Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦
អង្គភាពប្រឆាំងអំពើពុករលួយ បញ្ជូនមេក្លោង ០២នាក់ និងអ្នកស៊ីឈ្នួលប្រឡងជំនួសចូល សាលាពេទ្យ២នាក់ទៅតុលាការ
ចាប់ពីមានសង្គ្រាមឈ្លានពានពីប្រទេសថៃ ខេត្តកំពង់ចាម ទទួលជនភៀសសឹករហូតដល់ ៩.៩៧៨គ្រួសារ មានទាំងចាស់ជរា ស្ត្រីមានផ្ទៃពោះ និងកុមារ
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖អាជ្ញាធរខេត្ត នៅរសៀលថ្ងៃទី១២ ខែ មករា ឆ្នាំ២០២១ បានប្រជុំពិនិត្យពិភាក្សា និងសម្របសម្រួល ដោះស្រាយបង្វែរទីតាំងលក់ដូររបស់អាជីវករ ចេញពីបរិវេណរបងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ដើម្បីក្រសួងព្រះបរមរាជវាំង បន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ក្រោមវត្តមានលោកស្រី យូ សុភា អភិបាលរងខេត្ត និងលោកអ៉ិន រដ្ឋាសេរី អនុរដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង និងជាប្រធានព្រះរាជដំណាក់សៀមរាប។

នៅក្នុងកិច្ចប្រជុំនេះ លោកស្រី យូ សុភា បានដាក់ចេញនូវវិធានមួយចំនួន ដើម្បី សម្រូល ដល់ក្រុមការងារសាងសង់ ការរក្សាសណ្តាប់ធ្នាប់ និងសម្រួលដល់បងប្អូនអាជីវកករ ដូចខាងក្រោម៖

១-ធ្វើការបង្វែរទីតាំងលក់ដូរបច្ចុប្បន្នដែលនៅជាប់របងព្រះវិហារព្រះអង្គចេក-ព្រះអង្គចម ទៅលើខឿនថ្មើរជើងផ្នែកខាងលិចនៃទីតាំងចាស់ និងត្រូវបែរមុខមកទិសខាងកើត ដើម្បីលក់ដូរជាបណ្តោះអាសន្ន

២-ក្រុមការងារខេត្តនឹងចុះកំណត់ទីតាំងជាក់ស្តែងជូនអាជីវករដែលត្រូវលក់ដូរជាបណ្តោះអាសន្ននៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដើម្បីក្រសួងព្រះបរមរាជវាំង អាចបន្តការងាររៀបចំក្រាលកម្រាលក្រានីត និងការសាងសង់របងខ្លោងទ្វារ របស់ព្រះរាជដំណាក់ ស្របតាមផែនការគ្រោងទុក

៣-ស្នងការដ្ឋាននគរបាលខេត្ត ត្រូវទទួលខុសត្រូវរៀបចំសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈជូនភ្ញៀវទេសចរជាតិ-អន្តរជាតិដែលមកគោរពបូជា និងជួយសម្រួលចរាចរនៅពេលគម្រោងបន្តសាងសង់របងខ្លោងទ្វារ និងក្រាលកម្រាលក្រានីតដំណាក់កាលទី២ចាប់ផ្តើម និងចំពោះរថយន្ត ឬមធ្យោបាយធ្វើដំណើរផ្សេងៗត្រូវយកទៅចតនៅចំណតមាត់ស្ទឹងជាប់ទីតាំងហាត់ប្រាណ។

៤-ម្ចាស់តូបលក់ផ្កា តូបលក់បាយ និងអ្នកលក់សត្វបក្សី ត្រូវសម្អាតបរិស្ថានអនាម័យជុំវិញតូបរបស់ខ្លួនឱ្យបានស្អាតជាប្រចាំ និងមិនត្រូវចាក់ទឹក ឬទុកដាក់កាកសំណល់ផ្សេងៗនៅលើផ្លូវសាធារណៈ ហើយក្នុងករណីមិនអនុវត្តតាមការណែនាំរបស់គណៈកម្មការនោះទេ នឹងផ្អាកសកម្មភាពលក់ដូរជាបណ្តោះអាសន្ន ឬបញ្ឈប់ការលក់ដូរជាស្ថាពរតាមការពិនិត្យជាក់ស្តែង ព្រមទាំងត្រូវគោរពក្រមសីលធម៌សង្គម ជាពិសេសមិនត្រូវយកផ្កាភ្ញីផ្សេងៗដែលបានបូជាហើយយកមកលក់ជូនភ្ញៀវវិញនោះឡើយ និងត្រូវចូលរួមអនុវត្តន៍តាមវិធានការពារជំងឺកូវីដ-១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

