Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
«មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ»
នាយករដ្ឋមន្រ្តីខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព»
រឿងលក់ថ្មាំពេទ្យ៖ ‎OD អង្គជុំនៅតែអះអាងថា លោក ជឿន សារ៉ាក់ ជាអ្នកឈរឈ្មោះបើកឱសថស្ថាន ក្ដីរុន ឯក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ថាម្ចាស់មានឈ្មោះ ឆយ លីដា បានទទួលស្គាល់កំហុស និងព្រមធ្វើកិច្ចសន្យា
ការឆេះផ្ទះប្រជាពលរដ្ឋ នៅភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគម បណ្តាលមកពីឆ្លងចរន្តអគ្គិសនី
ស្នើសុំដកសញ្ជាតិ លោក សម រង្ស៊ី និងបក្ខពួក
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២១

ខេត្តសៀមរាប៖បុរសម្នាក់ដែលបានសម្លាប់ប្រពន្ធរួចដឹកសពទៅដុតចោល ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ការចាប់ខ្លួនធ្វើឡើងនៅវេលាម៉ោង១និង០០នាទីថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១ នៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

ប៉ូលិសបានឲ្យដឹងថាបុរសរូបនេះឈ្មោះ អេង អឿន អាយុ៥២ឆ្នាំ មានទីលំនៅភូមិខ្នារក្រៅ(ត្រពាំងត្បាល់ ) ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប (ត្រូវជាប្ដី) ដែលពាក់ពន្ធ័ករណី ឃាតកម្មប្រព្រឹត្ត កាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១១និង១០នាទី នៅចំណុចផ្ទះរបស់ខ្លួន ទៅលើជនរងគ្រោះឈ្មោះ លី កុលាប(ត្រូវជាប្រពន្ធ)អាយុ៣៦ឆ្នាំ។

ប្រភពបានឱ្យដឹងថានៅវេលាម៉ោង០៨និង០០នាទី ថ្ងៃទី៣០មេសាឆ្នាំ២០២១ បុរសជាប្ដីបានមករាយការណ៍ប្រាប់សមត្ថកិច្ចថាខ្លួនបាត់ប្រពន្ធកាលពីថ្ងៃទី២៧ មិនដឹងទៅណាមូលហេតុពួកគាត់ឈ្លោះពាក្យសំដីគ្នា។  លុះនៅវេលាម៉ោង១០និង៣០នាទីថ្ងៃដដែល ប្រជាការពារភូមិបានរុករកនៅដីចំការ របស់ជនសង្ស័យស្ថិតនៅខាងក្រោយវិហារព្រះយេស៊ូ ភូមិត្រពាំងពពេលឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ក៏បានឃើញ សាកសពមនុស្សត្រូវបានភ្លើងឆេះសល់តែឆ្អឹង  ក្នុងព្រៃល្បាស់។

ជនសង្ស័យបានសារភាពថាពិតជាបានសម្លាប់ប្រពន្ធ របស់គាត់ពិតប្រាកដមែន ដោយមូលហេតុមានជម្លោះអំពើហិង្សាក្នុងគ្រូសារយូរមកហើយ ដោយគាត់អង្វរប្រពន្ធមិនឲ្យលេងល្បែង បែរជាប្រពន្ធនិយាយថាស៊ូលែងលះប្តី ឲ្យតែបានលេងល្បែង ហើយនៅថ្ងៃទី២៧ខែមេសា ពួកគាត់បានឈ្លោះគ្នាអំពីរឿងប្រពន្ធ រកលក់ដី តែគាត់មិនអោយលក់ព្រោះខ្លាចយកប្រាក់ទៅលេងល្បែង ក៏ឈ្លោះប្រកែកគ្នា ប្រពន្ធបានយកដំបងឈើមកវាយគាត់ ហើយគាត់ចាប់ច្រានផ្ដូលហើយយកដៃសង្កត់ក មុនដំបូងសង្កត់តែដៃម្ខាងទេដោយប្រពន្ធរើបំរាស់រកវាយគាត់ទៀត គាត់ក៏សង្កត់ច្របាច់ក ដោយដៃទាំងពីរផ្ងាពោះរហូតដល់ដាច់ខ្យល់ស្លាប់។ ពេលស្លាប់ហើយគាត់អូសសពទៅដាក់ក្បែរទ្រុងជ្រូកហើយគ្របកៅស៊ូតង់ ពណ៌ខៀវ ពីលើមិនអោយអ្នកណាដឹង គាត់ទុកសាកសពចំនួនពីរយប់គឺយប់ថ្ងៃទី២៧និង២៨មេសា២០២១ លុះដល់វេលាម៉ោង០៤,០០នាទីទៀបភ្លឺថ្ងៃទី២៩ខែមេសា គាត់ដឹកសាកសពនិងគោយន្តកន្រ្តៃយកទៅដុតចោលដោយមានគំនរអុសនិងប្រេងម៉ាស៊ូតពេលដុតរួចគាត់ត្រឡប់មកផ្ទះវិញមិនប្រាប់អ្នកណាឡើយ។

