Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤%
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ
អាជ្ញាធរខេត្តសៀមរាប៖ កុំលើកលែងឱ្យសោះសិស្សណាមករៀនមិនទាន់ម៉ោងកំណត់ឬអវត្តមានគ្មានមូលហេតុ
អភិបាលខេត្តសៀមរាប៖ បើសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖ លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត ស្នងការរងខេត្តសៀមរាបទទួលផែនកណ្ដាលព្រហ្មទណ្ឌខេត្តបានឲ្យដឹងថាកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៅថ្ងៃទី ១២ខែ សីហា ឆ្នាំ២០២០នេះបាន សហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន អធិការក្រុង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ នឹងប្រជាការពារភូមិសង្កាត់ ស្វាយដង្គំ ស្រាវជ្រាវនិងសើុបអង្កេត ចាប់ខ្លួននារីម្នាក់។

ជនសង្ស័យឈ្មោះ តាំង ជែនី ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លទ្ធផលធ្វើតេស្ត វិជ្ជមាន។

លោកឧត្តមសេនីយ៍ត្រីភឹង ចិន្ដារ៉េត បន្តថាករណីនេះដកហូតគ្រឿងញៀន ៩កញ្ចប់ … ៨កញ្ចប់តូច និង១កញ្ចប់ធំ និងថង់សម្រាប់វេចខ្ជប់គ្រឿនញៀនមួយចំនួន។  លោកថាបានប្រគល់ជនសង្ស័យអោយទៅការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន ដើម្បីបន្តនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តព្រៃវែង៖ ប្រជាពលរដ្ឋជាង៣០គ្រួសារ រស់នៅឃុំកំពង់ពពិល ស្រុកពារាំង ដែលបានលក់ដី ឲ្យក្រុមហ៊ុនមានរយៈពេលជិតមួុយឆ្នាំមកហើយ ក៏ប៉ុន្តែ ពួកគាត់នៅពុំទាន់ទទួលបានលុយគ្រប់ចំនួន ពីខាងក្រុមហ៊ុនអ្នកទិញដីនៅឡើយទេ។
ករណីបែបនេះពួកគាត់ស្នើសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ផង។ ក្រុមប្រជាពលរដ្ឋថាពួកគាត់បានលក់ដីអាស្រ័យផលរបស់ខ្លួនម្នាក់ៗមានទំហំ ចាប់ពី០១ហិកតាដល់០៧ហិកតា នៅចំណុច(បឹងបាយសី)ស្ថិតនៅក្នុងឃុំកំពង់ប្រាំង និងឃុំកំពង់ពពិល ស្រុកពារាំង ឱ្យទៅក្រុមហ៊ុន។  ដោយពលរដ្ឋខ្លះទទួលបាន១០% ខ្លះបាន២០% ខ្លះបាន៥០%ទៅ៦០% និងខ្លះទៀតពុំទាន់បានលុយទាល់តែសោះ។ ហើយខ្លះទៀតបានត្រឹមលុយកក់បន្តិចបន្តួច ក៏ក្រុមហ៊ុនលើកទំនប់យកដីពួកគាត់ទាំងអស់ដែរ ដោយឡែក(អ្នកបានលុយគ្រប់គឺរក្សាភាពស្ងៀមស្ងាត់)។

កសិករឈ្មោះ ផល ផាន ភេទប្រុសអាយុ៣៩ឆ្នាំ មានទីលំនៅភូមិពហ៊ារ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង បានអះអាងនៅល្ងាចថ្ងៃទី១១ខែសីហា២០២០ថា៖ លោកផ្ទាល់ បានលក់ដីអាស្រ័យផល ត្រង់ចំណុច(បឹងបាយសី)នៅក្រោយភូមិកំពង់ប្រាំង ឃុំកំពង់ប្រាំង ស្រុកពារាំង ដែលមានទំហំជិត៥ហិកតា ឱ្យទៅក្រុមហ៊ុន កាលពីខែមករា ឆ្នាំ២០២០ ដោយក្នុង១ហិកតាតម្លៃ១១,០០០$ បើសរុបបាន៥២,៨០០$ ចាប់តាំងពីពេលលោកលក់រហូតដល់បច្ចុប្បន្នគឺបានទទួលលុយ២លើកសរុបស្មើ១១,០០០$ ហើយនៅសល់៤១,៨០០$ទៀត គឺក្រុមហ៊ុនមិនអោយគាត់ឡើយ។ ដោយយកលេសនិងលើកពេលរហូតពី១ខែទៅ១ខែ ខណៈដីគាត់ត្រូវបានក្រុមហ៊ុនលើកទំនប់ព័ទ្ធយក តាំងពីពេលលក់ដំបូងម្ល៉េះ។

