Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងកិច្ចប្រជុំបូកសរុបការងារចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី​២៦​ ខែមករា​ ឆ្នាំ​២០២៣​ នេះ​ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែង​ថា​ វិស័យឯកជនជាផ្នែកមួយយ៉ាងសំខាន់ ហើយត្រូវចាត់ទុកជាឆ្អឹងខ្នងដ៏រឹងមាំ ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ​។ តាមខ្លឹមសារនៃគោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ គឺជាការអភិវឌ្ឍសេដ្ឋកិច្ចជនបទ និងការអភិវឌ្ឍចម្រុះនៅតាមសហគមន៍ ដែលសកម្មភាពនេះ គឺជាកម្លាំងចលករដ៏សំខាន់ និងមានប្រសិទ្ធភាពក្នុងការចូលរួមចំណែកជួយពន្លឿនសេដ្ឋកិច្ចជាតិផងដែរ​។

អភិបាលខេត្តបាន​ថ្លែង​ថា​ ដើម្បីធ្វើឱ្យដំណើរការអនុវត្តចលនាភូមិមួយផលិតផលមួយមានស្ថេរភាព និងរីកចម្រើនបាន ទាំងអស់គ្នាត្រូវប្រកាន់ខ្ជាប់អនុវត្តតាមគោលការណ៍គ្រឹះសំខាន់ ៣គឺ៖

១-គិតជាសកលដោយធ្វើតាមមូលដ្ឋាន​:​ គឺសំដៅទៅលើគំនិតដែលស្ថិតនៅជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីដែលមាននៅតាមមូលដ្ឋាន ហើយពួកគេបង្កើតផលិតផលទាំងឡាយដែល អាចរកទីផ្សារបាន។

២-ការពឹងផ្អែកលើខ្លួនឯង និងការច្នៃប្រឌិតរស់រវើក:​ មានន័យថាប្រជាជនក្នុងមូលដ្ឋាន អាចសម្រេចចិត្តផលិតនូវផលិតផលនានា ទាំងទំនិញ និងសេវាកម្មសម្រាប់ចលនាភូមិមួយផលិត ផលមួយដែលនៅក្នុងមូលដ្ឋានយើង ហើយរដ្ឋបាលមូលដ្ឋាននោះ ត្រូវមានភារកិច្ចសម្របសម្រួល ផ្នែកបច្ចេកទេសនិងទីផ្សារ។

៣-ជំរុញការអភិវឌ្ឍធនធានមនុស្ស:​ កត្តាជោគជ័យរបស់ភូមិមួយផលិតផលមួយ គឺការអភិវឌ្ឍធនធានមនុស្ស ហើយចលនានេះ នឹងពុំអាចទទួលជោគជ័យបានទេ​ ប្រសិនបើគ្មានការប្រមើលមើលទៅថ្ងៃមុខនូវអ្នកដឹកនាំតាមមូលដ្ឋានទាំងនោះ ។

អភិបាលខេត្តកំពង់ចាម​ បាន​បញ្ជាក់​ថា​ សម្រាប់ខេត្តកំពង់ចាម ពិតជាមានសក្តានុពល គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹង គោលនយោបាយជាតិ ចលនាភូមិមួយផលិតផលមួយ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២៣នេះ ថ្នាក់ជាតិបានទទួលស្គាល់បញ្ចូលជាសមាជិកចលនាភូមិ មួយផលិតមួយបានចំនួន ៣៥មុខផលិតផលរួចមកហើយ។ ប៉ុន្តែយើងនៅមានផលិតផលដែល មានសក្តានុពលជាច្រើនទៀត​ ដែលនឹងត្រូវជ្រើសរើសចាត់បញ្ចូលជាសមាជិក។ ហេតុដូចនេះហើយ ប្រសិនបើមូលដ្ឋានយើងមានការគិតគូរ ផ្លាស់ប្តូរឥរិយាបទមានឆន្ទៈមោះមុតអនុតវត្តឱ្យបានតាម គោលការណ៍គ្រឹះសំខាន់ទាំង ៣ខាងលើនោះ​ មូលដ្ឋានយើងនឹងទទួលបានផលប្រយោជន៍ជាច្រើនដូចជា៖​ ទីមួយ បានបង្កើនការងារនៅក្នុងសហគមន៍ ហើយធ្វើឱ្យមានការកាត់បន្ថយភាពគ្មានការងារធ្វើ និងការធ្វើចំណាកស្រុក។ ទីពីរ បង្កើនបរិមាណផលិតផលក្នុងស្រុក ហើយគុណភាព ត្រូវបានលើកកំពស់ និងទទួលបាននូវការជឿទុកចិត្តផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម​៖ក្រុមគ្រូពេទ្យជនជាតិ បារាំង ESC Team បានចុះមកពិនិត្យ និងបំពាក់ម៉ាស៊ីនត្រចៀក ដល់កុមារគរថ្លង់ ចំនួន ១២០នាក់ នៅវិទ្យាល័យពិសេស កំពង់ចាម ខេត្តកំពង់ចាម។

ការចុះពិនិត្យនេះរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។

តាមការគូសបញ្ជាក់ របស់លោក កែវ​ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រូពេទ្យជនជាតិបារាំង ដែលបានអញ្ជើញមកបំពេញបេសកកម្មពិនិត្យព្យាបាល នាពេលនេះ ក្នុងគោលបំណង ដើម្បី ជួយ​សម្រួលដល់ការស្តាប់ របស់កុមារគរថ្លង់។ ក្រៅពីនោះ ក្រុមគ្រូពេទ្យបារាំង ក៏បានផ្តល់អត្ថប្រយោជន៍ សំខាន់ ចំនួន ៣ ផងដែរ គឺ ៖ ទី១.ពិនិត្យ សម្អាតត្រចៀក។ ទី២. បំពាក់ម៉ាស៊ីន ត្រចៀក និងទី៣.បណ្តុះបណ្តាលជំនាញផ្នែកត្រចៀក ដល់គ្រូជនជាតិខ្មែរផងដែរ។

