Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តកណ្តាល៖យុវត្តីម្នាក់ដេកស្លាប់នៅកណ្ដាលមផ្លូវដោយមិនដឹងពីមូលហេតុនៅឡើយទេ។

ហេតុការណ៍នេះនៅវេលាម៉ោង០៨និង៣០នាទី ត្រូវនិងថ្ងៃទី ២៩ ខែ ឧសាភា ឆ្នាំ ២០២២នេះ តាមបណ្ដោយផ្លូវ 21B ក្នុងស្ថិតសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកភឿង វ៉ាត អធិការរងចរាចរណ៍ នៃអធិការក្រុងតាខ្មៅបានប្រាប់អ្នកសារព័ត៌មាន
ថា តាមការបើសន្និដ្ឋានជំនាញចរាចរណ៍ ថាមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយមិនមានស្នាមដាច់រលាត់ឬបាក់ដៃបាក់ជើងទេ។

លោកបន្តថាករណីនេះទុកអោយកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងតែធ្វើការស្រាវជ្រាវរ កមូលហេតុនៃការស្លាប់ស្ត្រីម្នាក់នេះ។

សូមបញ្ជាក់៖ភិនភាគសពយុវត្តីអាយុប្រហែល ២០ ឆ្នាំជាងមានស្លៀកពាក់រ៉ូបវាក្លៀកខ្លីពណ៌លឿង សក់លាយពណ៌ក្រហម និងមានស្នាមសាក់ដៃខាងស្ដាំ មានសាក់ ឈ្មោះមានភាសាអង់គ្លេសថា៖ Sorn .Pisey ប្រែកភាសាខ្មែរ៖ ឈ្មោះ ស៊ុន ពិសី ឆ្នាំកំណើត ថៃ្ងទី ០២ ខែ ០២ ឆ្នាំ ២០០២ និងដងពោះ ឈ្មោះ យិន សាវិន។

បច្ចុប្បន្នសពយុវត្តីរងគ្រោះត្រូវបានយកមកតម្កល់នៅសាលជ័យជំនះដើម្បីរង់ចាំជំនាញធ្វើកោសល្យវិច័យបន្ត។

សូមបញ្ជាក់ថា៖បើពុកម៉ែបងប្អូនណាបាត់សាច់ញាតិអាចទំនាក់ទំនងព័ត៌មានទៅលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងចរាចរណ៍លេខទូរសព្ឌ 012 426 428ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសន្ទុកធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

របាយការណ៍របស់អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន កាលពីថ្ងៃទី 27ខែឧសភា ឆ្នាំ2022 វេលាម៉ោង ប្រហែល 13ជាងនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះបួន យ៉ិក ភេទប្រុសអាយុ 26 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្អុកខេត្តកំពង់ធំ. បានធ្វើសកម្មភាពឌុប ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រីអាយុ 14 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ ហើយយកមករឹតកនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។

របាយការណ៍បន្តថាលុះដល់ថ្ងៃទី28ខែឧសភា ឆ្នាំ 2022 វេលាម៉ោង 13 សមត្ថកិច្ច
បានទទួលព័ត៌មានថា ជនសង្ស័យ បានឌុបជនរងគ្រោះ ចេញពីភូមិ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា៖ខ្លួនពិតជាបាន ឌុបជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកមករឹតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។

ករណីនេះ សមត្ថកិច្ចអនុវត្តនីតិវិធី ទៅតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖ទីបំផុតរថយន្តដឹកឈើរបស់ឈ្មួញដ៏ល្បីនៅខេត្តសៀមរាប លី ណាំឈួង ត្រូវបានបង្ក្រាបនៅទឹកដីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត។

នេះបើយោងតាមព័ត៌មានបឋមអង្គភាពសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅមុននេះបន្តិច។

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការណីលួច នៅតូបលក់អេតចាយ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

ប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យទាំង៣នាក់ (អនីតិជនចំនួន ០២នាក់)។

