Skip to content
Siem Reap Post
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ទូរស័ព្ទ: 069382925/ 0886737999
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា
សម្ដេចតេជោ គាំទ្រឱ្យរាជរដ្ឋាភិបាលកម្ពុជាបើកស្ថានទូតជាផ្លូវការនៅប៉ាគីស្ថាន ដើម្បីជំរុញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ
លោកឧត្តមសេនីយ៍ទោ ហួត សុធី លើកសរសើរដល់នគរបាលស្រុកប្រាសាទបាគង ការពារ ធានារក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ
Avatar photo
សៀមរាប ប៉ុស្តិ៍
២៨ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌនគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួន ក្រោយប្រើអំពើហិង្សាកាប់ប្រហារទៅលើប្រពន្ធ។

ការឃាត់ខ្លួននៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ នៅភូមិតាងួន ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប។

ប៉ូលិសបានប្រាប់ថា កាលពីវេលាម៉ោង២៤ និង៣០នាទី ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ បុរសជាប្តីបានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រច័ណ្ឌ កាប់ប្រពន្ធជាច្រើនប៉័ងតោ បណ្តាលឲ្យរបួស ហើយជនបង្កបានរត់គេចខ្លួនបាត់។

ប៉ូលិសបន្តថា បន្ទាប់ពីទទួលបណ្តឹងជនរងគ្រោះ និងស្តាប់បំភ្លឺសាក្សី កម្លាំងនគរបាលជំនាញ បានចុះធ្វើការស្រាវជ្រាវ ឈានដល់ ឃាត់ខ្លួន នៅស្រុកជីក្រែង។

តាមការស្តាប់ចម្លើយ ឈ្មោះ ស៊ុ ឈង់ ភេទប្រុស អាយុ ៤៤ឆ្នាំ បានឆ្លើយសារភាពថា នៅអំឡុងឆ្នាំ២០១៩ រូបខ្លួននិងជនរងគ្រោះឈ្មោះ គង់ ដានី ភេទស្រី អាយុ៤៨ឆ្នាំ បានរួមរស់ជាមួយគ្នាបែបអនីតិសង្វាសជន ហើយចាប់តាំងពីចុងឆ្នាំ២០២០ មកខ្លួនតែងតែមានទំនាស់ជាមួយជនរងគ្រោះ ជាបន្តបន្ទាប់ ដោយសារជនរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុសផ្សេងទៀត។

ជនសង្ស័យថាក្រោយធ្វើសកម្មភាព ខ្លួនបានយកកាំបិតតាំងតោ ទៅបោះចោលនៅក្រោយផ្ទះជនងរងគ្រោះ ហើយបានបើកម៉ូតូគេចខ្លួនទៅផ្ទះម្តាយម៉ីង នៅស្រុកជីក្រែង។

បច្ចុប្បន្ននគរបាលជំនាញរៀបចំសំណុំរឿងបញ្ជូន ទៅតុលាការ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។

បើតាមប៉ូលិស ករណីនេះបុរសជាប្ដីបានទៅសុំប្រពន្ធ (អនីតិសង្វាសជន) ត្រូវរ៉ូវគ្នាវិញតែប្រពន្ធមិនព្រម កើតភ្លើងប្រចណ្ឌ កាប់ប្រពន្ធបណ្តាលឲ្យរងរបួសតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 100
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

បុរសជាប្ដីបានស្លាប់នៅនឹងកន្លែងកើតហេតុក្នុងថ្លុកឈាម ខណៈប្រពន្ធបានរងរបួសធ្ងន់ហើយត្រូវបានគេជួយសង្គ្រោះបញ្ជូនទៅកាន់មន្ទីរពេទ្យ។

សមត្ថកិច្ចបានប្រាប់ថា អំពើឃាតកម្មនេះ នៅ​យប់​ថ្ងៃ​ទី​ ២៦ ខែសីហា ឆ្នាំ២០២៣ វេលា​ម៉ោង​១៩ និង១៣នាទី​ នៅចំណុចរោង​ចាំ​ចម្ការ​ ភូមិ​ស្រែ​រំដួល​ ឃុំ​ដង​ក្ដារ​ ស្រុក​ស្ទឹងត្រង់​ ខេត្ត​កំពង់ចាម​។

