Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២២

ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា បានអបអសាទរនូវលទ្ធផលបោះឆ្នោតល្បងនាពេលនេះ និងបានណែនាំឱ្យសកម្មជន និងយុវជនបក្សបន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា ដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។

លោក អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ថ្ថ្លែងណែនាំបែបនេះ នៅព្រឹកមិញនេះ ក្នុងឱកាស
សំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សប្រមាណ ៥០០នាក់ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់កំពង់ចាម។

លោកប្រធានគណបក្សខេត្ត ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ក៏ដូចជាបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតមក។

លោក​ អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងគ្រប់គ្នាត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោក​ប្រធានគណបក្សខេត្ត ក៏បានស្នើឲ្យបេក្ខជនក្រុមប្រឹក្សាក្នុងឃុំ សង្កាត់ទាំងអស់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឲ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងទ្វេរឡើង​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២២

ភ្នំពេញ៖សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានបង្ហោះរូបភាពពីអតីតកាល របស់សម្តេចមួយសន្លឹក អមដោយខ្លឹមសារដាសអារម្មណ៍ដល់យុវជនជំនាន់ក្រោយ ឲ្យចេះស្រឡាញ់ និងថែរក្សាសន្តិភាព កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែន។

តាមរយៈ Facebook សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុងខ្លឹមសារយ៉ាងដូច្នេះថា «រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៏មិនដែលបានឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ទំនងសង្គម។ តាមពិនិត្យវ៉ែនតានេះ ពាក់ក្នុងចន្លោះឆ្នាំ១៩៩៤ ដល់ដើមឆ្នាំ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។

ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយ ដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយ ត្រូវរួមគ្នាការពារកុំឱ្យបាត់បង់ទៅវិញ។
សូមកុំឱ្យក្មេងជំនាន់ក្រោយមានរឿងអកុសល ដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។ កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាព គឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង»៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣១ ឧសភា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតបានរងរបួសធ្ងន់ក្នុងហេតុការណ៍រន្ទះបាញ់សម្លាប់កាលពីម្សិលមិញ។

អាជ្ញាធរខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ហេតុការណ៍បានកើតឡើងនៅម៉ោង១៧និង
៣០នាទី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០២២ នៅចំណុចវាលស្រែ ស្ថិតនៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក។

អាជ្ញាធរបានថ្លែងបន្តថាករណី ខាងលើ គឺភ្លៀងនិងខ្យល់កន្ត្រាក់ ហើយរន្ទះបានបាញ់មនុស្សចំនួន២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់។

ជនរងគ្រោះ ទី១ ឈ្មោះ កាន់ កុសន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំល្វា ស្រុកពួក (ស្លាប់)។ ទី ២ ឈ្មោះ លុយ ត្រើយ ភេទស្រី អាយុ ៧៣ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំល្វាស្រុកពូក (របួសធ្ងន់)។

បើតាមអាជ្ញាធរបញ្ជាក់ថាមូលហេតុ ជនរងគ្រោះ ទាំង២នាក់ ទៅភ្ជួរស្រែ ហើយក៏ជួបហេតុការណ៍តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២២

ខេត្តព្រះវិហារ៖ក្រុមហ៊ុន ដោន ដែលស្ថិត នៅខេត្តព្រះវិហារ បានរងការរិះគន់ថាធ្វើសកម្មភាពដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង។

យោងតាមប្រភពសារព័ត៌មាននៅក្នុងស្រុកបានដឹងថាក្រុមហ៊ុន ដោន សង្ស័យបានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ រួចដឹកចូលក្រុមហ៊ុន បំលែងឲ្យឈើជាស្របច្បាប់។

ក្នុងនោះមានប្រភេទ ឈើលេខ១ផ្ចឹក ស្រឡៅ ត្រាច ឈ្លីច នឹងឈើលេខ២ ឈើទាលផ្តៀករួចបំលែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC) លើកឡើងដាក់ឡានខ្នាតយក្យ យកទៅលក់នៅតាមបណ្តាលខេត្ត មួយចំនួន។

ប្រភពដដែលបន្តថានៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានរថយន្តម៉ាកវេអង (V1 ) ចំនួន៣គ្រឿងដឹកឈើពេញប្រៀប ចេញពីក្រុមហ៊ុន ដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិលេខ៦២ មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជ័យ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន១គ្រឿង ដើម្បីត្រួតពិនិត្យ។

