ខេត្តសៀមរាប៖បុរសម្នាក់ បើកម៉ូតូតុកៗ ធ្លាក់ចូលលូ បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍អាចកើតឡើង ក្នុងចន្លោះម៉ោង២៣ទៅ២៤ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នឹងភ្ញាក់ផ្អើលឃើញនៅម៉ោងជាង១១ព្រឹក ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២០ នេះ ចំណុចប្រឡាយលូ តាមបណ្តោយផ្លូវសាលាខៀវ ក្នុងភូមិត្រពាំងត្រែង សង្កាត់សាលាករេីក ក្រុងសៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ម៉ាន់ តូ អាយុ ៤១ឆ្នាំ មានទីលំនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រោយពិនិត្យលើខ្លួនសពឃើញថា៖ផ្នែកក្បាល៖ ត្រង់ចិញ្ជើមមានស្នាមដាច់រយះ មានប្រវែង៥ស.ម និងជម្រៅផុងដល់លលា ក្រៅពីនោះ ពុំមានអ្វីបែកបាក់ ឬដាច់រយះនោះទេ។ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីទេ។ផ្នែកអវយវះពុំមានស្នាក់ស្នាមអ្វីទេ។សពជនរងគ្រោះស្លៀកខោជើងវែង សាច់ក្រណាត់ ពណ៌សាច់ ពាក់អាវពីរជាន់ អាវយឺតដៃខ្លីក្នុង ពណ៌ខៀវ និងអាវយឺត(ទាហាន)រងារដៃវែង ពណ៌ស្លែ បានជិះម៉ូតូ១គ្រឿង ហុងដាឌ្រឹម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៥ «ពាក់ស្លាកលេខសៀមរាប ១E៧១២៥»។ ការពិនិត្យសពខាងលើ ពុំមានពាក់ព័ន្ធនិងបទល្មេីសព្រហ្មទណ្ឌឡើយ។
តាមការសាកសួរ ពីមិត្តភ័ក្តរបស់ ជនរងគ្រោះ បានឲ្យយើងដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានផឹកស៊ី (ស្រា) នៅម្តុំទំនប់៧៨ ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ក្រោពីផឹកស៊ីរួច ជនរងគ្រោះ ស្រវឹង ហើយមិត្តក៏បានកាក់អោយដេក តែជនរងគ្រោះ មិនព្រមដេក លុះវេលាម៉ោង ប្រហែល១១យប់ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ក៏បានជិះម៉ូតូមកផ្ទះ លុះព្រឹកឡើង មិត្តភ័ក្តរបស់គេ បានដំណឹងថា ឈ្មោះ ម៉ាន់ តូ ជិះម៉ូតូធ្លាក់ប្រឡាយស្លាប់។
តាមការសន្និដ្ឋាន របស់ការិយាល័យ ជំនាញខេត្ត បានអោយដឹងថា ជនរងគ្រោះ ស្លាប់ដោយសារ ប៉ះនិងវត្ថុរឹង បណ្តាលឲ្យផុងលលា។
មូលហេត៖ ដោយសារជនរងគ្រោះផឹកស្រាស្រវឹងយ៉ាងខ្លាំង។ បានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP