Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖ពើងបុរាណមួយកន្លែងស្ថិតនៅចង្កេះភ្នំគូលែន ក្នុងភូមិត្រពាំងទឹម ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប មិនសូវមានអ្នកទេសចរទៅទស្សនា ខណៈដែលអ្នកបុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានសិក្សារកឃើញថា ពើងគំនូរនេះមានអាយុកាលពីរពាន់ឆ្នាំមុនគ្រិសករាជ។

ប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្នុងនិងក្រៅឧទ្យានអង្គរ នៃអាជ្ញាធរជាតិអប្សរា  លោក អ៊ឹម សុខរិទ្ធី បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២០ខែឧសភាម្សិលមិញថា តាមការសិក្សារកឃើញថា រូបចម្លាក់ពើងថ្មនៅតាមចង្កេះភ្នំគូលែននោះ មានប្រមាណ១០កន្លែងនៅតាមផ្ទាំងថ្មក្នុងនោះក៏មានតូចៗនិងធំ។ចម្លាក់នានា ដែលត្រូវបានធ្វើឡើងដោយព្រះរាជគ្រូសាផងដែរ ជាពិសេសគឺពើងគំនូរ ដែលជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រមួយ ដែលស្ថិតនៅចង្កេះភ្នំគូលែន លាក់ខ្លួនក្នុងព្រៃព្រឹក្សាយ៉ាងអាថ៍កំបាំង។

លោក អ៊ឹម សុខរិទ្ធី ថ្លែងបន្តថា ចម្លាក់ពើងគំនូរនៅតំបន់នោះ មានដូចជាចម្លាក់ព្រះគណេសដៃ៨ ចម្លាក់លិង្គ ចម្លាក់ព្រះវិស្ណុផ្ទុំ ចម្លាក់ព្រះឥសូរ រូបគំនូរត្រីប្រវែងប្រមាណ១ម៉ែត្រមានពណ៌ក្រហមព្រៀល។ តាមរយៈការសិក្សាស្រាវជ្រាវកាលពីឆ្នាំ២០១០ ពើងគំនូរមានអាយុកាលជាង២ពាន់ឆ្នាំ មុនគ្រិះសករាជ មុនបង្កើតរាជធានីនៅលើភ្នំគូលែន ។កាលពីឆ្នាំ២០១០ លោកធ្លាប់បានទៅសិក្សាស្រាវជា្រវរកឃើញថា នៅក្បែចម្លាក់គំនូរនៅលើផ្ទាំងថ្មនោះ មានចម្លាក់ជាច្រើនទៀត ដែលមានអាយុកាលពីរពាន់ឆ្នាំ មុនគ្រិសករាជ។

បើតាមលោក អ៊ឹម សុខរិទ្ធី បានអោយដឹងថា តំបន់ទេសចរណ៍វប្បធម៌ប្រវត្ដិសាស្ដ្រពើងគំនូរនេះ ពុំមានអ្នកទេសចរជាតិ និងអន្ដជាតិទៅទស្សនានោះទេ ប៉ុន្ដែអ្នកទេសចរជាអ្នកសិក្សាផ្នែកវប្បធម៌ទៅសិក្សាស្រាវជ្រាវទស្សនានៅទីនោះ។លោកថា ពើងគំនូរនៅចង្កេះភ្នំគូលែននេះ រាជរដ្ឋាភិបាលគ្រោងនឹងដាក់ចូលក្នុវប្បធម៌ងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។