សមត្ថកិច្ចបានបញ្ជាក់ថាក្រោយសាកសួរចំលើយនឹងមានសារភាព បានសម្រេចបញ្ជូនបុរសរូបនេះទៅតុលាការដើម្បីអនុវត្ត
តាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណ​ និង​ជូនពរ​ចំពោះ​សប្បុរសជននានា ដែល​បាន​​គាំទ្រ​​ឧបត្ថម្ភ​ ជា​សម្ភារ​ និង​ស្បៀង​អាហារ​​​ ប្រគល់ជូន​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-១៩​ ដែលជាការរួមចំណែក យ៉ាងសំខាន់ ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​ ហើយ​ក៏ជាការជួយ​ចែករំលែក​ ចំពោះ​ទុក្ខលំបាក​ និង​ការខ្វះខាត របស់ពលករចំណូលស្រុក ក៏ដូចជា​​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​២០កុម្ភៈ​ ដែល​កំពុង​​ធ្វើចត្តាឡីស័ក​ ផង​ដែរ​។

លោកមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងដូច្នេះ នៅព្រឹកមិញនេះ ក្នុងឱកាស បាន​បន្ត​ទទួល​អំណោយ​ជា​សម្ភារ​ និង​ស្បៀងអារហារ​ ​ពី​សប្បុរសជននានា​ ដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ ដេីម្បី​បង្ការ​​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​​។

គួរ​បញ្ជាក់​ផង​ដែរថា​ ពិធី​ប្រគល់​ និង​ទទួល​អំណោយ​នេះ​ អ្នកឧកញ៉ា ឃុន សៀ និងលោកជំទាវ ឧបត្ថម្ភ​ អង្ករ ចំនួន២០តោន និងមី ចំនួន១៥០កេសធំ ។ លោក​ឧកញ៉ា​ ស៊ុង​ សារ៉​ន និង​លោកជំទាវ​ ឧបត្ថម្ភ​ ទឹក​អាល់កុល​ ចំនួន​៥កាន​ ម៉ាស​២៥កេស​ មី១០០កេស​ និង​ត្រីខ​ ចំនួន​១២កេស​ធំ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ ឧបត្ថម្ភ​ អង្ករ​ចំនួន​ ៥តោន​។ ព្រះធម្មានុលក្ខណ៍​ សេង​ ម៉េងលក្ខ័ណ​ ព្រះប្រធានលេខាធិការដ្ឋានសាលាគណ​ខេត្តកំពង់ចាម​ បាន​ដឹកនាំ​គៀងគរ​ និង​ឧបត្ថម្ភ​ ទឹក​បរិសុទ្ធ​ ចំនួន​១៩០០យួរ​។ សមាគមន៍​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រិស្ត​ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ ឧបត្ថម្ភ​ អាវពេទ្យ​ ចំនួន​១០០សម្រាប់​​ ម៉ាស​ ៥ម៉ឺន​ម៉ាស​ និង​ស្រោម​ដៃ​ ចំនួន​១០០០ប្រអប់​ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖«ខ្ញុំជាអ្នកសារព័ត៌មាន»! ដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ក្លិបអ្នកកាសែតកម្ពុជាសូមប្រកាសបើកវេទិកាដែលមានឈ្មោះថា« ខ្ញុំជាអ្នកសារព័ត៌មាន»។

តាមរយៈវេទិកានេះ ក្លិបអ្នកកាសែតកម្ពុជានិងផលិតឃ្លីបវីដេអូខ្លីៗនិយាយពីការងាររបស់អ្នកសារព័ត៌មាន។ វេទិកានេះមានការចូលរួមចែករម្លែកបទពិសោធពីសំណាក់អ្នកសារព័ត៌មានជើងចាស់ និងអ្នកសារព័ត៌មានអាជីពវ័យក្មេងជាច្រើនដើម្បីជាការស្វែងយល់ពីអាជីព វិជ្ជាជីវៈ សេរីភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

វេទិកានេះនឹងបង្កើតឲ្យមានការជជែក ពិភាក្សា ស្វែងយល់ និងការរិះគន់កែលម្អរក្នុងន័យរួមគ្នាលើកស្ទួយក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា។

ខាងក្រោមនេះគឺជាឃ្លីបវីដេអូ​របស់លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា​ដែលពន្យល់ថា ហេតុអ្វីអ្នកសារព័ត៌មាន​ត្រូវ​រៀនជំនាញវិជ្ជាជីវៈ?

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តឧត្ដរមានជ័យ៖ស្រូវពូជ ចំនួន៣២តោន ដែលជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានលោកហួត សុធី ស្នងការនគរបាល និងជាប្រធានគណៈកម្មាធិការស.អ.កខេត្ត ចែកជូនដល់គ្រួសារ អតីតយុទ្ធជន ចំនួន២០៨ គ្រួសារ នៅភូមិ ស្រះទឹកតេជោសែនជ័យ ឃុំ-ស្រុកចុងកាល់ ដោយក្នុង ០១គ្រួសារទទួលបានស្រូវពូជ ១០០គក្រ ដើម្បីយកទៅបង្ករបង្កើនផល។

ក្នុងឱកាសសំណេះសំណាល សួរសុខទុក្ខ នឹងការផ្ដល់អំណោយស្រូវពូជ ដល់គ្រួសារខាងលើនៅរសៀលថ្ងៃទី៣០ ខែមេសា នេះ លោក ហួត សុធី បានមានប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងលោកគន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ ស.អ.ក ចំពោះបងប្អូនអតីតយុទ្ធជនទាំងអស់ និងណែនាំដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីជំងឺកូវីដ-១៩ និងត្រូវថែទាំសុខភាពឱ្យបានល្អ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តសៀមរាប៖រថយន្តសាំយ៉ុងមួយគ្រឿងលួចដឹកឈើ ត្រូវបានកម្លាំងនគរបាលស្រុកជីក្រែងបានបង្ក្រាប។

ការបង្ក្រាបធ្វើនារសៀលថ្ងៃទី៣០ខែមេសានេះ នៅចំណុចភូមិល្វែងឬស្សី ឃុំល្វែងឬស្សីស្រុកជីក្រែង ខេត្តសៀមរាប។ រថយន្តដឹកឈើខាងលើនេះ ត្រូវបានគេរាយការណ៍ថា កំពុងចរាចរណ៍ លើផ្លូវជាតិលេខ ៦ ឆ្ពោះទៅខេត្តកំពង់ធំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សាខុន បានបញ្ជាក់ថាលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្នុងរយៈពេល៤ខែដើមឆ្នាំ២០២១ សម្រេចបាន ជាង ២,០៩ ពាន់លានដុល្លារអាមេរិក ក្នុងដំណាក់កាលដ៏លំបាកនៃការរីករាលដាលជម្ងឺកូវិដ ១៩ នៅកម្ពុជា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖លោកវេង សខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម និង តំណាងឲ្យលេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ នៅថ្ងៃនេះបានយកអង្ករចំនួន ៧៨ តោន ដែលទទួលបានពីកម្មវិធីស្បៀងបម្រុងអាស៊ានបូកបី ទៅប្រគល់ជូន សាលាក្រុងភ្នំពេញ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ដែលកំពុងប្រឈមនឹងការខ្វះស្បៀងដោយសារការរីករាលដាលជំងឺកូវិដ-១៩ ស្ថិតនៅក្នុងតំបន់បិទខ្ទប់ ជាពិសេសតំបន់ក្រហម នៅក្នុងរាជធានីភ្នំពេញ (ចំនួន ២ ៥៨៣ គ្រួសារ)។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ កន្លងទៅ កម្ពុជាជាភាគីម្ចាស់ផ្ទះ បានរៀបចំដឹកនាំកិច្ចប្រជុំប្តូរវេន ថ្នាក់រដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ាន ព្រមទាំងមានកិច្ចប្រជុំអមពីរទៀតគឺ កិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើអាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) និងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ាន បូកឥណ្ឌា ។ ដោយឡែក ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីកសិកម្ម និងព្រៃឈើ អាស៊ានបូកបី រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ស្បៀងជាអង្ករចំនួន ៣០០ តោន របស់កម្មវិធីស្បៀងបំរុងអាស៊ានបូកបី ជូនមកប្រជាពលរដ្ឋកម្ពុជា ដែលទទួលរងគ្រោះដោយទឹកជំនន់ ចំនួន ៧ ៤០០គ្រួសារ ដែលរស់នៅក្នុងខេត្តចំនួន៦ គឺខេត្តបន្ទាយមានជ័យចំនួន ១ ៥០០គ្រួសារ បាត់ដំបងចំនួន ១ ៥០០គ្រួសារ ពោធិ៍សាត់ចំនួន ១ ២០០គ្រួសារ កំពង់ធំចំនួន ១ ០០០គ្រួសារ ព្រៃវែងចំនួន ១ ០០០គ្រួសារ និងខេត្តត្បូងឃ្មុំចំនួន ១ ២០០គ្រួសារ ដោយជនរងគ្រោះមួយគ្រួសារទទួលបានអង្ករចំនួន ៣០គីឡូក្រាម។
ជំនួយនេះបានបញ្ជូនមកដល់ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលប្រជាពលកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវិដ-១៩យ៉ាងធ្ងន់ធ្ងូរ។ នាពេលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅកាន់លេខាធិការដ្ឋានស្បៀងបម្រុងសង្គ្រោះបន្ទាន់អាស៊ានបូក៣ (ASEAN Plus Three Emergency Rice Reserve-APTERR) ដើម្បីធ្វើការចែករំលែកស្បៀងចំនួន ៧៨ តោន ជូនដល់ប្រជាពលរដ្ឋកម្ពុជាដែលកំពុងជួបប្រទះការខ្វះខាតស្បៀង ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ក្នុងតំបន់ក្រហម (តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១)៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម នៅព្រឹកមិញនេះបានចុះពិនិត្យណែនាំឲ្យក្រុមការងារជួសជុលសម្អាត អគារមន្ទីរពេទ្យមេគង្គកំពង់ចាម និងរៀបចំបរិក្ខាពេទ្យឲ្យរួចរាល់ក្នុងសប្តាហ៍នេះ ដើម្បីដាក់ឲ្យប្រើប្រាស់នាសប្ដាហ៍ខាងមុខ។