លោក កែវ ផល្លី នាយកវិទ្យាល័យពិសេសកំពង់ចាម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រូពេទ្យ ជនជាតិបារាំង ដែលបានខិតខំចំណាយពេលវេលា ទាំងកម្លាំងកាយ ចិត្ត ចុះមកពិនិត្យត្រចៀក និងបំពាក់ម៉ាស៊ីនត្រចៀក ដើម្បី ជួយសម្រួលដល់​ការស្តាប់ របស់កុមារពិការភ្នែក និងគរថ្លង់ ព្រមទាំង ជួយបណ្តុះបណ្តាលជំនាញថ្មីៗបន្ថែមទៀត ដល់លោកគ្រូ អ្នកគ្រូជាជនខ្មែរ ដើម្បី​​ ទុកជាធនធាន សម្រាប់ជួយដល់កុមារគថ្លង់ បន្តទៅពេលអនាគត ​ផងដែរ។

បើតាម លោក ហ្សង់ ប៉ូល ជាប្រធានដឹកនាំក្រុមគ្រូពេទ្យជនជាតិបារាំង ផ្នែកពិនិត្យ​ត្រចៀក និងបំពាក់ម៉ាស៊ីនជំនួយ ការស្តាប់ដល់ក្មេងគថ្លង់ ហៅថា ESC បានឱ្យដឹងថា ក្រុមការងាររបស់លោក តែងតែមកជួយរាល់ ២ឆ្នាំម្តង ដើម្បីជួសជុលម៉ាស៊ីនត្រចៀក ឡើងវិញ និងបំពាក់ម៉ាស៊ីនត្រចៀកថ្មី ជំនួយដល់ការស្តាប់។ ក្រៅពីនោះ លោកមកពេលនេះ ក៏ដើម្បី ជួយដល់វិទ្យាល័យអប់រំពិសេសទាំង៥ ក្នុងប្រទេសកម្ពុជា គឺ វិទ្យាល័យពិសេស កំពង់ចាម វិទ្យាល័យពិសេស ច្បារអំពៅ វិទ្យាល័យពិសេស ភ្នំពេញថ្មី វិទ្យាល័យពិសេស បាត់ដំបង និងវិទ្យាល័យពិសេស សៀមរាប។

សូមបញ្ជាក់ថា នាបច្ចុប្បន្ននេះ វិទ្យាល័យពិសេសកំពង់ចាម មានសិស្សសរុប ចំនួន ១៨០នាក់ ក្នុងនោះ សិស្សពិការភ្នែក មានចំនួន ៥២នាក់ សិស្សគថ្លង់ចំនួន ១២៨នាក់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

នាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញ ឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែត អនឡាញទាំងអស់ ទៅទទួលការអប់រំបន្ថែម។

ក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យល្មមបញ្ចប់សកម្មភាពអ្នកកាសែតលើស្ពានជ្រោយចង្វារ ដែលជាសកម្មភាពមួយខុសឆ្គងមិនអាចទទួលយកបាន។

នាយករដ្ឋមន្ត្រី បានជំរុញ ឱ្យលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ហៅអ្នកកាសែតOnlineទាំងអស់ ទៅទទួលការអប់រំបន្ថែម ចៀសវាងការកើតឡើងបាតុភាពផ្សេងៗនៅក្នុងសង្គម ដូចករណីអ្នកកាសែត Onlineម្នាក់ ដែលហួងហែង រឿងសកម្មភាពចរាចរណ៍ លើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ មករា ២០២៣

ខេត្តកំពង់ចាម៖ថ្លែងក្នុងឱកាសប្រារព្ធ​ពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ​ក្រាលកៅស៊ូពីរជាន់(DEST) និងបេតុង ចំនួន០២ខ្សែ មានប្រវែង១៤.៦០៣ម៉ែត្រ របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតក្នុងឃុំតាអុង ស្រុកចំការលើ ឃុំសូភាស និងឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់​ នៅថ្ងៃពុធម្សិលមិញ លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ជំរុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ត្រូវ​ផ្សព្វផ្សាយ​ណែនាំ​ ប្រាប់
ប្រជាពលរដ្ឋ​ កុំ​ឲ្យ​មានការសាងសង់​រំលោភបំពាន​ លើ​ដី​ចំណី​ផ្លូវ​ ដេីម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរ​ និង​លើក​កម្ពស់​សោភ័ណភាព​នៅតាម​ដងផ្លូវ​ផងដែរ​។

អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ ដោយ​សារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​ គតិបណ្ឌិត​ របស់​ សម្ដេច
តេជោ​ ហ៊ុន​ សែន​ ទេីប​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​ ជា​បន្តបន្ទាប់​ដូច​សព្វថ្ងៃ​នេះ​ ដូច្នេះ​សូម​ឲ្យ​ពុកម៉ែ​បងប្អូន​​ មានការជឿ​ ទុកចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​​ ដេីម្បីបន្ត​រួម​គ្នា​ធ្វើ​ការ​​អភិវឌ្ឍន៍​ រីកចម្រើន​តទៅ​មុខទៀត​ ពោលគឺ​មាន​ផ្លូវ​មាន​ក្តីសង្ឃឹម​ ទីណា​មាន​ការ​អភិវឌ្ឍន៍​ទៅ​ដល់​ ទីនោះ​តែងតែ​មានការ​រីកចម្រើន​ ​ដោយ​ជីវភាព​ប្រជាពលរដ្ឋ​ ​កាន់តែ​ប្រសើរ​ឡើង​​ ព្រោះ​ផ្លូវគឺជាសរសៃឈាម​នៃសេដ្ឋកិច្ច​។

អភិបាលខេត្ត​ ក៏បាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ សូម​ឲ្យ​មាន​ការ​យោគយល់​ អធ្យាស្រ័យ​ផង​ ប្រសិន​ជា​មាន​ការ​ប៉ះពាល់​ ដោយ​ប្រការ​ណាមួយ​ និង​សូមឲ្យ​ចូលរួម​សហការ​ ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សាងសង់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ ខាងលើនេះ​ ឲ្យ​បាន​ជោគជ័យ​ ប្រយោជន៍​ដល់​ការ​ដឹក​ជញ្ជូន​កសិផល​ទៅ​កាន់​ទីផ្សារ​ ក៏ដូចជា​ការ​រួម​គ្នា​កាត់​បន្ថយ​ភាព​ក្រីក្រ​ តាមរយៈ​ការ​ធ្វើ​ដំណើរ​បាន​ឆាប់រហ័ស​ និង​ងាយស្រួល​ ផងដែរ​។

