Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
Avatar photo
សៀមរាប ប៉ុស្តិ៍
១២ មិថុនា ២០២៣

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍លើកឡើងថា សម្រាប់ខេត្តបាត់ដំបង បានខិតខំបំពេញតួនាទីរបស់ខ្លួនយ៉ាងសកម្ម ដើម្បីចូលរួមថែរក្សាសន្ដិភាព សន្ដិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍនៅតាមមូលដ្ឋានជូនប្រជាពលរដ្ឋ ដើម្បីជាការចូលរួមការពារ និងលើកកម្ពស់សិទ្ធិសេរីភាព របស់មនុស្ស ក្នុងការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ តាមរយៈការបង្កើតការងារ ការវិនិយោគ បាននាំមកនូវសក្ដានុពលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋ និងសង្គមជាតិ ព្រមទាំងយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមបន្ថែមទៀត ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដើម្បីឱ្យគាត់បានស្វែងយល់ពីសិទ្ធិ និងការប្រើប្រាស់សិទ្ធិសេរីភាព របស់ខ្លួនស្របតាមច្បាប់ជាធរមាន ។

លោកបានបន្តទៀតថា បច្ចុប្បន្ន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ត្រូវបានការពារ និងគោរព ដោយប្រជាពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការប្រកបរបរចិញ្ចឹមជីវិត សិទ្ធិទទួលបានការអប់រំ សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិ សិទ្ធិស្រ្ដី កុមារ និងជនមានពិការភាព សេរីភាពក្នុងជំនឿសាសនាជាដើម ហើយទន្ទឹមនឹងនោះ ការធានាបាននូវសន្ដិភាព គឺជាកត្តាសំខាន់ចម្បងបំផុតដែលនាំមកជូនប្រជាពលរដ្ឋ កម្ពុជានូវលទ្ធិប្រជាធិបតេយ្យ នីរតិរដ្ឋ ការអភិវឌ្ឍ និងការគោរពសិទ្ធិមនុស្ស។

លោកបានបន្តទៀតថា សម្រាប់ពិធីផ្សព្វផ្សាយនាពេលនេះ គឺសង្ឃឹមថា នឹងពង្រឹងចំណេះដឹងបន្ថែមទៀត ដល់មន្រ្ដីរាជការ ប្រជាពលរដ្ឋ អំពីសិទ្ធិរបស់ខ្លួនឱ្យកាន់តែច្បាស់ ហើយការគោរពសិទ្ធិមនុស្សកាន់តែល្អប្រសើរ ដើម្បីសុខសន្ដិភាព សុវត្ថិភាព ឈានទៅរកការអភិវឌ្ឍសេដ្ឋកិច្ចជាបន្តបន្ទាប់ទៀត។

លោកសុខ លូ អភិបាលខេត្តបាត់ដំបង បញ្ជាក់យ៉ាងដូច្នេះ នៅក្នុងបានអញ្ជើញចូលរួមបើក ក្នុងសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ (ICCPR) ក្រោមអធិបតីភាព លោក កែវ រ៉េមី រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលពិធីនេះរៀបចំឡើងនៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង នៅថ្ងៃចន្ទនេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

ខេត្តសៀមរាប៖មានការលើកឡើងថា ដីព្រៃក្នុងដែនជម្រកសត្វព្រៃបឹងពែ កំពុងតែរងការកាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ពីសំណាក់ជនឱកាសនិយមខិលខូច និងអ្នកមានលុយមួយចំនួន។

ទីតាំងកាប់កាប់ទន្រ្ទានយកមកធ្វើជាកម្មសិទ្ទិ ស្ថិតនៅចំណុច អណ្តូងភ្លូរ ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹង ថាមានអ្នកមានលុយម្នាក់ ឈ្មោះ ក្អុក មានស្រុកកំណើតនៅ ភូមិកំពង់ ឃុំ ជីក្រែង ស្រុកជីក្រែង បច្ចុប្បន្នមករស់នៅ និងលក់ទូរស័ព្ទដៃក្នុង ភូមិគ្រាំង ឃុំពង្រលើ បានជួលប្រជាពលរដ្ឋ ក្នុងតម្លៃ៣០០០០រៀល ក្នុង១ថ្ងៃ ដើម្បី កាប់ទន្ទ្រានដីព្រៃ នៅចំណុចខាងលើយកធ្វើជាកម្មសិទ្ធិ ដោយពេលនេះទន្ទ្រានយកមិនតិចជាង២០ ហិកតានោះទេ។

ប្រជាពលរដ្ឋបន្តថា ឈ្មោះ (ក្អក) មានមហិច្ឆតាទន្ទ្រានយកដីព្រៃរដ្ឋ មកធ្វើជាកម្មសិទ្ធិមិនតិចជាង១០០ ហិកតា ក្រោមហេតុផលប្រមូលទិញពីប្រជាពលរដ្ឋ។

ករណីនេះ លោក ខៀវ ប៊ុនឈឿន មេឃុំពង្រលើ បានប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកមិនដឹងទេព្រោះដី គឺជាដែនសមត្ថកិច្ចរបស់មន្ត្រីបរិស្ថាន។

ចំណែក លោក លឹង ជួប ប្រធានមន្ត្រីបរិស្ថានស្ដីទី ស្នាក់ការស្រោង ថា លោកនឹងពិនិត្យមើល តើវាជាដីព្រៃឬក៏ជាដីបុស្ស? តើជាប់គម្របព្រៃឈើដែរឬក៏អត់?