លោកអ៊ុន​ ចាន់ដា​ បាន​ណែនាំ​ដល់​មន្ត្រីជំនាញពាក់ព័ន្ធ​​ ដែល​កំពុង​ធ្វើ​ការ​​​កែលម្អ ​មន្ទីរពេទ្យ​មេគង្គ​កំពង់ចាម​ ធ្វេីយ៉ាងណា​ត្រូវ​ពន្លឿន​ការងារ​នេះ​ ​ឲ្យ​បាន​ឆាប់​រួចរាល់​ត្រឹម​រយៈពេល​២ថ្ងៃ​ទៀត​​ ទាំង​មាន​គុណភាព​ និង​សោភណភាព​​ ​ក្នុងនោះ​ត្រូវរៀបចំ​បន្ទប់​សម្រាប់​បុគ្គលិក​ពេទ្យ​ និង​គ្រែ​សម្រាប់​​អ្នក​ជំងឺ​ ដោយមានការ​រៀបចំ​បំពាក់​​សម្ភារ​​បរិក្ខារ​ និង​បណ្តាញ​ទឹក​ ភ្លើង​ថ្មី ព្រមទាំង​​សំអាត​បរិស្ថាន​ក្នុង​អគារ​ និង​ទីធ្លានៅ​ខាង​ក្រៅ​​​ ឲ្យ​បាន​ស្អាត​​ល្អ​ ដេីម្បី​ប្រែ​ក្លាយ​អតីត​សណ្ឋាគារ​មេគង្គ​នេះ​ ឲ្យ​ក្លាយ​​ទៅ​ជា​មន្ទីរពេទ្យ​ ប្រកប​ដោយ​ជំនឿ​និង​ការជឿ​​ទុកចិត្ត​ សម្រាប់​ព្យាបាល​អ្នក​វិជ្ជមាន​កូវីដ​-១៩​ ជូនបងប្អូន​ប្រជាពលរដ្ឋ​ ក្នុង​ខេត្តកំពង់ចាម​ និង​ខេត្តត្បូងឃ្មុំ​ នៅ​ដើម​ខែ​ ឧសភា​ ឆ្នាំ​២០២១​នេះ​ ។

បេីយោងតាម​​​​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល​ កាលពី​ថ្ងៃទី​២៩​ ម្សិលមិញ​នេះ​ បាន​រក​ឃើញ​អ្នក​វិជ្ជមាន​វីរុសកូវីដ​-១៩​ ​ថ្មី​ ចំនួន៣៩នាក់​ ដែល​រស់នៅ​ក្នុង​ស្រុក​មួយ​ចំនួន​ នៃ​ខេត្តកំពង់ចាម​ ។ បច្ចុប្បន្ន​អ្នក​វិជ្ជមាន​កូវីដ​-១៩​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់ចាម​ មាន​ចំនួន​៥៨នាក់​ ក្នុងនោះ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ប្រយោល​ជា​ច្រើន​នាក់​ទៀត​ ដែល​កំពុង​ធ្វើ​ធ្វើចត្តាឡីស័ក​។

