Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ភ្នំពេញ៖ក្រសួងប្រៃសណីយ៍ បានណែនាំដល់ប្រតិបត្តិករទូរស័ព្ទទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់សេវាខ្ចីលុយជូនអតិថិជនបន្តទៀត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

សូមជម្រាបថា កន្លងមកមានអតិថិជនអ្នកប្រើប្រាស់សេវាទូរស័ព្ទ ជាច្រើន បានធ្វើការរិះគន់យ៉ាងខ្លាំងទៅក្រុមហ៊ុនមួយចំនួន ដែលតែងតែកាត់លុយ របស់អតិថិជនដោយពុំដឹងមូលហេតុហើយក្រុមហ៊ុនមួយចំនួនទាំងនោះតែងតែភ្ជាប់កម្មវិធីជាច្រើន ដើម្បីកាត់លុយរបស់អតិថិជន ធ្វើឱ្យអតិថិជនមានការមិនសប្បាយចិត្ត ហើយឈានដល់ការឈប់ប្រើប្រព័ន្ធទូរស័ព្ទមួយចំនួនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ខេត្តកំពង់ឆ្នាំង៖ប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយ ដឹកនាំដោយឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២០-២១ ខែកក្កដា ឆ្នាំ ២០២២ បានបើកកិច្ចប្រជុំនៅ សាលាខេត្តកំពង់ឆ្នាំង  ដើម្បីជូនដំណឹងជូនដល់អភិបាលខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អំពីលទ្ធផលនៃការអង្កេតស្រាវជ្រាវ ទៅលើករណីឯកឧត្តម ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និងការរួមគ្នាដោះស្រាយបញ្ចប់ទាំងស្រុង រាល់ពាក្យប្តឹងមក អ.ប.ព. ដែលមានក្នងខេត្ត: ករណីសំណុំរឿងនៅ កោះក្ទម្ព (ពាក្យប្តឹងលេខ ៤៥០/២០), ទីទួលសុវត្ថិភាព (ពាក្យប្តឹងលេខ ០៤៣០/១៨), ករណីបម្លាស់ទីឡើងគោក (ឃុំឆ្នុកទ្រូពាក្យប្តឹងលេខ (០០៦៦/២០, ០២៧៤/២០ និងឃុំខុនរ៉ុង ពាក្យប្តឹងលេខ ០១៨៧/២១+០១៨៨/២១), បឹងកន្ទប (ពាក្យប្តឹងលេខ ០៣៥០/២១), ករណីលោកស្រី ជៀម ច័ន្ទស៊ីម (ពាក្យប្តឹងលេខ ០៤៦១/២០) និងករណីប្លង់ជាន់គ្នា ស្រុកទឹកផុស (ពាក្យប្តឹង លេខ ២៥០/២២) ។

អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងជូនដល់ថ្នាក់ដឹកនាំខេត្ត អំពីដី ២២ កន្លែងរបស់អតីតអភិបាលខេត្ត ឈួរ ច័ន្ទឌឿន ដែលប្រគល់មកជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយទៅលើពាក្យប្តឹងនានាមកលើ ឯកឧត្តម ឈួរ ច័ន្ទឌឿន និងតាមការសម្រេចរបស់សម្តេចតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

 ខេត្តសៀមរាប៖លោក បូរ ប៊ុនថន (ហៅចាន់ ថន) នាយកប្រតិបត្តិនៃគេហទំព័រសារព័ត៌មាន«ដើមរាំង» កំពុងរៀបចំ ភស្តុតាងនិងសាក្សី ដើម្បីប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅក្រសួងពាក់ព័ន្ធ ជាពិសេស គឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបំណងស្នើសុំមេធាវី សម្ដេចតេជោ ដើម្បីជួយការពារក្ដី នឹងសុំកិច្ចអន្តរាគមន៍ លើបណ្ដឹងរបស់លោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែលបានប្ដឹងលោក បូរ ប៊ុនថន (ហៅចាន់ថន) នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង»ទៅនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ពីបទ៖ បរិហារកេរ្តិ៍ជាសាធារណៈ និងបទ៖ ញុះញង់ឱ្យមានការរើសអើង។

