Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!!
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់ក្រុមការងារចុះជួយសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ចាម បន្តចុះធ្វើវេទិកាសាធារណៈ ដើម្បីជួយដោះស្រាយតម្រូវការជូនប្រជាពលរដ្ឋ
បណ្ដេញវៀតណាម៧៨នាក់ ចេញពីកម្ពុជា
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មិថុនា ២០២០

ខេត្តមណ្ឌលគិរី៖ មានការលើកឡើងថាសកម្មភាពដឹកជញ្ជូនឈើនៅ ខេត្តមណ្ឌលគិរី ហាក់មានកំរើកឡើងវិញបន្ទាប់ពីបានស្ងប់ស្ងាត់មួយរយ:។

តាមសេចក្ដីរាយការណ៍បានឲ្យដឹងថាការដឹកជញ្ជូនឈើនៅខេត្តមណ្ឌលគិរី ដោយមានឈ្មួញម្នាក់ឈ្មោះឌី ជាឈ្មួញរកស៊ីឈើដ៏សកម្មបំផុត ប៉ុន្តែមិនទាន់មានការបង្ក្រាបពីអាជ្ញាធរនិងសមត្ថកិច្ចជំនាញនោះឡើយ។

សេចក្ដីរាយការណ៍បានបញ្ជាក់ថា ឈ្មួញឈើដែលគេស្គាល់ថាឈ្មោះឌី បានដឹកឈើតាមផ្លូវនៅ ចំណុច ភូមិពូត្រុំ  ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ទោះយ៉ាងណាគេសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញនឹងបង្ក្រាបការដឹកជញ្ជូនឈើរបស់ឈ្មោះឌី ជាក់ជាមិនខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋហាក់សម្ដែងនូវការមិនសប្បាយចិត្តចំពោះរថយន្តធំៗដែលបានដឹកថ្មចេញពីក្រុមហ៊ុនចំនួនពីរបណ្ដាលឲ្យខូចផ្លូវក្នុងមូលដ្ឋានរបស់ពួកគាត់ជាយូណាស់ហើយ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាក្រុមហ៊ុនកិនថ្មចំនួន០២កន្លែង គឺក្រុមហ៊ុនថៃ និងក្រុមហ៊ុនកូរ៉េ កំពុងតែធ្វើអាជីវកម្មកិនថ្មបំផ្លាញធនធានធម្មជាតិនៅ(ភ្នំព្រៃបាំង)ជិតរលាយហិនហោចទៅហើយ ដែលមានទីតាំងស្ថិតនៅភូមិ ដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ មិនតែប៉ុណ្ណោះមានរថយន្តធំៗបានដឹកជញ្ចូនថ្មបំផ្លាញផ្លូវថ្នល់០២ខ្សែខូចទាំងស្រុងផងដែរ។ ដោយផ្លូវទី០១គឺចាប់ពីឃុំគោកដូងទៅទល់និង ឃុំល្វាទ្រាំង ស្រុកវ៉ារិន។ មួយខ្សែទៀតចាប់ពីឃុំគោកដូង មកទល់នឹងឃុំលាងដៃ ស្រុកអង្គរធំ។
ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋនេះ លោក វុទ្ធី មេការក្រុមហ៊ុនថៃ បានប្រាប់អ្នកសារព័ត៌មានថា ការចោទប្រកាន់មកលើក្រុមហ៊ុនរបស់លោកមិនត្រឹមត្រូវទេ។ លោកវុទ្ធី ថា ផ្លូវថ្នល់ខូចហិនហោចនោះគឺមានក្រុមហ៊ុនកូរ៉េមួយទៀតដឹកជញ្ជូនយ៉ាងសកម្មជាងក្រុមហ៊ុនរបស់លោកទៅទៀត ហើយក៏មាន រថយន្ដដឹកដំឡូងមីរបស់ពលរដ្ឋផងដែរ។
ចំណែកលោកលុក ផុស អភិបាលស្រុកអង្គរជុំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថាលោកនិងជំរុញឲ្យក្រុមហ៊ុនទាំងពីរធ្វើការជួសជុលឡើងវិញដើម្បីកុំឲ្យមានការខូចខាតហិនហោចផ្លូវនិងផលប៉ះពាល់មកលើពលរដ្ឋធ្វើដំណើរ។
អង្គភាពសៀមរាបប៉ុស្ដិ៍នៅមិនទាន់ទទួលបានការបកស្រាយពីលោកមាស ជូរានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តនៅឡើយទេជុំវិញការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំងពីរនេះ តើច្បាប់ដែរឬយ៉ាងណា។
ប្រជាពលរដ្ឋបានលើកឡើងថាថា កសិផលរបស់ពួកគាត់ក្នុងមួយឆ្នាំបានទទួលផលតែមួយដងគត់ វាមិនសាកសមនិងខូចផ្លូវនោះទេ។ ទោះយ៉ាងណាប្រជាពលរដ្ឋសង្ឃឹមថាអាជ្ញាធរជំនាញពាក់ព័ន្ធនិងធ្វើការដោះស្រាយបញ្ហាផ្លូវខូចទាំងនេះ។
សូមបញ្ជាក់ថាកាលកន្លងទៅប្រជាពលរដ្ឋបាននាំគ្នាបិទផ្លូវមិនឲ្យរថយន្តដឹកថ្មរបស់ក្រុមហ៊ុនខាងលើធ្វើចរាចណ៍នោះឡើយដោយពួកគាត់ថាបានបង្កឲ្យមានការដីហ៊ុយទ្រលោមនិងធ្វើឲ្យផ្លូវក្នុងតំបន់រស់នៅពួកគាត់រងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ធំ៖មានការលើកឡើងថាក្រុមឈ្មួញនៅតែអាចដឹកជញ្ជូនឈើចេញពីទឹកដីស្រុកសណ្ដាន់យកទៅចែកចាយតាមដេប៉ូនានាក្នុងស្រុកបារាយណ៍និងស្រុកតាំងគោក យ៉ាងអនាធិបតេយ្យបំផុត ប៉ុន្តែការបង្ក្រាបបានតិចតួចទៅវិញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថាឈ្មួញរកស៊ីដឹកឈើឈ្មោះ(ខ្លី)ត្រូវបានគេរាយការណ៍ថាបានដឹកជញ្ជូនមិនមានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះឡើយ។ ប្រការដែលឈ្មួញរូបនេះអាចដឹកជញ្ជូនឈើបានដោយសេរីបែបនេះទំនងមានការឃុបឃិតគ្នាជាមួយសមត្ថកិច្ចជំនាញពាក់ព័ន្ធផងដែរ។

