Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់
មេប៉ូលិសកម្ពុជា ប្ដេជ្ញាចិត្តខ្ពស់ និងបញ្ជាកម្លាំងនគរបាលជាតិ ត្រូវតែបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីកម្ពុជា
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ កក្កដា ២០២០

ខេត្តកំពង់ចាម៖លោកឧបនាយក​រដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ចាម និងលោកស្រី ព្រមទាំង​បុត្រា​ បុត្រី​ រួមជាមួយ លោក​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅថ្ងៃទី០៥ ខែកក្កដា​ ម្សិលមិញបានអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់វត្តចំនួន០៩វត្ត និមន្ត​មក​ពី​វត្ត​ក្នុង​ក្រុងកំពង់ចាម ស្រុកកំពង់សៀម និងស្រុកកោះសូទិន។

ដោយក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សា ​ទេយ្យទាន​ រួមជាមួយ​ថវិកា២០០ដុល្លារ​ និង១៨ម៉ឺនរៀល ព្រមទាំងគ្រឿងឧបភោគបរិភោគមួយចំនួន។ ដោយឡែក​លោកយាយ​ លោក​តា​ ពុទ្ធបរិស័ទ​ ចំនួន៥៣នាក់​ ក្នុងម្នាក់ៗ​ទទួល​បាន​ថវិកា​ចំនួន៣ម៉ឺនរៀល គ្រូអាចារ្យធំ ចំនួន២នាក់ក្នុងម្នាក់១០ម៉ឺនរៀល រួមទាំងតាអាចារ្យ អញ្ជើញមកពីតាម វត្តផ្សេងៗក្នុងម្នាក់ទទួលបាន៥ម៉ឺនរៀល ផងដែរ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តព្រះវិហារ៖លោកមាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះវិហារ នៅព្រឹកមិញនេះបានអញ្ជើញសម្ពោធស្ពានស្ទឹងស្តៅ ដែលស្តិតនៅក្នុងភូមិសុចឆ្លងទៅភូមិត្រពាំងធ្លក ទៅតំបន់អភិរក្ស័ព្រៃឈើ សត្វព្រៃតំបន់ភ្នំត្នោតភ្នំពក ក្នុងឃុំស្តៅ ស្រុកសង្កមថ្មី។
ពិធីនេះក៏មានការពីលោកប្រាក់ សុវណ្ណអភិបាលខេត្តព្រះវិហារ លោកឡុង សុវណ្ណប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំខេត្ត ក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មីនិងមន្ត្រីរាជការជាច្រើនរូបទៀត។