ការសុំអន្តរាគមន៍ទៅក្រសួងពាក់ព័ន្ធ ជាពិសេស គឺសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងបំណងស្នើសុំមេធាវី សម្ដេចតេជោ ដើម្បីជួយការពារក្ដី ពីសំណាក់ លោក បូរ ប៊ុនថន (ហៅចាន់ ថន) ដោយដោយផ្អែកថា៖ «សារព័ត៌មានដើមរាំង» បានផ្សាយមានប្រភពច្បាស់លាស់ «មិនបំពានសិទ្ធអ្នកដទៃ មិនបំភ្លៃការពិត» មិនឡាយហ្វេសប៊ុកជេរប្រមាថគេឯងនោះឡើយ ពោលគឺ«ដើមរាំង»ផ្សាយនៅលើទំព័រព័ត៌មានស្របច្បាប់គោរពតាមក្រមសីលធម៌និងវិជ្ជាជីវៈ ច្បាប់ស្ដីពីរបបសារព័ត៌មាន។ នេះបើតាមសារព័ត៌មានដើមរាំងបានចេញផ្សាយនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ។

ក្នុងលិខិតរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានកោះហៅលោក ចាន់ ថន ឲ្យចូលបំភ្លឺ នៅព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។

ករណីបែបនេះលោក ចាន់ ថន បានថ្លែងថា៖ ខ្ញុំមិនរត់ទៅណាទេ ហើយខ្ញុំនឹងចូលបំភ្លឺតាមការបរិច្ឆេទ ដោយភ្ជាប់មកជាមួយ ភស្ថតាង សាក្សី សម្រាប់បំភ្លឺជូននាយកដ្ឋាន។ លោក ចាន់ ថន ថា៖ ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយទទួលបានលិខិតកោះហៅបំភ្លឺរបស់នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ។

ក្នុងសារព័ត៌មានដើមរាំង លោក ចាន់ ថន បានលើកឡើងបន្តថា៖ លុះខលសួរលោកវរសេនីយ៍ទោ ថុន គីមថេង ទើបដឹងថា៖ លោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន ជាដើមចោទនិងជាអ្នកប្ដឹង។

បើតាមលោក ចាន់ ថន បណ្ដឹងនេះធ្វើឡើង បន្ទាប់ពីគេហទំព័រ«ដើមរាំង» ចេញផ្សាយ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដែលមានចំណងជើងថា៖«ធ្លាយអំពើពុករលួយធ្ងន់ធ្ងរ ដែលនគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត គាបយកលុយពីអ្នកដំណើរបានរាប់ម៉ឺនដុល្លារក្នុង១ថ្ងៃៗ»។

ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់សម្ដីការលើកឡើងពីអ្នកដំណើរ ចេញចូលពីកម្ពុជា ទៅវៀតណាម និងពីវៀតណាម មកកម្ពុជា។ ដោយថា៖ ពួកគាត់បានបង់លុយ ជូនមន្ត្រីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាថ្នូរនិង បោះត្រាលើលិខិតឆ្លងដែន{ប៉ាស្ព័រ} ។ខណៈអ្នកអត់{ប៉ាស្ព័រ} ត្រូវបង់លុយអស់ច្រើនចាប់ ពី៧៥$ ទៅ១០០$ក្នុងម្នាក់ៗ សម្រាប់ការចេញចូល ឆ្លងដែនទៅវៀតណាម មួយជើងៗ។

