Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាសមត្ថកិច្ចចម្រុះខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៣នាក់ ស្រ្តី០២នាក់ និងប្រុស០១នាក់  ករណីចែកចាយនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។

ប្រតិបត្តិការធ្វើឡើងនៅម៉ោង១៤និង០០នាទី ថ្ងៃទី២៣  ខែវិច្ឆិកា  ឆ្នាំ ២០២០ នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចនៅក្នុងហេតុការបង្ក្រាបបានឲ្យដឹងថាករណីនេះ សមត្ថកិច្ចបានដកហូតវត្ថុតាង ម្សៅមេតំហ្វេតាមីនចំនួន១២កញ្ចប់តូច ទូរស័ព្ទ ដៃចំនួន០៤គ្រឿង និងសម្ភារផ្សេងៗមួយចំនួនទៀត ដែលសង្ស័យជាសារធាតុផ្សំសម្រាប់ការផលិតគ្រឿងផងដែរ។ ទោះយ៉ាងណារបាយការណ៍ នៅមិនទាន់បញ្ជាក់ឈ្មោះ ជនសង្ស័យនៅឡើយទេ។សមត្ថកិច្ចបានបញ្ជូន ជនសង្ស័យ ទៅការិយាល័យ ជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕SRP

 

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តព្រះវិហារ៖បុរសពីរនាក់ បានទាស់សម្ដីគ្នា ឈានដល់កាប់សម្លាប់ បណ្ដាលឲ្យស្លាប់ម្នាក់ នៅក្នុងថ្លុកឈាម។ ចំណែកជនដៃដល់ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន ក្រោយធ្វើសកម្មភាព។

យោងតាមរបាយការណ៍ របស់ស្នងការ នគរបាល ខេត្តព្រះវិហារបានឲ្យដឹងថានៅវេលាម៉ោង០១និង៣០នាទី ឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានកើតឡើង ករណីឃាតកម្ម ០១លើក នៅចំណុចវាលលោមនាង ស្ថិតក្នុងភូមិសាស្រ្ត ភូមិសែនរុងរុងរឿងបួន ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបង្កឡើងដោយឈ្មោះសារ៉ាត់ សារិត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិពយតា សេក ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានប្រើប្រាស់កាំបិតផ្គាក់ ធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ ឈ្មោះ រ៉ា ប៊ីប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្រុកកំណើតភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ា រិន ខេត្តសៀមរាប ចំនួន០២កន្លែង(ត្រូវចំគល់កករមួយកន្លែង និងគុម្ពត្រជៀកផ្នែកខាងស្តាំមួយកន្លែង) បណ្ដាលឲ្យ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ «មូលហេតុទំនាស់ពាក្យសម្តី» អ្នកទាំង០២នាក់ មកស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ-ឃុំ កើតហេតុ។
ក្រោយប្រព្រឹត្តជនបង្ក ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងនាំមកកាន់អធិការដ្ឋាន នគរបាលស្រុកជាំ ក្សាន្តដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។ ចំណែក ជនរងគ្រោះបាន ប្រគល់ជូនបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពត៖លោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យការងារពង្រឹងសន្តិសុខសណ្តាប់ឆ្នាប់ សាធារណ: និងសុវត្ថិភាពសង្គម នៅក្នុងភូមិសាស្ត្រខេត្តកំពត។

លោក ឌី វិជ្ជា ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន មកឧបត្ថម្ភដល់កងកម្លាំងអន្តរាគមន៍ ពិសេស នៃស្នងការដ្ឋាន នគរបាល ខេត្តកំពត រួមមាន៖ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគ-បរិភោគផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖ក្នុង​ពិធីបិទ​វគ្គបណ្ដុះបណ្ដាល កម្រិតបឋមវិជ្ជាជីវៈនគរបាល​ ជំនាន់ទី១៤ លើកទី២​​ នៅសាលានគរបាលជាតិ ភូមិភាគ២ នៅថ្ងៃទី២៣ ខែវិច្ឆិកា​ នេះ លោក​ អ៊ុន ចាន់ដា​ អភិបាល ខេត្តកំពង់ចាម បាន​ថ្លែង​ថា​
«យេីង​មិន​ត្រូវប្រេីប្រាស់​ អំណាច ដេីម្បី​ធ្វើ​ការងារ​ទេ​ គឺត្រូវ​ប្រេីប្រាស់​ច្បាប់​ ក្នុងការបម្រើ ប្រជាពលរដ្ឋ ប្រកបដោយ​ភាព​ស្មោះត្រង់​»។

