Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​”
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា គ្មានគោលការណ៍ឲ្យមន្ត្រីចុះតាមផ្ទះនោះទេ បើមានគឺមានលិខិតអញ្ជើញម្ចាស់អាជីវកម្ម និងលិខិតបញ្ជាបេសកកម្មរបស់អង្គភាព បើមន្ត្រីណាមិនបង្ហាញលិខិតទាំងអស់នេះទេសូមម្ជាស់អាជីវកម្មកុំសហការហើយត្រូវរាយការណ៍មកលោកជាបន្ទាន់៕SRP

ដើម្បីទទួលបានព័ត៌មានថ្មីៗសូមចុចលីងខាងក្រោម https://www.facebook.com/share/17Sf7YHf5p/
https://t.me/srpeoplenews
https://t.me/srpostnews
www.srpostnews.com

SRP #ខេត្តសៀមរាប #សៀមរាបប៉ុស្ដិ៍

Like 196
Comment 0
Share ចែកចាយ
Views 700
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ខេត្តសៀមរាប៖ករណីការកាយភ្នំនៅក្នុងភូមិសាស្ត្រឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺមានអាជ្ញាប័ណ្ណពីក្រសួងរ៉ែនិងថាមពល។

អាជ្ញាប័ណ្ណនេះចេញដោយអតីតរដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តមស៊ុយ សែម នៅខែមេសា ឆ្នាំ 2023។ បើតាមប្រកាសរបស់ក្រសួងរ៉ែនិងថាមពល គឺបានផ្ដល់អាជ្ញាប័ណ្ណស្វែងរុករក (រ៉ែលោហៈ)។

សម្រេច
ប្រការ ១៖ ផ្ដល់អាជ្ញាបណ្ណស្វែងរុករកឱ្យក្រុមហ៊ុន វ៉ាន់
អេកូថេក (ខេមបូឌា) ឯ.ក (BAN ECOTECH (CAMBODIA) OO. LTD អាសយដ្ឋានផ្ទះពេល២២ ផ្លូវ៣៦០០ ភូមិ៩ សង្កាត់បឹងកក់ទី២ ខណ្ឌទូលគោក រាជធានីភ្នំពេញ ដើម្បី ធ្វើប្រតិបត្តិការស្វែងរុករករ៉ែលោហៈ ស្ថិតនៅតំបន់ដាំក្រវ៉ាញ ភូមិខ្វាវ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ដែលកំណត់ដោយនិយាមកាតាមដំណាក់កាលសុពលភាព ដូចបានកំណត់ក្នុងផ្នែកនីមួយៗ នៃអាជ្ញាបណ្ណនេះ។

សូមជម្រាបថាក្រោមរូបភាពអាជ្ញាបណ្ណ (រុករករ៉ែលោហៈ) ភ្នំខ្ទុម នៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប បានរងការកាយទន្ទ្រានយ៉ាងធ្ងន់ធ្ងរបំផុត៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ មករា ២០២៦

ខេត្តសៀមរាប៖កត្តាសន្ដិភាពក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា បានផ្ដល់ឱកាសឱ្យមានការអភិវឌ្ឍលើគ្រប់វិស័យ ផ្ដល់ឱកាសឱ្យយុវជនបានកសាងសមត្ថភាពពេញ និងប្រជាពលរដ្ឋប្រកបរបរជីវភាពប្រចាំថ្ងៃ ក្នុងន័យនេះសូមឱ្យយុវជនយើងទាំងអស់ ត្រូវបន្ដការខិតខំសិក្សារៀនសូត្រ ពង្រឹង និងកសាងសមត្ថភាពឱ្យបានខ្លាំងពូកែ ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៏ប្រទេសជាតិឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យ។

ក្នុងកម្មវិធីយុវវ័យជិះកង់ដើម្បីសុវត្ថិភាពចំណាកស្រុក ក្រោមប្រធានបទ “មានជំនាញមានការងារធ្វើ យល់ដឹងសុវត្ថិភាពចំណាកស្រុក មានចំំណូលជីវភាពកាន់តែប្រសើរ” ដែលរៀបចំសហការដោយរដ្ឋបាលស្រុកអង្គរធំ សហការជាមួយអង្គការវីតាស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា នារសៀលថ្ងៃទី១៩ ខែមករានេះ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាឱកាសផ្សព្វផ្សាយអំពីជំនាញ និងឱកាសការងារ ការចែករំលែកអំពីការចំណាកស្រុកដោយស្របច្បាប់ ដែលអាចទទួលបានឱកាសការងារល្អ ទទួលបានការអប់រំដ៏ប្រសើរ មានឱកាសបានរៀនជំនាញ និងទទួលបានបទពិសោធន៍ថ្មីៗ។

លោក លី សារី បានបន្តទៀតថា តាមរយៈការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា បានធ្វើឱ្យមានការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងការបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងធ្វើឱ្យប៉ះពាល់ដល់ការសិក្សារបស់កុមារតាមព្រំដែន។ ដោយមានការយកចិត្ដទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ និងរដ្ឋបាលខេត្តសៀមរាប បានទទួលជនភៀសសឹកមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្ត និងបានជួយទំនុកបម្រុងជាសម្ភារ គ្រឿងឧបភោគបរិភោគ ដោយទទួលបានពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេស ផ្ដល់ជូនដល់ពួកគាត់។ ជាពិសេសកុមារតូចៗ ត្រូវបានរៀបចំឱ្យមានការបង្រៀននៅតាមមណ្ឌលភៀសសឹក ដែលនេះបានបង្ហាញពីការគិតគូរខ្ពស់លើការអប់រំ។

លោកស្រី រាត់ មេណី ប្រធានគម្រោងទំនាក់ទំនងយុវវ័យ បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងក្នុងចំណោមឪពុកម្ដាយ យុវជន អំពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព និងការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្ដោតសំខាន់លើការអប់រំ ការអភិវឌ្ឍជំនាញ ផ្ដល់សិទ្ធិអំណាចឱ្យយុវវ័យបង្កើត និងបង្ហាញមាតិកាក្នុងការលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានថ្លែងអំណរគុណដល់អង្គការដៃគូរ ដែលបានយកចិត្ដទុកដាក់លើការសិក្សារបស់សិស្សានុសិស្ស ដែលក្នុងឱកាសចុះចែករំលែកចំណេះដឹងល្អៗ អំពីជំនាញវិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យសិស្សានុសិស្សមានមូលដ្ឋានគ្រឹះក្នុងការចាប់យកជំនាញទៅតាមចំណង់ចំណូលចិត្ដរបស់ពួកគាត់៕SRP

Like 196
Comment 0
Share ចែកចាយ
Views 1.4K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៦

ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ

​យោងតាមច្បាប់ និងបទបញ្ញត្តិនានានៅកម្ពុជា ការបើកល្បែងស៊ីសងអនឡាញមានទិដ្ឋភាពច្បាប់ដូចខាងក្រោម៖

​១. សារាចរណែនាំលេខ ០៧ ស្តីពីការបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណល្បែងភ្នាល់អនឡាញ
​កាលពីឆ្នាំ ២០១៩ រាជរដ្ឋាភិបាលកម្ពុជាបានចេញសារាចរណែនាំសម្រេច បញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ ដល់អាជីវកម្មល្បែងភ្នាល់តាមម៉ាស៊ីនអេឡិចត្រូនិចតាមរយៈអ៊ីនធឺណិត (Online) ទាំងក្នុង និងក្រៅប្រទេស។ ចាប់ពីដើមឆ្នាំ ២០២០ មក រាល់ការលេង ឬការបើកឱ្យមានការភ្នាល់អនឡាញគ្រប់ប្រភេទត្រូវបានចាត់ទុកថាខុសច្បាប់។

​២. ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង
​យោងតាមច្បាប់នេះ អ្នកដែលពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់ អាចប្រឈមមុខនឹងទោសទណ្ឌដូចជា៖
​អ្នកបើកកន្លែងលេង (ម្ចាស់បនល្បែង/វេបសាយ)៖ អាចប្រឈមនឹងការជាប់ពន្ធនាគារ និងពិន័យជាប្រាក់យ៉ាងធ្ងន់ធ្ងរ។
​អ្នកលេង៖ ក៏អាចប្រឈមនឹងការឃាត់ខ្លួន ការអប់រំ ឬពិន័យទៅតាមទំហំនៃបទល្មើស។

​៣. ហានិភ័យផ្សេងៗនៃការលេងល្បែងអនឡាញ​ក្រៅពីខុសច្បាប់ ការលេងល្បែងអនឡាញដែលមិនមានប្រភពច្បាស់លាស់ (ដូចជាករណីហ្គេមដែលអ្នកបានលើកឡើង) មានហានិភ័យខ្ពស់ដូចជា៖
​ការឆបោក៖ វេបសាយទាំងនោះអាចបិទចោលនៅពេលអ្នកឈ្នះប្រាក់ច្រើន ឬមិនដកប្រាក់ឱ្យអ្នកលេង។

​អសន្តិសុខទិន្នន័យ៖ ព័ត៌មានផ្ទាល់ខ្លួន និងគណនីធនាគាររបស់អ្នកអាចត្រូវបានគេលួចយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ។
​វិនាសកម្មគ្រួសារ៖ បង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ បំណុល និងប៉ះពាល់ដល់សន្តិសុខក្នុងសង្គម។ ​សង្ខេប៖ រាល់អាជីវកម្មល្បែងស៊ីសងតាមអនឡាញដែលមិនមានការអនុញ្ញាតជាផ្លូវការពីរដ្ឋាភិបាល គឺ ខុសច្បាប់។ បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងរឹតបន្តឹង និងបង្ក្រាបយ៉ាងខ្លាំងក្លាលើករណីទាំងនេះ៕SRP