លោកមាស សុភា បានថ្លែងជម្រាបជូនដំណឹងដ៏រីករាយជូនដល់បងប្អូនប្រជាពលរដ្ឋស្រុកសង្គមថ្មីថា៖តាមការជូនដំណឹងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តថា គម្រោងអភិវឌ្ឍន៍ផ្លូវក្រាលគ្រួសក្រហមទៅជាផ្លូវកៅស៊ូ២ជាន់ ចាប់ពីមុខសាលាស្រុកសង្គមថ្មីទៅដល់ទីប្រជុំជនភូមិតាសែងកណ្តាលមានប្រវែង២៤គីឡូម៉ែត្រ គ្រោងសាងសង់នៅឆ្នាំ២០២១និងផ្លូវក្រាលគ្រួសក្រហមប្រវែង៣៨គីឡូម៉ែត្រចាប់ពីខាងលិចសាលាស្រុកគូលែនមកដល់ឃុំស្តៅ ស្រុកសង្គមថ្មី នឹងសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់នៅឆ្នាំ២០២១និងគម្រោងសាងសង់ស្ថានីយ៍ទឹកស្អាតកំរិតសហគម១កន្លែងទៀត ចំណុះ១មុឺនលីត្រនៅភូមិត្បែង ឃុំចម្រើន ដែលគម្រោងនេះនឹងចាប់ផ្តើមអនុវត្តនៅឆ្នាំ២០២១។
ដោយឡែកលោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងអោយដឹងថា៖ស្ពានស្ទឹងស្តៅដែលសម្ពោធអោយប្រើប្រាស់នៅថ្ងៃនេះ មានទទឹង៤.២ម៉ែត្រនិងបណ្តោយប្រវែង៤៨ម៉ែត្រ អនុវត្តសាងសង់ដោយមន្ទីរសាធារណការខេត្ត។ស្ពាននេះសាងសង់ពីដែកបេឡេក្រាលឈើ ដែលមានការឧបត្ថម្ភដែកបេឡេពីលោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល និងឈើឧបត្ថម្ភដោយលោករដ្ឋមន្ត្រីសាយ សំអាល់ ចំណែកដែកសរសរស្ពានឧបត្ថម្ភដោយលោកទេសរដ្ឋមន្ត្រីមាស សុភានិងលោកប្រាក់ សុវណ្ណអភិបាលខេត្ត ក្នុងនោះដែរលោកទេសរដ្ឋមន្ត្រីមាស សុភាបានឧបត្ថម្ភថវិកា៥០លានរៀលបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថានៅព្រឹកថ្ងៃនេះដែរ លោក មាស សុភានិងក្រុមការងារបានបន្តសម្ពោធដាក់អោយប្រើប្រាស់ទីស្នាក់ការគណបក្សប្រជាជនឃុំរណសិរ្យដែលសាងសង់អស់ថវិកាជាង១០០លានរៀល និងបានប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ០៨វត្តនៅក្នុងវត្តបឹង ស្រុកសង្គមថ្មីផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកស្រីស្នំបានឲ្យដឹងថាបុរសម្នាក់បានលង់ទឹកស្លាប់ វេលាម៉ោង១៣ និង១៦នាទីថ្ងៃទី០៥ខែកក្កដាឆ្នាំ២០២០។

ហេតុការណ៍បានកើតឡើង នៅចំណុចខាងត្បូងភូមិក្របៅឃុំប្រិយ៍ស្រុកស្រីស្នំខេត្តសៀមរាប។ ជនរងគ្រោះ ឈ្មោះ ញ៉ែម- យ៉ាត អាយុ ១៧ ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំខាងលើ។ អាជ្ញាធរបានបញ្ជាក់ថាមូលហេតុ ចុះងូតទឹកស្រះ បណ្តាលឲ្យលង់ស្លាប់តែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1.1K
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

យោងតាមលិខិតរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ ក្នុងប្រការ១ អនុញ្ញាតឲ្យលោក ប៊ុត វិចិត្រ បើកអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ជាចាងហ្វាងការផ្សាយ។
យោងតាមលិខិតអនុញាត របស់មន្ទីរព័ត៌មានខេត្តសៀមរាប ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ដែលបានអនុញាត ឲ្យលោក ប៊ុត វិចិត្រ បន្តធ្វើអាជីវកម្ម គេហទំព័រឈ្មោះ www.srpostnews.com មានអាសយដ្ឋានទីស្នាក់ការ នៅភូមិចុង-កៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមសេចក្ដីសម្រេចចុះហត្ថលេខានៅថ្ងៃទី០១ខែឧសភាឆ្នាំ២០២០ដែលបានតែងតាំង លោក យូ ផល្លី ជាទីប្រឹក្សាអង្គភាពសៀមរាបប៉ុស្ដិ៍ ។
សម្រេច
ប្រការ១៖   អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ www.srpostnews.com សម្រេចបញ្ចប់តួនាទី
លោកយូ ផល្លី  ចេញពីទីប្រឹក្សាបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។
ប្រការ២៖  លោកយូ ផល្លី មិនមានសិទ្ធប្រើប័ណ្ណនិងលិខិតបេសកកម្ម ដែលចេញដោយ អង្គភាពបណ្ដាញសារព័ត៌មាន សៀមរាបប៉ុស្ដិ៍ ទៀតឡើយ។

