Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាបុគ្គលិក ក្រុមហ៊ុនអនឡាញអ៊ីនធឺណិតម្នាក់ ឆក់ខ្សែភ្លើង ធ្លាក់ពីលើបង្គោលភ្លើង ផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី27 ខែមេសាឆ្នាំ2020 វេលាម៉ោងវេលាម៉ោងប្រហែល 14និង30នាទី ស្ថិតនៅខាងត្បូងខារ៉ាអូខេហ្វីលីង ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប។
តាមរបាយការណ៍បឋមរបស់សមត្ថកិច្ចបានដឹងថា ករណីនេះជនរងគ្រោះ ត្រូវឆក់ខ្សែភ្លើងធ្លាក់ពីលើបង្គោលភ្លើងផ្កាប់មុខបោកនឹងថ្ម បណ្ដាលឲ្យស្លាប់។ ជនរងគ្រោះឈ្មោះ ឡេង ប៊ុនឡុង ភេទប្រុស អាយុ 31ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអនឡាញអ៊ីនធឺណិត មានទីលំនៅភូមិទី4 សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។ ដោយករណីខាងលើនេះ ក្រុមហ៊ុនខាងលើមិនបានរាយការណ៍ ជូនសមត្ថកិច្ចដឹងនោះទេ។ ដោយសមត្ថកិច្ចបានទទួលដំណឹងតាមហ្វេសប៊ុកនៅវេលាម៉ោង18.30នាទី ថ្ងៃខែឆ្នាំដដែល ដោយក្រុមគ្រួសារសាកសពបានដឹកសពទៅតម្គល់ទុកទីមច្ឆាវត្តអាធ្វា ក្នុងសង្កាត់សៀមរាប។
បើតាមរបាយការណ៍របស់សមត្ដកិច្ចដដែលថាមូលហេតុជនរងគ្រោះនិងក្រុមការងារចំនួន2នាក់ទៀត បានធ្វើការតភ្ជាប់ប្រព័ន្ធអ៊ីនធឺណិតនៅកន្លែងកើតហេតុខាងលើក៏បណ្ដាលឱ្យឆក់ខ្សែភ្លើងនឹងធ្លាក់ពីលើបង្គោលភ្លើង បោកផ្កាប់មុខនឹងថ្ម ចំចិញ្ចឹម បណ្ដាលឲ្យស្លាប់តែម្ដង។
បច្ចុប្បន្នសាកសពខាងលើ សមត្ថកិច្ចបានឱ្យក្រុមគ្រួសារតម្កល់ទុកនៅទីមច្ឆាវត្តអាធ្វាបណ្ដោះអាសន្ន រង់ចាំជំនាញខាងខេត្តចុះទៅពិនិត្យពេលព្រឹកស្អែកបន្តទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖ស្ត្រីម្នាក់ត្រូវបានឃាត់ខ្លួនតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖ ២៣៦ ដកបចក/២០ ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ ចេញដោយលោក រស់ ផុនចាន់និមល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល។
ការឃាត់ខ្លួនធ្វើឡើងនៅនៅវេលាម៉ោង ១៦ និង ៣០ នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបដោយការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដោយមានការសម្របសម្រួលដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
ជនត្រូវចោទឈ្មោះ ណុប រតន៍ ហៅ ម៉ែអាឆាងភេទស្រី អាយុ ៤១ឆ្នាំ មុខរបរ មេផ្ទះ ទីលំនៅបច្ចុប្បន្ន ភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
បច្ចុប្បន្ន កម្លាំងជំនាញបានប្រគល់ជនត្រូវចោទខាងលើ ឲ្យទៅជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអនុវត្តតាមនីតិវិធី។