Like 199
Comment 0
Share ចែកចាយ
Views 3K
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ មករា ២០២៦

ករណី​មិន​ប្រក្រតី​នៅ​ខេត្ត​តាកែវ​បាន​ផ្ទុះ​ឡើង​ជា​ថ្មី បន្ទាប់​ពី​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ បាន​សម្រេច​ចាត់តាំង​មន្ត្រី​ចុះ​ធ្វើ​អធិការកិច្ច​ជាបន្ទាន់​លើ​លោក កេត ម៉ៅ អភិបាលស្រុក​ត្រាំកក់ និង​លោក សាយ វណ្ណៈ អភិបាលរង​ស្រុក ព្រមទាំង​បក្ខពួក ជុំវិញ​បណ្តឹង​រំលោភ​អំណាច និង​ទន្ទ្រាន​យក​ទ្រព្យសម្បត្តិ​រដ្ឋ​។​

​យោង​តាម​ឯកសារ​ដែល​បាន​ចារ​ឯកភាព​ដោយ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ កាលពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០២៥ ក្រុមការងារ​អធិការកិច្ច​នឹង​ផ្តោត​លើ​ចំណុច​ចោទប្រកាន់​សំខាន់ៗ​ចំនួន ៤ ករណី​៖
១. ការរំលោភបំពាន​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ទឹក​
​លោក កេត ម៉ៅ និង​បក្ខពួក ត្រូវបាន​ចោទ​ថា​បាន​គប់គិត​ជាមួយ​បុគ្គល​ឯកជន​ឈ្មោះ ង​ន ហ៊ាល ដើម្បី​លុប​អូរ​ធម្មជាតិ (​ផ្លូវទឹក​សាធារណៈ​) ដែល​មាន​ប្រវែង​ដល់​ទៅ ៥០០​ម៉ែត្រ នៅ​ឃុំ​អូរ​សារាយ ស្រុក​ត្រាំកក់​។​
២. ការ​ក្លែងបន្លំ​ឯកសារ​ទន្ទ្រាន​យក​ដី​បឹង​
​មាន​ការចោទប្រកាន់​ថា អាជ្ញាធរ​ស្រុក​បាន​បណ្តោយ​ឱ្យ​មាន​ការ​ក្លែង​ស្នាម​មេដៃ និង​បង្ខំ​មេ​ភូមិ​ឱ្យ​ចុះហត្ថលេខា ដើម្បី​ឈូសឆាយ​កាន់កាប់​ដី “​បឹង​ខ្ពប​ត្របែក​” ដោយ​ខុសច្បាប់​។​
៣. សំណុំរឿង​ចាស់​នៅ​ស្រុក​សំរោង​
​បណ្តឹង​បាន​លាតត្រដាង​ថា កាល​នៅ​កាន់តំណែង​ជា​អភិបាល​ស្រុក​សំរោង លោក កេត ម៉ៅ បាន​ទន្ទ្រាន​យក​ដី​បឹង​ត្នោត​ទេរ​ជាច្រើន​កន្លែង និង​បណ្តោយ​ឱ្យ​មាន​ការសង់រ​បង​រំលោភ​ចំណី​បឹង​ស្លាគូ ប្រវែង​ជាង ៣,០០០​ម៉ែត្រ ដោយ​គ្មាន​ការត្រួតពិនិត្យ​។​
៤. អាស្រូវ “​មន្ត្រី​ខ្មោច​” និង​ការកែ​បន្លំ​បញ្ជី​វត្តមាន​
​ករណី​ដែល​មហាជន​ចាប់អារម្មណ៍​បំផុត​នោះ​គឺ ការចោទប្រកាន់​លើ​ការបើក​ប្រាក់បៀវត្ស​ខុស​ប្រក្រតី​៖
​នៅ​ស្រុក​សំរោង​៖ បន្ត​បើក​ប្រាក់ខែ​ឱ្យ​មន្ត្រី​បាត់បង់​សមត្ថភាព​ការងារ​យូរ​ឆ្នាំ​។​
​នៅ​ស្រុក​ត្រាំកក់​៖ ក្លែង​ហត្ថលេខា​បើក​ប្រាក់ខែ​ឱ្យ​មន្ត្រី​ឈ្មោះ អ៊ុត សំ​និត ដែល​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​ជិត​កន្លះ​ឆ្នាំ​ទៅ​ហើយ​។​

“​បច្ចុប្បន្ន អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កំពុង​ស្រាវជ្រាវ​យ៉ាង​ច្បាស់លាស់ ដើម្បី​ប្រមូល​ភស្តុតាង​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុង​ការចាត់វិធានកា​រ​តាម​ច្បាប់​ជា​ធរមាន​”​។​

​សាធារណជន​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ចំណាត់ការ​នេះ ខណៈ​ដែល​ខេត្ត​តាកែវ កំពុង​ក្លាយជា​ចំណុចក្តៅ​នៃ​បញ្ហាដីធ្លី និង​អភិបាលកិច្ច៕​SRP