គួរ​រំលឹក​ផង​ដែរ​ថា​ បន្ទាប់​ពី​ព្រឹត្តិការណ៍​២០កុម្ភៈ​ បានរីក​រាលដាលដល់​​ខេត្តត្បូងឃ្មុំ​ និង​ខេត្តកំពង់ចាម​ សម្តេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បាន​ណែនាំ​ដល់​រដ្ឋបាល​ខេត្តកំពង់ចាម​ ឲ្យ​យក​ទីតាំង​ធ្វើ​ចត្តាឡីស័ក​នៃសណ្ឋាគារ​មេគង្គ​ ដែល​មានចំនួន​៧១បន្ទប់​ សម្រាប់​ត្រៀមធ្វើ​​ជា​មន្ទីរពេទ្យ​ព្យាបាល​ អ្នក​វិជ្ជមានវីរុស​​កូវីដ​-១៩​៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តឧត្ដរមានជ័យ៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ បានដឹកនាំកិច្ចប្រជុំ Online តាមរយ: Zoom Meeting បូកសរុបរបាយការណ៍ប្រចាំខែមេសា និងលើកទិសដៅអនុវត្តបន្ត ផ្សព្វផ្សាយណែនាំ អនុវត្តសេចក្ដីណែនាំលេខ ០១០សណន របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការអនុវត្តវិធានការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ និងការលួចលាក់ជនបរទេសចេញពីភូមិសាស្រ្តបិទខ្ទប់ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

ក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលក្រុង-ស្រុកទាំង៥ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ជំនួយការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតសរុប 84នាក់។

លោកស្នងការ ក៏បានណែនាំដល់លោក លោកស្រីស្នងការរងទាំងអស់ លោកនាយការិយាល័យ និងលោកអធិការក្រុង-ស្រុកទាំង៥ និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកនាយប៉ុស្តិ៍រដ្ឋបាលទាំង២៤ ត្រូវតែយកចិត្តទុកដាក់ ចំពោះភារកិច្ចដែលត្រូវប្រចាំការ ២៤ម៉/២៤ម៉ ដេីម្បីរង់ចាំបទបញ្ជាបន្ទាន់ ក្នុងការចេញប្រតិបត្តិការនៅពេលមានបញ្ហាផ្សេងៗ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមមតិរបស់លោក លោកស្រីស្នងការរង និងនិងលោកអធិការក្រុង-ស្រុក និងលោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ ផងដែ រ។

លោកស្នងការ បានអរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ដែលបានលះបង់ក្នុងការបំពេញភារកិច្ចមិនរាថយឡេីយ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ ជាពិសេសលោកស្នងការ បានណែនាំដល់កម្លាំងឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសអនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងវិធានការណែនាំផ្សេងៗទៀតរបស់ក្រសួងសុខាភិបាល៕SRP

Like 195
Comment 0
Share ចែកចាយ
Views 600
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផា ផា យ៉ា បានសរសេរអត្ថបទមួយក្រោមចំណងជើងថា«ថាមពលនៃជំនឿ»។

លោក សឿន តុលា បានសរសេរថា៖  មនុស្សនៅក្នុងលោកយើងនេះ មានកម្រិតជំនឿ ប្រភេទនៃជំនឿ មិនដូចគ្នាទេ ។  ជំនឿខ្លះធ្វើឲ្យពួកគេរីកចម្រើន រីឯជំនឿខ្លះទៀត ធ្វើឲ្យពួកគេសុញគំនិត បិទ ផ្លូវស្វែងយល់ ” ហេតុនិងផល” ព្រមទាំងផមិនចាប់យកឱកាសស្វែងយល់ ពីមនុស្សជុំវិញខ្លួន ។  ទោះបីយ៉ាងណាក៏ដោយ យើងទទួលស្គាល់ការពិត ទទួលស្គាល់អំពីជំនឿផ្សេងៗ ដែលកើតឡើង និងអ្នកដែលប្រកាន់ យកអនុវត្តនូវជំនឿនោះ ប៉ុន្តែ ឬសគល់នៃជំនឿដែលល្អបំផុតសម្រាប់ជួយខ្លួនឯងនិងជួយដល់អ្នកដទៃបាន គឺ ” ជំនឿលើខ្លួនឯង” ការជឿជាក់លើខ្លួនឯង គឺជាការទទួលខុសទៅលើខ្លួន ប្រសិនបើយើងមានការទទួលខុសត្រូវ លើខ្លួនឯងបាន យើងអាចមានភាពទទួលខុសត្រូវ លើទង្វើរបស់យើង ជាមួយអ្នកដទៃ។  ការជឿលើខ្លួនឯង បង្កឲ្យមាននូវលទ្ធភាពជាច្រើន ដើម្បីពង្រឹងសមត្ថភាព និងអោយខ្លួនឯងរឹងមាំ។ ប្រសិនបើអ្នកជឿលើខ្លួនឯង ភាពជោគជ័យនិងជឿលើអ្នក ប៉ុន្តែអកុសល មានមនុស្សជាច្រើន ខកខានមិន ចាប់យកគោលការណ៍នេះ ដើម្បី អនុវត្តសម្រាប់ខ្លួនឯងឡើយ ។ មានប្រវត្តិសាស្ត្រ អំពីមនុស្សដែលមានជំនឿក្នុងខ្លួន ដែលដើរផ្ទុយពី មនុស្សទទួលស្គាល់ ទម្លាប់ធម្មជាតិ: កាលពីដើមឡើយ មនុស្សជឿថា ” ពួកគេមិនអាចធ្វើដំណើរតាមជើងអាកាសបានទេ ពីព្រោះផ្ទៃមេឃទាំងមូល គឺជាកម្មសិទ្ធិ នៃសត្វស្លាប ដែលធម្មជាតិតាក់តែងឱ្យ ប៉ុន្តែ មនុស្សទាំងនោះ បានទាត់ចោលធម្មជាតិរបស់មនុស្ស ដែលមានខួរក្បាលខ្លាំងជើងសត្វដទៃរាប់លានដង ដឹងចេះ អភិវឌ្ឍមិនឈប់ឈរ ដែលអាចធ្វើអ្វីក៏បាន នៅពេលដែលពួកគេមានជំនឿ ។

