ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ ចាក់ទុកថាលោតឆ័ត្រ ឬប្រកាសពន្ធប្រភេទអេឡិចត្រូនិច ប្រភេទទំនិញនាំចូលបង់ពន្ធថ្លៃ តែបង់ពន្ធប្រភេទជាកែវជ័រ ចាប់ហួយ ជាវសំឡីអនាម័យ ក្រដាសអនាម័យ នោះគឺលោក ផែន ភឿន បានតម្រូវឱ្យបង់ក្នុងមួយឡាន យ៉ាងតិចចាប់ពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារ។ ក្នុងនោះការបង្កប់ដឹកប្រេងម៉ាស៊ីនច្រើនផងដែរ។ ប៉ុន្តែចំពោះការដឹកជញ្ជូនទំនិញ ដែលបានបង់ពន្ធពិតប្រាកដ គេក៏ឆ្ងល់ថា ហេតុអី្វក៏លោក ផែន ភឿន នៅតែទទួលបាន សេវាបង់ថ្លៃក្បាលឡានក្នុងមួយឡាន ១០០ដុល្លារទៅ ១៥០ដុល្លារ នេះជាចំណុចមួយ ក្លាយជាចម្ងល់សង្ស័យថា ការដឹកជញ្ជូននេះ បង់ពន្ធពិតប្រាកដក៏ដោយ តែអាចបង់ពន្ធមិនគ្រប់ ឬបង់ពន្ធក្លែងភេទទំនិញ ប្រកាស(គោ) បង់ពន្ធ( កណ្ដុរ)ក៏អាចថាបាន។

ក្រុមឈ្មួញបានលើកឡើងថា មួយរយៈចុងក្រោយនេះ គឺមានទំនិញច្រើន ត្រូវឆ្លងកាត់ក្នុងតំបន់ដែល លោក ផែន ភឿន គ្រប់គ្រង ទាំងខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្ដាល ខេត្តតាកែវ នឹងខេត្តមួយចំនួនទៀត មានទាំងទំនិញតាមផ្លូវគោក និងតាមផ្លូវទឹក។ អ្នកដឹកជញ្ជូនទំនិញចៀសមិនផុតទេ ពីការបង់ប្រាក់ឱ្យលោក ផែន ភឿន ដែលជាមេគយ ដ៏ចាស់វស្សា និងប្រមូលសេដ្ឋកិច្ចនោះទេ។

ដូច្នេះលោក បណ្ឌិត គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកគយនិងរដ្ឋាករកម្ពុជា សុំជួយពិនិត្យមើល ភាពមិនប្រក្រតី របស់ លោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវ អំពើរត់ពន្ធតំបន់២ផង។

ជុំវិញការលើកឡើងនេះ បណ្ដាញសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកផែន ភឿន ប្រធានការិយាល័យស្រាវជ្រាវអំពើរត់ពន្ធតំបន់២ នៅឡើយទេ ដោយមិនមានលេខទំនាក់ទំនង។ ប៉ុន្តែលោកធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកមួយ កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២០ តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «ខ្ញុំគ្មានធ្វើចឹងៗ យកលុយពីគេទេ កុំជឿគេចោទប្រកាន់មកលើខ្ញុំ»……រួចក៏បិទទូរស័ព្ទ ខលលែងចូលតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធ អំពើលួចដោយមានស្ថានទម្ងន់ទោស។ ហេតុការណ៍ វាយយកម៉ូតូ នៅវេលាម៉ោង ១៤និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការចាប់ខ្លួនធ្វើឡើង នៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ម្សិលមិញ នៅចំណុចភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ខណៈជិះម៉ូតូ ដែលវាយយកពី ជនរងគ្រោះ គេចខ្លួនពីខេត្តសៀមរាប។

លោកអនុសេនីយ៍ទោ សៀក សោភា នាយការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថ ខេត្តសៀមរាប បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប និងលោក វរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានបញ្ជាផ្ទាល់មកកម្លាំង ជំនាញ ការិយាល័យព្រហ្មទណ្ឌ ឲ្យចុះស្រាវជា្រវស៊ើបអង្កេតបទល្មើសជាក់ស្តែង នឹង ដោយមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប និងលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកបានដឹកនាំកម្លាំងសហការ ជាមួយកម្លាំងជំនាញ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង នៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ឈានដល់ការចាប់ខ្លួន បុរសរូបនេះ មានឈ្មោះ ហុន វិជាតិ អាយុ៤៣ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិបឹងដូបប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

លោកបានបន្តថាក្រោយពីបានសាកសួរ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានវាយជនរងគ្រោះ យកម៉ូតូពិតប្រាកដមែន។ ជាមួយគ្នានេះ ដកហូតវត្ថុតាងរួមមាន៖ ១.ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ លេខតួ+លេខម៉ាស៊ីន ៨១៩៦៨៧៦ ពាក់ស្លាកលេខ សៀមរាប ១B-៨៧៧៧ (ម៉ូតូដែលជនសង្ស័យវាយកពីជនរងគ្រោះ)។

