Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស
អភិបាលខេត្តបាត់ដំបង ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការ ផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា
ចាប់ខ្លួន លោក Chen Zhi និងចិន២នាក់ទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ក្នុងករណីផ្ទុះជំងឺកូវីដ-១៩ ឡើងវិញ

សម្តេចធិបតី នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែតបានណែនាំឱ្យក្រសួងសុខាភិបាលត្រៀមវ៉ាក់សាំង គ្រូពេទ្យ និងទីតាំងជាស្រេច ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីដែលជំងឺកូវីដ-១៩ ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេច កត់សម្គាល់ថា បច្ចុប្បន្ន ជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីបានកើតឡើងវិញជាច្រើននៅប្រទេសជិតខាង ខណៈដែលនៅកម្ពុជាក៏ចាប់ផ្តើមឆ្លងឡើងវិញដែរ។ សម្តេចធិបតី ក៏ណែនាំឱ្យក្រសួងសុខាភិបាល ក្រើនរំលឹកប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន និងឱ្យត្រៀមកន្លែងសម្រាប់រក្សាទុកវ៉ាក់សាំង ១លានដូស ដែលយន្តការ «កិច្ចសម្របសម្រួលជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដជាសាកល» ហៅកាត់ (COVAX) ត្រូវផ្តល់ឱ្យកម្ពុជាបន្ថែម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

សម្តេចធិបតីហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាឡើងវិញ អំពីប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេសរមណីយដ្ឋានអង្គរ

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រព័ន្ធការពាររន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធ ការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិសេស រមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះជាដើម កាន់តែមានសភាពខ្លាំងជាងមុន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ ឧសភា ២០២៥

នាយករដ្ឋមន្ត្រី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់

នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ សម្តេចធិបតី បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះមហន្តរាយធម្មជាតិនារដូវវស្សានេះ ជាពិសេសគឺទឹកជំនន់ ដោយត្រូវកំណត់ទីទួលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ ដើម្បីអន្តរាគមន៍ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផង។ សម្តេច បានណែនាំឱ្យក្រសួងធនធានទឹក និងឧត្តុនិយម ត្រូវតាមដានកម្ពស់ទឹកជាប្រចាំ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជស្រូវដើម្បីចែកជូនកសិករក្នុងការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានការខូចខាត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ ឧសភា ២០២៥

ខេត្តសៀមរាប៖សមត្ថកិច្ចបានបញ្ជូនបុរសម្នាក់ទៅកាន់សាលាដំបូងខេត្តសៀមរាបដើម្បីអនុវត្តតាមផ្លូវច្បាប់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ។

ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ក្រោយកម្លាំងសម្ថកិច្ចធ្វើការឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសារបញ្ជាក់យ៉ាងច្បាស់ អំពីភាពល្អប្រសើរនៃដំណើរការសង្គម និងសេដ្ឋកិច្ច នៅក្នុងខេត្តភាគនិរតីមួយនេះ ជាពិសេសគឺបង្ហាញឱ្យឃើញពីមនុញ្ញផលនៃសុខសន្តិភាព និងការផ្ដល់ទំនុកចិត្តរបស់ក្រុមវិនិយោគទុនជាតិ និងអន្តរជាតិ ចំពោះការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

ការលើកឡើងពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងឱកាសនាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បន្ថែមលើក្រុមហ៊ុនជាច្រើនទៀតដែលបាននិងកំពុងដំណើរការយ៉ាងសកម្មនៅខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជានៅតាមបណ្ដារាជធានី ខេត្ត ទូទាំងប្រទេស។

បើតាមលោក ទូច សុឃៈ ចាប់តាំងពីចុងនីតិកាលទី៦នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី រហូតបច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងមហាផ្ទៃ ជាសេនាធិការដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តយកចិត្តទុកដាក់ ឈរលើមូលដ្ឋាននៃការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធានាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ក្នុងនោះក៏មាននៅខេត្តព្រះសីហនុ ដែលជាខេត្តគោលដៅទេសចរណ៍ និងវិនិយោគ។

លោក ទូច សុឃៈ បានបន្តថា ជាក់ស្តែងក្រសួងមហាផ្ទៃ ដោយមានអគ្គស្នងការដ្ឋាននគរបាលជាតិជាសេនាធិការ បានយកចិត្តទុកដាក់លើការធានាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន ភ្ញៀវទេសចរ អ្នកវិនិយោគ និងការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅខេត្តព្រះសីហនុ បន្ថែមលើការទទួលខុសត្រូវដឹកនាំ និងអនុវត្តរបស់រដ្ឋបាលខេត្ត និងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគមានភាពកក់ក្ដៅ ជាក់ស្ដែងវត្តមានក្រុមហ៊ុនចំនួន២០០បន្ថែមទៀតនៅខេត្តព្រះសីហនុគឺជាទឡ្ហីករណ៍។