លោក ORVILLE និង លោក WILBUR ជាបងប្អូនបង្កើត ជនជាតិអាមេរិកាំង បានប្រើជំនឿខ្លួនឯងរួមគ្នាថា ” ពួកគេអាចបង្កើតយន្តហោះ ធ្វើដំណើរតាមផ្លូវអាកាសបាន” មនុស្សស្ទើរតែទូទាំងប្រទេស និងពិភពលោកដែលបានឮពាក្យនេះ តែងតែប្រតិកម្មថា ” បងប្អូនពីរនាក់នោះ កំពុងតែឆ្កួត កំពុងធ្វើការ និងគំនិត មិនចូលគន្លងរបស់មនុស្សទូទៅ” ពួកគេទាំងពីរ ធ្វើហើយសាកល្បង ហើយបរាជ័យ មិនអាចហោះហើរបាន ជាច្រើនដង ប៉ុន្តែ ជំនឿរបស់ពួកគេ មិនឲ្យពួកគេបោះបង់ឡើយ ដូច្នេះ ធ្វើឲ្យពួកគេ ឃើញផ្លូវជាច្រើនដែលត្រូវធ្វើបន្ត រហូតបានជោគជ័យ។

ចំនួននៃការបរាជ័យប៉ុន្មានដងមិនសំខាន់ទេ ប៉ុន្តែសំខាន់បំផុត ពួកគេមានជំនឿជាក់ក្នុងខ្លួន ។
នៅថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ 1903 ត្រូវបានពិភពលោក ផ្ដល់រង្វាន់ និងការកត់ត្រាទុក ថា លោកទាំងពីរ គឺជាអ្នកបង្កើតយន្តហោះ សម្រាប់មនុស្សលោក ។

ជាការពិតណាស់ ប្រសិនបើអ្នកជឿលើខ្លួនឯង អ្នកនឹងទទួលបានអ្វីមួយ អ្នកនឹងបានសម្រេច ពីព្រោះជំនឿ ធ្វើឲ្យអ្នកមានគំនិតថ្មីៗជាច្រើន ផុសចេញមក បើកផ្លូវឲ្យអ្នក ដើរទៅរកជំងឺនោះ។  ជារឿងសាមញ្ញបំផុត ជឿថាអ្នកអាច អ្នកនឹងបើកចិត្ត នឹងបើកផ្លូវរៀន ” តើធ្វើយ៉ាងណា ? ដើម្បី..” ហើយអ្នក មិនយកគំនិតចាស់ៗ ឬដើរតាមគន្លងចាស់ឡើយ ។

សូមចងចាំថា : គន្លងចាស់ គំនិតចាស់ គឺថែរក្សាតែទម្លាប់ចាស់តែប៉ុណ្ណោះ ប៉ុន្តែទម្លាប់ ដែលមិនព្រមកែប្រែ គឺគឺមានន័យថា មាន មរណៈភាព ជាប់ខ្លួន ព្រមទាំងសម្លាប់ គំនិតច្នៃប្រឌិត និង សម្លាប់ភាពមោះមុត ក្នុងកិច្ចការ។