ប្រការ៣៖  ដូចបានបញ្ជាក់តាមប្រការ១ ប្រការ២ អង្គភាពសៀមរាបប៉ុស្ដិ៍ ឈប់ទទួលស្គាល់ លោក យូ ផល្លី ជាទីប្រឹក្សា និងមិនទទួលខុសត្រូវជាដាច់ខាតប្រសិន លោក យូ ផល្លី បានប្រព្រឹត្តអ្វីអាចខុសច្បាប់។

សេចក្ដីប្រកាសនេះសូមអាជ្ញាធរមន្ត្រីសមត្ថកិច្ចគ្រប់ជាន់ថ្នាក់មេត្តាជ្រាបជាព័ត៌មាន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តសៀមរាប៖លោកទៀ សីហា និងភរិយា ព្រមទាំងប្រធានក្រុមប្រឹក្សាខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ កងកម្លាំង និងក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត នៅថ្ងៃសៅរ៍ ថ្ងៃទី០៤ខែកក្កដាម្សិលមិញបានរៀបចំពិធីប្រគេនទៀនវស្សា និងទេយ្យវត្ថុ ប្រគេនថ្វាយព្រះសង្ឃដែលអញ្ជើញមក ចំនួន៤៥វត្ត ក្នុងក្រុងសៀមរាប និងស្រុកអង្គរធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តកំពង់ចាម៖ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បីសន្ភិភាព និងការអភិវឌ្ឍន៍សាខាខេត្ត និង​លោកស្រី​ ប៉ាង ដានី អភិបាលរង ខេត្តកំពង់ចាម
នៅថ្ងៃទី០៤ កក្កដាម្សិលមិញ ​ បាន​នាំយកបច្ច័យ និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃ នៅវត្តខែលជ័យ ស្រុកកំពង់សៀម និងវត្តស្វាយទាប ស្រុកចំការលើ។
ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​លោកស្រី​ ស្រី គឹមឆយ តំណាងរាស្រ្តមណ្ឌលកំពង់ចាម ព្រមទាំង លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត និងសហការី ជាច្រើនរូបទៀត។
សូមបញ្ជាក់ថាបច្ច័យ គ្រឿងបរិក្ខា និងទៀនចំណាំព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងវត្តចំនួន២គឺ៖ ១.វត្តខែលជ័យ ផ្កាស្រស់ ៤កន្ត្រក់ សាដក់៨ អង្ករ៨បេ ទៀន២គូ ទឹកសុទ្ធ២កេស ទឹកក្រូច៨កេស ទឹកត្រី១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ មី១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត ២លាន៥សែនរៀល និងជូនថវិកាតាយាយ១លានរៀល ២.វត្តស្វាយទាប ផ្កាស្រស់ ៤កន្ត្រក់ សាដក់៨ អង្ករ៨បេ ទៀន២គូ ទឹកសុទ្ធ២កេស ទឹកក្រូច ៨កេស ទឹកត្រី ១៥យួរ ទឹកស៊ីអ៊ីវ១៥យួរ មី ១០កេស ត្រីខ១២យួរ បច្ច័យកសាងវត្ត២លាន៥សែនរៀល ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ខេត្តព្រះវិហារ៖ស្ពាន​ស្ទឹង​ស្ដៅ ទៅផ្ទះ​លោក​បេន ស្ថិត​ក្នុងភូមិ​សុច​ ឃុំ​ស្ដៅ​ ស្រុក​សង្គម​ថ្មី នឹងត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃអាទិត្យទី០៥ខែកក្កដានេះ។ស្ពាន​ស្ទឹង​ស្ដៅនេះ ​ឆ្ពោះទៅកាន់​ដែន​អភិរក្ស​សត្វព្រៃ​ភ្នំ​ត្នោត​ភ្នំ​ពក​ឬ​ដែល​គេ​ស្គាល់​ថា​ឆ្ពោះ​ទៅផ្ទះ​លោក​បេន។