លោក អ៊ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម​ បាន​ឲ្យដឹងថា​ ផ្លូវមួយខ្សែនេះ​ គឺចាប់ពីទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានប្រវែង ៩,៨៨២ គ.ម ទទឹងក្រាលកៅស៊ូពីរជាន់ ៥ម​។ ចំណែកផ្លូវមួយខ្សែទៀត មានប្រវែង ៤,៧២១ គ.ម ដោយមានពីរកំណាត់ កំណាត់ទីមួយ ចាប់ពីភូមិសូភាស ឃុំសូភាស ទៅដល់ភូមិបុសពោធិ៍ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ មានសរុបប្រវែង៣,៦៨១ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ៣,០០ គ.ម ទទឹង ៥ម និងក្រាលបេតុង ប្រវែង ០,៦៨១ គ.ម ទទឹង ៤ម។ ដោយឡែក​កំណាត់ទីពីរ ផ្លូវចូលសហគមន៍កសិកម្ម ចាប់ពីបង្គោលឃុំសូភាស ដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង់ មានសរុប ១,០៤០ គ.ម ក្នុងនោះមានក្រាលកៅស៊ូពីរជាន់ប្រវែង ០,៤៣៥គ.ម ទទឹង ៥ម និងក្រាលបេតុងប្រវែង ០,៦០៥ គ.ម ទទឹង៤ម ផងដែរ​៕

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ មករា ២០២៣

នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសរគាំទ្រការបកស្រាយសំណេររបស់លោកស សុខា រឿងបុរសម្នាក់ជួយលើកម៉ូតូជនរងគ្រោះ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយអ្នកសារព័ត៌មាន សួរបុរសនោះថា សុំទោសចេញពីចិត្តទេ។

ការគាំទ្ររបស់សម្ដេចនាយករដ្ឋមន្ត្រី បានចូលខមិនផេកផ្លូវការរបស់លោក ស សុខា រដ្ឋរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាកូនប្រុសរបស់សម្ដេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការខមិនរបស់សម្ដេចតេជោយ៉ាងដូច្នេះថា «គាំទ្រការបកស្រាយនិងពន្យល់របស់ក្មួយ ស សុខា។ ត្រូវជួយគ្នាជាមុនទើបបញ្ជៀសបាននូវបញ្ហាកាន់តែធំ។ ខ្ញុំសូមអរគុណនិងកោតសរសើរ ចំពោះអ្នកបានជួយដែលនេះជាវប្បធម៍ដ៍ល្អនៃជាតិសាសន៍យើង»។

សូមជម្រាបថាលោក ស សុខា បានបង្ហោះវិដេអូនិងសរសេរសំណេរមាន៤ចំណុចដូចខាងក្រោម៖

តើគួរចុះជួយលើកឬបើកបង្ហួសធ្វើមិនដឹង!

មកដល់ពេលនេះប្រធានបទលើកម៉ូតូដួលក្នុងករណីគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វា នៅតែបន្តជជែកគ្នាទាំងស្រប និងប្រឆាំង។ តាមការកត់សម្គាល់ ខ្ញុំឃើញមតិប្រឆាំងនឹងជំហររបស់អ្នក Liveផ្ទាល់ច្រើនជាងការគាំទ្រ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំក៏សូមបញ្ចេញមតិខ្លះៗដែរ។

ទី១.យើងថា បងប្រុសដែលឃើញម៉ូតូដួល ហើយគាត់ស្ទុះទៅជួយលើកខុសក៏អាចថាបាន។ តែយើងគួរគិត ឬរកឱ្យឃើញជាមុនថា តើគាត់មានចេតនាបែបណា? ទិដ្ឋភាពនៅកន្លែងកើតហេតុ ដែលគាត់ស្ទុះទៅលើកនោះក្នុងស្ថានភាពដូចម្ដេច និងកាយវិការរបស់គាត់មានទម្រង់ប្រឆាំងនឹងសមត្ថកិច្ចជំនាញឬយ៉ាងណា? តាមខ្ញុំយល់ ពេលដែលគាត់កំពុងបើកម៉ូតូឌុបប្រពន្ធបីកូនតូចនៅនឹងដៃ អារម្មណ៍គាត់អាចត្រឹមតែគិតថា អ្នករងគ្រោះបើកដួលខ្លួនឯងដោយយថាហេតុណាមួយ ដោយគាត់ខ្លាចឡាននិងម៉ូតូផ្សេងៗមកបុកបន្ថែមពីលើជាដើម។ ខ្ញុំថា បើយើងបន្ទោសឬដាក់កំហុសលើគាត់ ហាក់ដូចជាយើងនាំគ្នាបំផុសឬលើកទឹកចិត្តឱ្យបោះបង់វប្បធម៌ជួយយកអាសាគ្នាទៅវិញ។ ជារួម ក្នុងស្ថានភាពនោះបើសិនជាយើងវិញ យើងក្ដី មហាជនក្ដី គិត ឬមើលឃើញថាជាករណីដួលដោយខ្លួនឯង ដែលគួរចុះជួយជាដើម។