” មនុស្សអកុសល អាក់ខាន ស្វែងរករបៀប បង្កើតជំនឿក្នុងខ្លួន ហើយតែងតែភ័យខ្លាច លើខ្លួនឯង”
មាន 3ចំណុច ដែលយើងហាត់ពត់:

  1. រៀនស្វាគមន៍ និងទទួលស្គាល់នូវគំនិតថ្មីៗ
  2. សាក់ល្បងកែប្រែ ហើយបន្តកែប្រែ តាមរយៈ ការជួបមនុស្សថ្មីៗ ទីកន្លែងថ្មីៗ អានសៀវភៅថ្មីៗ ទាំងអស់នោះ ដើម្បីបង្កើន ការពិសោធន៍ ចំណេះ បន្ថែម
  3.  ប្រកាន់គោលការណ៍ ដើរទៅមុខ

អ្វីក៏ដោយដែលត្រូវធ្វើ សូមធ្វើឲ្យអស់ពីលទ្ធភាព កុំពន្យារពេល ប៉ុន្តែមិនប្រញាប់ប្រញាល់ទេ៕
និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន : ផា ផា យ៉ា

PAPAYA NEXT STEP CO,.LTD
* PAPAYA REAL ESTATE
( គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)
* PAPAYA HOMESTAY
( គម្រោងលើវិស័យទេសចរណ៍)
* PAPAYA GARDEN
( គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ភ្នំពេញ៖សម្ដេចចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ បានបង្ហោះសារតាមទំព័រ page facebook ថា៖ថ្ងៃនេះ ជាព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលយើងតែងតែប្រារព្ធធ្វើឡើងនៅថ្ងៃ៤ រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលពីប្រផ្នូលរបស់ស្រុកទេសទៅតាមការបរិភោគរបស់ «គោឧសភរាជ»និងជាការប្រកាសប្រាប់ប្រជាកសិករធ្វើស្រែចម្ការថារដូវវស្សាបានចូលមកដល់ហើយ។

ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លនេះ ជាព្រះរាជប្បវេណីដ៏សំខាន់ និងចាត់ទុកជាវប្បមង្គលមួយដ៏ប្រសើររបស់ប្រជាពលរដ្ឋកម្ពុជា ដែលមហាក្សត្រគ្រប់ព្រះអង្គតែងតែដឹកនាំប្រារព្ធរៀបចំឡើងពុំដែលខាន តាំងពីបុរាណកាលរៀងមក។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងព្រះរាជពិធីធំដ៏សំខាន់នេះ ប៉ុន្តែរយៈពេលពីរឆ្នាំមកហើយ ដែលយើងមិនបានរៀបចំព្រះរាជធិធីបុណ្យដ៏មានអត្ថន័យនិងសារៈសំខាន់នេះ ដោយសារជំងឺកូវដ-១៩។

កូវីដ-១៩បានបំផ្លាញទាំងសេដ្ឋកិច្ច សេចក្តីសុខរបស់សង្គមជាតិ និងបានធ្វើឱ្យយើងអាក់ខាននៅក្នុងការរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិ សាសនា ប្រពៃណីជាតិដ៏ផូផង់ជាច្រើនទៀត។ សូមបងប្អូនជនរួមជាតិទាំងអស់ចូលរួមទប់ស្កាត់ជំងឺដ៏កាចសាហាវនេះកុំឱ្យឆ្លងរាលដាលនៅក្នុងសង្គមជាតិយើងបន្តទៀត។

ការចូលរួមរបស់បងប្អូនកូនក្មួយ ជាកត្តាសំខាន់បំផុតដើម្បីឱ្យយើងឈានទៅគ្រប់គ្រងមេរោគនេះបាន ក្នុងពេលឆាប់ៗនេះ។ សូមការពារនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយផ្តើមចេញពីយើងម្នាក់ៗ គោរពឱ្យបានរាល់វិធានការរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលដែលបានដាក់ចេញ ដូចជាត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុតនូវវិធានការ «៣ការពារ ៣កុំ»និងវិធានការបិទខ្ទប់ ដោយមិនត្រូវធ្វើដំណើរចេញពីតំបន់ក្រហម តំបន់លឿងទុំ ដែលបានកំណត់ដោយអាជ្ញាធរឡើយ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺនេះជាចៃដន្យទៅមនុស្សជាទីស្រឡាញ់របស់យើងដោយមិនដឹងខ្លួន។

សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ ពិសេសសូមឱ្យការបង្កបង្កើនផលរបស់កសិករយើងនៅឆ្នាំនេះ ទទួលបានទិន្នផលខ្ពស់គ្រប់មុខដំណាំ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២១

