Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ”
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ
អគ្គិភ័យលេបត្របាក់ផ្ទះមួយខ្នងនៅស្រុកពួក គិតជាទឹកប្រាក់ប្រមាណ5 ម៉ឺនដុល្លារ
បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ យើងនឹងបានទៅលេងសួនកសិទេសចរណ៍រង្វង់មូលស្រុកបន្ទាយស្រី
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

 

 

ភ្នំពេញ៖លោកព្រាប សុវត្ថិ ដែល​គេ​ស្គាល់​ថា ជា​អ្នកចម្រៀង ដ៏​ល្បីឈ្មោះ​ប្រចាំនៅ​កម្ពុជា និង​ក៏មាន​ក្របខ័ណ្ឌ​ជា​នាយទាហានជាន់ខ្ពស់ នៃ​កងយោធពល​ខេមរភូមិន្ទ ក្រសួងការពារជាតិ អត្តលេខ ០៤៨៦៩៤ ឋានន្តរស័ក្តិ ថ្នាក់​វរសេនីយ៍ឯក ( ស័ក្តិ​៥ ) ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ សម្រេច​កាត់​ផ្ទៃដី ចំនួន​៤​ទីតាំង ស្ថិតនៅ​សង្កាត់​ពញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ មាន​ទំហំ​សរុប ២៩ ៨១៤​ម៉ែត្រក្រឡា ចេញពី​ផ្ទៃ​បឹង​តា​មោក « បឹង​កប់​ស្រូវ » ធ្វើ​អនុ​ប​យោគ ពី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ទៅជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រទានកម្ម ជូន​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ ៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៣ ខែមេសា ឆ្នាំ​២០២២។

បើ​គិត​តាម​កាលបរិច្ឆេទ​ជាក់ស្តែង គឺ ​លោកព្រាប សុវត្ថិ ទទួលបាន​ចំណែក​ដី​ផ្ទៃ​បឹង​តា​មោក «បឹង​កប់​ស្រូវ» ជិត​៣​ហិកតា ធ្វើជា​កម្មសិទ្ធិ នោះ គឺ​នៅ​មុនពេល​រូបលោក ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា។ ទោះជាយ៉ាងណាគេនៅមិនទាន់​បានដឹង​អំពី​មូលហេតុ​ពិតប្រាកដ ដែល​នាំ​ឲ្យ ​លោក ព្រាប សុវត្ថិ ទទួលបាន​ចំណែក​ផ្ទៃដី​បឹង​តា​មោក « បឹង​កប់​ស្រូវ» ទំហំ​ជិត​៣​ហិកតា ជា​កម្មសិទ្ធិ ពី​រាជរដ្ឋាភិបាល​កម្ពុជា ​នៅឡើយ​ទេ។

លោក ព្រាប សុវត្ថិ ទទួលបាន​ការផ្តល់​គោរមងារ​ជា ឧកញ៉ា ដោយ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/០៩២២/៤៤៣ ចុះ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

ខេត្តសៀមរាប៖អ្នកបើកម៉ូតូម្នាក់ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់ភ្លាមៗ។ ហេតុការណ៍បានកើតឡើង នៅម៉ោង១៩ ត្រូវនិងថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២២ នៅលេីផ្លូវជាតិលេខ៦​ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួកខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានដឹងថា ករណីគ្រោះថ្នាក់ចរាច​ណ៍នេះបានបង្កឡេីងដោយរថយន្ត មិនស្គាល់ម៉ាក ពាក់ស្លាកលេខ​ 2K-6459 បុកនិងម៉ូតូម៉ាក ហុងដាឌ្រីម​ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1H-4272 ដែលបើកបរដោយឈ្មោះ ជុំ អែម ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក ខេត្តសៀមរាប ស្លាប់តែម្ដង។ ហើយអ្នកបើករថយន្តគេចបើកខ្លួនបាត់។

ប្រភពបានឱ្យដឹងទៀតថា ករណីនេះមូលហេតុ អ្នកបើករថយន្ត បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។ វត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំខ្នាត ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កញ្ញា ២០២២

ខេត្ដព្រះវិហារ៖បុរសឈ្មោះ TU SUERONG ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ សម្រេចធ្វើការចោទប្រកាន់ រួចបានបញ្ជូន ទៅ លោកស្រី សម្ផស្ស មុទិតា ជាចៅក្រមស៊ើបសួរនបានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន នៅពន្ធនាគារខេត្តព្រះវិហារ ករណីដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ គ្រឿងញៀនជាង១០០គីទ្បូក្រាម។

ជនសង្ស័យនិងគ្រឿងញៀន ត្រូវកម្លាំងទទួលផែន ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដឹកនាំដោយ លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាប នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅចំណុចភូមិកំពង់ព្រះឥន្ធូ ឃុំកំពង់ស្រឡៅ២ ស្រុកឆែក ខេត្តព្រះវិហារ។

សូមជម្រាបថាក្នុង​បប្រតិបត្តិការនេះ សមត្ថកិច្ច​ជំនាញ បានដកហូត វត្ថុ​តាង​ចាប់​យក​បាន រួម​មាន៖
-​កេ​តា​មីន​(KETAMINE) ១០០​ដុំ ស្មើ​ទម្ងន់ ១០០ គ​.​ក្រ និង​៨០​កក្រាម. រថយន្ត ០១​គ្រឿង. ទូរ​ស័ព្ទ​ ០១​គ្រឿង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កញ្ញា ២០២២

ខេត្តសៀមរាប៖នៅទីបំផុតចៅក្រមស៊ើបសួរបៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនស្ត្រីសកម្មជនរបស់គណបក្ស LDP ចំនួន ៦នាក់ ដាក់ពន្ធនាគារ ពីបទប្រឆាំងអ្នករាជការសាធារណៈ។

ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប លោក ថេង សំណាង បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែកញ្ញា ម្សិលមិញថា ស្ត្រីទាំង ៦នាក់ របស់គណបក្ស LDP ដែលសមត្ថកិច្ចឃាត់ខ្លួនបាននៅមុខចំការ របស់លោក ខឹម វាសនា នោះត្រូវបានសម្រេច ឱ្យឃុំខ្លួនបណ្តោះអាសន្ន ដាក់នៅពន្ធនាគារ ខេត្តសៀមរាបហើយ។

លោក ថេង សំណាង បានបញ្ជាក់ថា ការឃាត់ខ្លួនមនុស្សចំនួន ៦នាក់ ដែលជាសកម្មជន អ្នកគាំទ្រគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានបើករថយន្តគេចពីបារ៉ាស់ទី១ រួចទៅបុកបារ៉ាសទី២ របស់សមត្ថកិច្ច និងប្រឆាំងសមត្ថកិច្ចកំពុងប្រតិបត្តិការ ហើយករណីខាងលើយើងចោទពីបទ “ប្រឆាំងអ្នករាជការសាធារណៈ តាមមាត្រា ៥០៣ និង ៥០៥ នៃក្រមព្រហ្មទណ្ឌ។

លោកបន្តថា ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចប៉ុស្តិ៍ហាម ឃាត់មុខ ដីចម្ការម្រេចរបស់លោកខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

បើតាមលោកឡុង សំណាង អធិការស្រុកបន្ទាយស្រី បានប្រាប់ឱ្យដឹងនៅថ្ងៃទី០២ ខែកញ្ញា ថា៖ ពិតជាមានការឃាត់មនុស្សចំនួន ៦នាក់ ពិតប្រាកដមែន នៅចំណុចប៉ុស្តិ៍ហាមឃាត់ មុខដីចម្ការ លោក ខឹម វាសនា ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីព្រះរាជអាជ្ញានៃអយ្យការ អមសាលាដំបូងខេត្តសៀមរាប។