ទី២.ជាការពិត រឿងជំនាញវាស់វែងរបស់នគរបាលចរាចរណ៍ជារឿងត្រឹមត្រូវ ដែលត្រូវវាស់វែងគូសគំនូសសម្គាល់ទីតាំងយានបង្កនិងយានរងគ្រោះ ដើម្បីកំណត់ថាភាគីណាខុសភាគីណាត្រូវ។ ប៉ុន្តែយើងក៏ដាក់ជាសំណួរដែរថា តើពេលនោះបងប្រុសដែលលើកម៉ូតូនោះបានឃើញវត្តមាននគរបាលចរាចរណ៍ដែរទេ? ដូចខ្ញុំលើកឡើងខាងលើ ប្រហែលជាពេលនោះ គាត់មិនបានឃើញនគរបាលចរាចរណ៍មានវត្តមាននៅទីនោះ និងឃើញសភាពធម្មតា ដែលគាត់មិនអាចបើកហួស ឬឃើញស្លាប់មិនជួយនោះទេ។ តែខ្ញុំមិនសន្មតថា ពេលនោះគ្មានវត្តមាននគរបាលចរាចរណ៍នោះឡើយ។ ដូច្នេះ ការដែលពុំបានដឹង ពុំបានឃើញ ហើយមានបំណងយកអាសាគ្នា ខ្ញុំថា ជារឿងល្អទៅវិញ។ ក្រៅតែពីការវាស់វែងបាញ់គំនូស នៅមានធម្យោបាយច្រើនទៀតដែលអាចប្រមូល និងបង្ហាញភស្ដុតាងបាន ដូចជា កាមេរ៉ាសុវត្ថិភាពនៅកន្លែងកើតហេតុបើសិនជាមាន, ស្លាកស្នាមនៅកន្លែងកើតហេតុ, ចម្លើយរបស់ភាគី, អ្នកឃើញហេតុការណ៍ និងវីដេអូ ដែលអ្នក Live បានទៅដល់មុនគេនោះ…សុទ្ធតែអាចយកធ្វើជាមូលដ្ឋានបាន។

ទី៣.ចំពោះអ្នក Live ផ្ទាល់វិញ ជាការយល់តិចតួចរបស់ខ្ញុំ យើងគប្បីប្រកាន់យកតួនាទី ក្រមសីលធម៌វិជ្ជាជីវៈក្នុងនាមអ្នកសារព័ត៌មានអាជីពស្របច្បាប់។ ពោលគឺ ផ្ដល់ព័ត៌មានពិតទាន់ហេតុការណ៍ និងតាមព្រឹត្តិការណ៍ជាក់ស្ដែង ដោយពុំអាចដើរតួជាសមត្ថកិច្ច ឬឈ្លោះប្រកែកវែកញែកតឹងសរសៃកដាក់ជាមួយនរណាម្នាក់នោះឡើយ។ ក្នុងនោះ ក្នុងនាមអ្នកសារព័ត៌មាន មានតួនាទីផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយឱ្យអ្នកទស្សនាបានដឹង និងថ្លឹងថ្លែងតាមរយៈការអត្ថាធិប្បាយហេតុការណ៍ដែលខ្លួនឃើញពិត, សម្ភាសភាគីទាំងសងខាង, សម្ភាសអ្នកឃើញហេតុការណ៍, សម្ភាសសមត្ថកិច្ច, សម្ភាសបងប្រុសដែលស្ទុះទៅលើកម៉ូតូដួលនោះ…។ ម្យ៉ាងវិញទៀត បើយើងចង់ផ្ញើសារជូនមហាជនថា ការលើកយានករណីបែបនេះ បណ្ដាលឱ្យប៉ះពាល់ដល់ជំនាញ ឬបាត់ដានក្នុងការរកអ្នកខុសអ្នកត្រូវ គប្បីបង្វែរសំណួរទៅសួរសមត្ថកិច្ចជំនាញដែលមានវត្តមាននៅទីនោះឱ្យលោកពន្យល់វិញ។ ចៀសវាងយើងនៅតែតាមថត តាមលើកហេតុផល តាមពន្យល់បងប្រុសអ្នកលើកម៉ូតូឥតឈប់ ក្នុងខណៈពេលគាត់បានលើកដៃសូមទោសនិងបញ្ជាក់ពីចេតនាសុចរិតរបស់គាត់ម្ដងហើយម្ដងទៀត។

ទី៤.សរុបសេចក្ដីទៅ គួរលើកកម្ពស់ឬបំផុសវប្បធម៌ជួយគ្នា។ ក្នុងករណីដែលការជួយណាមួយដោយស្មោះ តែខុសពីជំនាញរបស់សមត្ថកិច្ច ហើយគ្នាសូមទោស គួរកុំដេញដោលបន្ត។ តាមខ្ញុំមើលវីដេអូ ខ្ញុំឃើញគាត់លើកដៃសុំទោស៤-១០ដង និងដោយចិត្តស្មោះ។ អ៊ីចឹង រឿងហួសហើយ ឱ្យវាហួសទៅ តើឱ្យបកក្រោយយ៉ាងម៉ិចនឹងកើត។ មែនទែនទៅ ខ្ញុំមិនកាត់សេចក្ដីអីទេ តែតាមវីដេអូ ភាគីខាងអ្នក Live ទៅវិញទេ ដែលសង្ខើញនិងតឹងសរសៃក ចំណែកខាងបងប្រុសលើកម៉ូតូគាត់ព្យាយាមពន្យល់អំពីចេតនាសុចរិតរបស់គាត់ដោយសម្ដីសម្ដៅនិងកាយសមទំនង។ ចំពោះសមត្ថកិច្ចជំនាញ ករណីទទួលព័ត៌មានគួរស្រូតចុះសម្របសម្រួលអន្តរាគមន៍កន្លែងកើតហេតុធ្វើការតាមជំនាញឱ្យលឿនតាមដែលអាចធ្វើបាន ហើយបើអាចធ្វើបានទៀតនោះ គួរការពារឬហ៊ុំព័ទ្ធកន្លែងកើតហេតុជាដើម។ ក្នុងនាមអ្នកសារព័ត៌មានគប្បីបំពេញភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ ជំនាញ ក្រមសីលធម៌វិជ្ជាជីវៈ កុំឱ្យហួសដែនសមត្ថកិច្ច។ ខ្ញុំគាំទ្រចំពោះការជួយយកអាសាគ្នា តែដើម្បីការពារខ្លួន សូមបងប្អូនពិនិត្យតាមសភាពជាក់ស្ដែង ចៀសវាសធ្វើគុណបានទោស។ យើងគប្បីឈ្វេងយល់ពីគ្នា និងឈានទៅយោគយល់គ្នាតាមរយៈហេតុផល កុំចង់ចាញ់ចង់ឈ្នះគ្នា ឬធ្វើដើម្បីផលប្រយោជន៍ណាមួយ។ ទោះយ៉ាងណា យើងត្រូវរួមគ្នាផ្សព្វផ្សាយវប្បធម៌ជួយគ្នា!៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៣

