Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់
អភិបាលខេត្តបាត់ដំបងបង្ហាញការកត់សម្គាល់ថា ការទប់ស្កាត់ព័ត៌មានក្លែងក្លាយគឺជាពិតជាលំបាកដែលទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ
ឆ្នាំ២០២៦សេដ្ឋកិច្ចខេត្តកំពង់ចាម មនុស្សម្នាក់ អាចកើនដល់ ៣.០០៤ដុល្លារ
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សមត្ថកិច្ចបានឲ្យដឹងថាមានករណី អំពេីមនុស្សឃាត (យកកាំបិតអារក) កូន អាយុ៣ឆ្នាំ បណ្តាលអោយស្លាប់។

ហេតុការណ៍បានកើតឡើង
នៅថ្ងៃទី 09ខែវិច្ឆិកា ឆ្នាំ2020 វេលាម៉ោង 1.00នាទីយប់ នៅក្នុង បន្ទប់ផ្ទះជួល ម្តុំខាងក្រោយសាលារៀន បន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ជនដៃដល់ឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ 28ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណេីត ភូមិជ្រៃធំ ឃំុជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិត បុ័ងតោ អារក កូនពីខាងក្រោយ បណ្តាលអោយស្លាប់ ក្រោយពេលបញ្ជូន ទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្ស័យត្រូវជាឪពុកចុង)។
ជនរងគ្រោះឈ្មោះ ឌឿ សុបញ្ញា ភេទប្រុស អាយុ៣ឆ្នាំ , ម្តាយឈ្មោះ ឌឿ សុផា ភេទស្រីអាយុ 21ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះជួល កន្លែងកេីតហេតុ។
ជនសង្ស័យ ត្រូវកំលាំងប៉ុស្ដិ៍ ឃាត់ខ្លួនបាន យកមកសាកសួរនតែពុំទាន់ យកចំលេីយបានទេ ព្រោះឆ្លេីយវង្វេងវង្វាន់មិនដឹងខុសត្រូវ គឺបែកថ្នាំញៀន បានធ្វេីតេស គឺវិជ្ជមាន។
មូលហេតុ ពេលប្រពន្ឋកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមេីល ក៏ឃេីញ ប្តីកំពុងកាន់កាំបិតអារក កូនដែលដេកផ្កាប់មុខនៅលេីគ្រែ ហេីយស្រែកអោយគេជួយ និង យកកូនទៅពេទ្យ។ ចំណែកជនសង្ស័យជិះកង់គេចខ្លួន ក្រោយមកសមត្ថកិច្ចប៉ុស្ដិ៍ចាប់បានមកវិញ។
ការឃាត់ខ្លួនេះជនដៃដល់ករណីនេះ មានការចូលរួម សហការ ពីលោកមេភូមិ ប្រជាការពារ ភូមិចុងកៅស៊ូ នឹង ភូមិធ្លកអណ្ដូង ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៩ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍បានឲ្យដឹងថាផ្ទះផ្ទេរប្រាក់វីងមួយកន្លែងត្រូវបានក្រុមចោរចូលលួចលុយ យកអស់ប្រាក់មួយចំនួន ហើយគេចខ្លួនដោយសុវត្ថិភាព។
ហេតុការណ៍បានកើតឡើងនៅ
ម៉ោង១២និង០០នាទី​  ថ្ងៃទី០៨ខែវិច្ឆិកា​ឆ្នាំ​២០២០ នៅទីតាំងកន្លែងផ្ទេរប្រាក់វីង ស្ថិតនៅក្នុងភូមិត្រកៀត ឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយប្រើប្រាស់ មធ្យោបាយដឹកជញ្ជូន
មានម៉ូតូ១គ្រឿង។

