ខេត្តប៉ៃលិន៖បុរសម្នាក់ជិះម៉ូតូធ្លាក់ផ្លូវដួលស្លាប់ដោយខ្លួនឯង នៅលើផ្លូវលំក្រាលគ្រួសក្រហម។
ហេតុការណ៍បានកើតឡើងវេលាម៉ោង ១៩ និង ១៥នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន
ខេត្ដប៉ៃលិន ។
ជនរងគ្រោះឈ្មោះ ពេង ប៉ក់ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវត្ដ សង្កាតប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។ បើកបរម៉ូតូម៉ាក HONDA DREAM C125 ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ បាត់ដំបង 1W 6776 ទិសដៅពីលិចទៅកើត ។
បេីរតាមការបញ្ជាក់ពីប្រពន្ធរបស់ជនរងគ្រោះ មុនពេលកេីត ជនរងគ្រោះបានអង្គុយផឹកស៊ីជុំគ្នាជាមួយមិត្តភ័ក្ដិនៅជិតកន្លែងកើតហេតុខាងលើ ក្រោយមកក៏ត្រលប់ទៅផ្ទះវិញ លុះដល់កន្លែងកើតហេតុក៏បានរេចង្កូតធ្លាក់ផ្លូវដួលស្លាប់ភ្លាមៗតែម្ដង។
ករណីនេះកម្លាំងជំនាញផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ នៃអធិការនគរបាលក្រុងប៉ៃលិន បានធ្វើការសន្និដ្ឋាននៅកន្លែងកើតហេតុថា ពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕SRP វ៉ន ដារ៉ា