សូមជំរាបថាស្ត្រីរូបនេះជាប់ចោទ ពីបទឆបោក ប្រព្រឹត្តនៅភូមិការខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០១៥៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖អេតចាយមួយចំនួនធំបានរងការឆាបឆេះនៅលើរថយន្ត។
ហេតុការណ៍បានកើតឡើងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០វេលាម៉ោ១៤ និង ៤៥នាទី ត្រង់
ចំណុចទល់មុខផ្ទះឈ្មោះ ហូយ
ស្ថិតនៅក្នុងភូមិថ្នល់តាសិត ឃុំ
គោកធ្លកក្រោម ស្រុកជីក្រែង
ខេត្តសៀមរាបលើផ្លូវជាតិលេខ៦។
លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកជីក្រែង បានឲ្យដឹងថាករណីនេះ បានឆេះទំនិញលើរថយន្តពាក់ស្លាកលេខ ៣A
– ១៩៦៦ អ្នកបើកបរឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិស្ទឹងសែនសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ម្ចាស់កម្មសិទ្ធិ )ឈ្មោះ ប៉ុល គឹមអេងភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។មានទិសដៅ ពីទិសខាងលិចទៅទិសខាងកើត។
លោកអធិការបន្តថាបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាន នគរបាលស្រុកជីក្រែង អស់ទឹក៤សុីទែន ។ទីតាំងកើតហេតុមានចំងាយពីអធិការទៅកន្លែងកើតហេតុ៧គីឡូ
ម៉ែត្រ។
លោកបន្តថាចំពោះហេតុការណ៍នេះ
បណ្ដាលឲ្យខូចខាត អេតចាយមួយចំនួនធំមាន៖១, ដបទឹកសុទ្ធ ២, កំប៉ុងស្រាបៀ ៣, កេះក្រដាស។មូលហេតុឆេះកន្ទុយបារីកម្មករ បោះចោល។
ទោះយ៉ាងណាចំពោះហេតុការណ៍នេះលោកអធិការបញ្ជាក់ថាមិនមានមនុស្សណាម្នាក់រងរបួសនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តកំពង់ចាម ៖ លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ឧតុនិយម ខេត្តកំពង់ចាម តំណាងលោកអ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម នៅនៅព្រឹកព្រឹកមិញបាននាំយកសម្ភារ:មួយចំនួនទៅប្រគល់ជូន សមាជិកអនុសាខាកាកបាទក្រហមកម្ពុជា និង នៅតាម មណ្ឌលសុខភាព នានា ទូទាំង ស្រុក កងមាស ដើម្បី បន្ត ក្នុង យុទ្ធនាការ ផ្សព្វផ្សាយ អំពី វិធានការ បង្ការ ទប់ស្កាត់ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ។

លោក អ៊ុម វិបុល ប្រធាន មន្ទីរ ធនធានទឹក និង ជា សមាជិក គណៈកម្មាធិការ សាខា កាកបាទក្រហម កម្ពុជា ខេត្ត កំពង់ចាម បាន ឲ្យដឹងថា សម្ភារៈ ដែល ត្រូវ ប្រគល់ ជូន សមាជិកអនុសាខាកាកបាទក្រហម ស្រុកកងមាស និង តាមមណ្ឌលសុខភាពនានា ទូទាំងស្រុកកងមាស ក្នុង ឱកាស នោះ រួមមាន ម៉ាស១,៩០០ សាប៊ូ៣០ដុំ ប័ណ្ណប្រកាសព័ត៌មាន១៩០សន្លឹក ខិតប័ណ្ណផ្សព្វផ្សាយព័ត៌មាន៩០ផ្ទាំង និងផ្ទាំងផ្សព្វផ្សាយខ្នាតធំ០២ផ្ទាំង ផងដែរ ។

ឆ្លៀត ក្នុង ឱកាសនោះ ដែរ លោក អ៊ុម វិបុល ក៏បាន ដឹកនាំ ក្រុម ការងារ ចុះធ្វើ ការ ផ្សព្វផ្សាយ ក្រេីន រំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ អំពីវិធានការបង្ការ និងទប់ស្កាត់ការ ឆ្លង រីករាលដាលនៃ ជំងឺ កូវីដ១៩ ដេីម្បី កុំ ឲ្យមានការឆ្លងចូល ដល់ សហគមន៍ ដោយត្រូវមានការចូលរួមធ្វើអនាម័យ ទាំង អស់ គ្នា គឺ ត្រូវ លាងដៃនឹងសាប៊ូ ឬអាល់កុល ឲ្យ បានញឹកញាប់ ត្រូវពាក់ម៉ាស ឬប្រើប្រាស់ ក្រម៉ាជាប្រចាំ ស្រប ទៅ តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ផងដែរ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្ត និង លោកខ្លូត ផន ប្រធាន ក្រុមប្រឹក្សាខេត្ត ដោយ មាន ការអញ្ជើញ ចូលរួមពីលោកអភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត នាព្រឹកថ្ងៃទី២៧ ខែមេសាឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគម សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក, ស្នាក់ការតំបន់ នៅទីក្រុងហុងកុង និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់ការអនុវន្តបន្តផងដែរ ។

គួររំលឹកផងដែរថាកន្លងមក ថ្នាក់ដឹកនាំសមាគម និកាយ សាសនាចក្រ នៃព្រះយេស៊ូគ្រិស្ត នៃពួក បរិសុទ្ធ ថ្ងៃចុងក្រោយបានជួយឧបត្ថម្ភ ជាសម្ភារៈ បរិក្ខារពេទ្យ ដេីម្បីជួយសង្គ្រោះដល់អាយុជីវិត ប្រជាពលរដ្ឋ យើងព្រមទាំង បានជួយបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដល់មន្ត្រីសុខាភិបាល នៅតាម មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួន ផងដែរ។ ជាមួយគ្នានោះអាជ្ញាធរខេត្តកំពង់ចាម ក៏បាន ធ្វើការថ្លែងអំណរគុណ និងកោតសរសើរ ចំពោះសមាគមនិកាយសាសនាចក្រនៃ ព្រះ យេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃ ចុងក្រោយដែល តែង តែ ចូលរួមក្នុងការជួយអភិវឌ្ឍន៍ លេីវិស័យ សុខាភិបាល ក៏ដូចជាវិស័យផ្សេងៗទៀត ព្រមទាំងបានជួយទំនុកបម្រុង ដល់ប្រជាពលរដ្ឋក្រីក្រ នាពេលកន្លងមកផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖មន្ត្រីអភិរក្សអង្គរម្នាក់ និងស្វាមី ត្រូវបានដើមឈើ រលំសង្កត់ ខណ:កំពុងជិះម៉ូតូតាមផ្លូវ បណ្តាលឲ្យរងរបួស។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ២៦ខែមេសាម្សិលមិញ ត្រង់ចំណុចផ្លូវមាត់ស្ទឹងសៀមរាប ខាងជើងផ្សារពោធិលង្កា ស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។  សមត្ថកិច្ចក្រុងសៀមរាបបានឲ្យដឹងថា ជនរងគ្រោះ ពីរនាក់ប្ដីប្រពន្ធ បានជិះម៉ូតូពីផ្ទះទៅផ្សារពោធិ៍លង្កា មកដល់ចំណុចខាងលើស្រាប់តែ ដើមក្ងោក ពុកគល់ដួលរលំសង្កត់ពីលើតែម្ដង។

ជនរងគ្រោះទាំងពីរមានឈ្មោះ០១.ឈ្មោះ មូ ពីរូ ភេទប្រុសអាយុ ៥៦ ឆ្នាំ មុខរបរបើកបរ ទីលំនៅបច្ចុប្បន្ន ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប របួសធ្ងន់ក្បាលនិងស្មា។ ២.ប្រពន្ធ ឈ្មោះ ពាញ ផល្គុន ភេទស្រី អាយុ ៥៤ឆ្នាំមុខរបរ មន្ត្រីអភិរក្សអង្គរ របួសត្រូវចំដើមទ្រូងនិង ខូចខាតម៉ូតូមួយគ្រឿងម៉ាក់ zoomer x ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហមលាយខ្មៅមិនចាំស្លាកលេខ បាក់កែបនិងតួចំពាក់កណ្ដាល។

បើតាមសមត្ថកិច្ចថាក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងបញ្ជូនជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ស៊ឹង រិទ្ធីរេត។ ចំណែកម៉ូតូ កូនរបស់ជនរងគ្រោះបានយកទៅរក្សាទុកនៅផ្ទះ។ សូមរម្លឹកផងដែរថា កន្លងទៅ ក៏មានការបាក់ដើមឈើ លំសង្កត់មនុស្សផងដែរ នៅមាត់ស្ទឹងសៀមរាបនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តសៀមរាប៖បុរស០៤នាក់ស្ត្រីម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដឹកជញ្ជូនឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ការឃាត់ខ្លួនធ្វើឡើងនៅម៉ោង២០និង៣០នាទីថ្ងៃទី២៥ខែមេសាឆ្នាំ២០២០  នៅចំណុចភូមិភ្ញាជ័យ សង្កាត់សៀមរាប ក្រុងសៀមរាបខេត្តសៀមរាប។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថាករណីនេះដកហូតវត្ថុតាងម្សៅក្រាមពណ៌ស(មេតាំហ្វេតាមីន)ចំនួន០១កញ្ចប់ ស្មើនិង០,៣៧ក្រាម,ទូរសព្ទ័០៣គ្រឿង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ មេសា ២០២០

