Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប
ឯកឧត្តមប្រាក់ សោភ័ណ៖ កុំបារម្ភអីខ្ញុំ មិនដែលចោលបងប្អូនទេ
ប្រទេសកម្ពុជាមិនទាន់រកឃេីញ​ ជំងឺនីប៉ាហ៍​ កេីតលេីមនុស្សនៅឡេីយទេ​
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

អភិបាលខេត្តបាត់ដំបង ណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាព

អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រុងពលីបើកការដ្ឋានស្ថាបនាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ផ្លូវថ្មើរជើង២ខ្សែប្រវែង៩២០ម៉ែត្រ ទទឹង២,៣០ម៉ែត្រ និងស្ថាបនាកីឡដ្ឋានស្រុកបាណន់ ស្ថិតនៅឃុំឈើទាល ស្រុកបាណន់ នៅព្រឹកមិញនេះឯកឧត្តមសុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងការកោតសរសើរដល់ការខិតខំអភិវឌ្ឍរបស់មូលដ្ឋានស្រុក មានដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ ឯកឧត្តមបានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។

ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីបានខិតខំខ្លាំងណាស់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្តបានបន្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ឃុំ តាមលំនៅដ្ឋានឱ្យបានល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

ឯកឧត្តម ហ៊ុន ម៉ានី៖ ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ជាមួយនឹងការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស ស.ស.យ.ក. បានពង្រីកការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀត ក្នុងការចូលរួមអភិវឌ្ឍសង្គម។

ថ្លែងក្នុងពិធីបើកនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការ ស.ស.យ.ក រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ក្រុមការងារ តាមបណ្តា វិស័យនានា អង្គការ សមាគម ចំណុះគណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ទាំងអស់នៅទូទាំងប្រទេស ដែលបានយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី លះបង់ពេលវេលា និងធនធានផ្ទាល់ខ្លួន បំពេញតួនាទីភារកិច្ចយ៉ាងសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវ និងមនសិការស្នេហាជាតិខ្ពស់ រហូតសម្រេចបាន នូវសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ស្របតាមទិសដៅ និងផែនការសកម្មភាព ដែលបានដាក់ចេញនៅក្នុង «ផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣-២០២៨» ។

ឯកឧត្តមបានគូសបញ្ជាក់ផងដែរថា ក្រុមគ្រួសារស.ស.យ.ក. បេ្តជ្ញាថានឹងរៀបចំកម្មវិធីសំខាន់ៗបន្តទៀតសំដៅបង្កើនក្តីស្រឡាញ់ សមានចិត្ត ការគាំទ្រ និងការជួយលើកតម្កើងឱ្យកាន់តែខ្ពស់ថែមទៀតនូវ មោទនភាពរបស់យុវជន និងប្រជាជននៅទូទាំងប្រទេសចំពោះជាតិមាតុភូមិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយទៅជា ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានបន្ថែមថា ទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែន  ស.ស.យ.ក. នឹងប្តេជ្ញាបន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងនូវគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាល និងស្ថាប័នកំពូលៗរបស់ជាតិ ពាក់ព័ន្ធនឹងស្ថានការណ៍នយោបាយ និងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាង។ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែមិថុនា កន្លងទៅ ស.ស.យ.ក បានរៀបចំដំណើរថ្មើរជើង(Solidarity March) ដោយបានបង្ហាញពីឆន្ទៈ មនសិការស្នេហាជាតិ និងទឹកដី និង រួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងនៅជួរមុខ ដែលជាការចូលរួម ចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

នគរបាលក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីលួចម៉ូតូ ,ទូរស័ព្ទ​ និងគ្រឿងអលង្ការ

ខេត្តសៀមរាប៖ដោយការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កា​ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ​ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការ​នគរបាលខេត្តសៀមរាប​។

លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន សៀមរាប ប៉ុស្តិ៍ ថានៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១២,០០នាទី មានជនរងគ្រោះឈ្មោះ JEAN MOREL ភេទប្រុស អាយុ៧៧ឆ្នាំ ជនជាតិបារាំង សញ្ជាតិខ្មែរ មុខរបរទីប្រឹក្សាអមទីស្ដីការគណៈរដ្ឋមន្រ្តី ស្នាក់នៅផ្ទះជួល ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងរាយការណ៍ជូនសមត្ថកិច្ចយើងថា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង០៧,០០នាទី នៅចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង.ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ខ្លួន លួចយកម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1KM 9284 ដែលមានលេខតួ ៨០៨២៨៤៨ ,ទូរសព្ទចំនួន០១គ្រឿង ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង ,នាឡិកា ម៉ាកKALVIN KLEIN ចំនួន០៥គ្រឿង ,IPAD MINI4 ពណ៌មាស ចំនួន០១គ្រឿង ,អត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ ចំនួន០១សន្លឹក និងសោរមួយចង្កោម រួចគេចខ្លួនបាត់។​

លោកឧត្តមសេនីយ៍ទោ​ ហួត​ សុធី​ បន្តថា ក្រោយពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញ​ ដឹកនាំបញ្ជារផ្ទាល់ដោយ​ លោកវរសេនីយ៍ឯក​ ដា​ ចំរេីន​ អធិការនគរបាលក្រុងសៀមរាប​ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតដល់កំណត់មុខសញ្ញាបាន ទើបនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង១១,០០នាទី នៅចំណុចបន្ទប់ជួល នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ រួមទាំងវត្ថុតាង (នាឡិកាចំនួន០៣គ្រឿង ,IPAD ចំនួន០១គ្រឿង ,ម៉ាកIPHONE XS MAX ពណ៌ខ្មៅ ចំនួន០១គ្រឿង) យកមកសួរនាំ ក្រោយពីសាកសួរជនសង្ស័យឈ្មោះ រ៉ុត រ៉ុង បានឆ្លើយសារភាពថា ៖​ ខ្លួន និងបក្ខពួក ពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ និងលួចសម្ភារៈខាងលើ  ពិតប្រាកដមែន និងបានយកម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឃ្លិច សេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ យកលក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានចូលរួមសហការពី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ​កម្រិតស្រាល​ និងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ បានបន្តស្រាវជ្រាវយកម៉ូតូរបស់ជនរងគ្រោះ​ នៅក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។
-វត្ថុតាងរួមមាន៖​ ទូរស័ព្ទ ចំនួន០៤គ្រឿង ,IPAD ចំនួន០១គ្រឿង,​ នាឡិកា ចំនួន០៣គ្រឿង,​ ម៉ូតូរបស់ជនរងគ្រោះ​ ម៉ាកហុងដាឃ្លិច​ ចំនួន០១គ្រឿង​ និងម៉ូតូជនសង្ស័យធ្វើសកម្មភាពចំនួន០១គ្រឿង​ ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
+ទី០១ឈ្មោះ រ៉ុត រ៉ុង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរសិស្ស មានស្រុកកំណើតភូមិពន្លឺព្រះផុស ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប   និងទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
+ទី០២ឈ្មោះ ម៉ុន វិច្ឆិកា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនៅផ្ទះ មានស្រុកកំណើតរាជធានីភ្នំពេញ និងទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ឯបក្សពួកជនសង្ស័យ​ដែលរត់គេចខ្លួន​ កំពុងស្រាវជ្រាវបន្ត​។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ​ ដេីម្បីបន្តនីតិវិធី។ ចំណែកវត្ថុតាងដកហូត​ បានប្រគល់ជូនជនរងគ្រោះវិញផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