បុរសខាងលើបន្តថា៖ ខ្ញុំកំសត់ណាស់លក់ដីអោយគេហើយ គេមិនអោយលុយ ពេលទៅយកលុយម្ដងៗដូចទៅសុំទានគេអញ្ចឹង គឺគេស្ដីឱ្យពីមុខពីក្រោយ? មិនមែនតែខ្ញុំទេ ពលរដ្ឋនៅភូមិពហ៊ារ និងភូមិខ្សុំត្បូង ជិត៤០គ្រួសារ ក៏មានវាសនាមិនខុសពីលោកដែរ។ (ដីគេយកអស់ឯលុយយកមិនបាន) ដល់រាយការណ៍ទៅលោកមេឃុំកំពង់ពពិល ម្ដងជាពីរដង គឺបានត្រឹមសម្រួល!(រីឯលុយនៅតែមិនបានដដែល)។ កត្តាបែបនេះកសិករម្នាក់ៗមិនហ៊ានចេញមុខតវ៉ាទេ ព្រោះតំណាងក្រុមហ៊ុនឈ្មោះ ស៊ុម សុខមាន(ហៅថេត)ជាមនុស្សមានលុយនិងមានឥទ្ធិពលខ្លាំង ដោយបានប្រើគ្រឿងចក្រលើកទំនប់ព័ទ្ធដីមុនទិញ ជាហេតុនាំឱ្យម្នាក់ៗខ្លាចក្រុមហ៊ុនរំលោភយកដីគាត់ ទើបបង្ខំចិត្តលក់ដីបឹងបាយសីតែម្ដងទៅ។

មិនតែប៉ុណ្ណោះក្រោយពេលលក់ដីរួចហើយ គឺពិបាកយកលុយពីក្រុមហ៊ុន បានត្រឹមនាំគ្នាកើតទុក្ខ និយាយខ្សឹបខ្សៀវពីមួយទៅមួយ មិនហ៊ានចេញមុខទេ ហើយបើនរណាហ៊ានចេញមុខតវ៉ា គឺក្រុមហ៊ុនមិនអោយលុយឡើយគឺអត់,,,? ។
ចំណែកបុរសម្នាក់ទៀតឈ្មោះអេង ឯម អាយុ៣៣ឆ្នាំនៅភូមិពហ៊ារ ក៏បានលើកឡើងស្រដៀងគ្នានេះដែរថា គាត់លក់ដីនៅ(បឹងបាយសី)ចំនួន២ហិកតា ប៉ុន្តែក្រុមហ៊ុនលោក(ថេត)ឱ្យលុយតែ១ហិកតាប៉ុណ្ណោះ សល់១ហិកតាទៀត គឺលើកពេលរហូត មិនឱ្យលុយឡើយតាំងពីចុងឆ្នាំ២០១៩រហូតដល់ពេលនេះ។

ចំណែកអ្នកស្រី ចាន់ សុខឃឿន នៅភូមិពហ៊ារ បានអះអាងផងដែរថា៖ គាត់លក់ដីនៅទីនោះ ទំហំជាង៦ហិកតា ក្រោយពេលលក់រួចក្រុមហ៊ុនបានលើកពេលរហូត ប៉ុន្តែបានអោយលុយគាត់ចំនួន៦លើក គឺនៅខ្វះ១២,៤៧២$ទៀត ដែលក្រុមហ៊ុនមិនព្រមអោយទាល់តែសោះ ហើយជារៀងរាល់លើក ទៅទារលុយដូចទៅសុំទានគេ។