Like 199
Comment 0
Share ចែកចាយ
Views 4.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៦

កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស

យោងតាមការបង្ហោះផ្សាយនៅបណ្តាញសង្គមរបស់អង្គភាពអាជ្ញាធរមីន នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសម្ភារៈដែលជាជំនួយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់កិច្ចប្រតិបត្តិការការងារមនុស្សធម៌ក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។ សម្ភារៈទាំងនោះ រួមមានឧបករណ៍រាវរកលោហៈ ឧបករណ៍និងសម្ភារចាំបាច់ និងរថយន្ត។

នាឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានចាត់ទុកជំនួយរបស់ចិន មិនមែនគ្រាន់តែជាឧបករណ៍សម្រាប់ប្រតិបត្តិការប៉ុណ្ណោះទេ តែជាឧបករណ៍សម្រាប់ការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស។ ឧបករណ៍ទាំងនេះ នឹងធានានូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់អ្នកបោសសម្អាតមីន ខណៈដែលពួកគេបន្តភារកិច្ចដ៏ថ្លៃថ្លា ក្នុងការរំដោះផ្ទៃដីកម្ពុជា ឱ្យរួចផុតពីកេរ្តិ៍ដំណែលនៃសង្គ្រាម។

តាងនាមឱ្យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះប្រទេសចិន ដែលបាននិងកំពុងបន្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា ទាំងឧបករណ៍សម្ភារៈ ថវិកា ជំនាញបច្ចេកទេស ការអភិវឌ្ឍសមត្ថភាព ការអប់រំកាត់បន្ថយគ្រោះថ្នាក់ និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ តាមរយៈការគាំទ្រនេះ ជីវិតមនុស្សរាប់មិនអស់ត្រូវបានការពារ សហគមន៍ត្រូវបានស្តារឡើងវិញ ហើយអ្នករស់រានមានជីវិត ត្រូវបានផ្តល់នូវអំណាចដើម្បីកសាងអនាគតឡើងវិញប្រកបដោយសេចក្តីថ្លៃថ្នូរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ការរួមចំណែកដ៏សំខាន់នៃ គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងក្នុងសកម្មភាពមីន ដែលគាំទ្រដោយមូលនិធិពិសេសសម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិន ដែលគំនិតផ្តួចផ្តើមនេះ បានបង្ហាញពីចក្ខុវិស័យរបស់ចិនក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដោយផ្អែកលើការទទួលខុសត្រូវរួម ការជួយគ្នាទៅវិញទៅមក និងការរក្សាសន្តិសុខរួមគ្នា៕SRP

Like 312
Comment 0
Share ចែកចាយ
Views 85.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៦

អភិបាលខេត្តបាត់ដំបង ឯកឧត្តម សុខ លូ ជំរុញឱ្យអាជ្ញាធរត្រូវបន្តអនុវត្តន៍យុទ្ធនាការផ្ទះមួយខ្នងដើមឈើមួយដើមដោយបង្កើនការដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងទីសាធារណៈនានា។

ឯកឧត្តមថ្លែងជំរុញយ៉ាងដូច្នេះ នៅព្រឹកថ្ងៃទី 8 ខែមករាឆ្នាំ 2021 នេះ ឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកសំឡូត។

នៅបរិវេណសាលាស្រុកសំឡូត ឯកឧត្តម សុខ លូ បានណែនាំដល់លោក ហ៊ុន ធឿន អភិបាលស្រុកទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវបន្តយកចិត្តទុកដាក់ការបង្រ្កាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង ឱ្យអស់ពីក្នុងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តណែនាំឱ្យគណៈបញ្ជាការឯកភាពស្រុកត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់សហការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានរ៉ែ ការកាប់ព្រៃឈើ ការកាយយកថ្មភ្នំ និងក្រួសជាដើមឱ្យមានប្រសិទ្ធភាពខ្ពស់និងបន្តតាមដាន សហការអនុវត្តការពារដែនអភិរក្សបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូតឱ្យម៉ត់ចត់ និងទប់ស្កាត់បទល្មើសឱ្យខាងតែបាន។

បើតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា លោក ហ៊ុន ធឿន ត្រូវបានតែងតាំងឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុកសំឡូតជំនួសលោក សើ សាម៉េត ដែលត្រូវផ្ទេរភារកិច្ចពីអភិបាលនៃគណៈអភិបាលស្រុកសំឡូត ឱ្យកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលស្រុករតមណ្ឌល។

លោក ហ៊ុន ធឿន បានប្ដេជ្ញា អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងមូលដ្ឋានស្រុកសំឡូត និងចូលរួមក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧នៃរដ្ឋសភា និងគោលនយោបាយកំណែទម្រង់នានា៕SRP

