ខេត្តសៀមរាប៖ក្មេងប្រុសអាយុជាងមួយឆ្នាំម្នាក់ត្រូវបានស្លាប់ ដោយសារធុងបាស់ដួលសង្កត់ពីលើ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃចន្ទ ទី ១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១០និង៤០នាទី ព្រឹក ចំណុចផ្ទះឈ្មោះ យី ម៉ៅ ស្ថិតក្នុងភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ នៅថ្ងៃចន្ទនេះថា ជនរងគ្រោះ មានឈ្មោះ ជុល ឧត្តម ភេទប្រុសអាយុ ១ឆ្នាំ ៦ខែ (រស់នៅក្នុងបន្ទុក) រស់នៅភូមិបង្កោង ឃុំក្ដីរុន ស្រុកពួក ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា តាមការឆ្លើយបំភ្លឺ របស់ឈ្មោះ ឈឹង ម៉ន ភេទស្រី អាយុ ៤៣ ឆ្នាំ ត្រូវជាអុំរបស់ជនរងគ្រោះ ដែលបានឃើញផ្ទាល់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៤ នៅវេលាម៉ោង១០ និង ០០ នាទីព្រឹក មានកម្មវិធីសូត្រមន្តបង្សុកូល នៅផ្ទះ ឈ្មោះ យី ម៉ៅ ភេទប្រុស អាយុ ៦១ឆ្នាំ (រស់នៅភូមិឃុំរួមគ្នា) ក្រោយចប់កម្មពិធី ក៏មានការផឹកស៊ីជួបជុំបងប្អូនជុំគ្នា ក៏បានយក ធុងបាសមកចាក់ស្ដាប់លេងជុំគ្នា ( ម្ចាស់ធុងបាស់ឈ្មោះ សឿប ពិសិដ្ឋ អាយុ ២២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ ) រហូតដល់ម៉ោង ១០ និង១០នាទី ក៏មានក្មេង ២នាក់ មករាំលេងមុខធុងបាស លើរ៉ឺម៉ក់ដែលដាក់ធុងបាសពីលើ
-ក្មេងទី១ ឈ្មោះ ជ្រឿន ថវិន(ហៅ លី) អាយុ ៧ឆ្នាំ រស់នៅភូមិជុំគ្នា
-ក្មេងទី២ ឈ្មោះ ជុល ឧត្តម ជនរងគ្រោះ (សព)។
សមត្ថកិច្ចបាទបញ្ជាក់ថា លុះម៉ោង ១០និង២០នាទី ក្មេងទាំងពីរនាក់នោះបានឡើងរាំ លើកន្ទុយរ៉ឺម៉ក់ ដែលដឹកធុងបាសនោះ ស្រាប់តែរ៉ឺម៉ក់ បានបះមកក្រោយ ហើយធុងបាស់ ដែលនៅពីលើរ៉ឺម៉ក បានដួលសង្កាត់លើក្មេងឈ្មោះ ជុល ឧត្តម ដួលសង្កាត់ចំក្បាលផ្ទៃខាងមុខ ក្រោយមកឈ្មោះ ឈឹង ម៉ន់ ក៏រត់ទៅលើកធុងបាស់ ហើយយកជនរងគ្រោះទៅ មន្ទីរពេទ្យ មណ្ឌលចាឈូក ពេលជិះទៅដល់ពេទ្យ ពេទ្យបានប្រាប់ថាក្មេងនេះដាច់ខ្យល់ស្លាប់បាត់ហើយ។
បើតាមសមត្ថកិច្ច ករណីនេះ មូលហេតុ បណ្តាលមកពីឪពុកម្តាយ ជនរងគ្រោះ ធ្វេសប្រហែសក្នុងការមើលកូន៕SRP



កាយវិការនេះ ជាការបញ្ជាក់ពី ទឹកចិត្តស្រឡាញ់ គាំទ្ររបស់បងប្អូនសមាជិកសមាជិកាសមាគមខ្មែរ-ចិនទាំងអស់ ចំពោះ លោក និងមន្រ្តីរាជការរដ្ឋបាលខេត្ត និងជាការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំបំពេញតួនាទី ក្នុងការបម្រើសេវាសាធារណៈ ឱ្យបានរិតតែល្អទ្វេឡើងថែមទៀត និងសូមរួមគ្នាអភិវឌ្ឍ សង្គមរបស់យើង ឱ្យបានរីកចម្រើនសម្រាប់ខ្លួនយើង និងកូនចៅរបស់យើងតជំនាន់៕SRP



