ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានសម្រេចតែងតាំង លោក អ៊ុយ រិទ្ធី ដែលជាអ្នកត្រូល ឆាវឆាវ ជាសមាជិកក្រុមលេខាសម្តេចមានឋាន:ស្មើប្រធាននាយកដ្ឋាន។
នេះបើតាមអនុក្រឹត្យ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននូវរសៀលថ្ងៃពុធនេះ៕ដោយនាគខៀវ
ភ្នំពេញ៖សម្ដេចតេជោហ៊ុន សែន បានសម្រេចតែងតាំង លោក អ៊ុយ រិទ្ធី ដែលជាអ្នកត្រូល ឆាវឆាវ ជាសមាជិកក្រុមលេខាសម្តេចមានឋាន:ស្មើប្រធាននាយកដ្ឋាន។
នេះបើតាមអនុក្រឹត្យ ដែលអង្គភាពសៀមរាប ប៉ុស្ដិ៍ ទទួលបាននូវរសៀលថ្ងៃពុធនេះ៕ដោយនាគខៀវ
ខេត្តព្រះវិហារ៖បុរសម្នាក់ដើរព្រៃរុករកបន្លែផ្លែឈើបានជាន់មីនផ្ទុះបណ្តាលឲ្យដាច់កជើងខាងស្តាំ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្នំណងទឹមភូមិសាស្ត្រនៃភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ និល ចាន់ ភេទប្រុស អាយុ៤២ឆ្នាំ មានកូនក្នុងបន្ទុក ចំនួន០៧នាក់ ស្រី៤នាក់ រស់នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយសង្គ្រោះបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ៕ដោយនាគខៀវ
ខេត្តសៀមរាប៖សន្តិសុខម្នាក់និងអ្នករត់ម៉ូតូឌុបម្នាក់ត្រូវបាននគរបាលក្រុងសៀមរាបឃាត់ខ្លួន ពីបទ “រក្សាទុក ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃចន្ទ ទី ០៣ខែ កក្តដា ឆ្នាំ២០២៣ នៅចំណុចលំនៅឋាន ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។
ជនសង្ស័យ១-ឈ្មោះ ថោង រដ្ឋា ភេទប្រុស ឆ្នាំកំណើត ២០០២ ជនជាតិខ្មែរ មុខរបរ សន្តិសុខ មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ ( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
២-ឈ្មោះ វ៉ា រ៉ាឃីម ភេទប្រុស ឆ្នាំកំណើត ១៩៩៣ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅ ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។( រក្សាទុក ជួញដូរ និង ប្រើប្រាស់) (មានសារធាតុ ញៀននៅក្នុងខ្លួន)។
ការបង្ក្រាបនេះដឹកនាំដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការក្រុងសៀមរាប កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគបាលក្រុងសៀមរប ចូលរួមសហការណ៍ ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន។
ករណីនេះកម្លាំងសមត្ថកិច្ច ដកហូតវត្ថុតាង៖ ម្សៅមេតំហ្វេតាមីនចំនួន ១៦កញ្ចប់ស្មើនឹងទម្ងន់ ១.៧២ ក្រាម(ទម្ងន់សុទ្ធ) -ទូរស័ព្ទចំនួន២គ្រឿង៕ដោយនាគខៀវ
ខេត្តសៀមរាប៖មនុស្សម្នាក់បានស្លាប់និងបួននាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង ៤០នាទី នៅចំណុចផ្លូវបំបែកជាបួនបាក់ខែងចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប នៅលេីផ្លូវពីរស្តុបឈ្នះឈ្នះទៅផ្លូវហ៊ុនសែនសន្តិភាព។
នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លោកវរសេនីយ៍ទោ សោម វីរ: បានឲ្យដឹងថា
គ្រោះថ្នាក់ចរាចរណ៍រវាង រថយន្ត និងម៉ូតូសណ្តោងរុឺម៉ក។ រថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ 2BL-2324 ភ្នំពេញ អ្នកបេីកបរមិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន)បើកបរទិសដៅពីជើងទៅត្បូង បុកម៉ូតូសណ្តោងរុឺម៉កមួយគ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ 1D-4308 សៀមរាប ទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ធិ សក្តិវ័ន្ត ភេទប្រុស….. អាយុ… នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប ដឹកអ្នករួមដំណើរ០៤នាក់៖
●អ្នករួមដំណើរទី១ ឈ្មោះ បឿន វិបុត្រ ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី២ ឈ្មោះ ម៉ែន ស្រីរ៉ង ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៣ ឈ្មោះ វឿន ស្រីរ័ត្ន ភេទស្រី អាយុ២៩ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
●អ្នករួមដំណើរទី៤ ឈ្មោះ ជា រ៉ាវី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិប្រិយ៏ក្មេង ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
បណ្តាលឲ្យ
•ស្លាប់មនុស្ស ម្នាក់ អ្នកបើកបរម៉ូតូសណ្តោងរុឺម៉ក ឈ្មោះ ធិ សក្តិវ័ន្ត (ស្លាប់នៅកន្លែងកើតហេតុ)
•របួសស្រាល០៤នាក់
•ឆេះម៉ូតូសណ្តោងរុឺម៉ក១គ្រឿង (ធ្ងន់)
•ខូចខាតរថយន្ត១គ្រឿង (ធ្ងន់)
ការសន្និដ្ឋាន រថយន្តបើកបរល្បឿនលឿន។
វត្តុតាង រក្សាទុកនៅការិយាល័យនគរបាលចរាចរណ៏ផ្លូវគោក៕ដោយនាគខៀវ
ករណីនាំចូលទំនិញគេចពន្ធពីវៀតណាម ចូលទឹកដីខេត្តតាកែវ យ៉ាងគគ្រឹកគគ្រេង ឈានដល់ការផ្ទុះអាវុធនិងចាប់ខ្លួននគរបាល១រូបដែលបានកាងទំនិញគេចពន្ធ។
ប្រភពបានឲ្យដឹងថានគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ត្រូវបានសមត្ថកិច្ច ចាប់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទនេះ។
ជនបង្កឈ្មោះ ណុប សំបូរ អាយុ៣១ឆ្នាំ នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ការចាប់ខ្លួននគរបាលរូបនេះក្រោយបានផ្ទុះអាវុធរារាំង និងរំដោះរថយន្តដឹកទំនិញ គេចពន្ធពីសមត្ថកិច្ចគយ ដែលកំពុងចុះប្រតិបត្តការ បង្ក្រាបបទល្មើសទំនិញគេចពន្ធ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង០៨:៤០នាទីព្រឹក នៅតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ ដោយនគរបាលរូបនេះបានរារាំងការអនុវត្តច្បាប់ របស់មន្ត្រីសាធារណៈ និងប្រើប្រាស់អាវុធខុសច្បាប់។
មន្ត្រីនគរបាលរូបនេះ បានជិះរថយន្ត ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BY-9899 ហើយធ្វើសកម្មភាពរារាំង (បិទគូថ) និងដកកាំភ្លើងខ្លីបាញ់ចំនួន ០៥គ្រាប់ ដើម្បីគម្រាមដល់សមត្ថកិច្ចគយដែលកំពុងចុះប្រតិបត្តការបង្ក្រាបបទល្មើសទំនិញគេចពន្ធនាំចូល។
សូមបញ្ជាក់ថាទឹកដីខេត្តតាកែវ មានទំនិញគេចពន្ធជាច្រើនបាននាំចូលពីប្រទេសវៀតណាម កម្រមានគយចុះបង្ក្រាបណាស់ បើទោះបីខេត្តតាកែវ មានការផ្លាស់ប្ដូរមេគយនិងមានគយលចល័តក៏ដោយ ក៏ទំនិញគេចពន្ធនៅតែមានការនាំចូលយ៉ាងក៏គិតគ្រេង៕ដោយនាគខៀវ
ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានអះអាងថា ចាប់ពីពេលនេះតទៅ គឺគ្មានផ្លូវដីទៀតទេ ព្រោះអាជ្ញាធរបានសិក្សាលេីកគម្រោងសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
លោកថ្លែងប្រាប់ប្រជាពលរដ្ឋបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ នៅថ្ងៃ អាទិត្យម្សិលមិញ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយពីរដូវទឹកសម្រកចុងឆ្នាំ២០២៣ នេះ ក្រុមការងារបច្ចេកទេស នឹងចាប់ផ្ដើមដំណើរការសាងសង់ស្ពានបេតុង ១កន្លែង នៅក្នុងភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជំនួសឱ្យស្ពានបេតុងចាស់សាងសង់ឡើងតាំងពីទសវត្សឆ្នាំ៩០ ដែលមានសភាពទ្រុឌទ្រោម លំបាកក្នុងការធ្វើដំណើរ ព្រមទាំងសាងសង់ផ្លូវបេតុងភ្ជាប់ក្បាលស្ពានទាំងសងខាងទៀតផង ក្នុងនោះក៏មានគម្រោងមូលនិធិឃុំសម្រាប់សាងសង់ផ្លូវបេតុងក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋប្រេីប្រាស់ផងដែរ។
ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនោះដែរ អភិបាលខេត្ត បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យធ្វើការជួសជុលឡើងវិញជាបន្ទាន់ ត្រង់ចំណុចដែលរងការខូចខាតជាអន្លើ នៅតាមបណ្ដោយផ្លូវលេខ ៧០B ដើម្បីសម្រួលការរស់នៅ ការធ្វេីដំណើរប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ឱ្យកាន់តែចម្រើនឡើងថែមទៀត។
គួរកត់សម្គាល់ថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអារម្មណ៍សប្បាយរីករាយទទួលស្វាគមន៍ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ព្រោះយល់ឃើញថា សុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះគាត់បានប្តេជ្ញានាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ដេីម្បីការពារសុខសន្តិភាព នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត៕
ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់និងចំនួន ៩ នាក់ទៀតបានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ។។
ហេតុការណ៍បានកើតឡើង នៅថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១២និង៤៥នាទី រវាងរថយន្តបុករថយន្ត និងបុកម៉ូតូ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ 365និង366 ស្ថិតនៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ៦។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច ស្រុកក្រឡាញ់បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្តម៉ាក TOYOTA HILUX RIVO ពណ៌ ស ផ្លាកលេខ ភ្នំពេញ 2BI-0431 បើកបរដោយឈ្មោះ ឌី តុលា ភេទប្រុស អាយុ28 ឆ្នាំ រស់នៅភូមិ តាគ្រក់ ឃុំត្រែង ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង និងមានអ្នកជិះជាមួយចំនួន 4នាក់ទៀត ស្រី ចំនួន2នាក់ បើកពីកើតទៅលិចបានរ៉េចង្កូតទៅឆ្វេងដៃមបុករថយន្តម៉ាក TOYOTA CAMRY បាឡែន ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AG-0504 បើកដោយឈ្មោះ ឃុត វណ្ណះ ភេទប្រុស អាយុ 43ឆ្នាំ រស់នៅភូមិពោមិតាអ៊ុន ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានអ្នកជិះជាមួយចំនួន ៥នាក់ ស្រី 2នាក់ បើកពីលិចទៅកើតបន្ទាប់មករថយន្តម៉ាក TOYOTA HILUX RIVO បានបុកម៉ូតូម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឧត្តមានជ័យ 1D.4400 បើកដោយឈ្មោះ សេក សាវួយ ភេទប្រុស អាយុ 22ឆ្នាំ រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្ត សៀមរាប កំពុងបើកពីក្រោយរថយន្តម៉ាក TOYOTA CAMRY បាឡែន ក្នុងទិសដៅពីលិចទៅកើត។
របាយការណ៍បានបន្តថា ករណីនេះបណ្តាលអោយ
ស្លាប់មនុស្សម្នាក់ ឈ្មោះ សេក សាវួយ អ្នកបើកម៉ូតូ និងរបួសមនុស្សស្រាលចំនួន 09នាក់ ស្រី 4នាក់។ ខូចខាតរថយន្តធ្ងន់ 02 គ្រឿង និងម៉ូតូធ្ងន់ 01គ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពី អ្នកបើកបររថយន្តម៉ាក TOYOTA HILUX RIVO បើកមិនប្រកាន់ស្តាំ។
ក្រោយពេលកើតហេតុរួចកម្លាំងជំនាញបានចុះទៅជួយ សង្រ្គោះជនរងគ្រោះ យកទៅមន្ទីរពេទ្យ និងធ្វើការប្រគល់សព ជនរងគ្រោះជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕
ភ្នំពេញ៖យោងតាមរយៈសារព័ត៌មានធំៗ ក៏ដូចជាសារព័ត៌មាន The New York Times ចេញផ្សាយឲ្យដឹងថា, អ្នកនាំពាក្យក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គម Facebook បានអះអាងយ៉ាងច្បាស់ថា ក្រុមហ៊ុនពុំបានបិទ ឬលុបហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះទេ គឺសម្តេចជាអ្នកប្រកាសបិទខ្លួនឯង។
ការបញ្ជាក់របស់អ្នកនាំពាក្យក្រុមហ៊ុន Meta បានធ្វើឡើងបន្ទាប់ពី មានការផ្សព្វផ្សាយនូវពាក្យចចាមអារ៉ាមថា ក្រុមហ៊ុនហ្វេសប៊ុក បានសម្រេចបិទហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន ដោយសារការរំលោភសិទ្ធិមនុស្ស ឬសិទ្ធិនយោបាយជាដើម។
សូមជម្រាបថាកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចហ៊ុន សែន បានលុបចោល Facebook ជាស្ថាពរតែម្តង និងបានស្នើឲ្យក្រុមហ៊ុន Facebook លុបចោលឈ្មោះសម្តេចចេញពីបញ្ជីក្រុមហ៊ុន Facebook ទៀតផង។
នៅក្នុងវេទិកាសាធារណៈមួយ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងចោទសួរទៅក្រុមហ៊ុន Facebook ថាតើគោលនយោបាយ Facebook មានបានពិនិត្យមើលក្រុមប្រឆាំងប្រមាថព្រះមហាក្សត្រ ប្រមាថសម្តេច ភរិយា និងកូនសម្តេចដែរទេ? សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅហ្វេសប៊ុកថា កុំយកបញ្ហាបច្ចេកទេសមកនិយាយ ហើយបំភ្លេចភាពតិរិច្ឆានរបស់ក្រុមប្រឆាំងធ្វើមកលើសម្តេច។
សម្តេចបានថ្លែងដូច្នេះថា «Facebook គេមានគោលការណ៍របស់គេ ខ្ញុំទទួលការគោរព ប៉ុន្តែ Facebook មើលរំលងទៅលើបញ្ហាមួយចំនួន ដែលធ្វើខុសនឹងគោលនយោបាយរបស់ Facebook»។
បន្ថែមពីលើនោះទៀត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសាររយៈពេលកន្លងមកមានការ ក្លែងបន្លំគណនីហ្វេកបុក (Facebook) សម្តេចជាច្រើនដែលមានរហូតជាង២០ ដែលធ្វើឲ្យមានការភ័នច្រឡំ ពីអ្នកប្រើប្រាស់ Facebook ដូចគ្នា។ ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះ សម្តេចបានរកឃើញបណ្តាញទំនាក់ទំនង ដែលមានប្រសិទ្ធភាពជាង គឺបណ្តាញតេឡេក្រាម (Telegram) ដែលមិនបារម្ភពីការចូលលួចដូច Facebook នោះទេ។
សម្តេចសូមការយោគយល់ ពីអ្នករាប់សម្តេចតាម Facebook និងសូមបង្វែរមកភ្ជាប់ជាមួយឆាណែល Telegram របស់សម្តេចវិញ ដើម្បី ទទួលបានព័ត៌មាន និងមានយោបល់មកសម្តេច តាមរយៈតេឡេក្រាមវិញ។ សម្តេចក៏បានបង្កើតគណនី TikTok ដើម្បីចែករំលែកព័ត៌មាន និងប្រសាសន៍ផងដែរ។
ទោះជាយ៉ាងនេះក្តី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់។
ជាមួយគ្នានេះដែរក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ៕ដោយនាគខៀវ
ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គីភ័យឆាបឆេះ។ ហេតុការណ៍បានកើតឡើង នៅថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣វេលាម៉ោង ១១និង៣០នាទី ន(ភូមិប៉ាក់ប៉ាន់ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួក លោកវរសេនីយ៍ឯក ទេព ពុំសែន បានឲ្យដឹងថាករណីអគ្គីភ័យនេះផ្ទះម្ចាស់ឈ្មោះ ចៀម យន់ ភេទស្រី (ស្រ្តីមេម៉ាយ) អាយុ៦១ឆ្នាំ មុខរបរ ធ្វើស្រែនៅភូមិប៉ាក់ប៉ាន់ឃុំ សសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប។
អធិការនគរបាលស្រុកពួកបន្តថាផ្ទះដែលការឆេះ មានប្រវែង៨ គុណ៩ម៉ែត្រថ្មក្រោមឈើលើ ប្រក់ស៊ីប្រូជញ្ជាំងក្តារ។
ហេតុការណ៍នេះការជួយអន្តរាគមន៍ ក្នុងពេលកំពុងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ប្រជាការពារនិងប្រជាពលរដ្ឋ ជួយសង្គ្រោះនិងពន្លាត់រថយន្តពន្លត់អគ្គីភ័យពុំបាន
ចេញជួយអន្តរាគន៍ទេ ដោយផ្លូវតូចចូលពុំរួចបណ្តាលឲ្យខូចខាតទាំងស្រុង និងទ្រព្យសម្បត្តិប្រើប្រាស់ទាំងអស់។មូលហេតុ: ភ្លើងធូប អាសនះ(បារមី)៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដល់ក្រុមប្រឆាំងក្រៅស្រុក កុំប្រមាថ និងកុំព្រហើនឱ្យសោះ ចំពោះករណីសម្តេចសម្រេចលុបចោល Facebook ដែលមានចំនួនអ្នកតាមដាន ១៤លាននាក់ ហើយថាបើកពួកគេតែព្រហើន សម្តេច អាចបញ្ជាឱ្យបិទ Facebook នៅកម្ពុជា ច្បាស់ណាស់ក្រុមប្រឆាំងនឹងដាច់ផ្ងារ បាត់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងស្រុក។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បើទោះបីសម្តេចលុបចោល Facebook ក៏ពិតមែនប៉ុន្តែសម្តេចនៅតែរក្សាបានទំនាក់ទំនងជាមួយប្រជាពលរដ្ឋ តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងទៀត ដូចជា Telegram, TikTok ជាដើម។
សារព្រមានធ្វើឡើងនៅខេត្តពោធិ៍សាត់ ក្នុងឱកាសសំណេះសំណាល ជាមួយកម្មករ កម្មការិនី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ។
សូមជម្រាបថានៅថ្ងៃព្រហស្បតិ៍ យប់មិញ សម្ដេចតេជោហ៊ុន សែន បានសរសេរសារនៅលើទំព័រតេឡេក្រាមថា៖
បងប្អូនជនរួមជាតិជាទីស្រឡាញ់!