ឯ លោក ពៅ ជុំ នាយការិយាល័យ ឧទ្យានុរក្ស និងបរិស្ថានដែនជម្រកសត្វព្រៃបឹងពែរ បានឆ្លើយបំភ្លឺប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទថា លោកបានទៅពិនិត្យមើលឃើញហើយ ដីព្រៃនៅចំណុចនោះពិតជាជាប់គម្របព្រៃឈើដែនជម្រកសត្វព្រៃបឹងពែរមែន។ ប៉ុន្តែមិនមែន ជាដីព្រៃទេគឺជាបុស្ស ដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផល។

លោកពៅ ជុំ បន្តទៀតថា ទោះបីជាយ៉ាងណាក៏ដោយលោកនឹងបញ្ជូនឈ្មោះ ក្អុក ទៅខេត្តដើម្បីអោយខេត្តធ្វើការវិនិច្ឆ័យ។

សៀមរាប ប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺពីឈ្នោះ
ក្អុក នៅឡើយទេចំពោះការលើករបស់ពលរដ្ឋដោយមិនមានលេខទូរស័ព្ទទំនាក់ទំនង។

កាលពីថ្មីៗនេះ សម្តេចតេជោហ៊ុន សែន បានបញ្ជាឲ្យក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរទប់ស្កាត់ការកាប់ទន្ទ្រានព្រៃយកដីរបស់រដ្ឋ ក៏ប៉ុន្តែជំនាញខេត្តសៀមរាប ហាក់បីមិនគោរពតាមបទបញ្ជារបស់សម្ដេចនោះទេ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

ខេត្តកំពង់ចាម​៖ក្នុងពិធីបញ្ជូលសមាជិកគណបក្សទើបកសាងថ្មី​ ចំនួន៧១៦៩នាក់​ មក​ពី​​វិទ្យាល័យ​ទាំង​៦​ និង​ឃុំ​ទាំង​១៤​ ក្នុង​ស្រុក​ស្រីសន្ធរ​ ខេត្ត​កំពង់ចាម​ នៅថ្ងៃអាទិត្យនេះ លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម​ បានថ្លែងប្រាប់​យុវជន​គ្រប់​អាយុ​បោះឆ្នោត​ដែល​ជា​សមាជិក​ថ្មី​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​ដែល​ហ៊ាន​លះបង់​ជីវិត​ ដេីម្បី​ជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន​កម្ពុជា​ ឱ្យ​រួច​ចាកផុត​ពី​សេចក្ដី​ស្លាប់​។

លោក យឹម ឆៃលី បានថ្លែងថា​ ប្រជាជនកម្ពុជាជាង៩០% ជាអ្នកកាន់ព្រះពុទ្ឋសាសនា ហើយព្រះពុទ្ឋបរមគ្រូនៃយើង បានប្រៀនប្រដៅឲ្យយើងចេះស្គាល់គុណ ស្គាល់ទោស និងចេះដឹងគុណចំពោះអ្នកដែលធ្លាប់ជួយយើងនៅគ្រាលំបាក ជាពិសេសត្រូវជឿជាក់លើសច្ចធម៌ និងប្រវត្តិសាស្ត្រដែលយើងធ្លាប់ហែលឆ្លងកាត់ក្នុងជីវិតរបស់យើង។ ប៉ុន្តែ​មានប្រជាជនយើងមួយចំនួនតូច នៅតែមិនជឿជាក់លើសច្ចធម៌ប្រវត្តិសាស្ត្រ ហើយងាកទៅជឿលើការឃោសនាបោសបញ្ជោតរបស់អ្នកដែលមិនដែលរួមសុខរួមទុក្ខជាមួយខ្លួន ដោយមើលមិនឃើញពីគុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៏ប៉ុលពត រំដោះប្រជាជនកម្ពុជាពីរណ្តៅមរណៈ និងបានខិតខំពុះពារគ្រប់ការលំបាក និងឧបសគ្គសព្វបែបយ៉ាង រហូតស្វែងរកបាននូវសុខសន្តិភាពពេញបរិបូរណ៏ពេញផ្ទៃប្រទេស ដោយមានការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី ក្រោមដំបូលរដ្ឋធម្មធញ្ញ តែមួយ រាជរដ្ឋាភិបាលតែមួយ និងដឹកនាំប្រទេសជាតិតាមលទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស និងអភិវឌ្ឍន៏ប្រទេសមានការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ ដូច្នេះ​យើងត្រូវពន្យល់ណែនាំពួកគាត់កុំឲ្យចាញ់បោកការឃោសនាអកុសលរបស់ក្រុមជនអគតិ និងជនក្បត់ជាតិ តទៅទៀត។