ខេត្តកំពង់ចាម​៖សមិទ្ធផលថ្មី នៃអគារពហុបំណង សម្រាប់បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃទី ៣១ ខែមករា ខាងមុខនេះ។

លោកអ៊ុន ចាន់ ដា អភិបាលខេត្តកំពង់ចាម បញ្ជាក់យ៉ាងដូច្នេះក្នុងឱកាស អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារ ខាងលើ ដែលមានទីតាំង ស្ថិតនៅ ភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ន(ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

គួរបញ្ជាក់ថា អគារពហុបំណងសម្រាប់ បម្រើវិស័យ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ត្រូវបានផ្តួចផ្តើមកសាង ដោយឯកឧត្តម ហ៊ុន ម៉ា នី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ អគារនេះមាន ទំហំ ១៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ សង់ពីថ្មមានកម្ពស់ ១ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ ទី ១ មាន ដំបូលប្លង់សេឥដ្ឋកន្សែងក្រាលដោយកៅស៊ូ ការពារជម្រៀបទឹក។ សំណង់នេះបានសាងសង់នៅលើ ដីកម្មសិទ្ធិរបស់ ស​ស យ​ ក ខេត្តកំពង់ចាម ដែលមាន ទំហំប្រមាណជា ៤.២០៧ ម៉ែត្រការ៉េ។

តាមការឲ្យដឹងលម្អិតពីមន្ត្រីបច្ចេកទេសប្លង់ នៃអគារពហុបំណងនេះ គឺមានបន្ទប់ ចំនួន ៤សម្រាប់បម្រើ នូវសេចក្តីត្រូវការរបស់យុវជន និងប្រជាជនទូទៅ ដោយបានបែងចែកចេញជា ៖១. សាលប្រជុំ ភ្នំប្រុស ដែលអាចអនុញ្ញាតឲ្យមនុស្ស ចំនួន ៣៣នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់។
២. ការិយាល័យលេខាធិការដ្ឋាន គឺជាទីកន្លែងប្រតិបត្តិការ ការងាររដ្ឋបាល ទូទៅ និងកិច្ចការសម្របសម្រួលនានាពាក់ព័ន្ធសេវា ស​ ស យ​ ក ខេត្តកំពង់ចាម។
៣. សាលប្រជុំ ភ្នំស្រី អាចអនុញ្ញាតអោយ មនុស្ស ចំនួន ២០០នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់។
៤. បណ្ណាល័យ ត្រូវបានបំពាក់ នូវសេវាបណ្ណាល័យគ្រប់ប្រភេទ រួមមាន ៖ ការអាន សៀវភៅ ការអាន សិក្សា ស្រាវជ្រាវ តាមបែប ឌីជីថល និងការកម្សាន្ត។

គួរកត់សម្គាល់ដែរថា មកដល់បច្ចុប្បន្ន ក្រុមការងារ បច្ចេកទេស កំពុងយកចិត្តទុកដាក់អនុវត្ត គម្រោងខាងលើនេះយ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ដើម្បីបំពេញបន្ថែម ទៅលើ កិច្ចការដែលនៅសេសសល់ នៃសំណង់ទាំងមូល ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បីឲ្យរួចរាល់ទៅតាមពេលកំណត់ និងត្រៀមដាក់សម្ពោធ ឲ្យប្រើប្រាស់ជា ផ្លូវការនាពេលឆាប់ៗខាងមុខនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ មករា ២០២៣

ក្រុមមន្ត្រីបម្រើការងារនៅមន្ទីរផែនការខេត្តរតនគិរី បាននាំគ្នាសម្រេចប្ដឹង លោក ខេង វុទ្ធី ប្រធានមន្ទីរផែនការខេត្តរតនគិរី ទៅសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយ ក្នុងអង្គភាពតាំងពីពេលធ្វើជាប្រធានរហូតមកដល់បច្ចុប្បន្ន។

អំពើពុករលួយរបស់ប្រធានមន្ទីរផែនការខេត្តរតនគិរី នៅក្នុងអង្គភាព តាំងពីឡើងជាប្រធានមករហូតដល់ពេលបច្ចុប្បន្នដែលមានដូចខាងក្រោម៖

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៣

ឧកញ៉ា ឡេង ណាវ៉ាត្រា បានសរសេរឆ្លើយតបជាមួយ លោកតាំង សារ៉ាដា អ្នកកាសែត ខេមបូដា ដេលី។

ឧកញ៉ា ឡេង ណាវ៉ាត្រា ឆ្លើយតបបែបនេះ ក្រោយផេក របស់កាសែត ខេមបូដា ដេលី បានសរសេរវាយប្រហារ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ជាអ្នករកស៊ីម្នាក់ហើយលាងលុយកខ្វក់។