ទី១ ឈ្មោះ ស៊ាន ម៉ៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក)។

ទី២ ឈ្មោះ ម៉ៃ ម៉ាញ ហៅក្រៅ (សីហា) ភេទប្រុសអាយុ១៦ឆ្នាំ
រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ទី៣ ឈ្មោះ ម៉ៃ ភារិន (ហៅ យិន) ភេទប្រុស អាយុ១៤ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ករណីនេះនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា៖ ពួកគេទាំងអស់មានគ្នាសរុបចំនួន ០៤នាក់ បានធ្វើសកម្មភាពលួច (ដោយមានម្នាក់ទៀត ឈ្មោះ សាល ភេទប្រុសអាយុប្រហែល ១៦ឆ្នាំ រស់នៅភូមិសុភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងរត់គេចខ្លួន) ពិតជាបានចូលលួច អាគុយចាស់ៗ ភេសជ្ជៈ ស្រាបៀ និង ប៉ុងឡានដឹកដីខូចទាំងនោះពិតប្រាកដមែន។ ជនសង្ស័យថា៖ មូលហេតុដែលពួកគេដើរលួចគឺខ្ចិលធ្វើការរកសុី។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ។ ចំណែកសម្ភារដកហូតបានលួចប្រគល់ជូនម្ចាស់ដើមវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២២

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ បាន​បញ្ជាក់ថា​ ដើម្បី​បោះឆ្នោត​បាន ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវមាន​ឈ្មោះ​ ក្នុង​បញ្ជី​បោះឆ្នោត និង​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ចំពោះ​បង្កាន់ដៃបញ្ជាក់ការចុះឈ្មោះបោះឆ្នោត​ គ្រាន់តែ​ឲ្យ​បាន​ដឹង​អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យ បោះឆ្នោត ប៉ុណ្ណោះ​ ប្រសិន​បើ​យើង​គ្មាន​អត្តសញ្ញាណប័ណ្ណ​ទេនោះ​ ​យេីង​មិន​អាច​ធ្វើការ​បោះឆ្នោត​បាន​ឡេីយ​ ដូច្នេះ​ទេ​យេីង​ត្រូវ​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ដេីម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ក្នុងករណី​អត្តសញ្ញាណប័ណ្ណ​​បាត់ ឬ​ខូច ​សូម​ប្រញាប់​​ស្នើសុំ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ តាម​រយៈ​អាជ្ញាធរ​ឃុំ​-សង្កាត់​ ពោលគឺ​យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោត​ ឲ្យ​បាន​គ្រប់ៗគ្នា​ ៊។

លោក​ អ៊ុន​ ចាន់ដា​ សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្លែង​បែប​នេះ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ ជាមួយ​សមាជិក​សមាជិកា​គណបក្សប្រជាជន​កម្ពុជា​ ​នៃសង្កាត់​សំបួរមាស​ ក្រុងកំពង់ចាម​ នៅថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០២២​នេះ។

លោក អ៊ុន ចាន់ដា ក៏បានប្រាប់​សមាជិក​បក្ស​ ឲ្យ​ត្រៀម​អត្តសញ្ញាណប័ណ្ណ​ សញ្ជាតិ​ខ្មែរ​ ឬឯកសារបញ្ជាក់ ដេីម្បី​ទៅ​ចូលរួម​បោះឆ្នោត​ ខណៈ​ដែល​យើង​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ហេីយ។

បេីតាម​របាយការណ៍​របស់​ លោកស្រី​​ ប៉ាង​ ដានី​ ប្រធាន​ក្រុម​ការងារ​ចុះ​ជួយ​ សង្កាត់​សំបួរមាស​ បាន​ឲ្យដឹងថា​ រយៈពេល៥ឆ្នាំ ក្រោមគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវមិនលំអៀង មានសច្ចៈធម៌ ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងអាស្រ័យដោយការខិតខំប្រឹងប្រែងពី គណបក្សមូលដ្ឋាន សាខាបក្សភូមិ ក្នុងសង្កាត់សំបួរមាស ដោយមានការចង្អុលបង្ហាញ ឧបត្ថម្ភ គាំទ្រទាំងស្មារតី សម្ភារ និងថវិកាពី លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយក្រុងកំពង់ចាម ក្រុមការងារថ្នាក់ខេត្តចុះជួយសង្កាត់ ក្រុមការងារថ្នាក់ក្រុង ដែល ញ៉ាំងឲ្យសង្កាត់សំបួរមាស សម្រេចបានការកសាងសមាជិកបក្សបានប្រមាណជាង៨៣% នៃ ប្រជាពលរដ្ឋ ចុះឈ្មោះបោះឆ្នោត សមិទ្ធិផលជាច្រើន ក្នុងការកែលម្អស្ថានភាព សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ធ្វើឲ្យប្រជាពលរដ្ឋ ទូទៅកាន់តែមានជំនឿមុតមាំ លើគណបក្សប្រជាជន កម្ពុជា ដែលជាកម្លាំងស្នូល មិនអាចខ្វះបាន ក្នុងការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ អធិបតេយ្យភាពជាតិ និងការអភិវឌ្ឍ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ ឧសភា ២០២២