សូមរម្លឹកថាក្រោយផ្ទុះការរិះគន់តាមសារព័ត៌មាននិងពេញបណ្ដាញសង្គម រឿងក្រុមហ៊ុនលើកទំនប់ព័ទ្ធដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់) ដោយបោះបង្គោលរំលោភយកដីរបស់ ឈ្មោះ មិន ឆាង ជាង៣ហិកតា ដោយបានកាយផ្ដាច់ផ្លូវនិងកាយរំលោភយកដីគាត់ជិតកន្លះហិកតាបន្ថែមទៀត លើកទំនប់ខ្វាត់ខ្វែង បិទប្រព័ន្ទទឹកផងដែរ។ ប៉ុន្តែលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង បានចេញលិខបញ្ជាក់ថា ផ្ទៃដី(បឹងបាយសី)ទាំងមូល មានទំហំតែ១៦០ហិកតាប៉ុណ្ណោះ ចំពោះដីបឹងថ្លុកត្រីក្រាញ់លោកមេឃុំថា៖ពុំមានការលក់ដូរទេ)។ ទោះយ៉ាងណាក្រុមពលរដ្ឋបញ្ជាក់ថា៖ ដី(បឹងបាយសី)និង(បឹងថ្លុកត្រីក្រាញ់)គឺក្រុមហ៊ុនបានទិញយកអស់ហើយ។  កសិករអ្នកដាំដុះនៅទីនោះអះអាងថា៖ដី(បឹងបាយសី) ទាំងនៅក្នុងតំបន់ឃុំកំពង់ពពិល និងឃុំកំពង់ប្រាំង គឺមានទំហំជាង៣០០ហិកតាឯណោះ មិនមែនជាង១៦០ហិកតា(ដូចលោកមេឃុំកំពង់ប្រាំង លើកឡើងនោះទេ។

ពលរដ្ឋ៖ខ្ញុំធ្វើកសិកម្មនឹងដី ខ្ញុំច្បាស់រឿងដីមិនត្រឹមតែប៉ុណ្ណោះ សូម្បីមេការក្រុមហ៊ុនឈ្មោះ(ហាន)និងឈ្មោះ(ចែម) ក៏ធ្លាប់អះអាងប្រាប់គាត់ដែរថាដីបឹងបាយសីជាង៣០០ហិកតា។ ពាក់ព័ន្ធលោក ថឹង សំនៀង មេឃុំកំពង់ពពិលបានបញ្ជាក់ថា៖ លោកច្បាស់ណាស់រឿងដីបឹងក្នុងមូលដ្ឋាន ចំពោះ(ដីបឹងបាយសី)បើសរុបទាំង២ឃុំ គឺមានទំហំជាង៣០០ហិកតា។លោកថា ពលរដ្ឋដែលមិនទាន់ទទួលលុយគ្រប់ ចន្លោះពី៣០ទៅ៤០គ្រួសារ គឺនៅភូមិពហ៊ារនិងខ្សុំត្បូង ឃុំកំពង់ពពិល។

បើតាមប្រភពថាការចេញលិខិតបញ្ជាក់របស់លោក សាត ហ៊ាង មេឃុំកំពង់ប្រាំង គឺផ្ទុយស្រឡះទៅនិងការអះអាងរបស់ពលរដ្ឋអ្នកអាស្រ័យផលជាក់ស្ដែង និងលោក ថឹង សំនៀង មេឃុំកំពង់ពពិល។

ទោះជាយ៉ាងណាក្ដីពលរដ្ឋសុំស្នើរដល់សម្ដេចតេជោ ក៏ដូចជាក្រសួងពាក់ព័ន្ធ ជាពិសេសគីលោក ជា សុមេធី អភិបាលខេត្តព្រៃវែងសូមមេត្តាជួយរកយុត្តិធម៌អោយពួកគាត់ដោយក្ដីអនុគ្រោះ ខណៈម្នាក់ៗលក់ដីជិត១ឆ្នាំហើយមិនបានលុយគ្រប់ រីឯដីពួកគាត់ត្រូវក្រុមហ៊ុន ឈូសឆាយលើកទំនប់យកគ្មានសល់។

ជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋទៅលើក្រុមហ៊ុននេះបណ្ដាញសៀមរាបប៉ុស្តិ៍នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដែលទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖ពិតជាហ៊ានណាស់ឃើញគេអង្គុយផឹកមុខបន្ទប់បែជាដេញកាប់រួចយកទូរស័ព្ទបានសម្រេច គេចខ្លួនតែត្រូវបាននគរបាលឃាត់ខ្លួនបាន។
ជនសង្ស័យឈ្មោះ ណិប វណ្ណា ហៅព្រំ ភេទប្រុស អាយុ 29 ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ពាក់ព័ន្ធករណីអំពើលួចដោយមានស្ថានទម្ងន់ទោស (ប្រើប្រាស់អាវុធ) និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯកណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាបបានឲ្យដឹងថា
ករណីនេះនៅថ្ងៃទី 07 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 21,30 នាទីស្ថិតនៅក្រុមទី 12 ភូមិបន្ទាយចាស់សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ផែនទីណារឹទ្ធ ស្រីស្រស់ ភេទស្រីអាយុ ១៨ ឆ្នាំ មុខរបស់សិស្សស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប និងមិត្តភក្កិចំនួន 03 នាក់ទៀត បាននាំគ្នាអង្គុយផឹកស៊ីនៅមុខបន្ទប់ជួលពេលនោះស្រាប់តែមានជនសង្ស័យចំនួន 02 នាក់ ដែលជាមនុស្សប្រុស អាយុប្រហែលជាង 20 ឆ្នាំមិនធ្លាប់ស្គាល់គ្នាបានធ្វើសកម្មភាពប្រើកាំបិតដេញកាប់ទៅលើជនរងគ្រោះនិងមិត្តភ័ក្ររបស់គាត់ហើយបាននាំគ្នារត់ចូលក្នុងបន្ទប់ ពេលដែលជនរងគ្រោះ និងមិត្តភ័ក្រ្តរត់ចូលក្នុងបន្ទប់ ដោយបានទុកទូរស័ព្ទចំនួន 02 គ្រឿង នៅកន្លែងតុអង្គុយផឹកស៊ីគឺទូរស័ព្ទម៉ាក iphone 8,plus ពណ៌ស និងម៉ាក iphone 7 plus ពណ៌ផ្កាឈូកពេលនោះត្រូវបានជនសង្ស័យទាំង 2នាក់បានលួចយកទូរស័ព្ទទាំង 2 គ្រឿងហើយរត់គេចខ្លួនបាត់បាត់។
ក្រោយមកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្លក្រាម។ លោកអធិការថា ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុ និងកំណត់មុខសញ្ញាបាន ។ លុះមកដល់ថ្ងៃទី 11 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 08 និង 00 នាទីព្រឹក បានធ្វើការនាំខ្លួនឈ្មោះ ចេវ ឧត្តម ហៅដំ ភេទប្រុស អាយុ33ឆ្នាំ មុខរបរកម្មករសំណង់ និងប្អូនប្រុសរបស់គេឈ្មោះ ចេវ វិដេត