Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២១

ខេត្តសៀមរាប៖ពាក់ព័ន្ធ ការចោទប្រកាន់ របស់ប្រជាពលរដ្ឋ ចំនួន៧នាក់ ដែលបានប្ដឹង លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ទៅតុលាការ ពីបទ«រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។

ករណីនេះ លោកឡុង កុសល សុំធ្វើការបកស្រាយ ចំពោះការចោទប្រកាន់នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិ អប្សរា បានបញ្ជាក់ថា «ក្រុមការងារទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា បាន ទៅរុះរើ របង របស់លោកស្រី លី អ៊ុំអេង ដោយសារតែ របងនោះ បានសង់បំពានដោយគ្មានច្បាប់អនុញ្ញាតក្នុងតំបន់២ នៃរមណីយដ្ឋានអង្គរ»។

យោងតាមព្រះរាជក្រឹត្យ លេខ០០១នស ស្តីពីការចាត់ចែងនិងគ្រប់គ្រង តំបន់សៀមរាបអង្គរ ចុះឆ្នាំ១៩៩៤ និងសេចក្តីសម្រេចលេខ៧០សសរ ស្តីពីការគ្រប់គ្រងដីធ្លី ក្នុងតំបន់រមណីយដ្ឋានអង្គរ រាល់ការសាងសង់ឬអភិវឌ្ឍន៍ត្រូវមានការអនុញ្ញាតជាមុន។ រីឯ ការដាំបង្គោលរបង ឬដាំឬស្សី ធ្វើជារបង របស់លោកស្រី លី អ៊ុំអេង គ្មានច្បាប់អនុញ្ញាតទាំងអស់។

ចំពោះការរុះរើនេះ គឺធ្វើឡើងនៅភូមិអូរទទឹង ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប (តំបន់២នៃរមណីយដ្ឋានអង្ករ ) មិនមែនស្ថិតនៅភូមិតាប៉ាង អំពិលបង្កោង គិរីមានន្ទ និងភូមិត្នោត ឃុំអំពិល ស្រុកប្រាសាទបាគង ដូចការអះអាងលោកស្រី លី អ៊ុំអេង នោះទេ។

លោកឡុង កុសល បន្ថែមថា មុននឹងក្រុមការងារអនុវត្ត វិធានការរដ្ឋបាល ដោយមានការចូលរួមពីអាជ្ញាធរផងដែរ ហើយមុនសម្រេចធ្វើការរុះរើ ក្រុមការងារ ទប់ស្កាត់សំណង់ខុសច្បាប់ នៃអាជ្ញាធរជាតិអប្សរា ក៏ជួបជាមួយលោកស្រី លី អ៊ុំអេង ដើម្បីឲ្យគាត់ រុះរើ ចេញវិញដោយខ្លួនឯងដែរ តែគាត់មិនព្រមអនុវត្ត។

ជាមួយគ្នានោះ ក្រុមការងារ ក៏បានបិទសេចក្តីជូនដំណឹង តម្រូវឲ្យម្ចាស់បង្គោល របង រុះរើ របងដោយខ្លួនឯង ចំនួន ២ដងដែរ តែឈ្មោះលី អ៊ុំ អេង នៅតែមិនអនុវត្ត តាមសេចក្តីជូនដំណឹងនេះទេ។

សូមរំលឹកថា ពលរដ្ឋចំនួន៧នាក់ បាននាំគ្នា ប្ដឹង
លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។នៅក្នុងពាក្យបណ្ដឹង ដែលចុះកាល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក៏មានការ ទាមទារ សំណងជំងឺចិត្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២១

