Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្ដេចស ខេង បានមានប្រសាសន៍ថា សម្ដេច ចង់ឱ្យ អត្រាអ្នកស្លាប់ប្រចាំថ្ងៃ មានការថយចុះតិចជាងអត្រា៤.៥នាក់ ប៉ុន្តែកិច្ចការនេះអាចមានការលំបាក។ យ៉ាងណាក៏ដោយ សម្ដេច បានដាក់ក្ដីរំពឹងថានៅឆ្នាំ២០២១នេះ គ្រប់ភាគីនឹងរួមគ្នាកាត់បន្ថយអត្រាអ្នកស្លាប់ប្រចាំថ្ងៃមកត្រឹម៤នាក់។ សម្ដេច បានហៅលទ្ធផលនៃការថយចុះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ថាជាមោទនភាពមួយ ដ្បិតផែនការឆ្នាំ២០២០បានផ្ដល់លទ្ធផលគួរឱ្យកត់សំគាល់។

សម្ដេចបានរំលឹកថា ដោយសារឆ្នាំ២០១៩ អត្រាគ្រោះថ្នាក់ចរាចរណ៍ មានការកើនឡើងខ្លាំង ទើបនៅឆ្នាំ២០២០ កន្លងទៅនេះ រាជរដ្ឋាភិបាលបានដាក់ផែនការ រឹតបន្តឹងការអនុវត្តច្បាប់ ហើយការងារនេះ ក៏ទទួលការរិះគន់ ពីមជ្ឈដ្ឋានខ្លះថារាជរដ្ឋាភិបាល ដាក់បន្ទុក លើប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះ ដោយសារវិបត្តិការកូវីដ-១៩ រហូតទីបំផុតលទ្ធផល នៃការអនុវត្តច្បាប់ចរាចរណ៍ បានធ្វើឱ្យមជ្ឈដ្ឋាន រិះគន់យល់ជ្រួតជ្រាប ពីសេចក្ដីប្រាថ្នា របស់រាជរដ្ឋាភិបាល។

សម្ដេចបានអំពាវនាវ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឱ្យបានទាំងអស់គ្នា ដើម្បីសេចក្ដីសុខ សុវត្ថិភាព ការពារទ្រព្យសម្បត្តិ និងលើកកម្ពស់សណ្ដាប់ធ្នាប់សាធារណៈ និងបានដាក់ចេញអនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យពាក់ព័ន្ធនឹងការផាកពិន័យឱ្យបានទូលំទូលាយ និងមានប្រសិទ្ធភាព ខណៈរាជរដ្ឋាភិបាល ក៏នៅតែបន្តដាក់ បញ្ហាចរាចរណ៍ និងសណ្ដាប់ធ្នាប់ ទៅក្នុងគោលនយោបាយ ភូមិឃុំ.សង្កាត់មានសុវត្ថិភាព។

សម្ដេចបានគូសបញ្ជាក់ទៅកាន់អភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់លើការងារ រំលោភចិញ្ចើមថ្នល់ ឱ្យបានត្រឹមត្រូវបំផុត។ សម្ដេចបានទាញយកការស្ថាបនាផ្លូវជាតិលេខ៥ ដែលកន្លែងខ្លះត្រូវធ្វើវៀងផ្លូវចាស់ ដោយសារតែអាជ្ញាធរបណ្ដែតបណ្ដោយឱ្យពលរដ្ឋសង់សំណង់លើចិញ្ចើមថ្នល់ ធ្វើមានភាពស្មុគស្មាញក្នុងការដោះស្រាយ នៅពេលចាប់ផ្ដើមអនុវត្តគម្រោង។ សម្ដេច បានសង្កត់ធ្ងន់ថាការអនុវត្តវិធានការទប់ស្កាត់ការ រំលោភចិញ្ចើមថ្នល់មិនមែនជាការ រំលោភសិទ្ធិសេរីភាព ប្រជាពលរដ្ឋនោះទេ។

សម្ដេច ក៏បានស្នើសមាជិកសមាជិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ផ្លូវគោក តាមក្រសួងស្ថាប័ន សូមចាប់អារម្មណ៍លើការងារផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ដល់មន្រ្តីក្រោមឱវាទ និងបានប្រកាសដាក់ចេញវិធានការមួយចំនួន ដើម្បីសម្រេចបានលទ្ធផលជាវិជ្ជមានក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បន្តទៀត ដូចជាការរៀបចំប្រព័ន្ធដឹកជញ្ជូនផ្លូវគោក, បង្កើនការត្រួតពិនិត្យយានយន្តដឹកលើសទំងន់, កែលម្អរតំបន់គ្រោះថ្នាក់ញឹកញាប់ ឬជើងកប, ពង្រីកផ្លូវនៅតំបន់ទីប្រជុំជន ដាក់ស្លាកសញ្ញា និងចំណាំងផ្លាតជាដើម។

ពាក់ព័ន្ធនឹងគោលនយោបាយភូមិឃុំ.សង្កាត់មានសុវត្ថិភាព សម្ដេចក្រឡាហោម បានណែនាំឱ្យថ្នាក់ដឹកនាំរដ្ឋបាលរាជធានី-ខេត្ត ក្រុងស្រុកខណ្ឌ ឃុំ.សង្កាត់ យកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ដ្បិតលក្ខណៈសម្បត្តិទាំង៧ ដែលបានដាក់ចេញនេះ គឺជាយន្តការដែលក្ដោបលើកិច្ចការអាទិភាព ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការងារផ្ដល់សេវាសាធារណៈ ការងារដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងការងារអនាម័យបរិស្ថាន បន្ថែមើលការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។

សម្ដេចមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្នុងពេលអញ្ជើញជាអធិបតី ពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។

បើតាមលោកជំទាវ មិន មាណាវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថភាពចរាចរណ៍ផ្លូវគោក បានធ្វើរបាយការណ៍ ថានៅក្នុងឆ្នាំ២០២០ ក្រុមប្រតិបត្តិការអនុវត្តច្បាប់ បានត្រួតពិនិត្យយានយន្តជាង១លាន៧សែនគ្រឿង ក្នុងនោះមានម៉ូតូ៦៥ភាគរយ និងបានរកឃើញយានយន្តល្មើសជាង៣៥ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូ៦៧ភាគរយ។

ដោយឡែកចាប់ផ្ដើមពីការអនុវត្តអនុក្រឹត្យថ្មី ដើម្បីរឹតបន្តឹងការអនុវត្តច្បាប់តាមរយៈការតម្លើងប្រាក់ផាកពិន័យ ក៏បានរកឃើញយានយន្តល្មើសជាង២០ម៉ឺនគ្រឿង ក្នុងនោះមានម៉ូតូជាង១៨ម៉ឺនគ្រឿង និងរថយន្តជាង៥ពាន់គ្រឿង។ នៅក្នុងឆ្នាំ២០២០នោះដែរ សមត្ថកិច្ចបានអនុវត្តការផាកពិន័យចំពោះអ្នកបញ្ជាយានយន្តល្មើសច្បាប់ចរាចរណ៍ ទទួលបានទឹកប្រាក់ជាង២៥ប៊ីលានរៀល។

ក្រៅពីនេះ លោកជំទាវក៏បានរាយការណ៍ជូនសម្ដេច ព្រមទាំងអង្គពិធី អំពីការត្រួតពិនិត្យយានយន្តដឹកលើសទំនង់ រថយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស អ្នកបើកបរស្រវឹង អ្នកបើកបរគ្មានបណ្ណបើកបរ ការធ្វើតេស្តរកសារធាតុញៀនលើអ្នកបរ ការងារអនុវត្តច្បាប់មួយចំនួនទៀត និងកិច្ចការសំខាន់ៗជាច្រើនទៀត ក្នុងការធានាពង្រឹងការអនុវត្តច្បាប់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍។

ពាក់ព័ន្ធនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍វិញ នៅឆ្នាំ២០២០មានគ្រោះថ្នាក់កើតឡើង៣១៧៩លើក បណ្ដាលឱ្យស្លាប់១៦៤៦នាក់ របួស៤៦៨៦នាក់ ក្នុងនោះធ្ងន់២៩០៨នាក់ និងអ្នកស្លាប់ភាគច្រើនៅភ្នំពេញ កណ្ដាល និងកំពង់ធំ។
លោកជំទាវបន្តថា មូលហេតុនៃគ្រោះថ្នាក់ គឺការបើកបរល្មើសល្បឿនជាង៣៣ភាគរយ មិនគោរពសិទ្ធិអាទិភាព មិនប្រកាន់ស្ដាំ វ៉ាជែង និងកត្តាមួយចំនួនទៀត។