លោកក៏បានណែនាំដល់ ប្រធានគណបក្សសង្កាត់ទាំងពីរ ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង​ជួបបញ្ហាផ្សេងៗ ជា​ពិសេសគឺ​ត្រូវ​ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ របស់ពួកគាត់​ផងដែរ​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 0
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

នៅក្នុងសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប នៅថ្ងៃសៅរ៍ ម្សិលមិញបានលើកឡើងថា៖

១. របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តឡើងវិញនៅក្នុងឆ្នាំ ១៩៩៣ ដែលជាឆ្នាំនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី១ ហើយដំណើរការប្រជាធិបតេយ្យនេះបានបន្តជារៀងរាល់ ៥ ឆ្នាំម្តងយ៉ាងទៀងទាត់ ដោយបានចាក់គ្រឹះយ៉ាងរឹងមាំបន្តិចម្តងៗ រហូតក្លាយជាគំរូដល់បណ្តាប្រទេសប្រជាធិបតេយ្យផ្សេងទៀត ដោយសារតួលេខនៃអ្នកចូលរួមបោះឆ្នោតគ្រប់អាណត្តិកន្លងមក មានអត្រាខ្ពស់គួរឱ្យកត់សម្គាល់។

២. ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលនៅតែបន្តទទួលបានការគាំទ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ ហើយបានបន្តដឹកនាំរាជរដ្ឋាភិបាលក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ដោយសម្រេចបាននូវវឌ្ឍនភាពសង្គម និងភាពសុខដុមរមនាក្រោមម្លប់នៃសន្តិភាព។

៣. ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា មិនបានកើតឡើងដោយចៃដន្យនោះទេ។ គណបក្សប្រជាជនកម្ពុជាអាចដឹកនាំប្រទេសបានជាង ៤០ ឆ្នាំដោយសារគណបក្សបានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន ៣ គឺ៖ ជីវិត ជីវភាពរស់នៅ និងកិត្តិយស។ ដូច្នេះ សូមសកម្មជនយុវជនបក្ស ដែលពាក់អាវរូបទេវតា និងមានបេះដូងលោតក្នុងចង្វាក់តែមួយ បន្តចូលរួមបម្រើបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស ដើម្បីធ្វើយ៉ាងណារួមគ្នារុញច្រាននាវាកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពរុងរឿងស្របតាមចក្ខុវិស័យ និងគោលដៅដែលបានកំណត់ក្នុងឆ្នាំ២០៥០៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

លោកសុខ លូ បានបញ្ជាក់ថា៖ រយៈពេល៥ខែ ឆ្នាំ២០២៣ នេះខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់ បណ្តាលអោយខូចខាតផ្ទះសំបែង របស់ប្រជាពលរដ្ឋសរុប ២,២០៨គ្រួសារ (ខ្នងផ្ទះ) ក្នុងឃុំសង្កាត់ចំនួន៩៦និង៤១១ភូមិលើក ក្រុងស្រុកទាំង១៤ នៃខេត្តបាត់ដំបង។ លោកថា គ្រួសាររងគ្រោះខាងលើ តែងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ ពីសាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះមូលដ្ខាន ក្រុងស្រុកព្រមតាំងសប្បុរសជនផងដែរ។

លោកសុខ លូ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅសូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈពេលដែលក្រសួងធនធានទឹកនិងឧតុនិយមតែងតែជូនដំណឹងជាបន្តបន្ទាប់ ដើម្បីឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះធម្មជាតិនេះផងដែរ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត មានប្រសាសន៍បែបនេះ ក្នុងឱកាស
អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន១២០គ្រួសារនៅ ក្នុងស្រុកភ្នំព្រឹក
នៅថ្ងៃសៅរ៍ ម្សិលមិញ។

ក្នុងឱកាសនោះ លោក សុខ លូ បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោកតា លោកយាយ បងប្អូន ទាំងអស់ ដោយក្តីនឹករលឹក និងអាណិតអាសូរជាទីបំផុត ដែលជានិច្ចកាល សម្ដេចទាំងទ្វេ តែងតែខ្វល់ខ្វាយគិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនរងគ្រោះ និង ជនងាយរងគ្រោះបំផុត និងបានសំដែងនូវការសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយ ដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយដោយមិនរើសអើង ប្រកាន់និន្នាការនយោបាយ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង អោយចុះអន្តរាគមន៍ ជួយ សម្រាល ទុក្ខលំបាក បានទាន់ពេលវេលានិង ស្របតាមទិសស្លោក ” កាកបាទក្រហមមាននៅគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល “។