ខេត្តសៀមរាប៖ស្ត្រីម្នាក់បានដេកស្លាប់រហូតដល់ស្អុយទើបកូនដឹង។

របាយការណ៍អធិការដ្ឋាននគរបាលស្រុកពួក បានឲ្យដឹងថា ការភ្ញាក់ផ្អើលនៅម៉ោង១៩ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ចំណុចក្បែរគ្រែខាងមុខផ្ទះក្រោមសំយ៉ាបផ្ទះរបស់ខ្លួន ក្នុងភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ សេង សុម៉ាលី ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរលក់ផ្កា គាត់រស់នៅផ្ទះតែម្នាក់ឯង (មានកូនប្រុសម្នាក់)។

ព័ត៌មានបឋមតាមការបំភ្លឺឈ្មោះ ចំរើន ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅ ភូមិល្អក់ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរលក់ធានារ៉ាប់រងអាយុជីវិត (Dai-Dai-Ichi life ) ត្រូវជាកូនបង្កើត បានឲ្យដឹងថា សព្វថ្ងៃម្ដាយខ្ញុំ (ជនរងគ្រោះ) គាត់រស់នៅផ្ទះតែម្នាក់ឯងក្នុងភូមិកើតហេតុ ដោយខ្ញុំពុំសូវបានមកលែងនឹងគាត់ទេ។

កូនប្រុសបន្តថានៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ម្ដាយខ្ញុំគាត់បានជិះម៉ូតូ ទៅផ្ទះខ្ញុំនៅភូមិល្អក់ ទៅលែងជាមួយកូនខ្ញុំត្រូវជាចៅគាត់ លុះម៉ោងប្រហែល ១០ព្រឹក គាត់បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ចាប់ពីថ្ងៃនោះមកខ្ញុំពុំមានទាក់ទងរកម្ដាយទេ។

កូនប្រុសបន្តទៀតថានៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៩ ខ្ញុំមកពីការងារនៅស្រុកអង្គរជុំ ខេត្តសៀមរាប ជិះម៉ូតូឆ្លងកាត់ផ្ទះម្ដាយភូមិទឹកថ្លា ឃុំខ្នាត ខ្ញុំបានចូលមកផ្ទះម្ដាយខ្ញុំ ដោយដំបូង ខ្ញុំឃើញទ្វាររបងមុខបិទទ្វារតែថ្ពក់មេសោពុំបានកិបមេសោទេ ខ្ញុំចូលដល់មុខផ្ទះ គឺផ្ទះងងឹតពុំបានបើកភ្លើង ខ្ញុំបានឆួលពិលទូរស័ព្ទ រកចុចបើកកុងតាក់ភ្លើងបំភ្លឺ ហើយស្ថានភាពទីនោះ ទ្វារចូលផ្ទះបើកចំហរ១ចំហៀង  បន្ទាប់ខ្ញុំប្រទះឃើញសពម្ដាយខ្ញុំដេកស្លាប់នៅក្បែរគ្រែ(ខាងកើតគ្រែ) ក្បាលទៅទិសខាងត្បូង សភាពហើមស្អុយនិងមានសត្វដង្កូវពេញផ្ទៃមុខ.ក្បាល ភ្លាមៗខ្ញុំតេទូរស័ព្ទទៅប្រាប់ប្រពន្ធខ្ញុំនិងតេប្រាប់បងប្អូនឲ្យជួយរាយការណ៍ទៅសមត្ថកិច្ចតែម្ដង។

