ខេត្តសៀមរាប៖ពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានអ្នកទេសចរចូលមករើបៗ ជាបន្តបន្ទាប់ ក្រោយពេលបើកអោយចូលទស្សនា ទើបតែមានរយៈពេលជាង ១ខែនេះ។
ភ្ញៀវដែលចូលមកទស្សនា តាមបណ្តាប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរនេះ ភាគច្រើនជាភ្ញៀវជាតិ ដែលមកពីខេត្តផ្សេងៗ នៃព្រះរាជាណាចក្រកម្ពុជានិង ភ្ញៀវមកពីតាមបណ្តាស្រុកនៃខេត្តសៀមរាបផងដែរ។
លោកឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានអោយដឹងថា តាមការស្រង់ទិនន័យ គិតត្រឹមថ្ងៃទី១ខែឧសភា មកទល់ថ្ងៃទី៤ខែមិថុនាឆ្នាំ ២០២១នេះមានចំនួនសរុប៦៩៩៤២នាក់ ក្នុងនោះភ្ញៀវជាតិ៦៦៥៨៣នាក់ បរទេស២៨៣០នាក់ និងព្រះសង្ឃ៥២៩អង្គ។ នេះជាចំនួនរាប់ជាក់ស្តែង នៅតាមបណ្តាប្រាសាទ ពុំមែនជាចំនួនភ្ញៀវដែលចូលមកទស្សនាក្នុងរមណីយដ្ឋានអង្គរនោះទេ។
លោកបន្តថា នេះជាចំនួនកើនឡើង តែមន្ត្រីអាជ្ញាធរអប្សរា ដែលប្រចាំការ នៅតែបន្តវិធានការក្រសួងសុខាភិបាល ករណីភ្ញៀវមិនព្រមអនុវត្តតាម គឺមិនអោយចូលឡើយ។
លោកបន្ថែមថា ដើម្បីជួយសម្រួលដល់អ្នកទេសចរ ក្នុងការទស្សនាថ្ងៃរះនិងថ្ងៃលិច ហើយរក្សាគម្លាតបានល្អ អាជ្ញាធរជាតិអប្សរា បានរៀបចំកន្លែងជាច្រើនដូចជា លើភ្នំបាខែង តាមបណ្តាប្រាសាទ បារាយណ៍ខាងលិច លើភ្នំបូង និងលើភ្នំក្រោមជាដើម។ ក្រៅពីនោះ ក៏បានរៀបចំជាសួនច្បារ ដាំដើមឈើ ដាំផ្កា និងស្មៅ ដែលមើលទៅមានទេសភាពពណ៌បៃតងខ្ចី។ អីចឹងទេ ភ្ញៀវជាតិដែលមិន ធ្លាប់ និងអ្នកធ្លាប់បានមកទស្សនារមណីយដ្ឋានអង្គរ អាចមក និងមកម្តងទៀត នោះនឹងទទួលបានទេសភាពប្លែកៗជាងមុន ជាក់ជាមិនខាន។ ចំពោះកាចូលទស្សនា សម្រាប់ភ្ញៀវជាតិ មិនមានការលក់សំបុត្រនោះទេ។
បើតាមលោកឡុង កុសល ក៏បានបង្ហាញក្តីរំពឹងថា ភ្ញៀវនឹងបន្តកើនឡើង ជារៀងរាល់ថ្ងៃ បើទោះបីជម្ងឺកូវីដ១៩នៅតែបន្តរាតត្បាត។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានអង្គរ ត្រូវបានប្រ មុខរដ្ឋាភិបាលកម្ពុជា ប្រកាសអោយបើកដំណើរការចូលទស្សនាវិញកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២១។ ជាមួយគ្នានោះ បណ្តាផ្ទះសំណាក់ និងសណ្ឋាគារ មួយចំនួន ក៏មានការបើកទទួលភ្ញៀវជាធម្មតាផងដែរ។ ប៉ុន្តែក្លឹបកំសាន្ត ហាងផឹកស៊ី នៅមិនទាន់អនុញ្ញាតនៅឡើយទេ ត្បិតជាកន្លែងជួបជុំប្រមូលផ្តុំ៕SRP
ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនេះបានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ។

ខេត្តសៀមរាប៖មន្ត្រីបាននិយាយថា បឹងពារាំងដែលជាតំបន់អភិរក្សត្រីមេពូជចម្រុះក្នុងសង្កាត់ជ្រាវ ជាបឹងបិទជិត បន្ទាប់ពីបឹងទន្លេសាបត្រូវបានស្រកផុតនៅរដូវប្រាំង។ បឹងពារាំងនេះតែងតែរីងស្ងួតបន្តិចម្តងៗជារៀងរាល់ឆ្នាំធ្វើឱ្យត្រីមេពូជចម្រុះ នៅក្នុងតំបន់អភិរក្សបឹងពារាំងបានងាប់ជាបណ្តើរៗ ដោយសារតែទឹកក្នុងបឹងរីងស្ងួតលឿន។ នេះបើតាមហ្វេសប៊ុកលោក ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ខេត្តសៀមរាប៖លោកសឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា«ភាពមាន និងក្រ គឺជាទម្លាប់»។