បច្ចុប្បន្ន៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកំរៀង បានប្រគល់ជនសង្ស័យ និងវត្ថុតាង ឲ្យការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ នេះ បានចេញសេចក្តីប្រកាសមួយ អនុញ្ញាតឲ្យ មន្ត្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ សម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រីដែលបានធ្វើតេស្ត៣លើករួចរាល់ ហើយអវិជ្ជមានកូវីដ១៩។

ក្រសួងក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីដែលចូលធ្វើការ ត្រូវធ្វើអនាម័យក្នុងជីវភាពរស់នៅប្រចាំថ្ងៃ និងនៅកន្លែងធ្វើការ ដោយអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ ហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងសម្អាតដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។

សូមជម្រាបថា ក្រសួងមហាផ្ទៃ បានបិទការចេញ-ចូល មួយរយៈបន្ទាប់មានផ្ទុះព្រឹត្តិការណ៍២៨វិច្ឆិកា ដើម្បីបាញ់ថ្នាំការពារ ទប់ស្កាត់ ការឆ្លងរីករាលដាលកូវីដ១៩ ក្នុងលក្ខណៈឆ្លងសហគមន៍។

ជាមួយគ្នានេះ ក្រសួងក៏បានណែនាំក្រើនរំលឹកចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវហ្មត់ចត់បំផុត ហើយត្រូវមកធ្វើតេស្តជាលើកទី៣ ជាបន្តទៀត ដែលកំណត់កាលបរិច្ឆេទ និងពេលវេលាដោយក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ សូមបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក តាមបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូនសម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក្នុងឱកាសបុណ្យខួបកំណើតគម្រប់ ៦៦ ឈានចូល ៦៧ ឆ្នាំ🙏🙏🙏

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖ខ្ញុំបាទ ដួង តារា ក្រុមគ្រួសារ​ និងក្រុមការងារ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគោរពស្រឡាញ់សម្តេចទាំងទ្វេ សូមចូលរួមបួងសួងជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ឧត្តមភរិយា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅក្នុងថ្ងៃខួបកំណើតគម្រប់៦៦ឆ្នាំឈានចូល៦៧ឆ្នាំ- ១៥/១២/២០២០ ។

សូមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី​ ហ៊ុនសែន​ ព្រមទាំងសម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រីជាទីស្រទ្បាញ់ទាំងអស់ជួបតែសុភមង្គលវិបុលសុខគ្រប់ប្រការនិងប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ÷ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតទ្បើយ ។

សូមគោរពជូនពរពីខ្ញុំបាទ​ ដួង តារា ជំនួយការផ្ទាល់សម្ដេចតេជោនាយករដ្ឋមន្រ្តី​ និងជារដ្ឋលេខាធិការទីស្ដីការគណះរដ្ឋមន្រ្តី  ព្រមទាំងក្រុមការងារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 800
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តកំពត៖បើទោះបីជាមានការរិះគន់យ៉ាងចាស់ដៃពីពលរដ្ឋ យ៉ាងណាក៏ដោយ ក៏ តា លឹម ញន នៅតែបន្តសកម្មភាព របស់ខ្លួន ប្រើប្រាសគ្រឿងចក្រ កាយបំផ្លាញភ្នំ យកធ្វើមានធ្វើបានតាមអំពើចិត្ត។

ប្រជាពលរដ្ឋ នៅក្នុង ស្រុកទឹកឈូ ខេត្តកំពត បានលើកឡើងថាបច្ចុប្បន្នមេឈ្មួញ លឹម ញន ម្ចាស់គ្រឿងចក្រនៅតែបន្ត កាយដីភ្នំធំ ធ្វើអាជីវកម្ម យ៉ាងអនាធិបតេយ្យ ដោយមិនមានការទប់ស្កាត់ពីអាជ្ញាធរជំនាញឡើយ។

បើតាមការបង្ហើប ពីមន្ត្រីតូចតាច នៅក្នុងខេត្តកពត បានឲ្យដឹងថា ការដែល លោក លឹម ញន ហ៊ានធ្វើអ្វីៗតាមអំពើចិត្តគឺសង្ស័យមានការឃុបឃិត បើកដៃពីសំណាក់ លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្ត កំពត ទើបអ្វីៗអាចប្រព្រឹត្ត ទៅដោយរលូន។

