Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
អភិបាលខេត្តកំពង់ចាម ស្នើឱ្យអ្នកប្រើប្រាស់អុីនធឺណិត ពិនិត្យមើលតំណរភ្ជាប់គេហទំព័រឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងពិការឆបោក
ក្រសួងរ៉ែ និងថាមពល ច្រានចោលលិខិតផ្តល់កូតានាំចេញផលិតផលរ៉ែថ្ម (ថ្មសំណង់) ជាក្លែងក្លាយ ដោយក្រុមទុច្ចរិតលួចធ្វើបោកអ្នករកស៊ី
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចតែងតាំង លោក ហ៊ីង ថូរ៉ាក់ស៊ី «ជារដ្ឋលេខាធិការប្រចាំការ នៃ ទីស្តីការគណៈរដ្ឋមន្ត្រី»។ នេះបើតាមសេចក្ដីសម្រេចតែងតាំងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 600
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ខេត្តកំពត៖ព្រៃលិចទឹកមួយស្ថិតនៅចំណុចកំពង់ត្នោតត្រូវបានរងកាកាប់បំផ្លាញយ៉ាងរង្គាល ដើម្បីពង្រីកយកដី ធ្វើកម្មសិទ្ធិយកទៅលក់ទៅឱ្យអ្នកផ្សេង។

ប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានអោយបានដឹងថា ព្រៃលិចទឹកនៅតំបន់កំពង់ត្នោត ត្រូវបានអ្នកមានអំណាចកាប់បំផ្លាញអស់រាប់សិបហិកតា។ ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅលោកចាន់ រិទ្ធប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញនិងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺបញ្ហាកាប់ឆ្កាព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកទទួល។

ចំណែកលោកសរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាថា ចាំមើលលោកសួរ ទៅខាងសហគមន៍សិន។ ដោយឡែកអភិបាលស្រុកទឹកឈូ លោកអ៊ឹម ចន្ទ សោធន បានថ្លែនប្រាប់អ្នកយកព័ត៌មានថា ដីនោះបើតាមការស្ដាប់មើលទៅ ប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបបឃិតគ្នា រំលោភយកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញហាក់បីមិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋបានសូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលករណីនេះផង បើនៅតែរក្សាភាពស្ងៀមស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជនខិលខូចជាក់ជាពុំខានឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2.3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ការតែងតាំងនេះធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 700
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន បដិសេធចោល ទៅនឹងការផ្សាយព័ត៌មាន តាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា ” អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ”។

នេះបើយោងតាមសេចក្ដីប្រកាសបរិសេធ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានចំនួនពីរទំព័រ ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃសៅរ៍នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

សមត្ថកិច្ចបានប្រាប់ថាស្ត្រីជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារ មាត់ព្រែក មុខផ្ទះសំណាក់ គ្វីន ហ៊ូម ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ឈ្មោះ TONELLI GIULIA ភេទស្រី អាយុ27ឆ្នាំ ជនជាតិ អ៊ីតាលី ស្នាក់នៅសង្កាត់ កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ(មកលេងខេត្តកំពត នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយដល់ម៉ោង៣និង៣០នាទីយប់ ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក) នឹងខ្សែនីឡុង បង្គោល ទង់ជាតិ(ដាក់តាមបណ្ដោមាត់ ព្រែក ) តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យសាកសពរបស់ កម្លាំងការិយាល័យបច្ចេកទេស និងវិជ្ជសាស្រ្តកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសនោះទេ៕

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅវាលស្រែ។ ការប្រទះឃើញ នៅព្រឹកថ្ងៃទី​២៦ ខែ​សីហា​ ឆ្នាំ​២០២៣ នៅចំណុចវាលស្រែតំបន់គោកចាស់ ស្ថិតនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យុត យេន ភេទប្រុស​ អាយុ២៧ឆ្នាំ ​ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក។