លោក ចាន់ ថន ក៏បានចាត់ទុកការប្ដឹងរបស់លោកឧត្ដមសេនីយ៍ ខាត់ សារ័ត្ន នៅពេលនេះ គឺជាការអាងអំណាច តួនាទី.បុណ្យស័ក្ដិធំ ប្ដឹងបំបាក់ស្មារតីអ្នកសារព័ត៌មានផងដែរ ដែលហ៊ានផ្សាយការពិត លើកយកនូវភាពអសកម្ម ក្នុងការអនុវត្តតួនាទីរបស់ខ្លួន មកបង្ហាញជាសាធារណៈ ក៏ដូចជាការជូនព័ត៌មាន ទៅថ្នាក់ដឹកនាំ ក្នុងន័យរិៈគន់ដើម្បីស្ថាបនាតែប៉ុណ្ណោះ ស្រពេលដែលអ្នកដំណើរ រិៈគន់រឿងមន្ត្រី នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ប្រព្រឹត្តអំពើពុករលួយ។

លោក ចាន់ ថន អះអាងទៀតថា៖ ក្នុងអត្ថបទនោះ បានព្យាយាមសុំការបកស្រាយពីលោក ប្រាក់ អង្គាវិសាល នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ប៉ុន្តែលោកបដិសេធមិនបកស្រាយ ហើយ ក៏បានព្យាយាមសុំលេខ លោក ខាត់ សារ័ត្ន ដើម្បីបំភ្លឺផងដែរ ប៉ុន្តែលោក ប្រាក់ អង្គាវិសាល មិនបានផ្ដល់ឱ្យ។

ក្នុងនោះ «ដើមរាំង» ក៏បានបញ្ជាក់ដែរថា៖ រឿងរ៉ាវនេះ គ្រាន់តែទទួលព័ត៌មានច្បាស់ការណ៍ តែម្ខាងប៉ុណ្ណោះ «ដើមរាំង» មិនធ្វើការសន្និដ្ឋានថា ជាការពិតឬយ៉ាងណានោះទេ.? ហើយ«ដើមរាំង» រង់ចាំបកស្រាយបំភ្លឺ ពីសាម៉ីខ្លួនរៀងរាល់ម៉ោងធ្វើការ ដើម្បីផ្សាយលម្អិតនៅលេខក្រោយទៀត។ ប៉ុន្តែរហូតមកទល់និងពេលនេះ មិនមានការបកស្រាយបំភ្លឺពីសាម៉ីខ្លួន ឬចេញលិខិតបដិសេធ ស្នើឱ្យ«ដើមរាំង»ផ្សាយបំភ្លឺឡើងវិញឡើយ។ ស្រាប់តែលោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត អាងអំណាចតួនាទី បុណ្យស័ក្ដិធំ ប្ដឹងលោក ចាន់ ថន ទៅនាយកដ្ឋានព័ត៌មានវិទ្យា រំលងច្បាប់ស្ដីពីរបបសាព័ត៌មានទៅវិញ។

ទោះជាយ៉ាងណាក៏ដោយលោក ចាន់ ថន នៅតែអះអាងថា «ខ្លួនផ្សាយមានប្រភពច្បាស់លាស់ មិនចូលក្នុងបទស្មើស បរិហារកេរ្តិ៍ជាសាធារណៈ នោះទេ ហើយលោកគ្រាន់តែផ្សព្វផ្សាយ រិៈគន់ដើម្បីស្ថាបនាប៉ុណ្ណោះ មិនបានញុះញង់លាបពណ៌ បញ្ចុះបញ្ចូលពីបុគ្គល១ ឬច្រើន ឱ្យស្អប់រើសអើង លើបុគ្គលអង្គភាពស្ថាប័នណាឡើយ គឺមិនចូលក្នុងបទៈ ញុះញង់ឱ្យមានការរើសអើង នោះទេ។

ជុំវិញករណីនេះ អង្គភាពសៀមរាបប៉ុស្ដិ៍ នៅមិនទាន់ទទួលបានការបកស្រាយពី លោកឧត្ដមសេនីយ៍ត្រី ខាត់ សារ័ត្ន នាយប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅឡើយទេ ជុំវិញលោកប្ដឹង លោក បូរ ប៊ុនថន (ហៅចាន់ ថន) នាយប្រតិបត្តិនៃគេហទំព័រសារព័ត៌មាន«ដើមរាំង»។