Like 210
Comment 0
Share ចែកចាយ
Views 14.2K
Avatar photo
សៀមរាប ប៉ុស្តិ៍
៨ មករា ២០២៦

តាមលិខិតរបស់ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានជូនសាធារណជនជាតិ និងអន្តរជាតិ ឱ្យជ្រាបថា ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងផ្អែកតាមសំណើរបស់អាជ្ញាធរ មានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន សមត្ថកិច្ចកម្ពុជា បានអនុវត្តប្រតិបត្តិការចាប់ខ្លួនពលរដ្ឋចិនចំនួន ៣នាក់ និងបញ្ជូនទៅប្រទេសចិន។

បុគ្គលទាំង ៣នាក់នោះ រួមមាន លោក Chen Zhi លោក Xu Ji Liang និងលោក Shao Ji Hui។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីសមត្ថកិច្ចនៃព្រះរាជាណាចក្រកម្ពុជា និងសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន បានសហការស៊ើបអង្កេតរួមគ្នា អស់រយៈពេលជាច្រើនខែ។

ក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា លោក Chen Zhi ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យដកសញ្ជាតិខ្មែរ ដោយផ្អែកតាមច្បាប់សញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា កាលពីខែធ្នូ ឆ្នាំ ២០២៥៕SRP

Like 211
Comment 0
Share ចែកចាយ
Views 5.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
៦ មករា ២០២៦

មេគយខេត្តស្វាយរៀង មានអំណាចដាក់ពង្រាយកម្លាំងសុីវិល ឱ្យចាំរាប់ក្បាលឡានកំណត់យកលុយ តាមច្រកទ្វារព្រំដែននានា តាមអំពើចិត្ត

ខេត្តស្វាយរៀង៖មេសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង លោក សំ សុវណ្ណារិទ្ធ បានរងការរិះគន់ថា កំពុងប្រើអំណាចក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ឬអាចនិយាយបានថាប្រព្រឹត្តអំពើពុករលួយយ៉ាងធ្ងន់ធ្ងរដោយដាក់ពង្រាយកម្លាំងស៊ីវិលគ្រប់ច្រកល្ហក តាមច្រកទ្វារព្រំដែននានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ឱ្យអង្គុយចាំរាប់ក្បាលឡាន កំណត់យកលុយពីអាជីវករ អ្នករកស៊ីដឹកទំនិញ កសិផល ចេញចូលឆ្លងដែន ពីកម្ពុជាទៅវៀតណាម និងពីវៀតណាម មកកម្ពុជា បានយ៉ាងច្រើនសន្ទឹកសន្ទាប់ក្នុងមួយថ្ងៃៗ។

សេចក្ដីរាយការណ៍ពីខេត្តស្វាយរៀងបានឱ្យដឹងថាជាក់ស្តែងសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង បានដាក់កម្លាំងស៊ីវិល ឱ្យឈរជើងក្បែរ ច្រករបៀងសំយ៉ោង នៅស្រុកកំពង់រោទិ៍ និងដាក់កម្លាំងស៊ីវិលចម្ងាយជាង២០០ម៉ែត្រ ពីច្រករបៀងក្រសាំងជ្រំ ស្រុកស្វាយជ្រំ និងប្រើជនស៊ីវិល ឱ្យឈរជើងចម្ងាយប្រហែល៥០០ម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីសំរោង ស្រុកចន្ទ្រា និងដាក់កញ្ចុះ ក្បែរចិញ្ចើមផ្លូវ ចម្ងាយប្រមាណជា៤០០ម៉ែត្រ ពីច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក.និងប្រើជនស៊ីវិលឱ្យឈរជើង ចម្ងាយប្រមាណជា២គីឡូម៉ែត្រ ពីច្រកទ្វារព្រំដែនទ្វេភាគីបុសមន ស្រុករំដួល និងតាមបណ្ដាច្រកទ្វារព្រំដែនមួយចំនួនទៀត ដើម្បីចាំរាប់ក្បាលឡាន កំណត់យកលុយតាមអំពើចិត្ត។

ជុំវិញរឿងរាវនេះ ក្រុមអាជីវករអ្នកដឹកស្រូវទៅលក់ឱ្យឈ្មួញវៀតណាម តាម” ច្រកទ្វារព្រំដែនទ្វេភាគីបុសមន” ដោយប្រើរថយន្តប្រភេទ”វ៉េអង” បានបង្ហើបប្រាប់អ្នកសារព័ត៌មានថា ក្រុមគេដឹកមួយជើងៗ ត្រូវបង់លុយឱ្យមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនមួយនេះ អស់សរុបចំនួន ២១០.០០០រៀល (ម្ភៃមួយម៉ឺនរៀល) ជាកំហិត ពោលគឺក្នុងចំណោមមន្ត្រី ដែលយកលុយទាំងនោះ ក៏មានកម្លាំងស៊ីវិល របស់សាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ដែលឈរជើងត្រង់ចំណុចខាងលើផងដែរ។ ចំណែកអ្នកដឹកសំបកទឹកសុទ្ធ ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនទ្វេភាគីបុសមន ដោយប្រើគោយន្តកែច្នៃ ក៏បានប្រាប់ថា ពួកគេដឹកមួយជើងៗ ត្រូវបង់អស់ជិត៦០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ដែលឈរជើងចាំយកលុយចម្ងាយប្រមាណជា២គីឡូម៉ែត្រពីព្រំដែន ចំនួន៥ម៉ឺនរៀលជាកំហិត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