សមត្ថកិច្ចបានបន្តថា ជនដៃដល់ ឈ្មោះ​ សុខ​ ណេន​ ភេទ​ប្រុស​ អាយុ​ ៣៨ឆ្នាំ​ជនជាតិ​ខ្មែរ​ ស្នាក់​នៅ​រោង​ចាំ​ចម្ការ​ភូមិ ឃុំ កើតហឹតខាងលើ បាន​កាប់​ទៅ​លើ​ឈ្មោះ​ ប្រុញ​ ភេទ​ប្រុស​អាយុ​ ៣៨ឆ្នាំ​ ជនជាតិ​ខ្មែរ​ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ​ ហើយ​បាន​បន្តកាប់​ឈ្មោះ​ ថន​ ថាញ់​ ភេទ​ស្រី​ អាយុ​៤១ (ប្រពន្ធ​ប្រុញ​) បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់​និង​ត្រូវ​បាន​អ្នក​ជិត​ខាង​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ចំការ​លើ​។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីឃាតកម្មនេះ មមូលហេតុ ឈ្មោះ​ សុខ​ ណេន​ និង​ឈ្មោះ​ប្រុញ​ បាន​អង្គុយ​ផឹក​សុី​ស្រវឹង​ហើយ​ឈ្លោះ​ប្រកែក​គ្នា​។ ក្រោយធ្វើសកម្មភាព ជនដៃដល់ បានរត់គេចខ្លួនបាត់ សមត្ថកិច្វកំពុងចុះស្រាវជ្រាវតាមចាប់ខ្លួន៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ជនដៃដល់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនក្រោយធ្វើសកម្មភាពប្រហារទៅលើបុរស ពីរនាក់ បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសម្នាក់។

ហេតុការណ៍នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៩និង៥នាទី នៅចំណុចភ្នំទឹកចេញ ស្ថិតនៅភូមិ០១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។

សមត្ថកិច្ចបានប្រាប់ថាជនសង្ស័យឈ្មោះ ញឹម សាវឿន ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានស្រុកកំណើតភូមិ១ឃុំត្រពាំងច្រេសស្រុកកូនមុំ ខេត្តរតនគិរី មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំង ច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ ជនរងគ្រោះ ឈ្មោះពេជ្រ ម៉ូលី ភេទប្រុសអាយុ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។(ស្លាប់នៅកន្លែងកើតហេតុ ) ២/ ឈ្មោះសាន់ ប៊ីស៊ី ភេទប្រុសអាយុ។  ជនជាតិខ្មែរ មុខរបរកសិករមានទីលំនៅបច្ចុប្បន្ន១ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី(ត្រូវជាកូនប្រុសជនរងគ្រោះរបួសចំដៃខាងឆ្វេង )។

សមត្ថកិច្ចបានបន្តថា ករណីឃាតកម្ម នេះ ជនសង្ស័យ បានយកកាំបិតភ្គាក់ កាប់ទៅលើកូនជនរងគ្រោះ ២កាំបិត ចំដៃឆ្វេង រួចស្ទុះទៅកាប់ឪពុកក្មេងរងគ្រោះ ជាច្រើនកាំបិតចុងក្រោយត្រូវក ខាងក្រោយ១កាំបិតទៀតបណ្តាលឲ្យស្លាប់ភ្លាមៗ។

សមត្ថកិច្ច បញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន រួមជាមួយកាំបិតបង្គាក់ចំនួន ១ប្រវែង៦០cm នៅអធិការដ្ឋាននគរបាល ស្រុកកូនមុំ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីច្បាប់។

បើតាមសមត្ថកិច្ចប្រាប់ថា អំពើឃាតកម្មនេះមូលហេតុទំនាស់ដីធ្លី ដណ្តើមគ្នាគ្រប់គ្រងដីដែលបានដាំដំណាំហើយ ត្រូវជនរងគ្រោះ យកថ្នាំបាញ់ស្មៅ មកបាញ់លើដំណាំ ដែលដាំដុះហើយ បង្កកើតទៅជារឿងកាប់សម្លាប់គ្នាតែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 300
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ខេត្តមណ្ឌលគិរី៖អ្នកសារព័ត៌មានមួយរូបត្រូវបានគេកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ។

