Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត
ប្រធានពន្ធដារខេត្តបាត់ដំបងបញ្ជាក់ថា
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់និងម្នាក់ទៀតបានរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១០និង២០នាទីថ្ងៃទី០២ខែឧសភាឆ្នាំ២០២០នៅភូមិរំជៃច្រុះ ឃុំល្វែង
ឫស្សី ស្រុកជីក្រែង។ ករណីនេះគឺជិះម៉ូតូដួលដោយខ្លួនឯង។ ម៉ូតូម៉ាកវ៉េវអាល់ហ្វាពណ៌ខ្មៅគ្មានស្លាកលេខ។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះទី០១ឈ្មោះ គី គុន ភេទប្រុស អាយុ ១៤ឆ្នាំរស់នៅភូមិ ឃុំកេីតហេតុខាងលេី ( អ្នករួមដំណេីរ ស្លាប់ )។
០២ឈ្មោះសុឹម សុខ ភេទប្រុស អាយុ៥២ឆ្នាំទីលំនៅភូមិអូរដូងឃុំអង្សាគ្រង ស្រុកស្ទោងខេត្តកំពង់ធំ (អ្នកបេីកបរម៉ូតូរបួសធ្ងន់)។ជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យស្រុកស្ទោងដើម្បីជួយសង្គោះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ភ្នំពេញ៖ សេចក្ដីរាយការណ៍បឋមបានឲ្យដឹងថាគយចល័ត នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ សហការ ជាមួយកម្លាំងអ.ហអង្គភាពសន្តិសុខ បានចុះឆែកឃ្លាំងកាត់តរថយន្តអត់ពន្ធមួយកន្លែង ឃាត់រថយន្តអត់ពន្ធបានចំនួន៤គ្រឿងរួមមាន÷
១/- ឃាត់បានរថយន្តម៉ាក Toyota HIGHLANDER ឆ្នាំ២០០៦ គ្មានស្លាកលេខ ចំនួន២គ្រឿង
២/- ឃាត់បានរថយន្តម៉ាក Lexus RX 330 ឆ្នាំ២០០៤ គ្មានស្លាកលេខ ចំនួន២គ្រឿង ។
ការចុះនេះធ្វើនៅនៅចំណុចសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ករណីនេះអូសរថយន្តទាំងអស់ខាងលើ យកទៅរក្សាទុកនៅឃ្លាំងគយចល័ត ម្តុំទំនប់កប់ស្រូវ ដើម្បីរង់ចាំដោះស្រាយតាមច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២ ឧសភា ២០២០

ខេត្តសៀមរា៖នគរបាលខេត្តសៀមរាប ចាប់ខ្លួនបុរសម្នាក់ ករណីហិង្សា ដោយចេតនាមានស្ថានទោស។ហេតុការណ៍ឃាត់ខ្លួននៅថ្ងៃទី៣០ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។

លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ ត្រូវបានឃាត់ខ្លួនដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ឈ្មោះភា លីហេង ភេទប្រុស អាយុ ២០ឆ្នាំរស់នៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុង.ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះភន់ សំណាង ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិជុំគ្នា បណ្តាលរងរបួសរយះក្បាល នឹងរយះដៃ ដេរជាច្រើនថ្នេរ។ ជនសង្ស័យបានឆ្លើយថាខ្លួនពិតជាវាយជនរងគ្រោះខាងលើខាងលើមែន។ សូមបញ្ជាក់ថាករណីហិង្សាបានកើតឡើងកាលពីថ្ងៃទី២៩
ខែមេសាឆ្នាំ២០២០ស្ថិតនៅភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ បច្ចុប្បន្នកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១ ឧសភា ២០២០

ខេត្តសៀមរាប៖មនុស្ស០២នាក់បានស្លាប់ភ្លាមៗ ដោយគ្រោះថ្នាក់ចរាចណ៍។
ហេតុការណ៍បានកើតឡើងវេលាម៉ោង១៧និង០០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិសាលាកកោះ ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខខេត្តសៀមរាប លើកំណាត់ផ្លូវជាតិលេខ៦។
សមត្ថកិច្ចថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយ រថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ពាកស្លាកលេខភ្នំពេញ3D1494 សណ្ដោងរ៉ឹម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A2096 បើកបរដោយឈ្មោះប៊ន់ ថាន ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិលេខ២ ឃុំគងជ័យ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ដោយបានបុកម៉ូតូម៉ាក C125 ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង 1B0780 បណ្ដាលអោយ ស្លាប់មនុស្ស០២នាក់ ៖១/ ឈ្មោះហ៊ីង អាត ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ស្លាប់ (ជាអ្នកបើកបរម៉ូតូ)។
២/ឈ្មោះហ៊ីង សុខ ភេទប្រុស អាយុ៧០ឆ្នាំ នៅភូមិជាំធំ ឃុំកោះស្លែង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង (ស្លាប់) ។
បច្ចុប្បន្នសាកសពប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្ត និងម៉ូតូរក្សាទុកកន្លែងនគរបាលស្រុកដើម្បីរងចាំការដោះស្រាយតាមផ្លូវច្បាប់៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ភ្នំពេញ៖នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោហ៊ុន សែន បានពន្យល់ថា៖ឯកសារចាំបាច់បំផុត ដែលត្រូវមាន ក្នុងពេលបើកបរ។
សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា
ក្នុងពេលដែលសមត្ថកិច្ចកំពុងរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមបងប្អូនប្រជាពលរដ្ឋ និងក្មួយៗយកចិត្តទុកដាក់ពិនិត្យរថយន្តរបស់ខ្លួនថាតើដល់ថ្ងៃឆៀកហើយឬនៅ? បើដល់ហើយត្រូវយកទៅឆៀកអោយបានទាន់ពេល ចៀសវាងការផាកពិន័យក្នុងពេលបើកបរ។ ព្រោះតម្រូវការឆៀកនេះ គឺដើម្បីធានាសុវត្ថិភាពរថយន្តរបស់បងប្អូនក្នុងពេលបើកបរមិនបង្កគ្រោះថ្នាក់ផ្សេងៗ និងបង្កការបំពុលបរិស្ថានជាដើម។

ទន្ទឹមនឹងនេះដែរ បងប្អូនត្រូវមានប័ណ្ណបើកបរជាប់នឹងខ្លួនគ្រប់ពេលក្នុងពេលបើកបរ។ ប្រសិនបើប័ណ្ណបើកបរផុតកំណត់ គឺត្រូវបន្តសុពលភាពឡើងវិញ។ ហាមដាច់ខាតបញ្ជាយានយន្តនៅលើដងផ្លូវដោយគ្មានប័ណ្ណបើកបរ ឬប័ណ្ណបើកបរផុតកំណត់ដោយមិនបានបន្តអោយបានត្រឹមត្រូវតាមច្បាប់ ដែលអាចប្រឈមនឹងការផាកពិន័យធ្ងន់។

សូមជូនពរបងប្អូនជនរួមជាតិមានសុវត្ថិភាពក្នុងការបើកបរនៅទូទាំងប្រទេស ហើយសូមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ខេត្តកំពង់ចាម៖លោក ហេង​ វណ្ណនី​ អភិបាល​រង​ខេត្ត​ បាន​ឲ្យដឹងថា ពាក់ព័ន្ធ​នឹង​ករណី​គ្រោះ​ធម្មជាតិ​ សម្រាប់​​ខេត្តកំពង់ចាម មានក្រុង-ស្រុក​ ចំនួន០៦​ លើ១០ក្រុង-ស្រុក ដែលទទួលរងផលប៉ះពាល់​ ដោយសារការបាក់ស្រុតច្រាំងទន្លេ​ ជារៀងរាល់ឆ្នាំ ដែល​ក្នុង​នោះ​រួមមាន​ ​នៅក្នុង​ស្រុកស្ទឹងត្រង់​ មានចំនួន​​៥ឃុំ ស្រុកកំពង់សៀម​ មាន​ចំនួន​៦ឃុំ​ ស្រុកកោះសូទិន​ មាន​៤ឃុំ ក្រុងកំពង់ចាម​ មាន​១សង្កាត់ ស្រុកកងមាស​ មាន​៥ឃុំ​ និងស្រុកស្រីសន្ធរ​ មាន​៥ឃុំ​។

អភិបាលរងខេត្តបាន​បញ្ជាក់​ថា​ ពាក់ព័ន្ធ​នឹង​គ្រោះ​ធម្មជាតិ​នេះដែរ​ ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ ខេត្តកំពង់ចាម ទទួលរងផលប៉ះពាល់ដោយសារការបាក់ស្រុតច្រាំងទន្លេ​ មាន​ប្រវែងប្រមាណជា២២.១៧៦ម៉ែត្រ និងទទឹងចាប់ពី៥ ទៅ៣០ម៉ែត្រ បណ្តាលឲ្យរុះរើផ្ទះចំនួន១២២ខ្នង ក្នុងនោះផ្ទះចំនួន២១ខ្នង ពុំទាន់បានសាងសង់ឡើងវិញ​នៅឡើយទេ​ និងផ្ទះដែលប្រឈមនឹងការរុះរើ មាន​រហូត​ចំនួន៥៥៩ខ្នង​ និង​សាលាឃុំ១កន្លែង ហេីយ​ក៏​មាន​ការ​ប៉ះពាល់ដល់ហេដ្ឋាចរនាសម្ព័ន្ធ និងផ្ទៃដីកសិកម្ម​ របរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនផងដែរ។
លោកបញ្ជាក់បែបនេះ ដោយបានតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចូលរួមបេីកកិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ ការៀបចំតាំងទីលំនៅថ្មី របស់​បងប្អូន​ប្រជាពលរដ្ឋ​ ដែលរងផលប៉ះពាល់ដោយ​កត្តាធម្មជាតិ​ ការបាក់ស្រុតច្រាំងទន្លេ​ ក្នុងខេត្តកំពង់ចាម នៅរដ្ឋបាលសាលាខេត្តនា
ព្រឹកមិញនេះដោយមានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីជំនាញ ថ្នាក់ដឹកនាំ​មន្ទីរអង្គភាព​ពាក់ព័ន្ធ​ និងរដ្ឋបាលក្រុង-ស្រុកដែលពាក់ព័ន្ធផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍អំពីការអនុវត្តវិធានការរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពិសេសពាក់ព័ន្ធនឹងការអនុវត្តអនុក្រឹត្យថ្មីស្ដីពីការផាកពិន័យចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលមានការបង្កើនកម្រិតទឹកប្រាក់ផាកពិន័យហើយដែលសមត្ថកិច្ចនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ នេះទៅ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនេះ គឺដាក់ចេញដើម្បីឆ្លើយតបនឹងភាពអាសន្ននៃគ្រោះថ្នាក់ចរាចរណ៍ដែលមានកំណើនយ៉ាងគំហុកកាលពីឆ្នាំកន្លងទៅ បានបណ្ដាលឱ្យមានអ្នកស្លាប់ របួសពិការ បង្កឱ្យមានកុមារកំព្រា និងការវិនាសព្រាត់ប្រាស់ក្នុងគ្រួសារ ទាំងនៅក្នុងស្ថានភាពដែលប្រទេសជាតិ បានចាកផុតពីភ្លើងសង្គ្រាម មានសន្តិភាព និងការអភិវឌ្ឍន៍ទៅហើយនោះ ។

សម្ដេចបានគូសបញ្ជាក់ទៀតថា ព្រោះតែហេតុយ៉ាងដូច្នេះហើយបានជាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសម្រេចកំណត់យកឆ្នាំ២០២០នេះ ជាឆ្នាំបង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ជាងបណ្ដាឆ្នាំណាៗទាំងអស់ ដែលវិធានការនេះមិនមែនជាការដាក់បន្ទុកលើប្រជាពលរដ្ឋនៅក្នុងស្ថានភាពលំបាកនៃជំងឺកូវីដ១៩នោះទេ ប៉ុន្តែគឺដើម្បីសេចក្ដីសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ។

នៅពេលប្រកាសដាក់ចេញវិធានការនេះ សម្ដេចបានមានប្រសាសន៍ថា មានទស្សនៈមួយចំនួនបានលើកឡើងថាវិធានការនេះ គឺជាវិធានការត្រួតពិនិត្យរដ្ឋបាលទៅវិញ ។ សម្ដេចបានផ្ដល់ការពន្យល់ជូនទៅវិញថាការពិតគឺមិនដូច្នេះទេ ហើយក៏មិនមែនមានន័យថាក្រសួងមហាផ្ទៃ អគ្គស្នងការ ឬអង្គភាពនគរបាលចរាចរណ៍ដែលដឹកនាំ និងអ្នកអនុវត្តច្បាប់ចង់បានប្រាក់ពីប្រពលរដ្ឋនោះទេ ។ ផ្ទុយទៅវិញនេះគឺជាការថែរក្សាប្រាក់ និងថែរក្សាសុវត្ថិភាពជូនពលរដ្ឋទៅវិញទេ។

សម្ដេចបានគូសបញ្ជាក់ថា «សមត្ថកិច្ចនឹងមិនឃាត់ដំណើរបងប្អូនជនរួមជាតិដែលធ្វើដំណើរប្រកបដោយការគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទេ។ បងប្អូនអ្នកត្រឹមត្រូវគឺអាចធ្វើដំណើរបានដោយរលូន លើកលែងតែបានធ្វើដំណើរដោយបំពានច្បាប់ ត្រង់ចំណុចណាមួយ ដូចជាមិនពាក់មួកសុវត្ថិភាព ឬបំពានភ្លើងសញ្ញា ទើបសមត្ថកិច្ចឃាត់មិនឱ្យធ្វើដំំណើរ ហើយចាប់ផ្ដើមសួរនាំរកឯកសារ ។ សូមកុំមានទស្សនៈថានគរបាលឆ្លៀតយកឱកាសនេះធ្វើបាបប្រជាជន នេះគឺជាភារកិច្ចដើម្បីប្រជាជន ហើយទាល់តែឃាត់គ្រប់អ្នកដំណើរទោះគោរពច្បាប់ និងមិនគោរពច្បាប់ ដើម្បីសួរនាំរកឯកសារនោះទើបថាជាវិធានការរដ្ឋបាល។
ថ្លែងយ៉ាងដូច្នេះនៅព្រឹកមិញនេះនាឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាង សេចក្ដីណែនាំស្ដីពីតួនាទីភារកិច្ច និងរបៀបរបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលចំណុះក្រសួងមហាផ្ទៃ ប្រារព្ធនៅទីស្ដីការក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធនឹងរបៀបវារៈនៃកិច្ចប្រជុំនាថ្ងៃនេះវិញ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកឬប្រធានអង្គភាពប្រហាក់ប្រហែលនានា ដែលបានខិតខំបំពេញភារកិច្ចទៅតាមការបែងចែករបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល ទាំងការងារក្រសួង និងការងារនៅតាមមូលដ្ឋាន ដូចបណ្ដាក្រសួងស្ថាប័នផ្សេងទៀតដែរ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាក្រៅតែពីលទ្ធផលល្អនៃការងារប្រចាំថ្ងៃនៅក្រសួង ការចុះមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានធ្វើឲ្យរាជរដ្ឋាភិបាល និងក្រសួងដាក់ចេញគោលនយោបាយ យន្តការនានាត្រូវនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ សម្ដេចបានរំលឹកថាកន្លងមក របបខ្មែរក្រហមបានផ្ដល់មេរៀនច្បាស់ហើយថានយោបាយដឹកនាំដែលមិនត្រូវសេចក្ដីត្រូវការប្រជាពលរដ្ឋ បានបង្កើតវិនាសកម្មដល់ជាតិ ហើយមិនយូរប៉ុន្មានរបបនោះបានដួលរលំ។

សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានបន្តមានប្រសាសន៍រំលឹកអំពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ដោយផ្អែកតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងបានប្រគល់ជូនឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ថ្លែងជូនអង្គប្រជុំ អំពីសេចក្ដីព្រាងតួនាទី ភារកិច្ច និងរបៀបរបបការងាររបស់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអគ្គនាយក ឬអង្គភាពប្រហាក់ប្រហែលនៃក្រសួងមហាផ្ទៃ សម្ដេច និងអង្គប្រជុំក៏បានបន្តការពិភាក្សាលម្អិតអំពីសេចក្ដីព្រាងនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសរសេរនៅលើទំព័រហ្វេសប៊ុកថាអបអរសាទរថ្ងៃនេះគឺជាខួប២១ឆ្នាំ (៣០ មេសា ១៩៩៩ – ៣០ មេសា ២០២០) ដែលកម្ពុជាចូលជាសមាជិកអាស៊ាន។
សម្តេចតេជោបានបន្តថាចាប់តាំងពីបានក្លាយជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា ១៩៩៩មក កម្ពុជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាងសហគមន៍អាស៊ានមួយ ដែលផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម ។ ជាការពិត អាស៊ានបានក្លាយជាស្នូលមួយនៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំងបានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសមាហរណកម្មតំបន់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ក្នុងខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ខេត្តមណ្ឌលគិរី៖ទារិកាម្នាក់ បានកើតចេញមកឃើញពន្លឺព្រះអាទិត្យ ក្នុងមន្ទីរពេទ្យមួយក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៩មេសា ប៉ុន្តែអកុសល្យ រូបរាង្គ ក្បាល ដៃ មិនពេញលក្ខណៈជាមនុស្សមានសុខភាពល្អនោះទេ!។

លោកស្រី ម៉ាលី សុខនី ប្រធានមន្ទីរ កិច្ចការនារីខេត្តមណ្ឌលគិរី អញ្ជើញទៅសួរសុខទុក្ខ ស្ត្រីរងគ្រោះ បានឲ្យដឹងថា
ជនរងគ្រោះឈ្មោះ ស .ធ អាយុ១៦ឆ្នាំ ដែលត្រូវឪពុកបង្កើតរំលោភ ជាច្រើនដង
រហូតមានផ្ទៃពោះ និងសម្រាលទារិកាម្នាក់នេះ។ ទារិកានេះ អត់មានលលាដ៏ក្បាល,អញ្ជាញធ្មេញឆែបស្ទើរដល់ក្រអូបមាត់ ម្រាមដៃពិការទាំងសងខាង តែម្រាមជើងគាត់នៅល្អ។

លោកស្រីប្រធានមន្ទីរបន្តថា ទារិកានេះបើសិនមានការថែទាំអាចរស់បាន តែពេលអ្នកស្រីទៅដល់ក្មេងនឹងត្រូវម្តាយគ្របចោលមិនខ្ចីមើលមុខកូនទេ។

សូមរំលឹកថា៖ទារិកាអភ័ព្វម្នាក់នេះ ជាកូនរបស់ឈ្មោះ សិង សៃ អាយុ៤២ឆ្នាំមុខរបរ កសិកររស់នៅ ស្រុកកោះញែក។
ដែលត្រូវជាឪពុកបង្កើត របស់ម្ដាយទារិកាខាងលើ។ជននេះត្រូវបាននគបាលស្រុកកោះញែក ឃាត់ខ្លួនកាលពីថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០នៅភូមិ​ណងប៊ួ ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី​។

ជនសង្ស័យជាឪពុក បានសារភាពថា៖ ខ្លួនពិតជាបានរំលោភលើកូនស្រីខ្លួនឯងដែលមានអាយុទើបតែ១៦ឆ្នាំនោះប្រាកដមែន។ ការរំលោភកូនស្រីខ្លួនឯងលើកទីមួយគឺចាប់ផ្ដើមនៅក្នុងខែតុលាឆ្នាំ២០១៩នៅពេលប្រពន្ធមិននៅ ដោយខ្ទប់មាត់នាងគំរាមសម្លាប់មិនអោយប្រាប់គេឯងឡើយ និងក្រោយៗទៀតបន្តរួមភេទជាមួយនាង នៅខ្ទមចាំស្រែនឹងកន្លែងផ្សេងៗគ្នា ដោយស្និតស្នាលនឹងគ្នា
ពោលគឺឈានដល់ការស្រលាញ់រវាងឪពុកនឹងកូនទៅហើយ បណ្ដាលឱ្យនាងមានផ្ទៃពោះទើបបែកការណ៍។ករណីនេះ ប្រពន្ធជនសង្ស័យបានប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនប្ដីតែម្ដង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ខេត្តប៉ៃលិន៖លោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិននៅព្រឹកនេះបានដឹកនាំកម្លាំងជំនាញ​ចរាចរណ៍​ផ្លូវ​គោក​ បេីក​កិច្ចប្រជុំផ្សព្វផ្សាយផែនការស្តីពីការបែងចែកក្រុមត្រួតពិនិត្យចុះរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។
ជាមួយគ្នានេះលោកឧត្ដមសេនីយ៍ ស្នងការ​ ​ក៏​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​លេី​ឯកសណ្ឋាន​ និង​សក់​ក្បាល​របស់​កងកម្លាំង​ ព្រមទាំងបានណែនាំអំពីអាកប្បកិរិយាក្នុងការអនុវត្តច្បាប់ដល់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី០១​ ខែឧសភា​ ឆ្នាំ​២០២០ តទៅ ។ ក្នុង​កិច្ច​ប្រជុំ​​នេះមានសមាជិកចូលរួមចំនួន ៤១នាក់ ដែល​ប្រព្រឹត្តទៅនៅសាលប្រជុំធំរបស់​ ស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ខេត្តសៀមរាប៖មន្ត្រីចម្រុះស្រុកជីក្រែង បានចាប់ឃាត់ត្រាក់ទ័រចំនួន២គ្រឿងខណៈកំពុងឈូសឆាយព្រៃ។
ហេតុការណ៍បានធ្វើឡើងនៅល្ងាចថ្ងៃទី២៩ខែមេសាឆ្នាំ២០២០ម្សិលមិញចំណុចភូមិចេក ឃុំពង្រលើស្រុកជីក្រែង ខេត្តសៀមរាប ដោយកម្លាំងអាវុធហត្ថស្រុកសហការជាមួយកម្លាំងគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ភោក វីរះ នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ។
មន្ត្រីស្រុកជីក្រែងបានឲ្យដឹងថាត្រាក់ទ័រ ដែលបានឃាត់ម៉ាកKUBUTAពណ៌ក្រហមមួយគ្រឿងនិងម៉ាកTALOS ពណ៌បៃតងមួយគ្រឿង។ ក្រោយឃាត់វត្ថុតាងខាងលើយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ដើម្បីអនុវត្តតាម
និតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះមិនទាន់មានការបញ្ជាក់បន្ថែមពីនាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ លោកភោក វីរះ បាននៅឡើយទេនៅព្រឹកនេះ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
៣០ មេសា ២០២០

ខេត្តកំពង់ធំ៖កម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសព្រៃឈើ របស់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ និងមន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នៅនៅថ្ងៃទី ២៩ខែមេសា ម្សិលមិញបានចុះប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ
ត្រង់ចំណុចក្រុមហ៊ុនចំការកៅស៊ូ ភឿកហ្វា ស្ថិតក្នុងភូមិសាស្ដ្រ ឃុំក្រយា
ស្រុកសន្ទុក ខេត្តកំពង់ធំ។
ការចុះបង្ក្រាបនេះបានប្រទះឃើញការធ្វើ
សន្និធិកូនឈើខុសច្បាប់ចំនួន៥៣ កំណាត់ ក្នុងនោះរួមមាន៖
០១-កូនឈើប្រឡៅមូលចំរុះ(ចំបក់ និងច្រម៉ាស់) អង្កត់ផ្ចឹត ១៥-៣០ ស.ម ប្រវែង០២ម/១ដើម មានចំនួន០៩ដើម ។
វត្ថុតាងល្មើសខាងលើនេះ ត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដើម្បីរង់ចាំការដោះស្រាយ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Older posts
Newer posts
← Previous Page1 … Page615 Page616 Page617 … Page638 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងឆ្នាំ២០២៦នេះ ផ្លូវនៅក្នុងក្រុងបាត់ដំបងប្រមាណជិត៤០ខ្សែនឹងត្រូវធ្វើការជួសជុលសាងសង់ឡើងវិញជាបន្តបន្ទាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង អភិបាលខេត្តកំពង់ចាម គ្រោងបំពាក់អំពូលភ្លើងបំភ្លឺសាធារណៈថ្មី ក្នុងក្រុងកំពង់ចាម ដើម្បីបង្កើនសោភ័ណភាពឲ្យកាន់តែស្រស់បំព្រងទ្វេឡើង ចុះផ្សាយថ្ងៃទី ២៣ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត អភិបាលខេត្តបាត់ដំបង ប្រាប់អាជ្ញាធរ និងកងកម្លាំងត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តន៍អនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ក្រសួងមហាផ្ទៃ បើក​ការធ្វើ​អធិការកិច្ច​អង្គ​លំអិត​លើ​អភិបាលស្រុក​ត្រាំកក់ ពាក់ព័ន្ធ​រឿងអាស្រូវ​រំលោភ​ដី​រដ្ឋ និង “​មន្ត្រី​ខ្មោច​” ចុះផ្សាយថ្ងៃទី ២១ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×