ខេត្តព្រៃវែង៖នគបាលបានចាប់ខ្លួនអ្នករត់ឡានតាក់ស៊ីម្នាក់ ក្រោយធ្វើសកម្មភាពចាប់រំលោភនារីម្នាក់បានសម្រេចនៅលើរថយន្ត។ការចាប់ខ្លួន ធ្វើឡើងកាលពីថ្ងៃទី ២៦ខែមេសាឆ្នាំ២០២០វេលាម៉ោង១២និង៤០នាទី។ នគរបាលរដ្ឋបាលឃុំច្រេស ស្រុកមេសាងបានឲ្យថាក្រោយពី បានទទួលបណ្ដឹងពីឈ្មោះ ឆ ខ ភេទស្រីអាយុ៣៣ឆ្នាំរសនៅឃុំម្រាម ស្រុរមាសហែក ខេត្តស្វាយរៀង ថា  ខ្លួនត្រូវបានឈ្មោះ ខុន រិត ភេទប្រុសអាយុ ២៩ ឆ្នាំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាង មុខរបរតៃកុងរថយន្ត ដឹកអ្នកដំណើរពីភ្នំពេញ  មកស្រុកមេសាង  បានធ្វើសកម្មភាពចាប់បង្ខំខ្លួនរំលោភបានសំរេច នៅលើរថយន្ត របស់ជនសង្ស័យ ក្រោយពីដាក់មនុស្សអស់ សល់តែខ្លួននិងតៃកុងទ្បាន នៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចវាលលើផ្លូវលំ ក្នុងភូមិប្រហ៊ារ ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង។ ក្រោយពីទទួលបណ្តឹងភ្លាម ជំនាញនគបាលស្រុក ចុះសហការជាមួយនបាលប៉ុស្តិ៍រដ្ឋបាលឃុំច្រេស បើកការសើបអង្កេត ឈានដល់នាំខ្លួនជនសង្ស័យឈ្មោះ ខុន រិត និងរថយន្ត របស់ជនសង្ស័យ  មកសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលឃុំច្រេស។ ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថាខ្លួនពិត្តជាបានចាប់បង្ខំរំលោភបានសំរេច ទៅលើជនរងគ្រោះឈ្មោះ ឆ ខ នៅលើរថយន្តរបស់ខ្លួនពិតប្រាកដមែន កាលពីយប់ថ្ងៃ ទី២៥ខែមេសា។

បច្ចុប្បន្នរថយន្តនិងជនសង្ស័យ ខុន រិត ត្រូវសមត្ថកិច្ចឃាត់ខ្លួននាំមក អធិការដ្ឋាននបាលស្រុកមេសាង ដើម្បីបន្តនីតិវិធី  និងត្រៀមបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២០

ខេត្តសៀមរាប៖ ទីតាំងកាយយកអាចម៍ដី មួយកន្លែងត្រូវបានក្រុមមន្ត្រី ចុះបិទ ក្រោយពិនិត្យឃើញថាគ្មានច្បាប់។ ការចុះបិទនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ខែមេសាម្សិលមិញស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិគោកត្រាច ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ ដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយក្រុមការងាររដ្ឋបាលខេត្ត។  បើតាមសមត្ថកិច្ចអះអាងថាក្រោយរកឃើញពុំមានច្បាប់ ធ្វើកំណត់ហេតុបិទទីតាំងអាជីវកម្ម ជាបណ្តោះអាសន្ន និង ធ្វើការផាកពិន័យអន្តរការណ៍ ដោយអនុវត្តន៍ច្បាប់ស្តីពី ការគ្រប់គ្រង ការធ្វើអាជីវកម្មធនធានរ៉ែ។ ជំរុញម្ចាស់អាជីវកម្មឲ្យទៅដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវទើបឲ្យដំណើរការឡើងវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២០