ខេត្តសៀមរាប៖អ្នកជិះម៉ូតូម្នាក់ បានរងរបួស ដោយសារតែរថយន្តបុក ខណ:ពេលកំពុងបើកបត់ឆ្លងផ្លូវ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ០៩ និង០០នាទី ព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១លើផ្លូវជាតិលេខ ៦៩ ត្រង់ចំណុចផ្លូវកែងអក្សតេ ស្ថិតនៅ ភូមិកំពង់ថ្កូវ២ ឃុំ​កំពង់ថ្កូវ​ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ រវាងម៉ូតូ​និង​រថយន្ត។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តម៉ាកកាមរីពណ៌​សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ​២P៥៦៦២អ្នកបើកបរដោយ ឈ្មោះ សួង សូរ្យគ្រាស​ ភេទប្រុស​ អាយុ​២៦ឆ្នាំ រស់នៅ​ភូមិ​តាឡឹង ឃុំតាអាន ស្រុក​ក្រឡាញ់​ ខេត្ត​សៀមរាប​ ទិសដៅពីកើត ទៅលិច បានបុកជាមួយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ​ បាត់​ដំបាត់បង ១I៣៦៤៦ បើកបរ​ដោយ.ឈ្មោះ អោម ទូច​ ភេទប្រុស អាយុ៦៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ ភូមិដង្គុំក្នុង ឃុំជ្រោយស្តៅ ស្រុក​ថ្មគោល​ ខេត្តបាត់ដំប ទិសដៅ ពីលិចទៅទិសខាងកើត រួចបត់ឆ្វេងឆ្លូងផ្លូវ (ពាពាក់មួកសុវត្ថិភាព រងរបួសធ្ងន់។

ចំណែកម៉ូតូនិងរថយន្តរងការខូចខាត ស្រាល។មូលហេតុ បណ្តាលមកពីអ្នកបើកបរម៉ូតូ
បើកបរ បត់​ឆ្វេង​ឆ្លងផ្លូវ​ ខ្វះការប្រុងប្រយ័ត្ន។ រថយន្តបើកមានល្បឿនលឿន។

ជនរងគ្រោះ​ ត្រូវបានកម្លាំងជំនាញ​ ហៅឡាន សង្គ្រោះដឹកយកមក ព្យាបាល​នៅ​មន្ទីរ​បង្អែក​ស្រុក​ក្រឡាញ់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៧ មករា ២០២១

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា។

សម្ដេចតេជោ ហ៊ុន សែន បានលើកនៅលើទំព័រហ្វេសប៊ុក នៅព្រឹកនេះថា នៅ ថ្ងៃ ទី០៧ ខែ មករា ឆ្នាំ ២០២១ នេះ គឺជាខួបលេីកទី​ ៤២ឆ្នាំ (៧ មករា ១៩៧៩ – ៧ មករា ២០២១) ដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ​ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យ ពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅ ងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ។ របបដ៏ឃោរឃៅព្រៃផ្សៃយុងឃ្នងនេះ បានធ្វើអោយបាត់បង់ជីវិតមនុស្សស្លូតត្រង់អស់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

គួររំលឹកដែរថា កាលពី ៤២ មុន ប្រជាពលរដ្ឋខ្មែរគ្រប់រូបរួមទាំងកុមារតូចៗរស់នៅក្រោមការបង្ខិតបង្ខំអោយធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក ទទួលទានអាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យព្យាបាល គ្មានសាលារៀន ហើយសិទ្ធិសេរីភាពទាំងអស់របស់ពលរដ្ឋត្រូវបានរបបព្រៃផ្សៃនេះបានបំបិទមិនអោយមាន ពលរដ្ឋដែលមានសំណាងនៅសល់តែស្បែកដណ្តប់ឆ្អឹងគឺរងចាំតែថ្ងៃស្លាប់ ប៉ុណ្ណោះ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះចេញផុតពីរបបឃោរឃៅព្រៃផ្សៃមួយនេះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គឺពលរដ្ឋមានសិទ្ធសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យមកទល់សព្វថ្ងៃ។ ទន្ទឹមនឹងនោះដែរ កម្ពុជាក៏មានកិត្យានុភាព និងមុខមាត់សារជាថ្មីលើឆាកអន្តរជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងខួបអនុស្សាវរីយ៍លើកទី ៤២ នៃថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ សូមឱ្យស្មារតីថ្ងៃរំដោះជាតិនេះ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់រូប​ និងជានិមិត្តរូបនៃសាមគ្គីជាតិ និង មហាគ្រួសារខ្មែរស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍ ។