របាយការណ៍នគរបាលបន្តថាក្រោយទទួលព័ត៌មានកម្លាំងប៉ុស្តិ៍.កម្លាំងផ្នែកយុត្តិធម៌ ចុះទៅដល់កន្លែងកើតហេតុ ពិនិត្យស្រាវជ្រាវ ឃើញថា៖ សពជនរងគ្រោះ មានសភាព ហើម.ស្អុយ មានហៀរចេញទឹក មានសត្វដង្កូវពេញផ្ទៃមុខ យើងពុំបានចាប់លើកប្រែពិនិត្យទេ។ សាកសពដេកក្បាលទៅទិសខាងត្បូង, ក្បែរជើងសពមានទូរស័ព្ទ (ម៉ាកណូគាសេរីចាស់) ១គ្រឿង, នៅលើគ្រែទីនោះមានសន្លឹកបៀ(ទម្លាប់គាត់ដោះជើងលេខតាមសន្លឹកបៀ), មុខផ្ទះមានម៉ូតូជនរងគ្រោះ១គ្រឿងម៉ាកហុងដាសេរី២០០៥ ជាប់នឹងកូនសោ(ម៉ូតូចាស់)។

ករណីសមត្ថកិច្ចបានសហការជាមួយកូនជនរងគ្រោះ ចូលពិនិត្យសម្ភារក្នុងផ្ទះ ឃើញថា មានស្ថានភាពធម្មតា (ពុំមានការគាស់រើកកាយ) ប៉ុន្តែពុំមានអ្នកណាដឹងថាជនរងគ្រោះ មានប្រាក់.គ្រឿងអលង្ការទុកកន្លែងណានោះទេ។

ផ្អែកតាមព័ត៌មាន ពីអ្នករស់នៅជិតខាងនិងលោកមេភូមិ បានឲ្យដឹងថា ជនរងគ្រោះធ្លាប់ពោលពាក្យប្រាប់ថា គាត់មិនសូវស្រួលខ្លួនតែងតែវិលមុខ និងមានលេបថ្នាំជាប្រចាំ។

ជុំវិញករណីនេះសមត្ថកិច្ចជំនាញចុះពិនិត្យស្រាវជ្រាវ.ហ៊ុមព័ទ្ធកន្លែងកើតហេតុ(សព)កុំឲ្យមានអ្នកចេញចូល។ ជនរងគ្រោះ អាចស្លាប់ក្នុងរយ:ពេល៣ថ្ងៃមុន។

របាយការណ៍បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កម្លាំងចម្រុះសហការចុះស្រាវជ្រាវ ការសន្និដ្ឋាន វាយតម្លៃ និង
ផ្នែកតាមការពិនិត្យកន្លែងកើតហេតុ ការពិនិត្យសព (ដោយប្រយោល) ការបំភ្លឺសាក្សី ការវាយតម្លៃគ្រូពេទ្យកោសល្យវិច័យ គឺ ជនរងគ្រោះស្លាប់ មូលហេតុជំងឺ(រលាកសួតធ្ងន់ធ្ងរ)។ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២២

ខេត្តកំពង់ចាម​៖លោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនថ្នាក់កណ្តាល​ បានថ្លែងថា​៖ រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលដឹកនាំដោយ គណបក្សប្រជាជន គឺតែងបានធ្វើការបូកសរុប និងវាយតម្លៃលទ្ធផលការងារ ជាប្រចាំក្នុងគ្រប់អាណត្តិនីមួយៗ ដើម្បីដកពិសោធន៍ ចំណុចខ្លាំង ចំណុចខ្សោយ កែលម្អបញ្ហាអវិជ្ជមាន បំពេញបន្ថែមចំណុចខ្វះខាត សំដៅធ្វើយ៉ាងណា បម្រើប្រជាពលរដ្ឋ ឱ្យបានកាន់តែប្រសើរពីមួយអាណត្តិ ទៅមួយអាណត្តិ “បេះដូង និងឆន្ទៈរបស់មន្ត្រីបក្ស មានតែមួយប៉ុណ្ណោះ គឺបម្រើជាតិ និងប្រជាជន ដោយឥតរុញរាក្នុងគ្រប់កាលៈទេសៈទាំងអស់”​៊

លោកថ្លែង​បែប​នេះក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ក្រុមការងារ និងក្រុមសកម្មជនយុវជនគណបក្សក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅថ្ងៃទី២៧ ខខែឧសភានេះ។ ​