គួរកត់សម្គាល់ថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ មានគម្រោងវិនិយោគចំនួន១៧២ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័ត ក្នុងទំហំទុនសរុបជាង ២.៥ ប៊ីលានដុល្លារអាម៉េរិក និងអាចផ្ដល់ឱកាសការងារបានជាង១២ម៉ឺននាក់។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគដែលឈានមុខគេ ក្នុងត្រីមាសទី១នេះ រួមមាន ចិន កម្ពុជា សិង្ហបុរី កោះ British Vigin វៀតណាម កោះ Cayman អង់គ្លេស កោះ Samoa សហរដ្ឋអាម៉េរិក និងកាណាដា។

នៅពេលដែលកម្ពុជាក្លាយជាគោលដៅកាន់តែសកម្មរបស់វិនិយោគទុនបរទេស អ្នកនាំពាក្យរងក្រសួងមហាផ្ទៃដដែល បានអះអាងទៀតថា គ្មានអ្នកវិនិយោគណា យកទុនរាប់លានដុល្លារទៅវិនិយោគនៅប្រទេសដែលមានសង្គ្រាម និងអសន្តិសុខឡើយ ដូច្នេះហើយបានជារាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បាននិងកំពុងបន្តរួមគ្នាការពារសន្តិភាព និងធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីស្រូបយកអ្នកវិនិយោគ រួមទាំងបង្កើតឱកាសអភិវឌ្ឍជាតិ៕SRP

ដោយ សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

លោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង នៅថ្ងៃពុធ ទី២១ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវវ៉ានអាន បានចុះត្រួតពិនិត្យលម្អិត ដើម្បីធានាការប្រើប្រាស់យូរអង្វែងស្របតាមបទដ្ឋានបច្ចេកទេស មុននឹងពិធីប្រគល់-ទទួល។

ផ្លូវជាតិលេខ១០ មានចំណុចចាប់ផ្តើមពីផ្លូវជាតិលេខ 57-7 ត្រង់ PK35+900 ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨(ចាស់) ត្រង់ PK1+700 ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST)មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ។ គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ និងបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩។

ក្រោយពីក្រុមការងារបានត្រួតពិនិត្យរួចរាល់ នៅព្រឹក ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំក្រុមការងារប្រជុំវាយតម្លៃយល់ព្រមទទួលយកកិច្ចការងារសាងសង់ផ្លូវជាតិលេខ១០ និងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្នក្នុងរយៈពេល១ឆ្នាំ ដើម្បីបន្តពិនិត្យគុណភាពមុននឹងទទួលយកជាស្ថាពរ។

ក្នុងឱកាសនោះរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធ ដែលបានខិតខំបំពេញកិច្ចការងារដោយយកចិត្តទុកដាក់ និងក្រើនរម្លឹកដល់ក្រុមហ៊ុនសាងសង់ សូមបំពេញកិច្ចការងារដែលនៅសេសសល់តិចតួច មានការដាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាតាមដងផ្លូវ ជាដើម ត្រូវបញ្ចប់ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស កំណត់ទីតាំងឱ្យបានច្បាស់លាស់។ ទន្ទឹមនោះដែរក្រុមហ៊ុនបានទទួលយល់ព្រមដោយសន្យាថានឹងអនុវត្តឱ្យបានរួចរាល់នៅបីខែទៀត ដើម្បីជាការសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

នាយករដ្ឋមន្ត្រីបញ្ចប់មុខតំណែង និងលុបឈ្មោះលោក ស៊ឺ ម៉ូរ៉ាណាល់ អគ្គនាយករងនៃក្រសួងពាណិជ្ជកម្ម ចេញពីក្របខណ្ឌ ដោយសារសាមីខ្លួនអវត្តមានគ្មានមូលហេតុ

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ បានអញ្ជើញចុះប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងថវិការមួយចំនួនជូនពលរដ្ឋដែលមានជំងឺ ចំនួន១គ្រួសារ នៅគេហដ្ឋានដែលពុំអាចទៅទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដោយផ្ទាល់បាន។

ការចុះប្រគល់ផ្ទាល់នេះនៅព្រឹកមិញ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋក្នុងភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក។ នៅក្នុងពិធី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវថែរក្សាដីធ្លីដែលជាទ្រព្យរបស់ខ្លួនដើម្បីទុកចែកតកូនតចៅ កុំលក់ដូរឱ្យសោះ ខណៈមនុស្សចេះតែបន្តកើតរាល់ថ្ងៃ ប៉ុន្តែដីធ្លីមិនកើតទៀតនោះទេ។