ហៅតាក់ ភេទប្រុស អាយុ 25 ឆ្នាំ មុខរបរកម្មករសំណង់ ទាំងពីរនាក់មានទីលំនៅបច្ចុប្បន្នភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម។ ដោយបានធ្វើការឆែកឆេរនៅក្នុងបន្ទប់លើផ្ទះរបស់អ្នកទាំងពីរនាក់បានឃើញទូរស័ព្ទមួយគ្រឿង iphone 8plus ពណ៌ស ដែលជាទូរស័ព្ទរបស់ជនរងគ្រោះ នៅក្នុងបន្ទប់លើផ្ទះរបស់ពួកគេ។
ក្រោយពីការសាកសួរអ្នកទាំងពីរអ្នកបានឆ្លើយសារភាពថាទូរស័ព្ទមួយគ្រឿងនេះរូបគេបានឃើញឈ្មោះ ណិប វណ្ណា ហៅព្រំ និងប្អូនប្រុសបង្កើតរបស់ពួកគេឈ្មោះ ចេវ ពិដោ ហៅតោ អាយុ 23 ឆ្នាំ បានយកមកបង្ហាញពួកគេ ប៉ុន្តែពួកគេមិនបានដឹងថាបានមកពីណានោះទេ។
លោកអធិការបញ្ជាក់ថា លុះមកដល់ថ្ងៃទី 12 ខែសីហា ឆ្នាំ 2020 វេលាម៉ោង 09 និង 00 នាទីព្រឹកបានធ្វើការស្រាវជ្រាវនិងនាំខ្លួនឈ្មោះ ណិប វណ្ណា ហៅព្រំ មកធ្វើការសាកសួរ។ ជនសង្ស័យឈ្មោះ ណិប វណ្ណា បានឆ្លើយសារភាពថារូបខ្លួននឹងឈ្មោះ ចែវ ពិដោ ហៅតោ ពិតជាបានធ្វើសកម្មភាពប្រើកាំបិតដេញកាប់ជនរងគ្រោះរួច និងយកទូរសព្ទដៃរបស់ជនរងគ្រោះទាំងពីរគ្រឿងខាងលើពិតប្រាកដមែន។ ដោយទូរស័ព្ទមួយគ្រឿងម៉ាក 7 plus ពណ៌ផ្កាឈូក រូបគេនឹងឈ្មោះ ចេវ ពិដោរ យកទូរស័ព្ទមួយគ្រឿងទៀតពួកខ្លួនទុកចោលនៅក្នុងបន្ទប់លើផ្ទះរបស់ឈ្មោះ ចេវឧត្តម។
បើតាមអធិការថាបានធ្វើការដកហូតទូរស័ព្ទទាំងពីរគ្រឿងបានមកវិញ និងធ្វើការប្រគល់ឲ្យជនរងគ្រោះយកទៅប្រើប្រាស់។ ចំណែកជនសង្ស័យឈ្មោះ ចេវ ពិដោ បានរត់គេចខ្លួនបាត់។
ជុំវិញករណីនេះសមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរខេត្តបានអះអាងថាដើម្បីឱ្យការប្រារព្ធពិធី សម្រាកសៀមរាបប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក រដ្ឋបាលខេត្តសូមធ្វើការបិទចរាចរណ៍មួយចំនួនក្នុងក្រុងសៀមរាបរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ នៅតាមបណ្តាផ្លូវមួយចំនួនដូចជា ៖
-ពិធីតាំងពិពណ៌នឹងបិទចរាចរណ៍ពីម៉ោង ០៨:០០នាទី-២១:០០នាទី
-កម្មវិធីជិះកង់កំសាន្ត ផ្សារទឹកនឹងបិទចរាចរណ៍ពីម៉ោង០៩:០០នាទី-២១:០០នាទី
-ផ្លូវមុខវត្តដំណាក់នឹងបិទចរាចរណ៍ពីម៉ោង១២:០០នាទី-២១:០០នាទី
-ផាប់ស្ទ្រីត (PUB STREET) នឹងបិទចរាចរណ៍ពីម៉ោង១៨:០០នាទី-២៤:០០នាទីសូមពិនិត្យផ្លូវដែលបានបិទចរាចរណ៍ដូចមានក្នុងផែនទីខាងក្រោម៖