លោក សុខ លូ ក៏បានបន្តអំពាវនាវដល់ប្រជាពល រដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ ពេលជួបនឹងសកម្មភាពនានា ពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ការចំណាក់ស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍ បង្រ្កាប បានទាន់ពេលវេលា ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ហើយ សូមឱ្យប្រជាពលរដ្ឋចូលរួមអប់រំណែនាំ កូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរពច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅណាជិតឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯងនិងអ្នកដទៃ ជាមួយគ្នាឯកឧត្តមបានអំពាវនាវ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោតផងដែរ។

លោកសុខ លូ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលចំពោះសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានបរិច្ចាគធនធានថវិកាប្រកបដោយទឹកចិត្តជ្រះថ្លាជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្ត អាចចុះបំពេញប្រតិបត្តិការមនុស្សធម៌បានដូចនាពេលនេះ និងជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា អំណោយដែលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានទទួលពីសប្បុរសជនក្នុងឱកាសទិវា ៨ ឧសភា ត្រូវបានផ្តល់ជូនដល់គ្រួសារនីមួយៗនូវ ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកបរិសុទ្ធវីឃែរ១កេស ,ទឺកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ដោយឡែកគ្រួសាររងគ្រោះរលំទាំងស្រុងចំនួន១៦គ្រួសារ បានបន្ថែម សំពត់តង១ និងឃីត១កញ្ចប់ (និង ភួយ ក្រមា សារុង)ផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១១ មិថុនា ២០២៣

លោក យឹម ឆៃលី បានលើកឡើងថាយើងទាំងអស់គ្នា ត្រូវរួមគ្នា ថែរក្សាការពារសុខសន្តិភាព ដែលរកបានដោយកម្រនេះ ឲ្យបានជាដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ ពិសេសត្រូវបន្តគាំទ្រ សម្តេចហ៊ុន សែន ដែលជាស្ថាបនិកសន្តិភាព ធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណត្តិ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន។

លោកយឹម ឆៃលី បានថ្លែងថា​ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឲ្យមានការឯកភាពជាតិ ឯកភាពទឹកដី រក្សាបាននូវស្ថិរភាព នយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សណ្តាប់ធ្នាប់សង្គម បង្កើតបាននូវ លទ្ឋិប្រជាធិបតេយ្យ សេរីពហុបក្ស ហើយប្រជាជនកម្ពុជា គ្រប់រូបមានសិទ្ឋិសេរីភាពពេញលេញ រស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត ក្រោមម្លប់សន្តិភាពដ៏ពេញបរិបូរណ៏។

លោកយឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៏គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ថ្ថ្លែងបែបនេះក្នុងពិធីសម្ភោធអគារស្នាក់ ការគណបក្សឃុំទាំង៩ និងសំណេះសំណាល ជាមួយប្រធាន អនុប្រធានក្រុមបក្សមកពីឃុំទាំង១៤ នៃស្រុក​ស្រីសន្ធរ​ ខេត្តកំពង់ចាម នៅសៅរ៍ម្សិលមិញ។

លោកបានបន្តថា ប្រធាន អនុប្រធានក្រុមបក្សទាំងអស់ ត្រូវក្តាប់ឲ្យជាប់ និងយល់ឲ្យច្បាស់ពីគោលនយោបាយ ជាយុទ្ឋសាស្ត្រ ក៏ដូចជាផែនការសកម្មភាព របស់គណបក្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អ ក្នុងការដណ្តើមជ័យជំនះលើការបោះឆ្នោតជ្រើសរើស តំណាងរាស្ត្រអាណត្តិទី៧ ឆ្នាំ២០២៣ នាពេលខាងមុននេះ។

លោកបាន​បន្ត​ទៀតថា រាជរដ្ឋាភិបាល ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា សម្រេចបានជោគជ័យធំៗជាច្រើនទៀត មានដូចជា ជោគជ័យនៃការរៀបចំការបោះឆ្នោតជាច្រើនអាណត្តិតាមលទ្ឋិប្រជាធិបតេយ្យ សេរី ពហុបក្ស តែងទទួលបានទទួលជ័យជំនះយ៉ាងត្រចះត្រចង់។