ឯកឧត្តម សុខ លូ ណែនាំអាជ្ញាធរ ស្រុក ឃុំត្រូវទប់ស្កាត់ការសាងសង់សំណង់មិនរៀបរយ ថែរក្សាដីចំណីផ្លូវកុំឱ្យមានការរំលោភបំពាន និងបើកផ្លូវឱ្យបានធំទូលាយដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមក្នុងយុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើម ដោយបន្តដាំដើមឈើដើម្បីលើកកម្ពស់សោភ័ណភាពទីប្រជុំជនឱ្យបានស្អាត។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ ក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០១៦ សូមអញ្ជើញទៅធ្វើជីវមាត្រ និងបងប្អូនប្រជាពលរដ្ឋជាយុវជនគ្រប់អាយុ១៨ឆ្នាំ សូមអញ្ជើញទៅចុះឈ្មោះបោះឆ្នោតនៅតាមមូលដ្ឋានឃុំ សង្កាត់របស់ខ្លួនខណៈការធ្វើជីវមាត្រ និងចុះឈ្មោះបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះធ្វើឡើង ភូមិស្ពានទំនាប និងភូមិអន្លង់ស្ដី ឃុំបួរ ស្រុកភ្នំព្រឹក។ពិធីនេះធ្វើឡើងនៅសាលាឃុំបួរ ដោយមានការចូលរួមពីរឯកឧត្តម គិត ច័ន្ទគ្រឹះស្នា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្តម គិត ច័ន្ទគ្រឹះស្នា ថ្លែងឱ្យដឹងថាខេត្តបាត់ដំបងជាខេត្តមួយដែលមានសក្ដានុពលធំធេងលើវិស័យកសិកម្ម ទេសចរណ៍ និងជាប៉ូលសេដ្ឋកិច្ចទី៤នៅកម្ពុជា។ ឯកឧត្តម ស្នើដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវយកចិត្តទុកដាក់រៀបចំភូមិឋានឱ្យបានស្អាតល្អ ខិតខំប្រកបមុខរបររកស៊ី និងដាំដំណាំផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

សម្ដេចធិបតី៖ កម្ពុជាជ្រើសយកសហការជាមួយបណ្ដាប្រទេសទាំងអស់នៅលើពិភពលោកដើម្បីសេដ្ឋកិច្ចកម្ពុជារីកចម្រើន

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានលើកឡើងថា ក្រោយឆ្លងកាត់សង្រ្គាម យើងត្រូវរួមគ្នាដើម្បីការរីកចម្រើន ហើយត្រូវសប្បាយរីករាយដែលយើងអាចឈានមកដល់ពេលនេះ និងរីករាយក្នុងការកសាងសមិទ្ធផលបន្ថែមទៀត។

នៅក្នុងពិធី «អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ» នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី គូសបញ្ជាក់ថា យើងចាប់យកគ្រប់ដៃគូទាំងអស់ រួមទាំងលើកទឹកចិត្ដ ការវិនិយោគក្នុងប្រទេស ចេញគោលនយោបាយថ្មីៗជូនប្រជាពលរដ្ឋ ជូនកម្មករ កម្មការិនី។

សម្ដេចធិបតី បានបន្ថែមថា ការធ្វើបែបនេះជាការថ្លែងអំណរគុណចំពោះការផ្ដល់ ការជឿទុកចិត្ដរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករ កម្មការិនី ផ្ដល់ឱកាសឱ្យគណបក្សប្រជាជនកម្ពុជា បានដឹកនាំជាច្រើនអាណត្ដិមកនេះ ហើយជាពិសេសកាលពីឆ្នាំ២០២៣ កន្លងមកនេះ បានបោះឆ្នោតភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនដើម្បីបន្ដបម្រើប្រជាជន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ ឧសភា ២០២៥

ចាប់យុវជនចំនួន៣នាក់ ករណីដាក់ថ្នាំ រំលោភ ប្លន់សម្លាប់

យុវជនចំនួនបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនករណីដាក់ថ្នាំ រំលោភ ប្លន់សម្លាប់។