ជនរងគ្រោះឈ្មោះ ហាន ប៊ុនហុន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ​ បានឱ្យដឹងថា​ ទ្រព្យសម្បត្តិ ដែលបាត់បង់មាន៖
ប្រាក់ដុល្លា៧០០ដុល្លាអាមេរិក.
ប្រាក់បាតថៃ ៣៩ ៦០០បាត.
ប្រាក់ខ្មែរ ១៣០ ០០០រៀល
កាតគ្រីម៉ូតូ ០១សន្លឹក.
អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរ ០១សន្លឹក និងកាតធានាគារ០៣សន្លឹក។

ពាក់ព័ន្ធអំពើលួចនេះ បណ្ដាញ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបាន ការបំភ្លឺពីអាជ្ញាធរសមត្ថកិច្ច ស្រុកពួកនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​ចុះ​ពិនិត្យ​ម៉ាស៊ីន​បូម​ទឹក​ចេញ​ពី​តំបន់​បឹង​B6​ ចូលទៅ​អាំង​បឹងកក់​ ស្ថិត​នៅ​ក្នុង​ភូមិ​កងតាណឹង​ទី៩​ ​ឃុំ​កងតាណឹង​ ស្រុក​កងមាស​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ អាជ្ញាធរខេត្តកំពង់ចាម បាន​ផ្ដល់​ប្រេង​ម៉ាស៊ូត​ចំនួន​៤១២០​លីត្រ​ សម្រាប់​បងប្អូន​ប្រជាកសិករ​បង្កបង្កើនផល​ស្រូវ​នារដូវប្រាំង​ ប្រមាណ​ជា៣៥០ហិកតា​ ។

លោក​ភោគ​ សាវុធ​ អភិបាល​ស្រុក​កងមាស​ បាន​ឲ្យដឹងថា​ ដោយសារ​ឆ្នាំ​នេះ​ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ទាប​​ មិនបាន​ចូល​ទៅដល់​តំបន់​អាង​ស្តុក​ទឹក​បឹងកក់​ សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ​ ប្រេីប្រាស់​ក្នុង​ការ​បង្កបង្កេីន​ផល​ស្រូវ​ប្រាំង​ លោក​ អ៊ុន ចាន់ដា អភិបាលខេត្ត រួម​នឹង​សហការី បាន​ផ្ដល់​ប្រេង​ម៉ាស៊ូត​ចំនួន​ចំនួន២០០០លីត្រ​ លោក អ៊ុំ វិបុល ប្រធានមន្ទី ធនធានទឹក​ខេត្តកំពង់ចាម បាន​ឧបត្ថម្ភ​ ​២០០០លីត្រ​ និង​លោកគ្រី ស៊ាង ឡុង ក្រុមការងារចុះជួយឃុំកងតាណឹង ជួយឧបត្ថម្ភ​​ ១២០លីត្រ សរុបរួម​៤១២០លីត្រ សម្រាប់​ចាក់​ម៉ាស៊ីន​ចំនួន​២គ្រឿង​ ដែល​ជា​ការ​ជំនួយ​របស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ ដេីម្បី​ជា​ប្រយោជន៍​របស់​បងប្អូន​ប្រជាពលរដ្ឋ​ នៅស្រុកកងមាស ខេត្តកំពង់ចាម​។

គួរ​បញ្ជាក់​ថា​ ក្នុងឆ្នាំ២០២០នេះ កម្ពស់ទឹក​ទន្លេ​មេគង្គ​មាន​កម្រិត​ត្រឹមតែ១២,៤៧ម៉ែត្រ ហេីយ​ប្រភពទឹកបានចូលទៅ ក្នុង​ព្រែក បឹងបួរ ​ប្រមាណជា​៥០ភាគរយ​ប៉ុណ្ណោះ​ ដែល​អាច​នាំ​ឲ្យ​ប្រឈម នឹងការខ្វះទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង​ នៅតាមតំបន់មួយចំនួន ពិសេសក្នុងស្រុកកងមាសនេះតែម្ដង។ ហេតុដូច្នេះទើប អភិបាលខេត្ត​កំពង់ចាម​ បាន​ស្នើសុំ​ម៉ាស៊ីនបូមទឹក ចំនួន២គ្រឿង ពី​ក្រសួង​ធនធាន​ធនធានទឹក​ និង​ឧតុនិយម​ រួមជាមួយការ​ ជួយឧបត្ថម្ភប្រេងម៉ាស៊ូត ដេីម្បី​ផ្តល់​ឱកាស​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បង្កបង្កបង្កើនផលស្រូវ ក្នុងរដូវប្រាំង ខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តបាត់ដំបង៖លោកឧត្តម​សេនីយ៍ត្រី​ សាត​ គឹមសាន ស្នងការប៉ូលិស ខេត្តបាត់ដំបង
បានបញ្ជា ឲ្យអធិការនគរបាលស្រុកបវេល ចុះទៅដោះស្រាយភ្លាមៗ បន្ទាប់ពីទទួលបានសាររបស់ពលរដ្ឋ សម្ដែងនូវក្ដីព្រួយបារម្ភទាក់ទងនឹងសន្តិសុខនៅតាមមូលដ្ឋាន។
ការបញ្ជារបស់មេប៉ូលិសខេត្តបាត់ដំបងនេះ នៅមុននេះបន្តិចថ្ងៃទី០៨ខែវិច្ឆិកាឆ្នាំ២០២០​ បន្ទាប់​ពីទទួលបាននូវខ្លឹមសារបង្ហោះក្នុងគណនីហ្វេសប៊ុកឈ្មោះ​ ជា​ ផាន់​ ដែលជាប្រជាពលរដ្ឋនៅស្រុកបវេល​ ខេត្តបាត់ដំបង​ សម្តែងក្តីបារម្ភចំពោះសក​ម្មភាពសន្តិសុខក្នុងមូលដ្ឋានរបស់ពួកគាត់។

សូមបញ្ជាក់ថានៅពេលសាកសួរពលរដ្ឋ លេីបញ្ហានេះ គាត់បានបង្ហាញក្តីបារម្ភថា នាប៉ុន្មានថ្ងៃ​នេះគាត់កត់សម្គាល់ឃេីញ​ មនុស្សប្លែកៗចូល​ ក្នុងផ្សារដែលគាត់លក់ដូរនៅទីនោះ​ តែមិនទាន់មានសកម្មភាព ល្មេីសអ្វីនៅឡេីយនោះទេ និងម៉្យាងដោយបានកត់សម្គាល់ថា​ ប៉ុន្មានថ្ងៃនេះ​ មាន​​ករ​ណី(ចោរលួច) ម៉ូតូសេរីទំនេីប
នៅទីប្រជុំជនផ្សារផង ទេីបបង្កទៅជាក្តីបារម្ភបែបនេះ។

សូមជម្រាបថាក្នុងនាមថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបា​ត់​ដំបង​ នៅតែបន្តអំពាវនាវ ចំពោះប្រជាពលរដ្ឋទូទៅ សូមលោកមេត្តាប្រុងប្រយ័ត្ន ឱ្យបានខ្ពស់ និងជាប់ជាប្រចាំផង ចំពោះទ្រព្យសម្បត្តិមានតម្លៃរបស់ខ្លួន ការធ្វេសប្រហែសដោយខ្វះការប្រុង​ប្រយ័ត្ន​ ក្នុងពេលណាមួយគឺជាឱកាសល្អដល់ជនល្មេីសធ្វេី​សកម្មភាពបានភ្លាម​។ ជាមួយនេះសូមបន្តចូលរួមសហការណ៍ ផ្តល់ព័ត៌មានភ្លាមៗតាមលេខទូរស័ព្ទដែលបានចែកជូន ឬបានផ្សព្វផ្សាយ កន្លងទៅ ដល់សមត្ថកិច្ចដេីម្បី អន្តរាគមន៍ បានទាន់ពេលវេលា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ថ្លែងនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង ក្នុងដំណើរអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ នាថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាល កើតចេញពីគណបក្សប្រជាជនកម្ពុជា ដែលបងប្អូនប្រជាពលរដ្ឋ បោះឆ្នោតគាំទ្រ បានប្រកាន់ខ្ជាប់នូវប្រពៃណី ផ្សាភ្ជាប់ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ដោយបានបែកចែក ការទទួលខុសត្រូវ ឱ្យមន្រ្តីចុះតាម គ្រប់មូលដ្ឋាន ដើម្បីតាមដាន បញ្ហាប្រឈម និងសំណូមពរនានា និងដោះស្រាយ ជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា។ សម្ដេចបានសង្កត់ធ្ងន់ថា«យើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នា និងមិនមានទំលាប់រត់ចោលគ្នានោះទេ»។«សម្ដេច ស ខេង ថ្លែងនៅនៅបរិវេណអាកាសយានដ្ឋាន ខេត្តបាត់ដំបង»

ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបាត់ដំបង រដ្ឋមន្ត្រីមហាផ្ទៃ សម្ដេច ស ខេង បានថ្លែងអំណរព្រះរាជគុណ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានប្រោសព្រះរាជទានអំណោយ ជូនប្រជាពលរដ្ឋ រងគ្រោះក្នុង ខេត្តបាត់ដំបង និងតាមបណ្ដាខេត្តផ្សេងៗទៀត។ ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី សម្ដេចក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរកងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋ ពីគ្រោះទឹកជំនន់ និងជួយសម្រួលការ ចាប់ផ្ដើមជីវភាពឡើងវិញ ពិសេសការបង្កបង្កើនផល។

សូមបញ្ជាក់ថាពលរដ្ឋ ដែលបានមក ទទួលអំណោយ នាឱកាសនេះមកពីក្រុងបាត់ដំបង, ស្រុកបវេល, ស្រុកថ្មគោល, ស្រុកបាណន់, ស្រុកសង្កែ, ស្រុកគាស់ក្រឡ, ស្រុកមោងឫស្សី, និងស្រុកឯកភ្នំ។ អំណោយទាំងនោះ រួមមានស្រូវពូជ១០០គីឡូក្រាម, អង្ករ២៥គីឡូក្រាម, ទឹកស៊ីអ៊ីវមួយយួរ, ត្រីខមួយយួរ, ទឹកត្រីមួយយួរ, មីមួយកេស, ទឹកសុទ្ធមួយកេស, ភួយមួយ, មុងមួយ, កន្ទេលមួយ, និងថវិកា៥ម៉ឺនរៀល។

យោងតាមរបាយការណ៍ របស់ លោក ងួន រតនៈ អភិបាល ខេត្តបាត់ដំបង បានបញ្ជាក់ថា ជំនន់ទឹកភ្លៀងកន្លងទៅនេះ បានបណ្ដាលឱ្យមានការលិចលង់ ក្រុងស្រុកទាំង១៤ ក្នុងខេត្តបាត់ដំបង ស្មើនឹង ៩៩ឃុំ និងបណ្ដាលឱ្យប៉ះពាល់ពលរដ្ឋជាង៧ម៉ឺនគ្រួសារ, ដំណាំស្រូវជាង១សែនហិកតា, ដំណាំសាវប្បកម្ម និងឧស្សាហកម្មជាង៦ម៉ឺនហិកតា, ផ្លូវជាតិប្រវែង២ពាន់ម៉ែត្រ, ផ្លូវខេត្តប្រវែងជាង៣ម៉ឺនម៉ែត្រ និងផ្លូវក្នុងក្រុងចំនួន ២០ខ្សែ។«លោកងួន រតន: អភិបាលខេត្តបាត់ដំបង អានរបាការណ៍សង្ខេប ស្ដីពីស្ថានភាពនៅក្នុងខេត្តបាត់ដំបង»