ក្នុងឱកាសនោះដែរ​ លោក​​ អ៊ុន​ ចាន់ដា​ ក៏បានថ្លែងនូវការកោតសរសើរ ចំពោះ​កម្មវិធីកំណែទម្រង់ និងផែនការអភិវឌ្ឍរបស់បណ្ឌិត្យសភា នគរបាលកម្ពុជា ដើម្បី លើកកម្ពស់ គុណភាព និងសមត្ថភាពវិជ្ជាជីវៈរបស់កងកម្លាំង នគរបាលជាតិ ដែលជាធនធាន មនុស្សដ៏សំខាន់ សម្រាប់បម្រើការងារ ក្នុងវិស័យសន្តិសុខ និងសណ្តាប់ សារធារណៈជូនប្រជាពលរដ្ឋ។
លោកក៏ស្នើឲ្យប្អូនៗ ជាសិស្សជ័យលាភី ទាំងអស់ ត្រូវយកចំណេះដឹង និងជំនាញ ដែលបានបណ្ដុះបណ្ដាល ទៅប្រើប្រាស់ឱ្យមានប្រយោជន៍ ដល់អង្គភាពការងារ គោរពក្រមសីលធម៌ វិជ្ជាជីវៈ មានស្មារតី ទទួលខុសត្រូវខ្ពស់ លើការងារ និងគោរពប្រតិបត្តិច្បាប់ ព្រមទាំងមានអាកប្បកិរិយានិងឥរិយាបថល្អ ទាំងក្នុងការងារ និងក្នុងសង្គម ដើម្បីធ្វើខ្លួនឱ្យក្លាយ ជាពលរដ្ឋ ល្អ និងមន្រ្តីនគរបាល ល្អ ក្នុងការបម្រើសេវា ជូនប្រជាពលរដ្ឋ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីបានយកសោរ សរសេរឈ្មោះ លើកជញ្ជាំងថ្ម មួយកន្លែងនៅតំបន់ ប្រាសាទអង្គរវត្ត។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃសៅរ៍ ​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ៩និង០០នាទី ព្រឹក ដោយ កម្លាំងអង្គភាពនគរបាលការពារបេតិកភណ្ឌ ប្រចាំតំបន់ប្រាសាទអង្គរ បានសហការជាមួយភ្នាក់ងារ អាជ្ញាធរជាតិអប្សរា។

ពលរដ្ឋម្នាក់នោះ មានឈ្មោះ ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលរស់នៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាបុរសរូបនេះបានយកកូនសោរ ទៅសរសេរឈ្មោះនៅលើជញ្ជាំងថ្ម ដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាល ឡើងពីក្តាបែន។ ទោះយ៉ាងណាពាក់ព័ន្ធករណីនេះ សមត្ថកិច្ចបានធ្វើការអប់រំ កុំអោយគាត់ធ្វើលើកក្រោយទៀត រួចបានអោយគាត់ទៅ ទស្សនា ប្រសាទបន្តផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តបន្ទាយមានជ័យ៖លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក ត្រូវបាន ផ្ទេរភារកិច្ច មកកាន់ជាអធិការនគរបាល ក្រុងប៉ោយប៉ែតវិញ។ ចំណែក លោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរបាល ក្រុងប៉ោយប៉ែត ត្រូវបានផ្ទេរភារកិច្ចទៅកាន់ស្នងការរង ខេត្តបន្ទាយមានជ័យ ទទួលផែនគ្រឿងញៀន។ នេះបើយោងតាម ចំណាររបស់ រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ សម្តេច ស ខេង។

សុំបញ្ជាក់ថា ពិធីប្រកាសឲ្យចូលកាន់តំណែង អធិការថ្មី នៅក្រុងប៉ោយប៉ែតនេះ ធ្វើនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះនៅ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមវត្តមាន លោក ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖ការពិតព្រះសង្ឃដែល និមន្តបិណ្ឌបាត្រ នៅផ្សារលើធំថ្មី ហើយមានការប្រតាយប្រតប់គ្នាជាមួយ ពលរដ្ឋ កាលពីម្សិលមិញ គឺសង្ឃអង្គនេះ «មានជំងឺសសៃ ប្រសាទ»។