របាយការណ៍ក៏បានឱ្យដឹងដែរថា ចំនួនគ្រោះថ្នាក់ឆ្នាំ២០២០ បើធៀបនឹងឆ្នាំ២០១៩ បានថយចុះ៩៤២លើក ស្មើនឹង២៣ភាគរយ ចំនួនអ្នកស្លាប់បានថយចុះ៣៣៥នាក់ អ្នករងរបួសថយចុះជាង១ពាន់នាក់ហើយក្នុងចំណោមជនរងគ្រោះដែលជិះម៉ូតូជួបគ្រោះថ្នាក់ជាង៤ពាន់នាក់ មានជាង៣ពាន់នាក់ហើយដែលមិនពាក់មួកសុវត្ថភាព ជាពិសេសគឺនៅពេលយប់ ខណៈគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកម្មករមាន១៥លើក។

នៅក្នុងឱកាសនោះដែរ លោកស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការជាតិសុវត្ថភាពចរាចរណ៍ បានថ្លែងចំណាប់អារម្មណ៍ជូនសម្ដេច ព្រមទាំងអង្គពិធី អំពីការធ្លាក់ចុះអត្រាគ្រោះថ្នាក់ចរាចរណ៍ប្រចាំឆ្នាំ២០២០ ធៀបនឹងឆ្នាំ២០១៩ និងបានថ្លែងអំណរគុណមន្រ្តីមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធទាំងអស់ ពិសេសប្រជាពលរដ្ឋដែលបានបង្កើនការគោរពច្បាប់ចរាចរណ៍ និងខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

លោកក៏បានមានប្រសាសន៍អំពីការបំពាក់សម្ភារពាក់ព័ន្ធនឹងចរាចរណ៍, ការធ្វើវិសោធនកម្មច្បាប់ស្ដីពីចរាចរណ៍,ការចុះប្រតិបត្តិការចល័តឆ្មក់ត្រួតពិនិត្យដោយមិនបានជូនដំណឹងជាមុន, ដំណើរការទទួលការរាយការណ៍ពីប្រជាពលរដ្ឋដើម្បីជួសជុលផ្លូវសំបុកមាន់, ការទិញចំណាំងផ្លាតចែកជូនពលរដ្ឋបិទគោយន្ត ត្រាក់ទ័រ និងម៉ូតូចាស់ៗ, ការអនុវត្តផែនការការងារប្រចាំឆ្នាំ ដែលកិច្ចការខ្លះក៏មិនអាចអនុវត្តបានតាមទិសដៅដោយសារជំងឺកូវីដ-១៩ និងកត្តាមួយចំនួនទៀត។

រដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់អំពីការបង្កើតទីលានរៀនបើកបររថយន្តធុនធ្ងន់, ដំណើរការថតស្ពត និងភាពយន្តអប់រំ, ការរៀបចំផ្លាកសញ្ញាចរាចរណ៍, ការបំពាក់ជញ្ជីងស្វ័យប្រវត្ត និងម៉ាស៊ីនត្រួតពិនិត្យល្បឿនស្វ័យប្រវត្តនៅទីតាំងចំនួន២,ការពិនិត្យលទ្ធភាពដកពិន្ទុអ្នកបើកបរល្មើសច្បាប់ដើម្បីឈានទៅដកហូតសិទ្ធិបើកបរ, ការដំណើរការប្រព័ន្ធអេបថែរទាំផ្លូវថ្នល់ និងការដាក់ទិសដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកវ៉ារិនបានរាយការណ៍ថា បុរសម្នាក់បើកម៉ូតូ ហួសផ្លូវកែង ជ្រុលទៅបុកថ្ម បណ្ដាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើង ម៉ោង០២និង៣០នាទីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវកែង វត្តចាន់គីរីស្ថុតនៅភូមិគោកចាន់ ឃំុល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡេីងដោយខ្លួនឯង។
ជនរងគ្រោះ នៅពំុទាន់ស្គាល់អត្តសញ្ញាណ នៅឡើយ អាយុប្រហែលជាង២០ឆ្នាំ ជិះម៉ូតូC១២៥សេរី២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខបាត់ដំបង១Q២៧៩១។