នៅតំបន់ទេសចរណ៍វប្បធម៌នោះ អ្នកទេសចរអាចគយគន់ផ្ទាំងថ្មធំៗ អមដោយព្រៃព្រឹក្សា ដែលមានទេសភាពល្អប្រណិត។ហើយអ្វីដែលអ្នកបានឃើញ នៅចំពោះមុខនៃពើងគំនូរនោះគឺរូបចម្លាក់ដ៏ប្រណិតដែលបន្សល់ទុកតាំងពីបុព្វបុរសខ្មែរ កាលពីសម័យររាប់ពាន់ឆ្នាំមកហើយ ដែលមានចំងាយពីខេត្តសៀមរាបប្រហែលជាង ៧០គីឡូម៉ែត្រនៅភាគខាងជើងឈាងខាងកើតខេត្ដសៀមរាប ។បើតាមសិលាចរឹកដែលប្រហែលជាឆ្លាក់នៅក្នុងសតវត្សទី១១ បានបង្ហាញថា ពើងគំនូរជាទីតាំងរបស់ព្រះរាជគ្រូរបស់ព្រះមហាក្សត្រព្រះនាម ព្រះសិវសោមៈ ហើយបានបង្ហាញពីព្រះនាមរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងនោះមាន ឈ្មោះជាមរណនាមថា ព្រះបរមស្វរៈ និងភ្នំគូលែន)ផងដែរ៕SRPដោយ ហែម ហួន

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកនេះបានលើកឡើងថាយើងបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅទូទាំងប្រទេស។
សម្ដេចតេជោ ហ៊ុន សែន បានបន្តថា មកទល់ថ្ងៃនេះនៅលើពិភពលោកចំនួនអ្នកឆ្លងជំងឺកូវីដ-១៩បានកើនឡើងក្បែរ៥លានករណីហើយ ដែលគួរអោយបារម្ភខ្លាំងបំផុត។ ហេីយមកទល់ពេលនេះ ពិភពលោកក៏មិនទាន់រកឃើញថ្នាំព្យាបាលជំងឺឆ្លងរលាកផ្លូវដង្ហេីម Covid-19 នេះនៅឡើយដែរ។ ទាំងកម្ពុជានិងពិភពលោក​ យេីងកំពុងតែរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដ៏កាចសាហាវបំផុតនេះ។
នាយករដ្ឋមន្ត្រីបន្តថាសូមបងប្អូនប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នគ្រប់វិនាទី កុំអោយឆ្លងរោគពីគេមកយេីង​ នឹងពីយេីងទៅគេ​។ បេីចាំបាច់​ចេញក្រៅផ្ទះត្រូវពាក់ម៉ាសការពារ តត្រូវដុសសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចែលជាប្រចាំ កាត់បន្ថយការជួបជុំប្រមូលផ្ដុំគ្នាច្រើន និងត្រូវបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលគ្រប់ពេលវេលា។
សម្ដេចតេជោ បន្តទៀតថាសូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់ខ្ពស់លេីអនាម័យសុខភាពរស់នៅអោយបានល្អជាប្រចាំ​ ដូចគ្នានឹងការគោពច្បាប់ចរាចរណ៍ដេីម្បីសុវត្ថិភាពអាយុជីវិតយេីងទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២០

ខេត្តសៀមរាប៖លោកនួនពុទ្ធារ៉ាអភិបាលក្រុងសៀមរាបនិងជំនាញពាក់ព័ន្ធនៅព្រឹកថ្ងៃទី២០ខែឧសភាម្សិលមិញ បានចុះត្រួពិនិត្យទីតាំង គ្រោង
បេីកផ្លូវ០២ខ្សែឡើងវិញ។ផ្លូវទី០១មានប្រវែង១០០០ម៉ែត្រទទឹង១៥មែត្រ​តភ្ជាប់ពីផ្លូវជាតិលេខ០៦រហូតដល់ផ្លូវ​៧មករា​និង០១ខ្សែទៀតប្រវែងប្រមាណ៥០០ម៉ែត្រ ពីផ្លូវវត្តបូព៍ រហូតដល់ផ្លូវ៧មករាស្ថិតក្នុងភូមិបន្ទាយចាស់​សង្កាត់ស្លក្រាម​នឹងភូមិវត្តបូព៍សង្កាត់សាលាកំរេីក​ក្រុងសៀមរាប។