សេចក្ដីរាយការណ៍បានបន្តថាសកម្មភាពដឹកឈើ របស់ឈ្មោះ(ខ្លី)គឺដឹកចេញពីតំបន់ព្រៃឡង់ នៃទឹកដីស្រុកសណ្ដាន់ ដោយបានប្រើប្រាស់រថយន្តប្រភេទកូរ៉េជាយូណាស់មកហើយ។ក្នុងនោះមានឈ្មួញជាច្រើនទៀតបានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ពីតំបន់៩៩ និងឃុំមានរិទ្ធ និងចេញពីឃុំទំរីងបានដោយរលូនបើទោះបីជាមានការ រឹកបន្តឹងពីសំណាក់អាជ្ញាធរសមត្ថកិច្ចជំនាញក៏ដោយ ក៏ឈ្មួញឈើនៅតែអាចដឹកបានដដែល។

ប្រជាពលរដ្ឋតែងតែលើកឡើងថាសមត្ថកិច្ចជំនាញចាប់បានតែពលរដ្ឋដឹកបន្តិចបន្តួចយកមកប្រើប្រាស់លក្ខណ:គ្រួសារតែប៉ុណ្ណោះចំណែកឈ្មួញធំៗមិនត្រូវបានគេបង្ក្រាបនោះឡើយ។ពាក់ព័ន្ធករណីនេះលោកវែង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកសុខ លូ អភិបាលខេត្តកំពង់ធំ ជួយមើលមន្ត្រីជំនាញរបស់ខ្លួនផង៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង។ហេតុការណ៍នេះបាន កើតឡើងនៅវេលាម៉ោង១និង២៨នាទីរសៀលថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២០ នៅភូមិប្រាំយ៉ាមឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាមានករណីអគ្គិភ័យភ្លាមលោកឧត្តមសេនីយ៍ទោឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យលោកវរសេនីយ៍ឯក សុខ យ៉េន អធិការនគរបាលស្រុកស្រីសន្ធរ ដឹកនាំកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រាំយ៉ាម ចុះទៅអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿងប្រើប្រាស់អស់ទឹក០៤ឡានក្នុងការអន្តរាគមន៍ជួយពន្លត់។

សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាឲ្យឆេះផ្ទះទី០១-ម្ចាស់ឈ្មោះឯមនឿន ភេទស្រីអាយុ៥៧ឆ្នាំផ្ទះមានទំហំ៨ម៉ែត្រx៩ម៉ែត្រ ដំបូលប្រក់ក្បឿងជញ្ជាំងក្តាររនាបឫស្សី បេតុងក្រោមឆេះអស់ទាំងស្រុងនិងសម្ភារនៅលើផ្ទះដូចជា៖ម៉ាស៊ីនដេ០៥គ្រឿង ម៉ូទ័រ០១គ្រឿងក្បាលខ្យល់០១គ្រឿង ម៉ាស៊ីនបូមទឹក០១គ្រឿង ខ្សែកមាស១០ជី  លុយ១២០០ដុល្លារទូដាក់ខោអាវ០៣ ម៉ូតូគប់ជ្រង់០១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

ដោយឡែកផ្ទះមួយខ្នងទៀតម្ចាស់ឈ្មោះជាចាន់ណាភេទស្រី អាយុ៣៧ឆ្នាំ ឆេះផ្ទះអស់០១ខ្នងមានទំហំ៧ម៉ែត្រx៩ម៉ែត្រធ្វើអំពីឈើប្រក់ក្បឿងជញ្ជាំងក្តាររនាបក្តារបេតុងក្រោម ផ្ទះនេះឆេះអស់៧០ភាគរយនឹងសម្ភារមួយចំនួនផងដែរ។ ករណីដោយសមត្ថកិច្ចដាក់ការសង្ស័យលើការទុស្សេខ្សែភ្លើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តកំពង់ចាម៖សង្វៀន​ជល់មាន់​បេីក​លេង​ដោយ​លួចលាក់​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ភូមិ​គៀន​កេស​ ឃុំ​មៀន​ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចុះ​បង្ក្រាប​កាលពី​វេលាម៉ោង​២និង​៤០នាទី​រសៀល​ថ្ងៃ​ទី​៦​ខែមិថុនា​ឆ្នាំ​២០២០​។សមត្ថកិច្ច​បាន​ឲ្យដឹងថា​ ការចុះបង្រ្កាបករណី​បេីក​លេង​ល្បែង​ស៊ីសង​ដោយ​ខុសច្បាប់​នេះ ដោយ​ទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំដោយលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។​ ដែល​ឈាន​ទៅ​ដល់​ឃាត់​ខ្លួន​ជនសង្ស័យ​ទាំង​១៣នាក់​ ព្រមទាំង​ដកហូតបាន​ម៉ូតូ​ ​ចំនួន​១០គ្រឿង​ ទូរស័ទ្ទដៃ១១គ្រឿង ប្រាក់រៀលចំនួន២,២៦២,០០០រៀល (បីលានពីរសែនប្រាំមួយម៉ឺនពីរពាន់រៀល) ប្រាក់ដុល្លា ចំនួន១៥៥០ដុល្លា(មួយពាន់ប្រាំរយហាសិបដុល្លាអាមេរិក)​ កន្ត្រក​ចំនួន០២​ និង​ស្កុតរុំជើងមាន់ ចំនួន០៥ផងដែរ​។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ខេត្តសៀមរាប៖មុខផ្សារលើធំថ្មី ដែលស្ថិតនៅជាប់ផ្លូវជាតិលេខ០៦ ដោយកន្លងទៅតែងតែមានការកកស្ទះចរាចណ៍ជាញឹកញាប់ ត្រូវបានកែលម្អឡើងវិញ។
មន្ត្រីខេត្តបានឲ្យដឹងថាក្រុមការងារចម្រុះរដ្ឋបាលខេត្តបាន​ និងកំពុងដំណេីរការកែលម្អ​សោភ័ណភាព និង​រៀបចំទីតាំងចំណតរថយន្តធុនតូច​សងខាងផ្លូវជាតិលេខ៦​មុខផ្សារលេីធំថ្មី​ ភូមិបន្ទាយចាស់​ សង្កាត់​ស្លរក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ការកែលម្អសោភ័ណភាព និង​រៀបចំទីតាំងចំណត់រថយន្តធុនតូចនៅផ្លូវផ្សារលេីនេះ ជាគម្រោងរបស់​រដ្ឋបាលខេត្ត។
សូមបញ្ជាក់ថា​ គម្រោង​កែលម្អសោភ័ណភាព និងរៀបចំទីតាំងចំណត រថយន្តធុនតូចនេះនឹងរុះរេីចិញ្ចេីម ផ្លូវក្រាលការ៉ូឡា ហេីយជំនួសដោយកៅស៊ូបេទី​មAC​ ព្រមទាំង​មានគំនូសសញ្ញាសម្រាប់ចតរថយន្តនៅក្នុងប្រឡោះចតដោយមានសណ្ដាប់ធ្នាប់​ និងរបៀបរៀបរយផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកនេះបានប្រាប់ប្រជាពលរដ្ឋតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចថា៖ខ្ញុំសូមផ្ញើសាររំលឹកអំពីការចូលរួមទប់ស្កាត់ជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ដែលអាចមានបងប្អូនប្រជាពលរដ្ឋមួយចំនួនធ្វើដំណើរកំសាន្តនៅតាមតំបន់រមណីយដ្ឋាននានាដែលអាចជួបជុំក្រុមមនុស្សច្រើន ឬក៏មានក្រុមគ្រួសារខ្លះនាំកូនចៅទៅទទួលទានអាហារនៅតាមភោជនីយដ្ឋាន​ និងដើរកំសាន្តនៅតាមផ្សារទំនើបតូចធំជាដើម។ នៅតាមផ្សារ ភោជនីយដ្ឋាន ជាពិសេសមន្ទីរពេទ្យត្រូវមានម៉ាស និងមានទឹកអាល់កុល ឬចឹលប្រើប្រាស់អោយបានត្រឹមត្រូវ​និងគ្រប់គ្រាន់ដេីម្បីទប់ស្កាត់ការការឆ្លងរោគ។
សម្ដេចតេជោហ៊ុន សែន បន្តថាចំពោះបងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬចឹលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថាមិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព។ បេីមានចម្ងល់ឬបញ្ហាអ្វីមិនច្បាស់អំពីជំងឺកូវីដ១៩ (Covid-19) សូមទូរស័ព្វទៅលេខ ១១៥។សូមជូនពរបងប្អូនជនរួមជាតិធ្វើដំណើរមានសុខសុវត្ថិភាព និងចៀសផុតពីជំងឺឆ្លងកូវីដ១៩​ ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មិថុនា ២០២០