រាជរដ្ឋាភិបាល ទទួលបានជោគជ័យ ចំពោះយុទ្ឋនាការស្រោចវ៉ាក់សំាងកូវីដ១៩ នៅទូទាំងប្រទេសប្រកបដោយប្រសិទ្ឋិភាព ការពារបាននូវអាយុជីវិតប្រជាជនពីជម្ងឺដ៏កាចសាហាវនេះ និងបានបើកប្រទេសឡើងវិញ ដំណើរការសេដ្ឋកិច្ច សង្គមជាប្រក្រតី។ លើសពីនោះ ជោគជ័យដែលមតិជាតិ និងអន្តរជាតិ កោតសរសើរយ៉ាងខ្លាំងក្លានោះ គឺជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងការៀបចំព្រឹត្តិការណ៏ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជាប្រវត្តិសាស្ត្រ ក្រោមទិសស្លោក “កីឡារស់ក្នុងសន្តិភាព” ធ្វើឲ្យអន្តរជាតិស្ងើចសរសើរ ពីសមត្ថភាព និងភាពឈ្លាសវៃរបស់រាជរដ្ឋាភិបាលកម្ពុជា។ មួយវិញទៀត, ថ្មីនេះ រាជរដ្ឋាភិបាល បានសម្រេចស្តារព្រែកជីកពីទន្លេបាសាក់ ទៅសមុទ្រ ដែលមានឈ្មោះថា “ព្រែកជីកហ្វូណន តេជោ” ដែលនឹងផ្តល់អត្ថប្រយោជន៏ដ៏ច្រើនដល់ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងការដឹកជញ្ជូនតាមផ្លូវទឹក។ សមិទ្ឋផលទាំងអស់នេះ សុទ្ឋតែកើតឡើងក្រោមមគ្គុទេសគ៍ដឹកនាំដ៏ឈ្លាសវៃប្រកបដោយភាពភ្លឺស្វាង និងប៉ិនប្រសព្វ មានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា​៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ជនជាតិចិនពីរនាក់ប្ដីប្រពន្ធ ម្ចាស់គ្លីនិកព្យាបាលជំងឺ ប៉ ខាង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីយកសពអ្នកជំងឺជនជាតិកូរ៉េ ម្នាក់ ដែលស្លាប់ក្នុងគ្លីនិករបស់ខ្លួន រុំកន្ទេល បោះចោល។

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាករណី ប្រទះឃើញសាកសព មនុស្សស្រី រុំកន្ទេល ផ្លុងចោល នៅចំណុចរណ្តៅដីជីកដាក់លូ នៅក្នុងបូរីកាងម៉េង​ ស្ថិតភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣។

ជនសង្ស័យ​ ២នាក់​ ដែលជាម្ចាស់​គ្លីនិកពិគ្រោះជំងឺ ប៉​ ខាង​ ដូចខាងក្រោម៖ទី១៖ ឈ្មោះ LAI WENSHAO ភេទប្រុស​ អាយុ៣០ឆ្នាំ​ ជាប្តី។ទី២៖ ឈ្មោះ​ CAI HUIJUAN ភេទ​ ស្រី​ អាយុ៣៩ឆ្នាំ​ ជាប្រពន្ធ។ សាកសពជនរងគ្រោះមានឈ្មោះ BYIN A YEON ភេទស្រី ជនជាតិកូរ៉េ។

ជនសង្ស័យទាំងពីរនាក់ប្ដីប្រពន្ធបានសារភាពថា​ កាលពីថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង១៧៖៥៤នាទី ជនរងគ្រោះឈ្មោះ BYIN A YEONG ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិកូរ៉េ បានចូលមកសម្រាកព្យាបាលនៅគ្លីនិករបស់ខ្លួនដោយចាក់សារ៉ូម ប្រភេទ SHENG LI YAN SHUI អស់ចំនួន០២ប្លោក ស្រាប់តែធ្វើជនរងគ្រោះប្រកាច់ស្លាប់នៅក្នុងគ្លីនិករបស់ពួកខ្លួនតែម្ដង។

ឃើញដូច្នេះជនសង្ស័យដែលជាម្ចាស់គ្លីនិក ក៏បានរៀបចំយកសាកសពជនរងគ្រោះរុំកន្ទេល ពណ៌ក្រហម នឹងចងខ្សែ ដឹកសពជនរងគ្រោះ តាមមធ្យោបាយរថយន្តម៉ាក Prius ពណ៌ខៀវ ផលិតឆ្នាំ2007 ពាក់ស្លាកលេ ភ្នំពេញ2BR-9717 ចេញពីគ្លីនិករបស់ខ្លួន ដែលមានអាស័យដ្ឋាននៅ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឆ្ពោះទៅព្រែកហូរ ផ្លូវជាតិលេខ២ ចុះតាមខ្លោងទ្វារ បុរី កាំងម៉េង ទៅទម្លាក់ចោលតែម្ដង៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 2.1K
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖ករណីរថយន្តដឹកទឹកកក របស់ក្រុមហ៊ុន អុីវ៉ា ដែលបានបើកបុកសិស្ស កំពុងជិះកង់ចេញពីរៀនត្រឡប់ទៅផ្ទះវិញ បណ្ដាលឲ្យស្លាប់នៅក្រុងសៀមរាប ដោយសារតែតៃកុងខ្វះការការប្រុងប្រយ័ត្ន។

មន្ត្រីការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស ពាក់ផ្លាកលេខ ២AE.៨៤៧៧ ជារថយន្តដឹកទឹកកករបស់ក្រុមហ៊ុន អុីវ៉ា បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ រួមនឹងអ្នករួមដំណើរម្នាក់ទៀតដែលជាព្រូឡាន ឈ្មោះ ជ័យ ជៀន ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅបណ្តោះអាសន្នភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាប បានធ្វើដំណើរទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានកៀកង់មួយគ្រឿង ពណ៌ទឹកប្រាក់ ជិះដោយ ឈ្មោះ ជា ឌីវីម៉ីរ៉ាលដាវីដ ភេទប្រុស អាយុ ១១ឆ្នាំ រស់នៅភូមិវត្ដស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលកំពុងធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យដួលចូលក្រោមរថយន្តកិនស្លាប់តែម្ដង។