 

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ខ្មោច​នាវា​ចម្បាំង​មួយគ្រឿង រួម​ជា​មួយ​គ្រាប់​យុទ្ធភ័ណ​មិន​ទាន់​ផ្ទុះ​ ចំនួន​៣ប្រភេទ​ ត្រូវ​បាន​គេ​រក​ឃើញ​នៅក្នុង​ទឹក​ទន្លេមេគង្គ​ ស្ថិត​ក្នុង​ភូមិវាល​ ឃុំមានជ័យ​ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម។ ករណីនេះគេសង្ស័យថាជាសំណល់ពីសម័យសង្គមរាស្ត្រនិយម​។
សុំបញ្ជាក់ថានៅថ្ងៃទី១២ខែសីហាឆ្នាំ​ព្រឹកមិញនេះ លោក​​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​ខ្មោច​នាវា​លិច​ទឹក​ខាងលើ​ ដើម្បី​រៀបចំ​ឲ្យ​មាន​កម្លាំង​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​នោះ​ រហូត​គ្រាប់​យុទ្ធភ័ណ​ទាំងអស់​ ត្រូវ​បាន​យក​ចេញ​ដោយ​សុវត្ថិភាព​។
លោក​អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ឲ្យ​ចូល​ទៅ​ធ្វើការ​នេសាទ​ក្នុង​តំបន់​ហាមឃាត់​នោះ​ជាដាច់ខាត​ ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ ​ដល់អាយុជីវិតបានគ្រប់ពេល។
ដូច្នេះ​ត្រូវ​រង់ចាំ​រហូត​មន្ត្រី​​ជំនាញ​ មក​ធ្វើការ​បោសសម្អាត​ ​​គ្រាប់​យុទ្ធភ័ណ​ទាំងនោះ​ ​រួចរាល់​ហើយ​ទេីប​យេីង​ចូល​ទៅ​បាន។
គួរ​បញ្ជាក់​ថា កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ក្រុម​ហ៊ុនសហគ្រាសសុភារ័ត្នអភិវឌ្ឍន៍​ ​បាន​បូមយក​ខ្សាច់​នៅ​តំបន់​នោះ​ ហើយ​ដឹក​យក​ទៅ​ដល់​រាជធានី​ភ្នំពេញ​ ទេីប​ប្រទះ​ឃើញ​គ្រាប់​ ចំនួន​៣ប្រភេទ​ គឺមាន​ ១-គ្រាប់AK57​ចំនួន៣គីឡូក្រាម​ ២-គ្រាប់៦០មីលីម៉ែត្រ​ ចំនួន១៦គ្រាប់​ និងគ្រាប់៨០មីលីម៉ែត្រ​ ចំនួន១គ្រាប់​។ អាជ្ញាធរមូលដ្ឋាន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ ដែល​មាន​មន្ត្រីស៊ីម៉ាក់​ និង​ក្រុមជំនាញមុជទឹក​ ដែលមានទីស្នាក់ការនៅខេត្តកំពង់ឆ្នាំង​ មកមុជទឹកពិនិត្យទីតាំងបូមខ្សច់​នោះ​ លទ្ធផល មុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យឃើញទ្រង់ទ្រាយជា ម៉ារីន (នាវា​ចម្បាំង​)​ មួយគ្រឿង​ ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ធំ៖ លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់ នៅថ្ងៃទី ១២ ខែ សីហាព្រឹកមិញ បានដឹកនាំកម្លាំងនគរបាល ស្រុកសណ្ដាន់ ចុះរុះរើទីតាំងបនល្បែងស៊ីសងខុសច្បាប់ មួយកន្លែង ត្រូវបានរុះរើបំផ្លាញចោល។

សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខាងលើស្ថិតក្នុង ចំការស្វាយចន្ទី មួយកន្លែង នៅភូមិ អូរពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅរសៀលថ្ងៃទី ១១ខែសីហាម្សិលមិញអញ្ជើញចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម។គួរបញ្ជាក់ថា ដើម្បីចូលរួមកែលម្អសោភណភាពទីក្រុង បង្កើតជាតំបន់បៃតង ឲ្យសាកសមនឹងជ័យលាភីរំដួល៣ទង ដែលខេត្តកំពង់ចាមទទួលបានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាដើម្បីជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅលើទឹកដីនៃដងទន្លេមេគង្គ លោក អ៊ុន ចាន់ដា បានណែនាំដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំដាំដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ១០០ដើម នៅតាមសួនច្បារផ្លូវព្រះមុនីវង្ស និងសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។ ជាមួយគ្នានេះ លោក បានណែនាំដល់មន្ត្រីជំនាញ ពាក់ព័ន្ធចូលរួមថែរក្សា ដើមឈើដែលបានដាំផងដែរ៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនបានឲ្យដឹងថាគ្រូបង្រៀនម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង០៦និងព្រឹក ថ្ងៃទី១២ ខែសីហាឆ្នាំ២០២០ នៅភូមិកញ្ចន់រុន ភូមិប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប។
អាជ្ញាធរបន្តថាករណីនេះបង្កឡើងដោយខ្លួនឯង ជនរងគ្រោះមាន ឈ្មោះឡុក ក្រូច ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរ គ្រូបង្រៀន។ រស់នៅភូមិគោកភ្នំ ឃុំវ៉ារិន ស្រុកវ៉ារិនខេត្តសៀមរាប។

បើតាមសមត្ថកិច្ចមូលហេតុគឺជនរងគ្រោះ បើកម៉ូតូធ្លាក់ក្នុងលូទឹក បណ្ដាលឲ្យស្លាប់តែម្ដង។ បច្ចុប្បន្នសពជនរងគ្រោះ និងម៉ូតូប្រគល់អោយ ក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ប្រមាណជាង ៣០គ្រួសារនៅតំបន់ទំនប់តាសេក ភូមិតាសេក ឃុំកោះរកា ស្រុកកំពង់សៀម​ ​នៅព្រឹកថ្ងៃទី១១ ខែសីហាម្សិលមិញ
លោក​​ អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម​ បានបញ្ជាដល់មន្ត្រីពាក់ព័ន្ធរួមគ្នាការពារផ្ទៃបឹងធម្មជាតិ ក្នុងគោលបំណង ទុករំដោះទឹកជំនន់
ចេញពីក្រុងកំពង់ចាម និងទុកជាផ្លូវនាំទឹក ដើម្បីបម្រើសេចក្តីត្រូវការដល់ប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មផងដែរ។

លោក​អភិបាលខេត្ត​ ក៏បាន​លេីក​ឡើង​ដែរ​ថា​ ផ្ទៃបឹងធម្មជាតិ មានប្រយោជន៍ក្នុងការរំដោះទឹកជំនន់ ហើយក៏ជាផ្លូវ នាំទឹកចូលទៅកាន់តំបន់ទំនាប ដើម្បីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់លើវិស័យកសិកម្មរបស់ពួកគាត់។ ដូច្នេះ​មន្ត្រីជំនាញពាក់ព័ន្ធ​ ត្រូវចុះសិក្សា និងកំណត់ព្រំឲ្យបានត្រឹមត្រូវ ចៀសវាងមានអ្នកឆ្លៀតឱកាសចាក់ដីលុបបឹងយកធ្វើកម្មសិទ្ធិរបស់ខ្លួន។
ទាក់ទិនទៅនឹងដំណោះស្រាយបញ្ហាដីធ្លីប្រជាពលរដ្ឋ៣៤គ្រួសារ នៅតំបន់ទំនប់តាសេក លោកអភិបាលខេត្ត ក៏បានចាត់តាំង​លោក កែវ នាឬទ្ធិ អភិបាល​រង​ខេត្ត​ ដឹកនាំក្រុមការងារចុះសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់សិន ដើម្បីរៀបចំរបាយការណ៍ និងធ្វើការប្រជុំដោះស្រាយលើបញ្ហានោះ នៅពេលក្រោយទៀត​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ សីហា ២០២០

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបង ឃាត់ខ្លួនពីបទកាន់កាប់អាវុធដោយខុសច្បាប់។

លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្តបាត់ដំបង បានអោយដឹងថា ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង១៣និង៤០នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅចំណុចក្រុមទី២៣ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខណ:ដែលជន សង្ស័យកាន់កាប់អា វុធខ្លីមួយដេីមម៉ាក K59 និងគ្រាប់ចំនួន០៦ គ្រាប់ ដោយខុសច្បាប់និងកំពុងស្វែងរកការធ្វេីស កម្មភាព(ជួញដូរ) អាវុធ មួយដេីមនេះ។

ជនសង្ស័យឈ្មោះ សែម សុគន្ធា ហៅ ម៉ាប់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅចំណុចក្រុមទី២៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