បើតាមមន្ត្រីសាលាខេត្តព្រះវិហារបានឲ្យបណ្ដាញសារព័ត៌មានសៀមរាបប៉ុស្ដិ៍ដឹងនៅព្រឹកនេះថាបន្ទាប់ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ស្ថាបនា​រួចរាល់​១០០​ភាគរយ​និង​បាន​ដាក់ឱ្យ​ប្រជាពលរដ្ឋ​បាន​ឆ្លង​ជា​បណ្ដោះអាសន្ន​កាលពីដើម​ខែមិថុនា​កន្លងមកនេះ​ ​នឹង​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៥​កក្កដា​២០២០​នេះ​ ក្រោមវត្តមានលោក​មាស ​សុភា​ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្តព្រះវិហារ និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ​។​

មន្ត្រីសាលាខេត្តបានបញ្ជាក់ថា​ស្ពានដែក​បេ​ឡេ​ត៍​ថ្មី​ឆ្លងស្ទឹង​ស្តៅ​នេះ​មាន​ប្រវែង​៤៨​ម៉ែត្រ​គុណ​៤,២០​ម៉ែត្រ​គឺមាន​ការជួយឧបត្ថម្ភ​ដែក​ស្ពាន​បេ​ឡេ​ត៍​ ពី​លោក​​ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ចំណែការ​ឧបត្ថម្ភ​ឈើ​ក្រាល​ស្ពាន ដោយ​លោក​សាយ ​សំ​អាល់ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។ ​ឧបត្ថម្ភ​សរសរ​ដែក​ស្ពាន​ ដោយ​លោក​​មាស ​សុភា​និង​លោក​ប្រាក់​សុវណ្ណ​។ ការ​អនុវត្ត​ការងារ​សាងសង់​ដោយ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ មិនមាន​ថវិកា​របស់​សប្បុរសជន​ណា​ផ្សេង​នោះទេ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៥ កក្កដា ២០២០

ភ្នំពេញ៖នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីកាលពីថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ ២០២0 បន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាទៅក្រសួងទាំង៣ គឺក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងរៀបចំដែនដី អោយកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ ក្នុងនោះគឺ សម្តេចតេជោ បានបញ្ជាក់សង្កត់ធ្ងន់ច្បាស់ៗថាៈ

១)ចំពោះពលរដ្ឋដែលកំពុងរស់នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់ដីរដ្ឋដូចបញ្ជាក់ខាងលើ គឺហាមកាប់ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត។ កន្លងមក សម្តេចតេជោ បានសង្កេតឃើញមានតែអ្នកមានអំណាច និងអ្នកមានទ្រព្យច្រើនប្រើអ្នកតូចតាចអោយទៅកាប់រុករានទន្រ្ទានយកដីអោយខ្លួន។ រីឯចំពោះក្រុមជនខិលខូចដែលទៅទន្រ្ទានយកដីរដ្ឋក្នុងមួយយប់ធ្វើបានខ្ទមពី១០ទៅ
២០ ក៏សម្តេចតេជោបានដឹងនឹងកំណត់អត្តសញ្ញាណនិងមុខសញ្ញារួចអស់ហើយដែរ។ បើរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តិមែននោះគឺនឹងត្រូវចាប់ខ្លួន។

២) ចំពោះការបែងចែកដីជូនប្រជាពលរដ្ឋ គឺក្រសួងពាក់ព័ន្ធ និងអាជ្ញាធរត្រូវធ្វើអោយបានហ្មត់ចត់ត្រឹមត្រូវ ហាមដាច់ខាតឆ្លៀតកេងចំណេញយកចំណែកខ្លួនពីការបែងចែកដីជូនពលរដ្ឋ គឺនឹងត្រូវទទួលទោសជាកំហិត។