៥-មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវពិនិត្យ និងតាមដាន ចំពោះសកម្មភាពលក់ដូររបស់អាជីវករ និងបញ្ហាផ្សេងៗដែលកើតមានឡើងនៅព្រះវិហារព្រះអង្គចេក ព្រះអង្គចម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ សូមបន្ត រួមគ្នា ការពារដីធ្លី-ត្រពាំង-បឹងបួរ ជាកម្មសិទ្ធិរបស់រដ្ឋ ដែលថ្នាក់ដឹកនាំយើងជំនាន់មុនៗ បានរក្សាទុក ដើម្បីជាប្រយោជន៍.សម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។ លោកថ្លែងយ៉ាងដូច្នេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ព្រឹកមិញ ក្នុងឱកាស ដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកំពង់សៀម ចុះពិនិត្យមើល ទីតាំងដីសាធារណៈ របស់រដ្ឋ មួយកន្លែង ក្នុងតំបន់ “ទំទប់តាសេក”ស្ថិតនៅភូមិតាមាង ឃុំកោះរកាស្រុកកំពង់សៀម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តកំពង់ចាម​៖ការិយាល័យនគរបាលប្រឆាំង គ្រឿងញៀន ខេត្ត រួមជាមួយ ប៉ូលិសស្រុកព្រៃឈរ ស្រុកកំពង់សៀម និងក្រុងកំពង់ចាម ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី​ ជីវ សេងរស់​ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនខេត្ត បានចុះបង្ក្រាប ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន ៨នាក់ ស្រីម្នាក់។

ហេតុការណ៍នេះធ្វើឡើង នៅរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ នៅចំណុចវត្តមៀន ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន:ម្សៅក្រាមពណ៌ស ចំនួន៨៤កញ្ចប់(ធំចំនួន០៥កញ្ចប់), ទូរស័ព្ទដៃចំនួន០៨គ្រឿង​ និងរថយន្តធំចំនួន០២គ្រឿង។

​ ដោយ​យោង​តាម​ចម្លេីយសារភាពពី ជនសង្ស័យខាងលេី នៅ​វថ្ងៃទី​១២ខែមករា ឆ្នាំ២០២១ ​កម្លាំង​ជំនាញ​ការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម នឹង អធិការស្រុកជេីងព្រៃ
សហការ ជាមួយនគរបាលខេត្តកណ្តាល អធិការរដ្ឋានស្រុកស្អាង និងប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ក្រាំងយ៉ូវ​ ដឹកនាំផ្ទាល់ដោយលោក​ សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យបន្ថែមបានចំនួន០៤នាក់​ ស្រី​០១នាក់៖

១-សឿន​ សោភ័ណ្ឌ​ ភេទ​ស្រី​ អាយុ​៤០ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ បច្ចុប្បន្ន​នៅ​ភូមិទួលក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

២-ឈន​ ឈីន​ ភេទប្រុស​ អាយុ​៣០​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​កសិករ​ ​នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៣-ឈ្មោះ​ អ៊ុន​ លីហួរ​ ភេទប្រុស​ អាយុ​១៥ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​សិស្ស​ នៅ​ភូមិ​ទួល​ក្រាំង​ ឃុំ​ក្រាំង​យ៉ូវ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។

៤-ឈ្មោះ​ អៃ​ អេ​ ភេទប្រុស​ អាយុ​១៧ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​មិនពិតប្រាកដ​ នៅភូមិ​កំពង់​ទ្រា​ ឃុំ​ស្អាងភ្នំ​ ស្រុកស្អាង​ ខេត្ត​កណ្ដាល​។
​
ដក​ហូតបាន​វត្ថុតាង ម្សៅក្រាមពណ៌សចំនួន ៤២កញ្ចប់​ (ធំ០៦កញ្ចប់​)​ ទូសព្ទ័ដៃចំនួន​ ០៥គ្រឿង​ រថយន្ត​ចំនួន០១គ្រឿង​ កាំភ្លើង​កែឆ្នៃចំនួន០១ដេីម​ ស្រោមកាំភ្លេីងK៥៤ ស្លាកលេខខេមរភូមិន្ទ០២បន្ទ:​ អាយកូម០១គ្រឿង​ អាវខេមរភូមិន្ទ ថ្នាក់ឧត្តមសេនីយ៍ត្រីក្លែងក្លាយចំនួន០១សម្រាប់​ និថងវេចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្ន​ សមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សូមជម្រាបថាប្រតិបត្តិការនេះ ក្រោមការចង្អុលបង្ហាញពី លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និងលោក វង្ស​ ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញា​ អមសាលាដំបូងខេត្តកំពង់ចាម៕SRP