តាម​ការស្ដាប់បំភ្លឺឈ្មោះ រួន សេម ភេទប្រុស អាយុ ៣៨ឆ្នាំ​ ជាប្រជាពលរដ្ឋ រស់នៅភូមិជាមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧និង៣០នាទី ខ្លួនបានដើរត្រឡប់មកពីមើលបង្កៃដាក់ត្រីនៅវាលស្រៃតំបន់ខាងលិចភូមិប្រាសាទ ដើរដល់ត្រង់ចំណុចផ្លូវឡើងគោក (គោកចាស់) ក៏បានឃើញមនុស្សស្លាប់ស្ថានភាពផ្កាប់មុខហើយឃើញស្ពាយអាគុយនិងដុំឆក់ត្រី (ឧបករណ៍កែឆ្នៃ) មានពិលពាក់និងក្បាលរួមជាមួយការ៉ុងដាក់ត្រីនៅក្បែរខ្លួន ប៉ុន្តែពុំបានដឹងថា អ្នកដែលស្លាប់នោះឈ្មោះអ្វីនោះទេ បន្ទាប់មកក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចអំពីហេតុការណ៍ដែលបានឃើញ។

បើតាមសមត្ថកិច្ចករណីនេះឧបករណ៍ឆក់ត្រី ឆក់ដោយខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

នាយករដ្ឋមន្ត្រីថ្មី កម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញ រូបភាព ប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន៤។

តាមរយៈទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានបង្ហាញថា៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក,​ សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ​ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។

លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា៖ ប្រព័ន្ធធារាសាស្រ្តនេះ​ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា​ ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន​ ៦២កន្លែង​ (សំណង់ក្បាលហុងយកទឹក​ ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយ​ សម្រាប់យានយន្ត​ ១២កន្លែង​ និងស្ពានឆ្លងប្រឡាយ សម្រាប់ថ្មេីរជេីង​ ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេ​ស្ទាក់ស្ទឹង​ ០១កន្លែង។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

«លោក កែ សួនសុភាព ដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តបន្ទាយមានជ័យ»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្លាស់ប្ដូរមុខតំណែង លោក គឹង វណ្ណៈ ពីអភិបាលរងខេត្តបន្ទាយមានជ័យ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ និងតែងតាំង លោក កែ សួនសុភាព ជំនួសវិញ។ នេះបើតាមអនុក្រឹតចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី បណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕ដោយនាគខៀវ «លោក គឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យ​ ដែលត្រូវបានផ្ទេភារកិច្ចឲ្យមកបម្រើការងារនៅក្រសួងមកមហាផ្ទៃ»

Like 195
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

ភ្នំពេញ៖នៅទីបំផុត​កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនមនុស្សទាំង១១នាក់ ករណីរំដោះអ្នកទោស ពាក់ព័ន្ធគ្រឿងញៀន នៅខេត្តសៀមរាប ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ការបញ្ជូននៅថ្ងៃសុក្រនេះ បន្ទាប់ពីការស្រាវជ្រាវ និងបង្ក្រាប ចាប់ខ្លួនជាបន្តបន្ទាប់កន្លងមកថ្មីៗនេះ។

សមត្ថកិច្ចបានឲ្យដឹងថា មេក្លោងឧក្រិដ្ឋជនជនជាតិចិនតៃវ៉ាន់ ដែលចាប់ខ្លួនបានត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះ ត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង៥០ឆ្នាំ ពីបទ«ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។

សមត្ថកិច្ចបន្តថា ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់លាស់នេះ បានរៀបចំផែនការ ត្រៀមធ្វើសកម្មភាពរយៈពេល ២ខែមកហើយ ពោលរៀបចំផែនការតាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែ។