ឯអ្នកដឹកផ្លែដូង ដោយប្រើរថយន្តចំណុះ២តោនកន្លះ ក៏បានប្រាប់ថា ខ្លួនដឹកមួយជើងៗ ទម្រាំចេញផុតច្រកព្រំដែនបុសមន ត្រូវបង់អស់ជាង៤០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន៥ម៉ឺនរៀលជាកំហិត ខណៈរថយន្តដឹកផ្លែដូង ចំណុះ៥តោន បង់ឱ្យគយសាខាខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀលក្នុង១ជើង។ ករណីនេះអាជីវករបានបញ្ជាក់ថា រាល់ការបង់លុយទាំងនេះ គឺគ្មានក្រដាសស្នាម ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋនោះទេ។

ចំណែករថយន្តសាំយ៉ុង និងរថយន្តកូរ៉េ ដែលបានដឹកផ្លែឈើពីវៀតណាម ចូលមកកម្ពុជា តាមច្រកបុសមន ក៏ត្រូវបង់លុយឱ្យគយសាខាខេត្តស្វាយរៀង អស់ចាប់ពី៨ម៉ឺន ទៅ២៥ម៉ឺនរៀល ក្នុងមួយជើងផងដែរ។

ដោយឡែកអ្នកដឹកគ្រឿងជ័រពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ស្រុករមាសហែក ដោយប្រើរ៉ឺម៉កម៉ូតូ ក៏បានបញ្ជាក់ថា ខ្លួនដឹកមួយជើងៗ ត្រូវបង់លុយអស់ជាង៣០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខាខេត្តស្វាយរៀង ដែលឈរជើងចាំយកលុយត្រង់ចំណុចកញ្ចុះ ចម្ងាយប្រមាណ៤០០ម៉ែត្រ ពីច្រកព្រំដែន ចំនួន៤ម៉ឺនរៀលនិងបង់ឱ្យមន្ត្រីពាក់ព័ន្ធជាបន្តបន្ទាប់ទៀត។

ចំពោះរថយន្តកូរ៉េ ចំណុះ១តោន ដែលដឹកក្ដារបន្ទះ ពីវៀតណាមតាមច្រកតំបន់ដូង ក៏បានអះអាងផងដែរថា ខ្លួនដឹកមួយជើងៗ ត្រូវបង់អស់ជាង៤០ម៉ឺនរៀល ក្នុងនោះ បង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខា ខេត្តស្វាយរៀង ចំនួន១០ម៉ឺនរៀល។

ជាមួយគ្នានេះ អ្នកដឹកផ្លែដូង ពីវៀតណាមចូលមកកម្ពុជា តាមច្រកទ្វារព្រំដែនតំបន់ដូង ដោយប្រើរថយន្តស្តារិច ក៏បានបញ្ជាក់ថា ខ្លួនដឹកមួយជើងៗបង់លុយឱ្យមន្ត្រីពាក់ព័ន្ធ នៅច្រកព្រំដែនមួយនេះ អស់ជិត២០ម៉ឺនរៀល ក្នុងនោះបង់ឱ្យកម្លាំងស៊ីវិលរបស់គយសាខាខេត្តស្វាយរៀង ចំនួន៣ម៉ឺនរៀល។

តាមសេចក្តីរាយការណ៍បន្តថា ក្នុងមួយថ្ងៃៗគេឃើញរថយន្តវ៉េអង យីឌុប រថយន្តកែច្នៃ តូចធំគ្រប់ប្រភេទ តែងតែដឹកជញ្ជូនទំនិញ កសិផលមចេញចូលឆ្លងដែនពីវៀតណាម មកកម្ពុជានិងពីកម្ពុជាទៅវៀតណាម យ៉ាងគគ្រឹកគគ្រេងបំផុត ជាហេតុនាំឱ្យ មន្ត្រីសាខាគយនិងរដ្ឋាករ ខេត្តស្វាយរៀង ក្រោមការគ្រប់គ្រងរបស់លោក សំ សុវណ្ណារិទ្ធ អាចប្រមូលលុយក្រៅប្រព័ន្ធច្បាប់ ធ្វើមានធ្វើបានប្រយោជន៍ផ្ទាល់ខ្លួននិងបក្សពួកដែលជាហេតុធ្វើឲ្យបាត់ចំណូលចូលរដ្ឋក្នុងមួយខែៗយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយផ្អែកលើហេតុផល ដាក់កម្លាំងចាំត្រួតពិនិត្យឯកសារពន្ធ ប៉ុន្តែធាតុពិតជាក់ស្ដែង ប្រើជនស៊ីវិល ឱ្យរាប់ក្បាលឡាន កំណត់យកលុយចែកគ្នាតែប៉ុណ្ណោះ។

