Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២០

ខេត្តព្រះវិហារ៖សេចក្ដីរាយការណ៍បានឲ្យដឹងថាបើទោះបីជាមានការរឹតបណ្តឹងពីសំណាក់អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធក្នុងការទប់ស្កាត់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ ក៏សកម្មភាពដឹកជញ្ជូនឈើនៅខេត្តព្រះវិហារនៅតែបន្តកើតមានយ៉ាងគគ្រឹកគគ្រេងបំផុតដោយមិនមានអ្នកបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បានបន្តថាក្រុមឈ្មួញបានធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ ខ្លាំងក្លាជាងមុនទៅទៀតព្រោះមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ ជាអ្នកបើកដៃ។ ព្រោះថាប្រសិនបើជាមន្ត្រីទាំងនោះមិនឃុបឃុតគ្នាបើកដៃទេនោះ ក៏ពួកឈ្មួញមិនហ៊ានធ្វើសកម្មភាពបានដោយរលូនដែរ។

ប្រភពបានឲ្យដឹងទៀតថា លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ និងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ក្នុងខណៈដែលក្រុមឈ្មួញបង្កើនសកម្មភាពដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ឆ្លងកាត់ផ្លូវជាតិលេខ៦២ ស្រុករវៀង ចូលទៅខេត្តកំពង់ធំ យ៉ាងពេញបន្ទុកទាំងយប់ទាំងថ្ងៃ។ទន្ទឹមនឹងនេះលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះ​វិហារ ក៏រក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបបទល្មើសព្រៃឈើដែលកើតឡើងយ៉ាងអនាធិបតេយ្យនោះដែរ។

មជ្ឈដ្ឋាននានាបានលើកឡើងថា ករណីឈ្មួញអាចប្រើប្រាស់រថយន្តសាំយ៉ុងនិងរថយន្តច្រើនប្រភេទទៀតដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវជាតិលេខ៦២ មុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ចូលទៅខេត្តកំពង់ធំ គឺមានការឃុបឃិតបើកដៃពីលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង ផងដែរ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុករវៀង បានឲ្យដឹងថា ការដែលលោក ស៊ុំ ស៊ីវុត្ថា ហៅតាវ៉ែនតា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង រងការរិះគន់ថាបានឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក សង្ស័យ​មានការសម្របសម្រួលពីសំណាក់លោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។ ចំណែកលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ សម្ងំទទួលផលប្រយោជន៍ យ៉ាងសុខស្រួល​ក្នុងខណៈដែលព្រៃឡង់ និងព្រៃព្រះរកា ខេត្តព្រះវិហារ រងការបំផ្លាញយ៉ាងមហន្តរាយ។

តាមការបង្ហើបពីក្រុមឈ្មួញដែលដឹកជញ្ជូនឈើពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ បានឲ្យដឹងថា​ ពួកគេបង់លុយតាមការកំណត់របស់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាននិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចចៀសផុតពីការបង្ក្រាបហើយដឹកជញ្ជូនឈើទៅដល់គោលដៅ ដោ​យគ្មានការរំខាន។ បញ្ហានេះលោក វេង សា​ខុន រដ្ឋមន្ត្រីក្រសួងកសិកម្មនិងលោក កែវ អូម៉ាលីស្ស ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម​ មិនគួរបណ្តែតបណ្តោយតទៅទៀតឡើយព្រោះប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ កំពុងបណ្តោយឲ្យឈ្មួញដឹកជញ្ជូនឈើខុសច្បាប់យ៉ាងពេញបន្ទុក។​

ជាក់ស្តែងមានឈ្មួញឈើជាច្រើននាក់ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ ចូលទៅខេត្តកំពង់ធំ យ៉ាងគំហុក ប៉ុន្តែបែជាមិនមានអ្នកបង្ក្រាបទៅវិញ។ បើតាមប្រភពបានរាយការណ៍ថាក្រុមឈ្មួញសម្រុកដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ចូលខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦២ យ៉ាងអនាធិបតេយ្យ ប៉ុន្តែគ្មានអ្នកបង្ក្រាប។