លោក ហ៊ុន ម៉ាណែត​ បាន​លេីកឡេីងថា​ គណបក្សប្រជាជនកម្ពុជា ជាគណបក្ស តែងបានផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ ដោយគ្មានការរើសអើងបែងចែក និងជាគណបក្សដែលមានស្នាដៃបទពិសោធន៍ ក្នុងអតីតកាល, មានសមត្ថភាព ថែរក្សាលំនឹងស្ថិរភាពក្នុងបច្ចុប្បន្នកាល និងអាចធានា បាននូវទំនុកចិត្តសម្រាប់អនាគតមួយដ៏ភ្លឺស្វាង។ ជាក់ស្តែង ក្នុងរយៈពេល ៤៣ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជា បានងើបចេញពីវាលពិឃាត និងគំនរផេះផង់ រហូតក្លាយខ្លួនជាកោះសន្តិភាព, ជាគោលដៅទេសចរណ៍ លំដាប់ពិភពលោក, ជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ចំណាត់ថ្នាក់, ជាប្រទេសប្តូរពីមានចំណូលទាបមកជាចំណូលមធ្យម, ជាប្រទេសជាប់ចំណាត់ថ្នាក់លើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងអ្វីដែលសំខាន់ជាប្រទេស ដែលផ្តល់ឱកាស និងលំហរសេរីភាពគ្រប់បែបយ៉ាងដល់ ប្រជាពលរដ្ឋ ជាពិសេសឱកាសសម្រាប់ការអភិវឌ្ឍខ្លួនដល់យុវជន និងកុមារ ក្នុងនាមជាអ្នកជំនាន់ក្រោយនៃសម័យកាលសង្គ្រាម។

លោក ហ៊ុន ម៉ាណែត​ ក៏បាន​ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ក្នុងស្រុកស្រីសន្ធរ ដែលតែងបានផ្តល់ការគាំទ្រយ៉ាងលើសលប់ និងបានបោះឆ្នោតជូនគណបក្សប្រជាជន ក្នុងគ្រប់អាណត្តិកន្លងមក ពីព្រោះមានតែអ្នកស្រុកស្រីសន្ធរផ្ទាល់ ជាអ្នកបានឆ្លងកាត់ផ្ទាល់ និងស្គាល់ច្បាស់អំពីការអភិវឌ្ឍ រីកចម្រើនជាក់ស្តែងនៅក្នុងមូលដ្ឋានរបស់ខ្លួន និងសូមបន្តគាំទ្រសំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះ និងទទួលបានជោគជ័យ ឱ្យបានលើសលប់បន្តទៀត។ ការអភិវឌ្ឍរីកចម្រើន នៅក្នុងមូលដ្ឋាននេះ ទាំងក្នុងផ្នែកពុទ្ធចក្រ និងអាណាចក្រ រួមមាន វត្តអារាម ផ្លូវបេតុង ស្ពាន សាលារៀន មណ្ឌលសុខភាព ជាដើម ដែលទាំងអស់នេះ បានកើតឡើងពីការដឹកនាំ និងការបង្កលក្ខណៈរបស់រាជរដ្ឋាភិបាល ជាពិសេសការរួមកម្លាំងញើសឈើសឈាម និងកិច្ចខិតខំប្រឹងប្រែងដ៏យូរឆ្នាំរបស់អាជ្ញាធរដែនដី, ក្រុមការងារគ្រប់យន្តការ, សប្បុរសជន និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផ្ទាល់ រហូតសម្រេចបាននូវវឌ្ឍនភាពសម្រាប់ភូមិឃុំយើងក្រោមម្លប់និរន្តរភាពនៃសន្តិភាព ស្ថិរភាព ដូចពេលនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២២

ខេត្តសៀមរាប៖អភិបាលស្រុកបន្ទាយស្រី លោកឃឹម ហ្វីណង់ បានថ្លែងប្រាប់ប្រជាពលរដ្ឋ ថា បើមេភូមិនិងស្មៀនឃុំ បម្រើប្រជាពលរដ្ឋ មិនបានល្អ លោកនឹងស្នើឲ្យមានការផ្លាស់ប្ដូរចេញ។