ចំណែក២គ្រឿងទៀត មិនឈប់អោយត្រួតពិនិត្យនោះទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន១៧ម៉ែត្រគូប កម្ពស់ពីបាទទ្រុង១ម៉ែត្រ តែឈើផ្ទុកក្នុងឡានពេញដល់ដំបូលលើ អាចមិនក្រោមជាង៣០ មែត្រគូបឡើយ។ តែទោះជាយ៉ាងណាបន្ទាប់ពីត្រួតពិនិត្យរថយន្តរួច ត្រូវបានសមត្ថកិច្ចអនុញ្ញាតអោយបន្តដំណើរទៅមុខទៀត។

ប្រភពដដែលបន្តថា នៅយប់ថ្ងៃទី២៩ ខែ៥ឆ្នាំ ២០២២ មានរថយន្តចំនួន៤គ្រឿងដឹកឈើចេញពីក្រុមហ៊ុន ដោន ផងដែរ។

សូមបញ្ជាក់ថា ក្រុម ហ៊ុន ដោន ត្រូវបានទទួលសិទ្ធិ ដីសម្បទានសេដ្ឋកិច្ច ពីរដ្ឋាភិបាលនឹងប្រមូលផលអនុផលពីដីសម្បទានដើម្បីពន្ធសួយសារ ជូនរដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទានបានអស់ជាយូឆ្នាំមកហើយ។ ប៉ុន្តែឈើដែលក្រុមហ៊ុន ដោន កំពុងដឹកជញ្ជូនសឹងប្រេះផ្លូវជាតិនោះ អាចជាឈើដែលក្រុមហ៊ុនប្រមូលឈើ អនាធិបតេយ្យចេញពីព្រៃការពារគូលែនព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាតប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្ត
ព្រះវិហារ។

ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ ពួកគាត់តែងសង្កេតឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពីប្រជាពលរដ្ឋ នៅចំណុចខាងលើដឹកចូលមកស្តុកទុកក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណា ចុះទប់ស្កាត់ឡើយ។

ជុំវិញករណីនេះ លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះអាងថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញឡើយ។ លោកថា កូនចៅរបស់លោក នៅក្បាលដំរីចំនួន២ក្រុម បើសិនជាមានដឹកឈើចេញពីចំណុចខាងលើមែនចាំលោកសួទៅកូនចៅរបស់
លោក។

ចំណែក លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេដោយទូរសព្ទ័ខលមិនចូល។

ចំពោះការលើកឡើងបែបនេះ សារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីតំណាងក្រុមហ៊ុនដោន នៅឡើយទេ ដោយមិនមានលេខទាក់ទង។

ដោយឡែកលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ បានអោយដឹងថា ក្រុមហ៊ុនដោន មានស្តុកឈើជាង ១០០០ម៉ែត្រត្រីគុន កំពុងត្រៀមកាត់ប៉េសេរ(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ ឧសភា ២០២២

ខេត្តឧត្តរមានជ័យ៖ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែល ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ បានបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជិតពីរខែវិញហើយតែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានអត់បង្ក្រាប។

ករណីល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ទោះជាយ៉ាងណាពលរដ្ឋ រំពឹងថា
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុង ខេត្តឧត្តរមានជ័យ ចុះបង្ក្រាបជាក់ជាពុំខានឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់ មនុស្សចំនួន២នាក់ បានស្លាប់បាត់បង់ជីវិត និងម្នាក់ទៀតបានរងរបួសធ្ងន់ ដោយសារគ្រោះថ្នាក់ចរាចណ៍ ពីរករណីផ្សេងគ្នា។

យោងតាមរបាយការណ៍របស់នគរបាលខេត្តសៀមរាប បានផ្ដល់ឱ្យសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ថា៖ ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ ទី១ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង២៣ និង ២០ នាទី ត្រង់ចំណុចខាងត្បូងមន្ទីរពេទ្យនាគទេព្យ២០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងត្រែង សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាបលើផ្លូវ១០មករា រវាងរថយន្ត និងម៉ូតូ។

របាយការណ៍បន្តថាគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿងមិនស្គាល់ម៉ាក អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីជើងទៅត្បូង បុកម៉ូតូមួយគ្រឿងម៉ាក HONDA MSX ពណ៌ត្រួយចេក ពាក់ផ្លាក់លេខសៀមរាប 1AC .5170 អ្នកបើកបរឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បើកបរ មានទិសដៅពីកើត ទៅលិវបណ្តាលអោយស្លាប់ឈ្មោះ សុខ សុវណ្ណបញ្ញា ( អត់ពាក់មួកសុវត្ថិភាព)។ ក្នុងនោះខូតខាតម៉ូតូធ្ងន់១គ្រឿង។ មូលហេតុ អ្នកបើកបររថយន្ត បើកបរក្នុងល្បឿនលឿន ហើយក្រោយពេលគ្រោះថ្នាក់រួច អ្នកបើកបររថយន្តបានបើករត់គេចចេញពីកន្លែងកើតហេតុ។