បើតាមសមត្ថកិច្ចបានបញ្ជាក់បន្ថែមថា មូលហេតុ ជនរងគ្រោះ បេីកបរ ហួសផ្លូវកែង ជ្រុលចង្កូតទៅបុកនឹងថ្មភ្នំបណ្ដាយអោយស្លាប់តែម្ដង។
សាកសព ត្រូវបានតម្កល់ទុក នៅវត្តចាន់គីរីម៉ូតូនគបាល យកទៅរក្សាទុក នៅប៉ុស្តិ៍ល្វាក្រាំង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តឧត្តរមានជ័យ៖បែកធ្លាយភាពមិនប្រក្រតីរឿង ក្រុមហ៊ុន ដានីដេង នាំសត្វជ្រូករស់ពីថៃ ចេញតាមច្រកទ្វាអន្តរជាតិអូរស្មាច់ សង្កាត់អូរស្មាច់ក្រុងសំរោង ខេត្តឧត្តរមានជ័យ លើសលិខិតអនុញ្ញាត របស់ក្រសួងកសិកម្ម។

ប្រសិនជាការ ជាមានការនាំសត្វជ្រូកលើសមែនោះ សង្ស័យថាក្រុមហ៊ុន បានឃុបឃិតគ្នាជាមួយជំនាញ ក្នុងការបន្លំមិនបង់ពន្ធ ដែលនាំឲ្យបាត់បង់ ចំណូលចូលរដ្ឋ យ៉ាងច្រើន។

យោងតាមប្រភពបានឲ្យដឹងថានៅថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ២០២១
ក្រុមហ៊ុ​ន ដានីដេង បានធ្វើការដឹកជញ្ជូនសត្វជ្រូករស់ចេញ ពីខេត្តឧត្តរមានជ័យ ឆ្ពោះទៅតាមបណ្ដាខេត្ត ជាច្រើនគ្រឿង។

លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម
ខេត្តឧត្តរមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន ដានី ដេង ដែលធ្វើអាជីកម្ម ដឹកជ្រូកពីប្រទេសថៃ រាល់ថ្ងៃនេះ គ្រប់គ្រង ដោយលោកស្រី ឈ្មោះហៅថា ចែធំ រស់នៅសង្កាត់អូរស្មាច់ ដែលជាភរិយា របស់លោកឧត្តមសេនីយ៍ត្រី មួយរូប។

សូមរំលឹកថា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន ដានីដេង ត្រូវបាននាយកដ្ឋានពេទ្យសត្វសង្ស័យថារថយន្តដឹកជ្រូកខាងលើលើសចំនួន ក៏បានសហការ ជាមួយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ធ្វើការឃាត់រថយន្ត ក្រុមហ៊ុនដឹកសត្វជ្រូក ដោយរកឃើញថា ក្រុមហ៊ុននេះ ដឹកជ្រូកលើសលិខិតអនុញ្ញាត ចំនួន២០ក្បាល។

ទាក់ទងទៅនឹងការរិះគន់នេះ បណ្ដាញសៀមរាបប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺ ពីក្រុមហ៊ុន ដានី ដេង នៅឡើយទេ ដោយពុំមានលេខទូរសព្ទទំនាក់ទំនង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.2K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ចំនួន៧គ្រួសារ រស់នៅ ក្នុងតំបន់រមណីដ្ឋានអង្គរ ក្នុងឃុំចំនួន៤ ក្នុងស្រុកបន្ទាយស្រី ទទួលបានប័ណ្ណសរសើរ ពីមន្រ្តីនាយកដ្ឋានដែនដី នៃអាជ្ញាធរជាតិអប្សរា នឹងរដ្ឋបាលស្រុកបន្ទាយស្រី នៅថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២១ ព្រឹកមិញនេះ ដើម្បីលើកទឹកចិត្ត ចំពោះ ដែលបានសាង់សង់ផ្ទះ តាមរចនាបទខ្មែរ ត្រឹមត្រូវ តាមការណែនាំ របស់អាជ្ញាធរជាតិអប្សរា។

ពលរដ្ឋទាំង៧គ្រួសារ ដែលបានទទួលប័ណ្ណសរសើរ គឺមាន៦គ្រួសារ រស់នៅឃុំព្រះដាក់ និង១គ្រួសារទៀត រស់នៅឃុំ រុនតាឯក ស្រុកបន្ទាយស្រី។

អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា លោក យិត ចាន់ដារដ្ឋ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា តាមគោលការណ៍ របស់រាជរដ្ឋាភិបាល គឺកំពុងប្រឹងប្រែង លើកតម្លៃផ្ទះ ដែលមាន រចនាបទខ្មែរ ក្នុងគោលបំណង ថែរក្សា វប្បធម៌ និងអត្តសញ្ញាណ របស់ខ្មែរ ឱ្យបានគង់វង្ស យូរ អង្វែង។

លោកបន្តថា រមណីយដ្ឋានអង្គរ គឺជាតំបន់ វប្បធម៌ នៃអត្តសញ្ញាណ របស់ជាតិខ្មែរ។ ដូច្នេះ ការដែលពលរដ្ឋ រស់នៅ ក្នុងតំបន់រមណីយដ្ឋានអង្គរ សាង់សង់ ផ្ទះសម្បែងត្រូវយកតាមគំរូ ផ្ទះខ្មែរ ឱ្យត្រឹមត្រូវ គឺជាការបង្ហាញ ឡើងនូវតម្លៃ វប្បធម៌ ឱ្យមានកាន់តែយូរ អង្វែង ដែរ។

ពលរដ្ឋនៅភូមិជ័យ ឃុំរុនតាឯក ស្រុកបន្ទាយស្រី លោក សៀក វុទ្ធី ជា ដែលបានទទួលប័ណ្ណសសើរ បាននិយាយថា
លោកសែនត្រេកអរ ដោយមិននឹកស្មានថា ផ្ទះរបស់គាត់ អាចត្រូវបានអាជ្ញាធរចាត់ទុក ជាអត្តសញ្ញាណ នៃវប្បធម៌ របស់ជាតិខ្មែរដូច្នេះឡើយ។

លោកសៀក វុទ្ធី ចង់ឱ្យ ប្រជាពលរដ្ឋ ផ្សេងទៀតពេលធ្វើផ្ទះ នៅតំបន់រមណីយដ្ឋានអង្គរ គួរតែធ្វើតាមប្លង់ ដែលអាជ្ញាធរអប្សរា បានផ្តល់ជូន ដើម្បីថែរក្សា តម្លៃ នៃវប្បធម៌ខ្មែរយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ភ្នំពេញ៖ក្រសួងសុខាភិបាល កម្ពុជា បានចេញលិខិតអនុញ្ញាតឲ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

នេះបើយោងតាម សេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ចុះហត្ថលេខា ដោយ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃទី ០៤ ខែកុម្ភៈឆ្នាំ ២០២១នេះ។

សូមជម្រាបថា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ​ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃ៧ កុម្ភៈ ខាងមុខនេះហើយ។
សារជាសំឡេង របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅមុននេះថា៖ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ ប្រទេសកម្ពុជាហើយ។

សម្ដេច នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេល កន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង។ ដូច្នេះ សម្ដេចតេជោបានជម្រាប ឲ្យក្រុមការងាររៀបចំពិធី ទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ភ្នំពេញ៖នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោ​ហ៊ុន សែន បានអះអាងថាវ៉ាក់សាំងកូវីដ១៩ នឹងមកដល់កម្ពុជានៅថ្ងៃ៧ កុម្ភៈ ខាងមុខនេះហើយ។

សារជាសំឡេង របស់ សម្ដេចតេជោ ហ៊ុន សែន ដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅមុននេះថា៖ នៅថ្ងៃទី៧ កុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ពោលគឺថ្ងៃអាទិត្យចុងសប្តាហ៍នេះតែម្ដង វ៉ាក់សាំងកូវីដ១៩ នឹងមកដល់ ប្រទេសកម្ពុជាហើយ។ សារសំឡេង របស់សម្ដេចតេជោ​ហ៊ុន សែន៖

https://www.srpostnews.com/wp-content/uploads/2021/02/11.ogg

សម្ដេច នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដូចអ្វីដែលសម្ដេចបានប្រកាសនារយៈពេល កន្លងមកថា នៅពេលដែលវ៉ាក់សាំងមកដល់ សម្ដេចតេជោ នឹងអញ្ជើញទៅទទួលវ៉ាក់សាំង នៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញផ្ទាល់តែម្ដង។ ដូច្នេះ សម្ដេចតេជោបានជម្រាប ឲ្យក្រុមការងាររៀបចំពិធី ទទួលវ៉ាក់សាំងនៅថ្ងៃទី៧កុម្ភៈខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ក្រុមមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ នៅថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ ២០២១ម្សិលមិញ បានចុះល្បាតចាប់ពីចំណុចភូមិតាសៀម រហូតដល់ ភូមិត្រពាំងពពេល
ក្នុងភូមិសាស្រ្តឃុំតាសៀម ស្រុកស្វាយលើ។