មន្ត្រីការិយាល័យចរាចរណ៍បានឲ្យដឹងទៀត ថា ក្រោយកើតហេតុអ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់។ ចំពោះមូលហេតុ ដែលបានបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ គឺបណ្ដាលមកពីរថយន្តវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នវត្ថុតាំងរួមមានរថយន្តបង្ករ និងកង់ ត្រូវបានជំនាញកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ និងស្វែងរកជនបង្ករ ដើម្បីដោះស្រាយបន្ត។ ចំណែកឯសពជនរងគ្រោះត្រូវបានប្រគល់ជុនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីុំ

សូមបញ្ជាក់ថាករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០ និង០០នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុកវត្តដំណាក់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖លោក សោម សមស័ក្ក នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាប និងក្រុមការងារបាននាំអ្នកវិនិយោគជនជាតិ ជប៉ុន លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន នភថ្ងៃទី១០ខែមិថុនាឆ្នាំ២០២៣ នេះចុះទៅពិនិត្យទីតាំងគ្រោងបើកកសិដ្ឋានដាំម្ទេសស្តង់ដារជប៉ុន លើផ្ទៃដី៧២ហិកតាជំហានទី០១ ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជប់តាត្រាវ ស្រុកអង្គរធំ។

លោក NABESHIMA KATSUHITO បានអោយដឹងថា៖ កសិដ្ឋាននេះគឺជាបច្ចេកទេសថ្មីហើយនិងបានផលច្រើន និងជាគំរូមួយសម្រាប់កសិកម្មនៅក្នុងស្រុកផងដែរ។ លោកបានបញ្ជាក់ បច្ចុប្បន្ននេះមាននាក់បញ្ជាទិញ ក្នុងមួយខែរហូតដល់៥០០តោន ជារៀងរាល់ខែ ហើយផែនការនេះមិនមែនលក់នៅក្នុងស្រុកនោះទេគឺនាំចេញទៅក្រៅប្រទេស។ យើងត្រូវការបុគ្គលិកបង្គោលដើម្បីមើលថែដំណាំម្ទេសដែលមានគុណភាពនិងស្តង់ដានាំចេញព្រមទាំងត្រូវការកម្លាំងកម្មករជាច្រើននាក់ ក្នុងការប្រមូលផល កសិដ្ឋាននេះនិងជួយឲ្យប្រជាពលរដ្ឋនៅក្បែរៗនេះមានការងារធ្វើជារៀងរាល់ថ្ងៃ។ កសិដ្ឋាននឹងបង្រៀនអំពីបច្ចេកទេសនៃការដាំម្ទេសឲ្យត្រូវនឹងស្តង់ដារនាំចេញទៅក្រៅប្រទេសដល់ប្រជាកសិករ។ចំពោះពលរដ្ឋដែលមានដី សម្រាប់ដាំដំណាំម្ទេស។

លោក NABESHIMA KATSUHITO សន្យាបង្រៀនទាំងផ្នែកបច្ចេកទេស ផ្តល់ពូជនិងទទួលទិញនៅផលដំណាំរបស់ប្រជាកសិករផងដែរ។

លោកសង្ឃឹមថា៖ កសិដ្ឋាននេះនិងក្លាយជាគំរូមួយដើម្បីឲ្យប្រជាកសិករ ដែលចង់ដាំម្ទេសអាចទៅសិក្សាស្រាវនិងរៀនសូត្រពីកសិដ្ឋានបាន។
យើងនឹងធ្វើមួយជំហានម្ដង មួយជំហានម្ដង កសិដ្ឋាននេះធ្វើលើផ្ទៃដី៧២ហិកតា ជាជំហានដំបូងនិងធ្វើជំហានបន្តបន្ទាប់ទៀតដើម្បីតម្រូវទីផ្សារនៅក្រៅប្រទេស លោកជឿជាក់ថា ពេលដែលកសិដ្ឋាននេះបានដំណើរការយើងនឹងមានអ្នកកុម្មង់ទិញផ្សេងៗទៀតកាន់តែច្រើនថែមទៀត។

លោកបញ្ជាក់ថា៖ តម្រូវការ ៥០០តោន ក្នុងមួយខែគឺយើងត្រូវការផ្ទៃដី ២០០ហិកតាទើបគ្រប់គ្រាន់សម្រាប់ផលិតអោយបាន ៥០០តោនក្នុងមួយខែ ដើម្បីឲ្យផលដំណាំវិលជុំបាន យើងត្រូវការចូលរួមពីប្រជាជននៅជុំវិញនោះផងដែរ។