លោកឃឹម ហ្វីណង់ បានលើកឡើងថា នៅថ្នាក់មូលដ្ឋានមានតួអង្គ ៥ សំខាន់ ទី១មេភូមិ ទី២ ស្មៀនឃុំ ទី៣មេឃុំ ទី៤មេប៉ុស្ដិ៍ និងទី៥ អាចប្រធានមណ្ឌលសុខភាព។ លោកបន្តថា ប្រសិនជាមេភូមិ មិនបម្រើប្រជាពលរដ្ឋ ឱ្យបានល្អទេ លោកនឹងស្នើឲ្យមានការបោះឆ្នោតសារជាថ្មី នៅតាមភូមិ ដើម្បីជ្រើសរើសមេភូមិថ្មី។ ជាមួយគ្នានេះលោកឃឹម ហ្វីណង់ ក៏បានបញ្ជាក់ផងដែរថា ស្មៀនឃុំ ក៏ដូចគ្នា ប្រសិនធ្វើការមិនបានល្អ ហើយមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋច្រើនលោកនឹងមានការស្នើឲ្យមានការផ្លាស់ប្ដូរផងដែរ។

លោកឃឹម ហ្វីណង់ មានប្រសាសន៍បែបនេះ ក្នុងឱកាសលោកចូលរួមពិធី ចែកប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ដល់ប្រជាពលរដ្ឋនៅភូមិខ្នាររង្វាស ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅថ្ងៃសុក្រនេះ៕SR

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២២

ខេត្តសៀមរាប៖ទីតាំងដាក់លក់សត្វព្រៃគ្មានច្បាប់អនុញ្ញាត នៅក្បែរព្រះអង្គចេកព្រះអង្គចម ត្រូវបានបង្រ្កាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ម្សិលមិញ ស្ថិតនៅក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយរដ្ឋបាលព្រៃឈើបន្ទាយស្រី សង្កាត់រដ្ឋបាលព្រៃឈើប្រាសាទបាគង និង ក្រុមអន្តរាគមន៍ចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល អង្គការសម្ព័ន្ធសត្វព្រៃ និងអាជ្ញាធរជាតិអប្សរា ផងដែរ។

មន្ត្រីរដ្ឋបាលព្រៃឈើបាគង បានឲ្យដឹងថាក្នុងប្រតិបត្តិការនេះ រកឃើញវត្ថុតាំង លលកបាយរស់១១ក្បាល កូនលលករស់០២ក្បាល អណ្តើកស្រែរស់០៦ក្បាល មៀមព្រៃរស់១ក្បាល អណ្តើកភ្នំរស់១ក្បាលផងដែរ។ វត្ថុតាងត្រូវបានយកទៅថែរក្សានៅសួនសត្វភ្នំតាម៉ៅ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ ឧសភា ២០២២

ភ្នំពេញ៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា៖
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានគោលបំណងកសាងប្រជាធិបតេយ្យ ឲ្យមានភាពចម្រុះនៅមូលដ្ឋាន ដើម្បីធ្វើឲ្យមូលដ្ឋានកសាងភាពម្ចាស់ការ ជាមួយប្រជាពលរដ្ឋ របស់ខ្លួនផ្ទាល់ ពោលគឺផ្លាស់ប្តូរពីការតែងតាំងអ្នកដឹកនាំមូលដ្ឋាន ទៅជាការបោះឆ្នោត ដោយពលរដ្ឋ ដែលបានអនុវត្តជបន្តបន្ទាប់ន្លងមក។

សម្ដេចបន្តថា ក្រុមប្រឹក្សាដែលកើតចេញពីការបោះឆ្នោតនេះ ក៏ត្រូវធ្វើគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ ម្ចាស់ឆ្នោត នៅមូលដ្ឋានផ និងធ្វើគណនេយ្យភាពជាមួយ រាជរដ្ឋាភិបាល ផងដែរ ហើយថាក្នុងការងារពង្រឹងប្រជាធិបតេយ្យ នៅមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំពុងខិតខំអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដោយបន្តផ្ទេរមុខងារ ធនធានថវិកា និងធនធានហិរញ្ញវត្ថុដល់ថ្នាក់មូលដ្ឋានដើម្បីអនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព។