តាមសំណេររបស់ឧកញ៉ា ឡេង ណាវ៉ាត្រា ដូចខាងក្រោមនេះ៖
🙏🏼🙏🏼ឱលោកពូតាំងសារ៉ាដា គ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ លោកពូតាមចោទប្រកាន់រហូត🙏🏼🙏🏼
សម្រាប់មុខរបរខ្ញុំ ខ្ញុំមិនដែលមានអ្វីលាក់បាំងទាល់តែសោះ កុំដើម្បីផ្សារភ្ជាប់ដាក់កំហុស ចំណេញនយោបាយ និយាយអោយតែរួចពីមាត់ហើយអ្វីក៏ហ៊ានធ្វើ សុំមានគុណធម៌ខ្លះផង បើនៅមានឈាមជ័រជាខ្មែរ។
បើនិយាយពីមុខរបររកស៊ីរបស់ខ្ញុំដូចជាវាមិនលំបាកយល់សោះ ខ្ញុំសង់ផ្ទះលក់បានរាប់ម៉ឺនល្វែងហើយ គុណលុយមើល តើពូចេះគុណលេខអត់តម្លៃចន្លោះពី(18,000$ដល់12ម៉ឺនដុល្លា) ក្នុងមួយល្វែង ខ្ញុំវាយតំលៃមធ្យមភាគត្រឹម 3ម៉ឺនដុល្លាចុះហើយលក់រាប់ម៉ឺនល្វែង គុណមើលឃើញលុយប៉ុន្មាន…..?
និងដីឡូត៍លំនៅឋានរាប់ សែនឡូត៍គុណលុយទៅប៉ុន្មាន? តំលៃចន្លោះពី(1,800$ដល់12,000$)ខ្ញុំគិតមធ្យមភាគតែ3000$ទេ គិតទៅឃើញប៉ុន្មាន?
👉បងប្អូនណាចេះគុណ លុយ សាកគុណឱ្យខ្ញុំមើលប្រហែលៗខាងក្រោមមកដើម្បីអោយពូតាំងសារ៉ាដាបានយល់…?
😃ពូប្រាកដជាសល់សំនួរមួយទៀតមែនអត់ពូ ចឹងខ្ញុំឆ្លើយអោយហើយកុំអោយពូពិបាកសួរ
😂សំនួរ
👉បានដើមទុនពីណា?ខ្ញុំដឹងពូចង់សួរសំណួរនេះ😂
😂ចម្លើយ
👉អ្នករកស៊ីគឺប្រើទុននិងទំនុកចិត្តស្មោះត្រង់បន្ថែម 👉(គឺគេប្រើទំនុកចិត្តសំខាន់)ខ្ញុំប្រាប់បើពូមិនទាន់យល់ ។
ឧទាហរណ៍ពូតាំងសារ៉ាដា ឯងមានដីចង់លក់ 30ហិចតាស្មើរទឹកលុយ 30លានដុល្លា ហើយគឺជជែកគ្នាទិញលក់ក្នុងការសាងសង់ទូទាត់រយៈពេលវែង ហើយជជែកជាមួយក្រុមហ៊ុនសំណង់ ។
ការលក់ជូនប្រជាពលរដ្ឋតម្លៃទាប លក់ដាច់បានច្រើន ប្រជាជនមានផ្ទះនៅតម្លៃទាប ម្ចាស់ដីក៏លក់ដីដាច់គ្រឿងសំណង់ក៏លក់ដាច់ ខ្ញុំម្ចាស់គម្រោងក៏ទទួលបានផលចំណេញ យល់បានទេប៉ុណ្ណឹង ?បើពូមិនយល់មកពីពូធ្វើអ្នកកាសែតយូរពេក ហើយមិនដែលរកស៊ី ពូឈប់ធ្វើអ្នកកាសែតទៅ ខ្ញុំអោយក្រុមកាងារខ្ញុំបង្រៀនរកស៊ី😂។
តែដូចលោកពូបែបនេះមើលទៅខ្ញុំមិនរកស៊ីជាមួយទេគឺព្រោះគ្មានទំនុកចិត្ត😅
សព្វថ្ងៃនេះមានម្ចាស់ដីជាច្រើនបបួលខ្ញុំសហការសង់លក់ជាមួយ ដោយមិនចាំបាច់ចំណាយដើមទុនទិញក៏បាន (គឺដោយសារទំនុកចិត្តទំនុកចិត្តនេះហើយ) ខ្ញុំមិនទាន់ហ៊ានទទួលច្រើនផងព្រោះរើសអ្នកស្មោះសរនិងគ្នាមានអីយាយគ្នា ខ្លាចជួបដូចលោពូឯង😂។
បើសិនជាលោកពូចង់ដឹងមែនលោកពូអញ្ជើញមកខ្មែរ ខ្ញុំនឹងអោយក្រុមកាងារជូនលោកពូដើរមើលគម្រោងរបស់ខ្ញុំ ថាខ្ញុំសង់ផ្ទះបានប៉ុន្មានម៉ឺនល្វែងហើយ កុំបានសរសេរហើយគ្មានមូលដ្ឋានច្បាស់ ។
ការតាមសម្លាប់កិត្តិយសសូម្បីកូនក្មេងដែលតស៊ូម្នាក់ដូចជាខ្ញុំ ដើម្បីឲ្យមហាជនស្អប់ខ្ញុំនោះជាមនុស្សគ្មានគុណធម៍ឡើយ ដោយគ្រាន់តែខ្ញុំឈប់គាំទ្រមេលោកពូ
ខ្ញុំជាក្មេងម្នាក់ដែលតែងតែមានឆន្ទៈក្នុងការជួយសង្គមជាតិ ប្រយ័ត្នមហាជនដឹងគំនិតបងច្បាស់ គេនឹងស្អប់ដល់ឆ្មបនិងម្ដាយដែលបង្កើតពូមក។
ទៅជាចោទខ្ញុំតាផ្ដេសតាផ្ដាស ទៅជាខ្ញុំនិងលាងលុយអីណា?
យី!!!លោកពូ😂👉 ទៅយកសំដីអេឡិចទៅយកសំដីអ្នកមិនដែលស្គាល់មិនដែលបានរកស៊ីជាមួយខ្ញុំផងមកបំភ្លើសការពិត។ យី!!លោកពូ😂😂
👉😵[លោកពូបែកលេង ឬក៏លោកពូបែកង៉ាង]😂😂

