
ខេត្តសៀមរាប៖នគរបាលក្រុងសៀមរាប បាន ឃាត់ខ្លួនបុរសម្នាក់ ពាក់ពន្ធ័អំពើលួចម៉ូតូ។
ជនសង្ស័យ មានឈ្មោះ សារ សារី អាយុ៣៥ឆ្នាំ មុខរបរ ជាងផ្សារដែក មានស្រុកកំណើតភូមិជំុនីក ឃុំជុំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បច្ចប្បន្ន សស្នាក់បន្ទប់ជួល ក្នុងភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
នគរបាលក្រុងសៀមរាបបានឲ្យដឹងថាជនសង្ស័យបាន លួចម៉ូតូ០១គ្រឿង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច មុខការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ហើយយកទៅបិតស្គុតពណ៌ខៀវ និងដោះស្លាកលេខចេញ ដើម្បីបន្លំភ្នែក។
ម៉ូតូ ដែលដកហូតបាន មកវិញ ពាក់ស្លាកលេខ សៀមរាប 1AH-3681 មានលេខតួនិង លេខម៉ាស៊ីន ៨១៧១៥៥៨ ជាម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ភួត សុភ័ក្រ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរជាងពីដាន រស់នៅភូមិខ្នារ សង្កាត់ក្របីរៀល ក្រុងសៀមរាប។
បើតាមនគរបាលបានបញ្ជាក់ថាដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ ខេត្តសៀមរាប និងលោកស្នងការរងទទួលផែនព្រហ្មទណ្ឌ បានប្រគល់ម៉ូតូជូនជនរងគ្រោះ យកទៅប្រើប្រាស់វិញ។
ចំណែក ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
សុំបញ្ជាក់ថាការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០២០ នៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការដ្ឋាននគរបាល ក្រុងសៀមរាប និងលោកវរសេនីយ៍ទោ នួន សក្តិ័ចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការ ជាមួយនគរបាលប៉ុស្តិ៍ សង្កាត់ជ្រាវ។
ប្រជាពលរដ្ឋ បានសម្ដែងនូវសាទរ យ៉ាងខ្លាំង ចំពោះ សមត្ថកិច្ច នគរបាលក្រុងខេត្តសៀមរាប ដែលតែងតែ ទប់ស្កាត់បង្ក្រាបរាល់បទល្មើស ដែលកើតឡើងនៅក្នុងមូលដ្ឋាន។ ពួកគាត់សង្ឃឹមថានឹងកាត់បន្ថយនូវអំពើចោរកម្ម កាន់តែល្អប្រសើរនៅក្រុងទេសចរណ៍មួយនេះ៕SRP