បើតាមសេចក្ដីរាយការណ៍ថាឈ្មួញទាំងនោះដូចជាឈ្មោះឃឿន ឈ្មោះឆាត ឈ្មោះបញ្ញា និងឈ្មោះធី ជាដើម។ ក្រៅពីឈ្មួញទាំង៤នាក់ខាងលើក៏មានឈ្មោះជាច្រើននាក់ទៀតផងដែរ ដែលបានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារទៅខេត្តកំពង់ធំ។ ក្នុងនោះឈ្មួញឈើឈ្មោះធី មានរថយន្តសាំយ៉ុងកែច្នៃតទ្រុងប្រវែង៦ម៉ែត្រចំនួន៤គ្រឿង សម្រាប់ដឹកជញ្ជូនឈើចេញពីខេត្តព្រះវិហារ​ យកទៅស្តុកទុកនៅព្រំប្រទល់ខេត្តព្រះវិហារកំពង់ធំ និងដឹកបន្តទៅចែកចាយតាមដេប៉ូនានាក្នុងខេត្តកំពង់ធំផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២២ កញ្ញា ២០២០

ខេត្តបាត់ដំបង៖បើមិនមានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ស្អែកនេះ លោកសាត គីមសាន ស្នងការរងខេត្តបាត់ដំបងនឹងត្រូវប្រកាសចូលកាន់តំណែងជាស្នងការខេត្តបាត់ដំបង ថ្មី ជំនួសលោកអ៊ុច សុខុន ដែលត្រូវបានចូលនិវត្តន៍។ បើយោងតាមកម្មវិធី ពិធីប្រកាសមុខតំណែងស្នងការខេត្តបាត់ដំបងនេះ ក្រោមវត្តមាន
លោកនាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចូលរួមពីលោកងួន រតន:អភិបាលខេត្តបាត់ដំបង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២០

ខេត្តកំពង់ធំ៖លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ជំនួសលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដែលត្រូវបានផ្លាស់ប្តូរភារកិច្ច។

ពិធីធ្វើនៅព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០នេះក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សុខលូ អភិបាលខេត្ត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២០

ភ្នំពេញ៖សារលិខិតសម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២១ កញ្ញា ២០២០

ខេត្តសៀមរាប៖ប៉ុស្តិ៍នគបាលរដ្ឋបាលសង្កាត់គគោកចកបានឲ្យដឹងថាបុរសម្នាក់បានលង់ទឹកស្លាប់នៅច្រកទ្វារទឹកខាងកើតបារាយណ៍ដោយសារដើរកាត់មុខទឹកកំពុងតែហូរខ្លាំង មានស្ពាយសំណាញ់ជាប់ជាមួយខ្លួនផងដែរ។
ហេតុការណ៍មនុស្សលង់ទឹកស្លាប់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី នៅត្រង់ចំណុចច្រកទ្វារទឹកខាងកើតបារាយណ៍ ភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។
នគរបាលបានបន្តថាបន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើសមត្ថកិច្ចបានចុះមកស្រាវជ្រាវ និងតាមរកសពរហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៤និង៤៥នាទី ទើបឃើញសាកសព។
ជនរងគ្រោះ មានឈ្មោះ មែន តុលា ហៅ(ម៉ិប) ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យពិច័យរួវបានប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២០

ខេត្តសៀមរាប៖របាយការណ៍បានបញ្ជាក់ថាករណីអគ្គិភ័យ ភ្លើងឆេះបង្គោលភ្លើង មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ ដោយសារប្រជាពលរដ្ឋ បានទំនាក់ទំនងទៅខាងអគ្គិសនី មុន បន្ទាប់មកខាងអគ្គិសនីបានមកផ្តាច់ចរន្ត និងពន្លត់ភ្លើងរលត់។ សមត្ថកិច្ចបញ្ជាក់ថាមូលហេតុទុស្សេខ្សែភ្លើងលើបង្គោលភ្លើង។
សូមជម្រាបថាហេតុការណ៍បានកើតឡើងនៅថ្ងៃអាទិត្យទី២០ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១៥និង១៣នាទី ហើយបានរលត់ទៅវិញនៅវេលាម៉ោង១៥និង៣០នាទី ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២០