ខ្ញុំក៏ដឹងដែរថា នៅពេលដែលខ្ញុំចេញមុខជួយសង្គម ប្រាកដជាក្រុមរបស់លោកពូ តាមសម្លាប់កិត្តិយសខ្ញុំហើយ ហើយក្រុមលោកពូត្រូវចាំថា ដរាបណាខ្ញុំនៅមានជីវិត មានលទ្ធភាព ខ្ញុំនៅតែរក្សាគោលជំហរប្ដូរផ្ដាច់ ជួយសង្គមជាតិដដែល។
ចំណែកការគាំទ្របក្សណាឬបក្សណា គឺអាស្រ័យទៅលើ ផ្នត់គំនិតរបស់ខ្ញុំ ខ្ញុំមានសិទ្ធិ ខ្ញុំយល់ថាអ្វីដែលត្រឹមត្រូវ គឺខ្ញុំគាំទ្រចឹងហើយ កុំប៉ិនព្យាយាមផ្សារភ្ជាប់ពេក😄។
ខ្ញុំត្រូវក្រុមលោកពូតាមវាយប្រហារឡើងស្ពឹកក្បាលហើយ ទោះវាយប៉ុណ្ណា ក៏លែងឈឺដែរ មានតែ ជូនតាមសំណើរពូវិញប៉ុណ្ណោះ 😂😂😂😂។

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៣

ខេត្តសៀមរាប៖ទីតាំងដេប៉ូលក់សាំង១កន្លែងបានរងការឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើល។

នគរបាលខេត្តសៀមរាប បានប្រាប់ សៀមរាប ប៉ុស្ដិ៍ នៅព្រឹកនេះថាម្ចាស់ទីតាំងឈ្មោះ ម៉ៃ ចាន់ណា ភេទស្រីអាយុ៣៨ឆ្នាំ។ ករណីនេះបណ្ដាលឲ្យខូចខាត ឆេះប្រេងសាំងអស់ ចំនួន៤០០លីត្រ,ឆេះសម្ភារៈលក់ដូរ ថូផ្កា កូនជ្រូក ប៊ិចនិងសៀវភៅអស់មួយចំនួនធំ ហេតុការណ៍នេះបានប្រើប្រាស់ឡានទឹកអស់ចំនួន៥​គ្រឿង ទើបអាចពន្លត់បាននៅវេលាម៉ោង១៦និង២០នាទី។

នគរបាលបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆាបឆេះនេះ គឺដោយសារ​រថយន្ត​ដឹកសាំងរបស់ក្រុមហ៊ុនមក​បញ្ចូល​សាំង​ក្នុង​ស្តែន ខ្វះការប្រុងប្រយ័ត្ន។

សូមជម្រាបថាអគ្គិភ័យឆាបឆេះដេប៉ូសាំងតេលា នេះនៅចំណុចភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប នៅវេលាម៉ោង១៥និង៣០នាទីថ្ងៃទី២១ខែមករាឆ្នាំ២០២៣ ក្នុងថ្ងៃចូលឆ្នាំចិនវៀតណាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៣

ខេត្តឧត្តរមានជ័យ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួន កសាងសំណុំរឿងតាមនីតិវិធីពាក់ព័ន្ទបទក្លែងឯកសណ្ឋានអាវុធហត្ថ ក្លែងឯកសារ សាធារណៈ។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយកម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរ ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត។

ជនសង្ស័យឈ្មោះ សរ លីហ៊ាង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅ ភូមិល្វាក្រោម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

ករណីនេះសមត្ថកិច្ខបានដកហូត
វត្ថុតាងរួមមាន៖
១-សំបុត្របញ្ជាក់កំណើត ចំនួន ០១ច្បាប់
២-អាត្រេអ៊ីដៃវែង ចំនួន ០១
៣-ខោអាវុធហត្ថប្រយុទ្ធ ចំនួន ០១ កំប្លេ
៤-ខោអាវុធហត្ថត្រេអ៊ី ចំនួន ០១
៥-អាវយឺត អ.ហ ដៃវែង ចំនួន ០២
៦-ស្បែកជើងកវែង ចំនួន ០១គូរ
៧-ស្បែកជើងប៊ូ ចំនួន ០១គូរ
៨-ខ្សែក្រវ៉ាត់ អ.ហ ចំនួន ០១
៩-ម៉ាស អ.ហ ចំនួន ០១
១០-ត្រាឈ្មោះ សរ លីហ៊ាង ចំនួន ០១
១១-ទូរសព្ទម៉ាក oppo ចំនួន ០២គ្រឿង
១២-កាបូបដៃពណ៌ខ្មៅ ចំនួន ០១
១៣-ស៊ីមទូរស័ព្ទចំនួន ០២  (០៨៨ ៧៧ ៦៦ ៦៩៥,០៩៦២៨១៧៧៨៥)
១៤-កិច្ចសន្យាស្ដីពីការវិនិយោគស្ដារជួល និងអភិវឌ្ឍន៍ចំការកៅស៊ូ ឡាបានសៀក   ចំនួន ០១ ច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៣

អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើងថា អ្វីជាសំខាន់ជាងនេះទៅទៀតនោះ គឺភូមិឃុំមានសុវត្ថិភាពចង់ឱ្យប្អូនៗទាំងអស់ឆ្លើយថាទេចំពោះគ្រឿងញៀន មិនមែនយើងលេងកីឡាតែមួយមុខប៉ុណ្ណោះទេ គឺយុវជនយើង ដែលជាមូលដ្ឋានគ្រឹះនៃធនធានមនុស្ស ក្នុងកិច្ចអភិវឌ្ឍន៍មូលដ្ឋានខ្លួន។ ដោយឡែកក្រុមកីឡាករទាំងអស់ និងត្រូវជម្រើសបានកីឡាករល្អៗ ជាបន្តបន្ទាប់ ហើយចាប់ពីឆ្នាំនេះទៅ ក្រុមកីឡាករក៏ត្រូវត្រៀមលក្ខណៈ ក្នុងការចូលរួមសាទរកីឡាស៊ីហ្គេមនៅពេលខាងមុខ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ នឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួន បង្កើតជាក្តីសុបិនសម្រាប់អនាគត ដោយព្រឹត្តិការណ៍ឆ្នាំនេះ ក្លឹបបាល់ទាត់ទាំង១២សង្កាត់នឹងស្រង់យកជើងខ្លាំងប្រចាំក្រុងសៀមរាបធ្វើការបណ្តុះបណ្តាលជាកីឡាករអាជីព។