លោកងួន រតន: បន្ថែមថា ក្រោយជំនន់ទឹកភ្លៀង ចាប់ផ្ដើមស្រកចុះ និងបន្ទាប់មានការវាយតម្លៃ ពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រួសារពលរដ្ឋ ដែលអាចស្ដារឡើងវិញបាន តាមការធ្វើកសិកម្មដំណាំស្រូវចំនួន ១០ ៥០០គ្រួសារ ដែលស្មើនឹង ១០ ៥០០ហិកតា ស្មើនឹងក្រុងស្រុកចំនួន៨ លើឃុំចំនួន៤៨ ភូមិចំនួន២៣១ ដោយសារទីតាំងដីរបស់គាត់ ស្ថិតក្នុងតំបន់ ដែលមានប្រភពទឹកគ្រប់គ្រាន់ ក្នុងការស្រោចស្រពបាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានប្រាប់ពលរដ្ឋថា៖លទ្ធផលនៃការធ្វើតេសរកជំងឺកូវីដ១៩លើកទី១បង្ហាញថាសម្ដេច និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មិនមានជំងឺកូវីដ១៩នោះទេ និងថាពេលនេះ សម្ដេចតេជោ និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត កំពុងមានសុខភាពល្អប្រសើរ និងធ្វើចត្តាឡីស័ក ប្រកបដោយការយកចិត្តទុកដាក់ខ្ពង់បំផុត។ ក្នុងនាមប្រជាពលរដ្ឋ ទាំងជាង១ម៉ឺននាក់ នាឱកាសនេះ សម្ដេចបានថ្លែងបួងសួងសូមឱ្យសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ និងចៀសផុតពីជំងឺកូវីដ១៩។«សម្ដេច ស ខេង ថ្លែងប្រាប់ពលរដ្ឋ នៅក្នុងខេត្តបាត់ដំបង នាថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ ព្រឹកមិញ»

សម្ដេច ស ខេង បានបន្តថា ពីដំបូងឡើយពិធីជួបសំណែះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះ គឺគ្រោងប្រារព្ធឡើងក្រោមអធិបតីភាព សម្ដេច ហ៊ុន សែន​ នាយករដ្ឋមន្រ្តី ហើយសម្ដេច ក៏នឹងអមដំណើរ សម្ដេចតេជោចូលរួមដែរ ក៏ប៉ុន្តែ សម្ដេចតេជោត្រូវជាប់ធ្វើចត្តាឡីស័ក ដោយសាររដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញ ទស្សនកិច្ចកម្ពុជា ត្រូវបានរកឃើញថាមានជំងឺកូវីដ១៩បន្ទាប់ពីបញ្ចប់ទស្សនកិច្ច នៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានថ្លែងអំពាវនាវ ដល់ពលរដ្ឋ ចូលរួមថែរក្សាសុខភាព អនុវត្តវិធានការណែនាំ របស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំ ដើម្បីទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩, ចូលរួមប្រយទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំ កូនចៅចៀសឱ្យផុតពីគ្រឿងញៀន និងត្រូវរាយការណ៍ ជូនសមត្ថកិច្ច នៅពេលបានឃើញករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន, ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានល្អដើម្បីចៀសផុត ពីគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

សម្ដេច ស ខេង ថ្លែងយ៉ាងដូច្នេះ នៅថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងដំណើរ តំណាង សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញសួរសុខទុក្ខ និងចែកអំណោយ ជូនពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ក្នុងខេត្តបាត់ដំបង ចំនួន១ម៉ឺន២១០គ្រួសារ ប្រារព្ធឡើងនៅបរិវេណអាកាសយានដ្ឋានខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖នារីម្នាក់មុខរបរលក់ឥវ៉ាន់តាមអនឡាញម្នាក់ ត្រូវបានប៉ូលិស ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ខេត្តសៀមរាប ឃាត់ខ្លួននៅថ្ងៃទី ០៦ខែ វិច្ឆិកា ឆ្នាំ២០២០ ពាក់ព័ន្ធនឹងករណីឆបោក ប្រព្រឹត្តលើបណ្ដាញទំនាក់ទំនងសង្គម។