ករណីនេះបានកើតឡើង នៅវេលាម៉ោង ២១ និង៣០នាទី ថ្ងៃទី ២៦ ខែសីហា ឆ្នាំ២០២៣ នៅចំណុចដីឡូតិ៍ តង់ខៀវ ស្ថិតនៅក្នុងភូមិអូអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានប្រាប់ថា អំពើហិង្សាដោយចេតនា នេះ ជនបង្ក ឈ្មោះ កែន កាន ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបកម្មករ ស្នាក់នៅបណ្ដោះអាសន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រើកាំបិតកាប់ទៅលើជនរងគ្រោះឈ្មោះ ដោក ស្រ៊ាង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសារព័ត៌មានរស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី (របួសធ្ងន់)។

សមត្ថកិច្ច ករណីនេះ មូលហេតុ ជម្លោះទាស់ពាក្យសំដីនិងគ្នាឈានដល់ប្រើអំពើហិង្សាតែម្ដង។ ទោះជាយ៉ាងណា ជនបង្កត្រូវបានកម្លាំងប៉ុស្តិ៍នគបាលឃុំស្រែខ្ទុមឃាត់ខ្លួនអនុវត្តន៍និតិវិធី។ ចំណែក

ជនរង្គ្រោះត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីដើម្បីសង្រោះ៕

Like 195
Comment 0
Share ចែកចាយ
Views 0
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ខេត្តកំពង់ធំ៖ទីតាំងស្តុកឈើមួយកន្លែងត្រូវបានសមត្ថកិច្ច ចុះបង្ក្រាប ដោយដកហូតបានជាច្រើនម៉ែត្រគូប។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅចំណុច UTM( ៥៤៥៧៦១ –១៤២៤២៩៧ ) តំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ ថៃ ដានិត ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយកម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំការនៅច្រកតោល ច្បោះរាក ព្រះអាទិត្យ  និងមានការសម្របសម្រួលដោយលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់ឲ្យដឹងថា វត្ថុតាងសន្និធីឈើ ដែលរងការបង្ក្រាប ជាកម្មសិទ្ធិរបស់ឈ្មោះ អ៊ឹម ហុង ភេទប្រុស អាយុ៥៥ឆ្នាំ (ត្រូវជាប្តី) មានមុខរបរជាគ្រូបង្រៀន និងប្រពន្ធឈ្មោះ យឹម ហ៊ីម អាយុ៥០ឆ្នាំ ទាំងពីរនាក់រស់នៅតំបន់ច្រកតោល ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ច ករណីនេះ ដកហូតឈើឃ្នៀបប្រភេទឈើទាល ៥x១៥ចំនួន១៧១សន្លឹក និងសសរ ១៥x១៥ ចំនួន១១ដើម សរុបចំនួន ៩.៩៩៧ម៉ែត្រគូប។ បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការបរិស្ថានច្រកតោល ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 500
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីសម្រេចតែងតាំង លោក ហ៊ីង ថូរ៉ាក់ស៊ី «ជារដ្ឋលេខាធិការប្រចាំការ នៃ ទីស្តីការគណៈរដ្ឋមន្ត្រី»។ នេះបើតាមសេចក្ដីសម្រេចតែងតាំងចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ចុះហត្ថលេខា ដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ខេត្តកំពត៖ព្រៃលិចទឹកមួយស្ថិតនៅចំណុចកំពង់ត្នោតត្រូវបានរងកាកាប់បំផ្លាញយ៉ាងរង្គាល ដើម្បីពង្រីកយកដី ធ្វើកម្មសិទ្ធិយកទៅលក់ទៅឱ្យអ្នកផ្សេង។

ប្រជាពលរដ្ឋ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត បានប្រាប់អ្នកយកព័ត៌មានអោយបានដឹងថា ព្រៃលិចទឹកនៅតំបន់កំពង់ត្នោត ត្រូវបានអ្នកមានអំណាចកាប់បំផ្លាញអស់រាប់សិបហិកតា។ ពាក់ព័ន្ធករណីនេះ អង្គភាពសារព័ត៌មានបានភ្ជាប់ទូរស័ព្ទ ទៅលោកចាន់ រិទ្ធប្រធាន មន្ទីរកសិកម្មរុក្ខា ប្រមាញនិងនេសាទខេត្តកំពត ដើម្បីសុំការបំភ្លឺបញ្ហាកាប់ឆ្កាព្រៃលិចទឹកនៅចំណុចភូមិឃុំខាងលើ ប៉ុន្តែទូរស័ព្ទរបស់លោកខលចូលហើយពុំមានអ្នកទទួល។