ខេត្តសៀមរាប៖អាជ្ញាធរបានរាយការណ៍ថាយុវជនម្នាក់ បានលោតពីលើស្ពានតាអោង បណ្ដាលលង់ទឹកស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍បានកើតឡើងវេលាម៉ោង ល្ងាចថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០ នៅចំណុចស្ពានតាអោង ក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង។

ជនរងគ្រោះមានឈ្មោះ ទុំ មករា អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំបោរអរ ឃុំខ្វាវ ស្រុកជីក្រែង។

បើតាមសមត្ថកិច្ចដកស្រង់សំដីការបំភ្លឺរបស់អ្នករស់នៅជិតខាង និងមានការធ្វេីពិនិត្យពិច័យរបស់សមត្ថកិច្ចជំនាញ មូលហេតុ ជនរងគ្រោះបានឡេីងលេីស្ពានលោតលេងទឹក បណ្តាលអោយលង់ទឹកស្លាប់តែម្ដង។

ពាក់ព័ន្ធទៅនឹងករណីនេះបន្ទាប់ពី បានត្រួតពិនិត្យលើសាកសព រួច ប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២០

ខេត្តកំពង់ចាម៖លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម បានឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយរាប់ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរណ៍មកទស្សនាកំសាន្តសរុបចំនួន ៣៥.៥៩៧ នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ២៣នាក់ ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ចំនួនភ្ញៀវទាំងអស់នោះ គឺមកទស្សនាកំសាន្ត នៅតាមកន្លែងកំសាន្តនានា មានដូចជា៖ រមណីដ្ឋានទឹកឆារមណីដ្ឋានកសិថ្មដាទឹកឆា រមណីដ្ឋានភ្នំហាន់ជ័យ រមណីដ្ឋានឬស្សី រមណីដ្ឋាន ភ្នំប្រុស ភ្នំស្រី រមណីដ្ឋាននគរបាជ័យនិងអាហារដ្ឋានស្មៅទន្លេ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ក៏បានបញ្ជាក់ដែរថា ចំពោះ ស្ថានភាពទូទៅ នៅតាមកន្លែងកម្សាន្ត និងនៅតាមរមណីយដ្ឋាននីមួយៗ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ នឹងមានការយាមប្រចាំការ ពីកម្លាំងសមត្ថកិច្ច ។ ចំណែកឯការលក់ដូរក៏ដូចជាតម្លៃទំនិញវិញពុំមានការឡើងថ្លៃហួសពីប្រក្រតីនោះឡើយ។
សូមរំលឹកថាពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យដ៏ធំមួយរបស់ខ្មែរយើងសម្រាប់ការធ្វើបុណ្យទានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធដូនតាដើម្បីសុំសេចក្ដី សុខរកស៊ីទទួលទានមានបានដោយការជួបជុំសាច់ញាតិបងប្អូននិងការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានាយ៉ាងសប្បាយរីករាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២០

ខេត្តសៀមរាប៖មនុស្សចំនួនពីរនាក់​និងវត្ថុតាងត្រូវបាននគរបាលក្រុងសៀមរាបបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់បន្ទាប់ពីបានសាកសួរចម្លើយរួច និងសារភាពថា​ ពិតជាបានធ្វើសកម្មភាពលួច។

ជនសង្ស័យទី១-ឈ្មោះទូច ញាញ់ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ទី២-ឈ្មោះសឿន ភារិនភេទប្រុសអាយុ១៤ឆ្នាំ មុខរបរគ្មាន មានទីលំនៅបច្ចុប្បន្ននៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់អធិការនគរបាលក្រុងសៀមរាបបានបង្ហាញថាបន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពលួចបាន ក៏យកភេសជ្ជៈ​ទាំងនោះ​ ដាក់ចូលក្នុងការ៉ុង ដឹកតាមកង់ទៅរកជួបបក្ខពួកគេពីរនាក់ទៀតដើម្បីលក់ ប៉ុន្តែត្រូវបាន