សម្ដេច ស ខេង បន្តថា គិតមកដល់ពេលនេះ មិនមានព័ត៌មាន នៃអំពើហិង្សាណាមួយកើតឡើងនោះទេ ហើយបណ្ដាគណបក្សនយោបាយ ដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនេះ ក៏បានធ្វើសកម្មភាព តាមអ្វីដែលបានកំណត់ដោយច្បាប់ ពោលគឺជារួមឃើញថាមានការវិវត្តល្អប្រសើរ។

សម្ដេចក៏បង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថា ថ្ងៃបោះឆ្នោតខាងមុខ ក៏នឹងមិនមានបញ្ហាអ្វីកើតឡើងនាំដល់ការរំខានការបោះឆ្នោតនោះដែរ ដោយសម្ដេចសង្ឃឹមថា ដំណើរការល្អនៃការបោះឆ្នោតនេះ ក៏ជាការឆ្លុះបញ្ចាំងឲ្យឃើញនូវការអនុវត្តស្របតាមអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ គឺលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្សនៅកម្ពុជា។

សម្តេចក៏បានជម្រាបជូនប្រតិភូដែរថា ពាក់ព័ន្ធនឹងតួនាទីក្រសួងមហាផ្ទៃក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ កិច្ចការសំខាន់គឺពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ ដែលក្រសួងមហាផ្ទៃសហការជាមួយ គ.ជ.ប រៀបចំផែនការដើម្បីការពារសុវត្ថិភាព សំដៅធ្វើយ៉ាងណាបង្កលក្ខណៈឲ្យការបោះឆ្នោតប្រព្រឹត្តទៅក្នុងបរិយាកាសសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចំពោះបញ្ហាអ្វីផ្សេងទៀត គឺស្ថិតក្នុងសមត្ថកិច្ចដោះស្រាយរបស់ គ.ជ.ប ដែលជាស្ថាប័នមានសមត្ថកិច្ចក្នុងការពិនិត្យទៅលើបញ្ហាផ្សេងៗដែលកើតមានពាក់ព័ន្ធនឹងការបោះឆ្នោត។

សម្ដេចស ខេង អះអាងយ៉ាងដូច្នោះ នៅរសៀលថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយប្រតិភូនៃអគ្គរដ្ឋទូតសហភាពអឺរ៉ុបចំនួន៤ប្រទេស ដឹកនាំដោយលោកជំទាវ ខាមិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅ ព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ ឧសភា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់
មនុស្សចំនួន ៤ នាក់ បានរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៦ និង១០នាទីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវ៦៧ចាស់ស្ងិតក្នុងក្រុមទី២ភូមិតាកុះឃុំព្រះដាក់ស្រុកបន្ទាយស្រី។

សមត្ថកិច្ចខេត្តសៀមរាប បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូនិងម៉ូតូបើកបរបញ្ច្រាសទិសគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា ភាគីទី ១ ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៩ គ្មានស្លាកលេខបើកបរដោយឈ្មោះភត់ ផានី ភេទប្រុសអាយុ១៧ឆ្នាំ រស់នៅភូមិសណ្តាយឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីនិងអ្នកជិះពីក្រោយឈ្មោះភត់ ស្រីនី ភេទស្រី រស់នៅភូមិឃុំខាងលើ។ ចំណែកភាគីទី ២ម៉ូតូហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០១៧ គ្មានស្លាកលេខបើកបរដោយឈ្មោះនី សង់នី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្នល់បណ្តោយ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី និងអ្នកជិះពីក្រោយឈ្មោះសូវ សូ ភេទប្រុសរស់នៅភូមិឃុំជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាករណីខាងលើបណ្តាលអោយរបួសមនុស្សធ្ងន់ (ចំនួន០៤នាក់) ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពព្រះដាក់។ ចំណែកម៉ូតូ ត្រូវបាននាំយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំប្រដាក់ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ ឧសភា ២០២២

ខេត្តសៀមរាប៖លោក ប្រាក់ សោភ័ណ អភិបាលរងខេត្ត​សៀមរាប បានមានប្រសាសន៍ថា គម្រោងនេះ មានសារៈសំខាន់ណាស់សម្រាប់ខេត្តសៀមរាប ក្នុងការកែច្នៃកាកសំណល់ ភក់ចេញពីលូទឹកកខ្វក់ នៅក្នុងក្រុងសៀមរាប ដើម្បីធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងកាកសំណល់ភក់ចេញពីលូទឹកកខ្វក់ និងគុណវិស័យខ្សែសង្វាក់ នៃការផលិតជីសម្រាប់ផ្គត់ផ្គង់ឱ្យវិស័យកសិកម្ម និងលើកកម្ពស់ជីវភាពប្រជាកសិករ។