ឯកឧត្តមបានបន្តថា កាប្រកួតពានរង្វាន់នេះ យើងនឹងបន្តធ្វើជារៀងរាល់ឆ្នាំទៅតាមរូបភាព នៃពានរង្វាន់ ដោយមានការចូលរួមប្រកួតពីគ្រប់វិទ្យាល័យ អនុវិទ្យាល័យ ក្រុង ស្រុក និងមហាជន ឃុំ សង្កាត់ ក្នុងការជំរុញឱ្យវិស័យកីឡានៅខេត្តសៀមរាប មានការអភិវឌ្ឍន៍ ពីព្រោះថា កីឡាធ្វើឲ្យរាងកាយ សុខភាពរឹងមាំ។

ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្រុមកីឡាកទាំងអ្នកទទួលជ័យលាភី និងមិនទទួល បានជ័យលាភី ត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ហើយការប្រកួតពេលនេះ ក៏ជាការដកស្រងបទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក និងកុំមោទនភាពចំពោះជ័យជន្នះរបស់ខ្លួន គឺត្រូវបង្កើនការហ្វឹកហាត់បន្តទៀត ដើមី្បរក្សាឱ្យបាននូវភាពជោគជ័យរបស់នៅពេលក្រោយៗទៀត។

ឯកឧត្តម ទៀសីហា បានគូសបញ្ជាក់ថាវិស័យកីឡា គឺជាចលករមួយដ៏សំខាន់ក្នុងវិស័យទេសចរណ៍ ក៏ជាសម្ព័ន្ធភាពមួយដ៏សំខាន់ ក្នុងការទំនាក់ទំនងប្រាស្រ័យទាក់ទងគ្នា និង ធ្វើឱ្យកាយសម្បទាយើងមានភាពរឹងមាំ សុខភាពមាំមួន ម៉្យាងទៀតការប្រកួតកីឡានេះ គឺធ្វើឱ្យយុវជន សិស្សានុសិស្ស និង មហាជនយើងបង្កើនសាមគ្គីភាព នឹងមានទំនាក់ទំនងល្អរវាងសង្កាត់និងសង្កាត់ ឃុំ និងឃុំ ស្រុកនិងស្រុក ខេត្តនិងខេត្ត ដើម្បីពង្រឹងការយកចិត្តទុកដាក់លើវិស័យអប់រំកាយនិងកីឡា នៅតាមសាលារៀនទូទាំងខេត្ត ក៏ជាការចូលរួមលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន នៅក្នុងសាលារៀន សហគមន៏ និងនៅទីសាធារណៈជាដើម។

ឯកឧត្តមលើកឡើងយ៉ាងដូច្នេះ នៅរសៀល ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ក្នុងពិធីបិទការប្រកួតពានរង្វាន់បាល់ទាត់ ២៩ ធ្នូ ក្រុងសៀមរាប ឆ្នាំ២០២២៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មករា ២០២៣

នាំយកអំណោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិ​ត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ​ ដោយមានស្ត្រីមេម៉ាយទ័លលំបាក ចាស់ជរាគ្មានទីពឹង​ ជនមានពិការភាព អ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា សរុប​ ៥៨គ្រួសារ មកពីឃុំចំនួន៥ ក្នុងស្រុកព្រៃឈរ នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញ លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យលើកកំពស់ការថែទាំសុខភាព រស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ជាពិសេស ក្នុងស្ថានភាពដែលអាកាសធាតុមានការប្រែប្រួល ពីក្តៅ ទៅ ត្រជាក់ នេះ វាអាចនឹងបង្កឱ្យកើតមានជម្ងឺផ្តាសាយ ឬ គ្រុនក្តៅ។ ទន្ទឹមនេះ សូមបន្តយកចិត្តទុកដាក់ អនុវត្តអោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ ការពារ ៣កុំ” និង អញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំង ដូសជំរុញទី ៥ ឬ ទី ៦ ឱ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃវីរុស បំលែងថ្មី កូវីដ-19។ ម៉្យាងវិញទៀត ក៏ សូមអោយ មានការប្រុងប្រយ័ត្នខ្ពស់ ផងដែរ ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលអាចកើតមាន ដូចជា គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យ ជាដើម ដែលអាចបណ្តាលឱ្យមានការខូចខាត ទ្រព្យសម្បត្តិ និង អាយុជីវិត ជាយថាហេតុ។

លោក អ៊ុន ចាន់ដា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកបំផុត ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាល សម្ដេច លោក តែងខ្វល់ខ្វាយ គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ជាប្រចាំ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកនូវអំណោយសង្រ្គោះបន្ទាន់ ផ្ដល់ជូនទាន់ពេលវេលា ដោយមិនរើសអើង មិនប្រកាន់វណ្ណ: តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង ” មិនទុកនរណាម្នាក់ចោល “។

អំណោយ​សម្តេច​កិត្តិព្រឹទ្ធបណ្តិត​ ដែលបានចែកជូនពលរដ្ឋងាយរងគ្រោះ​ មកពីឃុំព្រៃឈរ ស្រង៉ែ សូរសែន្យ សំរោង​ និងឃុំល្វា សរុប​ ៥៨គ្រួសារ​ ដោយក្នុង ១គ្រួសារ ទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខ ១០កំប៉ុង , ទឹកស៊ីអ៊ីវ ១យួរ, ទឹកត្រី ១យួរ, ឃីត (សារុង មុង ភួយ ក្រមា ) ១កញ្ចប់ សាប៊ូលុច្ស ៤ដុំ, អាវយឺត ៤, ម៉ាស់ ១០បន្ទះ និង ថវិកាចំនួន ៥០,០០០រៀល។
លោក អ៊ុន ចាន់ដា និង សហការី ក៏បានអញ្ជើញ ប្រគេនទេយ្យវត្ថុ ព្រះចៅអធិការ គង់នៅ វត្តថ្មី នូវ អង្ករ ១០០គីឡូក្រាម , ទឹកសុទ្ធ ២កេស, មី ៤កេស, ត្រីខ ៤០កំប៉ុង និងបច្ច័យ ២០ម៉ឺនរៀល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page191 Page192 Page193 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា ចុះផ្សាយថ្ងៃទី ៦ កុម្ភៈ ២០២៦
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×