នាឱកាស ចុះពិនិត្យផ្លូវនោះដែរ លោក​ នួន ពុទ្ធារ៉ា ក៏បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋដែលមានលំនៅ​ដ្ឋាន​តាមបណ្តោយផ្លូវទាំង០២ខ្សែខាងលើនិងបានជម្រាបជូនដំណឹងអំពីគម្រោង​ដែល​រដ្ឋបាល​ក្រុង​សៀមរាប​ត្រៀម​បើកផ្លូវ​និងអភិវឌ្ឍដើម្បីបំរើ​ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងលើកកិត្តិយស សោភ័ណភាព ជាពិសេស​គឺរួមចំណែកដោះស្រាយនូវបញ្ហារកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាបមួយផ្នែកផងដែរ។
ជុំវិញការគ្រោងបើកផ្លូវនេះបងប្អូនប្រជាពលរដ្ឋ​ ដែលមានលំនៅដ្ឋានតាមបណ្តោយផ្លូវទាំង០២ខ្សែ បានសម្តែងការគាំទ្រ​និងស្នើអោយរដ្ឋបាលក្រុង ពន្លឿនការអនុវត្តន៍គម្រោងនេះ​អោយបានរហ័សផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖លំនៅដ្ឋានរបស់ពលរដ្ឋមួយខ្នងត្រូវបានអគ្គិភ័យឆេះបំផ្លាញ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៥និង៥០នាទីថ្ងៃទី២០ខែឧសភាឆ្នាំ២០២០នៅភូមិព្រៃឆ្ការ ឃុំពង្រលេី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចថាករណីនេះខូចខាតអស់ផ្ទះទំហំ០៤ម៉ែត្រគុណ០៦ម៉ែត្រ ប្រក់ស្បូវ ជញ្ជាំងស្លឹក។ ក្នុងនោះខោអាវ សៀវភៅគ្រួសារ សំបុត្រកំណេីត និងប្រាក់ខ្មែរចំនួន០៥ម៉ឺនរៀលត្រូវបានឆេះអស់ទាំងស្រុងផងដែរ។
បើតាមសមត្ថកិច្ចមូលហេតុ ភ្លេីងឆេះកញ្រ្ជាំង បុេីងប៉ះដំបូលផ្ទះ បណ្តាលឲ្យឆាបឆេះតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានសមត្ថកិច្ចអះអាងថាបានដេកស្លាប់។

ហេតុការណ៍បានកើតឡើងថ្ងៃទី២០ខែឧសភាឆ្នាំ២០២០វេលាម៉ោង១៥និង០០នាទីនៅចំណុចភូមិវិហារចិន សង្កាត់ស្វាយដង្គំក្រុងសៀមរាប។សមត្ថកិច្ចថាជនរងគ្រោះឈ្មោះហេង ញ៉ាភេទស្រី អាយុ៥៩ឆ្នាំ រស់នៅកន្លែងហេតុខាងលើ។