ករណីទី២ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង២៣និង ៣០នាទី ត្រង់ចំណុចទល់មុខផ្ទះអ៊ីម៉ាន់នី ហេងឡុង ស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប លើផ្លូវ៧មករារវាង ម៉ូតូនិងម៉ូតូ (បញ្ច្រាស់គ្នា) រវាងម៉ូតូHonda Scoopy ពណ៌សផ្លាកលេខ 1N-6960 បាត់ដំបង អ្នកបើកបរឈ្មោះយ៉ាង លេង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ទិសដៅពីកើតទៅលិច បុកម៉ូតូHonda CBR1000cc ពណ៌ខ្មៅ
ផ្លាកលេខ 1DC-6665ភ្នំពេញ អ្នកបើកបរឈ្មោះ រុំ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឬស្សីឃុំឬស្សី ស្រុកមោងឬស្សីខេត្ត បាត់ដំបងទិសដៅពីលិចទៅកើត។ ករណីនេះបណ្ដាលអោយស្លាប់ឈ្មោះ យ៉ាង លេង អ្នកបើបរម៉ូតូម៉ាកHonda Scoopy (មិនពាក់មួកសុវត្ថិភាព)។ ចំណែក
ឈ្មោះរុំ បារាំង (មិនពាក់មួកសុវត្ថិភាព) រងរបួសធ្ងន់។ ក្នុងនោះខូចខាត ម៉ូតូធ្ងន់ ០២គ្រឿង។ មូលហេតុ: អ្នកបើកបរ មូតូ ម៉ាកHonda CBR1000cc បើកបរក្នុងល្បឿនលឿន។ ចំណែកអ្នកបើកបរម៉ូតូម៉ាកHonda Scoopy បើកបរបញ្រ្ចាសទិសចរាចរណ៍។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា កម្លាំងជំនាញកំពុងស្រាវជ្រាវ និងកសាងសំណុំរឿងតាម នីតិវិធី ដើម្បីបញ្ជូនទៅតុលាការ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖ឈ្មួញរកស៊ីដឹកជញ្ជូនឈើ ឈ្មោះ លី ណាំឈួង បានបញ្ចេញប្រតិកម្ម ទៅនឹងអ្នកសារព័ត៌មាន ដែលចុះផ្សាយរឿងការរកស៊ីរបស់គេ ហើយ គំរាមប្ដឹងអ្នកសារព័ត៌មាន ទៅតុលាការ។

ការបញ្ចេញប្រតិកម្ម របស់មេឈ្មួញរកស៊ីដឹកជញ្ជូនឈើ ឈ្មោះ លី ណាំឈួង បែបនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាននិងបណ្ដាញសង្គមបានចុះផ្សាយ ថា ករណីសមត្ថកិច្ចបានចាប់រថយន្តដឹកឈើមួយគ្រឿង ហើយសរសេរថា រថយន្តដឹកឈើ ដែលរងការចាប់ពីសមត្ថកិច្ចនោះ ជារបស់ មេឈ្មួញ លី ណាំឈួង។

នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ នេះ មេឈ្មួញរូបនេះ ដែលបានប្រើប្រាស់ អាខោនហ្វេសបុក ឈ្មោះ ( លី ស៊ីមឈួង) បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ « បងប្អូនយើងជួបគ្នានៅតុលាការបានដឹងសខ្មៅ តុលាការបានដឹងសខ្មៅ »។

ពាក់ព័ន្ធទៅនឹងខាងលើនេះ អ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយពីសកម្មភាពសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើ១គ្រឿងហើយបានភ្ជាប់ឈ្មោះលី ណាំឈួង ផងដែរ។

សូមរំលឹកថា ឈ្មោះ លី ណាំឈួង កន្លងមកគឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏ធំមួយប្រចាំខេត្តព្រះវិហារនិងខេត្តសៀមរាបផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ភ្នំពេញ៖បុរសម្នាក់ត្រូវមិត្តភក្ដិរបស់ខ្លួន ដែលបានលួងលោមនាំទៅផឹកស៊ី ក៏បន្លំដាក់ថ្នាំសណ្តំក្នុងស្រា ធ្វើឲ្យជនរងគ្រោះសន្លប់ រូចក៏ធ្វើសកម្មភាពដោះយកខ្សែក ប្លាកដៃ កាបូបលុយ ទូរស័ព្ទដៃ ម៉ូតូហុងដាឌ្រីម មួយគ្រឿងសេរី២០២១ នៅម្តុំផ្សារកន្ទួត ភូមិស្វាយមីង ឃុំបាគូរ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួចក៏បានឌុបជនរង់គ្រោះទៅទម្លាក់ចោល នៅចិញ្ចើមផ្លូវ។