លោក NABESHIMA KATSUHITO លើកឡើងថា៖ កសិដ្ឋានមួយនេះអាចដំណើរការទៅបានអាស្រ័យទៅលើការចូលរួមពីអាជ្ញាធរ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានចូលរួម ទើបអាចដំណើរការទៅបានដោយរលូន។

ទៅថ្ងៃអនាគតវានឹងបង្ហាញឲ្យពិភពលោកដឹងថាផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជាគឺជាផលិតផលដែលមានគុណភាពខ្ពស់ ពិភពលោកនិងទទួលស្គាល់ផលិផលរបស់កម្ពុជាដែលដាំតាមស្តង់ដារបច្ចេកទេស។

ពេលចាប់ផ្ដើមផលិតបានយើងក៏ចាប់ផ្ដើមកែច្នៃខ្នាតតូចមួយទៀតទៅជាគ្រឿងទេស(ទឹកម្ទេស) នៅក្នុងប្រទេសកម្ពុជាក៏ដូចជាប្រទេសអាស៊ាន.គឺចូលចិត្តញ៉ាំស៊ុប ដូច្នេះពួកយើងនឹងកែច្នៃទឹកម្ទេសមួយដែលជាប្រភេទម្ទេសកសិកម្មដាំនៅក្នុងទឹកដីខេត្តសៀមរាប មានន័យថា យើងនឹងមានទឹកម្ទេសកម្ពុជាដែលឆ្ងាញ់មានរស់ជាតិ។

ការផលិតទ្រង់ទ្រាយធំបែបនេះក៏ដូចជាការផ្សព្វផ្សាយទាញទីផ្សារពិភពលោកឱ្យបានឃើញ ប្រទេសកម្ពុជាដែលអាចផលិតបាននៅផលិតផលដែលមានស្តង់ដារ ពេលនោះនឹងអាចទាក់ទាញនៅភ្ញៀវទេសចរណ៍និងអ្នកវិនិយោគធំៗមកវិនិយោគនៅក្នុងខេត្តសៀមរាបកាន់តែច្រើន។

យើងត្រូវផលិតដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារឲ្យបានទាន់ពេលវេលាហើយនិងមានជារៀងរាល់ខែ បើគេត្រូវការរាលសប្តាហ៍យើងផ្គត់ផ្គង់រាល់សប្តាហ៍គេត្រូវការរាល់ខែយើងផ្គត់ផ្គង់រាល់ខែ ពេលនោះអ្នកបញ្ជាទិញ និងមកបន្ថែមទៀតជាក់ជាមិនខាន។

លោក NABESHIMA KATSUHITOក្នុងនាមជាអ្នកជំនាញមួយរូបលោកដឹងថាបច្ចុប្បន្នជីកំពុងតែឡើងថ្លៃ ដូច្នេះយើងអាចកែច្នៃវត្ថុធាតុដើមនៅក្នុងមូលដ្ឋានឲ្យទៅជាជី ដើម្បីប្រើប្រាស់នៅក្នុងមូលដ្ឋានផ្ទាល់ដោយមិនបាច់នាំជីចូលពីក្រៅប្រទេស វានឹងកាត់បន្ថយថ្លៃដើមក្នុងការផលិត។

លោក ពៅ ប៊ុនធឿន អភិបាលស្រុកអង្គរធំ បានកោតសរសើរដល់លោក សោម សមស័ក្ក ដែលបាននាំនាក់វិនិយោគផ្នែកកសិកម្ម មកវិនិយោគក្នុងមូលដ្ឋានរបស់លោក និង ថ្លែងអំណរគុណដល់លោក NABESHIMA KATSUHITO ប្រធានកសិដ្ឋានដាំបន្លែស្តង់ដារជប៉ុន ដែលបានមកវិនិយោគនៅក្នុងស្រុកអង្គរធំខេត្តសៀរាប លោកសង្ឃឹមថា កសិដ្ឋាននេះ និងជួយបណ្តុះបណ្តាល ដល់ប្រជាកសិករ អោយមានជំនាញតាមបច្ចេកទេស និងមាកការងារធ្វើរបានកាន់តែច្រើន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

យ៉ាងហោចណាស់ជនជាតិចិនចំនួន ៤ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណី សម្លាប់ជនជាតិចិន ញាត់ក្នុងវ៉ាលីយកទៅបោះចោល នៅស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលនាយកដ្ឋានព្រហ្មទណ្ឌ បានឲ្យដឹងថា នៅ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅវេលាម៉ោង ០៩ នឹង ០០ នាទី ប្រទះឃើញសាកសព នៅចំណុច មាត់ច្រាំងទន្លេសាប ភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

នគរបាលបានបន្តថា បន្ទាប់ពីមានករណីឃាតកម្មនេះ លោកឧត្តមសេនីយ៍ត្រី ខេង ម៉េឈាង និងលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន​ សហការជាមួយ នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ, ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល និងអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដោយសម្របសម្រួលនីតិវិធី របស់លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់​។