ឯកឧត្តម ប្រាក់ សោភ័ណ ថារដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុក្ខដាក់ និងការពារសុវត្ថិភាពគ្រប់ជនជាតិបរទេសទាំងអស់ ជាពិសេសជនជាតិកូរ៉េដែលរស់នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល
ខេត្តសៀមរាប បានជម្រាបថារដ្ឋបាលខេត្តសៀមរាប បានយកចិត្តទុក្ខដាក់ និងការពារសុវត្ថិភាពគ្រប់ជនជាតិបរទេសទាំងអស់ ជាពិសេសជនជាតិកូរ៉េដែលរស់នៅខេត្តសៀមរាប។

ឯកឧត្តមមានប្រសាសន៍បែបនៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយ ឯកឧត្តម Kim Sungtai អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នៅ
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម Kim Sungtai អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប បានណែនាំខ្លួនក្នុងនាមជាអគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប ដែលបានឡើងកាន់តួនាទី កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម សង្ឃឹមថារដ្ឋបាលខេត្តសៀមរាប និងស្ថានអគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប នឹងមានការសហការរួមគ្នា ដើម្បីពង្រីកកំណេីនភ្ញៀវទេសចរ និងការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តសៀមរាបចំពោះប្រជាជនជនកូរ៉េដែលស្នាក់នៅខេត្តសៀមរាប។

ជាទីបញ្ចប់ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

កិច្ចសហប្រតិបត្តិការដ៍យូរអង្វែងរវាងសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប តាមរយៈការអនុវត្តគម្រោងនានា

ខេត្តសៀមរាប៖ឯកឧត្តម ប្រាក់ សោភ័ណអភិបាលខេត្តសៀមរាប នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Jacques Pellet អគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម Jacques Pellet អគ្គរដ្ឋទូត នៃស្ថានទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការដ៍យូរអង្វែងរវាងសាធារណរដ្ឋបារាំង និងរដ្ឋបាលខេត្តសៀមរាប តាមរយៈការអនុវត្តគម្រោងនានា នៅក្នុងខេត្តសៀមរាប លើវិស័យអប់រំ និងវិស័យកសិកម្មជាដើម។ ជាមួយគ្នានោះ ឯកឧត្តម បានថ្លែងអំណរគុណ ដល់រដ្ឋបាលខេត្តសៀមរាប ដែលបានគាំទ្រក្នុងការរៀបចំការតាំងពិព័រណ៍ទិវាបុណ្យនិយាយភាសាបារាំងនិង ការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ដែលជាការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងជាការពង្រឹងជំហររបស់ប្រទេសកម្ពុជានៅក្នុងសហគម Francophonie។

ទន្ទឹមនឹងនេះ​ ភាគីទាំងពីរសង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡេីង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មិថុនា ២០២៥

លោក ប៉ែន បូណា៖ នេះជាពេលវេលាដែលខ្មែរគ្រប់គ្នាជួយចូកជួយចែវ កុំយកជើងរាទឹក

ខ្មែរយើងធ្លាប់កំសត់ពេកហើយ ធ្លាប់បែកបាក់គ្នាអស់ចិត្តហើយ។ ប្រទេសយើងធ្លាប់ធ្លាក់ដល់ចំណុចទាបបំផុតក្នុងប្រវត្តិសាស្ត្រហើយ។ យើងក៏ធ្លាប់ត្រូវគេមើលងាយគ្រប់គ្រាន់ហើយដែរ។

ដូច្នេះ នេះជាពេលវេលាល្អណាស់ដែលខ្មែរត្រូវរួមគ្នាជាធ្លុងមួយនៅពីក្រោយថ្នាក់ដឹកនាំនិងកងទ័ពដើម្បីផ្លាស់ប្តូររូបភាពប្រទេសយើងនៅក្នុងក្រសែភ្នែកនិងផ្នត់គំនិតរបស់បរទេស។

រឿងអ្វីផ្សេងយើងអាចជជែកគ្នាបាននិងចាំជជែកពេលក្រោយ តែកាលៈទេសៈនេះ ខ្មែរត្រូវរួមកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូររបស់ជាតិសាសន៍យើង។

ពេលនេះយើងនៅលើទូកតែមួយ ហើយកំពុងបោះពួយទៅមុខដើម្បីកសាងប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាសម័យទំនើប។ ដូច្នេះ សូមខ្មែរគ្រប់គ្នាជួយចូកជួយចែវ និងសូមកុំយកជើង រាទឹក៕SRP អត្ថបទរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន៖ ល្បែងគំរាមដែលនាំដល់ការខាតបង់ខ្លួនឯង!

ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃថាឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។

សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយស្ថានភាពដែលពួកអ្នកគំរាមរួចហើយ អុីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។ បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ?។ ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា។

ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាលពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផលគំរាមយើងតទៅទៀត និងចំពោះមុខប្រសិនច្រកទ្វារព្រំដែនមិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។ ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៥

ក្រសួង​មហាផ្ទៃ​ ផ្អាក​ការងារ​បណ្ដោះអាសន្ន​លោកឧត្ដមសេនីយ៍​ទោ​ កាន​ វឌ្ឍនា​ ដេីម្បី​បេីកផ្លូឲ្យតុលាការ​បន្តនិតិវិធី​តាមច្បាប់​

ភ្នំពេញ៖ក្រសួង​មហាផ្ទៃ​ នៅថ្ងៃទី​ ១៧​ ខែ​ មិថុនា​ ឆ្នាំ​ ២០២៥​ បានចេញ​ប្រកាស​ផ្អាក​ការងារ​បណ្ដោះអាសន្ន​ ចំពោះ​លោកឧត្ដមសេនីយ៍​ទោ​ កាន​ វឌ្ឍនា​ អត្តលេខ​ ៥៧៥៣៤​ តួនាទី​ អគ្គនាយក​រង​ នៃ​ អគ្គ​នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​ ក្រសួង​មហាផ្ទៃ​ ដេីម្បី​បេីកផ្លូវ​ឲ្យ​តុលាការ​បន្តនិតិវិធី​តាមច្បាប់​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៥

លោក ប៉ែន បូណា៖ សូមកុំខំលាបពណ៌កម្ពុជាដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន

មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរយើងម្នាក់ក្នុងទឹកដីរបស់យើង បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព និងគោរពច្បាប់អន្តរជាតិ។

ដូច្នេះ មន្ត្រីថៃកំពុងខិតខំបិទបាំងរូបភាដ៏អាក្រក់ទាំងនេះដោយព្យាយាមបង្ខូចបង្កាច់កម្ពុជា។ ប៉ុន្តែ ជារឿងឥតប្រយោជន៍ទេពីព្រោះពួកគេមិនអាចយកដៃបិទបាំងព្រះអាទិត្យបានឡើយ។ ខ្ញុំសូមផ្តល់យោបល់ថា រដ្ឋាភិបាលថៃគួរព្យាយាមដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួនដែលកំពុងបែកបាក់យ៉ាងខ្លាំងវាប្រសើរជាជាងមកខំនិយាយបង្ខូចឈ្មោះកម្ពុជា៕SRP
អត្ថបទរបស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ មិថុនា ២០២៥

សម្ដេចតេជោហ៊ុន សែន យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន

ខាងក្រោមសំណេរសម្ដេចតេជោហ៊ុន សែន ទាំងស្រុង៖

ទោះពេលវេលាបានកន្លងហួស
រយៈពេល៤៨ឆ្នាំទៅហើយក្តី
តែនៅពេលដែលខ្ញុំនឹកឃើញ
ដល់រឿងរ៉ាវដែលបានជួបប្រទះ
កាលពីថ្ងៃ២០មិថុនា១៩៧៧ទឹក
ភ្នែកខ្ញុំតែងស្រក់ចុះមកជាប់មិន
ដាច់។ពិតជាខ្លោចផ្សានិងឈឺ
ចាប់រកពាក្យនិយាយមិនបាន។