ហេតុការណ៍បានកើតឡើងកាលពី វេលាម៉ោង៣និង៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅលើចិញ្ចើមផ្លូវជាតិលេខ៤ មុខសាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៀប ប៉ោត ភេទប្រុស អាយុ៥៨ឆ្នាំ មានមុខរបរ ជាអ្នកបើកបររថយន្តរដ្ឋាករស្វយ័តក្រុងភ្នំពេញ ខ្សែទី៣ បុរីសន្តិភាព២-ឫស្សីកែវ ជាពោះម៉ាយម្នាក់ ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ ក្រោយពីគាត់ចេញពីធ្វើការនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ក៏បានបើករថយន្តចូលទុកចំណតនៅបុរីសន្តិភាព២ ផ្លូវ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ក៏មានមិត្តភក្ដិអ្នកស្គាល់គ្នាបបួលទៅផឹកសុី នៅឯម្តុំផ្សារកន្ទួត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានប្រុស មានស្រី រហូតដល់វេលាម៉ោង៣និង ៣០នាទីទៀបភ្លឺថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ស្រាប់តែគាត់ទន់ដៃទន់ជើង ហើយត្រូវគេឌុបជូនមកផ្ទះវិញ។

ប្រភពពីពលរដ្ឋដែលនៅក្បែរនោះបានឲ្យដឹងថា នៅទៀបភ្លឺពួកគេ គ្រាន់តែបានឃើញ ជនរងគ្រោះត្រូវបានគេឌុបទៅដាក់ចោលនៅចិញ្ចើមផ្លូវជាតិលេខ៤ហើយ ក៏ជិះម៉ូតូគេចទៅបាត់ ហើយជនរងគ្រោះ ក៏បានប្រាប់គេឯងឲ្យជួយគាត់ផង គេដាក់ថ្នាំយកម៉ូតូ ខ្សែក ប្លាកដៃ កាបូបលុយ ទូរស័ព្ទដៃរបស់គាត់អស់ហើយ រកតែប្រាប់លេខទូរស័ព្ទមិនទាន់អស់ផង ជនរងគ្រោះសន្លប់ឈឹង ទើបផ្អើលឆោឡោ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ។ ចំណែកដំណើររឿងហេតុ បាត់បង់របស់ទ្រព្យយ៉ាងណានោះ គ្រាន់តែសម្តីរបស់ជនរងគ្រោះរៀបរាប់ខ្លះៗមុនសន្លប់តែប៉ុណ្ណោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តកណ្តាល៖យុវត្តីម្នាក់ដេកស្លាប់នៅកណ្ដាលមផ្លូវដោយមិនដឹងពីមូលហេតុនៅឡើយទេ។

ហេតុការណ៍នេះនៅវេលាម៉ោង០៨និង៣០នាទី ត្រូវនិងថ្ងៃទី ២៩ ខែ ឧសាភា ឆ្នាំ ២០២២នេះ តាមបណ្ដោយផ្លូវ 21B ក្នុងស្ថិតសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកភឿង វ៉ាត អធិការរងចរាចរណ៍ នៃអធិការក្រុងតាខ្មៅបានប្រាប់អ្នកសារព័ត៌មាន
ថា តាមការបើសន្និដ្ឋានជំនាញចរាចរណ៍ ថាមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ ដោយមិនមានស្នាមដាច់រលាត់ឬបាក់ដៃបាក់ជើងទេ។

លោកបន្តថាករណីនេះទុកអោយកម្លាំងជំនាញព្រហ្មទណ្ឌ កំពុងតែធ្វើការស្រាវជ្រាវរ កមូលហេតុនៃការស្លាប់ស្ត្រីម្នាក់នេះ។

សូមបញ្ជាក់៖ភិនភាគសពយុវត្តីអាយុប្រហែល ២០ ឆ្នាំជាងមានស្លៀកពាក់រ៉ូបវាក្លៀកខ្លីពណ៌លឿង សក់លាយពណ៌ក្រហម និងមានស្នាមសាក់ដៃខាងស្ដាំ មានសាក់ ឈ្មោះមានភាសាអង់គ្លេសថា៖ Sorn .Pisey ប្រែកភាសាខ្មែរ៖ ឈ្មោះ ស៊ុន ពិសី ឆ្នាំកំណើត ថៃ្ងទី ០២ ខែ ០២ ឆ្នាំ ២០០២ និងដងពោះ ឈ្មោះ យិន សាវិន។