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖សមត្ថកិច្ចខេត្តសៀមរាបបានរាយការណ៍ថាបុរសម្នាក់បានធ្វើអត្តឃាត(ចងក)សម្លាប់ខ្លួន។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១៧និង៣០នាទី ថ្ងៃអង្គារ៍ ទី១២ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចលើផ្ទះ ក្រុមទី១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះឈ្មោះ ភន់ សុភី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុម១១ ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។  តាមការសន្និដ្ឋាន និងពិនិត្យ របស់សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាស្លាប់ដោយការធ្វើអត្តឃាត(ចងក)ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសអ្វីឡើយ។ មូលហេតុ ជនរងគ្រោះ មានវិបត្តិសតិអារម្មណ៍៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖រថយន្តNAVARA បុកគ្នាជាមួយរថយន្តកែច្នៃ ដឹកម៉ាស៊ីនច្រូត បណ្ដាលឲ្យ ខូចខាច រថយន្តធ្ងន់ពីរគ្រឿងនិងម៉ាស៊ីនកិនស្រូវស្រាលមួយគ្រឿង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ១២និង០៥នាទីយប់ នៅថ្ងៃទីនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៥៤.៣៥៥ ស្ថិតនៅភូមិល្ហុង  ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

សមត្ថកិច្ចស្រុកក្រឡាញ់បានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តម៉ាកNAVARA ពាក់ស្លាកលេខភ្នំពេញ ២BG៣៤៣៦ ពណ៌សទិសដៅពីកើតទៅ ទិសខាងលិច បើកបរដោយឈ្មោះមិនស្គាល់អត្តសណ្ណាណ បានរេចង្កូតទៅឆ្វេង បុកជាមួយនិងគោយន្តកែច្នៃ ពណ៌ខៀវ គ្មានស្លាកលេខ មានដឹកម៉ាស៊ីនច្រូតមួយគ្រឿងពីលើ ពណ៌ស  បើកបរដោយឈ្នោះមុត រ៉ាឆៃ ភេទ ប្រុស អាយុ២២ឆ្នាំ   រស់នៅភូមិ ស្តុកប្រវឹក ឃុំ ព្រៃត្រឡាច ស្រុក មោងឫស្សី ខេត្តបាត់ដំបង ក្នុងទិសដៅពីទិសខាងលិច ទៅទិសខាងកើត។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ បណ្តាលមកពីអ្នកបើករថយន្តNAVARA បើកមានល្បឿនលឿន និងមិនប្រកាន់ស្តាំ។

បើតាមអធិការនគរបាលស្រុកក្រឡាញ់បានបញ្ជាក់ថាករណីនេះ មិនមានអ្នករងរបួសនោះទេ ហើយព្រឹកនេះ ភាគីទាំងពីរបានសម្រុះសម្រួលគ្នាផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃពុធ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅទីស្ដីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឯកជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់អន្តរក្រសួងជាច្រើនរូបទៀត៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖ប្រជាពលរដ្ឋ ចំនួន១០០គ្រួសារ ដែលរុះរើផ្ទះ ពីចំណីស្ទឹងសៀមរាប មករស់នៅក្នុងភូមិធម្មជាតិឃុំរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបានអំណោយពីអាជ្ញាធរស្រុកបន្ទាយស្រី។

ការទទួលអំណោយនេះ នៅព្រឹកថ្ងៃអង្គារ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ម្សិលមិញ ក្រោមវត្តមាន លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី លោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុក និងលោក Bill Morse ប្រធានគំរោងអន្តរជាតិអង្គការគាំទ្រសាលារៀនជនបទ។

បើតាមអាជ្ញាធរស្រុកបន្ទាយស្រី ពលរដ្ឋ ក្នុងមួយគ្រួសារទទួលបាន អង្ករ១០គីឡូ មី៨កញ្ចប់ ទឹកត្រី១ដប ទឹកសុីអុីវ១ដប អំបិលកន្លះគីឡូ ប៊ីចេងកន្លះគីឡូ ស្ករស១គីឡូ។