ជុំវិញការកាយភ្នំនេះ អ្នកសារព័ត៌មានបានរាយការណ៍ជូន លោក ជាវ តាយ អភិបាល ខេត្តកំពត នៅរសៀលថ្ងៃទី១៤ ខែធ្នូ ម្សិលមិញ មានករណី កាយដីភ្នំមួយកន្លែង ស្ថិតនៅភូមិត្រពាំងព្រីង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ហើយ អភិបាលខេត្តបានមានប្រសាសន៍ថា ជួយថតរូបផ្ញើមកឱ្យខ្ញុំមើលផង។ដោយ ឡែកលោក សោម វិចិត្រ ប្រធាន មន្ទីររ៉ែថាមពលខេត្តកំពត អ្នកសារព័ត៌មាន មិនអាចសុំការ បំភ្លឺបានទេ ដោយសារទូរស័ព្ទ របស់លោក មិនអាចទំនាក់ទំនងបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖ហោចណាស់មនុស្សចំនួន ២នាក់ បានរងរបួសធ្ងន់ស្រាលខណៈកំពុងជិះម៉ូតូ ត្រូវបានរថយន្តមួយគ្រឿងបុកចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១៨និង៣០នាទី នៅថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ ៦ ត្រង់ចំណុចមុខសាលាបឋមសិក្សាមហាសាមគ្គី ស្ថិតនៅភូមិមានជ័យ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ«៣E ៣២២៦» ពណ៌ស ក្នុងទិសដៅទិសពីលិចទៅកើត បើកបរដោយឈ្មោះថត សម្បត្តិ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពីរី ឃុំ ភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ បានបុកជាមួយនិងម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប
«១Z២៣៥៤» បើកបរដោយឈ្មោះ ចិន អូស្ត្រាលី ភេទ ប្រុស អាយុ២៥ឆ្នាំ នៅភូមិទឹកថ្លា សង្កាត់ទឹកវិល ក្រុងសៀមរាម ខេត្តសៀមរាម (រងរបួសបែកក្បាល)  និងអ្នករួមដំណើរឈ្មោះទឹម ចាន់ទី ភេទប្រុស អាយុ២៨ នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាម ខេត្តសៀមរាម រងរបួសស្រាល ក្នុងទិសដៅស្របទឹសគ្នាពីលិចទៅកើត។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះ.នៅពេទ្យខេត្តសៀមរាប។ ក្នុងនោះម៉ូតូរងការខូចខាតខាងមុខ និងខាងក្រោយ។

មូលហេតុបណ្ដាល មកពីអ្នកបើកបររថយន្តខ្វះកាប្រុងប្រយ័ត្ន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ខេត្តសៀមរាប៖កុដ្ឋ វត្តគគី មួយត្រូវបានអគ្គិភ័យឆាបឆេះទាំងស្រុង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២១និង១៥នាទី ថ្ងៃទី១៤ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិស្រិតខាងកេីត ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគងខេត្តសៀមរាប ក្នុងបរិវេណវត្តគគី។

សមត្ថកិច្ចស្រុកប្រាសាទបាគងបានដឹងថា អគ្គិភ័យ នេះបានបំផ្លាញ អស់កុដ្ឋ ចំនួន១ខ្នង ទំហំ៦ម៉ែត្រគុណ៩ម៉ែត្រកម្ពស់៥ម៉ែត្រ ធ្វេីអំពីឈើ ប្រកស៊ីប្រូ។

ទោះយ៉ាងណាករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ ដល់ជីវិតមនុស្ស និងសត្វឡេីយ។ ដោយ កុដ្ឋ នេះ មានសភាពចាស់ ទ្រុឌទ្រោម ពុំមានព្រះសង្ឃ ឬមនុស្សស្នាក់នៅឡេីយ។ ប៉ុន្តែ រងការខូចខាត ឆេះគ្រែ១ ខ្សែភ្លេីងបណ្តាញក្នុងវត្តអស់១ចំនួន ស្បង់ ជីពរ កន្ទេល ខ្នើយ ចាន ឆ្នាំង និងសម្ភារផ្សេងៗ ទុកប្រេីប្រាស់ក្នុងវត្តមួយចំនួនទៀត។

មូលហេតុ:ទូស្សេខ្សែភ្លេីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៥ ធ្នូ ២០២០

ភ្នំពេញ៖នៅព្រឹកទី១៥ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៨:៥០នាទី ព្រឹក សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នឹងអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩។

សម្ដេច ហ៊ុន សែន៖ សូមជូនពរបងប្អូនជនរួមជាតិបានចៀសផុត ពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗគ្នានៅទូទាំងប្រទេស៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១៤ ធ្នូ ២០២០

ខេត្តសៀមរាប៖ក្មេងស្រីម្នាក់ មានអាយុទើបតែ០៨ឆ្នាំ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២ និង៣០នាទី ស្ថិតនៅក្រុមទី៤ ភូមិនគរក្រៅ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ សម ដាវណ្ណ ឆ្នាំកំណើត០៨ តុលា ឆ្នាំ២០១២ រស់នៅភូមិឃុំកើតហេតុខាងលើ បានលង់ទឹក កំពុងហូរ ជម្រៅ០២ម៉ែត្រ (រណ្ដៅទឹកគួច)។
តាមជំនាញពិនិត្យកោសល្យវិច្ឆ័យ លើសាកសព មិនមាន របួសស្នាម ពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌនោះទេ គឺជនរងគ្រោះ បានស្លាប់ដោយសារថប់ផ្លូវដង្ហើម(លង់ទឹក)ដោយខ្លួនឯង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page487 Page488 Page489 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×