សូមជម្រាបថា៖​កាលពីថ្ងៃទី២០ ខែកក្កដា​ឆ្នាំ២០២២ លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរសារមួយនៅរសៀលថ្ងៃនេះថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីកាជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ»។

លោក ហ៊ុយ វណ្ណៈ បានលើកឡើងថា ១- តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?
២- ខ្ញុំមិនគាំទ្រការបញ្ចេញមតិនិងការផ្សាយមួលបង្កាច់ ញុះញង់ បំផ្លិចបំផ្លាញសង្គមជាតិនោះទេ។ ប៉ុន្តែ ដីកាដែលចេញជាបន្តបន្ទាប់នេះ គឺជាការប៉ុនប៉ងរបស់បុគ្គល១ក្រុម កំពុងព្យាយាមបង្ខំឱ្យ កាសែត លុបចេញនូវអត្ថបទដែលលាតត្រដាងទង្វើណាមួយ ដែលខ្លួនគ្មានភាពស្មោះត្រង់ក្នុងការបំភ្លឺ និងបកស្រាយ។

សូមជម្រាបផងដែរថា កន្លងមកមានករណីប្ដឹងអ្នកសារព័ត៌មាន នឹងប្ដឹងចាងហ្វាងការផ្សាយសារព័ត៌មាន មួយចំនួន ទៅអាជ្ញាធរនឹងទៅស្ថាប័នតុលាការ ដោយចោទពីបទផ្សេងៗគ្នា។ យ៉ាងណាក៏ដោយករណីបែបនេះ សុំសាមីខ្លួន អាចសុំការបំភ្លឺ ឬការបកស្រាយពីអង្គភាពសារព័ត៌មានទាំងនោះបានមុនឈានដល់ការប្ដឹង។ ដូចគ្នានេះដែរសុំស្ថាប័នច្បាប់និងអាជ្ញាធរពាក់ព័ន្ធ មេត្តាយក ច្បាប់ស្តីពីរបបសារព័ត៌មាន មកដោះស្រាយផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ភ្នំពេញ៖លោក សាយ សំអាល់ បានលើកឡើងថា មានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានគោលនយោបាយច្បាស់លាស់ និងសាកសមបំផុត ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះ ទៅកាន់ការ អភិវឌ្ឍរីកចម្រើនមកដល់ពេលបច្ចុប្បន្ន។

ការលើកឡើងរបស់ លោក សាយ សំអាល់ ប្រធានគណៈកម្មាធិការគណបក្សក្រសួងបរិស្ថាន យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយលទ្ធផល នៃ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ របស់គណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្រសួងបរិស្ថាន និងសកម្មជនយុវជនកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ នៅវិមាន៧ មករា។

ក្នុងពិធីផ្សព្វផ្សាយ លោក សាយ សំអាល់ ក៏បានលើកឡើង នូវគោលនយោបាយជាអាទិភាពសំខាន់ៗ របស់គណបក្សប្រជាជនកម្ពុជា ក្នុងការបម្រើផលប្រយោជន៍ ជូនប្រជាពលរដ្ធ និងការអភិវឌ្ឍប្រទេសជាតិ យ៉ាងឆាប់រហ័ស ស្មើមុខមាត់លើឆាកជាតិ-អន្តរជាតិ។

លោក បានបន្ថែមថា ជោគជ័យដ៏ធំធេងរបស់កម្ពុជា ក្រោមការដឹកនាំ របស់ប្រមុខគណបក្សប្រជាជនកម្ពុជា រហូតទទួលបានការគាំទ្រនិងកោតសរសើរ ពីបណ្តាប្រទេសជាច្រើនលើសកលលោក គឺវិធានការក្នុងការបង្ការ និងទប់ស្កាត់នូវការរីករាយដាល និងការឆ្លងជំងឺកាចសាហាវកូវីដ១៩ ដោយបានបើកដំណើរការប្រទេសជាតិ និងសេដ្ឋកិច្ចឡើងវិញ ដែលកត្តាសំខាន់នោះ គឺសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានចាក់ស្រោចវ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ លើប្រជាពលរដ្ធទូទាំងប្រទេសគ្រប់ស្រទាប់វណ្ណៈ ហើយបានដឹកនាំនាវាកម្ពុជា ឱ្យឆ្លងផុតពីពីមហន្តរាយកូវីដ១៩។