ជុំវិញការរិះគន់ខាងលើនេះទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីលោក សំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តស្វាយរៀង បាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះដោយមិនមានលេខទំនាក់ទំនង។

ក្រុមអាជីវករសូមស្នើយ៉ាងទទូចដល់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាបើកការស្រាវជ្រាវ និងចាត់វិធានការលើលោក សំ សុវណ្ណារិទ្ធ រួមនិងបុគ្គលពាក់ព័ន្ធ ដើម្បីតម្រង់ទិសមន្ត្រីខិលខូចមួយចំនួនឱ្យគោរពតាមគោលការរាជរដ្ឋាភិបាល ក្នុងការកំណែទម្រង់ស៊ីជម្រៅ លុបបំបាត់អំពើពុករលួយ បង្កើនចំណូលរដ្ឋ លើកស្ទួយសេដ្ឋកិច្ចជាតិ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 8.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
៤ មករា ២០២៦

សូមអបអរសាទរ ផ្លូវមុខតុលាការត្រូវបានស្ថាបនាស្អាតហើយ តាមការសន្យារបស់អភិបាលខេត្ត​សៀមរាបក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​

ផ្លូវមួយខ្សែដែលមានបណ្តោយប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានស្ថាបនារួចរាល់​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ

អាជ្ញាធរខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា
តាមការសន្យារបស់ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ ក្រោយពីរដូវភ្លៀងត្រូវបានបញ្ចប់​ផ្លូវមួយខ្សែប្រវែង​ ២គីឡូម៉ែត្រ​ និងទទឹង៨ម៉ែត្រត្រូវបានក្រុមការងារបច្ចេកទេស ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបធ្វេីការជួសជុល​ និងសាងសង់ឡេីងវិញកាលពីថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០២៥។

ក្រោយពីជួសជុលអស់រយៈពេល​ ៣២ថ្ងៃ​ នាថ្ងៃទី៤ ខែមករា​ ឆ្នាំ២០២៦​ ផ្លូវក្រាលកៅស៊ូ​មួយខ្សែ (ផ្លូវមុខតុលាការ) ដែលមានបណ្តោយ២គីឡូម៉ែត្រទទឹង៨ម៉ែត្រ ត្រូវបានសាងសង់រួចរាល់ដែលប្រេីប្រាស់ថវិកាបដិភាគ របស់ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាល​ និង ថវិកាមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋផងដែរ។

នាថ្ងៃនេះដែរ​ ឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ និងឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាបបានចុះពិនិត្យ​ការសាងសង់​ និងសម្រួលដាក់ឱ្យបងប្អូនធ្វេីដំណេីរ​លើផ្លូវនេះ។

ជាមួយគ្នានេះដែររដ្ឋបាលខេត្តសៀមរាប សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម​ អ្នកឧញ៉ា​ សៀង​ ណាំ​ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប​ គិតគូរអំពីផលលំបាករបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប​ ដោយផ្តល់ការសាងសង់ផ្លូវមួយខ្សែនេះសម្រាប់បងប្អូនប្រជាពលរដ្ឋ​ងាយស្រួលធ្វេីដំណេីរជាងមុន៕SRP

Like 196
Comment 0
Share ចែកចាយ
Views 10.2K
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣ មករា ២០២៦

ខឹងរឿងឆាតញ៉ែស្រីស្នេហ៍ ជិះម៉ូតូដេញកាប់ ត្រូវបានអាវុធហត្ថខេត្តសៀមរាប បង្ក្រាប

ខេត្តសៀមរាប៖ព្រោះតែខឹងនឹងជនរងគ្រោះឆាតញ៉ែស្រីស្នេហ៍របស់ខ្លួនបានធ្វើឲ្យមានកំហឹងនាំគ្នាជិះម៉ូតូជាក្រុមដេញកាប់គ្មានត្រាប្រណី។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ការ
បង្ក្រាបក្មេងទំនើង ចំនួន០៨នាក់ ពាក់ព័ន្ធករណីហិង្សាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអ្នកដ៏ទៃ នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៦ ដោយកម្លាំងអាវុធហត្ថខេត្តសៀមរាប នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង។

សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានបន្តថា ករណីនេះ បានប្រព្រឹត្តកាលពីវេលាម៉ោង២២ និង៣០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នៅចំណុចជិតស្ពាននាគ ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