នេះបើយោងក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប។

ប៉ូលិសខេត្តសៀមរាបបានបំភ្លឺថានៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១១និង៣០ នាទី នគរបាលប៉ុស្តិ៍ សង្កាត់ស្លក្រាម បានសហការណ៍ ជាមួយនគរបាល សណ្តប់ធ្នាប់ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនព្រះសង្ឃចំនួន២អង្គ
១-ឈ្មោះ ពិន ពិសី ភេទ ប្រុស អាយុ ៤១ឆ្នាំ គង់នៅវត្តតាក់តាល់ បូកគោ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។
ឈ្មោះ ពិន ពិសី ជាអតីតព្រះសង្ឃមួយអង្គ ដែលត្រូវបានផ្សឹកតាំងពី ឆ្នាំ២០០៩នៅវត្តមួយក្នុងស្រុកបន្ទាយស្រី ។
២-ឈ្មោះ មល់ សម្ជស្ស ភេទប្រុស អាយុ១១ឆ្នាំ ជាសិស្ស ថ្នាក់ទី២ មានទីលំនៅ ភូមិអញ្ជាញ សង្កាត់នគរធំ ក្រុងសៀមរាប កំពុងដើរបិណ្ឌបាត ក្នុងផ្សារលើធំថ្មី យកមកធ្វើការសាកសួរ។ ក្រោយពីបានធ្វើការសារកសួររូចមក៖
ឈ្មោះ ពិន ពិសី បានឆ្លើយប្រាប់កសមត្ថកិច្ចថា នៅថ្ងែទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ ខ្លួនបានមកលេងផ្ទះ ឈ្មោះ មល់ សម្ជស្ស ដែលត្រូវជាក្មួយប្រុសបង្កើត ហើយក៏បាននាំឈ្មោះ មល់ សម្ជស្ស ទៅជាមួយស្របពេលដែលឪពុកម្តាយ មិននៅផ្ទះ ដោយយកឈ្មោះ មល់ សម្ជស្ស ទៅកោសក់ ពាក់ស្បង់ជីព ដើរបិណ្ឌបាត ដោយមិនបានបំបួសតាមពិធីសាសនានោះទេ លុះដល់ថ្ងៃទី ២២ ខែ វិចិ្ឆកា ម្សិលមិញ ឪពុក ម្តាយបានប្រទះឃើញលោកប្អូន និង កូនប្រុស កំពុងដើរបិណ្ឌបាត នៅផ្សារលើធំថ្មី ក៏បានរាយការណ៍ ជូនសមត្ថកិច្ចឲ្យជួយឃាត់ និងយកកូនទៅផ្ទះវិញ។

ប៉ូលិសបានបន្តថាករណីនេះ សមត្ថកិច្ច បាននាំព្រះសង្ឃទាំង២អង្គ ខាងលើ ទៅជួបព្រះចៅអធិការវត្តកោសា និងព្រះចៅអធិការវត្ត ទេព ពោធិវង្ស ដែលកាន់ខាងវិន័យសង្ឃ ហើយក៏បានផ្សឹកទាំង២អង្គ តែម្ដង។ បើតាមលោកមានពុទ្ធដីកាថា ឈ្មោះ ពិន ពិសី មានបញ្ហា សតិស្មារតី «មានជំងឺសសៃប្រសាទ» មិនអាចបួសបានទេ ហើយក៏បានឲ្យត្រឡប់ទៅផ្ទះវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តកំពង់ធំ៖មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ បានបដិសេធ ទៅនឹងចំពោះព័ត៌មានមួយ ដែលបានផ្សាយថា «ប្រធានមន្ទីរសារណការនិង ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គប់គិតគ្នា គៀបយកលុយពីក្រុមឈ្មួញ»។
នេះបើយោងតាម សេចក្ដីប្រកាសរបស់មន្ទីរសាធារណការខេត្តកំពង់ធំ។

សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមគោរពជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា៖ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ មានសារព័ត៌មានមួយឈ្មោះថា «រស្មីឯករាជ្យ» បានចុះ ផ្សាយដែលមានខ្លឹមសារថា “លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលោក ផន ម៉ៅ ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តប្រាសាទ គៀបយកលុយពីក្រុមឈ្មួញ”។
ក្នុងន័យនេះមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបដិសេធទាំងស្រុងចំពោះការចុះផ្សាយនូវព័ត៌មានមិនពិត និងសូមបកស្រាយ បំភ្លឺជូនដូចខាងក្រោម៖

1. លោក ផន ម៉ៅ ប្រធានស្ថានីយចាស់ត្រូវបានផ្លាស់ប្តូរដោយប្រកាសលេខ ៣០៧ប្រក .សក .គតលទ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយដាក់សមាសភាពថ្មីជំនួសវិញ ដូច្នេះការចុះផ្សាយនេះ គឺជាព័ត៌មានមិនពិត។

2. ចំពោះដែលថា លោកប្រធានមន្ទីរ គៀបយកលុយពីឈ្មួញ នេះគឺជាព័ត៌មានមិនពិត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ សូមស្នើសុំឱ្យសារព័ត៌មាន «រស្មីឯករាជ្យ» រកភស្តុតាងឱ្យបានច្បាស់លាស់ បើពុំនោះ ទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ការចុះផ្សាយ ចោទប្រកាន់ បែបនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់មន្ត្រី និងថ្នាក់ដឹកនាំ ហើយមន្ទីរមិនអាច ទទួលយកបានឡើយ។ បើសិនជានៅតែមានការចុះផ្សាយ មិនពិតជាបន្តបន្ទាប់បែបនេះ មន្ទីរនឹងប្រើសិទ្ធិការពារ ក្នុងការអនុវត្តច្បាប់ ដូចនេះ មន្ទីរស្នើសុំឱ្យអ្នកសារព័ត៌មាន ដែលផ្សាយព័ត៌មាននេះ បកស្រាយបំភ្លឺឡើងវិញ បើពុំ ដូចនោះទេ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ និងសារព័ត៌មានសាមី មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនការងារ នគរបាល ព្រហ្មទណ្ឌ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំ ជាមួយការិយាល័យ ជំនាញ ទាំងបី និងអធិការដ្ឋាន នគរបាល ក្រុងសៀមរាប ដើម្បី ដាក់ផែនការ ពង្រឹងបន្ថែម ការបង្ការ បង្ក្រាប បទល្មើស គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងក្រុងសៀមរាប។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត បានថ្លែងអំណរអរគុណ ចំពោះកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ដែលមានលោកវរសេនីយ៍ឯក ហង្ស សូផាតភីរម្យ ជានាយការិយាល័យ និងការិយាល័យ នគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ និងនគរបាលក្រុងសៀមរាប ដែលបានសហការ គ្នាធ្វើការបង្ក្រាប បានមុខសញ្ញាលួចកាច់សោរកម៉ូតូ ម្នាក់កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៣ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសដោយសារ គ្រោះថ្នាក់ចរាចរណ៍។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២០និង៥០នាទី ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចផ្លូវបំបែកចូលតារ៉ាងបាល់យុវជន លើផ្លូវ៦០ម៉ែតពីស្តុបស្មាយលីញទៅរង្វង់មូលអប្សរា រវាងម៉ូតូនឹងម៉ូតូ។

មន្ត្រីនគរបាលបានបន្តថាភាគីម៉ូតូទី១
ម៉ាកឌុក ពណ៌ខ្មៅ ស្លាកលេខ «សៀមរាប 1Y0590» បើកបរឈ្មោះ សំរឹទ្ធ សុវណ្ណមករា អាយុ១៨ឆ្នាំ រស់នៅភូមិខ្នា ឃុំជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប (របួសស្រាល) បើកបរពីត្បូងទៅជើង។ ចំណែកភាគីម្ខាងទៀត
ម៉ូតូសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ផ្លាកលេខ «សៀមរាប1S5494» បើកបរឈ្មោះបូ សុខា ប្រុសអាយុ៤៨ឆ្នាំ រស់នៅភូមិមណ្ឌុល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប (ស្លាប់នៅពេទ្យ)សឹងរឹទ្ធីរ៉េត។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះវាស់វែងនិងប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ទោះយ៉ាងណា នៅក្នុងរបាយការណ៍សមត្ថកិច្ច នៅមិនបានបញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២០