ការចុះល្បាតនេះក្រុមមន្ត្រីជំនាញ បានកំណត់ចំណុចនិយាមការ ឃ្លុំ ហ៊ុំព័ទ្ធដីព្រៃឈើទុកជាសម្បត្តិរដ្ឋ ដើម្បីថែរក្សា គម្របព្រៃឈើបានចំនួន៣ទីតាំង នឹងដកហូតបាន រណាយន្តចំនួន២គ្រឿងធំ១គ្រឿងតូច១គ្រឿង និងកាំភ្លើខ្យល់១ដើមផងដែរ។ វត្ថតាងទាំអស់ ត្រូវបានយកទៅរក្សាទុក នៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖មន្ត្រីរដ្ឋបាលព្រៃឈើបានអះអាងថាចំការពូជឈើធ្នង់ នៅស្រុកស្វាយលើ រងការឆេះ ខូចខាត អស់ប្រមាណ២០ហិកតា។

មន្ត្រីរដ្ឋបាលព្រៃឈើបានបន្តថាហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង១៤និង៤៥នាទី ឆ្នាំ២០២១ ម្សិលមិញ ស្ថិតនៅភូមិអង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ។

មន្ត្រីរដ្ឋបាលព្រៃឈើបានបញ្ជាក់ថា ប្រតិបត្តិការពន្លត់នៃការឆេះ ចំការពូជឈើធ្នង់នេះ ដោយកំលាំងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ សហការ ជាមួយ ផ្នែករដ្ឋបាលព្រៃឈើជីក្រែង ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប កំលាំង នគរបាលស្រុកស្វាយលើ នឹងប្រជាការ ពារភូមិ ដោយប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យ១គ្រឿង ក្នុងការបាញ់ពន្លត់ អស់ចំនួន៣រថយន្តទើបគ្រប់គ្រងបាន។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញថា មូលហេតុនៃការឆេះចំការពូជឈើធ្នង់នេះ មានការសង្ស័យ មានឈ្មួញឈើអ្នកលួចដុត ដោយហេតុថាចំការពូជនេះ មានការកាយផ្លូវជុំវិញ មិនមានការរាលដាលពីក្រៅមកទេនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តសៀមរាប៖ផ្ទះមួយខ្នងនិងសម្ភារប្រើប្រាស់ ជាច្រើន ត្រូវបានអគ្គីភ័យ ឆាបឆេះ ទាំងស្រុង។

ហេតុការណ៍បានកើតឡើង នៅរសៀល
ម៉ោង០២ ថ្ងៃ ពុធ ថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ។

សមត្ថកិច្ចខេត្តសៀមរាបបានឲ្យដឹងថា ម្ចាស់ផ្ទះ ឈ្មោះគុល ទឹត្យ ភេទប្រុសអាយុ៦១ ឆ្នាំ មានសមាជិក៥នាក់ រស់នៅភូមិឃុំខាងលើ។ ករណីនេះ ផ្ទះមានទំហំ៥ម៉ែx៦ម៉ែត្រ ដំបូលប្រក់ស្បូវ មួយកំណាត់ខាងមុខ ជញ្ជាំងក្តារនិងស្បូវ ឆេះទាំងស្រុង។

សមត្ថកិច្ចបានបន្តថាអគ្គិភ័យនេះ បណ្ដាលឱ្យបាត់បង់នូវទ្រព្យសម្បត្តិ រួមមាន៖ ស្រូវ៤០ការ៉ុង
គោយន្តកន្ត្រៃ១គ្រឿង