ក្នុងឆ្នាំសកលថ្មី ២០២១ នេះ សូមជូនពរបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហេីយជួបតែសេចក្តីសុខ សេចក្តីចម្រើន និងប្រកបដោយពុទ្ធពរទាំង​ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ​ កុំបីឃ្លៀងឃ្លាតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖លោកនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញសេចក្ដីសម្រេច ប្រគល់ភារកិច្ច ជូនស្នងការរងខេត្តសៀមរាប ចំនួន៣រូប ឲ្យទទួលជំនួយការ ដឹកនាំការិយាល័យ ជូនស្នងការខេត្តសៀមរាប។
នេះបើយោងតាមសេចក្ដីសម្រេច ដែលបណ្ដាញសៀមរាបប៉ុស្តិ៍ ទទួលបាននៅថ្ងៃនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប នៅ
ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ នេះបានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាដោះស្រាយ ករណីពលរដ្ឋ ការបិទផ្លូវពីស្រុកអង្គរធំ ទៅស្រុកអង្គរជុំ
តាមបណ្តោយផ្លូវ2SR2 នៅសាលប្រជុំរដ្ឋបាលស្រុកអង្គរធំ។

អាជ្ញាធរស្រុកអង្គរធំបានឲ្យដឹងថា កិច្ចប្រជុំនេះ បានឯកភាពគ្នា មាន៧ ចំណុច។

1.ក្រុមហ៊ុន ត្រូវស្រោចទឹកផ្លូវ ជូនប្រជាពលរដ្ឋក្នុង ១ថ្ងៃ ៣ដង ចាប់ពីថ្ងៃទី០៧ខែមករា ឆ្នាំ២០២១ នេះតទៅ។

2.មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវសិក្សាអំពីការដាក់ស្លាកសញ្ញាចរាចរណ៍តាមដងផ្លូវ។

3.អធិការដ្ឋាននគរបាលស្រុកអង្គរធំ ត្រូវធ្វើការពិនិត្យមើល ចាប់ល្បឿនការបើកបរ និងត្រួតពិនិត្យ រកសារធាតុញៀន លើអ្នកបើកបរ ដោយសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្ត។

4.មន្ទីរបរិស្ថានខេត្ត ត្រូវចុះពិនិត្យការផាកពិន័យលើរថយន្តដែលពុំបានគ្របទ្រុងត្រឹមត្រូវ។

5.មន្ទីររ៉ែ និងថាមពលខេត្ត ត្រូវចុះពិនិត្យលើទីតាំងធ្វើអាជីវកម្ម លើអាជ្ញាប័ណ្ណដែលហួសសុពលភាព ត្រូវចាត់វិធានការតាមផ្លូវច្បាប់។

6.មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវពិនិត្យសិក្សាលើការជួសជុលផ្លូវនេះ។

7.រដ្ឋបាលស្រុកអង្គរធំ និងស្រុកអង្គរជុំ ត្រូវពិនិត្យ និងតាមដានលើការអនុវត្តនរបស់ក្រុមហ៊ុន តាមកិច្ចសន្យា។

8.សូមក្រុមហ៊ុនធ្វើអាជីវកម្ម ថ្ម ជួយជួសជុល កន្លែង ដែលមានក្រឡុកធំៗ តាមដងផ្លូវ និងសហការ ក្នុងការផ្ទុកថ្ម តាមទម្ងន់រថយន្ត(មិនអោយលើទម្ងន់កំណត់នៃរថយន្ត)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថានៅយប់នៅម៉ោងជិត៨ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ត្រីម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរស្តុបខាងកើតផ្សារលើ ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមប្រភពព័ត៌មានបានដឹងថា ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកហុងដា គ្លិច ពាក់ស្លាកលេខ សៀមរាប ១Al២៤០៣។