លោកប្រធានការិយាល័យបានបញ្ជាក់ថា ជនសង្ស័យខាងលេីគឺជាមុខសញ្ញាដែលស្ថិតក្នុងការតាមដាន របស់សមត្ថកិច្ចផងដែរ ហេីយ ក្នុងពេលធ្វេីការសា កសួរ ជនសង្ស័យបានឆ្លេីយសារភាពថា អា វុធខ្លីមួយដេីមនេះ គេបានធ្វេីសក ម្មភាព(លួច)យកបាន នា ពេលកន្លមក។

ក្រោយសាកសួរបញ្ជូនខ្លួនរួមនិងវត្ថុតាងទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារនៅ ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នេះ បានរៀបចំពិធីបុណ្យទក្ខិណានុប្បទានគម្រប់ ១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនអ្នកឧញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេក មាតាបង្កើត និងជាជីដូនដែលបានទទួលមរណភាព នៅវេលាម៉ោង ២:១២នាទីទៀបភ្លឺ ថ្ងៃ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

ពិធីបុណ្យទក្ខិណានុប្បទានគឺរៀបចំធ្វើឡើងនៅគេហដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅវេលាម៉ោង ២:៣០នាទីរសៀលថ្ងៃនេះ គឺមានការជួបជុំញាតិមិត្តបងប្អូន និងក្រុមគ្រួសារបស់សម្តេចទាំងទ្វេ បន្ទាប់មកមានពិធ៏ថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យ សមាទានសីល និមន្តសម្តេចព្រះរាជគណៈចំនួន ១២អង្គចម្រើនព្រះបរិត្ត និងនិមន្តសម្តេចព្រះវនរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២នៃព្រះរាជាណាចក្រកម្ពុជា ប្រទានព្រះសទ្ធម្មវិសេសទេសនា។

នៅថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា វេលាម៉ោង ៨:៣០ ព្រឹកស្អែកនេះ នឹងមានពិធីថ្វាយគ្រឿងសក្ការៈបូជាព្រះពុទ្ធរូប នមស្សការព្រះរតនត្រ័យសមាទានសីល បន្ទាប់មកសម្តេចព្រះរាជាគណៈចំនួន ១២អង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម និងប្រគេនសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ ពហូទេវាឆ្លង បត្តិទានគាថា។ បន្ទាប់ពីនោះនឹងមានការយាង និងនិមន្តសម្តេចព្រះរាជាគណៈ មន្ត្រីសង្ឃចំនួន ៩៦អង្គ បិណ្ឌបាត្រ ជាកិច្ចបង្ហើយបុណ្យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ សីហា ២០២០

ខេត្តកំពង់ធំ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាទីតាំងបនល្បែងជល់មាន់និងអាប៉ោងមួយកន្លែងបានបើកលេងយ៉ាងអនាធិបតេយ្យ។ ការដែលមានបនល្បែងបែបនេះមិនទាន់ឃើញត្រូវបានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបឥឡូវទេ។
តាមសេចក្ដីរាយការណ៍បញ្ជាក់ថាទីតាំងបនល្បែងខាងលើនៅចំណុចផ្លូវចូល​ព្រះ​អាទិត្យ​ ភូមិ​99 ឃុំមានរិទ្ធ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Older posts
Newer posts
← Previous Page1 … Page557 Page558 Page559 … Page640 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% មេគយ៖ ចំណូលគយនៅឆ្នាំ២០២៥ លើសផែនការរហូតដល់ ២៤% ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ អភិបាលខេត្តកំពង់ចាម ស្នើឲ្យអ្នកពាក់ព័ន្ធ លើកបញ្ហាប្រឈមថ្មីៗ ចំណុចខ្វះខាត និងភាពអសកម្ម សេសសល់ពីឆ្នាំចាស់ ហើយសម្រួចឆន្ទៈរួមគ្នាដោះស្រាយ ប្រកបដោយស្មារតីទទួលខុសត្រូវ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ហៅមន្ត្រីចរាចរណ៍ម្នាក់មកបំភ្លឺ ករណីរត់ការឯកសារឲ្យ​ជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ តម្លៃ ១៦ម៉ឺនដុល្លារ ចុះផ្សាយថ្ងៃទី ២៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×