លោក សាយ សំអាល់ បានបន្ថែមថា គោលនយោបាយ ច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា ជាចក្ខុវិស័យវែងឆ្ងាយ គឺឱ្យកម្ពុជាកាន់តែឈានឆ្ពោះទៅមុខបន្ថែមទៀត ចាំបាច់ត្រូវថែរក្សសន្តិភាព កុំចាំបាត់បង់ហើយនោះ នឹកគិតពីសន្តិភាព។

នៅក្នុងពិធី លោកក៏បានលើកឡើងពីការបន្តរួមសាមគ្គីគ្នា កៀកស្មា ឱបក្រសោបគ្នា និងត្រូវទៅបោះឆ្នោតនៅឆ្នាំ២០២៣ខាងមុខផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កក្កដា ២០២២

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈគណនីផេកហ្វេសប៊ុកបានឲ្យដឹងថា៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួន បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទង ជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។

លោកហ៊ុន ម៉ានី បានបន្តថា៖ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។

បើតាមលោកហ៊ុន ម៉ានី ខ្ញុំសូមជូនដំណឹងដល់បុគ្គល ដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់ សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តបាត់ដំបង៖លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា រដ្ឋបាលខេត្តមិនទុកផ្លូវណាមួយចោលនោះទេ តែត្រូវធ្វើការសម្របសម្រួលជាមួយគម្រោងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ​។

លោកសុខ លូ មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យ ការរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ចេញពីក្រុងបាត់ដំបង និងពិភាក្សាលើការសិក្សាគម្រោង​ទឹកស្អាត​ និងអនាម័យខេត្ត​ ដើម្បីរៀបចំប្រព័ន្ធលូរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) នៅចំណុចផ្លូវលេខ៣ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នៅថ្ងៃព្រហស្បតិ៍នេះ។

ក្នុងការចុះពិនិត្យនេះផងដែរក៏មានការចូលរួមពីមន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីបច្ចេកទេសរបស់គម្រោង (ADB) និងមន្រ្តីជំនាញពាក់ព័ន្ធផ្សេងៗផងដែរ។

លោកសុខ លូ ក៏បានបន្តដំណេីរអញ្ជើញពិនិត្យខ្សែផ្លូវដែលត្រូវជួសជុល និងកែលម្អឡើងវិញផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់បានសម្រេចចិត្តចងកសម្លាប់ខ្លួន។ ហេតុការភ្ញាក់ផ្អើលនៅរសៀល ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចដីឡូតិ៍ដាំឬស្សី ខាងក្រោយភូមិគោកមន ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះណែត ចំរើន ភេទប្រុស អាយុ៤៥ឆ្នាំ ស្រុកកំណើត ភូមិប្រិច ឃុំទ្រាល ស្រុកតាំងគោក ខេត្តកំពង់ធំ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ។

ជុំវិញករណីនេះ សមត្ថកិច្ចស្រុកសូទ្រនិគមមិនទាន់បញ្ជាក់អំពីមូលហេតុនៅឡើងទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កក្កដា ២០២២

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតភ្លាមភ្លាមៗ និង ៣នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោងជាង១៩យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ពីស្រុកពួក ទៅស្រុកអង្គរជុំ ស្ថិតក្នុងភូមិចំបក់ហែរ ឃុំពួក ស្រុកពួកខេត្តសៀមរាប។

