ខេត្តប៉ៃលិន៖លោក ផាន់ ចាន់ធុល អភិបាលខេត្ដប៉ៃលិន នៅព្រឹកនេះបានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះធម្មជាតិ ( ខ្យល់កន្ត្រាក់ ) កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០។ រួមជាមួយគ្នានេះដែរលោកឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន បានដឹងនាំកម្លាំងក្រោមឱវាទចុះអមដំណើរ ក្នុងការចុះសួរសុខទុក្ខប្រជាពលរដ្ឋនេះដែរ។
អំណោយក្នុងមួយខ្នងផ្ទះទទួលបាន
-អង្ករ ០១ ការ៉ុង
-មី ០១ កេះ
-ត្រីខ ០១ យួរ
-ទឹកត្រី ០៤ ដប
ក្នុងហេតុការណ៍គ្រោះធម្មជាតិខាងលើបណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៖
ក/ ស្រុកសាលាក្រៅ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ៦៥ខ្នងផ្ទះ ៖
+ ឃុំស្ទឹងកាច់ ០៣ខ្នងផ្ទះ ។
+ ឃុំអូរអណ្ដូង ០៥ខ្នងផ្ទះ ។
+ ឃុំស្ទឹងត្រង់ ៥២ខ្នងផ្ទះ ។
+ ឃុំសាលាក្រៅ ០៥ខ្នងផ្ទះ ។
ខ/ ក្រុងប៉ៃលិន ក្នុងសង្កាត់បរយ៉ាខា ខូចខាត ៖
+ ផ្ទះ ០៥ខ្នងផ្ទះ ។
+ សាលាសង្កាត់ ០១ខ្នង ។
+ តូបលក់ដូរ ០២តូប ។
+ ស្លាកគណបក្សប្រជាជន០១ស្លាក។ឆ្លៀតឆ្លៀតក្នុងឱកាសនឡដែរ អភិបាលខេត្ដប៉ៃលិន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់អោយយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា ក៏ការការពារ និងបង្ការកុំអោយឆ្លងជំងឺ COVID-19 ផងដែរ៕SRP
សៀមរាប ប៉ុស្តិ៍
២៤ មេសា ២០២០