បើតាមសមត្ថកិច្ចថាមូលហេតុមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តកំពង់ចាម៖លោក​អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម នៅព្រឹកមិញនេះ​ បានអញ្ជើញពិនិត្យការដ្ឋានគម្រោងសាងសង់ផ្លូវបេតុង ដែលមានបណ្ដោយប្រវែង ១.៧១០ម៉ែត្រ និងប្រវែងទទឹង ៦ម៉ែត្រ ស្ថិតនៅជុំវិញប្រាសាទនគរបាជ័យ ស្ថិតនៅឃុំអំពិល ស្រុកកំពង់សៀម។
សូមបញ្ជាកើថាគម្រោងសាងសង់ផ្លូវបេតុង០១ខ្សែនេះ ប្រើប្រាស់ថវិកា រដ្ឋបាលខេត្តឆ្នាំ២០២០ ដើម្បី ឆ្លើយតបទៅនឹងសេក្ដីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្រាប់ធ្វើដំណើរឆ្លងកាត់ និងដឹកកសិផលផ្សេងៗ ទៅកាន់ទីផ្សារ។ ម្យ៉ាងទៀតផ្លូវនេះ ក៏ជាខ្សែក្រវ៉ាត់ព័ទ្ធជុំវិញប្រាសាទបុរាណ ដ៏វ័យចំណាស់មួយកន្លែង របស់ខេត្តកំពង់ចាម ក្នុងការជួយសម្រួល ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ធ្វើដំណើរមកទស្សនាកំសាន្ត នៅរមណីដ្ឋានប្រវត្តិសាស្ត្រនេះ ផងដែរ។ បច្ចុប្បន្ន ក្រុមហ៊ុនទទួលការគម្រោង កំពុងយកចិត្តទុកដាក់លើកិច្ចការរបស់ខ្លួន យ៉ាងមមាញឹកបំផុត ដែលមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណជាង ៣០% ហើយ។
ឆ្លៀតក្នុងឱកាស ចុះពិនិត្យលើវឌ្ឍនភាពរីកចំរើន នៃផ្លូវនេះដែរ លោកអ៊ុន ចាន់ដា និងមន្ត្រីអមដំណើរ ក៏បានបន្តដំណើរ ចុះពិនិត្យផ្លូវកៅស៊ូ DBST ដែលមានទំហំ បណ្តោយប្រវែង ២.២០០ម៉ែត្រ និងទទឹង ៧ម៉ែត្រ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញសាលាខេត្ត បានឲ្យដឹងថា គម្រោងផ្លូវមូយខ្សែ នេះ ប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល តាមរយៈ រដ្ឋបាលខេត្តកំពង់ចាម ដោយតភ្ជាប់ពីចំណុចផ្លូវខាងក្រោយបន្ទាយសឹងរងខេត្ត (ឬផ្លូវអគ្គិសនីថ្មី) ស្ថិតក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ឆ្ពោះទៅដល់ចំណុច ព្រលានយន្តហោះ ស្ថិតនៅក្នុងភូមិប្រសំ ឃុំរអាង ស្រុកកំពង់សៀម ។ មកដល់ពេលនេះ គម្រោងកំពុងដំណើរការសាងសង់នៅឡើយ និងសម្រេចលទ្ធផលបានប្រមាណជាង ២០%ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្តិសុខ បានថ្លែងជំរុញដល់កងកម្លាំងអោយបន្ត ចូលរួមរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋាន និងចូលរួម ផ្សព្វផ្សាយវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ១៩។

លោកឧត្តមសេនីយ៍ត្រី ហួត សុធី ក៏បានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចការពារ និងទប់ស្កាត់រាល់បាតុភាពផ្សេងៗ ដែលបង្កឡេីងដោយជនល្មេីស និងក្រុមឱកាសនិយម ដែលមានបំណងមិនល្អដល់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រី ក៏បានសំណូមពរអោយកម្លាំងទាំងអស់ចូលរួមអនុវត្តន៍ និងគោរពច្បាប់ចរារណ៍អោយបានត្រឹមត្រូវ និងគ្រប់គ្នាត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ ផងដែរ។

លោកថ្លែងយ៉ាងដូច្នេះនាព្រឹកមិញនេះនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្នុងពេលលោក តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប អញ្ជេីញចូលរួមបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការការងារសន្តិសុខសណ្តាប់ធ្នាប់ ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមិថុនា ឆ្នាំ២០២០ ដោយមានសមាសភាពអញ្ជេីញចូលរួមពី លោកនាយ នាយរង ការិយាល័យចំណុះផែនសន្តិសុខ និងលោកអធិការរង ទទួលការងារសន្តិសុខ ទាំង១២ក្រុង/ស្រុក ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម​ លោក​​ អ៊ុន​ ចាន់ដា​ បាន​ជំរុញ​​​ដល់​មន្ត្រី​ពាក់ព័ន្ធ​ថា​​ ធ្វើ​យ៉ាងណា​ត្រូវ​អនុវត្ត​គោលនយោបាយជាតិ​គាំពារ​សង្គម​​​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ​ ក្នុង​មូលដ្ឋាន​ឲ្យ​ដំណើរ​ការ​បានល្អ​ប្រសើរ​ ដើម្បី​ឲ្យ​រាជរដ្ឋាភិបាលបានជួយសង្គ្រោះ​ដល់ពូកគាត់ទាន់ពេលវេលា​ តែ​កុំ​ធ្វើ​ការ​តាម​របៀប​កន្ទេល​ធំ​បន្លំ​ដេក​។
ថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំពិភាក្សា​អំពីការធ្វេីអត្តសញ្ញាណកម្មលើគ្រួសារក្រីក្រ​ នាព្រឹក​ថ្ងៃ​ទី​២០​ខែឧសភា​ឆ្នាំ​២០២០​ នៅ​សាលា​ខេត្ត​កំពង់ចាម​ ក្រោម​វត្តមាន​លោក​ប៉ាន​ ប៊ុនធឿន​ រដ្ឋលេខាធិការក្រសួងផែនការ​ និង​លោក​ ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ​។

ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​នេះ​ គណៈ​​ប្រតិភូរាជរដ្ឋាភិបាល​ បាន​លេីក​ឡើង​ថា​ ដោយសារចាប់ផ្តើមពីដើមឆ្នាំ២០២០នេះ ប្រទេសស្ទើរតែទាំងអស់ទូទាំងពិភពលោករួមទាំងកម្ពុជាយើងផង កំពុងរងផលប៉ះពាល់ ដោយសារការរីករាលដាលនៃជំងឺ Covid-19 ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងពិនិត្យផ្តល់អន្តរាគមន៍បន្ទាន់ផ្ទាល់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងផលប៉ះពាល់នេះ ដោយប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ របស់ក្រសួងផែនការជាពិសេសគ្រួសារក្រីក្រ និងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ។​ ដើម្បីជួយសម្រួលជីវភាពរបស់ប្រជាជន និងកាត់បន្ថយផលប៉ពាល់ដោយសារការរីករាលដាលជំងឺ Covid-19 រាជរដ្ឋាភិបាលបានសម្រេចជួយឧបត្ថម្ភ ជាសាច់ប្រាក់ ជូនគ្រួសារក្រីក្រ ដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារក្រីក្រខ្លះដែលអវត្តមានតាមជុំនៃការប្រមូលទិន្នន័យ និងគ្រួសារខ្លះទៀតទើបទទួលរងផលប៉ះពាល់ បាត់បង់ចំណូលធ្លាក់ខ្លួនក្រីដោយជំងឺ Covid-19។​
ជាមួយគ្នា​នោះ​ គណៈ​ប្រតិភូ​ បាន​បញ្ជាក់​ថា​ បានបន្តថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមក្រសួងផែនការ បានធ្វើការសិក្សាស្រាវជ្រាវ និងបង្កើតនូវយន្តការថ្មី គឺការកំណត់អត្តសញ្ញាណ គ្រួសារក្រីក្រ តាមការស្នើសុំដើម្បីផ្ដល់ឱកាសឲ្យគ្រួសារទាំងនេះ អាចដាក់ពាក្យស្នើសុំទៅក្រុមប្រឹក្សាឃុំ សង្កាត់ សុំសម្ភាសន៍ដើម្បីទទួលបានប័ណ្ណសមធម៌ក្នុងចន្លោះ ជុំប្រមូលទិន្នន័យគ្រួសារក្រីក្រ ហើយក្រសួងផែនការនិងដាក់ដំណើរការក្នុងឆ្នាំ២០២០នេះ​៕​SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តកំពង់ធំ៖ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្តកំពង់ធំ នៅថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង២១និង៤០នាទី បានបង្ក្រាបករណី ដឹកជញ្ជូនផលិតផល មានដើមកំណើតពីសត្វ គ្មានលិខិតអនុញ្ញាត ស្ថិតនៅភូមិ កកោះ ស្រុកសន្ទុក
ខេត្តកំពង់ធំ។វត្ថុតាងសមត្ថកិច្ចដកហូតបាន រថយន្ត សាំងយ៉ុងព៌ណសចំនួន០១គ្រឿងពាក់ស្លាកលេខភ្នំពេញ 2AN-1029 ដឹកគ្រឿងក្នុងសត្វគោចំនួន១៦ឡាំងស្នោ ស្មើនិងចំនួន ៩២៨គីឡូក្រាម។ករណីនេះនគរបាលខេត្តកំពង់ធំ បានប្រគល់ ជូនមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តត្បូងឃ្មុំ៖កម្លាំងនគរបាលអធិការដ្ឋានក្រុងសួងនៅថ្ងៃទី២០ឧសភា២០២០ វេលាម៉ោង៩និង៣០នាទី សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋាបាលសង្កាត់វិហារលួង និងប្រជាការពារ បានចុះបង្ក្រាបសង្វៀនប្រជល់មាន់មួយ កន្លែងនៅចំការស្វាយចន្ទីរស្ថិតនៅភូមិថ្មី សង្កាត់វិហារលួង ក្រុងសួង។ ក្នុងនោះដកហូតម៉ូតូ០៣គ្រឿង មាន់ ០៣ក្បាល ស៊ុមក្រុងមាន់ចំនួន០៣ និងសម្ភារមួយចំនួនទៀតដោយធ្វើការដុតកំទេចចោលនៅទីតាំងតែម្តង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖ក្នុងជំនួបពិភាក្សាកំណត់អត្តសញ្ញាណប្រជាពលរដ្ឋគ្រួសារក្រ១ និងក្រ២ នាថ្ងៃទី១៩ខែឧសភាម្សិលមិញនៅសាលាខេត្តសៀមរាប រវាងលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ លោកទៀ សីហា បានថ្លែងថា ការចុះធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រនេះ យើងក៏ត្រូវធ្វើការពិនិត្យឲ្យបាន ចំគោលដៅមុខសញ្ញា ដើមី្បចៀសវាងនូវប្រតិកម្មពីប្រជាពលរដ្ឋ។