ខេត្តសៀមរាប៖លោក សង្ឃ បបួលក្មេងយកទៅបំបួស ខ្លួនឯង ដើម្បី ដើរបិណ្ឌបាត ប្រមូលលុយឱ្យ ត្រូវបាន អនុគណក្រុងសៀមរាប ចាប់សឹក ជាលើកទី២។

លើកទី១/លោកសង្ឃព្រះនាម ពិន ពិសី ព្រះជន្ម៣៦ព្រះវស្សា កាលពីប៉ុន្មានឆ្នាំមុន នៅបួសវត្តពោធិ៍ ពីរដើម បានរយៈពេល១ឆ្នាំ ត្រូវបានចៅអធិការវត្ត ឱ្យសឹកចេញម្តង ព្រោះមូលហេតុមានស្រីញីនៅក្នុងវត្ត។

លើកទី២/ត្រូវបានព្រះគ្រូ ចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរ អនុគណ ក្រុងសៀមរាប ចាប់សឹក ឱ្យទៅជា ប្រជាពលរដ្ឋវិញ ព្រោះបានបបួលក្មេង ឱ្យទៅបំបួស ដោយខ្លួនឯង ដើម្បីដើរបិណ្ឌបាត ជាមួយ រកលុយឱ្យ ត្រូវបាន ឪពុកម្តាយ នេន(កូនបង្កើត)ដែលបានបាត់កូនចេញពីផ្ទះ អស់រយៈពេល៤ថ្ងៃ តាមរក ទើបប្រទះឃើញ សង្ឃ៣អង្គ កូននេន២អង្គ នៅក្រោយផ្សារលើធំថ្មី ហើយក៏ប្រតាយប្រតប់គ្នា ជាមួយព្រះសង្ឃ ស្រាប់តែបាត់កូននេន មួយអង្គ ក៏ត្រូវបានសន្តិសុខផ្សារ នាំយកមកប្រគល់ឱ្យប៉ុស្តិ៍នគរបាលសង្កាត់ស្លក្រាម រួច នាំយកបន្តមកឱ្យលោកគ្រូអនុគណក្រុងចាប់សឹកតែម្តង។

ហេតុការហិង្សារវាង ព្រះសង្ឃ និង ឧបាសក ឧបាសិកានោះកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២០ ស្ថិតនៅខាងក្រោយផ្សារលើធំថ្មី កន្លែងលក់ត្រី ក្នុងភូមិ ដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមសម្តីរបស់ឪពុកម្តាយ កុមារារងគ្រោះមានឈ្មោះ ម៉ូវ ម៉ុល (ឪពុក)អាយុ៤៨ឆ្នាំ មុខរបរកសិករ និង ម្តាយ ឈ្មោះ ញ៉ែម ដាវី អាយុ៤៨ឆ្នាំ រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ដែលមានកូនប្រុសម្នាក់ ឈ្មោះ ម៉ូវ សុភ័ស្ស អាយុ១១ឆ្នាំ សិស្ស ដែលបានបាត់ពីផ្ទះនៅថ្ងៃទី១៩ ខែវិច្ឆិកាឆ្នាំ២០២០។