នគរបាលចុះល្បាត ប្រទះឃើញ​ឃាត់ខ្លួនតែម្ដង។ ។ វត្ថុតាងដកហូតបាន​ រួមមាន​ ភេសជ្ជៈខារ៉ាប៉ាវចំនួន ២០កំប៉ុង, ទឹកក្រូចIZEចំនួន ០៧ដប, បាកាសចំនួន ០៧កំប៉ុង,គោជល់ចំនួន ០៥កំប៉ុង ស្រាបៀរហ្គែនស្បឺតចំនួន ១៥កំប៉ុង​ កូនកាំបិតចំនួន០២ កង់ចំនួន០២គ្រឿង និងកូនកន្ត្រៃចំនួន០១ផងដែរ។

សូមជម្រាបថាការឃាត់ខ្លួនធ្វើនៅវេលាម៉ោងទៀបភ្លឺថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០កន្លងទៅ​​ដោយនគរបាលបុស្តិ៍សង្កាត់ជ្រាវ សហការណ៍ ជាមួយនគរបាលការិយាល័យអន្តរាគមន៍ខេត្តសៀមរាប បន្ទាប់ពីបានសកម្មភាពយកកូនកាំបិត​ ចិតបន្លែ​ ចៀរធុងទឹកក(កន្លែងសំរាប់ចាក់សោរ) លួចយក​ ភេសជ្ជ: ពីក្នុងធុងទឹកកក នៅចំណុចតូបលក់ដូរ០១កន្លែង​ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប​ របស់ជនរងគ្រោះ ឈ្មោះ ប៉ោ សុខណេង ភេទស្រី អាយុ៣៣ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាបហួយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២០ កញ្ញា ២០២០

ខេត្តកំពង់ធំ៖បើមិនមានអ្វីប្រែប្រួលនោះទេនៅព្រឹកថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២០ស្អែកនេះ លោកឧត្តមសេនីយ៍ទោម៉ែន លី អតីតស្នងការខេត្តឧត្ដរមានជ័យនឹងត្រូវប្រកាសជាស្នងការខេត្តកំពង់ធំ ជំនួសលោកអ៉ិត គឹមស្រ៊ន ស្នងការស្ដីទី។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ស្នងការនគរបាលខេត្តកំពង់ធំ ដែលបានចេញជូនដំណឹងនៅថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០។

សូមជម្រាបថាលោកឧត្តមសេនីយ៍ទោ

ម៉ែន លី អតីតស្នងការនគរបាលខេត្តឧត្ដរមានជ័យ ត្រូវបានផ្លាស់ចេញបន្ទាប់ពីលោកឧត្តមសេនីយ៍ ហួត សុធីស្នងការរងខេត្តសៀមរាប ទៅកាន់មុខតំណែងជាស្នងការខេត្តឧត្តរមានជ័យជំនួសកាលពីថ្មីៗនេះ។

សូមបញ្ជាក់រផងដែរថាអតីតស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោអ៊ុក កុសល ត្រូវបានប្ដូរចេញ បន្ទាប់ពីមានរឿងចម្រូងចម្រាសដោយកូនចៅប្ដឹងទៅថ្នាក់ដឹកនាំពាក់ព័ន្ធករណីបៀតបៀនកេរ្តិ៍ខ្មាស់។ ចំណែកឧត្តមសេនីយ៍ត្រីអ៉ិត គឹមស្រ៊ន ស្នងការរង ត្រូវបានឡើងជាស្នងការស្ដីទីជំនួសលោកឧត្តមសេនីយ៍ទោអ៊ុក កុសល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ធ្លាប់បានអះអាងប្រាប់សារព័ត៌មានថ្មីៗថា  ក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់ឧត្តមសេនីយ៍ទោ អ៊ុក កុសល ពីតំណែងស្នងការខេត្តកំពង់ធំហើយ។

ការបញ្ចប់មុខតំណែងរបស់លោក អ៊ុក កុសល គឺបន្ទាប់ពីលោក ត្រូវនគរបាលនារីៗមួយចំនួន ក្រោមឱវាទ ប្តឹងទៅសម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា បានបៀតបៀនកេរ្តិ៍ខ្មាសលើពួកនាង។