មនុស្សទាំង ៦ នាក់ ដែលឃាត់ខ្លួនក្នុងនោះមាន៖ ទី១ /ឈ្មោះ ឈិត ស្រីឡាង,។ ទី២ /ឈ្មោះ ថុង ដារ៉ាស៊ី ។ ទី៣/ឈ្មោះ អ៊ី សូជីង។ ទី៤ ឈ្មោះ ជុំ ខុម,។ ទី៥/ ឈ្មោះ ភួង សម្ភស្សបូផា និង ទី៦/ ឈ្មោះ កូវ ឡោ ។ អ្នកទាំង៦នាក់ ត្រូវបានបញ្ជូនមកកាន់ការិ យាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តសៀមរាប កាល ពីល្ងាចថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២។

លោក អធិការស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា ការឃាត់ខ្លួន គឺមនុស្សស្រីទាំង ៦នាក់ បានជិះរថយន្តរួមគ្នាដឹកបន្លែចូលតំបន់ហាមឃាត់ ហើយជននោះបានជិះរថយន្តទៅបុកបារ៉ាស់របស់សមត្ថកិច្ច បាក់អស់ ២កន្លែងថែមទៀតផង។ ក្រោយមកបានប្រើហិង្សាមកលើសមត្ថកិច្ច ថែមទាំងធ្វើការរេរាំងក្នុងប្រតិបត្តិការរបស់សមត្ថកិច្ច ថែមទាំងជេរទៀតផង ទើបសមត្ថកិច្ចអនុវត្តវិធានការច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ខេត្តសៀមរាប៖អាជ្ញាធរឃុំកំពង់ឃ្លាំង បានចេញលិខិតបំភ្លឺមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២។

នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថាឃុំកំពង់ឃ្លាំង មានការរីកចម្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះដូចជាការស្ថាបនាផ្លូវបេតុង ជាដើម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ភ្នំពេញ៖ក្រសួងមហាផ្ទៃ បានស្នើ​ឲ្យ​អភិបាអភិបាលខេត្ត​កណ្តាល ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង ប្រធាន​ធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន​។

ការស្នើ​ឲ្យ​ចុះ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​នេះ គឺ​បាន​ធ្វើឡើង បន្ទាប់ពី​មាន​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រ​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។

​ប្រជាពលរដ្ឋ បាន​ប្តឹង​លោក ម៉ឹង យូ​ឡេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តកណ្តាល ដោយបាន​ចោទប្រកាន់ថា បាន​រំលា​ភយ​កដី​លំនៅដ្ឋាន​របស់ខ្លួន ដែល​បានរស់នៅ​គ្រប់គ្រង​លើដី​នេះ​ជិត ៤០​ឆ្នាំ​មកហើយ​។

​ប្រជាពលរដ្ឋ​ម្ចាស់​ដី បានដាក់​ពាក្យស្នើសុំ​អន្តរាគមន៍​ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​សុំ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ដោះស្រាយ​ទំនាស់​ដីធ្លី ជាមួយ​លោក ម៉ឹង យូ​ឡេង ដែល​បាន​រំលោភបំពាណ​យក​ដី​របស់គាត់ ដែល​បាន​កាន់កាប់​តាំងពី​ឆ្នាំ​១៩៨៤ រហូតមកដល់​បច្ចុប្បន្ន អស់​រយៈពេល ៣៨​ឆ្នាំ ដែលមាន​ទំហំ​ដី​ទទឹង ២០ ម៉ែត្រ និង​បណ្តោយ ២០ ម៉ែត្រ ស្ថិតក្នុង​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល។

​បន្ទាប់ពី​ទទួលបាន​ពាក្យស្នើសុំ​អន្តរាគមន៍ សម្តេច​ឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ចំណារ​ឲ្យ​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ​ជាមួយ​លោក ម៉ឹង យូ​ឡេង។

​ពាក់ព័ន្ធ​ករណី​ទំនាស់​ដីធ្លី​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២២ បានធ្វើ​លិខិត​ជម្រាប​ទៅ​លោក គង់ សុ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ឲ្យ​ចាត់ចែង​ឲ្យ​មាន​ការចុះ​សិក្សា​ស្រាវជ្រាវ ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ខាងលើ​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ចែង​ជា​ធរមាន រួច​ធ្វើការ​ឆ្លើយតប​ទៅ​សា​ម៉ី​សំណើ​វិញ​។

​គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ ឈ្មោះ សាំង សា​រ៉ុ​ម បានដាក់​ពាក្យបណ្តឹង ប្តឹង​លោក ម៉ឹង យូ​ឡេង រំលោភ​ដី​របស់ខ្លួន ដែលមាន​ទំហំ ២០​ម៉ែត្រ គុណ​នឹង ២០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជិត ៤០​ឆ្នាំ​មកហើយ តាំងពី​ជំនាន់​លោក ម៉ៅ ភា​រុណ ជា​អភិបាលខេត្ត រហូតមកដល់​លោក គង់ សុ​ភ័​ណ្ឌ នៅតែ​គ្មាន​ដំណោះស្រាយ ទើបបានជា​គាត់ បានដាក់​ពាក្យសុំ​កិច្ច​អន្តរាគមន៍ ទៅ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្តកណ្តាល ព​ន្លឿ​ន​ការដោះស្រាយ។

​ចំណែក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកណ្តាល កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២ បានចេញ​លិខិត​បំភ្លឺ​លេខ ០៥០៧ សក​.​កណ ដែលមាន​ខ្លឹមសារ បញ្ជាក់ថាៈ ទីតាំង​ដី​ដែល​លោក សាំង សា​រ៉ុ​ម បាន​អាស្រ័យ​ផល​រស់នៅ​នេះ គឺជា​ទីតាំង​ដែល​បម្រុង​ទុក​អភិវឌ្ឍន៍​ធ្វើ​ស្ថានីយ៍​បូមទឹក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ភ្នំពេញ៖លោកលី វណ្ណៈ នាយករងរដ្ឋបាលខេត្តសៀមរាប ត្រូវបានសម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចតែងតាំង ជានាយករដ្ឋបាលសាលាខេត្តសៀមរាប។

នេះបើយោងតាមសេចក្ដីសម្រេចរបស់សម្ដេច ស ខេង ធ្វើឡើងនៅថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២២។

សូមបញ្ជាក់ថាអតីតនាយករដ្ឋបាលសាលាខេត្តសៀមរាប លោក សុខ ថុល ត្រូវបានសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីតែងតាំងជាអភិបាលរងខេត្តសៀមរាប នៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 6.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ កញ្ញា ២០២២

ខេត្តសៀមរាប៖កូនប្រុសអតីតអភិបាលខេត្តសៀមរាប លោកឃឹម ប៊ុនសុង គឺ លោកឃឹម ហ្វីណង់អភិបាលស្រុកបន្ទាយស្រី ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជា តែងតាំងជាអភិបាលរងខេត្តសៀមរាប។

ក្រៅពីលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ត្រូវបានរដ្ឋាភិបាល តែងតាំងជាអភិបាលរងខេត្តសៀមរាប ក្នុងនោះក៏មានការតែងតាំងមនុស្សចំនួន ៣នាក់ទៀត ជាអភិបាលរងខេត្តសៀមរាបផងដែរ។

ទី ១ លោកសុខ ថុល នាយករដ្ឋបាលសាលាខេត្តសៀមរាបត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។

ទី ២ លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប។

ទី ៣ លោក យុន លីនណេ ជាអភិបាលរងខេត្តសៀមរាប។

សេចក្ដីសម្រេចរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីធ្វើឡើងនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 4.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុង​ឱកាស​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ស្រូវ​ប្រជាកសិករនៅថ្ងៃទី​១​ ខែកញ្ញា​ ឆ្នាំ​២០២២​នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​បញ្ជា​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ប្រេីប្រាស់​គ្រឿងចក្រ​ កាយសម្រួលផ្លូវ​ទឹក​ ដេីម្បី​សង្គ្រោះ​ស្រូវ​ប្រជាពលរដ្ឋ​ ដែល​កំពុងរងការ​លិចលង់​ដោយ​ជំនន់​ទឹក​ភ្លៀង​ ប្រមាណ​ជាង៣០ហិកតា​ នៅ​ភូមិ​ពង្រ​ ឃុំ​ស្តេីងជ័យ​ ស្រុកជើងព្រៃ។