ឪពុកបានរៀបរាប់បន្តថា បន្ទាប់ពីបាត់កូនអស់រយៈពេល៤ថ្ងៃ លោកបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល សង្កាត់នគរធំ ក្រុងសៀមរាប រហូតមកដល់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ ក៏ត្រូវបានក្មួយរត់ម៉ូតូមុខផ្សារលើ ប្រទះឃើញ កំពុងដើរបិណ្ឌបាត ជាមួយព្រះសង្ឃមួយ សរុប មានគ្នា៣នាក់ ។ ពេលនោះ ក្មួយ ក៏បានខលទូរស័ព្ទប្រាប់ មួយសន្ទុះ លោក និង ប្រពន្ធ ព្រមទាំងក្មួយ ក៏បានទៅអូសដៃ កូននេន ចេញពី ដៃលោក ខណៈពេលនោះ លោក ក៏មិនព្រមឱ្យ ក៏ប្រតាយប្រតប់គ្នា ក៏មានបងប្អូនអាជីវករ នៅក្បែរនោះ ជួយឃាត់។ មួយសន្ទុះ ទើបឃើញសន្តិសុខផ្សារលើធំថ្មី បានមកហៅឱ្យទៅដោះស្រាយគ្នា នៅប៉ុស្តិ៍នគរបាល សង្កាត់ស្លក្រាម ដោយឃើញស្ថានភាព ជាព្រះសង្ឃ ទើបសមត្ថកិច្ចមូលដ្ឋាន បានដឹកលោក សង្ឃ ទាំង២អង្គ និងឪពុកម្តាយ នាំយកទៅវត្តក្បាលខ្មោច ដែលមានចៅអធិការវត្ត ព្រះនាម ឡាច លាង និងជាអនុគណក្រុងសៀមរាប ខណៈពេលនោះ ចៅអធិការវត្ត អវត្តមាន ឃើញមានវត្តមានព្រះគ្រូចៅអធិការ វត្ត ឥន្ទកោសីយ៍ ហៅ វត្តកណ្តាល ហៅព្រះនាម តាត មហាទី និង ព្រះគ្រូចៅអធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរ អនុគណ ក្រុងសៀមរាប ជំនុំគ្នា សម្រេចចិត្ត ចាប់សឹក តែម្តង ឱ្យទៅជា ប្រជាពលរដ្ឋធម្មតាវិញ។

បើតាមសង្ឃដេកា របស់ព្រះគ្រូចៅ អធិការវត្តអង្គរខាងត្បូង ព្រះនាម ព្រះ ខន្តិ រង្សី ព្រះវិន័យធរ អនុគណ ក្រុងសៀមរាប បានមានសង្ឃដេកាថា ព្រះអង្គ ត្រូវតែធ្វើកំណត់ហេតុ ដើម្បីឱ្យ ភិក្ខុ ពិន ពិសី ផ្តិត មេដៃ សឹក ក្នុងពេលនេះ ដើម្បីកុំឱ្យល្មើសនិងច្បាប់ សាសនាព្រះពុទ្ធ។

ចំណែក ភិក្ខុ ពិន ពិសី ព្រះជន្ម៣៦ព្រះវស្សា កាន់ឆាយា លេខ៣៣២/១៨ ពិតជា បានដើរបិណ្ឌបាត ខ្វះប្រក្រតី និង ករណី ភិក្ខុ ពិសី នេះ ដើរដូរ ទៅកន្លែងវត្ត ដែលនៅខាងវត្ត ល្មើសនិងវិន័យធម៌ ហើយ ពិ សី ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ដូច្នេះ ត្រូវឱ្យសឹកចេញ ទៅជា ប្រជាពលរដ្ឋ ធម្មតាវិញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ វិច្ឆិកា ២០២០

ខេត្តកំពង់ចាម៖នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចខាងជើងទំនប់អូរជ្រៃខាងលិចភូមិបែកពាង ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម មានការលួច លេងល្បែងសុីសងខុសច្បាប់ (ជល់មាន់)ភ្នាល់ដាក់លុយ ក្រោយពីទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សំ ណាល់ អធិការនគរបាលស្រុកបាធាយ បានដឹកនាំកំលាំងអធិកាដ្ឋានសហការ ជាមួយកំលាំងប៉ុស្តិ៍នគរបាល រដ្ឋបាល ជាលា សំបូរ និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាំងក្រាំង និងមានការសម្របសម្រួលពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម។

សមត្ថកិច្ច បានចុះទៅបង្ក្រាបដល់ទីតាំងជល់មាន់នោះភ្លាមៗ ដោយទីតាំងនោះ​ ផ្លូវចូលមានការលំបាកធ្វើដំណើរ ពេលសមត្ថកិច្ចចុះទៅដល់ ក្រុមពួកលួចលេងល្បែងជល់មាន់ទាំងនោះ បានរត់គេចខ្លួនបាត់​អស់​ ដោយបន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន÷
– ម៉ូតូចំនួន១០គ្រឿង
– មាន់ជល់ចំនួន ០២ក្បាល
– ជញ្ជីងថ្លឹងមាន់ចំនួន ០១
– កន្រ្តកដាក់មាន់ចំនួន ០៦។
ចំពោះវត្ថុតាងបានដកហូតយកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុកបាធាយ ដេីម្បីធ្វេីការស្រាវជ្រាវបន្ដ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page501 Page502 Page503 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×