ប្រភពបានបន្តថាករណីគ្រោះថ្នាក់ចរាច​ណ៍នេះកើតឡេីង រវាងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1U-5641 បុកនិងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-1826 បណ្តាលឲ្យមនុស្សនិងម៉ូតូ ដួលចូលក្រោមរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ សៀមរាប 3A-2823 ដឹកទំនិញ បណ្តាលឲ្យស្លាប់មនុស្ស​ ០២នាក់ របួសធ្ងន់ ១នាក់ របួសស្រាល២នាក់ ខូចខាតរថយន្ត ០១គ្រឿង និងម៉ូតូ ២គ្រឿង។

សុភពបានបញ្ជាក់ទៀតថា
ជនរងគ្រោះ៖
ទី១ ឈ្មោះ ទូច សារិន ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក(ស្លាប់)។
ទី២.ឈ្មោះ អឿន ច្រឹប ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិពួកចាស់ ឃុំពួក (ស្លាប់)។
ទី៣.ឈ្មោះ រ៉ូ សារ៉េន ភេទស្រី អាយុ ០៨ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក (របួសធ្ងន់)។
ទី៤.ឈ្មោះ តឹក ឧត្តម ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិចំបក់ហែរ ឃុំពួក(របួសស្រាល)៊
ទី៥.ឈ្មោះ ចុង ស៊ីចេម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិស្នោរ ឃុំល្វា (របួសស្រាល)។

ករណីនេះសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រី ពាក់ស្លាកលេខ1U-5641 ឡើងវ៉ាជែង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២២

ភ្នំពេញ៖លោកហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានសរសេរសារមួយនៅរសៀលថ្ងៃនេះថា «ខ្ញុំមានការចម្លែកចិត្ត ដែលឃើញមាន អង្គភាព និងគណៈកម្មការខ្លះ បានប្រើសិទ្ធិអំណាចចេញដីកាជាបន្តបន្ទាប់ កោះហៅអ្នកសារព័ត៌មាន ឬចាងហ្វាងសារព័ត៌មាន ឱ្យទៅបំភ្លឺចំពោះអត្ថបទដែលកាសែតបានចុះផ្សាយ។

តាមគណនីហ្វេសប៊ុក លោក ហ៊ុយ វណ្ណៈ បានសរសេរបន្តថា ១- តើយើងកំពុងចង់បង្ហាញអ្វី? ការពារផលប្រយោជន៍អ្វី? តើយើងបានយល់ដឹងថាមាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែរទេ? ហើយតើយើងកំពុងចង់យកច្បាប់នេះទៅទុកឯណា?
២- ខ្ញុំមិនគាំទ្រការបញ្ចេញមតិនិងការផ្សាយមួលបង្កាច់ ញុះញង់ បំផ្លិចបំផ្លាញសង្គមជាតិនោះទេ។ ប៉ុន្តែ ដីកាដែលចេញជាបន្តបន្ទាប់នេះ គឺជាការប៉ុនប៉ងរបស់បុគ្គល១ក្រុម កំពុងព្យាយាមបង្ខំឱ្យ កាសែត លុបចេញនូវអត្ថបទដែលលាតត្រដាងទង្វើណាមួយ ដែលខ្លួនគ្មានភាពស្មោះត្រង់ក្នុងការបំភ្លឺ និងបកស្រាយ។

សូមជម្រាបផងដែរថា កន្លងមកមានករណីប្ដឹងអ្នកសារព័ត៌មាន នឹងប្ដឹងចាងហ្វាងការផ្សាយសារព័ត៌មានមួយចំនួន ទៅអាជ្ញាធរនឹងទៅស្ថាប័នតុលាការ ដោយចោទពីបទផ្សេងៗគ្នា។ យ៉ាងណាក៏ដោយករណីបែបនេះ សុំសាមីខ្លួនអាចសុំការបំភ្លឺឬការបកស្រាយពីអង្គភាពសារព័ត៌មានទាំងនោះបានមុនឈានដល់ការប្ដឹង។ ដូចគ្នានេះដែរសុំស្ថាប័នច្បាប់និងអាជ្ញាធរពាក់ព័ន្ធ មេត្តាយក ច្បាប់ស្តីពីរបបសារព័ត៌មាន មកដោះស្រាយផងដែរ៕SR