លោកប្រាក់ សោភ័ណ បានបន្តថា ជីមមោគនេះ​ មានគុណភាពសម្រាប់វិស័យកសិកម្ម ជាពិសេស សម្រាប់ដី ដែលអស់ជីវជាតិ នៅពេលប្រើប្រាស់ជី នេះ ធ្វើឱ្យដីនោះមានជីវជាតិ អាចធ្វើឱ្យកសិករបង្កបង្កើនផលទទួលបានទន្និផលខ្ពស់ ហើយសម្រាប់ដំណើរការផលិតជីនេះ គឺត្រូវប្រើពេល៥ឆ្នាំទើបបានផល។

សូមជម្រាបថានៅថ្ងៃពុធនេះ នៅសាលាខេត្ត​ លោក​ ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត​ បានជួបសម្តែងការគួរសមជាមួយលោកស្រី​ Arianna ARDESI តំណាងសមាគមអភិបាល ក្រុងនិយមនិយាយភាសាបារាំង (AIMF) ចូលរួមពិធីសម្ពោធការដ្ឋានសាងសង់ អគារផលិតជីសរីរាង្គ​ ស្ថិតនៅភូមិកន្រ្តក​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប​ ខេត្តសៀមរាប។

គម្រោងនេះ មានគោលបំណងផលិតជីសរីរាង្គ ដែលកែច្នៃភក់ចេញពីកាកសំណល់លូទឹកសម្អុយ ធ្វើជីកសិកម្មជីមមោគ​ ដោយបង្កើតខ្សែសង្វាក់ផលិតជីសរីរាង្គជីមមោគឱ្យប្រសើរឡើង ដើម្បីផ្គត់ផ្គង់តាមតម្រូវការក្នុងវិស័យ កសិកម្ម។​

ជាមួយគ្នានេះ​ គម្រោងត្រូវបានចាប់ផ្តើមដំណើរការជាផ្លូវការដោយសមាគមអភិបាលក្រុងនិយមនិយាយភាសាបារាំងហៅកាត់ថាAIMF សហជីពអន្តរខេត្ត សម្រាប់ប្រព័ន្ធអនាម័យនៅតំបន់ប៉ារីស​ ហៅកាត់ថា​ SIAAP​ ទីភ្នាក់ងារធនធានទឹកតំបន់ណកម៉ង់ឌីហៅកាត់ថា​ ASEN បានរួមគ្នាអនុវត្តនូវគម្រោងនេះឡេីង​ ក្រោមកិច្ចសហការ ដៃគូអភិវឌ្ឍន៍មកពីសាធារណរដ្ឋបារាំងនៅខេត្តសៀមរាប ដោយប្រើប្រាស់ថវិកាហិរញ្ញប្បទាន សម្រាប់អនុវត្តគម្រោងមានចំនួន​ ១,៧០០,០០០អឺរ៉ូ​ ដោយរដ្ឋបាលខេត្តសៀមរាបជាម្ចាស់គម្រោង។​ ចំពោះរចនាសម្ព័ន្ធគ្រប់គ្រងស្ថានីយផលិតជីសរីរាង្គនេះ មានការសាងសង់ស្ថានីយកែច្នៃភក់ចេញពីលូទឹកកខ្វក់ ជីកស្រះស្តុកភក់និងដាំប្រភេទរុក្ខជាតិដើមត្រែង មានសមត្ថភាពផ្ទុកបាន 45ម៉ែត្រគូបក្នុងមួយថ្ងៃ អាចផលិតជីមមោគតាមការប៉ាន់ប្រមាណបាន1000គូបក្នុងមួយឆ្នាំ មិនមានផលប៉ះពាល់អវិជ្ជមាន ដល់គុណភាពទឹក ដែលហូរចេញចេញពីអាងចម្រោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page244 Page245 Page246 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ឱ្យមានសេរីភាពវិញហើយ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×