លោក ខៀវ សុភ័គ បានថ្លែងថា៖«ក្រោយពីស៊ើបអង្កេតទៅ ឃើញថា បានប្រព្រឹត្តដូចការប្តឹងមែន»។
បើតាមលោក ខៀវ សុភ័គ បញ្ជាក់ថា លោក អ៊ុក កុសល ត្រូវបានទម្លាក់ឋានន្តរស័ក្តិពីផ្កាយ២ (ឧត្តមសេនីយ៍ទោ) មកនៅត្រឹមស័ក្តិ៥ (វរសេនីយ៍ឯក) ហើយក្រសួងមហាផ្ទៃ បានស្នើឲ្យទម្លាក់ស័ក្តិ២ថ្នាក់ថែមទៀត (អាចនៅត្រឹមស័ក្តិ៣)។

បើគេចាំមិនភ្លេចទេខេត្តកំពង់ធំមានស្នងការជាច្រើនជំនាន់មកហើយ តែងតែមានកូនចៅថ្នាក់ក្រោមប្ដឹងពាក់ព័ន្ធទៅនឹងការងារដឹកនាំមានភាពមិនប្រក្រតី។ ទោះយ៉ាងណាគេសង្ឃឹមថា ស្នងការថ្មីគឺលោកឧត្តមសេនីយ៍ទោ ម៉ែនលី នឹងដឹកនាំអង្គភាពស្នងការនគរបាលខេត្តកំពង់ធំ មិនឱ្យមានករណីដូចស្នងការមុនៗឡើយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តសៀមរាប៖សេចក្ដីរាយការណ៍ព័ត៌មានបឋមបានឲ្យដឹងថាកម្លាំងអាវុធហត្ថស្រុកស្វាយលើបានឃាត់រថយន្តដឹកឈើមួយគ្រឿងដែលសង្ស័យថាបង្កប់ឈើថ្មី។
ហេតុការណ៍បានធ្វើឡើងនៅវេលាម៉ោង ០៩យប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ ២០២០ស្ថិតនៅទីរួមស្រុកស្វាយលើ។
ទោះយ៉ាងណារថយន្ត ដឹកឈើផ្ទះចាស់ខាងលើ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ សហការជាមួយរដ្ឋបាលព្រៃឈើស្រុកស្វាយលើឃាត់ទុកដើម្បីរង់ចាំត្រួតពិនិត្យមើលនៅថ្ងៃស្អែក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១៩ កញ្ញា ២០២០

ខេត្តកំពង់ស្ពឺ៖ជនសង្ស័យប្រុសស្រី០៥នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនរួមជាមួយវត្ថុតាង ខណ:ចុះល្បាតតាមមូលដ្ឋាន។

ការឃាត់វេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ

ទី០១-ឈ្មោះ សំណាង ឈីត ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិព្រៃកី សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ

ទី០២-ឈ្មោះ នួន គា ហៅ ពុធ ភេទ ប្រុស អាយុ ១៧ឆ្នាំ នៅភូមិក្រាំងក្រូច ឃុំ ស្រុក ខេត្តកណ្ដាល

ទី០៣-ឈ្មោះ ញ៉ែម មករា ភេទ ប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី

ទី០៤-ឈ្មោះ យិន យ៉ារ៉ូ ភេទ ប្រុស អាយុ ១៤ឆ្នាំ នៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គ

និងទី០៥-ឈ្មោះ សុន ធារ៉ា ភេទ ស្រី អាយុ ១៧ឆ្នាំ នៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ១កញ្ចប់តូច , ជញ្ជីងថ្លឹងគ្រឿងញៀន ១ , ម៉ូតូ ២ , ទូរស័ព្ទដៃ ៤គ្រឿង , អាវុធខ្លី ម៉ាក K59 មួយដើម , បង់ ១ មានគ្រាប់ ៦គ្រាប់ , ដាវ ២ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ននគរបាលបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page540 Page541 Page542 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×