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២២

ខេត្តព្រះវិហារ៖ទីតាំងស្តុកឈើដែលឈ្មួញ បានប្រើរូបភាពយកឈើទៅផ្ញើរ តាមផ្ទះប្រជាពលរដ្ឋ ជាច្រើនផ្ទះ ដើម្បីបន្លំភ្នែកសមត្ថកិច្ច រួចឈ្មួញយកគោយន្តដើរប្រមូលឈើនោះ តាមផ្ទះប្រជាពលរដ្ឋ ដើម្បីដឹកយកទៅលក់នៅខេត្តស្ទឹងត្រែង ត្រូវបាន លោក វុធ សាវី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ បានដឹកនាំសម្របសម្រួលកំលាំងចម្រុះ ចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើងនៅថ្ងៃ១៩.២០ ខែកក្កដា ឆ្នាំ២០២២ នៅស្រុកឆែប ខេត្តព្រះវិហារ។

ប្រតិបត្តិការពីរថ្ងៃជាប់គ្នានេះ ត្រូវបានលោក វុធ សាវី ព្រះរាជអាជ្ញារងដឹកនាំកំលាំងរឹបអូសឈើជាច្រើនម៉ែត្ររគូប ស្ថិតនៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ។ បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ឲ្យមន្ត្រីជំនាញ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២២

ខេត្តកំពង់ចាម​៖អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និង​លោក​ ខ្លូត​ ផន​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ នៅអង្គារ ម្សិលមិញ បានដឹកនាំមន្ត្រី​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​មូលដ្ឋាន​ ចុះសួរសុខទុក្ខ​ ក្រុមការងារចម្រុះ និងពិនិត្យការងារគ្រប់គ្រងការធ្វេីអាជីវកម្មខ្សាច់ ក្នុងភូមិសាស្រ្តស្រុកចំនួនពីរ គឺស្រុកស្រីសន្ធរ​ និងស្រុកកងមាស​។

សូមជម្រាបថា​ លោក អ៊ុន ចាន់ដា ក៏បាន​ដឹកនាំ​ក្រុម​ការងារ​ បន្តចុះពិនិត្យ សិក្សាទីតាំងបាក់ស្រុតច្រាំងទន្លេ ១កន្លែង ស្ថិតក្នុងឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ដើម្បីធ្វើការស្តារ និងជួសជុសឡើងវិញ ឲ្យបានទាន់ពេលវេលា​ ចៀសវាងការបាក់ស្រុតដល់សាលារៀន​ ​ក៏ដូចជា​លំនៅឋាន​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​។

បើតាមភ្នាក់ងារ សៀមរាបប៉ុស្ដិ៍ បានរាយការណ៍នៅព្រឹកនេះថា កន្លងមក លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​​ ​ធ្លាប់បានលេីកឡេីងថា មានព័ត៌មានទាក់ទង នឹងការធ្វើអាជីវកម្មបូមខ្សាច់ល្មើសច្បាប់ ក្នុងស្រុកមួយចំនួន ដែលក្រសួងរ៉ែ​ និងថាមពល​ បានអនុញ្ញាតច្បាប់ឲ្យពួកគាត់ធ្វើអាជីវកម្មបូមខ្សាច់។ ប៉ុន្តែម្ចាស់អាជីវកម្មមិនបាន បូមខ្សាច់នៅតាមទីតាំងដែលក្រសួងបានកំណត់នោះទេ ពោលគឺបូមនៅទីតាំងដែលមានខ្សាច់ល្អ តម្រូវទៅតាមទីផ្សារ ដែលបានបង្កឲ្យមានការបាត់បង់នូវសួយសារជាច្រើន ធ្វើ​ឲ្យ​រដ្ឋាភិបាល មានការខាតបង់ចំណូលសម្រាប់ថវិកាជាតិ។