លោកទៀ សីហា បានលើកឡើងថា ប្រជាពលរដ្ឋដែលបានឆ្លងផុតប្រភេទ( ក្រ១,ក្រ២) នាពេលកន្លងមក ក្នុងពេលដែលមានវិបត្តិកូវិដ ១៩ គ្រួសារទាំងនោះក៏បានធ្លាក់ចូលប្រភេទ( ក្រ១,ក្រ២)សាជាថ្មី ព្រមទាំងគ្រួសារដែលទទួលរងផលប៉ះពាល់បណ្តាលមកពីវិបត្តិជំងឺកូវីដ១៩​ ដែលធ្វើឲ្យអាជ្ញាធរមូលដ្ឋានមានការ ព្រួយបារម្ភ ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។អភិបាលខេត្ត ក៏បានធ្វើការគាំទ្រ អំពីនីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលក្រសួងផែនការបានលើកឡើង ដោយខេត្តមានមន្ទីរផែនការ ជាសេនាធិការរបស់ខេត្តផងដែរ។

ក្នុងកិច្ចពិភាក្សានេះ លោកថេង បញ្ញាធន បានបញ្ជាក់អំពីគោលបំណងរបស់ក្រសួងផែនការ គឺដើម្បីធ្វើការផ្សព្វផ្សាយដល់ឲ្យអាជ្ញាធរក្រុង ស្រុក មេឃុំ សង្កាត់ និង អ្នកពាក់ព័ន្ធបានយល់ដឹងកាន់តែច្បាស់អំពីដំណើរការ និង នីតិវិធីនៃការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត តាមការស្នើសុំ ក្នុងអំឡុងពេលប្រឆាំងនឹងជម្ងឺកូវីដ១៩ និងឲ្យចេះប្រើប្រាស់ឧបករណ៍ថាប្លេត ដើម្បីសម្ភាសន៍ជាមួយបងប្អូនប្រជាពលរដ្ឋគ្រួសារក្រីក្រ ដែលបានដាក់ពាក្សស្នើសុំប័ណ្ណសមធម៌ សម្រាប់ទទួលសេវាសង្គមដោយឥតគិតថ្លៃពីរាជរដ្ឋាភិបាល។