សូមរំលឹកថា នៅថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣ មានឧក្រិដ្ឋជន៤នាក់ ជាអ្នកចូលធ្វើសកម្មភាពរំដោះ ដោយផ្ទាល់នៅគ្លីនិកធ្មេញ ក្នុងក្រុងសៀមរាប ពេលអនុរក្សពន្ធនាគារបញ្ជូនទៅព្យាបាលជំងឺធ្មេញ ដែលកន្លងទៅធ្លាប់ព្យាបាលនៅក្នុងពន្ធនាគារប៉ុន្ដែមិនធូរស្រាល។ ក្រៅពីឧក្រិដ្ឋជន៤នាក់ ដែលធ្វើសកម្មភាពផ្ទាល់ហើយនោះ ពួកគេនៅមានក្រុមជំនួយ២នាក់ទៀត ដើម្បីត្រៀមជួយអន្ដរាគមន៍ ក្នុងករណីមានការប៉ះទង្កិចគ្នាជាមួយកម្លាំងសមត្ថកិច្ច។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិនខាងលើ ទៅគ្លីនិចធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធដែលតកាណុង បានភ្ជង់ទៅកាន់មន្ដ្រីពន្ធនាគារ ហើយជនសង្ស័យបានចូលទៅរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ផ្លាកលេខភ្នំពេញ2AA-4315  គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

ភ្នំពេញ៖លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចេញសម្រេចស្តីពី “ការបង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី”។

នេះបើតាមសេចក្ដីសម្រេចរបស់នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត ចុះថ្ងៃទី ២៤ ខែសីហាឆ្នាំ ២០២៣៕នាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

គណៈរដ្ឋមន្ត្រី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៤ សីហា ២០២៣

ខេត្តសៀមរាប៖ផ្ទះជួលមួយកន្កែងបានរងការឆាបឆេះខណ:ម្ចាស់មិនបាននៅ។

ហេតុការណ៍បានកើតឡើងម៉ោង២និង២០នាទី ថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០២៣​ ស្ថិតនៅចំណុចផ្ទះបន្ទប់ជួល លេខ​១ ជាន់ទី០១​ នៅទល់មុខផ្សារដេីមក្រឡាញ់​ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចដែលចុះទៅក្នុងហេតុការណ៍បានប្រាប់ថា ម្ចាស់មាន ឈ្មោះ​ លី​ ហុង ភេទប្រុសអាយុ​៤១​ ឆ្នាំ​ មុខរបរៈ​បុគ្គលិកក្រុមហ៊ុន​ រស់នៅក្នុងបន្ទប់ជួល​ខាងលើមាប ទំហំ​ 4×6 ម៉ែត្រ។

សមត្ថកិច្ចបានបន្តថាករណីនេះបណ្ដាលឲ្យ
ខូចខាតរួមមាន៖ ឆេះអសនៈកុងម៉ា ចំនួន​១​,ពូកដេក​ ចំនួន១​។ សម្ភារៈប្រេីប្រាស់លក់ដូរនៅក្នុងបន្ទប់មួយចំនួន រួមទាំងលុយខ្មែរចំនួន​ ៥០០០០​០​ រៀល​ និងឯកសារប្លង់ដីមួយចំនួនទៀត។

បើតាមសមត្ថកិច្ច ក្នុងហេតុការណ៍នេះ បានប្រេីប្រាស់បំពង់ពន្លត់អគ្គីភ័យ របស់របស់ផ្ទះនិងអ្នកជិតខាង​ អស់ចំនួន​ ៦​ គ្រឿង​ (តូច០៣​ គ្រឿង​ និងធំ​៣​ គ្រឿង) ហើយ រលត់ទៅវិញនៅវេលាម៉ោង​ ១៥និង១៥​នាទី​ដោយមានការចូលរួមពីប្រជាពលរដ្ឋ​ និងអ្នកជិតខាង។ មូលហេតុ ដោយសារតែមានការធ្វេសប្រហែស​ អុជធូបទុកចោល​ ហេីយម្ចាស់បន្ទប់មានការចេញទៅក្រៅបាត់៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page136 Page137 Page138 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ អ្នកសារព័ត៌មាន សូមស្នើមេត្តាដោះលែងលោក ស៊ាង ប៊ុនសុង និងលោក ព្រំ សុផៃ ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត នាយករដ្ឋមន្ត្រី ដូរប្រធានមន្ទីរធនធានទឹក ខេត្តបាត់ដំបង នឹងតែងតាំងប្រធានថ្មីចំនួន៤រូប នៃរាជធានីខេត្ត ចុះផ្សាយថ្ងៃទី ១៣ កុម្ភៈ ២០២៦
ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ចុះផ្សាយថ្ងៃទី ១២ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×