ដូច្នេះ​លោកអភិបាលខេត្ត​ ក៏បានសម្រេច ដាក់ចេញនូវវិធានការបន្ទាន់ រៀបចំមធ្យោបាយ និងកម្លាំងសមត្ថកិច្ច ដើម្បីចុះអនុវត្តការងារបង្ក្រាប និងពង្រឹងសកម្មភាពអាជីវកម្ម បូមសាច់ទាំងអស់ ដែលមាននៅតាមដងទន្លេមេគង្គ​ ក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម ដោយតម្រូវឲ្យម្ចាស់អាជីវកម្ម ចូលបូមខ្សាច់ ទៅតាមទីតាំង ដដែលក្រសួងរ៉ែនិងថាមពល បានកំណត់ក្នុងច្បាប់អនុញ្ញាត នឹងឈានទៅលុបបំបាត់ឲ្យអស់នូវភាពអាណាធិបតេយ្យផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កក្កដា ២០២២

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនពាក់ព័ន្ធក្នុងករណី ឆបោក។

ជនសង្ស័យ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សុខ យ៉ន ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។

នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ថា ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយយោងតាមពាក្យបណ្តឹង លេខ៥៤/២២ ព្រ.ទ.ក.ស ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ របស់ឈ្មោះ សុខ រ៉ាដែន ភេទប្រុស អាយុ៥៣ឆ្នាំ ប្ដឹងពីបទកករណី ឆបោក ប្រព្រឹត្តនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាម កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។

នគរបាលបានបន្តថា ប្រតិបត្តិការនេះ គឺអនុវត្ត តាមដីកាសម្រេចអោយបើកកាស៊ើបអង្កេតបឋមលេខ៣៦២ អយក/២២ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ របស់ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការសាលាដំបូងខេត្តសៀមរាប។

បើតាមប្រភពពីមន្ត្រីនគរបាលបានបញ្ជាក់ថាកាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ឈ្មោះ សុខ រ៉ាដែន ភេទប្រុស ឆ្នាំកំណើត ១៩៦៩ បានប្រគល់ប្រាក់ចូលហ៊ុនចំនួន ២០,០០០ដុល្លារ អោយទៅឈ្មោះ សុខ យ៉ន ភេទប្រុស ឆ្នាំកំណើត ១៩៧៨ និង ប្រពន្ធឈ្មោះ សុិន ផល្លា ឆ្នាំកំណើត ១៩៨១ ដើម្បីធ្វើប្រតិបត្តិការទិញត្រីពីវារីវប្បកម្ម កម្ពុជា និងអាជីវកម្មនាំចូលត្រី ជាក់ស្តែង ប៉ុន្តែពីរនាក់ប្តីប្រពន្ធខាងលើនេះយកប្រាក់ទៅប្រើប្រាស់ផ្ទាល់ខ្លួន ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចំនួន ២០០០០ដុល្លារជាមួយនឹងឈ្មោះ សុខ រ៉ាដែន ផងដែរ។

នគរបាលបានបញ្ជាក់ទៀតថា ផ្អែកតាមចម្លើយនិងសារភាព កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ខ្លួនពិតជាបានទទួលប្រាក់ចំនួន ២០,០០០ដុល្លារ ពី សុខ រ៉ាដែន ដែលចូលហ៊ុនធ្វើអាជីវកម្ម ទៅប្រើប្រាស់ផ្ទាល់ខ្លួនអស់ព្រមទាំងខ្លួនគ្មានប្រាក់ដាក់ទុនចូលហ៊ុនជាមួយឈ្មោះសុខ រ៉ាដែន ពិតប្រាកដមែន។

ពាក់ព័ន្ធករណីនេះ ជនសង្ស័យត្រូវបានតុលាការខេត្តសៀមរាប សម្រេចឃុំខ្លួនហើយនៅព្រលប់ម្សិលមិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page232 Page233 Page234 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×