ខេត្តកំពង់ចាម៖លោក មី​ វ៉ាន់​ ប្រធាន​ក្រុម​ការងារ​ជន​បង្គោល​យុវជន​ថ្នាក់​ជាតិ​ ចុះ​ជួយ​ស្រុក​កងមាស​ និង​លោកស្រី​​ អមដំណើរដោយ​មន្ត្រី​ពាក់ព័ន្ធ​ និង​អជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២០​នេះ​ បាន​នាំយក​អំណោយ​សប្បុរសធម៌​ ចុះ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ ក្រីក្រ​ប្រភេទ​១​ ចំនួន​៥១៦គ្រួសារ​ នៅ​ក្នុង​​ស្រុក​កង​មាស​ ខេត្ត​កំពង់ចាម​ ព្រមទាំង​បាន​ធ្វេីការផ្សព្វផ្សាយ​អំពី​វិធានការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​១៩​ ផងដែរ​។

ក្នុង​ឱកាស​ចុះ​ចែក​អំណោយ​នោះដែរ​ លោក​​ មី​ វ៉ាន់​ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ នូវការសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងឯកឧត្ដ​ ហ៊ុន​ ម៉ាណែត​ ដែល​លោក​តែងតែ​មាន​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដោយ​មិន​ប្រកាន់​ពណ៍សម្បុរ​ ពូជសាសន៍​ និងនិន្នាការនយោបាយ​​អ្វី​ឡើយ​។
លោក​ ក៏បាន​ក្រេីន​រំលឹក​ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ អំពីវិធានការបង្ការ និងទប់ស្កាត់ការ​ឆ្លង​រីករាលដាលនៃ​ជំងឺ​កូវីដ១៩ កុំ​ឲ្យមានការឆ្លង​ដល់​សហគមន៍របស់យើង គឺត្រូវមានការចូលរួមទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យ​ លាងដៃនឹងសាប៊ូ ឬអាល់កុល​ឲ្យ​បានញឹកញាប់ ត្រូវពាក់ម៉ាស​ ឬប្រើប្រាស់​ក្រម៉ាជាប្រចាំ ស្រប​ទៅ​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។
លោកបាន​បន្ត​ថា​ ទោះបីជា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ ពិតមែនតែ​ក្រសួង​សុខាភិបាល​ពុំរកឃេីញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តការប្រយ័ត្នជាប់ជានិច្ច ដោយការធ្វេីអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ និងមិនចេញក្រៅផ្ទះបេីគ្មានការចាំបាច់​ទេនោះ ព្រោះប្រទេសជិតខាងយេីង​ និងពិភពលោកកំពុងបន្តការឆ្លងរាតត្បាតនៃ​មេរោគ​ ​កូរ៉ូណា​ ​វីរុស​ប្រភេទ​ថ្មី​ ឬកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​។​
គួរ​បញ្ជាក់​ផង​ដែរថា​ អំណោយ​ដែល​ត្រូវ​ចែក​ជូន​ បងប្អូន​ប្រជាពលរដ្ឋ​ នាឱកាស​នោះ​ រួម​មាន​ ឃុំ​ព្រែកក្របៅ​ ចំនួន​២២៩គ្រួសារ​​ ឃុំ​អង្គរបាន​ ៥០គ្រួសារ​ ឃុំ​ខ្ចៅ​២០០​គ្រួសារ​ ឃុំ​ស្តៅ​៣០​គ្រូសារ​ និង​ឃុំ​រកា​គយ​៧គ្រួសារ​ ដោយ​ក្នុង​១គ្រួសារ​ ទទួល​បាន​ អង្ករ​២៥គីឡូក្រាម​ ទឹក​ស៊ីអ៊ីវ​០១យួរ​ សាប៊ូ​០៤ដុំ​ និង​ម៉ាសការពារ​០២ដុំ​ ដោយ​ឡែក​ក្រុម​យុវជន​ឃុំ​ ក៏បាន​ទទួល​ការ​ឧបត្ថម្ភ​ ជា​អាល់កុល​ ក្រម៉ា​ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មេសា ២០២០

ខេត្តកំពង់ចាម៖​អភិបាល​ខេត្តកំពង់ចាម​ លោក​​អ៊ុន​ ចាន់ដា​ នៅព្រឹក​ថ្ងៃ​ទី​២៥​ ខែមេសាម្សិលមិញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ទឹងត្រង់-ក្រូចឆ្មារ។ដែល​បច្ចុប្បន្នសម្រេចបាន​ប្រមាណ​ជា​ ៧៥% ហេីយ។