លោកអភិបាលស្រុក ក៏បានឧបត្តម្ភភួយចំនួន១០០ ដែលជាថវិកា ផ្ទាល់ខ្លួន ហើយក៏មានការ ឧបត្តម្ភ គ្រាប់ពូជបន្លែជូនទៅដល់១០០គ្រួសារ ដែលជាអំណោយរបស់លោកជំទាវ វណ្ណ លុយ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រាប់ពូជបន្លែ១០កញ្ចប់ផងដែរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖លោកឧត្តមសេនីយ៍ត្រីអេង.ហ៊ីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងនៅព្រឹកនពថា៖នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាប អំពីបុគ្គលដែលបង្កហេតុដកកាំភ្លើង និងបានអះអាងខ្លួនជាអាវុធហត្ថ កើតហេតុនៅចំណុចផ្តុំផ្សារថ្មី ស្ថិតនៅសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដែលមានឈ្មោះ សុខ ណាម៉ាលីដូ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិករោងចក្រកាត់ដេរ ទីលំនៅផ្ទះលេខ១២អឺសូន្យ ផ្លូវលេខ៨៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានមន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរង ខេត្ត នៅថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំស្តីពីការតាមដាន ត្រួតពិនិត្យវឌ្ឍនភាពពាក់ព័ន្ធ ការងារកាត់ឆ្វៀលដី និងចុះពិនិត្យស្ថានភាព ជាក់ស្តែងទីតាំងឈូសឆាយដីគម្របព្រៃឈើ ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី។

របៀបវារៈចំនួន០២ ដើម្បីយកមកធ្វើការពិនិត្យ និងពិភាក្សា ព្រមទាំងបានសម្រេចឯកភាពដូចខាងក្រោម ៖

១.ពាក់ព័ន្ធនឹងការងារកាត់ឃ្វៀលដីស្ថិតនៅក្នុងគម្របព្រៃឈើឆ្នាំ២០០២ នៅក្នុងភូមិសាស្រ្តស្រុកបន្ទាយស្រី បន្តអនុញ្ញាតជូនប្រជាពលរដ្ឋដែលពុំទាន់បានដាក់ពាក្យស្នើសុំកាត់ឃ្វៀលក្នុងរយៈពេលមួយសប្តាហ៍ទៀតចំពោះក្បាលដីដែលមានទំនាស់ដោយភ្ជាប់មកជាមួយនូវឯកសារកាន់កាប់ត្រឹមត្រូវ។

២.រដ្ឋបាលស្រុក ត្រូវធ្វើរបាយការណ៍ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃ ស្ថិតក្នុងដែនសមត្ថកិច្ច មករដ្ឋបាលខេត្ត ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានឆ្លើយបំភ្លឺទៅក្រសួងស្ថាប័នពាក់ព័ន្ធ។

កិច្ចប្រជុំនេះ លោក ង៉ាន់ ភិរុណ បានស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវស្រង់ទិន្នន័យណាដែលច្បាស់លាស់ ហើយជា ប្រជាពលរដ្ឋ ដែលនៅនឹងមូលដ្ឋានផ្ទាល់ ចៀសវៀង វាស់វែង អោយអ្នកចំណូលស្រុក៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ខេត្តព្រះវិហារ៖លោក លី សារ៉ារិទ្ធ អភិបាលរងខេត្តព្រះវិហារនៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើមអនុវត្តគម្រោងឆ្លើយតបបន្ទាន់ទៅនឹងជំងឺកូវីដ១៩ តាមរយ:ប្រព័ន្ធបញ្ជូនរូបភាពនិងសម្លេង video Conference ពីទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

កិច្ចប្រជុំនេះមានការចូលរួមពីប្រធានមន្ទីរកសិកម្មកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត និងមន្រ្តីសាលាខេត្តជាច្រើនរូប នៅសលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។

សិក្ខាសាលានេះ រៀបចំឡើងផ្សព្វផ្សាយដំណើរការចាប់ផ្តើមអនុវត្តគម្រោងសង្គ្រោះបន្ទាន់ ក្នុងការរួមចំណែកធានា បាននូវ សន្តិសុខស្បៀងក្នុងអំឡុងពេលការីករាលដាលនៃជំងឺកូវីដ-១៩៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
១៣ មករា ២០២១

ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញលទ្ធផល ការដោះស្រាយ មតិយោបល់ និងសំណូមពរ របស់ ពលរដ្ឋ នៅក្នុងគេហទំព័រហ្វេសប៊ុក ប្រចាំខែធ្នូ។