ចំណែកលោកសរ រិន្ទ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានប្រាប់អ្នកយកព័ត៌មាថា ចាំមើលលោកសួរ ទៅខាងសហគមន៍សិន។ ដោយឡែកអភិបាលស្រុកទឹកឈូ លោកអ៊ឹម ចន្ទ សោធន បានថ្លែនប្រាប់អ្នកយកព័ត៌មានថា ដីនោះបើតាមការស្ដាប់មើលទៅ ប្រហែលជាគេមានប្លង់ ខ្ញុំឲ្យអភិបាលរងទទួលបន្ទុកចុះទៅពិនិត្យមើលហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានលើកឡើងថា នៅតំបន់ឃុំកូនសត្វនេះ ភាគច្រើនតែងតែមានការឃុបបឃិតគ្នា រំលោភយកដីព្រៃលិចទឹក ហើយជួលកម្មករកាប់ឆ្ការ យកទៅលក់ឱ្យអ្នកផ្សេង ហើយអាជ្ញាធរនិងមន្ត្រីជំនាញហាក់បីមិនដឹងមិនឮអ្វីទាំងអស់។

ប្រជាពលរដ្ឋបានសូមអំពាវនាវ ទៅដល់ប្រមុខរាជរដ្ឋាភិបាលថ្មី និងលោករដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ មេត្តាជួយពិនិត្យមើលករណីនេះផង បើនៅតែរក្សាភាពស្ងៀមស្ងាត់បែបនេះ ព្រៃលិចទឹករបស់រដ្ឋមួយចំនួន ត្រូវបានធ្លាក់ដល់ដៃជនខិលខូចជាក់ជាពុំខានឡើយ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 1.6K
Avatar photo
សៀមរាប ប៉ុស្តិ៍
២៧ សីហា ២០២៣

ភ្នំពេញ៖នាយករដ្ឋមន្ត្រីហ៊ុន ម៉ាណែត បានសម្រេចតែងតាំង លោកប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ការតែងតាំងនេះធ្វើឡើង នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 400
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

ភ្នំពេញ៖អ្នកនាំពាក្យក្រសួងមហាផ្ទៃបាន បដិសេធចោល ទៅនឹងការផ្សាយព័ត៌មាន តាមគេហទំព័ររបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរ (RFA Khmer) នាថ្ងៃ ទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រោមចំណងជើងថា ” អ្នកឃ្លាំមើលរិះគន់ការតែងតាំងកូនចៅ និងសាច់ញាតិ លោក ស ខេង ស្អេកស្កះក្នុងក្រសួងមហាផ្ទៃ”។

នេះបើយោងតាមសេចក្ដីប្រកាសបរិសេធ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ មានចំនួនពីរទំព័រ ដែលអង្គភាពសៀមរាប ប៉ុស្តិ៍ ទទួលបាននៅរសៀលថ្ងៃសៅរ៍នេះ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 200
Sponsored
Sponsored
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

សមត្ថកិច្ចបានប្រាប់ថាស្ត្រីជនជាតិបរទេសម្នាក់បានធ្វើអត្តឃាតសម្លាប់ខ្លួន។ ហេតុការណ៍ភ្ញាក់ផ្អើលនៅយប់ថ្ងៃទី២៦ ខែសីហាឆ្នាំ២០២៣ នៅត្រង់ចំណុចសួនច្បារ មាត់ព្រែក មុខផ្ទះសំណាក់ គ្វីន ហ៊ូម ស្ថិតនៅភូមិ ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត។

