ខេត្តកំពង់ចាម៖អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានប្រាប់មន្ត្រីនៃមន្ទីរសុខាភិបាល ត្រូវខិតខំបម្រើសេវារដ្ឋបាល និងសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានល្អ ប្រសើរ ពិសេសត្រូវពង្រឹងឥរិយាបថ ឱ្យបានល្អ ឱ្យសាកសម ជាមន្ត្រីផ្តល់សេវា ហើយត្រូវខិត ខំដោះស្រាយបញ្ហា ដែលមាននៅក្នុងមូលដ្ឋាន ក្នុងអង្គភាព ក៏ដូចជានៅក្នុងវិស័យ របស់ខ្លួន ពោលគឺ ត្រូវបង្កើនភាពជឿជាក់ ពីសំណាក់អ្នកជំងឺ ធ្វើយ៉ាងណា ឱ្យប្រជាពលរដ្ឋ មានការជឿទុកចិត្តលើ វិស័យសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
លោកថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុបការងារ សុខាភិបាលឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ មន្ទីរសុខាភិបាល់នៃរដ្ឋបាលខេត្តកំពង់ចាម
នៅថ្ងៃសុក្រម្សិលមិញ។
លោកអ៊ុន ចាន់ដា ក៏បានកោតសរសើដល់ការខិតខំប្រឹងប្រែងរបស់មន្ត្រីសុខាភិបាល ខេត្តកំពង់ចាម ដែលបានបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបាននូវសមិទ្ធផល ល្អប្រសើរ ក្នុងវិស័យសុខាភិបាល ជាពិសេសការផ្តល់សេវាសុភាព ទាំងការប្រឹក្សា និងការព្យាបាលសុខភាព ជូនប្រជាពលរដ្ឋ នៅមូលដ្ឋាន និងអនុវត្តការងារ ស្របតាមកម្មវិធីគោលនយោបាយ របស់រាជរដ្ឋាភិបាល ស្របតាមផែនការសុខមាលភាព និងផែនការវិជ្ជាសាស្ត្រ។
អភិបាលខេត្ត ក៏បានក្រេីនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាល ត្រូវណែនាំដល់មន្ត្រីរបស់ខ្លួន មានដូចជា នៅតាមបណ្តារ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព សូមកុំឱ្យមានការរើសអើង ហើយត្រូវយកចិត្តទុកដាក់បម្រើសេវាឱ្យបានល្អ ជូនដល់បងប្អូន ដែលកាន់ប័ណ្ណ ប.ស.ស បើទោះជាពណ៌អ្វីក៏ដោយ សូមបម្រើឱ្យបានស្មើៗគ្នា ពីពោះថា រាល់ថ្លៃព្យាបាលគឺរដ្ឋាភិបាល ជាអ្នកចេញប្រាក់ជំនួសឱ្យពួកគាត់ ពោលគឺត្រូវលើកកម្ពស់ការផ្តល់សេវាសាធារៈជូន ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួន ក្នុងការបំពេញភារកិច្ច ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ហើយងាកមកទទួលសេវាសុខភាព នៅមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពរបស់រដ្ឋ។
អភិបាលខេត្ត ក៏បានសំណូមពរដល់មន្ត្រីសុខាភិបាលទាំងអស់ ត្រូវខិតខំ កែប្រែកំហុសត្រង់ចំណុចខ្វះខាត ហើយងាកមកបម្រើសេវាព្យាបាល ជូនពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យ មានការថ្នាំងថ្នាក់ ដើម្បីទទួលបានការគាំទ្រ និងប្រជាប្រិយភាពពីសំណាក់ បងប្អូនប្រជាពលរដ្ឋ ដែលទាំងនេះ គឺចាត់ទុកថាជាការជួយដល់ខ្លួនឯង ហើយក៏ប្រៀបបានទៅនឹងការជួយដល់រាជរដ្ឋ ភិបាលផងដែរ៕SRP
លោក ទៀ សីហា បានបញ្ជាក់ ចាប់ពីឆ្នាំ១៩៩២ រហូតដល់ពេល បច្ចុប្បន្ន ការងារបោសសម្អាតមីន និងយុទ្ធភណ្ឌសង្រ្គាម របស់អង្គភាពប្រតិបត្តិករ បាននិងកំពុងធ្វើប្រតិបត្តិការ ក្នុងខេត្តមាន៖ CMAC, Halo Trust និងអង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតចម្ការមីន លើផ្ទៃដីសរុបជាង ៨ ៨០០ហិកតា ដោយរកឃើញមីនថ្មើជើង ចំនួនជាង ២ម៉ឺនគ្រាប់ មីនតោន ចំនួន ៧២៧គ្រាប់ សំណល់ជាតិផ្ទុះ ពីសង្រ្គាមគ្រប់ប្រភេទជាង១១ម៉ឺន គ្រាប់គ្រាប់ មានអ្នកទទួលផលដោយផ្ទាល់ និងដោយប្រយោលសរុបចំនួនជាង ៥៣ម៉ឺននាក់។
សម្តេចបានបន្តថា នៅឆ្នាំ១៩៩៨ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ជាមគ្គុទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ បាននាំមកនូវជោគជ័យ ក្នុងការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង សម្រាប់កម្ពុជា ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង៥០០ឆ្នាំ។ ភ្លើងសង្គ្រាមបានបន្សល់ទុកនូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ជាច្រើនសន្ធឹកសន្ធាប់ពាសពេញ ផ្ទៃប្រទេស ដែលបងប្អូនប្រជាពលរដ្ឋយើងរាប់ម៉ឺននាក់ ខ្លះរងរបួស ខ្លះធ្លាក់ខ្លួនពិការ និងខ្លះទៀតស្លាប់បាត់បង់អាយុជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្ម ដ៏សែនឈឺចាប់បំផុត ដែលមិនធ្លាប់កើតមានពីមុន និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ បើទោះបីកម្ពុជាយើងបានជួបប្រទះនូវទុក្ខសោកដោយសារបញ្ហាគ្រាប់មីន ដែលបានបន្សល់ទុកពីភ្លើងសង្គ្រាម ក៏ដោយ តែក្រោមការដឹកនាំរបស់ សម្តេចហ៊ុន សែននិងដោយមានការជួយជ្រោមជ្រែង ពីបណ្តាប្រទេសជាមិត្ត ព្រមទាំងអង្គការដៃគូ ជាច្រើនមកដល់ពេលនេះយើង ឃើញថា គ្រាប់មីន គ្រាប់បែកចង្កោម និងយុទ្ធភណ្ឌសង្គ្រាមផ្សេងទៀត ត្រូវបានបោសសំអាត និងធ្វើការកំទេចចោល ជាបន្តបន្ទាប់ស្ទើទូទាំងប្រទេស។