នារីរូបនេះមានឈ្មោះ ភ័ន្ត ភក្ដី ភេទស្រី អាយុ ២៨ឆ្នាំ មានស្រុកកំណើត ភូមិកណ្ដាល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថាកាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីរូបនេះ បានធ្វើសកម្មភាពលក់ដូរគ្រឿងអង្ការ (ខ្សែកមាស និងបន្តោង) ទៅឲ្យជនរងគ្រោះ ឈ្មោះសាំង វីរុន ភេទប្រុស អាយុ ៣២ ឆ្នាំ (ជាពលករកូរ៉េ) តាមបណ្ដាញទំនាក់ទំនងសង្គម រួចមិនបានធ្វើការប្រគល់អីវ៉ាន់ឲ្យទៅជនរងគ្រោះ តាមការសន្យា នោះទេ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនតុលាការដេីម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ បានរាយការណ៍ថា ពួកគាត់បានចាប់ក្របីញីមួយក្បាល សម្បុរខ្មៅ
តាំងពីថ្ងៃម្សិលមិញ រកម្ចាស់មិនទាន់ឃើញនៅឡើយ។

ប្រជាពលរដ្ឋបានដឹងថា ពួកគាត់ចាប់បានក្របី ហើយ ក៏បានរាយការណ៍ ទៅនគរបាលសង្កាត់គោកចក ក្រុងសៀមរាប ដើម្បី រកម្ចាស់ឲ្យមកយកវិញ។ ទោះយ៉ាងណា រហូតដល់ថ្ងៃទី ០៨ខែវិច្ឆិកា នេះ គេនៅពុំមិនទាន់ឃើញមានម្ចាស់ក្របីខាងលើ មកទទួលនៅឡើយទេ។

ពាក់ព័ន្ធទៅនឹង ពលរដ្ឋ ចាប់បានក្របីមួយក្បាលនេះ នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកចក លោក រិន ម៉ុន បានបញ្ជាក់ឲ្យដឹងនៅព្រឹកនេះថា៖ពិតជាមានករណីពលរដ្ឋចាប់បានក្របីញីមួយក្បាលពិតប្រាកដមែន។
លោកនាយប៉ុស្តិ៍បន្តថា ហេតុការណ៍ចាប់ក្របីនេះ នៅរសៀលថ្ងៃទី ០៧ ខែវិច្ឆិកាឆ្នាំ ២០២០ ស្ថិតក្នុងភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប។ ជាមួយគ្នានេះ លោកនាយប៉ុស្តិ៍ នគរបាល សង្កាត់គោកចក បានអំពាវនាវ រកម្ចាស់ក្របីខាងលើ មកទទួលយកទៅវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ពិតជាសាហាវណាស់ តៃកុងរថយន្ត បានបើកជនរងគ្រោះហើយ មិនព្រមឈប់នោះទេ ថែមទាំងអូសជនរងគ្រោះ នៅក្រោមរថយន្តមានចម្ងាយជាង១៥០០ម៉ែត្រទៀត បណ្ដាលឲ្យស្លាប់យ៉ាងអាណោយអាធ័ម។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង១០នាទីថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចចន្លោះគីឡូម៉ែតលេខ៣៣៣.៣៣៤លើផ្លូវជាតិលេខ០៦ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។រវាងរថយន្តនិងម៉ូតូ។