សមត្ថកិច្ចបានបន្តថា ឈ្មោះ TONELLI GIULIA ភេទស្រី អាយុ27ឆ្នាំ ជនជាតិ អ៊ីតាលី ស្នាក់នៅសង្កាត់ កោះរុង ក្រុងកោះរុង ខេត្តព្រះសីហនុ(មកលេងខេត្តកំពត នៅវេលាម៉ោង ០៧:០០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ហើយដល់ម៉ោង៣និង៣០នាទីយប់ ក៏ប្រទះឃើញជនរងគ្រោះធ្វើអត្តឃាត(ចងក) នឹងខ្សែនីឡុង បង្គោល ទង់ជាតិ(ដាក់តាមបណ្ដោមាត់ ព្រែក ) តែម្ដង។

សមត្ថកិច្ចបានបញ្ជាក់ថា តាមការពិនិត្យសាកសពរបស់ កម្លាំងការិយាល័យបច្ចេកទេស និងវិជ្ជសាស្រ្តកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសារចងក សម្លាប់ខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងបទល្មើសនោះទេ៕

Like 195
Comment 0
Share ចែកចាយ
Views 300
Avatar photo
សៀមរាប ប៉ុស្តិ៍
២៦ សីហា ២០២៣

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានពលរដ្ឋប្រទះឃើញដេកស្លាប់ នៅវាលស្រែ។ ការប្រទះឃើញ នៅព្រឹកថ្ងៃទី​២៦ ខែ​សីហា​ ឆ្នាំ​២០២៣ នៅចំណុចវាលស្រែតំបន់គោកចាស់ ស្ថិតនៅភូមិ ប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យុត យេន ភេទប្រុស​ អាយុ២៧ឆ្នាំ ​ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក។

តាម​ការស្ដាប់បំភ្លឺឈ្មោះ រួន សេម ភេទប្រុស អាយុ ៣៨ឆ្នាំ​ ជាប្រជាពលរដ្ឋ រស់នៅភូមិជាមួយបានអោយដឹងថា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ នៅវេលាម៉ោង ៧និង៣០នាទី ខ្លួនបានដើរត្រឡប់មកពីមើលបង្កៃដាក់ត្រីនៅវាលស្រៃតំបន់ខាងលិចភូមិប្រាសាទ ដើរដល់ត្រង់ចំណុចផ្លូវឡើងគោក (គោកចាស់) ក៏បានឃើញមនុស្សស្លាប់ស្ថានភាពផ្កាប់មុខហើយឃើញស្ពាយអាគុយនិងដុំឆក់ត្រី (ឧបករណ៍កែឆ្នៃ) មានពិលពាក់និងក្បាលរួមជាមួយការ៉ុងដាក់ត្រីនៅក្បែរខ្លួន ប៉ុន្តែពុំបានដឹងថា អ្នកដែលស្លាប់នោះឈ្មោះអ្វីនោះទេ បន្ទាប់មកក៏បានរត់ទៅរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចអំពីហេតុការណ៍ដែលបានឃើញ។

បើតាមសមត្ថកិច្ចករណីនេះឧបករណ៍ឆក់ត្រី ឆក់ដោយខ្លួនឯងបណ្ដាលឲ្យស្លាប់តែម្ដង៕

Like 195
Comment 0
Share ចែកចាយ
Views 200
Avatar photo
សៀមរាប ប៉ុស្តិ៍
២៥ សីហា ២០២៣

នាយករដ្ឋមន្ត្រីថ្មី កម្ពុជា លោកបណ្ឌិតហ៊ុន ម៉ាណែត បានបង្ហាញ រូបភាព ប្រព័ន្ធធារាសាស្ត្រ នៅខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន៤។

តាមរយៈទំព័រផេកផ្លូវការរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅថ្ងៃសុក្រនេះ បានបង្ហាញថា៖ ប្រព័ន្ធធារាសាស្ត្រ ទំនប់សាលាតាអន មានមូលដ្ឋានស្ថិតនៅស្រុកឯកភ្នំ និងស្រុកសង្កែ នៃខេត្តបាត់ដំបង ដែលបានផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗចំនួន ០៤ រួមមាន៖