ចុះពិនិត្យស្ថានភាពស្រូវប្រជាកសិករ លោក​ អ៊ុន​ ចាន់ដា​ ក៏បាន​ជំរុញដល់​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​សហការ​គ្នា​ធ្វើយ៉ាងណា​​ ត្រូវ​ជួយ​សង្គ្រោះ​ដំណាំ​ស្រូវ​ប្រជាពលរដ្ឋ​ ឲ្យ​បាន​ទាន់​ពេល​វេលា​ ចៀសវាង​ការ​ត្រាំ​ក្នុង​ទឹក​យូរអង្វែង​ ដែល​អាច​រងការ​ខូចខាត​ធ្ងន់ធ្ងរ​ ពោលគឺ​ត្រូវ​សហការ​ជាមួយ​ម្ចាស់​អាហារដ្ឋាន​ មហាលាភ​ ដេីម្បី​​កាយ​ពង្រីកមុខ​លូ​​ ផ្នែក​ខាងក្រោម​ ឲ្យ​បាន​ធំ​ទូលាយ​ និង​ជ្រៅ​ជាង​មុន​ កុំ​មានការ​លិចលង់​នៅ​ឆ្នាំ​ក្រោយ​បន្ត​ទៀត​ គឺ​ត្រូវ​ធ្វើការ​រំដោះ​ជំនាន់​ទឹក​ភ្លៀង​នេះ​ឲ្យ​បាន​ជោគជ័យ​ផងដែរ​​។ ​

បើតាម លោក​ ប្រាក់ សារុំ មេឃុំស្ដើងជ័យ បានឲ្យដឹងថា ដំណាំស្រូវ​របស់​ប្រជាពលរដ្ឋ​ ប្រមាណ​ជា​ ៣១ហិកតា​ ដែលកំពុងទទួលរងការ​លិចលង់​ដោយជំនន់ទឹកភ្លៀង មាន​រយៈពេល​ជាង​១០ថ្ងៃ​មក​ហេីយ​ ចំពោះ​កិច្ច​អន្តរាគមន៍​ ពី​សំណាក់​ឯកឧត្ដមអភិបាលខេត្ត​នាពេល​នេះ គឺអាចជួយសង្គ្រោះបានប្រមាណជា ៧០%។ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិពង្រ ទាំងជាង ១០០គ្រួសារ លោក មេឃុំស្តើងជ័យ ក៏បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ដែលបានអញ្ជើញចុះអន្តរាគមន៍ ដោយផ្ទាល់ ដើម្បីជួយសង្គ្រោះដំណាំស្រូវ របស់​ប្រជាកសិករ​យើង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២២

ខេត្តកំពង់ចាម៖ក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពមីន ខេត្តកំពង់ចាម​ នៅរសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានបញ្ជាក់ថា ខេត្តចំនួន ៦ បានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី រួមមាន៖ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តកំពត និងខេត្តស្វាយរៀង នឹងត្រូវធ្វើការបោសសម្អាត និងប្រកាសជាខេត្តអស់មីន ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ក្នុងទំហំផ្ទៃដីសរុបជាង ៤២លានម៉ែត្រក្រឡា ស្មើនឹង ៥២០ចម្ការមីន ដោយប្រើប្រាស់ថវិកាប្រមាណជាង ៥,៧លានដុល្លារអាមេរិក ដោយរួមបញ្ចូលទាំងឃុំចំនួន ៧ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ផងដែរ។

ទេសរដ្ឋមន្ដ្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអះអាងថា​ ក្រោមគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន “ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលទី១ ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២​។

លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ខេត្តកំពង់ចាម នឹងក្លាយជាខេត្តអស់មីន នាចុងឆ្នាំ២០២២ ដែលប្រតិបត្តិការ បោសសម្អាត ដោយមជ្ឈមណ្ឌល សកម្មភាពកំចាត់មីន កម្ពុជា (ស៊ីម៉ាក់) ក្នុងទំហំផ្ទៃដីមានមីនជាង ៩៧ម៉ឺនម៉ែត្រក្រឡា ស្មើនឹង ១១ចម្ការមីន ស្ថិតក្នុងស្រុកចំនួន ៤រួមមាន៖ ស្រុកបាធាយ ស្រុកចម្ការលើ ស្រុកកងមាស និងស្រុកស្ទឹងត្រង់។ ទោះបីជាវត្តមានគ្រាប់មីន ដែលយើងបានដឹង នៅខេត្តកំពង់ចាម ត្រូវបានបញ្ចប់នាចុងឆ្នាំនេះ ក៏ដោយ ប៉ុន្តែ ខេត្តកំពង់ចាម នៅបន្តរងផលប៉ះពាល់ ដោយសារគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសម័យសង្រ្គាមប្រមាណជាង ៦៨គីឡូម៉ែត្រក្រឡា ដែលតម្រូវឲ្យយើងទាំងអស់គ្នា ត្រូវបន្តសហការគ្នា និងយកចិត្តទុកដាក់ ដើម្បីដោះស្រាយបញ្ហា នៅសេសសល់ទាំងនេះ និងដោយមានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ​។

ក្នុងកិច្ចប្រជុំមលោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានសំណូមពរដល់ អាជ្ញាធរមីន និងប្រតិបត្តិក សូមបង្កើននូវផែនការបោសសំអាត ទាំងចម្ការមីន និងចម្ការគ្រាប់ ឲ្យមានវិសាលភាព កាន់តែធំជាងមុន​ ដើម្បីធានាបាននូវសុវត្ថភាព និងភាពសុខសាន្ត ក្នុងការបង្កបង្កើនផល ការកកើត ពង្រីកគ្រួសារថ្មី របស់ប្រជាពលរដ្ឋ​ និងការស្ថាបនា នូវបណ្តាហេដ្ឋរចនាសម្ព័ន្ធសង្គម ផងដែរ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
១ កញ្ញា ២០២២

ខេត្តសៀមរាប៖សមត្ថកិច្ចបានរកឃើញមនុស្សចំនួន ៦ នាក់ ហើយពួកគេបានអះអាងថា ពិតបានទទួលស្គាល់កំហុស នឹងពិតជាបានគៀងគរប្រមូលផ្ដុំប្រជាពលរដ្ឋ មកក្បែរជើងភ្នំគូលែន។

នៅក្នុងលិខិតដែលមានស្នាមមេដៃមនុស្សទាំង ៦ នាក់ បានបញ្ជាក់ថាពួកយើងខ្ញុំទាំងអស់គ្នាសូមទទួលស្គាល់នូវកំហុសនិងធានាអាងដូចខាងក្រោម។

នេះបើយោងតាមលិខិតចំនួនពីរទំព័រដែលមានស្នាមមេដៃហើយត្រូវបានអភិបាលខេត្តសៀមរាប លោក ទៀ សីហា បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក។

សូមអានលិខិតខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 7.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ សីហា ២០២២

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្ត បានសម្តែងនូវការសោកស្តាយជាពន់ពេក និងបានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព ចំពោះការបាត់បង់ ប្តី ឪពុក ឪពុកក្មេក កូន កូនប្រសារ ជាទីគោរព ជាទីស្រឡាញ់ ដែលបាត់បង់ជីវិត ក្នុងឧប្បត្តិហេតុ ដើម្បីផ្គត់ផ្គង់ដល់ជីវភាពគ្រួសារ ដែលមិននឹកស្មានដល់នេះ។

លោក អ៊ុន ចាន់ដា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីអាណិតអាសូរពន់ពេក ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានក្តីបារម្ភនិងគិតគូរ  ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះ ជនរងគ្រោះដោយមហន្តរាយផ្សេង ៗ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ជួយរំលែកមរណទុក្ខ ជួយដោះស្រាយទាន់ពេលវេលា  ស្របតាមទិសស្លោក ” ទីណាមានទុក្ខលំបាក   ទីនោះ មានកាកបាទ ក្រហមកម្ពុជា”។

ប្រធានគណ:កម្មាធិការសាខា ក៏បានលើកទឹក ចិត្ត ដល់ ក្រុមគ្រួសារទាំង ២ អោយខំកាត់ចិត្ត ទប់អារម្មណ៍ ហើយថែរក្សាសុខភាពអោយល្អរឹងមាំ ដោយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតបន្តទៀត ដើម្បីលើកកំពស់ជីវភាពក្នុងគ្រួសារ។

លោកអ៊ុន ចាន់ដា ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តរស់នៅតាមគន្លងប្រក្រតីភាពថ្មី និងអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានសុខាភិបាល ” ៣ការពារ ៣កុំ ” និង ចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ អោយបានគ្រប់ៗគ្នា។

លោក អ៊ុន ចាន់ដា លើកឡើងយ៉ាងដូច្នេះ នៅ
ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២នេះ​ ក្នុងឱកាសអញ្ជើញចុះជួបសួរសុខទុក្ខ និងនាំយកសម្ភារ: ថវិកាមួយចំនួន ដែលជាអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ចូលរួមរំលែកទុក្ខគ្រួសារសព ចំនួន ២ គ្រួសារ ដែលបានស្លាប់ដោយលង់ទឹក ខណៈខ្យល់បក់បោកបណ្តាលឲ្យលិចទូក ពេលចុះនេសាទ នៅចំណុចវាលព្រះ កាលពីម៉ោង ១០យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

ជនរងគ្រោះទាំង ២នាក់​ ត្រូវជាឪពុកមា​ និង​ក្មួយ​​, ម្នាក់ អាយុ៥១ឆ្នាំ មានប្រពន្ធ កូន ៤នាក់ និង ម្នាក់ទៀត អាយុ៣១ឆ្នាំ មានប្រពន្ធ កូនស្រី ១នាក់ មានទីលំនៅ ភូមិកណ្តោលកោង ឃុំសំរោង ស្រុកព្រៃឈរ។

ចំពោះសម្ភារដែលបានផ្តល់ជូនគ្រួសារសពខាងលើ គឺក្នុង១ គ្រួសារៗ ទទួលបាន៖ អង្ករ ៥០គីឡូក្រាម ទឹកសុទ្ធ ២ កេស ទឹកក្រូច ២ កេស  ត្រីខ ២០កំប៉ុង ,  មី ២កេស និង បច្ច័យចូលបុណ្យ  ចំនួន ៥០​ម៉ឺនរៀល។

ដោយឡែក ពលរដ្ឋម្នាក់ទៀត ត្រូវជាសាច់ញាតិសព ដែលនៅរស់ពីការលង់ទឹក ក៏ត្រូវបាន ឯកឧត្តម អ៊ុន ចាន់ដា ឧបត្ថម្ភ ចំនួន ២០ម៉ឺនរៀល​ រួមនឹងបានឧបត្ថម្ភដល់កងកម្លាំងសង្រ្គោះក្នុងហេតុការណ៍ខាងលើ ។ ជាមួយនោះ គណៈ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏បានចូលបុណ្យ ក្នុង ១គ្រួសារ ថវិកា ៥០ម៉ឺនរៀល​ អនុសាខាស្រុក ចូលបុណ្យបន្ថែម ក្នង ១គ្រួសារ បច្ច័យ ២០ម៉ឺនរៀល​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page224 Page225 Page226 … Page647 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ រកឃើញរោងចក្រកែច្នៃផ្លែឈើហ្គូប៊ីនហ្វេន ស្ថិតនៅស្រុកភ្នំស្រួច បង្ហូរទឹកស្អុយរំខានការរស់នៅដល់ពលរដ្ឋ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តីនិងគ្រួសារ” ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រឃុំចំនួន៣ នៃស្រុកស្វាយលើ ចុះផ្សាយថ្ងៃទី ៤ មីនា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា យ៉ាងហ្នឹងនៅកណ្ដាលក្រុងសៀមរាបតើនាំមកតាមណា ចុះផ្សាយថ្ងៃទី ១ មីនា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×