យើងមានតែជីវិតប៉ុណ្ណោះធ្វើជា
ដើមទុនដើម្បីរំដោះជាតិនិង
ប្រជាជនចេញពីរបបប្រល័យ
ពូជសាសន៍ប៉ុល ពត។

ប្រសិនខ្ញុំស្លាប់នាពេលនោះតើ
នឹងមានអ្វីកើតឡើងនាពេល៤៥
ឆ្នាំកន្លងមកនេះ?។

យកជីវិតទៅប្តូរយកការរស់រានមានជីវិតរបស់ប្រជាជន។

យកជីវិតទៅប្តូរយកសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះ ឈ្នះ។

យកអំណាចទៅប្តូរជាមួយសន្តិភាព
និងការអភិវឌ្ឍរយៈពេលវែងតាមរយៈផ្ទេរការ
ដឹកនាំពីជំនាន់ចាស់ទៅកាន់
ជំនាន់ថ្មី។ចូលចងចាំថាគ្មានជោគជ័យឬ
លទ្ធផលណាមួយដោយគ្មានការបង់ថ្លៃឬការលះបង់នោះឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ មិថុនា ២០២៥

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ«លោកឪស៊ុច»

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ (លោកឪស៊ុច) គ្រប់ពេលវេលា។

មិនត្រឹមតែចំពោះលោកឪស៊ុចទេ បើសិនជាមានព្រះតេជគុណព្រះថេរានុថេរៈអង្គណា ឬបងប្អូនប្រជាពលរដ្ឋខ្មែរណាម្នាក់ ដែលទទួលរងនូវការរើសអើង ឬការមាក់ងាយ ដោយសារតែខ្លួនជាខ្មែរ ឬដោយសារមានសង្ឃដីកាឬបញ្ចេញមតិការពារនូវយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងភាពត្រឹមត្រូវរបស់កម្ពុជា ក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន ខ្ញុំព្រះករុណាខ្ញុំ សូមនិមន្តនិងអញ្ជើញព្រះតេជគុណនិងបងប្អូនមករស់នៅនៅប្រទេសកម្ពុជា។

រាជរដ្ឋាភិបាលនិងប្រជាជនខ្មែរស្វាគមន៍ព្រះតេជគុណ និងបងប្អូនគ្រប់ពេលវេលា ហើយធានាថានឹងមិនមានការរើសអើង ឬចាប់ជនជាតិខ្មែរយើងបញ្ជូនទៅប្រទេសណាផ្សេងនោះទេ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៨ មិថុនា ២០២៥

ចាប់ខ្លួនលោក ប៉ែន សូត្រ ពីបទមិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន

លោក ប៉ែន សូត្រ ត្រូវបាននគរបាលព្រហ្មទណ្ឌខេត្តកំពង់ធំ បានអនុវត្តដីកាបង្គាប់ឲកយចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ ពីបទមិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន។

ការចាប់ខ្លួននៅកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ បញ្ជូនទៅរាជធានីភ្នំពេញដើម្បីឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម១ (ព្រៃ ស)។

សូមបញ្ជាក់ថាលោក ប៉ែន សូត្រ គឺជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Older posts
Newer posts
← Previous Page1 … Page31 Page32 Page33 … Page639 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ពាក់ឯកសណ្ឋាន! ល្បីធ្វើជាប្រធានតំបន់ឆ្នោតប្រចាំស្រុកពារាំង តែពុំមែនជាមន្រ្តីនៅស្នងការភ្នំពេញនោះទេ ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា ស្នើដល់សមាគមនារីខេត្ត បន្តចលនាធ្វើការងារមនុស្សធម៌ឲ្យបានច្រើន ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប នាយករដ្ឋមន្ត្រី ផ្ដល់អំណោយរទេះរុញ ជូនជនភៀសសឹកមានពិការភាពស្នាក់នៅក្នុងខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២៦ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×