ការចាប់ខ្លួនធ្វើឡើងដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណី​អំពើឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬ អំពើរំលោភសេពសន្ថវៈ (យកថ្នាំងងុយដេកដាក់ក្នុងភេសជ្ជៈឲ្យជនរងគ្រោះផឹក ហើយរំលោភសម្លាប់ ប្លន់ យកទ្រព្យសម្បត្តិ ជនរងគ្រោះ) បង្រ្កាបឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់នៅថ្ងៃទី២១​ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១២:៣០នាទី ថ្ងៃត្រង់ នៅចំណុចក្នុងបន្ទប់ទឹកសាលាបឋមសិក្សាវត្តគ្រួស ស្ថិតនៅក្នុងវត្ដជេសដ្ឋាឧត្តម ហៅវត្តគ្រួស ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០១និង២៧នាទី យប់អធ្រាត្រ ឈានចូលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ជនរងគ្រោះ
១-ឈ្មោះ វុទ្ធី លីណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (ស្លាប់នៅកន្លែងកើតហេតុ)។
​ -ជនសង្ស័យ​ ចំនួន​០៣នាក់
១-ឈ្មោះ ទៀន ផារ៉ែត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់)។
២-ឈ្មោះ បូ ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ “ឃាត់ខ្លួន”(រួមគំនិតសម្លាប់។
៣-ឈ្មោះ សុខ ច័ន្ទសុវណ្ណសេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញធ្លាប់ស្គាល់ជនរងគ្រោះតាំងពីក្មេងៗ” ឃាត់ខ្លួន”(ដៃដល់ អ្នករំលោភ និងសម្លាប់)។

១-ខ្សែក្រណាត់អាវ ពណ៌ខ្មៅ ចំនួន០១ (រឹតកជនរងគ្រោះ)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ ឧសភា ២០២៥

ភ្នំពេញ៖ស្រ្តីប្រធានផ្សារទួលពង្រ និងមនុស្ស៣នាក់ទៀត ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយឃាត់ខ្លូនពាក់ព័ន្ធការដើរប្រមូលលុយពីក្រុមអាជីវករលក់ដូរ តាមដងផ្លូវ ដែលជាការដើរប្រមូលចំណូលមិនមែនសារពើពន្ធដោយមិនទទួលបានសិទ្ធិពីរដ្ឋ។

ការបញ្ជូននៅល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីបានឃាត់ខ្លូន។

ជនសង្ស័យទាំង៤រូបរួមមាន៖

ទី១៖ ឈ្មោះ ណៃ ដាណែត ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ប្រធានផ្សារទួលពង្រ​។

ទី២៖ ឈ្មោះ ប៊ុន ស៊ិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាងថតវីដេអូ​ ។

ទី៣៖ ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខផ្សារទួលពង្រ​។

ទី៤៖ ឈ្មោះ សាម៉ាក់ ឆាន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរសន្តិសុខផ្សារទួលពង្រ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ ឧសភា ២០២៥

លិល្បះករចម្រៀងដ៏ល្បី! លោក ម៉ាន់ វណ្ណដា បរិច្ចាគ ១០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា

ក្នុងឱកាសនៃយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា, លោក ម៉ាន់ វណ្ណដា លិល្បះករចម្រៀងដ៏ល្បីនៅកម្ពុជា បានបរិច្ចាគថវិកាចំនួន ១០ លានរៀល ក្នុងស្មារតី “ខ្មែរជួយខ្មែរ” ចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលកំពុងមានបេសកកម្មជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា រាប់លាននាក់ ដោយមិនគិតថ្លៃ។

ដើម្បីចូលរួមគាំទ្រ យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥, សូមបរិច្ចាគតាមរយៈលេខគណនីរបស់មូលនិធិនៅគ្រឹះស្ថានហិរញ្ញវត្ថុទាំង ១៦ ដែលជាដៃគូរ (ដូចមានក្នុងរូបភាពជូនភ្ជាប់) ឬតាមរយៈគណនីរបស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅធនាគារអេស៊ីលីដា លេខ ០០០១-០៣៤១២៧៣៨១៣ សម្រាប់ប្រាក់រៀល និង ០០០១-០៣៤១២៧៣៨២៤ សម្រាប់ប្រាក់ដុល្លារអាម៉េរិក ឬតាមរយៈ QR Code ដូចមានក្នុងរូបភាពខាងក្រោម។

សម្រាប់ព័ត៌មានបន្ថែម, សូមធ្វើការទំនាក់ទំនងលេខទូរសព្ទ៖ ០៩៩ ៣៣៣ ១៣៣, ០១២ ២៣៥ ៥៨២, ០៨៨ ៩២៤ ៥៣៣៨, ឬ ០១៦ ៨០៨ ៩០៥។
ការបរិច្ចាគរបស់លោកអ្នកពិត ជាមានតម្លៃណាស់ ក្នុងជួយសង្រ្គោះជីវិត ទារក និងកុមារនៅកម្ពុជា។
សូមចូលរួមបរិច្ចាគតាមរយៈតំណនេះ ៖  https://epayment.acledabank.com.kh/wRx1Z4Gzqzi8zMDq/pay

Like 195
Comment 0
Share ចែកចាយ
Views 200
Older posts
Newer posts
← Previous Page1 … Page35 Page36 Page37 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×