សមត្ថកិច្ចបានប្រាប់បណ្ដាញ«សៀមរាបប៉ុស្ដិ៍»ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០១៥ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង១U៤៣១៥ បើកបរដោយឈ្មោះអែម សុវណ្ណ ភេទប្រុស អាយុ៦២ឆ្នាំភូមិដីក្រហម សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) បើកបរទិសដៅពីលិចទៅកើត ហើយបានរ៉េចង្កូតដួលទៅលើទ្រូងផ្លូវ ហើយពេលនោះ រថយន្តសាំយុងពណ៌ បៃតងចាស់ពាក់ស្លាកលេខសៀមរាប២C-៣៦៣២បើកបរដោយឈ្មោះឆែម ឃា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃទទឹង ឃុំល្វេងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅទិសខាងកើត បានជាន់ឈ្មោះអែម សុវណ្ណ(ជនរងគ្រោះ) ហើយអូសតាមពីក្រោមរថយន្ត ទៅទិសខាងកើតចម្ងាយប្រហែល១៥០០ម៉ែត្រទើបធ្លាក់ជនរងគ្រោះ នៅលើផ្លូវជាតិលេខ៦។ សមត្ថកិច្ចថារថយន្តខាងលើបានបើកបន្តដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលពួក សមត្ថកិច្ចចាប់បានទាំងរថយន្តនិងអ្នកបើកបរបាន និងខូចខាតរថយន្ត១គ្រឿងស្រាលនិងម៉ូតូ១គ្រឿងស្រាល។

បើតាមសមត្ថកិច្ចថា មូលហេតុរថយន្តបើកបរក្នុងល្បឿនលឿន។ ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង។ចំណែកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក។សាកសពជនរងគ្រោះ ប្រគល់ជូនសាច់ញាតិ នៅខេត្តប៉ៃលិន ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តពោធិ៍សាត់៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅថ្ងៃទី០៧ខែវិច្ឆិកា ឆ្នាំ២០២០នេះ នាំយកពូជស្រូវទៅចែកជូនប្រជាពលរដ្ឋជិត២ម៉ឺនគ្រួសារ នៅខេត្តពោធិ៍សាត់។

អំណោយ ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវនាំយកទៅចែកជូន ប្រជាពលរដ្ឋ នោះ នឹងធ្វើឡើងនៅពីរទីតាំង ពោលទី១៖ នៅបរិវេណពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ចំនួន១៣,០៤៧គ្រួសារ និងទី២៖ នៅបរិវេណវិទ្យាល័យអូរតាប៉ោង ចំនួន៤,២៥៩គ្រួសារ។

ក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន២៥គីឡូក្រាម, មី ចំនួន ១កេស, ត្រីខ ចំនួន ១យួរ, ទឹកត្រី ចំនួន១យួរ, ទឹកស៉ីអ៉ីវ ចំនួន ១យួរ, ទឹកសុទ្ធ ចំនួន ១កេស, ឃីត ចំនួន ១កញ្ចប់, ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន៥០,០០០រៀល។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទទួលរងគ្រោះនូវជំនន់ទឹកភ្លៀង ដែលហូរធ្លាក់ពីស្រុកវាលវែង និងស្រុកភ្នំក្រវាញ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៦ក្រុង-ស្រុក ក្នុងនោះមានស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកបាកាន ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ស្មើនឹង ៣៤ឃុំ-សង្កាត់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្ងៃទី ០៦ ខែ វិច្ឆិកា ម្សិលមិញ បានចែក
ពូជស្រូវសែនក្រអូបចំនួន២៤តោន របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានចែកជូនបងប្អូនប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន ២៤០គ្រួសារ ក្នុងស្រុកចំនួន២ គឺ ស្រុកសូទ្រនិគមចំនួន ១២០គ្រួសារ ស្រុកជីក្រែង ១២០ គ្រួសារ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរបានធ្វើការបញ្ជាក់ថា ខេត្តសៀមរាបមានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប ១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មន ប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤ គ្រួសារ។ ចំពោះស្រុកដែលទទួលបានស្រូវពូជពេលនេះ ក្នុងនោះដំណាំស្រូវដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង ក្នុងស្រុកសូទ្រនិគម ចំនួន ៤៤៨ ហិកតា មាន ៣ឃុំ ស្មើ៧ភូមិ មាន៧២៣គ្រួសារ ខូតខាតទាំងស្រុង ២០៣ហិកតា ស្មើ ៤១៤គ្រួសារ។ ,ស្រុកជីក្រែងប៉ះពាល់ ៤ឃុំ មាន ២៨ភូមិ ស្មើ៣២៤គ្រួសារ លើផ្ទៃដី ៣២៤ ហិចតា ខូតខាតទាំងស្រុង ២៨១ហិចតា ស្មើ៣២៤គ្រួសារ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ប្រជាកសិករដែលទទួលរងគ្រោះដោយទឹកជំនន់ចំនួន១១០គ្រួសារ មកពី៥ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលថ្ងៃទី០៦ ខែ វិច្ឆិកា ម្សិលមិញទទួលបានពូជស្រូវសែនក្រអូប និង OM៥១ ចំនួន ១១តោន។
ការទទួលបាន ស្ថិតនៅបរិវេណ វត្តរកា ឃុំមានជ័យ ស្រុកប្រាសាទបាគង ក្រោមវត្តមាន លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្តសៀមរាប និងក្រុមការងារ។