ក្រោយកើតហេតុសមត្ថកិច្ច នគរបាលចរាចរណ៍បានចុះធ្វើការវាស់វែង និងបញ្ជូន ស្ត្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ទោះជាយ៉ាងណា សមត្ថកិច្ច នៅមិនទាន់បញ្ជាក់ព័ត៌មាន លម្អិតនៅឡើយទេ ចំពោះហេតុការណ៍នេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សម្នាក់ បានស្លាប់និង៣នាក់ទៀត រងរបួសធ្ងន់ស្រាល ដោយសារគោយន្តកន្ត្រៃ បុកម៉ូតូ២គ្រឿង។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង០៨ព្រឹក ថ្ងៃទី០៦ ខែមករា ឆ្មាំ២០២១ ស្ថិតនៅភូមិគោកត្នោត ឃុំកណ្តែក ស្រុកប្រាសាទបាគងខេត្តសៀមរាប។

សមត្ថកិច្ចប្រាសាទបាគង បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍
នេះ រវាងគោយន្តកន្រ្តៃ និងម៉ូតូ២គ្រឿងបញ្រ្ជាសទិសគ្នា។
គោយន្តកន្រ្តៃ ម៉ាកគូបូតាពណ៌ក្រហម អ្នកបើកបរ រត់គេចខ្លួនបាត់បើកពីជើង ទៅត្បូង បុកម៉ូតូម៉ាកC៩០ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរឈ្មោះ ពុធ រ៉ាមី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប របួសធ្ងន់ បើកពីជើង ទៅត្បូង មានអ្នកជិះជាមួយ២នាក់
១-ភត់ រី ភេទស្រីអាយុ៣០ឆ្នាំ(របួសធ្ងន់)
២-ស្លាប់កូនក្មេងស្រីអាយុ២ឆ្នាំ នៅមន្ទីរពេទ្យ។ ជនរងគ្រោះ រស់នៅភូមិចុងកៅស៊ូសង្កាត់ស្លក្រាម ក្រុងសៀមរាប។
បន្ទាប់មកគោយន្តកន្រ្តៃ ក៏បានទៅបុកម៉ូតូមួយទៀត ម៉ាកវេវ C១០០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១BN ៦៧៤៥
ទិសដៅ ពីត្បួង ទៅជើង បើកបរដោយ
ឈ្មោះ សង់ សាន អាយុ១៨ឆ្នាំ ភេទប្រុស របួសស្រាល។

សមត្ថកិច្ចខេត្តបានឲ្យដឹងថាមូលហេតុ អ្នកបើកបរ គោយន្តកន្រ្តៃ បត់ខ្វះការប្រុងប្រយ័ត្ន។ សមត្ថកិច្ចបាននាំយកគោយន្តកន្រ្តៃ និងម៉ូតូ ទៅរក្សាទុកនៅអធិដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖បុរស៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប ចាប់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន។

ការបង្ក្រាបនេះធ្វើឡើងវេលាម៉ោង១៤និង០០នាទីថ្ងៃទី០៦ខែមករា ឆ្នាំ ២០២១ ដោយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកពួក សហការ ជាមួយ អាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវសេនីយ៍ត្រីធាវ ច័ន្ទដារ៉ា នាយករិយាល័យ ប្រឆាំងបទល្មើស គ្រឿងញៀនអាវុធហត្ថ ខេត្តសៀមរាប នៅចំណុចភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។

ជនសង្ស័យ
១ឈ្មោះពៅ រក្សា(ហៅចិន)ភេទ ប្រុស អាយុ៣៤ឆ្នាំរស់នៅភូមិកោគស្រុក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ មុខរបរកម្មករសំណង់។

២ឈ្មោះពៅ ចាន់ថន ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មុខរបរកម្មករសំណង់។

៣ឈ្មោះរៀន យ៉ាងពៅ ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ មុខរបរកម្មករសំណង់។

អាវុធហត្ថបានឲ្យដឹងថា ករណីនេះ សមត្ថកិច្ច ដកហូត វត្ថុតាង ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក) ចំនួន០៣កញ្ចប់ ដាវ០២ដើម
ទូស័ព្ទ០៣គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងបញ្ជូនទៅការិយាល័យគ្រឿងញៀន អាវុធហត្ថខេត្តសៀមរាប អនុវត្តន៍និតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា ត្រូវបាន ពលរដ្ឋ ចំនួន៧នាក់ ដាក់ពាក្យប្ដឹងទៅ តុលាការខេត្តសៀមរាប ដោយចោទប្រកាន់ពីបទ «រំលោភបំពាន នៅលើផ្ទៃដីកម្មសិទ្ធិ និងបំផ្លិចបំផ្លាញដំណាំ»។

នេះបើយោងតាម ពាក្យបណ្ដឹង ដែល បណ្ដាញ«សៀមរាបប៉ុស្ដិ៍» ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ម្សិលមិញ។

ជុំវិញបណ្ដឹង ចោទប្រកាន់នេះ «សៀមរាបប៉ុស្ដិ៍» នៅមិនទាន់ ទទួលបាន ការបកស្រាយ ពី លោកឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា នៅឡើយទេ។ខាងក្រោមជាពាក្យបណ្ដឹងរបស់ពលរដ្ឋ ទាំង៧នាក់៖

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ច ក្រុងសៀមរាប បានរាយការណ៍ថា នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី០៥ ខែមករាឆ្នាំ២០២១ នៅចំណុច រង្វង់ផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប មានគ្រោះថ្នាក់ចរាចរណ៍ មួយ បង្កឡើងដោយខ្លួនឯង។

សមត្ថកិច្ចបានបន្តថាករណីនេះ រថយន្តម៉ាកកាមរី បាឡែនពណ៌ស្ករ ពាក់ស្លាក់លេខភ្នំពេញ ២AE ៨៩១៤ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ ក៏បានជិះpass appគេចខ្លួនបាត់។

បើតាមសមត្ថកិច្ចបញ្ជាក់ថាមូលហេតុ បើកបរ ល្បឿនលឿនពេក បួងចង្កូតមិនទាន់ បណ្ដាលអោយធ្លាក់ប្រឡាយតែម្ដង។

បច្ចុប្បន្ន រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ នគរបាលចរាចរណ៍ ផ្លូវគោក ខេត្តសៀមរាបយកមករក្សាទុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២១

ខេត្តព្រះវិហារ៖រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកសាយ សំអាល់ បានថ្លែងប្រាប់ ឱ្យប្រជាលរដ្ឋផ្លាស់ប្តូរមុខរបរ ដែលធ្លាប់បរបាញ់សត្វ មកជាការចូលរួមចិញ្ចឹមសត្វជំនួសវិញ ព្រោះការបរបាញ់សត្វព្រៃ ជាអំពេីល្មេីសច្បាប់ ប្រឈមនិងទោសទណ្ឌចំពោះមុខច្បាប់។

រដ្ឋមន្ត្រី ក៏បានផ្តល់ជម្រើស ជូនប្រជាពលរដ្ឋ ក្នុងការចិញ្ចឹមសត្វយកសាច់ ដូចជាគោ ក្របី ហើយជាពិសេសនោះ គឺសត្វចៀម និងពពែ ជាសត្វដែលចិញ្ចឹម ក្នុងព្រៃសហគមន៍ បានយ៉ាងងាយស្រួល ដោយគ្រាន់តែចំណាយ ពេលវេលាតិច ចំណេញច្រើន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា យើងខ្ញុំចង់ឃើញបងប្អូន ប្រជាពលរដ្ឋ មានចំណូលខ្ពស់ មានជីវភាព ធូរធារ ហើយនៅពេលបងប្អូនប្រជាពលរដ្ឋ មានបាន នោះនឹងមានការចូលរួមកាន់តែសកម្ម ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ដែលយើងមាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បានណែនាំ និងពន្យល់បកស្រាយ ជូនដល់ ប្រជាពលរដ្ឋ សូមកុំបន្តមានទំនាស់ដីធ្លី កើតឡើងបន្តទៀត គឺត្រូវចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃដែលមាននៅក្នុងតំបន់នោះ ទាំងអស់គ្នា។