ទី១៖ ឈ្មោះ DAI MINGXING ហៅ QI SHI ភេទប្រុស  អាយុ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី២៖ ឈ្មោះ HONG QI ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៣៖ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
*ទី៤៖ ឈ្មោះ LI CHEN ហៅ BING អាយុ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារព្រីន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូត
វត្ថុតាងចាប់យករួមមាន៖ វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ម៉ាកAF American Flyer ចំនួន០១, វ៉ាលី ពណ៌ខ្មៅ មានកង់រុញចំនួន៤ ចំនួន០១ មានសម្លៀកបំពាក់ប្រឡាក់ឈាម, ស្កុតរុំមុខសព បិទជិត (ខាងក្នុងស្កុតមានម៉ាស ពណ៌ផ្ទៃមាឃ បិទលើភ្នែកទាំងសងខាង ជាន់ទី២ នឹងមានថង់ផ្លាស្ទិចពណ៌ស បត់៤ជ្រុង មានអក្សរ Facebook SuSu Shop/SuSu Nguyen trai និងក្នុងមាត់ មានញាត់ក្រណាត់ជំរៀកខោទ្រនាប់ ពណ៌ប្រផេះ ម៉ាក Nanjiren។

ផ្អែកតាមការស៊ើបអង្កេតស្រាវជ្រាវ ត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាព ឈានទៅកំណត់អត្ដសញ្ញាណជនសង្ស័យក្នុងអំពើនេះ ជនរងគ្រោះធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង ក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រូវបានក្រុមជនសង្ស័យធ្វើទារុណកម្ម នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។

នាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត បានត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ មានស្លាកស្នាមប្រឡាក់ ចំនួន០២កន្លែងក្រោមជើងវាំងនន  និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត(BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស(វិជ្ជមាន)។

សូមជម្រាបថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាល និងចង្អុលដឹកនាំបញ្ជាដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ខេត្តសៀមរាប៖សិស្សសាលា យូអុីស អេ ម្នាក់ត្រូវបានរថយន្តដឹកទឹកកក របស់ក្រុមហ៊ុនអុីវ៉ា បើកកិនបណ្ដាលឲ្យស្លាប់យ៉ាងអាណោចអាធម៌ ខណ:ពេលកំពុងធ្វើដំណើរចេញពីរៀនជិះកង់ត្រលប់ទៅផ្ទះវិញ។

សេចករាយការណ៍ព័ត៌មានបឋមបានឲ្យថាហេតុការណ៍បានកើតឡើង នៅវេលាម៉ោងប្រមាណជាង១០ព្រឹក ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៣ ចំណុចក្បែរស្តុកវត្តដំណាក់ ក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប។

សេចករាយការណ៍ព័ត៌មានបឋមបន្តថា ជនរងគ្រោះ ឈ្មោះ ដេវីត អាយុ១១ឆ្នាំ រៀនថ្នាក់ទី ៥ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។

ប្រភពពីសមត្ថកិច្ចកន្លែងកើតហេតុនៅបានហើយដឹងថា សាកសព រងគ្រោះ ត្រូវបានយកទៅតម្កល់ទុក នៅឯ ឈាបនដ្ឋានវត្តស្វាយ។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍នេះមន្ត្រីនគរបាលជំនាញមិនទាន់បញ្ជាក់លម្អិតអំពីមូលហេតុនៅឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
១០ មិថុនា ២០២៣

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានមានប្រសាសន៍ជំរុញអោយ សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ក្រុមប្រឹក្សាឃុំ សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងមេភូមិ ទាំងអស់ ត្រូវយកចិត្តទុកដាក់បម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ អោយបានល្អ ត្រូវចូលរួមអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លុបបំបាត់ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

ឯកឧត្តម សៀង ណាំ បានថ្លែង អំពាវនាវសូមឱ្យប្រជាពលរដ្ឋ ទាំងអស់ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះគឺ ដើម្បីបំពេញកាតព្វកិច្ច និងសិទ្ធិជាប្រជាពលរដ្ឋ ក្នុងការសម្រេច និងជ្រើសរើសនិងជ្រើសរើសមេដឹកនាំប្រទេសជាតិ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្ដិភាព និងការអភិវឌ្ឍ។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវពិនិត្យ និងត្រៀមឯកសារពាក់ព័ន្ធ ដូចជាអត្តសញ្ញាបណ្ណសញ្ជាតិខ្មែរ ឬក៏លិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីអាចចូលរួមបោះឆ្នោត បានស្របតាមច្បាប់ដែលគ.ជ.ប បានកំណត់ផងដែរ។

ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប មានប្រសាសន៍ យ៉ាងដូច្នេះក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប នៅថ្ងៃសុក្រម្សិលមិញ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page153 Page154 Page155 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ សម្តេចតេជោ ផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង អាជ្ញាធរខេត្តសៀមរាប ប្រកាសមិនអនុញ្ញាតឱ្យមានការដាក់លក់ខ្លែងដែលនាំចូលពីបរទេស នៅក្នុងពិធីបុណ្យខ្លែង ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×