ប្រធានមន្ទីរកសិកម្មខេត្ត លោក ទា គឹមសុទ្ធ បានឲ្យដឹងថា ដោយសារទឹកជំនន់នៅស្រុកប្រាសាទបាគង មានចំនួន៥ឃុំ ស្មើ១៩ភូមិ មាន២០០គ្រួសារ លើផ្ទៃដី ១៥០ហិចតា និងខូចខាតចំនួន ១០៥ហិចតា ១៩០គ្រួសាររងផលប៉ះពាល់។  លោកបន្តថា ខេត្តសៀមរាប មានផ្ទៃដីបង្កបង្កើនផលស្រូវ រដូវវស្សា ឆ្នាំ២០២០ មាន១៨៦ ពាន់៣០០ហិចតា រងផលប៉ះពាល់ដោយសារទឹកជំនន់ សរុប១២ពាន់៨៨៣ហិចតា លើ៩ក្រុង.ស្រុក មានប្រជាកសិកររងគ្រោះ ១១ពាន់១៣១គ្រួសារ និង ខូចខាតស្រូវប្រាំង សរុប ២០៣ហិចតា ស្មើ ៤១៤គ្រួសារ។

ក្នុងឱកាសកាសនោះដែរ លោក ង៉ាន់ ភិរុណ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងការព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ សម្ដេចបានចុះទៅផ្ទាល់ ដើម្បីជួបបងប្អូនប្រជាពលរដ្ឋ និងជួយឧបត្ថម្ភដោះស្រាយ ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឲ្យរួចផុតពីការលំបាក ។ ម៉្យាងទៀតទីណាដែលជួបទុក្ខលំបាក ហើយសម្ដេចតេជោ ហ៊ុនសែន ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យក្រុមការងាររបស់សម្ដេច ឲ្យចុះទៅជួបបងប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួមជួយសង្គ្រោះ និងរំដោះបងប្អូនប្រជាពលរដ្ឋឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោក ក៏បានសំណូមពរ និង ណែនាំប្រជាកសិករ ទាំងអស់ សូមយកពូជស្រូវទាំងនេះ ទៅបង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដែលជាពូជស្រូវមិនរើសរដូវ និង សូមបងប្អូនត្រូវមានការអាធ្យាស្រ័យឲ្យគ្នា ក្នុងការចែករំលែកទឹកស្រោចស្រព ដំណាំ ស្រូវរបស់បងប្អូនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page509 Page510 Page511 … Page641 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ក្រុមមន្ត្រីបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យ នឹងសិក្សាច្រាំងទន្លេមេគង្គនៅទីក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១ កុម្ភៈ ២០២៦
ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ធ្លាយរឿងសសញ្ញាសម្គាល់ K54 បង់លុយ១ខែ ចំនួន100$ ឲ្យស្ថានីយជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៣ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ផ្ទះចំនួន ០៣ខ្នង និងទ្រព្យសម្បត្តិជាច្រើន ក្លាយជាចំណីអគ្គីភ័យគ្មានសល់ ចុះផ្សាយថ្ងៃទី ៣១ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×