ភ្នំពេញ៖លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឲ្យដឹងនៅព្រឹកនេះថានៅថ្ងៃទី០៧ខែមិថុនាឆ្នាំ២០២០នេះ ស្ពានស្ទឹងស្ដៅ ស្ថិតក្នុងភូមិសុច ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក ត្រូវបានដាក់អោយប្រជាពលរដ្ឋឆ្លងជាបណ្ដោះអាសន្នហើយបន្ទាប់ពី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ស្ថាបនារួចរាល់១០០% នៅថ្ងៃរសៀលម្សិលមិញនេះ។
សូមរំលឹកថាលោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្នានខេត្តព្រះវិហារ និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​ដ្ឋាន​សាង​សង់​ស្ពានស្ទឹងស្ដៅ។
លោកទេសរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ថា ការ​សាង​សង់​ស្ពានស្ទឹងស្ដៅថ្មី​នេះ គឺ​ដើម្បី​បង្ហាញ​ពី​ការយកចិត្តទុកដាក់ និង​ការ​រួប​រួមសាមគ្គីរឹងមាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មានថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ប៉ុន្តែ​ស្ពានស្ទឹងស្ដៅថ្មី​នេះ នៅមិន​ទាន់​កំណត់​កាល​បរិច្ឆេទ​សម្ពោធ​នៅ​ឡើយ​ទេ ដោយ​សារ​តែ​ជំងឺ​កូវីដ​១៩​។
សូមបញ្ជាក់ថាស្ពានដែកបេឡេត៍ថ្មីឆ្លងស្ទឹងស្តៅនេះមានប្រវែង៤៨ម៉ែត្រគុណ៤,២០ម៉ែត្រ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេត៍ពី លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយ លោក ទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ មិនមានថវិកា របស់សប្បុរសជនណាផ្សេងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២០