គួររំលឹកផងដែរថា ស្ពាន​ស្ទឹង​ត្រង់-ក្រូចឆ្មារ​នេះ ត្រូវបាន​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោមអធិបតី​ភាព​សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ស្ពាន​នេះ ឆ្លងកាត់​ទន្លេ​មេគង្គ ពី​ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ទៅស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ និង​ផ្លូវ​តភ្ជាប់​សង​ខាង ស្ពាន។ ស្ពាននេះ​មាន​ប្រវែង​សរុប ១១៣១ ម និង ទទឹង​១៣,៥០ ម ជា​ប្រភេទ​ស្ពាន​បេតុង​សរសៃ​ដែក គ្រោង​ចំណាយ​ថវិកា​សរុប ៥៦,៩៩៨ លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ជា​ហិរញ្ញប្បទាន​សម្បទាន ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជាមួយ​ថវិកា​បដិភាគ របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ដោះស្រាយ​ផល​ប៉ះពាល់ និង​បោស​សម្អាត​យុទ្ធភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ គម្រោង​ស្ពាននេះ​ ត្រូវបាន​សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន​សំណង់​សៀងហៃ​គ្រុប (Shanghai Construction Group) និង​ត្រួតពិនិត្យ​បច្ចេកទេស ដោយ​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស ក្វាង​ចូវវ៉ានអាន។ តាម​គ្រោងការ​ស្ថាបនា​នេះ នឹងត្រូវ​ចំណាយ​រយៈពេល​ចំនួន ៤២​ខែ ចាប់ពី​ខែកុម្ភៈ ឆ្នាំ​២០១៨ ដែលគ្រោង​បញ្ចប់​ការសាងសង់​នៅដើមឆ្នាំ២០២១​ខាងមុខ។
គួរកត់​សម្គាល់​ផងដែរ​ថា កន្លងមក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនៅ​ត្រើយ​ខាងកើត និងត្រើយ​ខាងលិច អាច​ធ្វើដំណើរ និង​ទំនាក់ទំនង​គ្នា​ទៅវិញ​ទៅមក​បាន​តាម​រយៈ​ការ​ជិះ​ទូកដ ឬសាឡាង​ចម្លង​កែច្នៃ​តូចៗ ដែល​ពួកគាត់តែង​តែជួប​នូវការ​លំបាក គ្រោះថ្នាក់ និង​មិនសូវ​មាន​ប្រសិទ្ធភាព ក្នុងការ​ដឹកជញ្ជូន​ទំនិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មេសា ២០២០

ខេត្តសៀមរាប៖ មនុស្សម្នាក់បានស្លាប់ភ្លាមៗ និងពីរនាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចណ៍។ ហេតុការណ៍បានកើតឡើងវេលាម៉ោងជាង០៤រសៀល ថ្ងៃទី២៥ខែមេសាឆ្នាំ២០២០នៅចំណុចលេីផ្លូវក្រាលគ្រួសក្រហមប្រឡាយចិន ក្នុងភូមិថ្នល់ដាច់ ឃុំសង្វេីយ ស្រុកជីក្រែង។ រវាងរថយន្តម៉ាកស្តារិចពណ៌ទឹកបុិចចាស់  ពាក់ស្លាកលេខ សៀមរាប ២B៧១៩៥ ទិសដៅពីជេីងទៅត្បូង។ ចំណែកម៉ូតូម៉ាកC១២៥ពណ៌ខ្មៅ ស្លាកលេខសៀមរាប១T០២៣៩ ក្នុងទិសដៅផ្ទុយគ្នា។ ករណីនេះបណ្តាលឲ្យស្លាប់មនុស្សម្នាក់ របួស០២នាក់។ ជនរងគ្រោះ ៖​

១. ឈ្មោះ ឆែម ឈុននី ភេទស្រីអាយុ៣៧ឆ្នាំ អ្នកបេីកបរម៉ូតូ ( ស្លាប់ )។
២. ឈ្មោះ ឆែម ធារី ភេទស្រីអាយុ៣១ឆ្នាំ អ្នករួមដំណេីរ ( របួសធ្ងន់ )។
៣. ឈ្មោះ ឆន នឹត ភេទស្រីអាយុ៤ខែ  ( របួសស្រាល )។

រស់នៅភូមិព្រៃធំ ឃុំគោកធ្លកលេី ស្រុកជីក្រែង។ ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យស្រុក។
ដោយឡែកអ្នកបេីកបររថយន្តគេចខ្លួនបាត់ សមត្តកិច្ចកំពុងស្រាវជ្រាវ។ ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគរបាលស្រុកជីក្រែង ដើម្បីរងចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page617 Page618 Page619 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×