សម្ដេច ស ខេង បានលើកឡើងថា
ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិ អំពីលទ្ធផលការងារក្នុងខែធ្នូ ឆ្នាំ២០២០ របស់ក្រុមការងារតាមដានអំពីការដោះស្រាយចំពោះមតិយោបល់ ឬសំណូមពររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងគេហទំព័រហ្វេសប៊ុករបស់ខ្ញុំ ដូចមានតារាងភ្ជាប់នៅខាងក្រោម។

ខ្ញុំសូមសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពចំណុះក្រសួងមហាផ្ទៃ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបចំពោះមតិយោបល់ កង្វល់ និងសំណូមពរនានារបស់មហាជន ជាមួយក្រុមការងារទំព័រហ្វេសប៊ុករបស់ខ្ញុំ។

ជាមួយគ្នានេះខ្ញុំក៏សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអសើ ដែលបានផ្ដល់ជាព័ត៌មាន លើកជាមតិយោបល់ និងសំណូមពរ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្ញុំ ដែលនេះបានបង្ហាញពីការចូលរួម និងលើកតម្កើងសិទ្ធិសេរីភាពក្នុងការសម្តែងមតិ និងការដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ សមស្របតាមគន្លងលទ្ធិប្រជាធិបតេយ្យ ដើម្បីអភិវឌ្ឍន៍សង្គមជាតិយើង៕SRP

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មករា ២០២១

ខេត្តសៀមរាប៖ទីតាំងស្តុក អេតចាយ មួយកន្លែង របស់ជនជាតិ វៀតណាម នៅក្រុងសៀមរាប ត្រូវបានអគ្គីភ័យឆាប់ឆេះបំផ្លាញ។

ហេតុការណ៍បានកើតឡើង នៅរសៀល នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ នេះ ស្ថិតនៅចំណុច ក្រុមទី០៧ ភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

នាយប៉ុស្តិ៍ នគរបាល សង្កាត់ស្វាយដង្គំ លោកស៊ូ វ៉ាន់ដេត បានថ្លែងប្រាប់អ្នកសារព័ត៌មានថា មានម្ចាស់ឈ្មោះ លឿង ប៊ុនចូវ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម។

លោកនាយប៉ុស្ដិ៍ ថាករណីនេះ បណ្ដាលអោយឆេះ ខូចខាតគំនរ កម្ទេចជ័រសំបកទូរទស្សន៍ អេតចាយ ម្ចាស់បានស្តុកទុក នៅខាងក្រោយ ដែលមានតម្លៃប្រហែលជាង ៣,០០០,០០០រៀល។

លោកបានបញ្ជាក់ថា មូលហេតុ អ្នកជិតខាងឈ្មោះ ជា ម៉ិច ភេទ ប្រុស អាយុ៤១ឆ្នាំ បានដុតសំរាមស្លឹកឈើងាប់ៗ នៅដីរបស់ខ្លួន ដែលជាប់នៅគ្នា ហើយក៏ឆេះរាលដាលតែម្ដង។

ក្នុងហេតុការនេះដែរ សមត្ថកិច្ចប្រើប្រាស់ឡានទឹកអស់ចំនួន០៣ឡាន(ឡានទឹកអធិការដ្ឋាន ក្រុងសៀមរាប ០១ឡាន,ឡានទឹកស្នងការដ្ឋាននគរបាល ខេត្តសៀមរាបចំនួន០២គ្រឿង)ទើបរលត់ជាស្ថាពរ៕SRP

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page472 Page473 Page474 … Page643 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ អភិបាលខេត្តបាត់ដំបង អញ្ជើញបើកការដ្ឋានជួសជុលពង្រីកតួថ្នល់លើកំណាត់ផ្លូវជាតិលេខ៥ ដោយក្រាលកៅស៊ូDBSTប្រវែង២ ០០០ម៉ែត្រ ទទឹង១៧ម៉ែត្រ ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ឯកឧត្តម អ៊ុន ចាន់ដា ជំរុញដល់សមត្ថកិច្ចពាក់ព័ន្ធ ពង្រឹងការអនុវត្តវិធានការរដ្ឋបាលចល័តជាប្រចាំ ទោះបីខេត្តកំពង់ចាមពុំមានស្តែមអនឡាញ Online Scams ចុះផ្សាយថ្ងៃទី ១០ កុម្ភៈ ២០២៦
រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ចាម ធ្វើតេស្តរកសារធាតុញៀន មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឆ្នាំ២០២៦ ចុះផ្សាយថ្ងៃទី ៩ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×