ខេត្តសៀមរាប៖លោក ពិន ប្រាកដ អភិបាលរងមានប្រសាសន៍ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលកន្លងមកនេះ មាននិន្នាការកើនឡើង នៃការស្លាប់ជាក្រុម ដែលបង្កឡើង ដោយសារការបើកបរ ហួសល្បឿនកំណត់ ការបើកបរ ក្រោមឥទ្ធិពល ជាតិស្រវឹង ការមិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ការវ៉ាជែងដោយប្រថុយប្រថាន បានបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរ បណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស ឬរបួស ពិការយ៉ាងអាណោចអាធម រួមជាមួយនឹងការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើនផងដែរ។
លោកថ្លៃយ៉ាងដូច្នេះ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នៅរដ្ឋបាលខេត្តសៀមរាប ក្នុងពិធីបើកយុទ្ធនាការ អប់រំផ្សព្វផ្សាយច្បាប់ ស្តីពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ក្រោមវត្តមានលោក ជំទាវ មឹង មាណវី រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក ពិន ប្រាកដ បានបន្ថែមទៀតថាយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នេះ ជាសារក្រើនរំលឹកបងប្អូនប្រជាពលរដ្ឋ បន្តចូលរួមចំណែកក្នុងការកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ និងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ អោយកាន់តែមានអត្រាទាបជាងមុន និងបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវៈភាពបងប្អួនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
លោជំទាវ មឹង មាណវី បានថ្លែងផងថាអ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្ន ក្នុងពេលបើកបរ និងត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកទាំងអស់គ្នាផងដែរ៕SRP
ភ្នំពេញ៖សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីណែនាំ ស្ដីពីការ លុបបំបាត់ ការបង្កសំឡេង រំខាន លើសកម្រិត ដោយយានយន្តគ្រប់ប្រភេទ ដើម្បីពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានសំដៅលុបបំបាត់រាល់សកម្មភាព បែបអនាធិបតេយ្យក្នុងការបញ្ជាយានយន្ត គ្រប់ប្រភេទ ដែលបង្កសំឡេង រំខាន លើសកម្រិតកំណត់ និងដើម្បីលើកកម្ពស់ សេចក្ដីថ្លែថ្នូក្នុងសង្គម៕SRP


ខេត្តកំពង់ធំ៖ខ្ញុំបាទ សូមគោរពជូនពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងឱកាសដ៏មហានក្ខត្តប្ញក្សប្រារព្ធខួបកំណើតគម្រប់៧០ ឈានចូល ៧១ឆ្នាំ។