សមត្ថកិច្ចអាវុធហត្ថខេត្តបានបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងនោះបានធ្វើសកម្មភាពជិះម៉ូតូពី០៥ទៅ០៦គ្រឿង ប្រដាប់ដោយដាវនិងដំបងដេញកាប់ទៅលើជនរងគ្រោះ ដែលកំពុងជិះម៉ូតូតាមផ្លូវទៅផ្ទះ បណ្តាលឱ្យជនរងគ្រោះ ផ្តួលម៉ូតូរត់គេចខ្លួន។ ចំណែកជនបង្កបាននាំគ្នាកាប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យខូចខាតម៉ូតូ ០១គ្រឿង​ផងដែរ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចអាវុធហត្ថបានដកហូតវត្ថុតាងរួមមាន៖ ទូរស័ព្ទ​០២គ្រឿង បារី​អេឡិចត្រូនិក០៨ដើម សោម៉ូតូ០១ និងស្លាក់លេខម៉ូតូជារបស់ជនរងគ្រោះ។

ជនសង្ស័យបានសារភាពឱ្យដឹងថា ពួកខ្លួនពិតជាបានប្រព្រឹត្តអំពើដូចការរៀបរាប់របស់ជនរងគ្រោះពិតប្រាកដមែន (ព្រោះតែរឿងឆាតញ៉ែស្រីស្នេហ៍)។

បច្ចុប្បន្នជនសង្ស័យទាំង០៨នាក់ ព្រមទាំងវត្ថុតាងខាងលើ ត្រូវបានការិយាល័យជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តសៀមរាប។

ជាមួយគ្នានេះផងដែរអាវុធហត្ថខេត្តសៀមរាប សូមអំពាវនាវប្អូនៗ បញ្ឈប់រាល់សកម្មភាពទំនើងដែលនាំឱ្យប៉ះពាល់ដល់ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងកិត្តិយសគ្រួសារ បង្ករការភ័យខ្លាចដល់អ្នកជុំវិញ ក៏ដូចជាបង្ករភាពអនាធិបតេយ្យក្នុងសង្គមផងដែរ៕SRP

Like 197
Comment 0
Share ចែកចាយ
Views 1.7K
Avatar photo
សៀមរាប ប៉ុស្តិ៍
២ មករា ២០២៦

ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ នៅស្រុកសូទ្រនិគម បណ្ដាលឱ្យស្លាប់ម្នាក់

ខេត្តសៀមរាប៖សមត្ថកិច្ចបានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថាអ្នកបើកគោយន្តកន្ត្រៃម្នាក់បានស្លាប់បាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ខណៈកំពុងធ្វើដំណើរជាមួយភរិយា។

ហេតុការណ៍បានកើតឡើង នៅចំណុច លើផ្លូវជាតិលេខ៦  ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម នៅព្រឹកមិញនេះ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កដោយរថយន្តម៉ាក់ HYUNDAI ពណ៌ស ដឹកអេស្កា ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2799 បើកបរដោយឈ្មោះឈឿត ឈី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអំពិលព្រង់ ឃុំទ្រាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាលឃាត់ខ្លួន បើកបរក្នុងទិសដៅពីកើតទៅលិច បានបុកគោយន្តកន្ត្រៃ១គ្រឿង បើកបរពីទិសដៅខាងកើតទៅលិច បើកបរដោយឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិត្រពាំងធំឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដឹកអ្នករួមដំណើរជាប្រពន្ធ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅក្នុងហេតុការណ៍នេះ បណ្ដាលអោយស្លាប់ឈ្មោះអែម សារ៉ា ភេទប្រុស អាយុ៦៣ឆ្នាំ ទីលំនៅភូមិត្រពាំងធំ ឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្ឧឧត្តរមានជ័យ។ ចំណែកប្រពន្ធ ឈ្មោះខឹម សារុន ភេទស្រី អាយុ៦១ឆ្នាំ ទីលំនៅភូមិត្រពាំងធំ ឃុំកន្ទូរ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួសស្រាល។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ មូលហេតុ បឋមរថយន្តម៉ាក HYUNDAI ដឹកអេស្កាបើកជាប់ឡុកចង្កូតរ៉េទៅបុកគោយន្តកន្ត្រៃ៕SRP

Like 196
Comment 0
Share ចែកចាយ
Views 2.1K
Older posts
Page1 Page2 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ អាជ្ញាធខេត្តសៀមរាប ជំរុញឱ្យយុវជនបន្ដខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ការបើកល្បែងស៊ីសងអនឡាញ (រួមទាំងហ្គេមភ្នាល់ផ្សេងៗដែលមិនមានអាជ្ញាបណ្ណ) នៅក្នុងប្រទេសកម្ពុជា គឺជារឿង ខុសច្បាប់យ៉ាងធ្ងន់ធ្ងរ ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស កម្ពុជាចាត់ទុកជំនួយមនុស្សធម៌របស់ចិន គឺជាការការពារ ផ្តល់ក្តីសង្ឃឹម និងផ្លាស់ប្តូរជីវិតមនុស្ស ចុះផ្សាយថ្ងៃទី ៨ មករា ២០២៦
ទីស្នាក់ការនិពន្ធ៖ 069382925
×