ខេត្តកំពង់ធំ៖មនុស្សចំនួន២២នាក់ត្រូវបានឃាត់ខ្លួន ករណីបង្ក្រាបទីតាំងលេងល្បែងស៊ីសង។ហេតុការណ៍ធ្វើឡើង

នៅថ្ងៃទី០៥ខែមិថុនាម្សិលមិញ នៅចំណុចផ្ទះរបស់ ឈ្មោះ ស៊ិន ណាវី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរនៅភូមិគ្រើល ឃុំអណ្តូងពោធិ៍ស្រុកតាំងគោកខេត្តកំពង់ធំ។

ការបង្ក្រាបដឹកនាំដោយលោក វរសេនីយ៍ទោ ស សុបិន្ត ជា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តកំពង់ធំ និងបានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក ដែលដឹកនាំដោយ វរសេនីយ៍ឯក សន តាល់ ក្រោមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារង អាយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលមានភ្នាល់ចាក់លុយជល់មាន់ តាមទូរទស្សន៍អនឡាញ និងល្បែងអាប៉ោង បុកប៊ីយ៊ា នៅចំណុចផ្ទះខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស ២២នាក់ និងស្រី០១នាក់ ដែលជាម្ចាស់ផ្ទះ។

ប្រតិបត្តិការនេះដកហូតវត្ថុតាងរួមមាន៖
១- មធ្យោបាយម៉ូតូចំនួន២២គ្រឿង
២- មេអាប៉ោងចំនួន ០៤គ្រាប់
៣- គំរបចានអាប៉ោង ចំនួន ០១
៤- ហាន់តោ ចំនួន ០១
៥- គ្រាប់ ប៊ីយ៊ា ចំនួន ៣២ គ្រាប់
៦- ដងកឺ ឬឈើសម្រាប់បុក ចំនួន ០៦
៧- ប្រដាប់រៀបកូនប៊ីយ៉ាចំនួន ០១
៨- ទូរស្សន៍ ចំនួន ០២ គ្រឿង
៩- សន្លឹកបៀរចំនួន ១៤៩ សន្លឹក។ វត្ថុតាង និងមនុស្សអ្នកលេង សមត្ថកិច្ចបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២០

ខេត្តព្រៃវែង៖ទីតាំងជល់មាន់និងល្បែងអាប៉ោងដ៏ធំមួយកន្លែងក្នុងផ្ទះវីឡា ស្ថិតនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល មិនទាន់ត្រូវបានអាជ្ញាធរសមត្ថកិច្ចចុះបង្ក្រាបនៅឡើយទេ។

ប្រការដែលអាជ្ញាធរសមត្ថកិច្ចខេត្តព្រៃវែង មិនទាន់ចុះបង្ក្រាបបែបនេះទំនងម្ចាស់ទីតាំងល្បែងខាងលើបានរត់ការជាមួយអាជ្ញាធរសមត្ថកិច្ចតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាកលើអស់ហើយ ទើបរក្សាភាពស្ងប់ស្ងាត់យ៉ាងដូច្នេះ។

មានការលើកឡើងថាទីតាំងសង្វៀនជល់មាន់និងអាប៉ោងនេះអាចបើកលេងបានរយ៉ាងរលូនជាច្រើនថ្ងៃមកហើយដោយមិនខ្លាចញញើតទៅនឹងអាជ្ញាធរសមត្ថកិច្ចបន្តិចសោះឡើយ។

ពាក់ព័ន្ធករណីនេះប្រជាពលរដ្ឋបានសូមសំណូមពរដល់ លោកជា សុ មេធី អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ព្រុំ សន្ធរ ស្នងការខេត្តព្រៃវែង ជួយចាត់វិធានការណ៍បង្រ្កាបទៅលើទីតាំងសង្វៀនជល់មាន់និងអាប៉ោង ខាងលើនេះផង ដើម្បីភូមិឃុំមានសុវត្ថិភាពទាំង០៩ចំណុច ចៀសវាងមានអំពើចោរកម្មកើតឡើងក្នុងមូលដ្ឋានរបស់ពួកគាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២០

ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានរន្ទះបាញ់សម្លាប់នៅស្រុកសន្ទុក
ករណីនេះបានកើតឡើងនៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២០ វេលាម៉ោង១៨និង១៥នាទីនៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។
តាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុនៅពេលមេឃ កំពុងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ជនរងគ្រោះបានទៅបិទច្រកទ្វារក្រោលគោដែលបានបញ្ចូលរួច ហើយ ពេលកំពុងតែបិទនោះស្រាប់តែត្រូវរន្ទះបាញ់តែម្តង។
ជនរងគ្រោះឈ្មោះ ខៀវ អួន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិទីពោ ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មិថុនា ២០២០

ភ្នំពេញ៖លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ហាញការគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលចាប់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់នៅខេត្តតាកែវ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងជំរុញឱ្យស្វែងរកអ្នកពាក់ព័ន្ធ។
នៅរសៀលថ្ងៃទី៥ខែមិថុនា ម្សិលមិញ នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់យ៉ាងដូច្នេះថាជនល្មើសត្រូវតែបង្ក្រាបជាដាច់ខាត ទោះបីពាក់ឯកសណ្ឋានជាកម្លាំងសមត្ថកិច្ចអ្វីក៏ដោយ ក្នុងនោះអាវុធហត្ថត្រូវតែសំអាតមុនគេ ព្រោះជាមន្ត្រីប្រតិបត្តិច្បាប់ គ្មានយោគយល់អីទេ ហើយបើស្រាវជ្រាវរកឃើញពាក់ព័ន្ធ នរណាដែលមានភស្តុតាងច្បាស់លាស់ ត្រូវអនុវត្តច្បាប់ចំពោះជននោះទាំងអស់ ខ្ញុំស្អប់ពួកអាគ្រឿងញៀននេះណាស់ គ្មានការយោគយល់ គ្មានអាណិតអាសូរទេ គុណសម្បត្តិធ្លាប់មានកុំយក មកទូទាត់ជាមួយគុណវិបត្តិ ដាច់ខាតត្រូវតែបង្ក្រាប។

ការប្រកាសរបស់លោក សៅ សុខា បែបនេះបានធ្វើឡើងក្រោយមានករណីបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយដកហូតបានគ្រឿងញៀនជាង ០២គីឡូក្រាម កាំភ្លើង០២ដើម និងចាប់ខ្លួនប្រធានការិយាល័យគ្រឿងញៀន នៃអាវុធហត្ថខេត្តតាកែវ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកប្រព្រឹត្តបទល្មើសនេះ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើនៅថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ នៅចំណុចច្រមុះជ្រួកស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យមាន៖ទី១-ឈ្មោះ ឈុន សុមេធា តួនាទីជា នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវ ពាក់ស័ក្ដិ៤ រស់នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ។ទី២-ឈ្មោះ កេន ចាន់រី  ភេទស្រី ភូមិគោកដូង ឃុំពេជសា ស្រុកកោះអណ្តែត ខេត្តតាកែវ។

ក្រោយឃាត់ខ្លួនកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានពន្លាតដែនដី ដោយសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងខេត្តតាកែវ បន្ដទៅឆែរឆេរទីតាំងពីរកន្លែងទៀត ដោយមួយទីតាំងនៅផ្ទះជួលរបស់ជនសង្ស័យរកឃើញផ្លាកលេខម៉ូតូចំនួន០៣ និងទីតាំងទីពីរនៅផ្ទះរបស់សង្ស័យផ្ទាល់តែម្ដង ក្នុងស្រុកអង្គរបូរី រកឃើញអាវុធខ្លីអត់ច្បាប់ ០២ដើម កញ្ឆាមួយចំនួន និងប្រដាក់ថ្លឹងគ្រឿងញៀនមួយចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការសួរនាំ ដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Older posts
Newer posts
← Previous Page1 … Page593 Page594 Page595 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ដីរបស់រដ្ឋមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ត្រូវបានគេយកចែកគ្នាធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ អភិបាលខេត្តតាកែវ សម្ដែងការហួសចិត្តនឹងអ្នកសារព័ត៌មានបបួលលោកផឹកកាហ្វេ ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×