១. ជាប្រព័ន្ធធារាសាស្រ្តបញ្ជាដោយស្វ័យប្រវត្តិតាមរយៈប្រព័ន្ធកុំព្យូទ័រ ក្នុងការបេីក​ ឬបិទទ្វារទឹក,​ សំណង់ស្ទាក់ទឹកមេកាត់ស្ទឹងសង្កែ​ ប្រវែង​ ៧៥ម៉ែត្រ​ ដើម្បីរក្សាទឹកទុកនៅក្នុងស្ទឹងសង្កែ​ និងជាទំនប់ស្ទាក់ទឹកទី៣ នៅលេីដងស្ទឹងសង្កែ។ សំណង់ស្ទាក់ទឹកចំនួនពីរទៀតនៅផ្នែកខាងលើ​ គឺអាងទឹកពហុបំណងសេកសក និងទំនប់កង្ហត មុននឹងទឹកស្ទឹងនេះហូរធ្លាក់ចូលទៅបឹងទន្លេសាប។

លោកបណ្ឌិតហ៊ុន ម៉ាណែត បន្តថា៖ ប្រព័ន្ធធារាសាស្រ្តនេះ​ ក៏មានហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតដូចជា​ ប្រឡាយមេបេតុង ០៤ខ្សែ ប្រវែងសរុប ១៧,៥០គម សំណង់សិល្ប:ការចំនួន​ ៦២កន្លែង​ (សំណង់ក្បាលហុងយកទឹក​ ០៤កន្លែង សំណង់ស្ទាក់ទឹក ១២កន្លែង សំណង់ចែកទឹកចំនួន ២៥កន្លែង ស្ពានឆ្លងប្រឡាយ​ សម្រាប់យានយន្ត​ ១២កន្លែង​ និងស្ពានឆ្លងប្រឡាយ សម្រាប់ថ្មេីរជេីង​ ០៩កន្លែង) អគារត្រួតពិនិត្យការបិទបេីកទ្វារទឹក និងឃ្លាំងនៅសំណង់មេ​ស្ទាក់ស្ទឹង​ ០១កន្លែង។

២. ប្រព័ន្ធធារាសាស្រ្តនេះ​ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១១.០០០ហិកតា និងស្រូវប្រាំងចំនួន ៤.០០០ហិកតា។

៣. ជាប្រភពទឹកយ៉ាងសំខាន់សម្រាប់បម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ក្រុងបាត់ដំបងផ្ទាល់​ និងតំបន់ជាយក្រុង

៤. បង្កេីនសោភ័ណភាពបន្ថែមដល់ក្រុងបាត់ដំបង​ ដែលជាសក្តានុពលទាក់ទាញទេសចរណ៍ផងដែរ៕ដោយនាគខៀវ

Like 195
Comment 0
Share ចែកចាយ
Views 100
Sponsored
Sponsored
Older posts
Newer posts
← Previous Page1 … Page134 Page135 Page136 … Page642 Next →
តាមដានព័ត៌មាន
  • Telegram
  • Facebook
ព័ត៌មានថ្មីៗ
តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់ តុលាការខេត្តកំពង់ចាមសម្រេចឃុំខ្លួនអ្នកបបររថយន្តម្នាក់ដែលបុកមនុស្សស្លាប់ ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត កម្ពុជា-ប៉ាគីស្ថាន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត ចុះផ្សាយថ្ងៃទី ៤ កុម្ភៈ ២០២៦
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ថា គ្រប់បណ្តារាជធានីខេត្តទាំង២៥ ត្រូវសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមអនឡាញត្រឹមសប្ដាហ៍ទី២ នៃខែមីនា ចុះផ្សាយថ្ងៃទី ៣ កុម្ភៈ ២០២៦
ព័ត៌មានអ្នកទស្សនាច្រើន
ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ឆេះផ្ទះពលរដ្ឋអស់ ០២ខ្នង រួមនឹងទ្រព្យសម្បត្តិមួយចំនួនទៀត ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ក្រសួងរ៉ែចេញអាជ្ញាប័ណ្ណឲ្យមានការកាយភ្នំនៅឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប ចុះផ្សាយថ្ងៃទី ២២ មករា ២០២៦
អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! អភិបាលខេត្តតាកែវឆ្លើយប្រាប់អ្នកកាសែតនោះថា លោកប្អូនផឹកចុះខ្ញុំនៅឆ្ងាយណាស់!!! ចុះផ្សាយថ្ងៃទី ២៤ មករា ២០២៦
ទីស្នាក់ការនិពន្ធ 069382925 Telegram
×