ម៉ាស៊ីនចិញ្ច្រាំដំឡូង១គ្រឿង

ម៉ាស៊ីនបូមទឹក១គ្រឿង

ម៉ាស៊ីនកាត់ស្មៅ ២គ្រឿង

ម៉ាស៊ីនបាញ់ថ្នាំ ២គ្រឿង នឹងឈើមួយចំនួនសម្រាប់សាងសង់លំនៅដ្ឋាន។

បើតាមសមត្ថកិច្ចបញ្ជក់ថា មូលហេតុ ភ្លើងឆេះព្រៃស្មៅគុម្ពត្រែង ម្ចាស់ផ្ទះ បានទៅពន្លត់ ហើយកម្ទេចភ្លើងក៏ហោះ ធ្លាក់មកចំលើដំបូលផ្ទះ បណ្ដាលឲ្យឆេះតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តកំពង់ឆ្នាំង៖សេចក្ដីរាយការណ៍បានឲ្យដឹងថា បទល្មើសនេសាទ រាប់រយ «សម្រាស់» ព័ទ្ធចាប់ត្រី កំពុងកើតមាន យ៉ាងពេញបន្ទុក នៅស្រុកកំពង់លែង ដោយមិនមានការទប់ស្កាត់ ពីមន្ត្រីជំនាញពាក់ព័ន្ធនោះទេ។

យោងតាមប្រភពបានឲ្យដឹងថា បទល្មើសនេសាទ សម្រាស់ រាប់រយ ចាប់យកត្រីនៅស្រុកកំពង់លែង ភូមិប្រទ្បាយមាស បានកើតមានយ៉ាងអនាធិបតេយ្យ។ ការដែរឈ្មួញនេសាទ ព័ទ្ធចាប់យកត្រីបាន ដោយសេរីបែបនេះ ត្រូវបានគេសង្ស័យថាមានការឃុបឃិតគ្នារវាងជំនាញពាក់ព័ន្ធជាមួយឈ្មួញ។

ពាក់ព័ន្ធករណីនេះ បណ្ដាញសារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅពុំទាន់ ទទួលបាន ការបំភ្លឺពីជំនាញពាក់ព័ន្ធនៅឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖ប្រធានស្នាក់ការត្រួតពិនត្យ ច្រកទ្វាព្រំដែនអន្តរជាតិអានសេះ ត្រូវបានធ្វើការផ្លាស់ប្ដូរ នៅរសៀលថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ ២០២១ ម្សិលមិញ។

យោងប្រកាសលេខ៤៩១៦ប្រក ចុះថ្ងៃទី៣១ ខែធ្នូ   ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ ស្តីពីការផ្លាស់ប្តូរ និងប្រគល់ភារកិច្ច  ជូនលោក ចិន  ខន្តី  ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេតនៃការិយាល័យ ប្រជាពលរដ្ឋ សាលាខេត្តព្រះវិហារ ឲ្យទៅកាន់តំណែង ជាប្រធានស្នាក់ការត្រួតពិនិត្យច្រកទ្វាព្រំដែនអន្តរជាតិ អានសេះ ខេត្តព្រះវិហារ ជំនួស លោក វុធ ដារ៉ា ទៅកាន់មុខតំណែង អភិបាលរង ស្រុកជាំក្សាន្ត។

សូមបញ្ជាក់ថាពិធីនេះក្រោមវត្តមាន លោកអ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ត្រីជាច្រើនរូបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ កុម្ភៈ ២០២១

ខេត្តព្រះវិហារ៖លោកគោ ស៊ុំ ប៊ុនសឿត អភិបាលរងខេត្តព្រះវិហារ នៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ របានអញ្ជើញជួបពិភាក្សា​ការងារ​ ជាមួយអង្គការ លំនៅឋានមនុស្សជាតិកម្ពុជា ដែលដឹកនាំដោយលោក អឹម អ៊ាន់ ប្រធានប្រតិបត្តិកម្មវិធី ក្នុងគោលបំណងសុំការហការគាំទ្រ ក្នុងគម្រោងពង្រីក ការងារមកកាន់ ខេត្តព្រះវិហារ។

សូមជម្រាបថាការជួបពិភាក្សាការងារនេះនៅសាល​ប្រជុំ​សាលាខេត្ត​ព្រះវិហារ ដោយមានការចូលរួមពី នាយក​រដ្ឋបាលខេត្ត មន្ទីរកសិកម្ម ​មន្ទីររៀបចំ​ដែនដី​ មនមន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរ​ធនធានទឹក​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page457 Page458 Page459 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×