លោកថេង បញ្ញាធន បានបន្តទៀត ការធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺត្រូវពិនិត្យមើលទៅលើគ្រួសារក្រីក្រនៅមូលដ្ឋានឲ្យបានគ្រប់ជ្រុងជ្រោយ និង អនុវត្តតាមនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ចៀសវាងមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ និង ត្រូវបន្ដខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា សំខាន់បន្តឲ្យប្រជាពលរដ្ឋមានអនាម័យល្អ ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩។ ប្រតិភូរាជរដ្ឋាភិបាល ក៏បានលើកសំណូមពរមួយចំនួនដល់អភិបាលខេត្ត ក្នុងការជម្រុញកិច្ចសហការលើការអនុវត្តធ្វើអត្តសញ្ញាណកម្មគ្រួសារក្រីក្រខេត្ត ឲ្យដំណើរការទៅដោយរលូន និង ទៅតាមការកំណត់របស់រាជរដ្ឋាភិបាល ។ ក្នុងនោះលោកថេង បញ្ញាធន ក៏បានបញ្ជាក់ឲ្យយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋក្រីក្រនៅតាមតំបន់ជនបទ ក្នុងការធ្វើសម្រងស្ថិតិគ្រួសារក្រ១ និង ក្រ២ ឲ្យបានមុនដំណាច់ខែ ឧសភានេះ ចំពោះប្រជាពលរដ្ឋក្នុងក្រុង ឲ្យបាននៅដំណាច់ខែមិថុនាឆ្នាំ២០២០ខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តនិងរថយន្ត។ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២០ ខែឧសភាឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីព្រឹកចំណុចផ្លូវជាតិលេខ០៦ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥១-៣៥២ ក្នុងទឹកដីភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

អធិការនគរបាលស្រុកលោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាគ្រោះថ្នាក់នេះបង្កដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A.8376 ដឹកត្រី បើកបរដោយឈ្មោះ សុខ យាងភារុត ភេទប្រុស  អាយុ១៧ឆ្នាំ នៅភូមិថ្មដាកើត ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ(របួសស្រាល)ដឹកមនុស្ស១នាក់ឈ្មោះ  ជុន រដ្ឋធី ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិថ្មដាលិច ឃុំទួលសុភី ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់) បើកបរទិសដៅពីកើតទៅលិចបានបែកកង់មុខហើយបុកជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ស្លាកលេខកំពង់ស្ពឺ3A.0115បើកបរដោយឈ្មោះ រ៉េត សារឹទ្ធ ភេទប្រុស  អាយុ២៧ឆ្នាំ នៅភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប(ស្លាប់) បើកបរទិសដៅពីកើតទៅលិច ពេលបុកហើយ រថយន្តជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង។

១-ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ហង់ រឿង ភេទប្រុសអាយុ៦០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះឈើទំហំ5.20 X 8 m ប្រក់ស័ង្គសី  ជញ្ជាំងក្ដា កម្ពស់2.50m បានដួលរលំទាំងស្រុង។២-ម្ចាស់ផ្ទះរងគ្រោះឈ្មោះជួន លេន ភេទប្រុស  អាយុ៣៤ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ ផ្ទះសង់អំពីដែក ទំហំ4 X 5 m ប្រក់ស័ង្គសី  ជញ្ជាំងស័ង្កសី ខូចខាតស្រាល។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបន្តថាករណីនេះបណ្តាលឲ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ រ៉េត សារឹទ្ធភេទប្រុស និងរបួសចំនួន០៤នាក់ស្រី២នាក់(ធ្ងន់១នាក់ ស្រាល៣នាក់) ១-ឈ្មោះ ជុន រដ្ឋធី របួលធ្ងន់ ២-ឈ្មោះ សុខ យាងភារុត  ៣-ឈ្មោះហង់ បុត្រវីរះ ៤-ឈ្មោះ ណាត ចាន់ណា របួសស្រាល។ ខូចខាតរថយន្ត០២គ្រឿង ធ្ងន់។ខូចខាតផ្ទះប្រជាពលរដ្ឋ០២ខ្នង ១-សសរទល់រោធនិងឈើលើ  រលំទាំងស្រុង ២-សង់អំពីដែក ផ្ទាល់ដី ប្រក់ស័ង្គសី  ដំបូលស័ង្គី ខូចខាតស្រាល។លោកអធិការបញ្ជាក់ថាមូលហេតុ-រថយន្តដឹកត្រីបែកកង់មុខខាងស្ដាំបណ្ដាលឲ្យមានគ្រោះថ្នាក់។ក្រោយពេលកើតហេតុកម្លាំងផ្នែកសណ្ដាប់ធ្នាប់សាធារណៈនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបានចុះ ជួយអន្តរាគមន៍និងសង្គ្រោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page604 Page605 Page606 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×