ខេត្តសៀមរាប៖លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប នៅរសៀលថ្ងៃទី២៩ ខែមេសា ម្សិលមិញ បានអញ្ជើញជួបសំណេះសំណាល និងបាននាំយកអំណោយរបស់ សប្បុរសជនម៉ាឡេស៊ី ដែលជាកញ្ចប់អាហារសម្រាប់ស្រាយបួសដល់សានិកឥស្លាមក្នុងខែរ៉ម៉ាឌន យកមកចែកជូនដល់សាសនិកឥស្លាមចំនួន២៣គ្រួសារ រស់នៅក្នុងភូមិគោកគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ដោយក្នុងមួយគ្រួសារទទួលបានអង្ក១០គីឡូ ប្រេងឆា១ដប មី៥កញ្ចប់ ត្រីខ៥កំប៉ុង ទឹកក្រូច១ដប ស្ករស ១គីឡូក្រាម និងផ្លែល្មើ១កញ្ចប់ ផងដែរ។

លោក អែល សៀត បានមានប្រសាសន៍ ថាគណៈអ៊ីម៉ាំសាសនាឥស្លាមក្នុងខេត្តទាំងអស់ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខក្នុងការរស់នៅរបស់បងប្អូន នៅតាមសហគមន៍ខ្មែរឥស្លាមជានិច្ច ហើយ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់ ព្រឹត្តិការណ៍២០កុម្ភៈនេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។

លោកក៏បានមានប្រសាសន៍លើកពីការបូជាសព ចំពោះអ្នកស្លាប់ដោយសារកូវីដ១៩ នៅកម្ពុជា គឺតម្រូវឲ្យបូជាសពទាំងអស់តែដោយឡែកខាងសហគមន៍ឥស្លាម សម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យបញ្ចុះតាមក្រិតក្រមសាសនា ដោយអនុវត្តន៍តាមវិធានការនានារបស់ ក្រសួងសុខាភិបាល។ ចំពោះទីតាំងដែលត្រូវបញ្ចុះសពសាសនិកឥស្លាមដែលបានស្លាប់ដោយសារជម្ងឺកូវីដ គឺស្ថិតនៅក្នុងភូមិគោកក្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

លោកបានសំណូមពរឲ្យប្រជាពលរដ្ឋ ក៏ដូចជាសាសនិកឥស្លាមទាំងអស់ សូមមានការអត់ធ្មត់ និងគោរពតាមវិធានការ ៣ការពារ និង៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេច ស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្តមួយចំនួន ក្នុងខេត្តសៀមរាបនិង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់ នៃការឆ្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page409 Page410 Page411 … Page646 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
«មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ» «មជ្ឈមណ្ឌលបេះដូងនៃខេត្តសៀមរាបនេះ កាន់តែនៅគៀកជិតប្រជាជនយើង និងផ្តល់ជាគុណតម្លៃ ជាជីវិត និងការជួយសង្រ្គោះយ៉ាងពិតប្រាកដ» ចុះផ្សាយថ្ងៃទី ២៦ កុម្ភៈ ២០២៦
នាយករដ្ឋមន្រ្តីខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព» នាយករដ្ឋមន្រ្តីខ្មែរ ប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP ថា «កម្ពុជាមិនមែនកំពុងបង្កើនជម្លោះទេ ចង់បន្ធូរបន្ថយជម្លោះជាមួយថៃ និងចង់បានការរួមរស់ជាមួយគ្នាដោយសន្តិភាព» ចុះផ្សាយថ្ងៃទី ២៦ កុម្ភៈ ២០២៦
រឿងលក់ថ្មាំពេទ្យ៖ ‎OD អង្គជុំនៅតែអះអាងថា លោក ជឿន សារ៉ាក់ ជាអ្នកឈរឈ្មោះបើកឱសថស្ថាន ក្ដីរុន ឯក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ថាម្ចាស់មានឈ្មោះ ឆយ លីដា បានទទួលស្គាល់កំហុស និងព្រមធ្វើកិច្ចសន្យា រឿងលក់ថ្មាំពេទ្យ៖ ‎OD អង្គជុំនៅតែអះអាងថា លោក ជឿន សារ៉ាក់ ជាអ្នកឈរឈ្មោះបើកឱសថស្ថាន ក្ដីរុន ឯក្រុមការងារមន្ទីរសុខាភិបាលខេត្តសៀមរាប ថាម្ចាស់មានឈ្មោះ ឆយ លីដា បានទទួលស្គាល់កំហុស និងព្រមធ្វើកិច្ចសន្យា ចុះផ្សាយថ្ងៃទី ២៦ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ ចុះផ្សាយថ្ងៃទី ១៦ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×