បច្ចុប្បន្នសពយុវត្តីរងគ្រោះត្រូវបានយកមកតម្កល់នៅសាលជ័យជំនះដើម្បីរង់ចាំជំនាញធ្វើកោសល្យវិច័យបន្ត។

សូមបញ្ជាក់ថា៖បើពុកម៉ែបងប្អូនណាបាត់សាច់ញាតិអាចទំនាក់ទំនងព័ត៌មានទៅលោកវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងចរាចរណ៍លេខទូរសព្ឌ 012 426 428ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី។៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសន្ទុកធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។

របាយការណ៍របស់អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន កាលពីថ្ងៃទី 27ខែឧសភា ឆ្នាំ2022 វេលាម៉ោង ប្រហែល 13ជាងនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះបួន យ៉ិក ភេទប្រុសអាយុ 26 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្អុកខេត្តកំពង់ធំ. បានធ្វើសកម្មភាពឌុប ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រីអាយុ 14 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ ហើយយកមករឹតកនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។

របាយការណ៍បន្តថាលុះដល់ថ្ងៃទី28ខែឧសភា ឆ្នាំ 2022 វេលាម៉ោង 13 សមត្ថកិច្ច
បានទទួលព័ត៌មានថា ជនសង្ស័យ បានឌុបជនរងគ្រោះ ចេញពីភូមិ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា៖ខ្លួនពិតជាបាន ឌុបជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកមករឹតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។

ករណីនេះ សមត្ថកិច្ចអនុវត្តនីតិវិធី ទៅតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖ទីបំផុតរថយន្តដឹកឈើរបស់ឈ្មួញដ៏ល្បីនៅខេត្តសៀមរាប លី ណាំឈួង ត្រូវបានបង្ក្រាបនៅទឹកដីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត។

នេះបើយោងតាមព័ត៌មានបឋមអង្គភាពសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅមុននេះបន្តិច។

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៩ ឧសភា ២០២២

ខេត្តសៀមរាប៖ជនសង្ស័យចំនួន ៣នាក់ ត្រូវបានកម្លាំងប៉ូលិសខេត្តសៀមរាប ចាប់ខ្លួនតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ពាក់ព័ន្ធការណីលួច នៅតូបលក់អេតចាយ ក្នុងភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម។

ប៉ូលិសខេត្តសៀមរាប បានថ្លែងប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍ នៅព្រឹកនេះថា ជនសង្ស័យទាំង៣នាក់ (អនីតិជនចំនួន ០២នាក់)។

ទី១ ឈ្មោះ ស៊ាន ម៉ៃ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាឪពុក)។

ទី២ ឈ្មោះ ម៉ៃ ម៉ាញ ហៅក្រៅ (សីហា) ភេទប្រុសអាយុ១៦ឆ្នាំ
រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ទី៣ ឈ្មោះ ម៉ៃ ភារិន (ហៅ យិន) ភេទប្រុស អាយុ១៤ឆ្នាំ (ខ្វះ ០១ខែ ១៥ ឆ្នាំ) រស់នៅភូមិគោករលួស ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប (ត្រូវជាកូន)។

ករណីនេះនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា៖ ពួកគេទាំងអស់មានគ្នាសរុបចំនួន ០៤នាក់ បានធ្វើសកម្មភាពលួច (ដោយមានម្នាក់ទៀត ឈ្មោះ សាល ភេទប្រុសអាយុប្រហែល ១៦ឆ្នាំ រស់នៅភូមិសុភី ឃុំកន្រ្ទាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប កំពុងរត់គេចខ្លួន) ពិតជាបានចូលលួច អាគុយចាស់ៗ ភេសជ្ជៈ ស្រាបៀ និង ប៉ុងឡានដឹកដីខូចទាំងនោះពិតប្រាកដមែន។ ជនសង្ស័យថា៖ មូលហេតុដែលពួកគេដើរលួចគឺខ្ចិលធ្វើការរកសុី។

ជនសង្ស័យ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ។ ចំណែកសម្ភារដកហូតបានលួចប្រគល់ជូនម្ចាស់ដើមវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page243 Page244 Page245 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី ចុះផ្សាយថ្ងៃទី ១១ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យលក្ខណៈបច្ចេកទេសដើម្បីទប់ស្កាត់ការបាក់ស្រុតច្រាំងទន្លេ​មេគង្គ​ ក្នុងក្រុងកំពង់ចាម ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×