៣)ក្រៅពីកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋទៅតាមទំហំរស់នៅជាក់ស្តែង គឺរដ្ឋនឹងបន្ថែមជូនផ្ទៃដី១០% ជាប្រយោជន៍រួមសម្រាប់សហគមន៍ប្រើប្រាស់ជាព្រៃរកឱស និងជាជម្រកសត្វគោក្របីស៊ីស្មៅជាដើម។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់សារជាថ្មីដល់មន្រ្តី អ្នកមានអំណាច និងអ្នកមានទ្រព្យធនស្តុកស្តម្ភទាំងឡាយ ល្មមចេះឆ្អែត និងចេះគ្រប់គ្រាន់ហើយ ហើយឈប់ធ្វើបាបប្រជាពលរដ្ឋតទៅទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អភិបាលខេត្តសៀមរាប លោកទៀ សីហា បានបញ្ជាក់ថាករណីមានពលរដ្ឋ ធ្វើរបង លើផ្លូវ ត្រូវបានរុះរើចេញវិញហើយ។
តាមរយៈទំព័រpage ហ្វេសប៊ុកផ្លូវការ
របស់លោកទៀ សីហា អភិបាលខេត្ត
ខេត្តសៀមរាប បានសរសេរយ៉ាងដូច្នោះថាលោកអភិបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងនៃគណៈបញ្ជាការឯកភាពស្រុក ចុះអនុវត្តយ៉ាងឆាប់រហ័សនូវករណីការធ្វើរបងលើផ្លូវ ក្នុងមូលដ្ឋានស្រុកសូទ្រនិគម។
លោកទៀ សីហា បន្តថាពាក់ព័ន្ធករណីនេះ គាត់(ម្ចាស់ដី) បានចូលរួមជាមួយអាជ្ញាធរស្រុក និងយល់ព្រមរុះរើរបងរបស់គាត់ចេញវិញ។
សូមបញ្ជាក់ថា ទីតាំងដែលមានការធ្វើរបងលើផ្លូវនេះក្នុងភូមិគោកមនខាងត្បូង ផ្លូវដីក្រហមថ្មី​ ស្រុកសូទ្រ​និគម​ ខេត្តសៀមរាប។ ការធ្វើបែបនេះបានធ្វើឲ្យអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះចែកចាយនិងរិះគន់យ៉ាងខ្លាំង។
បើតាមអភិបាលខេត្តសៀមរាប បានបញ្ជាក់បន្ថែមថាខ្ញុំបាទសង្ឃឹមថា ពូមីង បងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបញ្ឈប់នូវសកម្មភាពកាប់ទន្ទ្រានដីរដ្ឋដោយខុសច្បាប់ និងមិនបន្តចាញ់ល្បិចបោកប្រាស់ញ៉ុះញ៉ុងរបស់ជនខិលខូចឆ្លៀតឱកាសទៀតឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី លោក កែវ ធី ប្រធានក្រុមការងារចុះជួយឃុំត្បែង និងលោក​ ហុី​ សាយ​ ប្រធានក្រុមការងារចុះជួយឃុំឃុនរាម នៅព្រឹកថ្ងៃសៅរិ៍ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០ ​ បាននាំយកនូវទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា ចំនួន ១០វត្ត រួមមាន វត្តបន្ទាយស្រី វត្តត្បែង វត្តធ្លកវារ៍ វត្តសសី វត្តជប់ពពេល វត្តម្រាក្សវារ៍ វត្តស្រះដូនរីក អាស្រមវត្តភ្នំហប់ អាស្រមវត្តព្រៃជាំ និងអាស្រមពើងព្រួត។
ក្នុងពិធីនេះក្រុមការងារ បានប្រគេនទេយ្យវត្ថុ​ និងបច្ច័យដល់ព្រះសង្ឃទាំង ១០វត្ត ដោយក្នុងមួយវត្តទទួលបានដូចជា​ :
១.ទៀនវស្សាចំនួន ០១គូ
២.សាដក ០១
៣.ទឹកផ្លែឈើ ០២កេស
៤.ទឹកដោះគោខាប់ ០១កេស
៥.ទឹកបរិសុទ្ធ ១០យួរ​
៦.ត្រីខ ០១កេស​
៧.មី ០១កេសធំ
៨.អង្ករ ០២ការ៉ុង
៩.ប៊ីចេង​០២គីឡូក្រាម​
១០.ប្រហុក​ ០៥គីឡូក្រាម​
១១.ទឹកសុីអុីវ​ ០២យួរ​
១២.ទឹកត្រី​ ០២យួរ​
១៣.ស្ករស​ ០៥គីឡូក្រាម​
១៤.តែ​ ០១កញ្ចប់​
១៥.ប្រេងម៉ាស៊ូត​ ៣០លីត្រ​
១៦.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តក្នុងឃុំត្បែង​ និង
​ ឃុំឃុនរាមចំនួន​ ៩វត្ត​ ដោយក្នុងមួយវត្តទទួល
​ បានបច្ច័យចំនួន ៨៦០,០០០ រៀល​
១៧.ប្រគេនបច្ច័យព្រះសង្ឃនៅវត្តបន្ទាយស្រីចំនួន
​ ១,២០០,០០០រៀល
១៨.ជូនថវិកាដល់គណកម្មការអាចារ្យ​ម្នាក់​
​ ៥០,០០០រៀល​ ចំនួន​ ៦នាក់
១៩.ជូនថវិកាដល់តាជី​ យាយជីម្នាក់​ ១០,០០០រៀល​
ចំនួន​៩៤នាក់​
២៩.ឧបត្ថម្ភដល់ក្រុមឆៃយ៊ាំចំនួន​ ២០០,០០០រៀល​

សរុបជាទឹកប្រាក់ចំនួន​ ២០,០៩៩,២០០រៀល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តកំពង់ចាម​៖ស្ពានបេតុងមួយខ្សែប្រវែង៩០ម៉ែត្រ៉ែត្រ​ និង​ទទឹង​៨ម៉ែត្រ​ ដែល​ជា​ចំណង​ដៃ​ដ៏ថ្លៃថ្លា របស់​សម្ដេចតេជោ ហ៊ុន សែន​​ នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដល់បងប្អូនប្រជាពលរដ្ឋ ដោយតភ្ជាប់ពីភូមិទួលរកា ឆ្ពោះទៅភូមិដីលើ នៃឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ត្រូវ​បាន​សាងសង់​ឡើង​ ដើម្បី​សម្រួល​ដល់​ការ​ធ្វេី​ដំណេីរ​ រវាង​​ប្រជាពលរដ្ឋ​ នៃស្រុកព្រែកប្រសប់ ខេត្តក្រចេះ។

លោក​​អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី០៤ខែកក្កដាព្រឹកមិញ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ស្ពាន​បេតុងមួយខ្សែខាងលេី។

លោកអភិបាលបានជំរុញដល់ ក្រុម​ការងារ​បច្ចេកទេស​ និង​មន្ត្រី​ពាក់ព័ន្ធ​ ឲ្យ​សហការ​ជាមួយ​​អជ្ញាធរ​មូលដ្ឋាន​ ដេីម្បី​សម្រួល​ដល់​ការ​ងារសាងសង់​ ធ្វើ​យ៉ាងណា​កុំ​ឲ្យមាន​ការ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ លោក​​អភិបាលខេត្ត​ ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ឲ្យ​មាន​ការ​យោគយល់​ និង​អត់ធ្មត់​មួយ​រយៈពេល​ ព្រោះ​ថា​បន្ទាប់​ពី​នោះ​យេីង​នឹង​ទទួល​បាន​ស្ពាន​ថ្មី​ដ៏រឹងមាំ​ ដែល​អាច​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វេី​ដំណើរ​ជា​មិន​ខាន​។

បេី​តាម​លោក ប៊ុត​ វុទ្ធី​ ប្រធាន​ក្រុម​បច្ចេកទេសគ្រប់គ្រងគម្រោងសាងសង់ បានឲ្យដឹងថា ស្ពានបេតុងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ​ ក្រុម​១៨០ ។ ដោយ​គម្រោងបានចាប់ផ្ដើម ដំណើរការ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។
ដោយបច្ចុប្បន្ន ក្រុមបច្ចេកទេស កំពុងឃួងគ្រឹះ ដើម្បីពន្លឿនការងារ នៅខាងក្រោមដី ក៏ព្រោះតែ ទឹកជំនន់កំពុងហក់ឡើងជាបណ្ដើរៗ។
លោក​បាន​បញ្ជាក់​ទៀត​ថា​ បេី​គ្មាន​ការ​រំខាន​ដល់​ការ​ឃួង​គ្រឹះ​ដោយ​សារ​ទឹក​ឡើង​នោះទេ​ សម្រាប់​គម្រោង​នេះគឺ​អាច​សាងសង់​ឲ្យ​រួចរាល់​ជាស្ថាពរ​ ​ក្នុង​រយៈពេល​តែ​៤ទៅ​៥ខែ​តែ​ប៉ុណ្ណោះ​ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ស្ពាន​បេតុង​មួយ​ខ្សែ​នេះ​ត្រូវ​បាន​សាងសង់​ឡើង​ បន្ទាប់​ពី​ស្ពាន​ដែក​បាឡេ​ ដែលបានកសាងឡើង ក្នុង​កំឡុង​​ឆ្នាំ១៩៩៣ មានសភាពចាស់ទ្រុឌទ្រោម ហេីយបានទទួលរងការ​ប៉ះពាល់​ ដោយទឹកជំនន់ទន្លេមេគង្គ បណ្តាលឲ្យ​រលំសរសរមួយដើម នៅត្រង់ចំណុចកណ្ដាលស្ពាន កាលពីថ្ងៃទី០៦កញ្ញា ឆ្នាំ២០១៩កន្លងទៅ​ ហើយ​ត្រូវ​បាន​ជួសជុល​ឡេីង​វិញ​ ដេីម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​បណ្តោះអាសន្ន​ រហូតមក​ដល់​ពេល​បច្ចុប្បន្ន​នេះ​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ កក្កដា ២០២០

ខេត្តសៀមរាប៖អធិការនគរបាលស្រុក
ពួកលោកវរសេនីយឯក ទេព ពុំសែន បានឲ្យដឹងថាបុរសម្នាក់បានស្លាប់ភ្លាមៗដោយសាររថយន្តដឹកទំនិញបុក។
ហេតុការណ៍បានកើតឡើងថ្ងៃសៅរ៍ទី០៤ ខែកក្កដា ឆ្នាំ២០២០វេលាម៉ោង០០ និង១០នាទី
ត្រង់ចំណុច មុខផ្សារពួកចន្លោះគីឡូ ម៉ែត្រលេខ328 និង 329ភូមិគោកស្រុកឃុំពួក ស្រុកពួក លើផ្លូវជាតិលេខ៦។
លោកវរសេនីយឯក ទេព ពុំសែន បានបន្តថារថយន្តបង្កម៉ាកសាំយ៉ុងពណ៌លឿង ស្លាកលេខភ្នំពេញ២AB – ២២៤៨អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីលិចទៅកើត បានបុកអ្នករុញរទេះលក់ទាខ្វៃឆ្លងផ្លូវពីជើងទៅត្បូង ឈ្មោះ ស៊ឹម សុធា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិគោកថ្មី ឃុំពួក ស្រុកពួក ខេត្តសៀមរាប បណ្តាលឲ្យ
ស្លាប់។
ក្នុងនោះខូចខាតរថយន្តស្រាល
ខូចខាតរទេះរុញលក់ទាខ្វៃ១គ្រឿងធ្ងន់
លោកបន្តថាមូលហេតុរថយន្តបើកបរល្បឿនលឿន ក្រោយពេលកើតហេតុរថយន្តបានគេចខ្លួនទៅទិសខាងកើតតាមផ្លូវជាតិលេខ៦ ប៉ុន្តែកម្លាំងជំនាញ សហការជាមួយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនិងការិយាល័យអន្តរាគមន៍តាមនិងឃាត់បានរថយន្តក្នុងក្រុងសៀមរាប។ ចំណែកអ្នកបើកបរគេចខ្លួនបាត់។
វត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ដោយឡែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 500
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page580 Page581 Page582 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ នៅសុខៗ អភិបាលស្រុកថ្មពួក បញ្ចប់ក្រុមហ៊ុនប្រមូលសំរាម ដាក់ក្រុមហ៊ុនថ្មី យ៉ាងប្រញាប់ប្រញាល់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិស ឱ្យដល់គោលដៅ២០ពាន់លានដុល្លារ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ចុះផ្សាយថ្ងៃទី ៧ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×