ដោយសាររយៈពេលកន្លងមកមានការ
ក្លែងបន្លំគណនីហ្វេកបុក(Facebook)
ខ្ញុំជាច្រើនដែលមានរហូតជាង២០ដែលធ្វើ
ឲ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ម្យ៉ាងទៀតមួយរយៈពេលចុងក្រោយនេះខ្ញុំបានរក
ឃើញបណ្តាញទំនាក់ទំនងដែលមាន
ប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម
(Telegram)ដែលមិនបារម្មណ៍ពីការចូល
លួចដូចFacebook ។
អាស្រ័យហេតុនេះខ្ញុំសម្រេចបញ្ឈប់ជា
ស្ថាពរពីការប្រើប្រាស់Facebook
ដែលមានអ្នកចូលរួមជាង១៤លាននាក់។
ខ្ញុំសូមស្នើឲ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាមនិងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook ។
ខ្ញុំសូមការយោគយល់ពីអ្នករាប់អានខ្ញុំតាម
Facebook និងសូមបង្វែរមកភ្ជាប់ជាមួយ
ឆាណែលtelegram របស់ខ្ញុំវិញដើម្បី
ទទួលបានព័ត៌មាននិងមានយោបល់មកខ្ញុំ
តាមរយៈតេឡេក្រាមវិញ។
ខ្ញុំក៏បានបង្កើតគណនីTikTok ថ្មីនិងមាន
មនុស្ស២នាក់យកឈ្មោះខ្ញុំទៅបង្កើត
TikTok ដែលមួយមានអ្នកតាមជាង៣០មុឺននាក់ ចូលចិត្តជាង៤លាននាក់ ឯមួយទៀតមានអ្នកតាម១លាន២សែន
នាក់និងអ្នកចូលចិត្តជាង១២លាននាក់។
ចាប់ពីពេលនេះFacebook ណាមាន
ឈ្មោះហ៊ុន សែនគឺក្លែងក្លាយទាំងអស់៕ដោយនាគខៀវ
អភិបាលខេត្តកំពង់ចាមលោកអ៊ុន ចាន់ដា បានអំពាវនាវដល់អាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមការពារសុខសន្តិភាព ដេីម្បីបន្តការអភិវឌ្ឍមរីកចម្រើនទៅមុខទៀត ជាពិសេសសូមនាំគ្នាទៅបោះឆ្នោត តំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ផងដែរ។
អភិបាលខេត្តកំពង់ចាម បានអះអាងថា បងប្អូនអាជីវករផ្សារធំជាង ៣០០តូប ទទួលបានដំបូលថ្មី ប្រមាណជា ៣០០០ម៉ែត្រការ៉េ ពីសម្តេចតេជោ ហ៊ុន សែន។
លោកថ្លែងបែបនេះក្នុងពេលប្រកាសជូនដំបូលផ្សារដល់អាជីវករផ្សារធំ ក្រុងកំពង់ចាម នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
អភិបាលខេត្តកំពង់ចាម បានថ្លែងថា បន្ទាប់ពីមើលឃើញនូវការលំបាក របស់បងប្អូនអាជីវករ ដោយនៅរដូវវស្សាទឹកលិច ហើយរដូវប្រាំងក្តៅខ្លាំង គ្មានខ្យល់ចេញចូលគ្រប់គ្រាន់នោះ រដ្ឋបាលខេត្ត ក៏បានស្នើសុំទៅ សម្តេចតេជោ ហ៊ុន សែន ដេីម្បីរៀបចំការសាងសង់ដំបូលផ្សារផ្សារធំនេះ ក្នុងទំហំប្រមាណជាង ៣០០០មែត្រការ៉េ ដែលមានជាង ៣០០តូបលក់ដូរ ដើម្បីកែលំអរបរិយាកាស នៃការលក់ដូរ ដោយផ្តល់នូវផាសុខភាព ជូនអាជីវករ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ទៀតថា ផ្សារទាំង៣ក្នុងក្រុងកំពង់ចាមនេះ គឺផ្សារធំ ផ្សារបឹងកុក និងផ្សារសាមគ្គី ត្រូវបានគ្រប់គ្រងដោយគណៈអាជីវករផ្សារ ដែលបានបោះឆ្នោតជ្រើសរើស ឡើងដោយបងប្អូនអាជីវករ អ្នកលក់ដូរ ក្នុងផ្សារនីមួយៗដោយផ្ទាល់នាពេលកន្លងមក។ គេសង្កេតឃើញថា ការគ្រប់គ្រងផ្សារ មានសណ្តាប់ធ្នាប់ និងអនាម័យ ហេីយការទារថ្លៃភាស៊ីប្រកបដោយភាពរីកចម្រើន និងអភិវឌ្ឍន៍ ដោយចំណូលដែលបានមកពីការការប្រមូលភាស៊ី ត្រូវបានយកទៅជួសជុល កសាង រៀបចំសណ្តាប់ធ្នាប់ ក្នុងផ្សារកាន់តែមានភាពល្អប្រសើរឡើង ទៅតាមការប្តេជ្ញាចិត្ត របស់គណៈអាជីវករ ចំពោះការយកពន្ធដា គឺខាងសាលាក្រុងលែងទទួលយកទៀតដែរ ដោយអនុគ្រោះទៅឲ្យគណៈអាជីវករ ដេីម្បីយកថវិកាទាំងអស់នោះទៅធ្វើការដោះស្រាយ ក្នុងការកសាងអភិវឌ្ឍន៍ផ្សារជាបន្តបន្ទាប់ផងដែរ៕
ខេត្តសៀមរាប៖ក្លឹបកីឡាវាយសីខេត្តសៀមរាប នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញ បាននាំយកថវិកា ដែលបានមកពីការប្រកួតកីឡាវាយសីមិត្តភាព ទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ។
សូមជម្រាបថាកាលពីថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងទៅនេះ លោក សេង សៀកហួរ EASY CASH, លោក PK ភក្ដី, លោក សោម សមសក្ដិ ប្រធានក្លឹបកីឡាវាយសីខេត្តសៀមរាប និងក្រុមអ្នកលេងវាយសីខេត្តសៀមរាប បានរៀបចំការប្រកួតវាយសីមិត្តភាពមួយ ក្រោមប្រធានបទ កីឡារស់នៅក្រោមដំបូលសន្តិភាព និងកីឡានាំមកនូវមិត្តភាព សុខភាព និងសាមគ្គីភាព ក្នុងគោលបំណងពង្រឹងកីឡា វាយសី នៅខេត្តសៀមរាប និងបង្ហាញចេញពីមិត្តភាព សាមគ្គីភាព និងការចែករំលែក ដែលប្រព្រឹត្តឡើងនៅ ក្លឹបកីឡាវាយសីខេត្តសៀមរាប។
ដំណើការកម្មវិធីទាំងមូល ប្រកបទៅដោយរលូន និងពោរពេញទៅដោយភាពស្វាហាប់ កីឡាករទាំងអស់បានបង្ហាញ នូវទេពកោសល្យ និងបច្ចេកទេស ក្នុងការលេងវាយសី បានយ៉ាងប្រសើរ។ ចំណែកឯថវិកាមួយចំនួនដែលសេសសល់ពីការរៀបចំការប្រកួតនេះ ត្រូវបានក្រុមការងារក្លឹបកីឡាវាយសីខេត្តសៀមរាប យកទៅប្រគល់ជូន មន្ទីរពេទ្យកុមារអង្គរ ដើម្បីធ្វើការចូលរួមក្នុងការឧបត្ថម្ភ ជួយកុមារកម្ពុជា ជាមួយមន្ទីរពេទ្យ ដែលបាននិងកំពុងបំពេញបេសកកម្មមនុស្សធម៌ ពិនិត្យនិងព្យាបាលជម្ងឺកុមារដោយឥតគិតថ្លៃ។
ក្លឹបកីឡាវាយសីខេត្តសៀមរាប សូមធ្វើការថ្លែងអំណរគុណ ចំពោះការចូលរួម ពីសំណាក់កីឡាករទាំងអស់ ក៏ដូចជាអ្នកគាំទ្រ និងក្រុមការងាររៀបចំកម្មវិធីប្រកួតនេះទាំងមូល។ សូមជូនពរដល់កីឡាករគ្រប់រូប ក៏ដូចជាលោក លោកស្រីទាំងអស់ សូមជួបប្រទះតែសំណាងល្អ សុខភាពមាំមួន រកទទួលទានមានបាន និងជោគជ័យគ្រប់ភារកិច្ច។
– លេខទូរស័ព្ទទំនាក់ទំនង៖ 078 88 19 19
– ទីតាំង៖ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប


