ខេត្តកំពង់ចាម៖ទីតាំងជល់មាន់មួយកន្លែង ត្រូវបានកម្លាំងនគរបាលស្រុកកំពង់សៀម ចុះបង្ក្រាបនៅព្រឹកមិញនេះ។ កន្លែងជល់មាន់ស្ថិតនៅចំណុចភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ការបង្ក្រាបនេះដឹកនាំដោយ លោកវរសេនីយ៍ឯកឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម។
នគរបាលស្រុកកំពង់សៀមបានឲ្យដឹងថាលទ្ធផលបង្ក្រាបបានអ្នកលេងល្បែងជល់មាន់ ចំនួន០១នាក់ឈ្មោះហឿន ហាន ភេទប្រុស អាយុ ៣២ ឆ្នាំជាតិខ្មែរមានទីលំនៅភូមិសាមគ្គី ឃុំបុស្សខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ ដោយដកហូតបានវត្ថុតាងរួមមានដូចខាងក្រោម:
-ម៉ូតូម៉ាកវេវពណ៌ក្រហមគ្មានស្លាកលេខចំនួន០៤គ្រឿង។
-ជញ្ជីងថ្លឹងមាន់ចំនួន០១។
-មាន់ងាប់ចំនួន០១ក្បាលនិងស្គត់រុំជើងមាន់មួយចំនួនទៀតនៅហ្នឹងកន្លែង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចយើងបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីសាកសួរ និងរៀបចំកសាងឯកសារ សំណុំរឿងតាមនីតិវិធី៕SRP