លោកថ្លែងយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ក្នុងពេល ចូលរួមវេទិកាសាធារណៈ ពិភាក្សាលើ ករណី ប្រជាជនកាន់កាប់អាស្រ័យផលក្នុងដែនជំរកសត្វព្រៃ «ភ្នំត្នោត-ភ្នំពក» ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរៀបចំឡេីងនៅទីចាត់ការដែនជម្រកសត្វព្រៃបឹងពែរ ភូមិអូពោធិ៍ ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន សមាជិកគណៈកម្មាការទី៣នៃព្រឹទ្ធសភា និងរដ្ឋសភា អាជ្ញាធរខេត្តព្រះវិហារ និងខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបី ។

ប្រជាពលរដ្ឋ ដែលបានមកចូលរួម បានសំណូមពរដល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានសូមធ្វេីការដោះដូរដី ដែលបច្ចុប្បន្ន ពួកគាត់បានកំពុងអាស្រ័យផល លើដី សហគមន៍ និងខ្លះទៀត ជាប់ដីសហគមន៍ ដោយមានសត្វព្រៃបំផ្លាញដំណាំរបស់ពួកគាត់។

លោករដ្ឋមន្ត្រី ថានឹងរៀបចំដីបំរុងទុក សម្រាប់ដោះដូរជូនពួកគាត់ ដោយត្រូវនៅជិតនឹងសេវាសាធារណៈ មន្ទីពេទ្យ សាលារៀន និងវត្តអារាម ដើម្បីឱ្យពួកគាតរស់ នៅដោយមានភាពងាយស្រួល។

រដ្ឋមន្រ្តី ក៏បានជំរុញ ឱ្យមានការកំណត់ព្រំប្រទល់តំបន់ដែនជម្រកសត្វព្រៃ ឱ្យបានលឿន ពង្រឹង ការអប់រំ ប្រជាពលរដ្ឋ លេីកទឹកចិត្តឱ្យកូនចៅប្រជាពលរដ្ឋ បានរៀនសូត្រទាំងអស់គ្នា និងស្នេីឱ្យដាំដេីមឈេី ដែលឆាប់បានទទួលផល ដូចជាដំណាំអាកាស្យាជាដេីម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ មករា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ ឡើងដផមឈើ ដើម្បីបាញ់សត្វ តែជាអកុសល កំភ្លើងច្នៃ រាលកៃ ត្រូវចំខ្លួនឯង ហើយធ្លាក់ចំថ្ម បណ្តាលឲ្យស្លាប់។

ហេតុការណ៍បានកើតឡើង វេលាម៉ោង១០និង១៥នាទី ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នៅចំណុចលើភ្នំបុស្សត្រា (ហៅភ្នំក្បាលខ្មោច) ចំងាយ១៤គីឡូម៉ែត្រ ពីភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។

សមត្ថកិច្ចស្រុកជីក្រែងបានឲ្យដឹងថា
ជនរងគ្រោះ មានឈ្មោះ រឿន រ៉ូ អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិជ្រៃ ឃុំខ្វាវ ស្រុកជីក្រែង។

បើតាមសមត្ថកិច្ចថា មូលហេតុ
ជនរងគ្រោះ យកកាំភ្លើងឆ្នុក (កែច្នៃ)ឡើងចុងលើឈើ បាញ់សត្វ កម្ពស់ជាង១០ម៉ែត្រ បានរាលកៃដោយខ្លួនឯង ត្រូវចំពោះ ធ្លាក់ពី
លើដើមឈើផ្កាប់មុខប៉ះនិងថ្ម បណ្ដាលឲ្យ បែកក្បាលផ្នែកខាងមុខ ស្លាប់ភ្លាមៗ។

តាមការបំភ្លឺ របស់ក្រុមគ្រួសារសព « ជនរងគ្រោះ ពិតជាបានរាលកៃ អាវុធកៃច្នៃ ត្រូវខ្លួនឯង ហើយធ្លាក់ពីលើដើមឈើពិតប្រាកដមែន»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page474 Page475 Page476 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×